ឪពុកខ្ញុំត្រូវអង្គការចាប់ខ្លួន
នៅយប់មួយក្នុងឆ្នាំ១៩៧៦ វេលាម៉ោងប្រហែលជា៨:០០នាទីយប់ អង្គការបានមកចាប់ខ្លួន ឪពុករបស់ ពៅ មឿន។ ខាងក្រោមនេះជាសាច់រឿងរបស់ ពៅ មឿន ៖ ខ្ញុំឈ្មោះ ពៅ មឿន[1] ភេទប្រុស អាយុ៦១ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិជាំអំពិល ឃុំជាំ ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្ន ខ្ញុំរស់នៅក្នុងភូមិជាំអំពិល ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ខ្ញុំមានឪពុកឈ្មោះ...
គង់ វ៉ាន់៖ ខ្ញុំដាច់ដៃម្ខាងដោយសារគ្រាប់មីន
គង់ វ៉ាន់[1] ភេទប្រុស អាយុ៦៨ឆ្នាំ មានទីកន្លែងកំណើតនៅភូមិបល័្លង្គ ឃុំល្វែងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប។ បច្ចុប្បន្ន វ៉ាន់ រស់នៅក្នុងភូមិឃ្លាំងកណ្ដាល ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ វ៉ាន់ បាននិយាយថា៖ «កាលពីកុមារភាព ខ្ញុំសិក្សារៀនសូត្រនៅត្រឹមថ្នាក់ទី១០ នៅសាលាវត្ត ពីសម័យសង្គមចាស់។ ជំនាន់នោះ គ្រួសារខ្ញុំប្រកបមុខរបរជាកសិករ។ ខ្ញុំមានបងប្អូនបង្កើតចំនួន៧នាក់ ហើយខ្ញុំជាកូនទី៣នៅក្នុងគ្រួសារ។ សម័យសង្គមរាស្រ្តនិយម...
សាន់ រឿង៖ រដ្ឋប្រហារមិនបានជោគជ័យប្រឆាំងនឹងប៉ុល ពត នៅក្នុងឆ្នាំ១៩៧៦
ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា សាន់ រឿង[1] ភេទប្រុស អាយុ៦៩ឆ្នាំ មានទីកន្លែងកំណើតនៅភូមិពាមលាន់ ឃុំល្វា ស្រុកព្រៃឈរ ខេត្ដកំពង់ចាម។ សាន់ រឿង បាននិយាយពីបទពិសោធន៍របស់ខ្លួនថា៖ «នៅឆ្នាំ១៩៧២ ខ្ញុំបានចូលបម្រើក្នុងចលនាបដិវត្ដន៍ខ្មែរក្រហម។ ខ្ញុំបានឈប់រៀនត្រឹមថ្នាក់ទី១០ពីសង្គមចាស់។ ខ្ញុំចេះអក្សរបានបន្ដិចបន្ដួច។ នៅពេលដែលលន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ...
រស់ យ៉ែន ហៅ យ៉េន៖ ភ្នាក់ងារវៀតណាម នៅក្នុងប្រទេសឡាវ ចូលមកស៊ើបការណ៍នៅក្នុងប្រទេសកម្ពុជា
ឯកសារ J០០៤៣៣ សរសេរដោយដៃ មានចំនួន៣៩ទំព័រ ជាឯកសារចម្លើយសារភាពរបស់ឈ្មោះ រស់ យ៉ែន ហៅ យ៉េន ជាអតីតភ្នាក់ងារវៀតណាមនៅក្នុងប្រទេសឡាវ ដែលត្រូវវៀតណាម បញ្ជូនមកកម្ពុជា ដើម្បីស៊ើបការណ៍ពីបញ្ហាកងទ័ព បញ្ហាអាវុធ និងរបៀបរបបរស់នៅរបស់កងទ័ព និង ប្រជាជននៅកម្ពុជា។ ជាអកុសល យ៉េន ត្រូវអង្គការខ្មែរក្រហមចាប់ខ្លួនបាននៅវេលាម៉ោង២រសៀល បន្ទាប់ពី យ៉េន និងក្រុមគ្រួសារ បានមកដល់ទីក្រុងភ្នំពេញ ប្រទេសកម្ពុជានៅវេលាម៉ោង១១ព្រឹក...
អង្គការបញ្ជាឲ្យខ្ញុំបុកស្រូវមួយថ្ងៃមួយពាន់កំប៉ុង
ខ្ញុំឈ្មោះជេវ សាមី [1]អាយុ៧១ឆ្នាំ ខ្ញុំមានឪពុកឈ្មោះជេវ ស៊ុ្រន ម្ដាយឈ្មោះអឹម ញិក ខ្ញុំមានបងប្អូន៧នាក់ (ស្រី៥/ប្រុស២) ខ្ញុំជាកូនទី២នៅក្នុងគ្រួសារ។ ខ្ញុំមានស្វាមីឈ្មោះទាវ ឆុន និងមានកូន៨នាក់ (ស្រី៣/ប្រុស៥)។ ខ្ញុំមានស្រុកកំណើតនៅភូមិដូនកឹង ឃុំដូនកឹង ស្រុកកំចាយមារ ខេត្តព្រៃវែង។ បច្ចុប្បន្នខ្ញុំរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំមករស់នៅអូរស្វាយនេះតាំងពីសម័យសម្ដេចព្រះ នរោត្តម សីហនុ...
ឡោ ម៉ាច អតីតទាហានចូលបដិវត្តសម័យសង្គ្រាម
ឡោ ម៉ាច[1]មានអាយុ ៤៥ឆ្នាំ (គិតត្រឹមឆ្នាំ ២០០៣) មានស្រុកកំណើតនៅភូមិរកោអា ឃុំរកាអា ស្រុកកងមាស ខេត្តកំពង់ចាម។ ម៉ាច មានទីលំនៅ នៅក្នុងភូមិរកោអាទី៩ ឃុំរកាអា ស្រុកកងមាស ខេត្តកំពង់ចាម។ ម៉ាច មានឪពុកឈ្មោះ ឡោ ម៉ិ តែគាត់បានស្លាប់តាំងពី ម៉ាចនៅក្មេង។ ម៉ាចមានម្តាយឈ្មោះ អែល ស៊ុម និងមានបងប្អូនសរុប...
ខ្ញុំធ្វើបាន តែបើខ្ញុំធ្វើដូចនេះគឺខ្ញុំក្បត់បដិវត្តន៍
នៅត្រង់ឃ្លា [ខ្ញុំធ្វើបាន តែបើខ្ញុំធ្វើដូចនេះគឺខ្ញុំក្បត់បដិវត្តន៍] ជាឃ្លាមួយបានរំលេចឡើងនៅក្នុងការសន្ទនារបស់ កាដាំ និង ឡេង ដែលមាននៅក្នុងឯកសារ D00432[1] ស្ដីពីសកម្មភាពក្បត់នឹងអង្គការបដិវត្តន៍ខ្មែរក្រហមរបស់ឈ្មោះ ភូ កាដាំ ហៅ ឡា មានអាយុ២៧ឆ្នាំ (នៅក្នុងឆ្នាំ១៩៧៨)។ កាដាំ មានទីកន្លែងកំណើតភូមិពាមជីមៀត ឃុំពាមជីមៀត ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ កាដាំ ត្រូវបានអង្គការចាប់ខ្លួនដោយចោទប្រកាន់ថា បានចូលរួមធ្វើជាចារកិច្ចរបស់វៀតណាមនៅអំឡុងឆ្នាំ១៩៦៨ ដល់ឆ្នាំ១៩៧០។...
មាន សម្បត្តិ៖ អនុប្រធានក្រុមការពារគុកតំបន់៥ ប្រចាំនៅថ្មពួក
នៅក្នុងឆ្នាំ១៩៧៥ សម្បត្តិ គឹជាមនុស្សតែម្នាក់ដែលមេភូមិជ្រើសរើសឲ្យចូលធ្វើកងទ័ពខ្មែរក្រហម រហូតមានតួនាទីជាអនុប្រធានការពារគុកនៅតំបន់៥, មានតួនាទីជាអនុរងកងចល័តនៅត្រពាំងថ្ម និងជាអនុរងកងចល័តស្រុកនៅថ្មពួក។ សម្បត្តិ បាននិយាយរៀបរាប់ពីរឿងរ៉ាវជីវិតផ្ទាល់ខ្លួនដូចខាងក្រោម៖ មាន សម្បត្តិ[1] ហៅ លឹម ហុង ឬអូន ភេទប្រុស អាយុ៧០ឆ្នាំ។ សព្វថ្ងៃ សម្បត្តិ ជាអនុសេនីយ៍ទោកងខេមរភូមិន្ទនៃសឹករង(សក្តិ២) ខេត្តបន្ទាយមានជ័យ។ សម្បត្តិ មានស្រុកកំណើតនៅភូមិរលួស ឃុំស្វាយចេក ស្រុកថ្មពួក ខេត្តបាត់ដំបង។...
ពេជ ផន ហៅ ម៉ៃ ផូ៖ ប្រធានគមនាគមចម្ការកៅស៊ូ ភូមិភាគ បូព៌ា(២០៣)
ខ្ញុំឈ្មោះ ពេជ ផន ហៅ ម៉ៃ ផូ[1] អាយុ៤៥ឆ្នាំ(ក្នុងឆ្នាំ១៩៧៨)។ ខ្ញុំបានរៀបការសាគ្រួសារហើយ។ ខ្ញុំមានស្រុកកំណើតនៅភូមិកំពៃ ឃុំរំចេក ស្រុកមេមត់ ខេត្តកំពង់ចាម(បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។ ចាប់ពីខ្ញុំធំដឹងក្ដីនៅអាយុ១៤ឆ្នាំមក ឪពុកម្ដាយខ្ញុំបាននាំខ្ញុំទៅរៀនអក្សរនៅវត្តខ្ពប ឃុំរំចេក ស្រុកមេមត់ ខេត្តកំពង់ចាម(បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។ ខ្ញុំរៀនបានត្រឹមចេះអាននិងសរសេរអក្សរ ឪពុកម្ដាយខ្ញុំក៏ឱ្យខ្ញុំបួសនៅវត្តខ្ពប។ ខ្ញុំបួសបានរយៈពេល៣ព្រះវស្សារួចក៏សឹកវិញ និងទៅនៅផ្ទះជាមួយឪពុកម្ដាយធ្វើស្រែចម្ការ និងរកស៊ី។ នៅឆ្នាំ១៩៤៩ ខ្ញុំចូលធ្វើបដិវត្តន៍...
ជីវិតប្រពន្ធនិងកូនរបស់មេក្រុមសហករណ៍ទួលព្រុំ
តាមរយៈប្រវត្តិរូបអ្នកទោសជាប់ឃុំឃាំងដែលធ្វើឡើងនៅឆ្នាំ១៩៧៨ ញៀប ង៉ាំ[1] ភេទប្រុស អាយុ ៣៦ឆ្នាំ ជាជនជាតិខ្មែរ មានកម្ពស់១.៥៧ម៉ែត្រ។ ង៉ាំ មានតួនាទីមុនរបបខ្មែរក្រហម ជាប្រជាជនចាស់នៅភូមិវាលស្រីស្រណោះ និងជាមេក្រុមសហករណ៍ទួលព្រុំ តំបន់៤ ក្នុងរបបខ្មែរក្រហម។ ង៉ាំ កើតនៅភូមិទួលព្រុំ ឃុំទួលព្រុំ ស្រុកមោងឫស្សី តំបន់បាត់ដំបង។ គាត់មានឪពុកឈ្មោះ ថ្លាង ញៀប និងម្ដាយឈ្មោះ អោ ភ្លឺម...
មុំ វិបុល៖ «ប្រធានក្រុមការដ្ឋានលើកប្រព័ន្ធភ្លឺស្រែ » មើលការខុសត្រូវក្រុមចំនួន៣០នាក់ នៅឃុំមេមង ស្រុកមេមត់
នៅចុងឆ្នាំ១៩៧៧ វិបុល ត្រូវបានអង្គការតែងតាំងជាប្រធានកង ទទួលខុសត្រូវលើមនុស្សចំនួន៣០នាក់។ បន្ទាប់មក វិបុល ទទួលបញ្ជាពីថ្នាក់លើ ចំពោះផែនការលើកប្រព័ន្ធភ្លឺស្រែ។ អង្គការ[1]កំណត់ឲ្យមនុស្សម្នាក់ៗលើកប្រព័ន្ធភ្លឺស្រែឲ្យបាន១០ម៉ែត្រនៅក្នុងមួយថ្ងៃ។ ប្រសិនជាធ្វើមិនបានតាមអង្គការថ្នាក់លើកំណត់ បុគ្គលនោះគឺអត់បាយហូប។ ឈ្មោះ មុំ វិបុល[2] ភេទប្រុស អាយុ ៨៤ឆ្នាំ មានស្រុកកំណើតភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្ន វិបុល រស់នៅភូមិក្រវៀនធំ ឃុំជាំក្រវៀន...
ស្ងួន នុត៖ សកម្មភាពអប់រំប្រជាជនឲ្យប្រឆាំងនឹងបំផ្លាញផលប្រយោជន៍អង្គការបដិវត្តន៍
ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន៤២ព័រ គឺជារបស់ ស្ងួន នុត។ តាមរយៈចម្លើយសារភាព(J០០៣៣២) បង្ហាញថា នុត ចូលបម្រើក្នុងជួរបដិវត្តន៍ តាមការអប់រំ ពីឈ្មោះសន និងសាត ជាមេចោរព្រៃ ។ ការចូលបម្រើបដិវត្តន៍នេះ នុត បានធ្វើសកម្មភាពអប់រំប្រជាជនឲ្យប្រឆាំងនឹងបំផ្លាញផលស្រូវអង្គការបដិវត្តន៍។ ខាងក្រោមនេះ គឺជាសកម្មភាព របស់ឈ្មោះ ស្ងួន នុត ៖ ឈ្មោះ ស្ងួន នុត[1]...
ស្ងួន នុត៖ សកម្មភាពអប់រំប្រជាជនឲ្យប្រឆាំងនឹងបំផ្លាញផលប្រយោជន៍អង្គការបដិវត្តន៍
ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន៤២ព័រ គឺជារបស់ ស្ងួន នុត។ តាមរយៈចម្លើយសារភាព(J០០៣៣២) បង្ហាញថា នុត ចូលបម្រើក្នុងជួរបដិវត្តន៍ តាមការអប់រំ ពីឈ្មោះសន និងសាត ជាមេចោរព្រៃ ។ ការចូលបម្រើបដិវត្តន៍នេះ នុត បានធ្វើសកម្មភាពអប់រំប្រជាជនឲ្យប្រឆាំងនឹងបំផ្លាញផលស្រូវអង្គការបដិវត្តន៍។ ខាងក្រោមនេះ គឺជាសកម្មភាព របស់ឈ្មោះ ស្ងួន នុត ៖ ឈ្មោះ ស្ងួន នុត[1]...
ភី អេង រំឭកអំពីបទពិសោធន៍ជីវិតជាកម្មាភិបាលនៅរបបខ្មែរក្រហម
ខ្ញុំឈ្មោះ ភី អេង[1] អាយុ៤៨ឆ្នាំ (គិតត្រឹមឆ្នាំ២០០២) មានទីកន្លែងកំណើតនៅភូមិកងតាណឹង ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។ ខ្ញុំរស់នៅភូមិរមាស ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ ចាម។ បន្ទាប់ពីមានរដ្ឋប្រហារនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ខ្មែរក្រហមចាប់ផ្ដើមបញ្ចូនកម្លាំងរបស់ខ្លួនចូលមកក្នុងភូមិ។ ខ្ញុំនៅវ័យជំទង់ដែលមានអាយុទើបតែ១៥ឆ្នាំតែប៉ុណ្ណោះ។ ខ្ញុំត្រូវប្រឡងចូលរៀននៅវិទ្យាល័យព្រែកតាមាក់ ប៉ុន្តែនៅពេលនោះ ប្រទេសជាតិកើតមានសង្រ្គាម។ ឪពុកម្ដាយនាំកូនៗរត់ភៀសខ្លួនពីកន្លែងមួយទៅកន្លែងមួយ ពីព្រោះសង្រ្គាមមិនអាចឲ្យយើងរស់នៅក្នុងភូមិបាន។ បន្ទាប់មក...
សុខ ហេង ប្រធានក្រុមទូរលេខនៅមន្ទីរវ.៦៦
ប្រវត្តិសកម្មភាពក្បត់របស់ សុខ ហេង និងបក្ខពួករកឃើញថាបានក្បត់បដិវត្តន៍ដោយចូលរួមជាមួយកម្លាំង សេ.អ៊ី.អា[1] នៅមន្ទីរវ.៦៦ ផ្នែកទូរលេខ។ សកម្មភាពរបស់ ហេង ធ្វើឲ្យខូចខាត ម៉ាស៊ីនទូរលេខ, ម៉ាស៊ីនភ្លើង, ធុងអាគុយ, វិទ្យុទាក់ទង, ទូរស័ព្ទចំនួន៣១គ្រឿង, នាឡិកាវាស់ខ្យល់អុកស៊ីហ្សែន, បំផ្លាញខ្សែអង់តែន និងសម្ភារផ្សេងទៀត។ ខាងក្រោមនេះគឺជាចម្លើយសារភាពរបស់ ហេង ក្នុងសកម្មភាពក្បត់បដិវត្តន៍៖[2] ហេង មានអាយុ២៥ឆ្នាំ រស់នៅភូមិស្រែសៀម ឃុំជីរោទី២...
ស្លេះ សាទះ ៖ យល់សប្ដិក៏នៅតែខ្លាចឈ្លបខ្មែរក្រហម
ខ្ញុំនៅតែយល់សប្ដិឃើញស្ថានការណ៍រស់នៅក្នុងរបបខ្មែរក្រហម ធ្វើឱ្យខ្ញុំយំ ភ័យខ្លាច ចំពោះការស្រែកសម្លុត បង្ខំឱ្យធ្វើការពីសំណាក់កងឈ្លប កម្មាភិបាលខ្មែរក្រហម គ្មានពេលឈប់សម្រាក និងការបង្ខំឱ្យហូបសាច់ជ្រូក។ រឿងរ៉ាវដែលបានកើតឡើងក្នុងរបបខ្មែរក្រហម វានៅតែរស់រានជាប់ក្នុងរាងកាយរបស់ខ្ញុំ។ ហេតុការណ៍ទាំងប៉ុន្មាន ទោះបីជាកន្លងផុតទៅជាច្រើនឆ្នាំក៏ពិតមែន ប៉ុន្ដែខ្ញុំនៅតែភ័យខ្លាច នៅតែចងចាំ ពីអ្វីដែលកើតឡើងចំពោះក្រុមគ្រួសារខ្ញុំ ជាពិសេសការជម្លៀសចេញពីភូមិកំណើត និងបន្តចេញពីតំបន់ផ្សេងៗជាច្រើនដំណាក់កាល ការបែកបាក់សមាជិកក្រុមគ្រួសារ និងចុងក្រោយការស្លាប់ម្តាយរបស់ខ្ញុំ។ ស្លេះ សាទះ[1] អាយុ៦៤ឆ្នាំ (២០២១) ជាជនជាតិចាម កើតនៅភូមិស្វាយឃ្លាំង...
ណុប សរ៖ អតីត ទាហាន និងអ្នកសិល្បៈ ឬជាកម្មករ ចំណតយន្តហោះ និងរថភ្លើង
មានឯកសារពីរប្រភព ដែលនិយាយខុសគ្នាអំពីការងាររបស់ឈ្មោះ ណុប សរ។ នៅក្នុងឯកសារលេខ K06485 ដែលសរសេរដោយដៃចំនួន២ទំព័របានបង្ហាញថា៖ បន្ទាប់ពី សរ ឈប់រៀនគាត់ចូលទៅធ្វើការងារជាកម្មកររថភ្លើង ហើយក្រោយមក ធ្វើការងារជាកម្មករចំណតយន្តហោះ និងធ្លាប់ធ្វើដំណើរទៅប្រទេសឡាវ និងប្រទេសថៃ។ តាមសម្ដីរបស់ ង៉ែត សុខ ជាប្អូនស្រីបង្កើតរបស់ សរ បានឲ្យដឹងថា បន្ទាប់ពីឈប់រៀន សរ ចូលទៅធ្វើជាទាហាន លន់ នល់ ...
ជួន ចាន់ថន៖ សាច់រឿងសង្ខេបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងសុខភាពនៅពេលបច្ចុប្បន្ន
ខ្ញុំឈ្មោះ ជួន ចាន់ថន ភេទស្រី អាយុ៥៤ ឆ្នាំ។ ខ្ញុំមានទីកន្លែងកំណើតនៅភូមិបានៀវ ឃុំបានៀវ ស្រុកឈូក ខេត្តកំពត។ សព្វថ្ងៃខ្ញុំរស់នៅក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ កាលពីកុមារភាពខ្ញុំមិនបានរៀនសូត្រពេញលេញប៉ុន្មាននោះទេ ព្រោះសង្គ្រាមបានធ្វើឱ្យប្រជាជនភ័យខ្លាច ខ្ញុំបានចូលរៀននៅសាលាឈូកបានប្រហែល ៦ឆ្នាំ ក្រោយពេលសង្គ្រាមបានបញ្ចប់។ ខ្ញុំរៀនបានតិចតួចបំផុតរួចក៏ឈប់រៀនព្រោះកាលនោះគ្រួសារខ្ញុំមានជីវភាពក្រីក្រទើបខ្ញុំត្រូវឈប់រៀនដើម្បីមកជួយការងារគ្រួសារ។ ស្ថិតក្នុងឆ្នាំ ១៩៧៥ ក៏កើតមានរបបមួយដែលដឹកនាំដោយលោក ប៉ុល ពត...
ម៉ុក សែម៖ ហូបបាយជាមួយលៀសអស់រយៈពេលជិតបីឆ្នាំ
នៅចន្លោះឆ្នាំ១៩៧៦ ដល់ចុងឆ្នាំ១៩៧៨ សែម មិនត្រូវបានប្រើឲ្យធ្វើការងារធ្ងន់ធ្ងរ ហួសកម្លាំងនោះទេ ប៉ុន្តែ សែម មិនទទួលបានរបបអាហារគ្រប់គ្រាន់ ។ ជាពិសេស សែម ត្រូវបានខ្មែរក្រហមឲ្យហូបបាយជាមួយលៀសស្ទើររៀងរាល់ថ្ងៃអស់រយៈពេលជិតបីឆ្នាំ។ ឈ្មោះ ម៉ុក សែម[1] ភេទស្រី អាយុ៦៤ឆ្នាំ។ សព្វថ្ងៃជាស្រ្តីម៉េម៉ាយ រស់នៅម្នាក់ឯង និងមានមុខរបរធ្វើចម្ការ ដាំដំឡូង។ សែម មានស្រុកកំណើតនៅក្នុងភូមិរោងម៉ាស៊ីន ឃុំតាសាល ស្រុកឱរ៉ាល់...
យិន យន់ រៀបរាប់ពីការចងចាំក្នុងការចូលជាទាហានតស៊ូ រហូតដល់ខ្មែរក្រហមបានដួលរលំ
យិន យន់[[1]] មានអាយុ ៥៧ (គិតត្រឹមឆ្នាំ ២០០២) មានស្រុកកំណើតនៅភូមិកោះថ្មី ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ យន់ មានឪពុកឈ្មោះ យិន យាន់ បានស្លាប់ដោយសារជំងឺ និងមានមា្តយឈ្មោះ សួន ណាន។ យន់ គឺជាកូនទី២ក្នុងចំណាមបងប្អូន៣នាក់ដែលបងមានឈ្មោះ យិន មាច និងប្អូនមានឈ្មោះយិនណយ។ នៅក្រោយពេលមានរដ្ឋប្រហារ លន់...
នាយទាហាននៃរបបសាធារណរដ្ឋខ្មែរត្រូវបានខ្មែរក្រហមបោកយកទៅសម្លាប់នៅភ្នំធិបតី
ទាហាននិងមន្ត្រីរដ្ឋការនៃរបបសាធារណរដ្ឋខ្មែរ ឬរបប លន់ នល់ ថតក្នុងអំឡុងឆ្នាំ១៩៦០។ ទាហាននិងមន្ត្រីរដ្ឋការនៃរបប លន់ នល់ គឺជាមុខសញ្ញារបស់ ខ្មែរក្រហម។ ប្រសិនបើខ្មែរក្រហមស៊ើបដឹងពីអត្តសញ្ញាណថា នរណាម្នាក់ជាទាហាន ឬមន្ត្រីរដ្ឋការរបស់ លន់ នល់ អ្នកនោះនឹងត្រូវយកទៅសម្លាប់ ហើយការសម្លាប់ រង្គាលលើក្រុមនេះ បានកើតឡើងនៅទួលពោធិ៍ជ្រៃ ក្នុងខេត្តពោធិ៍សាត់។ (រូបថតក្នុងសៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ១៩៧៥-១៩៧៩) ប្រភព៖ ឡោះ កាសេម/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជាបន្ទាប់ពីចូលកាន់កាប់ក្រុងបាត់ដំបងនៅយប់ថ្ងៃទី១៧ ខែមេសា...
ទំនាក់ទំនងរវាងជំងឺផ្លូវចិត្ត និងស្ថានភាពអាហារូបត្ថម្ភនៃអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម
របបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) បានបន្សល់ទុក្ខនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៅក្នុងសង្គមកម្ពុជា ក្នុងវិស័យសុខភាព និងសុខមាភាពរបស់ប្រជាជន។ ការចងក្រងឯកសារជាច្រើនពីអំពើប្រល័យពូជសាសន៍ និងអំពើឃោរឃៅបានធ្វើឡើងយ៉ាងល្អ និងយកចិត្តទុកដាក់បំផុត ដោយឡែកការសិក្សាស្រាវជ្រាវពីផលប៉ះពាល់រយៈពេលវែងទៅលើសុខភាពផ្លូវចិត្ត និងសុខភាពទូទៅរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម គឺ មានកម្រិតនៅឡើយ ជាពិសេស ទំនាក់ទំនងរវាងរបួសផ្លូវចិត្ត និងស្ថានភាពអាហារូបត្ថម្ភរបស់ជនរងគ្រោះ។ អត្ថបទនេះនឹងធ្វើការស្វែងយល់ពីស្លាកស្នាមនៃរបួសផ្លូវចិត្ត និងការអត់ឃ្លាន ជះឥទ្ធិពលដល់សុខភាពផ្លូវចិត្ត និងស្ថានភាពអាហាររូបត្ថម្ភរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ជាមួយគ្នានេះដែរ សូមចូលរួមអំពាវនាវឲ្យមានការស្រាវជ្រាវជារួម និងការបោះពុម្ពអំពីវិធីសាស្ត្រថែទាំសុខភាពដល់អ្នករស់រានមានជីវិតបន្ថែមទៀត។ ការចងចាំនៃរបបខ្មែរក្រហម មិនអាចខ្វះបាននូវការធ្វើពលកម្មដោយបង្ខំ ការបែកបាក់គ្រួសារដោយបង្ខំ...
គង់ ជុំ ហៅ វង់ យោធាភូមិភាគបូព៌ាកងពលលេខ៣(ត្រូវបានចាប់ខ្លួន)
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ របបកម្ពុជាប្រជាធិបតេយ្យ ឡើងកាន់អំណាចបានអនុវត្តន៍គោលនយោបាយកុម្មុយនីស្តផ្តាច់ការនៅទូទាំងប្រទេសកម្ពុជា។ មេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម ជាបន្តបន្ទាប់បានប្រើអំណាចដោយបង្ខំ ទី១)ជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ ឬតាមទីប្រជុំជននានាឲ្យទៅរស់នៅតាមទីជនបទស្រុកស្រែចម្ការ ដើម្បីប្រែក្លាយទៅជាប្រទេសកសិកម្ម ទី២)បោសសម្អាតទាហានឧត្តមសេនីយ៍ លន់ នល់ មន្រ្តីរាជការ, និសិ្សត, បញ្ញាវ័ន្ត និងអ្នកមានទ្រព្យសម្បតិ្តមួយចំនួនយកទៅសម្លាប់ចោល ទី៣)ចាប់ផ្តើមសង្ស័យលើកម្មាភិបាលខ្មែរក្រហមខ្លួនឯងដោយបានចោទប្រកាន់ថា(ជាសេ អ៊ី អា អាមេរិក)ឬ(កា ហ្សេ បេ សហភាពសូវៀត) ដូចជាឈ្មោះ...
ឌី ប៊ុនសុំ៖ ខ្ញុំបើកឡានដឹកទំនិញ ក្នុងជំនាន់ខ្មែរក្រហម
ឌី ប៊ុនសុំ[1] ភេទប្រុស អាយុ៧០ឆ្នាំ មានទីកន្លែងកំណើត នៅក្នុងភូមិជីមៀត ឃុំជីមៀត ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ សព្វថ្ងៃ ប៊ុនសុំ រស់នៅភូមិថ្នល់កែង ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ប៊ុន សុំ បាននិយាយពីបទពិសោធន៍ការតស៊ូរបស់ខ្លួនក្នុងសម័យខ្មែរក្រហមថា៖ «កាលពីកុមារភាព ខ្ញុំបានរៀនត្រឹមថ្នាក់ទី៩ ពីសង្គមចាស់។ ខ្ញុំមានបងប្អូនបង្កើតចំនួន៧នាក់។ ខ្ញុំគឺជាកូនប្រុសពៅ នៅក្នុងគ្រួសារ។ ឪពុកម្ដាយរបស់ខ្ញុំប្រកបរបរធ្វើស្រែចម្ការ...

