Tag: អត្ថបទប្រចាំសប្តាហ៍ទី៤៧

ស៊ីវ អេង៖ ខ្មែរក្រហមបម្រុងយកខ្ញុំទៅវាយចោលចំនួនពីរលើក

ស៊ី​វ អេង[1] ភេទ​ស្រី​ អាយុ​​៧០​ឆ្នាំ ​​មានទីកន្លែង​កំណើត​នៅ​ភូមិ​ស្ដុក​ជ្រៃ ឃុំ​តាំង​សំរោង ស្រុក​​ត្រពាំង​ក្រឡឹង ខេត្ដ​កំពង់​ស្ពឺ​។​ បច្ចុប្បន្ន​រស់នៅ​ស្រុក​អន្លង់វែង ខេត្ដ​ឧត្ដរមាន​ជ័យ។ ស៊ី​វ អេង បាន​និយាយ​ថា៖ «​នៅពេលនឹកឃើញពី​របប​ខ្មែរក្រហម ខ្ញុំដឹង​ត្រឹម​ថា​វាមាន​​ការ​​លំបាក ​និងជួបប្រទះ​​​ការ​អត់​ឃ្លានខ្លាំង​។ ​ទ្រព្យ​សម្បត្ដិ​​ក្រុម​គ្រួសា​រ​របស់​ខ្ញុំ​ដែល​ខិត​ខំ​​កសាង​តាំង​ពី​ជំនាន់​សង្គម    ​រាស្រ្ដ​​និយម​​ ត្រូវ​បាន​​រឹប​អូស​ទាំង​​ស្រុង​ដាក់​ក្នុង​សហករណ៍​​ខ្មែរក្រហម​​ ហើយ​អ្វី​ដែល​ខ្ញុំ​​ទទួល​បាន​ ​គឺ​កម្លាំង​ដើម្បី​ធ្វើ​ការងារ​រួម។ ​នៅ​ក្នុង​ជំនាន់​ខ្មែរក្រហម​ខ្ញុំនៅ​សល់​តែ​បាត​ដៃ​ទទេ​​ប៉ុណ្ណោះ​​ ហើយ​ខ្ញុំ​គ្មាន​អ្វី​ដែល​ត្រូវ​សោក​ស្ដាយ​ ឬ​ខឹង​នឹង​ខ្មែរក្រហម​​ដែរ។ កាលពី​កុមារ​ភាព​ខ្ញុំ​ធ្វើស្រែ​ចម្ការ​ជាមួយ​ឪពុក​ម្ដាយ​។...

ញឹម សឿន៖ ពេទ្យកងទ័ព

ញឹម សឿន[1] អាយុ​៥៨​ឆ្នាំ មាន​ទីលំនៅកំណើតនៅភូមិ​ដូន​ចិន ឃុំ​បុស្សខ្នុរ ស្រុក​ចំការលើ ខេត្ត​កំពង់ចាម។ បច្ចុប្បន្ន សឿន រស់នៅភូមិ​ស្វាយចេក ឃុំ​ថ្លាត ស្រុក​អន្លង់វែង ខេត្តឧត្តរមានជ័យ។ សឿន​ បាន​និយាយអំពីបទពិសោធន៍ជីវិត​ឆ្លងកាត់របបខ្មែរក្រហមថា៖ «ខ្ញុំ​ធ្លាប់បាន​រៀន​សូត្រ​នៅ​ត្រឹម​​ថ្នាក់​ទី​៥ នៅ​ក្នុង​ខេត្តកំពង់ចាម។ ខ្ញុំ​មាន​បងប្អូនបង្កើតចំនួនបីនាក់​ ហើយ​ប្អូនទាំងពីរនាក់បាន​ស្លាប់​ដោយ​សារជំងឺ។ នៅពេល លន់ នល់ ធ្វើរដ្ឋប្រហារនៅថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩៧០...

ស៊ុត ពិល៖ យើងអាចរកយុត្ដិធម៌បានលុះត្រាតែប្រទេសយើងមានសន្ដិភាព

ស៊ុត ពិល[1] ​កើត​ក្នុង​​ឆ្នាំ​​១៩៤៩ ​ក្នុង​​ភូមិ​​រំដេង ឃុំ​​ខ្នារពោធិ៍ ​ស្រុក​​សូទ្រ​និគម ​ខេត្ដ​​សៀមរាប​។​ បច្ចុប្បន្ន​​​រស់​នៅ​​ក្នុ​ងភូមិទួលសាលា ​ស្រុក​​អន្លង់វែង​​​ ខេត្ដ​ឧត្ដរមានជ័យ។​ ស៊ុត​ ពិល និយាយថា​៖ “នៅ​ក្នុងសម័យ​​ខ្មែរក្រហម​ ខ្ញុំបានឃើញ​ស្ថានភាពរស់នៅ​មួយដ៏សែន​​លំបាក។ នៅ​​ចន្លោះ​ឆ្នាំ​​១៩៧២-​១៩៧៣​ ​​ខ្មែរក្រហម​​ដាក់​ឲ្យខ្ញុំ​​រស់​នៅ​​ក្នុង​​កង​ចល័ត។​​ បន្ទាប់​មក​នៅ​​ចន្លោះ​​ឆ្នាំ​​១៩៧៤-១៩​៧៥​ ខ្ញុំ​​​ផ្លាស់ពីកងចល័តទៅ​ធ្វើ​​ជា​អ្នក​​ឡើង​​ត្នោត​​ ដើម្បី​ផលិត​​ស្ករ​​ក្នុង​​សហករណ៍។​ ​ខ្ញុំ​បាន​ធ្វើ​ការងារនេះរហូតដល់កង​ទ័ព​​វៀតណាម​​វាយ​​ចូល​​មក​​ប្រទេស​កម្ពុជា​ ហើយ​សហករណ៍​​ខ្មែរក្រហម​ត្រូវ​បាន​​​​រំសាយ​​នៅឆ្នាំ​១៩៧៩។​​​ បន្ទាប់មក ខ្ញុំបាន​បន្ដរស់នៅក្នុងភូមិកំណើត​ក្រោមការគ្រប់​គ្រង​របស់​កង​ទ័ព​​​វៀតណាម​។ នៅជំនាន់ខ្មែរក្រហម​...

Solverwp- WordPress Theme and Plugin