Tag: អត្ថបទប្រចាំសប្តាហ៍ទី៤៩

ខ្មែរក្រហមហៅទៅកាប់ព្រៃ

ថោង ព្រុំ ភេទប្រុស មានភូមិកំណើតនៅភូមិដូនទ្រី ឃុំដូនទ្រី ស្រុកមោងឫស្សី ខេត្តបាត់ដំបង និងមានបងប្អូនប្រាំនាក់ ដោយទី១ ឈ្មោះ ថោង ផន, ទី២ ថោង ថឺន, ទី៣ ថោង ធួក, ទី៤ ថោង ព្រុំ និងទី៥ ថោង ប៉ូយ។[1] តាមរយៈការសម្ភាសជាមួយប្អូនស្រីរបស់គាត់...

ការលះបង់របស់វីរកងទ័ពកម្ពុជា

នៅពេលដែលមន្រ្តីរាជការ កម្មករ កសិករ និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈកំពុងរីករាយនឹងថ្ងៃឈប់សម្រាកក្នុងឱកាស បុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ  និងបានជួបជុំក្រុមគ្រួសារ ធ្វើពិធីជប់លៀង រាំលេងសប្បាយ និងដើរកម្សាន្ត ប៉ុន្តែ វីរកងទ័ពកម្ពុជាដែលកំពុងការពារតាមព្រំដែន មានភាពខុសប្លែកពីប្រជាជនកម្ពុជាទូទៅទាំងស្រុង។ វីរកងទ័ពការពារព្រំដែនត្រូវបន្តឈរជើងប្រចាំការទាំងយប់ទាំងថ្ងៃ នៅតាមតំបន់ព្រំដែន។ វីរកងទ័ពបានលះបង់ពេលវេលាដ៏មានតម្លៃបំផុតរបស់ខ្លួនដើម្បីការពារបូរណភាពទឹកដី, សន្តិសុខ និងសណ្តាប់ធ្នាប់របស់ប្រទេស។ ការលះបង់របស់វីរកងទ័ពនេះ មិនមែនជារឿងងាយស្រួលឡើយ។ វីរកងទ័ពត្រូវឃ្លាតឆ្ងាយពីក្រុមគ្រួសារជាទីស្រលាញ់ និងប្រឈមមុខនឹងគ្រោះថ្នាក់គ្រប់ប្រភេទ ដូចជាការប៉ះទង្គិចជាមួយទាហានសៀម, ការលបលួចចូលទឹកដីដោយខុសច្បាប់ និងការបំផ្លាញធនធានធម្មជាតិជាដើម។ ជាក់ស្ដែង...

ម៉ាន់ អឿន រំឭកអំពីបទពិសោធន៍ជីវិតឆ្លងកាត់ធ្វើកងចល័តនៅរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ម៉ាន់ អឿន អាយុ ៧០ឆ្នាំ[1] កើត និងរស់នៅភូមិពង្រ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់    ចាម។ ខ្ញុំរៀបការជាមួយប្ដីឈ្មោះ ហុង និងមានកូនប្រុសស្រីចំនួន ៣នាក់(ស្រី២ និងប្រុសម្នាក់)។ ឪពុកខ្ញុំឈ្មោះ ម៉ាន់ និងម្ដាយឈ្មោះ ណុន បងប្អូនចំនួន៤នាក់ ស្រី២នាក់ ប្រុស២នាក់។ កាលពីនៅវ័យក្មេង ខ្ញុំបានរៀនសូត្រតិចតួច។...

ខៀវ សាគួរ៖ អតីតនិស្សិតផ្នែកសេដ្ឋកិច្ច នៅប្រទេសជប៉ុន

ខៀវ សាគួរ អាយុ៣២ឆ្នាំ (១៩៧៧) កើតនៅថ្ងៃទី៦ ខែមករា ឆ្នាំ១៩៤៥ និងមានទីកន្លែងកំណើតនៅភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ។ សាគួរ មានឪពុកឈ្មោះ ខៀវ ភុំ (ស្លាប់) ម្ដាយឈ្មោះ ជុក យោត (ស្លាប់)[1] និងមានបងប្អូនចំនួន៦នាក់ (ស្រី៤នាក់)[2]។ នៅឆ្នាំ១៩៦៣ សាគួរ បានបន្តការសិក្សាថ្នាក់វិទ្យាល័យនៅទីក្រុងភ្នំពេញ...

មៀន នី៖ គេចពីវៀតណាម ចូលធ្វើកងទ័ពខ្មែរក្រហម

មៀន នី ភេទប្រុស អាយុ៥១ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិពាក់ស្នែង ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្ដសៀមរាប។ បច្ចុប្បន្នរស់នៅក្នុងឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ មៀន នី បាននិយាយពីប្រវត្ដិក្រុមគ្រួសារ និងការតស៊ូរបស់ខ្លួនជាមួយកងទ័ពវៀតណាមរហូតធ្លាក់មកដល់តំបន់អន្លង់វែង ដែលជាទីកន្លែងកកើតនៃសន្ដិភាពចុងក្រោយក្នុងប្រទេសកម្ពុជា ថា៖ «បន្ទាប់ពីរបបខ្មែរក្រហមត្រូវបានផ្ដួលរំលំដោយសាររណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងទ័ពវៀតណាម ចាប់ពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩មក ក្រុមគ្រួសាររបស់ខ្ញុំស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលបណ្ដោះអាសន្នសាធារណៈរដ្ឋប្រជាមានិតកម្ពុជាក្នុងភូមិកំណើត។ យើងលែងរស់នៅរួមគ្នាក្នុងសហករណ៍ដូចខ្មែរក្រហមទៀតហើយ។ ជីវិតប្រចាំថ្ងៃរបស់យើង...

អ៊ំ សារ៉ែន រំឭកអំពីបទពិសោធន៍ក្នុងធ្វើការងារនៅក្នុងកងចល័តយុវនារីខ្មែរក្រហម

ខ្ញុំ ឈ្មោះ អ៊ំ សារ៉ែន[1] អាយុ៦៣ឆ្នាំ រស់នៅក្នុងភូមិត្នោតលើ ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ខ្ញុំ រៀបការជាមួយប្ដីឈ្មោះ ប៊ី សុខុម និងមានកូនប្រុសស្រី សរុបចំនួន៥នាក់។ ខ្ញុំ គឺជាកូនទី៦ ក្នុងចំណោមបងប្អូនទាំង៧នាក់។ នៅពីក្មេង ខ្ញុំ ចូលរៀនសូត្រ​ រហូតដល់ត្រឹមថ្នាក់ទី១ (សង្គមចាស់)។ បន្ទាប់ពីឈប់រៀនមក ខ្ញុំ...

អ៊ួក ណៃ៖ ធ្លាប់ធ្វើការងារនៅស្រែអំបិល និងជាគ្រូពេទ្យ នៅមន្ទីរពេទ្យ ៦មករា

អ៊ួក ណៃ[1] ឈ្មោះក្នុងបដិវត្តន៍ អួក ណាយ អាយុ៤៧ឆ្នាំ រស់នៅភូមិតាលាក់ខាងត្បូង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ។ ណៃ មានឪពុកឈ្មោះ អ៊ួក ណេប ហើយម្ដាយឈ្មោះ នូ នៅ និងមានបងប្អូនចំនួន៧នាក់ ឈ្មោះ សុខន, ណៃ, សាំ, ថន, លាន, នឿន...

សូ មិត៖ អ្នកអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅតំបន់បាក់នឹម រៀបរាប់អំពីផលវិបាកនៃការប៉ះទង្គិចនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃនិងស្ថានភាពសុខភាពបច្ចុប្បន្ន

ខ្ញុំ ឈ្មោះ សូ មិត អាយុ ៥៧ឆ្នាំ (កើតក្នុងឆ្នាំ១៩៦៨)។ ខ្ញុំ មានទីកន្លែងកំណើតស្ថិតនៅ ភូមិធ្មា ឃុំ ក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។ ទីកន្លែងរស់នៅបច្ចុប្បន្ន ស្ថិតនៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ នៅក្នុងរបបខ្មែរក្រហមខ្ញុំត្រូវបំបែកចេញពីក្រុមគ្រួសារ ដោយខ្មែរក្រហមបានជម្លៀស ខ្ញុំឲ្យទៅរស់នៅក្នុងកងកុមារ។ ខ្ញុំ ត្រូវខ្មែរក្រហមឱ្យចូលរៀននៅពេលព្រឹក ប៉ុន្តែ...

ឌឿន កែន៖ ប្រធានកងទ័ពនារី

ឌឿន កែន[1] ភេទស្រី​ អាយុ​៦៨ឆ្នាំ​ មាន​ទី​កន្លែង​​នៅ​ក្នុង​ភូមិច្រាប ​ឃុំស្នួល ស្រុក​ស្នួល​ ខេត្ត​ក្រចេះ​។​ កែន​ បច្ចុប្បន្ន​រស់​នៅ​ក្នុង​ភូមិ​ស្រឡៅ​ស្រោង​ ឃុំ​លំទង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។ កែន បាន​និយាយ​រៀប​រាប់​ពី​ដំណើរ​ជី​វិត​នៃ​ការ​​តស៊ូ​របស់​ខ្លួន​នៅ​ជំនាន់​ខ្មែរ​ក្រហម​ដូច​តទៅ​ ​«កាល​ពី​កុមារ​ភាព​ខ្ញុំ​កើត​នៅ​ក្នុង​គ្រួសារ​កសិករ​ ឪពុក​ម្ដាយ​ខ្ញុំ​ពុំ​មាន​ឋានៈស័ក្តិយស​​អ្វី​ឡើយ​។​ ក្នុង​វ័យ​​​១៣ឆ្នាំ​ ខ្ញុំ​បាន​សម្រេច​ចិត្ត​ចូល​ធ្វើ​ជា​កង​ទ័ព​នារី​។ បន្ទាប់ពី​ចូល​ជា​កង​ទ័ព​ ខ្ញុំ​ក៏​បាន​ចូល​រួម​ក្នុង​ការ​ហ្វឹក​ហាត់​ពី​យុទ្ធ​សាស្ត្រ​ធ្វើ​សង្គ្រាម​ជា​មួយ​កង​ទ័ព​ដ​ទៃ​ទៀត​។​ កាល​ណោះ​ ខ្ញុំ​ប្រើ​ពេល​ហាត់​រៀន​អស់​រយៈ​ពេល​៦​ខែ​ទើប ​ខ្ញុំ​បាន​ចេញ​ទៅវាយ​នៅ​​សម​រភូមិ​ជា​មួយ​ទ័ព​នារី​ជា​ច្រើន​នាក់​។ កំឡុង​ពេល​នោះ​...

ទេព ប៉ូច៖ «បាណាតិបាតា» ថាមិនឲ្យសម្លាប់ «អទិន្នាទានា»ថាមិនឲ្យលួចទ្រព្យគេ

ទេព ប៉ូច[1] ​បានកើតនៅក្នុងឆ្នាំ​១៩៤៧ នៅភូមិតាំង​រលាំង ឃុំ​វាលពង់ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ។ ប៉ូច បាន​បម្រើការ​ជា​សមាជិកក្រុម​ប្រឹក្សាឃុំ​ថ្លាត និង​កំពុងរស់នៅភូមិស្វាយចេក ឃុំ​ថ្លាត ស្រុក​អន្លង់វែង​ ខេត្តឧត្តរមានជ័យ។ ប៉ូច បាននិយាយថា៖ «ខ្ញុំ​មាន​បងប្អូនបង្កើតចំនួន​៤នាក់។ ខ្ញុំ ​បាន​បួសរៀនរយៈពេលពីរវស្សា នៅ​វត្ត​តាំង​ខ្មៅ។ ខ្ញុំ ​បាន​រៀបការនៅក្នុងឆ្នាំ​១៩៦៨។ រយៈពេល៤ឆ្នាំ​ក្រោយមក ប្រពន្ធខ្ញុំ ​បាន​ស្លាប់​ដោយ​សារ​ជំងឺ​អាសន្ន​រោគ ក្នុងខណៈដែលគាត់កំពុងមាន​គត៌៤ខែ។...

បទពិសោធន៍ក្នុងកងចល័តនារី ក្នុងរបបខ្មែរក្រហម

ក្នុងរបបខ្មែរក្រហម ប្រជាជនត្រូវបាន​បែងចែក​​ឲ្យ​ធ្វើការ​ក្នុង​កង​ផ្សេងៗពី​គ្នា ដោយ​យោង​ទៅ​តាម​អាយុ ភេទ និង​សមត្ថភាព​ការងារ។ កុមារ ត្រូវ​រស់នៅ និង​ធ្វើការ​រួមគ្នា​ក្នុង​កង​កុមារ ដែលត្រូវរស់នៅដាច់​ដោយឡែក​ពី​ឪពុកម្ដាយ។ មនុស្សវ័យ​ជំទង់ និង​ពេញវ័យ ត្រូវ​បាន​ខ្មែរក្រហមដាក់ឲ្យរស់នៅ​ក្នុងកងចល័តយុវជន-យុវនារី ដែល​ត្រូវ​ធ្វើ​ការងារ​ធ្ងន់​ដូចជាដកស្ទូងស្រូវ, ​លើក​ទំនប់, និងជីក​ប្រឡាយ។ មនុស្សវ័យ​កណ្ដាល ត្រូវ​បាន​ចាត់តាំង​ឲ្យ​ធ្វើការងារ​ក្នុងកងវ័យកណ្ដាល។ មនុស្ស​ចាស់​ដែល​មិន​អាច​ធ្វើការ​ធ្ងន់​បាន ត្រូវ​ចាត់តាំង​ឲ្យ​ធ្វើ​បង្គី និង​ឧបករណ៍​កសិកម្ម​ផ្សេងៗ​ទៀត​សម្រាប់​សហករណ៍។ ខាងក្រោមនេះ គឺជាការចែករំលែកពីបទពិសោធន៍របស់ សួន អ៊ន់ និង...

សុក អូ៖ គណៈសេដ្ឋកិច្ចស្រុកមានជ័យថ្មី តំបន់២៣

សុក អូ ជាគណៈសេដ្ឋកិច្ចស្រុកមានជ័យថ្មី ត្រូវបានអង្គការចាប់ខ្លួននៅថ្ងៃទី១០ ខែមេសា ឆ្នាំ១៩៧៨។[1] បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា បានជួបសម្ភាសជាមួយឈ្មោះ ស្រី ផេង មានអាយុ៧០ឆ្នាំ ត្រូវជាប្រពន្ធ រស់នៅភូមិបឹងកែក ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង​។[2] ខាងក្រោមនេះគឺជាការរៀបរាប់របស់ប្រពន្ធពីប្រវត្តិសង្ខេបរបស់អូ។ អូ មានកូនប្រាំមួយនាក់ ក្នុងនោះ​ស្រីបីនាក់ និងស្លាប់ម្នាក់ក្នុងរបបខ្មែរក្រហម។ អូ មានស្រុកកំណើតស្ថិតនៅភូមិបឹងកែក ឃុំដូនស ស្រុកស្វាយជ្រំ...

ហែម ឆូយ៖ ផ្នែកសិប្បកម្មធ្វើរនាស់ និងនង្គ័ល

នៅឆ្នាំ១៩៧៦ ឈ្មោះ ផាញ់ ដែលជាប្រធានសហករណ៍បានបញ្ជូនខ្ញុំឲ្យទៅធ្វើការងារផ្នែកសិប្បកម្ម មានសមមិត្ត៤នាក់ ឈ្មោះ នុន, យិះ, សុខ និងខ្ញុំ។ ខ្ញុំ និងសមមិត្ត៣នាក់ ថ្នាក់លើកំណត់ឲ្យធ្វើរនាស់ ឬនង្គ័លឲ្យបានចំនួន១ ក្នុងរយៈពេលមួយថ្ងៃ បើធ្វើមិនរួលរាល់អត់ផ្តល់របបអាហារ។ ហែម ឆូយ រៀបរាប់រឿងរ៉ាវដែលបានឆ្លងកាត់របបខ្មែរក្រហមដូចខាងក្រោម៖ ឈ្មោះ ហែម ឆូយ[1] ភេទប្រុស អាយុ ៨២ឆ្នាំ...

ឌុល ភី៖ ជីវិតរស់នៅក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ឌុល ភី[1] ឈ្មោះក្រៅហៅ (ត្រាត់) អាយុ៨១ឆ្នាំ។ ខ្ញុំមានស្រុកកំណើតរស់នៅ​ភូមិព្រៃមេលងខាងត្បូង ឃុំព្រៃខ្លា ស្រុកកោះអណ្ដែត ខេត្តតាកែវ។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិគ្រាំងគរ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ សព្វថ្ងៃខ្ញុំបានបួសជាដូនជី ហើយបានប្រកាន់ភ្ជាប់សីល១០។ ​ខ្ញុំមានឪពុកឈ្មោះ ឌុល​ ជិន (ស្លាប់) ម្ដាយឈ្មោះ ហ៊ុល ញ៉ាក (ស្លាប់)។...

Solverwp- WordPress Theme and Plugin