Tag: អត្ថបទប្រចាំសប្តាហ៍ទី៤០

សេត ពី អនុវត្តពាក្យស្លោក «ខំធ្វើដើម្បីរស់» ដើម្បីព្យាយាមលាក់បាំងប្រវត្តិជាទាហាន លន់ នល់

ខ្ញុំឈ្មោះ សេត ពី[1]  អាយុ៥២ឆ្នាំ នៅឆ្នាំ២០០៥។ ខ្ញុំជាជនជាតិខ្មែរអ៊ីស្លាម មានស្រុកកំណើតនៅជ្រោយចង្វារក្រៅ(ក្បែរស្ពានជ្រោយចង្វារ) រាជធានីភ្នំពេញ។ សព្វថ្ងៃ ខ្ញុំរស់នៅភូមិក្រហមក៍ (បច្ចុប្បន្ន ភូមិអណ្តូង) ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង។ ខ្ញុំមានបងប្អូនចំនួន២នាក់(ស្រីម្នាក់)។ នៅសម័យសង្គមរាស្ត្រនិយម ឪពុកម្តាយរបស់ខ្ញុំប្រកបរបរនេសាទត្រី ប៉ុន្តែចូលមកដល់សម័យសាធារណរដ្ឋខ្មែរ ឪពុករបស់ខ្ញុំបានចូលបម្រើការងារឱ្យខាងរដ្ឋាភិបាល លន់ នល់ នៅទីក្រុងភ្នំពេញ។  ខ្ញុំក៏បានស្ម័គ្រចិត្តចូលធ្វើ​ជាទាហានឱ្យខាងរដ្ឋាភិបាល លន់...

ខឹន ហ៊ាន រំឭកអំពីបទពិសោធន៍ជីវិតឆ្លងកាត់នៅរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ខឹន ហ៊ាន  អាយុ ៧៥ឆ្នាំ[1]  មានទីកន្លែងកំណើតភូមិស្ពានថ្មី  ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ សព្វថ្ងៃ ខ្ញុំរស់នៅភូមិពង្រ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំរៀបការជាមួយប្ដីឈ្មោះ គង់ និងមានកូនប្រុសស្រីចំនួន៥នាក់។ ឪពុកខ្ញុំឈ្មោះ ខឹន និងម្ដាយឈ្មោះ ទូច ហើយមានបងប្អូនចំនួន៨នាក់ ខ្ញុំជាកូនទី១ក្នុងគ្រួសារ។ នៅពីក្មេង ខ្ញុំបានរៀនសូត្រត្រឹមថ្នាក់ទី៩ ...

គង់ ឈៀវ (ជីវិតក្រោយសមាហរណកម្ម)

គង់ ឈៀវ[1]  ជាអតីតជាយោធាខ្មែរក្រហម ធ្លាប់ឆ្លងកាត់សង្រ្គាមជាច្រើន តាំងពីឆ្នាំ១៩៧១ ដល់១៩៩៩ ជួបរឿងរ៉ាវជាច្រើនពីអតីតកាល។ នៅពេលកម្លាំងយោធាខ្មែរក្រហម រស់នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ភាគខាងលិច ជាពិសេសតំបន់ចុងក្រោយលើជួរភ្នំដងរែក ស្រុកអន្លង់វែង ស្រុកត្រពាំងប្រាសាទ ក្នុងខេត្តឧត្តរមានជ័យ ទទួលយកបទឈប់បាញ់ពីរដ្ឋាភិបាលភ្នំពេញ។ ខ្ញុំ យល់ឃើញថា ជារឿងល្អបំផុតដែលខ្មែរយើងរួបរួមគ្នា និងចេះផ្សះផ្សាគ្នា ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។ នៅក្រោយសមាហរណកម្ម ជីវិតខ្ញុំ និងប្រជាជនទទួលបានសុខសន្តិភាពពិតប្រាកដ ឈប់បារម្មណ៍រឿងសង្រ្គាម។ បច្ចុប្បន្ននេះ...

កយ យឺន៖ មួយម៉ាត់ងាប់ មួយម៉ាត់រស់

នៅក្នុងសម័យខ្មែរក្រហម គ្រួសាររបស់យឺន គឺជាប្រជាជនមូលដ្ឋាន ទទួលបានការទុកចិត្តពីអង្គការ ប៉ុន្តែដោយសារតែមានអ្នកច្រណែន រាយការណ៍កុហកទៅអង្គការបានធ្វើឲ្យឪពុករបស់គាត់ត្រូវទទួលទារុណកម្មក្នុងគុក។ យឺន បានដឹងពីរឿងរ៉ាវរបស់ឪពុកគាត់ និងគ្រួសារ តាមរយៈការមើលឃើញរបស់គាត់ និងការរៀបរាប់ផ្ទាល់មាត់របស់ឪពុកបន្ទាប់ពីរបបខ្មែរក្រហមដួលរលំ។ ខាងក្រោមនេះគឺជារឿងរ៉ាវរបស់ យឺន និងគ្រួសារ នៅក្នុងសម័យខ្មែរក្រហម៖ កយ យឺន[1] អាយុ៥០ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម គ្រួសាររបស់យឺន មិនបានរស់នៅជួបជុំគ្នានោះទេ...

ឈុន ញាណ រំឭកពីការចងចាំដែលបានឆ្លងកាត់សម័យខ្មែរក្រហម

ខ្ញុំឈ្មោះ ឈុន ញាណ[1] កើតនៅឆ្នាំ១៩៤៩ ក្នុងភូមិ/ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម​។ ខ្ញុំមានប្តីឈ្មោះ ជឹម ជឿន និងមានកូនចំនួន៧នាក់ (ស្រី៤នាក់ ប្រុស៣នាក់)។ សព្វថ្ងៃនេះ ខ្ញុំប្រកបរបរធ្វើស្រែចម្ការ។ ខ្ញុំមានឪពុកឈ្មោះ ឈុន ជា និងម្ដាយឈ្មោះ សៀង ផាប។ ខ្ញុំមានបងប្អូនប្រុសស្រីសរុបចំនួន៥នាក់។ នៅវ័យកុមារ ខ្ញុំបានទៅរៀននៅសាលាបឋមសិក្សាមហាលាភ រហូតដល់ថ្នាក់ទី៧...

អ៊ូច ភាព៖ រៀបរាប់អំពីរឿងរ៉ាវជីវិតក្នុងរបបខ្មែរក្រហម និងស្ថានភាពសុខភាពបច្ចុប្បន្ន

ខ្ញុំឈ្មោះ អ៊ូច ភាព កើតនៅឆ្នាំ ១៩៧០ មានអាយុ ៥៥ឆ្នាំ ហើយបច្ចុប្បន្នរស់នៅភូមិបាក់នឹម ឃុំច្រេ​ស ស្រុកជុំគិរី ខេត្តកំពត។ កាលពីកុមារភាព ខ្ញុំមិនបានរៀននោះទេដោយសារតែប្រទេសមានសង្គ្រាម​។ នៅរបបខ្មែរក្រហមខ្ញុំមានអាយុប្រមាណ៥ឆ្នាំ ពេលនោះខ្មែរក្រហមបានបំបែកខ្ញុំចេញពីគ្រួសារ។ ខ្ញុំត្រូវរស់នៅក្នុងកងកុមារ ហើយខ្មែរក្រហមតម្រូវឲ្យធ្វើការងារដូចមនុស្សពេញវ័យ និងខ្ញុំគ្មានសិទ្ធិប្រកែកនោះទេ​។ ការងាររបស់ខ្ញុំ គឺកាប់ស្លឹកទន្ទ្រានខែត្រ, រើសអាចម៍គោដើម្បីទុកធ្វើជីដាក់ស្រែ។ ខ្ញុំជាសាក្សីដែលបានឃើញអំពើហិង្សាដ៏សាហាវដែលខ្មែរក្រហមចងដៃប្រជាជនយកទៅសម្លាប់ក្នុងព្រៃ។ សាកសពពាសពេញដី ជីវិតមនុស្សក្នុងរបបនោះគឺគ្មានសិទ្ធិសេរីភាព ហើយប្រជាជនត្រូវធ្វើការងារពេញមួយថ្ងៃ,...

ម៉ៅ អ៊ុត៖ ប្ដីរបស់ខ្ញុំ ត្រូវបានខ្មែរក្រហមនាំយកទៅសម្លាប់

ប្ដីរបស់ អ៊ុត ជាអតីតទាហាន លន់ នល់ មានតួនាទីយាមប្រចាំការនៅរបងសាលាខេត្តពោធិ៍សាត់។ បន្ទាប់ពីខ្មែរក្រហមបានចូលមកគ្រប់គ្រងក្នុងឆ្នាំ១៩៧៥ ខ្មែរក្រហមបានស៊ើបអំពីជីវប្រវត្តិរបស់ប្ដី និងក្រុមគ្រួសាររបស់ អ៊ុត ជាញឹកញាប់។ ខ្មែរក្រហមបានប្រាប់ថានាំប្ដីរបស់ អ៊ុត ទៅរៀនសូត្របន្ថែម ប៉ុន្តែត្រូវបាននាំយកទៅវាយសម្លាប់ចោលទៅវិញ។ ឈ្មោះ ម៉ៅ អ៊ុត[1] ភេទស្រី អាយុ៧៨ឆ្នាំ។ សព្វថ្ងៃ អ៊ុត រស់នៅជាមួយកូនប្រុសពៅ និងជួយមើលថែចៅៗ។ អ៊ុត...

នៅ សួរ ៖ ខ្ញុំសង្ឃឹមដែរ តែសង្ឃឹមតិច ចំពោះការបាត់ដំណឹងកូនឈ្មោះ សែ លឹម

នៅ សួរ[1] អាយុ៦៩ឆ្នាំ(២០០៣) កើតនៅភូមិ/ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ សព្វថ្ងៃរស់នៅភូមិកោះតាង៉ោទី៣ ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម។  សួរ បានរៀបការនៅអាយុ១៩ឆ្នាំ ។ សួរ មានប្ដីឈ្មោះ សែ លីន អាយុ៧០ឆ្នាំ (២០០៣) ដែលឧស្សាហ៍ឈឺជាញឹកញាប់។ សួរ មានកូនចំនួន៧នាក់ ក្នុងនោះប្រុសចំនួនពីរនាក់។ កូនៗរបស់ សួរ...

ងួន រ៉ាឌី៖ ខ្ញុំធ្វើពុតជាស្លាប់នៅក្នុងរណ្តៅសាកសពរួម

ងួន​ រ៉ាឌី[1] ភេទ​ស្រី​ អាយុ​៦០​ឆ្នាំ​ មាន​ទី​កន្លែង​កំណើត​នៅឃុំ​ដំដែក​ ​​ស្រុក​សូទ្រនិគម​ ខេត្ត​សៀម​រាប​។ រ៉ា​ឌី​ បច្ចុប្បន្ន​រស់​នៅ​ក្នុង​ភូមិ​អូរ​គរគីកណ្ដាល​ ឃុំ​លំទង​ ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មាន​ជ័យ​។​ រ៉ា​ឌី​ បាន​និយាយថា៖​ «​ឪពុក​ខ្ញុំគឺ​​​ជា​​គ្រូ​ពេទ្យ នៅ​សម័យ​​សង្គម​រាស្រ្ត​និយម​។​​ ជា​រៀង​រាល់​ថ្ងៃ​ ឪពុក​ខ្ញុំ​តែង​តែ​ដើរ​ចាក់​ថ្នាំ​នៅ​តាម​ភូមិ​ និង​ស្រុក​ផ្សេងៗ​ ដើម្បី​ដូរ​ជា​អង្ករ​សម្រាប់​​ផ្គត់​ផ្គង់​គ្រួសារ​។​ ​ម្ដាយខ្ញុំ​គឺ​ជា​ស្រ្តី​មេ​ផ្ទះ ដែល​​រៀប​ចំ​បាយ​ទឹក​ និង​មើល​ថែ​កូនៗ​។​​ ខ្ញុំមាន​បង​ប្អូន​បង្កើត​ចំនួន​៧​នាក់​ (ស្រី៤​នាក់​...

សាំ ម៉ាប់ រំឮកពីការចងចាំរបស់ខ្លួននៅក្នុងសម័យខ្មែរក្រហម

ខ្ញុំឈ្មោះ សាំ ម៉ាប់[1] គឺជាអនុប្រធានភូមិមហាសៀកក្រោម ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម។ បើទោះបីជាខ្ញុំបានរួចផុតសេចក្ដីស្លាប់ពីរបបខ្មែរក្រហម ខ្ញុំនៅចងចាំបានយ៉ាងល្អអំពីការប្រឈមបាត់បង់ជីវិតនៅក្នុងរបបនេះ។ ខ្ញុំបានកើតនៅក្នុងឆ្នាំ១៩៥៩ នៅភូមិក្រសាំងតាម៉ង ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ខ្ញុំគឺជាកូនទី៣ ក្នុងចំណោមបងប្អូនប្រុសស្រី ចំនួន៧នាក់ ប៉ុន្តែជាអកុសល បងប្រុសរបស់ខ្ញុំ ម្នាក់បានស្លាប់នៅក្នុងរបបខ្មែរក្រហម។ ខ្ញុំរៀនបានត្រឹមថ្នាក់ទី១០ (សង្គមចាស់​) នៅសាលាបឋមសិក្សាវត្តមហាខ្ញូង។ ខ្ញុំបានឈប់រៀន និងបានមកជួយការងារឪពុកម្ដាយដូចជា...

លេខាឃុំថ្មី ស្រុកក្រចេះ

ភ្លឿន យីម ភេទប្រុស ជាលេខាឃុំថ្មី កើតឆ្នាំ១៩៣២ បាត់ខ្លួន[1]។ មជ្ឈមណ្ឌលឯកសារកម្ពុជាជួបសម្ភាសជាមួយឈ្មោះ សាត សាន អាយុ៦០ឆ្នាំ ត្រូវជាប្រពន្ធ។ យីម មានឪពុកឈ្មោះ ភ្លឿន, ម្ដាយឈ្មោះ ទេស និងមានបងប្អូនបង្កើតចំនួនដប់នាក់ (ស្រីបួននាក់)។ យីម មានស្រុកកំណើតនៅភូមិថ្មី ឃុំថ្មី ស្រុកក្រចេះ ខេត្ដក្រចេះ។ យីម ធ្លាប់បួសរៀនជាព្រះសង្ឃ...

ចិន យ៉ែន ៖ រងគ្រោះព្រោះប្ដីធ្វើបដិវត្តន៍

ខ្ញុំឈ្មោះ ចិន យ៉ែន[1] អាយុ៥៧ឆ្នាំនៅឆ្នាំ២០០៥  មានទីកន្លែងកំណើតនៅភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។ ខ្ញុំមានកូនចំនួន៥នាក់​ គឺប្រុសចំនួន២នាក់ និងស្រីចំនួន៣នាក់។ កូនខ្ញុំត្រូវខ្មែរក្រហមចាប់យកទៅសម្លាប់ បន្ទាប់ពីឪពុកវាត្រូវបានចាប់ខ្លួនមុនរួចទៅហើយ។ ចំណែកប្ដីខ្ញុំឈ្មោះ ញ៉ែម ឈឿង  គឺជាអតីតយោធាខ្មែរក្រហមនៅកងពល២៩០។ បងឈឿង មានឈ្មោះបដិវត្តន៍ ញ៉ែម សម្ងាត់។ គាត់មានអាយុ៣៨ឆ្នាំនៅឆ្នាំ១៩៧៦ និងមានស្រុកកំណើតនៅភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ...

បាត់ខ្លួនដោយសាររទេះ និងគោមួយនឹម

តាមរយៈការសម្ភាសជាមួយ ផេង ឃឿន[1]​ ដែលជាប្អូនស្រីរបស់ ផេង ភឺន បានឲ្យដឹងថា  ភឺន ត្រូវបានបាត់ខ្លួននៅរបបខ្មែរក្រហម។ ភឺន មានភូមិកំណើតក្នុងភូមិសំរោងអូរទ្រា ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ភឺន មានឪពុកឈ្មោះ ជា ផេង និងម្ដាយឈ្មោះ ចាន់ ញ៉ឹប។ ភឺន មានបងប្អូនប្រាំមួយនាក់ ក្នុងនោះស្រីពីរនាក់ ទី១...

អន ធា៖ ខ្ញុំនៅតែចងចាំប្ដីរបស់ខ្ញុំ ដែលត្រូវបានខ្មែរក្រហមចាប់យកទៅសម្លាប់ចោល

ខ្ញុំឈ្មោះ អន ធា[1] មានអាយុ៨៨ឆ្នាំ មានទីកន្លែងកំណើតនៅភូមិព្រះអណ្ដូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម​ ហើយបច្ចុប្បន្ននេះ ខ្ញុំរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំមានឪពុកឈ្មោះ ប៉ោ អន និងមានម្ដាយឈ្មោះ លិវ ឆៀវ ប៉ុន្តែអ្នកមានគុណទាំង២បានទទួលមរណភាពអស់ទៅហើយ។ ខ្ញុំមានបងប្អូនប្រុសស្រីចំនួន៦នាក់ (ស្រី១/ប្រុស៥) (ស្លាប់៤នាក់)នៅឆ្នាំ១៩៥៧ ខ្ញុំរៀបការ ជាមួយប្ដីឈ្មោះ...

អែល យ៉េប៖ ម៉ាន ហៅ តាបី ជាគណៈឃុំស្វាយជ្រះ ត្រូវបានខ្មែរក្រហមសម្លាប់ដោយកាប់ជាបីកំណាត់

នៅចុងឆ្នាំ១៩៧៨ អែល យ៉េប ហៅ ឡោះ តយ៉េប បានឃើញកម្មាភិបាលមួយចំនួនត្រូវបានអង្គការ សម្លាប់។ គណៈឃុំស្វាយជ្រះឈ្មោះតាបី ជាជនជាតិចាមហៅម៉ាន ត្រូវបានខ្មែរក្រហមសម្លាប់ដោយ កាប់​ជាបីកំណាត់​រួចយកទៅបង្ហាញប្រាប់ប្រជាជនថាជា​​​ជន​ក្បត់ ​«ក្បាលយួនខ្លួនខ្មែរ»។ ខាង​ក្រោមនេះជា​សាច់​រឿង​​របស់ អែល យ៉េប ហៅ ឡោះ តយ៉េប៖ ខ្ញុំឈ្មោះ អែល យ៉េប[1] ហៅ ឡោះ តយ៉េប...

នួន ពៅ ធ្លាប់ហ្វឹកហាត់ទ័ពនៅឡុងយ៉ាវ ប្រទេសវៀតណាម ដើម្បីវាយជាមួយកងកម្លាំងខ្មែរក្រហម

នៅឆ្នាំ១៩៧៧ នួន ពៅ ត្រូវបានកងទ័ពវៀតណាមនាំទៅរៀនភាសាវៀតណាម និងយុទ្ធសាស្ត្រ​សង្គ្រាម នៅឡុងយ៉ាវ និងខេត្តតាយនិញ ព្រំដែនប្រទេសកម្ពុជា-វៀតណាម។ ឈ្មោះ នួន ពៅ ហៅ ឃន[1] ភេទប្រុស អាយុ ៧០ឆ្នាំ ជនជាតិដើមភាគតិចស្ទៀង មានស្រុកកំណើតនៅភូមិលោ ឃុំកំពាន់ ស្រុកមេមត់ ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅភូមិលោ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។...

ថ្លាង ចែន ស្រែកគំរាមកម្មាភិបាលសួរចម្លើយខ្មែរក្រហមនៅគុក២០៤

ខ្ញុំឈ្មោះ ថ្លាង ចែន[1] អាយុ៨៧ឆ្នាំ។ ខ្ញុំមានស្រុកកំណើតរស់នៅភូមិបឹងម្កាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិគ្រាំងគរ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំមានឪពុក​ឈ្មោះ​​ឡូយ (ស្លាប់) និងម្ដាយឈ្មោះ ​អូន (ស្លាប់​)។ ខ្ញុំគឺជាកូនច្បងនៅក្នុងគ្រួសារ។  ខ្ញុំមានបងប្អូនបង្កើត៧នាក់ ប្រុស២នាក់ ស្រី​ ៥នាក់។ បច្ចុប្បន្ន បងប្អូនខ្ញុំនៅរស់​៤នាក់។...

សារី សយ ហៅ រស់ សយ៖ អនុសេនាធំកងកាំភ្លើងធំ អង្គភាព៨០៣

នៅឆ្នាំ១៩៧៥ ​បន្ទាប់ពីទទួលបានជ័យជម្នះនៅទីក្រុងភ្នំពេញ សយ និងកងទ័ពនៅក្នុងកងពល៨០១ មួយចំនួនត្រូវបានថ្នាក់លើផ្លាស់ចេញពីទីក្រុងភ្នំពេញ បញ្ជូនទៅឈរជើងការពារព្រំដែនកម្ពុជា វៀតណាមនៅខេត្តរតនៈគិរី។ ពេលធ្វើទៅដល់ខេត្តរតនៈគិរី សយ ត្រូវបានបញ្ចូលទៅក្នុងអង្គភាព៨០៣ ដោយមានតួនាទីជាអនុសេនាធំកងកាំភ្លើងធំ​។ សយ និយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ សារី សយ[1] ហៅ រស់ សយ ភេទប្រុស​ អាយុ៧៣ឆ្នាំ​ ស​ព្វថ្ងៃសមាជិកក្រុមប្រឹក្សាស្រុក និងធ្វើស្រែចម្ការ។ សយ មានស្រុកកំណើតនៅភូមិតាអោក ឃុំឈ្វាំង...

Solverwp- WordPress Theme and Plugin