អ៊ា សំអឿន ៖ ខ្ញុំស្ម័គ្រចិត្តចូលបម្រើចលនាបដិវត្តន៍
ខ្ញុំមានឈ្មោះពីកំណើត សួន សំអឿន ដល់ចូលរួមជាមួយបដិវត្តន៍ខ្មែរក្រហម ខ្ញុំដាក់ឈ្មោះ អ៊ា សំអឿន[1] ហៅ ញ៉េប ភេទស្រី កើតក្នុងឆ្នាំ១៩៥៣ នៅភូមិក្រោយផ្សារ ក្រុងក្រចេះ ខេត្តក្រចេះ។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិបឹងខ្ពប ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល។ ខ្ញុំជាម្ចាស់ប្រវត្តិរូបក្នុងឯកសារលេខ K០០០៤១[2] ដោយកាលនោះមានតួនាទីជាកងទ័ពអនុសេនាតូច១៤ នៃកងពល៧០៣[3] ក្នុងរបបខ្មែរក្រហម។ ខ្ញុំមានឪពុកឈ្មោះ...
យុវនារី អតីតគ្រូបង្រៀនកុមារ
ឆ្នាំ១៩៧៣ សុផាន បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម និងត្រូវបានសមមិត្ត មីន ចាត់តាំងឲ្យធ្វើជាគ្រូបង្រៀនកុមារតូចៗចំនួន៥០នាក់ក្នុងកងកុមារ ឲ្យចេះធ្វើការងារដូចជា៖ កើប និងប្រមូលអាចម៍គោសម្រាប់ធ្វើជី, កាប់ និងចិញ្រ្ចាំទន្រ្ទានខេត្ត, កាប់ដីដំបូក និងឃ្វាលសត្វគោ-ក្របី។ គ្រូបង្រៀននៅក្នុងរបបខ្មែរក្រហម ភាគច្រើនគឺជាប្រជាជនដែលមិនមានចំណេះដឹង និងវិជ្ជាជីវៈជ្រៅជ្រះនោះទេ ដោយសារតែប្រជាជនមួយចំនួនតូចប៉ុណ្ណោះដែលអាចអាន សរសេរអក្សរបានខ្លះៗ។ ខាងក្រោមនេះ គឺជាសាច់រឿងរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ ដែលបច្ចុប្បន្នរស់នៅខេត្តក្រចេះ៖ អ៊ី សុផាន[1] ហៅ ចាត...
អ្នកឯងយកប្តីខ្ញុំទៅណា
នៅថ្ងៃមួយ ក្នុងឆ្នាំ១៩៧៨ បន្ទាប់ពីហូបបាយជាមួយកម្មាភិបាលខ្មែរក្រហម រ៉េម បានឃើញយោធាខ្មែរក្រហមចុះពីឡាន មកចាប់ប្តីរបស់ខ្លួនយកទៅដោយផ្ទាល់ភ្នែក។ រ៉េម បានត្រឹមតែយំ ព្រោះមិនអាចជួយអ្វីបានទាំងអស់។ ប្តីរបស់រ៉េម មានឈ្មោះ ម៉ាំ ហឹប បានបាត់ខ្លួន និងក្រោយមក ត្រូវបានរកឃើញថាជាប់ឃុំឃាំងនៅមន្ទីរសន្តិសុខស-២១ តាមរយៈឯកសារមួយសន្លឹកតម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា។ យោងតាមឯកសារលេខ K០០៣៣៨[1] ចំនួនមួយទំព័រ ស្តីអំពីប្រវត្តិរូបអ្នកទោសជាប់ឃុំឃាំង [នៅក្នុងមន្ទីរសន្តិសុខស-២១] ប្តីរបស់រ៉េម មានឈ្មោះ ម៉ាំ...
ហួន ឃីម៖ អតីតជំនួយការឃុំកំពាន់ ស្រុកមេមត់ តំបន់២១ ភូមិភាគបូព៌ា
ហួន ឃីម[1] ត្រូវបានខ្មែរក្រហមជ្រើសរើសជាជំនួយការប្រធានកងធំឈ្មោះ ទូច លន់ (ប្រធានឃុំកំពាន់) ស្រុកមេមត់ តំបន់២១ ភូមិភាគបូព៌ា ចាប់ពីតាំងពីឆ្នាំ១៩៧២ រហូតដល់ពាក់កណ្តាលឆ្នាំ១៩៧៨។ បន្ទាប់មកគណៈឃុំកំពាន់ទាំងអស់ ត្រូវបានកងទ័ពខ្មែរក្រហមមកពីភូមិភាគនិរតីចាប់ខ្លួន និងយកទៅសម្លាប់ដោយចោទប្រកាន់ថាជាជនក្បត់។ ហួន ឃីម បានរៀបរាប់បទពិសោធន៍ជាជំនួយការ ឃុំកំពាន់របស់ខ្លួនដូចខាងក្រោម៖ ខ្ញុំឈ្មោះ ហួន ឃីម ភេទប្រុស អាយុ ៨០ឆ្នាំ មានស្រុកកំណើតនៅភូមិរំលេច...
តុប រី៖ ជីវិតតស៊ូរួចផុតពីការសម្លាប់របស់ខ្មែរក្រហម នៅគុកទួលស្លែង
ខ្ញុំឈ្មោះ តុប រី[1] ភេទប្រុស អាយុ៤៤ឆ្នាំ។ ឈ្មោះក្នុងប្រវត្តិរូបរបស់ខ្ញុំគឺ កូវ ប្រុស។ ខ្ញុំរស់នៅភូមិសាមគ្គី ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។ ខ្ញុំមានឪពុកឈ្មោះ ផុន (ស្លាប់) និងម្ដាយឈ្មោះ យេន នៅមានជីវិត។ ខ្ញុំមានប្រពន្ធឈ្មោះ ហ៊ីង ងា។ ខ្ញុំ និងប្រពន្ធបានរៀបការនៅឆ្នាំ១៩៨០។ សព្វថ្ងៃ...
អ៊ុក សំអួក ៖ វរសេនាតូចលេខ២៣២ វរសេនាធំ២៣ កងពល២៩០
ខ្ញុំឈ្មោះ អ៊ុក សំអួក ហៅ សំអ៊ាក[1] ភេទប្រុស អាយុ២៤ឆ្នាំ(គិតត្រឹមឆ្នាំ១៩៧៧) នៅលីវ។ ខ្ញុំមានស្រុកកំណើតនៅភូមិក្រាំងសរ ឃុំក្រាំងតាយ៉ង ស្រុកកោះជ័យ(បច្ចុប្បន្នស្រុកបាភ្នំ) តំបន់២៤ ភូមិភាគបូព៌ា។ ខ្ញុំមានឪពុកឈ្មោះ អ៊ុក ប៉ក់ និងម្ដាយឈ្មោះ ស្វាយ មូល។ នៅពេលខ្ញុំអាយុ៨ឆ្នាំ ឪពុកម្ដាយបានយកខ្ញុំទៅផ្ញើនៅវត្តក្រាំងព្រៃផ្ដៅ ឃុំក្រាំងតាយ៉ង។ លុះក្រោយមកបានរយៈពេលពីរឆ្នាំ ខ្ញុំត្រលប់មកនៅធ្វើស្រែជាមួយឪពុកខ្ញុំវិញ។ បន្ទាប់ពីខ្ញុំនៅផ្ទះបានពីរឆ្នាំ...
ស្មា ឯល៖ ខ្ញុំនិង ឪពុកសំណាងហើយ ដែលពេលនោះអាយុមិនទាន់អស់
ស្មា ឯល[1] ភេទប្រុស អាយុ៥១ឆ្នាំ ក្នុងឆ្នាំ២០០៥។ ឯល ជាជនជាតិខ្មែរអ៊ីស្លាម រស់នៅភូមិខ្មែរអ៊ីស្លាម ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ នៅឆ្នាំ១៩៧២ ខ្មែរក្រហម បានជម្លៀសគាត់ និង គ្រួសារឲ្យចាកចេញពីភូមិ ទៅនៅវាលស្រែ ដើម្បីបញ្ចៀសពីការប្រយុទ្ធគ្នា រវាងកងទ័ពខ្មែរក្រហម និង កងទ័ព លន់ នល់។ នៅខែមេសា ឆ្នាំ១៩៧៥...
គង់ ឌឿម៖ អតីតគ្រូពេទ្យធ្វើការនៅក្នុងមន្ទីរពេទ្យរុស្ស៉ី ក្នុងឆ្នាំ១៩៧៨
នៅឆ្នាំ១៩៧៥ ឌឿម ត្រូវបានអង្គការចាត់ឲ្យចូលក្នុងកងកុមារ ដើរធ្វើការចល័តនៅតាមស្រុកមួយចំនួនក្នុងខេត្តព្រះវិហារ។ លុះឆ្នាំ១៩៧៨ ឌឿម ត្រូវបានអង្គការជ្រើសរើសចេញពីកងកុមារឲ្យទៅរៀនជំនាញពេទ្យនៅក្នុងមន្ទីរពេទ្យរុស្ស៊ី រាជធានីភ្នំពេញ។ ក្រោយមក ឌឿម បានធ្វើជាគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យរុស្ស៊ី ដោយមានតួនាទីមើលថែ ចាក់ថ្នាំ និងលាងរបួសឲ្យអ្នកជំងឺ ដែលជាកងទ័ពខ្មែរក្រហម។ ឈ្មោះ គង់ ឌឿម[1] ភេទប្រុស អាយុ៦៣ឆ្នាំ។ ឌឿម មិនមានមុខរបរអ្វីនោះទេ ហើយរស់នៅជាមួយកូនស្រី និងជាជនពិការម្នាក់។ ឌឿម...
អតីតកងឈ្លបធ្លាប់ចេញចូលមន្ទីរសន្តិសុខចម្ការកាហ្វេ(បានជួបជនជាតិអាមេរិក)
បន្ទាប់ពីរបបខ្មែរក្រហម ឡើងកាន់អំណាចនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហម បានអនុវត្តគោលនយោបាយបោសសម្អាតផ្ទៃក្នុង រួមមានខ្មាំងខាងក្នុងនិងខ្មាំងខាងក្រៅ។ នេះគឺជាមូលហេតុធ្វើឲ្យប្រជាជនស្លូតត្រង់ងាយរងគ្រោះ រួមទាំងកម្មាភិបាលខ្មែរក្រហម ស្លាប់អស់ប្រមាណជាង២លាន២សែននាក់[1]។ នួន ពៅ ហៅ ឃន[2] អាយុ៧០ឆ្នាំ មានប្រពន្ធឈ្មោះ យន់ យឿង អាយុ៦៣ឆ្នាំ និងមានកូនចំនួន៧នាក់(ស្រី៣ប្រុស៤)។ ពៅ មានឪពុកឈ្មោះ នួន យឹម និងម្តាយឈ្មោះ...
ហុច អូន៖ ចេញពីសហករណ៍ទៅធ្វើការងារដាំបន្លែ និងដាំបាយនៅទីក្រុងភ្នំពេញ
កុច អូន ឬហុច អូន[1] អាយុ៤២ឆ្នាំ(២០០៣) រស់នៅភូមិប្របសៀម ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ភូមិប្របសៀម ស្ថិតនៅក្នុងឃុំពពេល ស្រុក១០៥ តំបន់១៣ ខេត្តតាកែវ។ អូន មានឪពុកឈ្មោះ កន មានស្រុកកំណើតនៅភូមិពោងពាង និងម្ដាយឈ្មោះ អៀម មានស្រុកកំណើតនៅភូមិប្របសៀម។ អូន មានបងប្អូនចំនួន៥នាក់ ក្នុងនោះមានស្រីចំនួន៤នាក់។...
លីវ កាន ៖ ការសម្តែងសិល្បៈរបស់ខ្មែរក្រហមផ្តោតលើនយោបាយ និងស្មារតីបដិវត្ដន៍
លីវ កាន[1] ភេទប្រុស អាយុ៧០ឆ្នាំ មានទីកន្លែងនៅភូមិកំបោរ ឃុំភ្នំលាភ ស្រុកព្រះនេត្រព្រះ ខេត្ដបន្ទាយមានជ័យ។ បច្ចុប្បន្ន កាន រស់នៅក្នុងស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ លីវ កាន បាននិយាយថា៖ “ខ្ញុំមានបងប្អូនចំនួន៨នាក់ (ប្រុស៧នាក់ និងស្រី១នាក់)។ ខ្ញុំគឺជាកូនទី៤នៅក្នុងគ្រួសារ ដែលមានជីវភាពខ្វះខាត។ កាលពីកុមារភាពខ្ញុំមិនបានរៀនសូត្រទេ។ ឪពុករបស់ខ្ញុំឲ្យខ្ញុំឃ្វាលគោ។ ក្រោយមក ខ្ញុំចូលរៀនបានមួយរយៈ។ ខ្ញុំក៏បានត្រលប់មកផ្ទះវិញ...
ម៉ាន់ ជួន៖ ជាប់ទោសនៅមន្ទីរសន្តិសុខវត្តកណ្ដាលចំនួន២៨ថ្ងៃ
មន្ទីរសន្តិសុខវត្តកណ្ដាល ឬ វត្តកណ្ដាលមានទីតាំងស្ថិតនៅក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ឡាត់ ជាប្រធានមន្ទីរបានរៀបចំការប្រជុំស្ដីអំពីការអភិវឌ្ឍ ដើម្បីសម្រេចទិន្នផលស្រូវ។ ពេលប្រជុំចប់ អង្គការបានចាត់ឲ្យលើកស្វ័យទិតៀន។ ខ្ញុំបានធ្វើស្វ័យទិតៀនអំពីរឿងការហូបចុកឲ្យបានសមរម្យ។ អង្គការឮតែប៉ុណ្ណឹង ក៏ប្រកាសបិឬអង្គប្រជុំ។ មួយសន្ទុះក្រោយមក អង្គការបានចាប់ខ្លួនខ្ញុំ, អាវុធ, អាជឿន និងអាប៉ិន។ ខាងក្រោមនេះជាសាច់រឿង របស់ម៉ាន់ ជួន ៖ ខ្ញុំបាទឈ្មោះម៉ាន់ ជួន[1]...
ប្រព័ន្ធធារាសាស្រ្តខ្មែរក្រហម៖ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រំឭកអំពីបទពិសោធន៍ការលើកទំនប់ជ្រោយចេក (ត្រួយចេក) នៅរដូវវស្សា ក្នុងរបបខ្មែរក្រហម
ទំនប់ជ្រោយចេក (ត្រួយចេក) មានជ្រុងម្ខាងស្ថិតក្នុងភូមិវាលក្រៀល ឃុំទ្រាន ស្រុកកំពង់សៀម និងចុងម្ខាងទៀតនៃទំបន់ ស្ថិតក្នុងភូមិល្ពាក ឃុំស្រក ស្រុកកំពង់សៀម។ ទំនប់ទឹកជ្រោយចេក (ត្រួយចេក) មិនត្រឹមតែទទួលបានការអភិរក្ស និងការអភិវឌ្ឍទៅជាអាងស្ដុកទុកទឹកសម្រាប់ស្រោចស្រពស្រែចម្ការរបស់ប្រជាពលរដ្ឋមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ ដោយហេតុផលថា ទំនប់នេះ មានវាលស្រែបៃតងស្រងាត់ អមទៅដោយបឹងដ៏ធំលាតសន្ធឹងពីចុងម្ខាងទៅចុងម្ខាងទៀត ដែលបង្កើតបានជាទេសភាពដ៏ស្រស់ស្អាត នាដើមរដូវវស្សា។ បើក្រឡេកទៅមើលទៅកាន់រឿងរ៉ាវអតីតកាលវិញ ទំនប់នេះ ត្រូវបានសាងសង់ឡើងដោយកម្លាំងប្រជាជន ដើម្បីរក្សាទឹកទុកធ្វើស្រែ និងចម្ការ...
បួន ឈុនលាង រំឭកអំពីបទពិសោធន៍ជីវិតឆ្លងកាត់ និងការបាត់បង់ប្ដីនៅរបបខ្មែរក្រហម
ខ្ញុំឈ្មោះ បួន ឈុនលាង អាយុ ៦៧ឆ្នាំ[1]រស់នៅទីក្រុងភ្នំពេញជាមួយកូនស្រី។ ខ្ញុំមានស្រុកកំណើតនៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំរៀបការជាមួយប្ដីឈ្មោះ សេងឡាយ និងមានកូនស្រីម្នាក់។ ឪពុកខ្ញុំឈ្មោះ បួន ឆេង និងម្ដាយឈ្មោះ ណយ នៃស្រ៊ីម។ ខ្ញុំមានបងប្អូនប្រុសស្រីចំនួន៦នាក់ ហើយខ្ញុំជាកូនទី៣ នៅក្នុងគ្រួសារ។ នៅពីក្មេង ខ្ញុំរៀនសូត្របានតិចតួចដោយសារជីវភាពគ្រួសារក្រីក្រ។ បន្ទាប់ពីមានរដ្ឋប្រហារនៅថ្ងៃទី១៨ ខែមីនា...
ទូច ខេង៖ នីរសារស្រុកបាទី
ទូច ខេង[1] ភេទស្រី អាយុ៦៥ឆ្នាំ មានស្រុកកំណើតរស់នៅក្នុងភូមិគោកដួល ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។ សព្វថ្ងៃ ខេង រស់នៅក្នុងភូមិអូរជីក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ខេង បាននិយាយរៀបរាប់សាច់រឿងដែលខ្លួនបានឆ្លងកាត់នៅក្នុងជំនាន់ខ្មែរក្រហមថា៖ “កាលនៅកុមារភាព ខ្ញុំរៀនបានត្រឹមថ្នាក់ទី១២ ពីសង្គមចាស់។ ជំនាន់នោះគ្រួសាររបស់ខ្ញុំមានជីវភាពខ្វះខាតខ្លាំង ហើយខ្ញុំថែមទាំងជាក្មេងកំព្រា ទើបមិនអាចរៀនបានខ្ពង់ខ្ពស់ដូចក្មេងដទៃ។ ឪពុកម្ដាយខ្ញុំបានស្លាប់តាំងពីខ្ញុំនៅកុមារភាពមកម្ល៉េះ។ ខ្ញុំមានបងប្អូនបង្កើតចំនួន៥នាក់ ហើយខ្ញុំជាកូនទី៤...
ទន់ អៀច៖ រឿងរ៉ាវជីវិតខ្ញុំក្នុងរបបខ្មែរក្រហម និងស្ថានភាពសុខភាពបច្ចុប្បន្ន
ខ្ញុំឈ្មោះ ទន់ អៀច អាយុ ៧១ឆ្នាំ កើតនៅក្នុងឆ្នាំ១៩៥៤។ ខ្ញុំមានទីកន្លែងកំណើតនៅ ឃុំបាភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត។ បច្ចុប្បន្ន ខ្ញុំរស់នៅ ភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ខ្ញុំរៀនបានត្រឹមថ្នាក់ទី២ ក្រោយមកក៏បានឈប់រៀនដោយសារតែស្ថានភាពគ្រួសារក្រីក្រ ហើយប្រទេសស្ថិតក្នុង សង្រ្គាម។ នៅក្នុងរបបខ្មែរក្រហម ខ្ញុំត្រូវចាត់ឱ្យចូលធ្វើការនៅកងចល័ត រែកជីដាក់ស្រែ និងជីកទំនប់ ប្រឡាយ...
ជា ឈន រំឭកអំពីបទពិសោធន៍ជាយុទ្ធជនខ្មែរក្រហម
ជា ឈន អាយុ៤៨ឆ្នាំ (គិតត្រឹមឆ្នាំ២០០៣) មានទីកន្លែងកំណើតនៅភូមិបឹងសាង ឃុំសូគង ស្រុកកងមាស ខេត្តកំពង់ចាម[1]។ ឈន ប្រកបរបរជាកសិករ ធ្វើស្រែចម្ការ និងឡើងត្នោត។ ឈន រៀបការជាមួយប្រពន្ធឈ្មោះ រៀម សុខុម និងមានកូនប្រុសស្រី៣នាក់។ ឈន មានឪពុកឈ្មោះ សួន ថុង និងម្ដាយឈ្មោះ គួន ឡាង។ ឈន...
ឆែម គិះ ៖ ខ្ញុំតែងតែសំងំលួចយំនឹកដល់ឪពុកម្ដាយ នៅក្នុងជំនាន់ខ្មែរក្រហម
ឆែម គិះ[1] ភេទស្រី អាយុ៦០ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិរំដេង ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគមខេត្តសៀមរាប។ គិះ បច្ចុប្បន្នរស់នៅក្នុងភូមិទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ គិះ បានរំឭកពីប្រវត្តិការតស៊ូរបស់ខ្លួនកាលពីសម័យខ្មែរក្រហមថា៖ “កាលពីកុមារភាព ខ្ញុំមិនបានរៀនសូត្រនោះទេ ដោយសារជីវភាពគ្រួសារជួបការលំបាក។ សម័យនោះ គ្រួសារខ្ញុំក្រីក្រណាស់រកអាហារហូបចម្អែតក្រពះ បានត្រឹមតែមួយពេលៗតែប៉ុណ្ណោះ។ ខ្ញុំមានបងប្អូនបង្កើតចំនួនប្រាំនាក់ ហើយខ្ញុំជាកូនពៅនៅក្នុងគ្រួសារ។ ឪពុកម្ដាយ ខ្ញុំប្រកបមុខរបរធ្វើស្រែចម្ការ ដើម្បីចិញ្ចឹមកូនទាំងប្រាំនាក់។...
ឆាយ មឿន ហៅ ភាន់៖ អ្នកបើកឡានជូនឯកអគ្គរដ្ឋទូតប្រចាំកម្ពុជាក្នុងរបបកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)
“ខ្ញុំត្រូវបានអង្គភាព ប៤ ចាត់តាំងឲ្យបើកឡានជូនភ្ញៀវបរទេស ដូចជាអគ្គរដ្ឋទូតគុយបា, វៀតណាម, អេហ្ស៊ីប, កូរ៉េ, ចិនជាដើម។ ទូត គុយបា រស់នៅបានរយៈពេលបីខែ គាត់ថាភាសាខ្មែរពិបាករៀនណាស់។ បន្ទាប់មក ទូត ប្រទេសគុយបា បានបញ្ចប់មុខងារ។ ខ្ញុំបានផ្លាស់ទៅបើកឡានជូនអគ្គរដ្ឋទូតឡាវឈ្មោះ ខាំម៉ាភូគង់ ដែលមានសហការី ឈ្មោះ សូវេងវង្ស ចេះនិយាយភាសាខ្មែរ និងជំនួយការ។ ក្នុងក្រសួងការបរទសមានការងារ និងផែនការច្រើន...
ចាន់ សារ៉ុម ៖ កងកាត់ដេរឃុំក្នុងរបបខ្មែរក្រហម
ខ្ញុំឈ្មោះ ចាន់ សារ៉ុម[1] កើតថ្ងៃទី៦ ខែកក្កដា ឆ្នាំ១៩៤០ នៅភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ ខ្ញុំមានបងប្អូនចំនួន៥នាក់ គឺស្រី២នាក់ និងប្រុស៣នាក់។ បងប្អូនរបស់ខ្ញុំបានស្លាប់ទាំងអស់ គឺនៅរស់តែខ្ញុំម្នាក់ប៉ុណ្ណោះ។ ខ្ញុំបានរៀបការពីរលើក គឺលើកទីមួយនៅឆ្នាំ១៩៥៤ ក្នុងសម័យសង្គមរាស្រ្តនិយម និងមានកូនចំនួន៦នាក់ ដែលរួមមានកូនស្រីប្រាំនាក់ និងប្រុសម្នាក់។ ប្តីមុនរបស់ខ្ញុំបានស្លាប់ដោយសារជំងឺ ក្រោយរបបខ្មែរក្រហមដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។...
ប្រធានចម្ការកៅស៊ូតាប៉ាវក្បត់បដិវត្តន៍
អ៊ុន សំអឿន[1] ភេទប្រុស អាយុ៣១ឆ្នាំ ជាប្រធានចម្ការកៅស៊ូតាប៉ាវ មានស្រុកកំណើតនៅភូមិស៊ីកា ឃុំស្វាយអង្គ ស្រុកស្វាយរៀង តំបន់២៣ ភូមិភាគបូព៌ា។[2] សំអឿន មានប្រពន្ធឈ្មោះ ឆាយ វឿន ធ្វើការនៅចម្ការកៅស៊ូតាប៉ាវ។ សំអឿន រៀនបានត្រឹមថ្នាក់ទី៦ នៅអនុវិទ្យាល័យស្វាយជ្រំ ហើយនៅឆ្នាំ១៩៧០ បន្ទាប់ពីឈប់រៀន គាត់បានចូលបដិវត្តន៍។ បន្ទាប់មក សំអឿន ត្រូវបានចាត់តាំងជាយោធាស្រុកស្វាយជ្រំ និងក្រោយមកផ្លាស់ប្តូរទៅជាយោធាភូមិភាគបូព៌ា។...
ង៉ែត វណ្ណ៖ អតីតពេទ្យក្នុងកងពលលេខ៣
នៅឆ្នាំ១៩៧៥ វណ្ណ ត្រូវបានខ្មែរក្រហមដឹកបញ្ជូនចេញពីស្រុកកំណើតឲ្យទៅរស់នៅខេត្តកោះកុង ហើយត្រូវបានជ្រើសរើសឲ្យចូលបម្រើការងារនៅក្នុងអង្គភាពពេទ្យ ស្ថិតនៅក្នុងកងពលលេខ៣ ដឹកនាំដោយ តា នៅ។ វណ្ណ បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ ង៉ែត វណ្ណ[1] ភេទស្រី អាយុ៧០ឆ្នាំ សព្វថ្ងៃប្រកបរបរធ្វើស្រែចម្ការ ។ វណ្ណ មានស្រុកកំណើតនៅភូមិភី ឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ។ បច្ចុប្បន្ន វណ្ណ រស់នៅភូមិទំព័រ ឃុំប្រម៉ោយ...
ខ្មែរក្រហម បានចាប់ប្អូនខ្ញុំយកទៅធ្វើទាហាន
ខ្ញុំឈ្មោះ ទៀង អៀន អាយុ៧១ ឆ្នាំ។[1] ខ្ញុំមានស្រុកកំណើតនៅ ឃុំកំពង់ថ្ម ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ឪពុករបស់ខ្ញុំឈ្មោះ ទៀង កុក ចំណែកម្តាយរបស់ខ្ញុំឈ្មោះ អ៊រ អ៊ឹម។ ខ្ញុំមានបងប្អូនចំនួន៨ នាក់ ក្នុងនៅរស់តែ៤ នាក់ទេ រួមមានស្រី១...

