Tag: អត្ថបទប្រចាំសប្តាហ៍ទី៥៣

ជីវិតកុមារក្នុងកងប្រមូលផ្ដុំខ្មែរក្រហម

នៅឆ្នាំ១៩៧៥ ផល ត្រូវបានខ្មែរក្រហមចាត់តាំងឱ្យទៅធ្វើការងារក្នុងកងប្រមូលផ្ដុំ នៅស្រុកអង្គជ័យ ខេត្តកំពត។ ជីវិតជាកុមារក្នុងកងប្រមូលផ្ដុំ គាត់បានជួបប្រទះទុក្ខលំបាកជាច្រើនដូចជា កង្វះអាហារហូបចុក, ធ្វើការងារលើសកម្លាំង, សម្រាកមិនគ្រប់គ្រាន់, គ្មានសម្ភារប្រើប្រាស់ និងត្រូវរស់នៅឆ្ងាយពីឪពុកម្ដាយ។ ខឹម ផល[1] អាយុ៣៩ឆ្នាំ ភេទស្រី រស់នៅភូមិស្លែងកោង ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។ ការងារ និងជីវភាពក្នុងរបបខ្មែរក្រហម នៅឆ្នាំ១៩៧៥ ប្រធានភូមិឈ្មោះ អន...

សុខ ឡាត់៖ បទពិសោធន៍ជីវិតឆ្លងកាត់របបខ្មែរក្រហម និងស្ថានភាពសុខភាពពេលបច្ចុប្បន្ន

សុខ ឡាត់ រស់នៅក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ឡាត់ មានអាយុ ៦៤ឆ្នាំ កំពុងរស់នៅជាមួយនឹងការចងចាំដែលដក់ជាប់ក្នុងចិត្តអស់រយៈពេលជាងសែសិបឆ្នាំមកហើយ ដែលពោរពេញទៅដោយការឈឺចាប់ ការព្រាត់ប្រាស់ និងការតស៊ូដើម្បីរស់រានមានជីវិតពីរបបខ្មែរក្រហម។ សុខ ឡាត់ បានរៀបរាប់ថា៖ ខ្ញុំឈ្មោះ សុខ ឡាត់ កើតក្នុងឆ្នាំ១៩៦០ ក្នុងទឹកដី ឃុំចិន្រ្ទា ស្រុកស្វាយរៀង ខេត្តស្វាយរៀង ដែលជាតំបន់សម្បូរវាលស្រែខៀវស្រងាត់...

ខឹម សាម៉ន៖ បើអត់ទៅផ្ទះប្រយ័ត្នងាប់

ខឹម សាម៉ន[1] អាយុ៥៥ឆ្នាំ រស់នៅភូមិព្រៃក្ដី ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ប្រជាជននៅក្នុងភូមិព្រៃក្ដី ធ្វើការថ្កោលទោស ឪពុករបស់សាម៉ន រួចចាប់គាត់យកទៅដាក់គុក។ នៅក្នុងគុក ឪពុករបស់សាម៉ន ត្រូវធ្វើការងាររែកដីធ្ងន់ៗហួសកម្លាំង និងហូបមិនគ្រប់គ្រាន់។ បន្ទាប់ពីចាប់ឪពុកទៅ អង្គការបានមកធ្វើបាបប្រពន្ធ និងកូនៗបន្តទៀត ដោយបញ្ជូនម្ដាយរបស់សាម៉ន ទៅធ្វើការងារនៅត្រពាំងកោះ ហើយបងប្រុសឈ្មោះរឹម ត្រូវទៅធ្វើការងារនៅក្នុងរោងចក្រ និងបាត់ដំណឹងរហូតមក។ នៅពេលនោះ...

រដ្ឋាភិបាលប្រទេសថៃមិនអាចកាត់ដីពលរដ្ឋខ្មែរទៅឲ្យពលរដ្ឋថៃដោយឯកតោភាគីបានទេ

បន្ទាប់ពីមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងភាគីប្រទេសកម្ពុជា និងប្រទេសថៃ ក្រោមកិច្ចសម្របសម្រួលរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំ និងមានការយកចិត្តទុកដាក់ពី លោកនាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ីអាន់វ៉ា អ៊ីប្រាហ៊ីម។ ប្រទេសថៃ ជាពិសេសទាហានថៃ មិនអាចធ្វើអ្វីៗតាមតែចិត្តនឹកឃើញទេ កុំថា ឡើយយកបន្លាលួសហ៊ុមព័ទ្ធយកដីស្រែចម្ការ និងផ្ទះរបស់ពលរដ្ឋខ្មែរ ដែលឋិតនៅក្នុងដែនអធិបតេយ្យភាពប្រទេសកម្ពុជា  ដោយគិតថា ខ្លួនធ្វើបានសម្រេចបំណង ជាទឹកដីរបស់ប្រទេសថៃ (មិនអាចទៅរួចទេ)។  ប្រទេសនីមួយៗមានច្បាប់អន្តរជាតិទទួលស្គាល់ប្រទេសជាសមាជិក។ បើប្រទេសថៃ មានគោលបំណងស្តារទំនាក់ទំនងការទូតឡើងវិញជាមួយប្រទេសកម្ពុជា ពិតប្រាកដ ប្រទេសថៃត្រូវតែគោរពច្បាប់អន្តរជាតិ ជាពិសេសប្រទេសទាំងពីរត្រូវចូលរួមដោះស្រាយជម្លោះព្រំដែនតាមផែនទីបារាំង-សៀមឆ្នាំ១៩០៤ និង...

មាំង ហ៊ិន៖ ប្រពន្ធរបស់អនុប្រធានសហករណ៍រាមសេនា

មាំង ហ៊ិន មានអាយុ ៧០ឆ្នាំ (គិតក្នុងឆ្នាំ២០០៦) មានស្រុកកំណើត និងរស់នៅភូមិបវេល ឃុំបួវិល ស្រុកបវេល (ពីមុនហៅស្រុកមង្គលបូរី) ខេត្តបាត់ដំបង។ ហ៊ិន មានប្តីឈ្មោះ អែ រ៉ូន មានតួនាទីជាអនុប្រធានសហករណ៍ ក្នុងតំបន់៣ ដែលបាត់ខ្លួននៅភូមិល្វាក្នុងរបបខ្មែរក្រហម។[1] ហ៊ិន មានកូនចំនួនបាំ្រនាក់ ក្នុងនោះកូនប្រុសទី១ ឈ្មោះ រ៉យ, កូនប្រុសទី២ ឈ្មោះ​...

ប្រជាជនខ្មែរមករស់នៅតំបន់ដែលកងទ័ពថៃរាយបន្លាលួសតាំងពីមិនទាន់កកើតភូមិ

នៅពេលថ្មីៗនេះមានព្រឹត្តិការណ៍រាយបន្លាលួសរបស់កងទ័ពថៃ នៅក្នុងដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ព្រឹត្តិការណ៍នេះបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាជនស្លូតត្រង់ដែលកំពុងរស់នៅក្នុងភូមិជោគជ័យ។ ក្នុងនោះមានប្រជាជនចំនួន ៦គ្រួសារ ដែលជួបផលប៉ះពាល់ផ្ទាល់ដោយសារការហុំព័ទ្ធរាយបន្លាលួស ធ្វើឲ្យប្រជាជនទាំង៦គ្រួសារ បានបាត់បង់ដីស្រែចម្ការ និងផ្ទះសម្បែង។ ប្រជាជនទាំង៦គ្រួសារួមមាន៖ ទី១) គ្រួសារ តុល ដាវី ទី២) គ្រួសារ ចាន់ បូនី  ទី៣) គ្រួសារ ស្រី...

ឫសគល់នៃបញ្ហា ព្រំដែនកម្ពុជា-ថៃ

ព្រំដែនរួមរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលមានប្រវែងប្រមាណ ៨១៧ គីឡូម៉ែត្រជាដីគោក និងខ្សែទឹក[1] មិនត្រឹមតែជាខ្សែបន្ទាត់បែងចែកដែនដីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាតំបន់ប្រវត្តិសាស្ត្រដ៏ស្មុគស្មាញ និងជាទីតាំងដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសង្គម។ ទំនាក់ទំនងព្រំដែនមួយនេះបានឆ្លងកាត់នូវដំណាក់កាលជាច្រើន ចាប់តាំងពីការកំណត់បែងចែកដោយអាណានិគមនិយមបារាំង រហូតដល់មានជម្លោះយោធា និងការប្រឈមមុខដាក់គ្នានៅជុំវិញតំបន់ប្រាសាទបុរាណនានា។ ទោះបីជាមានបញ្ហាប្រឈមជាបន្តបន្ទាប់ក៏ដោយ ភាគីទាំងពីរនៅតែបន្តការខិតខំប្រឹងប្រែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីឆ្ពោះទៅរកការកសាងសន្តិភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយចីរភាព។ ឫសគល់នៃបញ្ហា និងអតីតកាលដ៏ស្មុគស្មាញនៃបញ្ហាព្រំដែនកម្ពុជា-ថៃ គឺកើតចេញពីការកំណត់ខ្សែព្រំដែនពីសម័យអាណានិគមនិយមបារាំង តាមរយៈសន្ធិសញ្ញាឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ រវាងបារាំង និងសៀម...

ពេទ្យបដិវត្តន៍

នៅឆ្នាំ១៩៧៤ ណេន បានស្ម័គ្រចិត្តចូលរួមជាមួយបដិវត្តន៍ខ្មែរក្រហម និងត្រូវជ្រើសរើសឲ្យទៅរៀនវិជ្ជាពេទ្យរយៈពេលខ្លី ដើម្បីព្យាបាលយោធារបួសក្នុងសមរភូមិប្រយុទ្ធរវាងយោធាបដិវត្តន៍ខ្មែរក្រហម ជាមួយនឹង​ទាហានរបប លន់ នល់។ ខាងក្រោមនេះជារឿងរ៉ាវរបស់ ណេន ដែលជាជនបដិវត្តន៍ខ្មែរក្រហម៖ នូ សុវណ្ណា ឬ សុវ៉ាន់ណ្ណា ហៅណេន ជាកសិករ មានអាយុ៤៨ឆ្នាំ (ឆ្នាំ២០០៦) រស់នៅភូមិកំពង់ដរ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្ដក្រចេះ។[1] ណេន មានឪពុកឈ្មោះ...

ញឹក ប៊ុនឆៃ៖ បង្គោលឡាក់តាមបណ្ដោយព្រំដែន

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ នៅពេលដែលខ្មែរក្រហមទទួលបានជ័យជម្នះ លើទាហានរបបសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខ លន់ នល់។ ពេលនោះខ្មែរក្រហមបានប្រមូលអាវុធគ្រប់ប្រភេទរបស់ទាហាន លន់ នល់ ដាក់ក្នុងបន្ទាយ ដែលសព្វថ្ងៃនេះហៅថាបន្ទាយមានជ័យ ដោយដើមឡើយគឺជាស្រុកសិរីសោភ័ណ។ ខ្មែរក្រហមបានរៀបចំស្រុកចំនួន៦ ដែលមានដូចជាស្រុកអូរជ្រៅ, ស្រុកសិរីសោភ័ណ, ស្រុកថ្មពួក, ស្រុកភ្នំស្រុក និងព្រះនេត្រព្រះ ឲ្យក្លាយទៅជាតំបន់៥​ ប្រធានឈ្មោះ ហឹង និង អនុឈ្មោះ ធឿម។...

Solverwp- WordPress Theme and Plugin