ធ្វើទារុណកម្មវាយនិងខ្សែតី ព្រោះងើបមកធ្វើការមិនទាន់
របបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) គ្មានតុលាការសម្រាប់បំពេញតួនាទីក្នុងការផ្ដល់យុត្តិធម៌ដល់ប្រជាជនដែលត្រូវបានចាត់ទុកថាមានទោស និងជាខ្មាំងដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនោះឡើយ គឺមានតែប្រព័ន្ធសន្តិសុខ ដើម្បីឃុំឃាំងធ្វើទារុណកម្មសួរចម្លើយ និងសម្លាប់ចោលតែម្តង[1]។ ការរស់នៅត្រូវគោរពតាមបញ្ជារបស់អង្គការខ្មែរក្រហម។ ខ្មែរក្រហមមិនឱ្យប្រជាជនហូបចុកបានគ្រប់គ្រាន់ និងធ្វើការងារពលកម្មហួសកម្លាំង។ អ្វីដែលខ្ញុំចងចាំមិនភ្លេចនោះ គឺមានថ្ងៃមួយខ្ញុំត្រូវខ្មែរក្រហមបង្ខំឱ្យសែងដីរហូតទាល់ដល់ម៉ោង៩យប់ ទើបបានត្រឡប់មកផ្ទះដេក។ ប្រធានកងចល័តឈ្មោះទិ ចាត់តាំងសមមិត្តម្នាក់ឱ្យមកតាមខ្ញុំដល់ផ្ទះ បន្ទាប់មកធ្វើទារុណកម្មវាយនឹងខ្សែតីមកលើរូបខ្ញុំ។ ១. កាលពីកុមារភាព ខ្ញុំឈ្មោះ សួង ខ្មៅ ជនជាតិដើមភាគតិចស្ទៀង ភេទស្រី អាយុ ៦៧ឆ្នាំ...
យុទ្ធជន៣១០
នៅឆ្នាំ១៩៧៦ បក្សកុម្មុយនីស្តកម្ពុជាបានបែងចែកកម្ពុជាប្រជាធិបតេយ្យទៅជាប្រាំមួយភូមិភាគ ដែលរួមមាន៣២តំបន់។ ភូមិភាគនីមួយៗគឺយកខេត្តពីរឬច្រើនមកបញ្ចូលគ្នា ឬកាត់ស្រុក១ ឬច្រើន ចេញពីខេត្តនេះខ្លះ ឬខេត្តនោះខ្លះមកបញ្ចូលគ្នា។ ភូមិភាគនិងតំបន់ទាំងអស់ សុទ្ធត្រូវបានដាក់កំណត់សម្គាល់ជាលេខ។ ភូមិភាគនីមួយៗចែកជាច្រើនតំបន់ ហើយតំបន់នីមួយៗចែកជាស្រុក ឃុំ និងសហករណ៍។ ជាក់ស្ដែង ភូមិភាគឧត្តរ (ភូមិភាគ៣០៣) ដឹកនាំដោយ កុយ ធួន ហៅ ធុច ពីឆ្នាំ១៩៧០ ទៅដើមឆ្នាំ១៩៧៦។ បន្ទាប់មក...
អ៊ុន អៀង៖ ខ្មែរក្រហមមានកម្លាំងនិងស្មារតីនៅលើសមរភូមិ
អ៊ុន អៀង ភេទប្រុស អាយុ៧២ឆ្នាំ មានទីកន្លែងកំណើតនៅភូមិថ្មី ឃុំក្រយា ស្រុកស្ទោង ខេត្តកំពង់ធំ។ បច្ចុប្បន្ន អៀង រស់នៅក្នុងភូមិទឹកជុំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ អៀង និយាយថា៖ «ខ្ញុំមានបងប្អូនបង្កើតចំនួន៤នាក់ ហើយខ្ញុំជាកូនទីពីរនៅក្នុងគ្រួសារ។ កាលពីវ័យកុមារ ខ្ញុំរៀនបានត្រឹមថ្នាក់ទី៩។ ខ្ញុំបានឈប់រៀនដោយសារជីវភាពគ្រួសារមានការខ្វះខាត។ ខ្ញុំក៏បានបួសជាព្រះសង្ឃដើម្បីបានបន្តការសិក្សានៅក្នុងវត្តមួយ នៅក្នុងឃុំក្រយា។ ជីវភាពរស់នៅរបស់ប្រជាជនភាគច្រើននៅក្នុងភូមិ មានជីវភាពខ្សត់ខ្សោយខ្លាំង។...
ព្រាប សារី ចូលធ្វើបដិវត្តន៍ដោយសារប្រទេសមានសង្គ្រាម
ក្នុងឆ្នាំ១៩៧០ ព្រាប សារី បានចូលធ្វើបដិវត្តន៍ជាមួយរបបខ្មែរក្រហម និងបានស្ម័គ្រចិត្ដឃោសនា អំពីមាគ៌ាបក្សដោយធ្វើចលនាដើម្បីឲ្យយុវជនយុវនារីចេះស្រឡាញ់បដិវត្ដន៍។ មូលហេតុដែលគាត់គាំទ្របដិវត្តន៍មកពីយល់ឃើញផ្ទាល់ខ្លួនថា ទី១-កម្មសិទ្ធិសមូហភាពល្អជាងឯកជន ទី២-មានកំហឹងឈឺចាប់ចំពោះប្រទេសជិតខាងដែលចង់វាតទីលេបយកទឹកដី ទី៣-ប្រទេសមានសង្គ្រាម និងការទម្លាក់គ្រាប់បែកធ្វើឲ្យប្រជាជនស្លាប់ និងរបួស។[1] តាមរយៈវគ្គអប់រំអង្គការបានបង្រៀនគាត់ថា បដិវត្តន៍គឺមានន័យថាធ្វើដើម្បីឆ្ពោះទៅមុខនិងរីកចម្រើនលឿន ខុសពីអ្វីដែលកំពុងមាននាពេលបច្ចុប្បន្ន។ ក្នុងរបបខ្មែរក្រហមគាត់ជាកងចល័តនារីភូមិដែលធ្វើការនៅតំបន់ប្រសូត ក្នុងខេត្តស្វាយរៀង។ ក្រោយមកគាត់ត្រូវបានផ្លាស់ទៅធ្វើជាកម្មករចម្ការអំពៅស្ថិតនៅស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម នៅទីនោះគាត់ក៏ធ្លាប់ជួប សោ ភឹម លេខាភូមិភាគបូព៌ាដែលចុះទៅមើលការខុសត្រូវនៅចំការនោះ។ បន្ទាប់គាត់ត្រូវបានផ្លាស់ទៅភ្នំពេញធ្វើការនៅរោងចក្រតម្បាញក្រណាត់នៅទួលគោក និងមន្ទីរពេទ្យកុមារក្បែរស្ថានទូតបារាំង...
ប្រវត្តិសាស្ត្រ និងសារសំខាន់នៃការសិក្សាពីប្រវត្តិសាស្ត្រ
នៅចុងខែតុលា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារកម្ពុជា បានទទួលសំណើពីសាស្ត្រាចារ្យបង្រៀននៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ស្ថិតនៅក្នុងរាជធានីភ្នំពេញ ស្នើសុំឲ្យអ្នកជំនាញខាងប្រវត្តិសាស្ត្រ កម្ពុជាប្រជាធិបតេយ្យមកពីមជ្ឈមណ្ឌលឯកសារកម្ពុជា ធ្វើបទបង្ហាញពីមាតិកាប្រវត្តិសាស្ត្រខ្មែរក្រហម ជាមួយនិស្សិតឆ្នាំទី៤ដែលគាត់កំពុងបង្រៀនសព្វថ្ងៃ។ លោកស្រីសាស្ត្រាចារ្យ បានលើកឡើងថា និស្សិតភាគច្រើនដែលកំពុងសិក្សាជាមួយគាត់លើមុខវិជ្ជា «វិទ្យាសាស្ត្រស្រាវជ្រាវ» មិនមានចំណេះដឹងពីប្រវត្តិសាស្ត្រខ្មែរក្រហមច្រើនឡើយ។ នៅដើមខែវិច្ឆិកាឆ្នំាដដែល មជ្ឈមណ្ឌលឯកសារកម្ពុជា បានបញ្ជូនខ្ញុំឲ្យទទួលបន្ទុកកិច្ចការនេះ។ ខ្ញុំបានធ្វើដំណើរទៅកាន់ថ្នាក់រៀនរបស់លោកស្រីសាស្ត្រាចារ្យ ដើម្បីផ្តល់នូវការធ្វើបទបង្ហាញពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ។ ខ្ញុំត្រូវបានទទួលស្វាគមន៍ពីលោកស្រីសាស្ត្រចារ្យ និងនិស្សិតនៅក្នុងថ្នាក់ទាំងអស់។ បន្ទាប់ពីលោកស្រីសាស្ត្រចារ្យបានណែនាំនិស្សិតឲ្យស្គាល់ខ្ញុំរួចមក លោកស្រីបានស្នើសុំឲ្យខ្ញុំពន្យល់បន្ថែមពីអត្ថន័យនៃពាក្យ «ប្រវត្តិសាស្ត្រ» និង...
សេក ឈឿន៖ ធ្វើជាចោរព្រៃនៅស្រុកកំចាយមារ តំបន់២០
នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ១៩៧៣ ឈឿនបានចូលបដិវត្តន៍នៅក្រសួងនេសាទរបស់ភូមិភាគបូព៌ា។ រហូតដល់ខែមិថុនា ឆ្នាំ១៩៧៨ អង្គការប្ដូរឲ្យ ឈឿន ចូលមកសហករណ៍ព្រៃខ្លូតវិញ។ ឈឿន បានចូលមករស់នៅក្នុងសហករណ៍ព្រៃខ្លូត ឃុំស្មោងខាងត្បូង[1] ស្រុកកំចាយមារ ជាមួយមីងឈ្មោះ ង៉ាន់។ ក្រោយមកទៀត ឈ្មោះ អូន ដែលជាអនុប្រធានកងផលិត បានសរសេរសំបុត្រឲ្យ ឈឿន ទៅលេងឪពុកម្ដាយជិតមួយខែនៅភូមិប្រម៉ាត់ មុនពេលអង្គការហៅទៅធ្វើការ។ ពេលត្រឡប់មកវិញ អូន...
ពីកុមារម្នាក់ក្លាយជាយោធាខ្មែរក្រហមនៅតំបន់ភូមិភាគពិសេស
មុនពេលមានដែលមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ គី ស៊ាំងហេង[1] ហៅ ហេង មានអាយុ៨ឆ្នាំ។ នៅពេលដែល ហេង កំពុងសិក្សាថ្នាក់ទី៧ នៅឯសាលាបឋមសិក្សារំលក ឃុំបាស្រែ ស្រុកព្រៃកប្បាស ខេត្តតាកែវ ជាឆ្នាំដែលស្ថានភាពនយោបាយនិងសង្គ្រាមស៊ីវិលកាន់តែអាក្រក់ឡើង។ យោធាខ្មែរក្រហមចាប់ផ្តើមធ្វើការប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាលដែលដឹកនាំដោយ លន់ នល់ នៅទូទាំងប្រទេស។ មិនយូរប៉ុន្មានអនាគតរបស់ ហេង និងប្រជាជនទូទៅ ត្រូវបានកែប្រែ និងរស់នៅក្រោមឥទ្ធិពលនិងផលវិបាកនៃសង្គ្រាមជាង៣ទសវត្សរ៍។[2]...
ការបំបៅដោះដោយទឹកដោះម្តាយ និងផលប៉ះពាល់ដល់កុមារក្រោយរបបខ្មែរក្រហម
ការបំបៅដោះកូនដោយទឹកដោះ គឺជាការផ្តល់នូវអាហាររូបត្ថម្ភដ៏ល្អបំផុតដល់ទារកដែលទើបតែកើតរហូតដល់អាយុ ៦ខែ ដើម្បីឲ្យទារកមានការលូតលាស់ល្អ មានប្រាជ្ញាវាងវៃ និងមានសុខភាពល្អ។ តាមរយៈបណ្ឌិតសភាកុមារអាមេរិក (American Academy of Pediatrics) បានឲ្យដឹងថា ទឹកដោះម្តាយសម្បូរទៅដោយ ប្រូតេអ៊ីន សារជាតិឡាក់តូស និងសារធាតុខ្លាញ់ ដែលងាយស្រួលដល់ការរំលាយសម្រាប់ប្រព័ន្ធរំលាយអាហាររបស់កុមារដែលទើបនឹងកើត។ បន្ថែមលើនេះទឹកដោះម្តាយក៏មានសារធាតុចិញ្ចឹមដែលរក្សាក្នុងសីតុណ្ហភាពល្អត្រឹមត្រូវ និងជួយបង្កើតប្រព័ន្ធភាពស៊ាំដល់ទារក ដែលអាចជួយទប់ស្កាត់ការឆ្លងជំងឺជាច្រើន ជាពិសេសជំងឺរាក និងជំងឺផ្លូវដង្ហើមលើកុមារនិងទារក។[1] មិនតែប៉ុណ្ណោះ ម្តាយដែលបានបំបៅដោះកូន ក៏បានទទួលផលប្រយោជន៍យ៉ាងច្រើនដូចជា...
ហង្ស គង់៖ ខ្ញុំរងរបួសចំក្បាលធ្ងន់ធ្ងរ
ហង្ស គង់ ភេទប្រុស អាយុ៧៨ឆ្នាំ មានទីកន្លែងកំណើតនៅភូមិបឹងជុំ ឃុំបាគង ស្រុកបាគង ខេត្តសៀមរាប។ បច្ចុប្បន្ន គង់ រស់នៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ គង់ និយាយថា៖ «ខ្ញុំបានក្លាយខ្លួនជាជនពិការដោយសារតែសង្គ្រាមនៅចន្លោះឆ្នាំ១៩៧០ដល់១៩៩៨។ ខ្ញុំបានចូលបម្រើក្នុងជួរកងទ័ពខ្មែរក្រហម ដើម្បីការពារទឹកដី និងទាមទារអំណាចជូន សម្ដេចព្រះ នរោត្ដម សីហនុ។ ខ្ញុំបានតស៊ូជម្នះជាមួយការងារនេះរហូតដល់បាត់បង់ឪពុកម្ដាយ និងបងប្អូនជាទីស្រឡាញ់។ រាងកាយរបស់ខ្ញុំទទួលរងនូវពិការភាពដូចជា ផុងលលាដ៍ក្បាល...
សកម្មភាពបំផ្លាញទ្រព្យសម្បត្តិដែលមានតម្លៃ
ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន១៤ទំព័រ គឺជារបស់ សុំ សាមឿន ហៅ រំ ដែលជាអតីតព្រះសង្ឃ មុនអង្គការចាប់ខ្លួន ជាយុវជនអនុសេនាធំ៣ អនុសេនាតូច៣១ វរធំ៣ និងជាអ្នកមើលការខុសត្រូវកម្មករនៅផែកំពង់សោម។ ចម្លើយសារភាពនៅក្នុងឯកសារនេះ (J000៣៨) បង្ហាញថា សកម្មភាព ឈ្មោះ សុំ សាមឿន ហៅ រំ បានចូលបម្រើក្នុងជួរបដិវត្តដែលទទួលផែនការពីឈ្មោះ វុធ និងភីន ជាភ្នាក់ងារ...
ការនិយាយរឿងប្រវត្តិសាស្រ្តប្រាប់ដល់មនុស្សជំនាន់ក្រោយ
នៅពេលដែលប្រទេសជាតិមានការរីកចម្រើនស៊ីវិល័យ, អាហារហូបចុកគ្រប់គ្រាន់, សិទ្ធិសេរីភាពពេញលេញ មនុស្សជំនាន់ក្រោយមួយចំនួនមិនបានចាប់អារម្មណ៍រឿងប្រវត្តិសាស្រ្តទេ។ លុះត្រាតែមនុស្សជំនាន់ក្រោយយកចិត្តទុកដាក់សិក្សាស្រាវជ្រាវរៀនសូត្រពីប្រវត្តិសាស្រ្ត និងមានមនុស្សដែលធ្លាប់បានឆ្លងកាត់របបអតីតកាលខ្មែរក្រហមមកនិយាយប្រាប់តៗគ្នាដល់មនុស្សជំនាន់ក្រោយឲ្យបានដឹងពីទុក្ខលំបាកអំពើហឹង្សានានាដែលបានជួបប្រទះកន្លងមកនិងជួយធ្វើការអប់រំប្រាប់កូនចៅឲ្យដឹងពីរបបអតីតកាលដ៏ជូរចត់ទាំងនេះ ការយល់ដឹងពីអតីតកាល ទើបយើងទាំងអស់គ្នាអាចទប់ស្កាត់រាល់អំពើឃោរឃៅនាពេលអនាគត។ នៅពេលនេះ លោកយាយឈ្មោះ ពៅ សព្វថ្ងៃមានអាយុ៧៩ឆ្នាំ។ លោកយាយ មានឪពុកម្តាយនិងមានបងប្អូនបង្កើតចំនួន៥នាក់។ កាលពីកុមាររភាព លោកយាយពៅមិនបានសិក្សារៀនសូត្រទេ។ នៅពេលធំពេញវ័យ ឪពុកម្តាយបានរៀបចំទុកដាក់ឲ្យមានប្តីរហូតបានទទួលកូនស្រីចំនួនពីរនាក់ រស់នៅភូមិត្រពាំងកក់ ឃុំពោធិ៍អង្រ្កង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ លោកយាយ មានការពេញចិត្តចំពោះចៅៗជានិសិ្សតស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានមកដល់ផ្ទះយាយហើយចង់ដឹងរឿងរ៉ាវប្រវត្តិសាស្រ្តខ្មែក្រហម...
ឈឹម ហ៊ីន អំឡុងពេលខ្មែរក្រហមជម្លៀសទៅកាន់ខេត្តពោធិ៍សាត់
បន្ទាប់ពីខ្មែរក្រហមឡើងគ្រប់គ្រងអំណាច ខ្មែរក្រហមបានជម្លៀសប្រជាជននៅទូទាំងប្រទេសចេញពីផ្ទះសម្បែងឱ្យទៅកាន់ទីជនបទដាច់ស្រយាល និងតំបន់ផ្សេងក្នុងប្រទេសកម្ពុជាដើម្បីធ្វើការងារពលកម្មធ្ងន់ធ្ងរ ក្នុងនោះក៏មានក្រុមគ្រួសារ ឈឹម ហ៊ីន[1] ដែរ។ ឈឹម ហ៊ីន បានរៀបរាប់អំពីប្រវត្តិ និងរឿងរ៉ាវដែលបានកើតឡើងនៅក្នុងភូមិកំណើត រហូតដល់ខ្មែរក្រហមជម្លៀសគាត់ទៅរស់នៅក្នុងខេត្តពោធិ៍ បណ្តាលឱ្យសមាជិកគ្រួសាររបស់គាត់ស្លាប់ដូចខាងក្រោម៖ ខ្ញុំឈ្មោះ ឈឹម ហ៊ីន អាយុ៦៧ឆ្នាំ កើតនៅភូមិដូង (បច្ចុប្បន្ន ភូមិបាវិតលើ) សង្កាត់បាវិត ស្រុកចន្រ្ទា ខេត្តស្វាយរៀង។ ខ្ញុំមានឪពុកឈ្មោះ ឈឹម...
សេត កាលខាន់ ជនជាតិអារ៉ាប់៖ “អ្នកទោសទួលស្លែង”
បញ្ជីរាយនាមជនរងគ្រោះផ្នែកស្រាវជ្រាវឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ប៉ុលពត-អៀង សារី នៅទួលស្លែង បានបញ្ជាក់ថាឈ្មោះ សេត កាល់ខាន់ និងម្ដាយឈ្មោះ សាលីម៉ា ស្ថិតក្នុងតំបន់២៥ គឺជាជនជាតិអារ៉ាប់ មានមុខរបរចិញ្ចឹមគោ ពិតជាត្រូវបានអង្គការដោះលែងនៅថ្ងៃទី១១ ខែមេសា ឆ្នាំ១៩៧៦។[1] នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០០៨ មជ្ឈមណ្ឌលឯកសារកម្ពុជា បានជួបសម្ភាសឈ្មោះ សេត កាលខាន់។[2] ប្រវត្តិរឿងរ៉ាវរបស់ សេត កាលខាន់...
ចាន់ សូត៖ ខ្មែរក្រហមសម្លាប់ឪពុកខ្ញុំ
ចាន់ សូត ភេទប្រុស អាយុ៦៣ឆ្នាំ មានទីកន្លែងកំណើតនៅភូមិតំបែរ ឃុំត្រពាំងឫស្សី ឃុំគោក ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្ដត្បូងឃ្មុំ)។ បច្ចុប្បន្ន សូត រស់នៅក្នុងភូមិទឹកជុំ ឃុំត្រពាំងប្រិ៍យ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សូត បាននិយាយថា៖ «ខ្ញុំគឺជាកូនទី៣ក្នុងចំណោមបងប្អូនចំនួន១២នាក់ (ប្រុស៥នាក់ និងស្រី៧នាក់) នៃគ្រួសារកសិករ។ ខ្ញុំមិនបានរៀនសូត្រទេ កាលពីកុមារភាព ដោយសារតែកត្តាជីវភាពខ្វះខាតនិងសង្គ្រាម។ នៅខែមីនា...
កងចល័តនារីខ្មែរក្រហម នៅទំនប់តំបន់៤១
ប៊ួន ឈុនឡោម គឺជាអតីតកងចល័តនារីខ្មែរក្រហមនៅការដ្ឋានទំនប់តំបន់៤១ ស្ថិតស្រុកជើងព្រៃ និងមានទីកន្លែងកំណើតនៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម។ ឈុនឡោម កើតនៅក្នុងគ្រួសារកសិករ និងមានបងប្អូនបុ្រសស្រីទាំងអស់ចំនួន៦នាក់ (ស្រី៥នាក់)។ បន្ទាប់ពីមានរដ្ឋប្រហារទម្លាក់សម្ដេច សីហនុ ចេញពីអំណាចនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ឈុនឡោម បានឃើញសភាពការមិនល្អ ពីព្រោះមានអ្នកភូមិជាច្រើនចូលរួមបាតុកម្មនៅទីរួមខេត្តកំពង់ចាម។ ទាហាន លន់ នល់ បានធ្វើការបង្រ្កាបរហូតដល់មានការផ្ទុះអាវុធប្រឆាំងនឹងអ្នកចូលរួមធ្វើបាតុកម្ម។ បាតុកម្មបន្តអស់បន្លាយរយៈពេលមួយសប្តាហ៍។ នៅពេលនោះ...
ការចងចាំអំពីទឹកជំនន់លិចភូមិឆ្នាំ១៩៧៨ នៅក្នុងរបបខ្មែរក្រហម
ហុក ណៃវេង រស់នៅភូមិទី៨ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ណៃវេង ខ្ញុំរៀបការប្ដីឈ្មោះ អាន រី និងមានកូនសរុបចំនួន៥នាក់។ ណៃវេង រៀននៅសាលាបឋមសិក្សាវត្តចុងកោះរហូតដល់ថ្នាក់ទី១០ចាស់។ ដោយសារតែមានជីវិតក្រីក្រ ណៃវេង ឈប់រៀននិងជួយការងារឪពុកម្ដាយនៅផ្ទះ។ បន្ទាប់ពីមានរដ្ឋប្រហារលន់ នល់នៅឆ្នាំ១៩៧០ បាតុកម្មបានផ្ទុះឡើងដោយមានការចូលរួមរបស់អ្នកភូមិ។ នៅឆ្នាំ១៩៧១ និងឆ្នាំ១៩៧២ សង្រ្គាមរវាងទាហានលន់ នល់ និងកងទ័ពរំដោះខ្មែរក្រហមបានចាប់ផ្ដើម។ នៅពេលនោះ...
ពយ អ៊ូច៖ រឿងរ៉ាវដែលចងចាំមិនអាចបំភ្លេចបាននៅរបបខ្មែរក្រហម
ខ្ញុំឈ្មោះ ពយ អ៊ូច ភេទប្រុស សព្វថ្ងៃនេះ មានអាយុ ៦៥ឆ្នាំ។ ខ្ញុំកើតក្នុងឆ្នាំ១៩៥៩ នៅក្នុងភូមិព្រៃស្បូវ ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត។ ខ្ញុំបានមករស់នៅក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត នៅឆ្នាំ១៩៩៧។ ក្រោយពីមានរដ្ឋប្រហារទម្លាក់ សម្តេចព្រះបាទ នរោត្តម សីហនុ នៅក្នុងឆ្នាំ១៩៧០ របប លន់ នល់...
កងនេសាទខ្មែរក្រហម
លឹម អេង អាយុ៧៧ឆ្នាំ រស់នៅក្នុងភូមិទី៩ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ លឹម អេង រៀបការប្រពន្ធឈ្មោះ សេត ឡាង និងមានកូនចំនួន៦នាក់។ អេង កើតនៅភូមិទី៩ ឃុំកោះសូទិន ស្រុកកោះសូទិន នេះតែម្ដង។ លឹម អេង គឺជាកូនច្បងក្នុងចំណោមបងប្អូនប្រុសស្រីសរុបចំនួន៥នាក់។ នៅវ័យកុមារ អេង ចូលរៀននៅសាលាបឋមសិក្សាវត្តចុងកោះសូទិន និងបន្តការសិក្សានៅទីរួមខេត្តកំពង់ចាម។...
អតីតនារីពេទ្យប្រចាំតំបន់ក្រចេះ (៥០៥)
នៅក្នុងរបបខ្មែរក្រហម (១៩៧៥ -១៩៧៩) គឹម ឡៃ[1] គឺជានារីពេទ្យប្រចាំតំបន់ក្រចេះ(៥០៥)។ គឹម ឡៃ មានតួនាទីជាអ្នកពិនិត្យជំងឺផ្នែកទូទៅ និងជាឆ្មបសម្រាលកូនជូនប្រជាជននាសម័យនោះ។ គឹម ឡៃ បានរៀបរាប់អំពីរឿងរ៉ាវដែលខ្លួនធ្លាប់បានឆ្លងកាត់ នឹងបទពិសោធន៍ជានារីពេទ្យដូចតទៅ។ គឹម ឡៃ ភេទស្រី អាយុ៦៦ឆ្នាំ ប្រកបរបរធ្វើចម្ការ មានស្រុកកំណើតស្ថិតនៅក្នុងភូមិថ្មគ្រែ ឃុំថ្មគ្រែ ស្រុកក្រចេះ ខេត្តក្រចេះ បច្ចុប្បន្ននេះ ឡៃ...
រឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមឈ្មោះ ឱក ស្រី
ខ្ញុំឈ្មោះ ឱក ស្រី[1] ភេទស្រី មានអាយុ៦៦ឆ្នាំ រស់នៅភូមិជើងទឹក សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។ ខ្ញុំកើតនៅរាជធានីភ្នំពេញ។ ខ្ញុំមានឪពុកឈ្មោះ យា ឱក និងម្តាយឈ្មោះ កែវ សំអាង។ ឪពុកខ្ញុំធ្វើការនៅសង្កាត់លេខ៥ ក្រោយរោងកុនបូកគោ រាជធានីភ្នំពេញ។ ខ្ញុំ គឺជាកូនទោលនៅក្នុងគ្រួសារ។ កាលនៅវ័យកុមារ ខ្ញុំបានចូលសិក្សារៀនសូត្រនៅសាលាព្រះកែវមរកតត្រឹមថ្នាក់ទី៧ នៃសង្កាត់ទួលទំពូង។ រហូតដល់ខែមេសា...
ព្រំ ណៃ៖ ឪពុកនិងជីតាត្រូវបានខ្មែរក្រហមវាយសម្លាប់យ៉ាងព្រៃផ្សៃ
ព្រំ ណៃ[1] បានត្រឹមតែអាណិតឪពុក ដែលត្រូវបានខ្មែរក្រហមវាយសម្លាប់ដោយសារគាត់ជាអ្នកមានចំណេះចេះដឹងក្នុងរបប លន់ នល់។ ចំណែក ឯជីតាត្រូវបានខ្មែរក្រហមវាយធ្វើបាប និងបង្ខំឲ្យស៊ីស្លឹកអំពៅរហូតដល់ស្លាប់។ នេះជារឿងរ៉ាវដែល ណៃ បានចងចាំនិងមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហម។ ព្រំ ណៃ ភេទស្រី អាយុ៦៤ឆ្នាំ មានមុខរបរធ្វើស្រែចម្ការ។ បច្ចុប្បន្នរស់នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ណៃ មានស្រុកកំណើតនៅភូមិប្រាំង ឃុំដងពែង ស្រុកស្រែអំបិល...
ការបែងចែកក្រុមប្រជាជនក្នុងរបបខ្មែរក្រហម
គា ស៊ត អាយុ៧២ឆ្នាំ រស់ភូមិរអាងលើ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ស៊ត គឺជាកូនទី២ក្នុងចំណោមបងប្អូនប្រុសស្រីទាំងអស់ចំនួន៩នាក់។ នៅវ័យកុមារ ស៊ត ចូលរៀននៅសាលាបឋមសិក្សាគៀនជ្រៃ ប៉ុន្តែឈប់រៀនត្រឹមថ្នាក់ទី៥ចាស់ ដើម្បីមកជួយការងារស្រែចម្ការជាមួយឪពុកម្ដាយវិញ។ នៅឆ្នាំ១៩៦៤ ស៊ត បួសជាព្រះសង្ឃនៅវត្តគៀនជ្រៃ ហើយប៉ុន្មានខែក្រោយមក ក៏លាចាកសិក្ខាបទដើម្បីព្យាបាលជំងឺ។ នៅពេលនោះ ស៊ត មានអាយុ១៦ឆ្នាំ។ នៅឆ្នាំ១៩៦៩ ស៊ត រៀបការប្រពន្ធ...
អនុប្រធាននារីស្រែអំបិលក្លាយជាលេខាស្រុកសំឡូត
ណុប ងឹម ភេទស្រី អាយុ៧៤ឆ្នាំ[1] មានមុខរបរធ្វើចម្ការ និងសព្វថ្ងៃរស់នៅក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ងឹម មានស្រុកកំណើតនៅឃុំត្រពាំងធំ ស្រុកត្រាំកក់ ខេត្តតាកែវ។ មានឪពុកឈ្មោះ ណុប យី (ស្លាប់) និងម្ដាយឈ្មោះ ប្រាក់ ង៉ែត (ស្លាប់)។ ងឹម មានបងប្អូនបង្កើតចំនួន៨នាក់ (ស្រី៤នាក់) ងឹម...
រឿងរបស់អ្នករស់រានពីសម័យខ្មែរក្រហមឈ្មោះ ស្រូវ ភ្លើង
ខ្ញុំមានឈ្មោះ ស្រូវ ភ្លើង មានអាយុ៦៤ឆ្នាំ រស់នៅភូមិពូក្រែង ឃុំស្រែអំពូម ស្រុកពេជ្រចិន្ដា ខេត្តមណ្ឌលគិរី។ ក្នុងរបបខ្មែរក្រហម ខ្ញុំមានអាយុ១៥ឆ្នាំ។ នៅពេលនោះ អង្គការបានជម្លៀសខ្ញុំ និងគ្រួសារឲ្យធ្វើដំណើរដោយថ្មើរជើងរយៈពេល៤យប់៥ថ្ងៃ ចេញពីភូមិពូក្រែងឲ្យទៅរស់នៅស្រុកកោះញែក។ នៅពេលនោះ ស្រុកកោះញែក ត្រូវបានហៅថា៖ “ស្រុករបី”។ នៅក្នុងសម័យនោះ ខ្ញុំរស់នៅភូមិទី៣ ដែលពេលនោះមាន៣ភូមិ គឺភូមិទី១ ភូមិទី២ និងភូមិទី៣។ នៅទីនោះ...
ង៉ែត យ៉ន៖ រឿងរ៉ាវដែលចងចាំមិនអាចបំភ្លេចបាននៅរបបខ្មែរក្រហម
ខ្ញុំឈ្មោះ ង៉ែត យ៉ន ភេទប្រុស មានអាយុ ៨០ឆ្នាំ។ បច្ចុប្បន្ននេះ ខ្ញុំរស់នៅក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ក្រោយពីព្រឹត្តិការណ៍នៃរដ្ឋប្រហារទម្លាក់ សម្តេចព្រះ នរោត្តម សីហនុ របបសាធារណរដ្ឋខ្មែរដែលគ្រប់គ្រងដោយលោកលន់ នល់ ត្រូវបានបង្កើតឡើង ដែលបណ្ដាលឲ្យផ្ទៃក្នុងប្រទេសកម្ពុជា មានការបែកបាក់ប្រេះស្រាំ និងការផ្ទុះឡើងសង្គ្រាមស៊ីវិល ហើយស្របពេលជាមួយគ្នានោះដែរ ការទម្លាក់គ្រាប់បែកដោយយន្តហោះចាប់ផ្តើមកើតមានឡើងជាបន្តបន្ទាប់។ ក្រោយថ្ងៃទី១៧ ខែមេសា...
កុមារសម័យខ្មែរក្រហម
ខ្ញុំមានឈ្មោះ ទើម សុខ បច្ចុប្បន្នមានអាយុ ៥៤ឆ្នាំ ជាជនជាតិដើមភាគតិច។ ខ្ញុំរស់នៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ នៅក្នុងរបបខ្មែរក្រហម ខ្ញុំមានអាយុ ៥ឆ្នាំ។ នៅពេលនោះ អង្គការបានជម្លៀស ខ្ញុំ និងគ្រួសារ ចេញពីភូមិពូតាំង ទៅស្រុកកោះញែក ដោយបង្ខំឲ្យគ្រួសាររបស់ខ្ញុំធ្វើដំណើរដោយថ្មើរជើងរយៈពេល៣ថ្ងៃ ទើបដល់ស្រុកកោះញែក។ នៅទីនោះ អង្គការបានឲ្យខ្ញុំទៅរៀននៅពេលព្រឹក ហើយពេលរសៀល ខ្ញុំត្រូវជួយធ្វើស្រែឲ្យចាស់ៗនៅក្នុងសហករណ៍។...
ជីវិតកុមារក្នុងរបបខ្មែរក្រហម
នៅក្នុងរបបខ្មែរក្រហម (១៩៧៥-១៩៧៩) មិនមានសាលារៀនផ្លូវការសម្រាប់កុមារឡើយ។ កុមារត្រូវបានបញ្ជូនឲ្យរៀនសូត្រនៅក្រោមដើមឈើ ឬក្រោមផ្ទះប្រជាជនក្នុងរយៈពេលប្រមាណជា២ម៉ោងក្នុងមួយថ្ងៃ។ ចំណែកគ្រូបង្រៀនកុមារ គឺជាកសិករដែលអាចចេះអាន និងសរសេរបន្តិចបន្តួចប៉ុណ្ណោះ។ កុមារភាគច្រើនត្រូវបានខ្មែរក្រហមបង្ខំឲ្យរស់នៅក្នុងកងកុមារ បែកពីឪពុកម្តាយ និងធ្វើការងារពលកម្មផ្សេងៗដូចជាកាប់ដើមទន្ទ្រានខែត្រមកចិញ្ច្រាំលាយជាមួយលាមកសម្រាប់ធ្វើជីដាក់ស្រែ កើបអាចម៍គោ ជួយធ្វើការងារពលកម្មផ្សេងៗតាមវាលស្រែ និងជញ្ជូនអាវុធទៅសមរភូមិជាដើម[1]។ លោកគ្រូ ខួច ធី[2] អាយុ៥៩ឆ្នាំ បង្រៀននៅអនុវិទ្យល័យ ហ៊ុន សែន ថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់បានរៀបរាប់អំពីកុមារភាពរបស់ខ្លួននៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)ដូចខាងក្រោម៖ ខ្ញុំមានស្រុកកំណើតនៅភូមិពុទ្ធិសាំ...
អតីតអ្នកបើកឡានតាម៉ុកត្រូវបញ្ជូនទៅរៀនបច្ចេកទេសនៅប្រទេសចិន
សែប រ៉េត[1] ជាអតីតអ្នកបើកឡានតាម៉ុក ត្រូវបានខ្មែរក្រហមជ្រើសរើសទៅរៀនផ្នែកយោធានៅប្រទេសចិន និងត្រូវបានបញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញនៅអំឡុងពេលដែលកងទ័ពខ្មែរក្រហមធ្វើសង្រ្គាមជាមួយកងទ័ពវៀតណាមនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃនៅឆ្នាំ១៩៧៩។ សែប រ៉េត បានរៀបរាប់ពីបទពិសោធន៍ដែលបានបើកឡានឲ្យតា ម៉ុក និងរៀនសូត្រផ្នែកបច្ចេកទេសគីមី និងយោធានៅប្រទេសចិនដូចខាងក្រោម៖ សែប រ៉េត ភេទប្រុស អាយុ៦៥ឆ្នាំ សព្វថ្ងៃប្រកបមុខរបរធ្វើស្រែចម្ការ។ រ៉េត មានស្រុកកំណើតនៅភូមិធ្លកយុល ឃុំស្រែក្នុង ស្រុកឈូក ខេត្តកំពត ប៉ុន្តែសព្វថ្ងៃរស់នៅភូមិឈើទាលជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។...

