កឿក រ៉ាន អំពីព្រឹត្តិការណ៍ជម្លៀសប្រជាជនដោយបង្ខំនៅថ្ងៃទី១៧មេសា ឆ្នាំ១៩៧៥
នៅពេលរបប លន់ នល់ ជិតដួលរលំ កងទ័ពរំដោះខ្មែរក្រហមបានផ្លោងគ្រាប់ចូលទីក្រុងភ្នំពេញស្ទើររាល់ថ្ងៃ។ ពេលនោះ ខ្ញុំរស់នៅជិតផ្សារដើមគរក្នុងទីក្រុងភ្នំពេញជាមួយប្តីរបស់ខ្ញុំដែលធ្វើការនៅក្រុមហ៊ុនសាងសង់ផ្ទះរបស់ជប៉ុន។ ខ្ញុំចាំថា ខ្មែរក្រហមបានផ្លោងគ្រាប់ធ្លាក់នៅម្តុំផ្សារអូរឫស្សី ដូច្នេះខ្ញុំមិនហ៊ានស្នាក់នៅផ្ទះជាន់ខាងលើដូចសព្វដងទេ ព្រោះខ្លាចគ្រាប់ផ្លោងធ្លាក់ចំ។ ថ្ងៃមួយគ្រាប់ផ្លោងបានហោះរំលងលើផ្សារអូរឡាំពិក ទៅធ្លាក់នៅផ្សារដើមគរបណ្តាលឱ្យអ្នកលក់បន្លែ អាជីវកលក់ដូរក្នុងផ្សារ ព្រមទាំងប្រជាជនរងរបួស និងស្លាប់រណូករណែលនៅនឹងកន្លែងតែម្តង។ នៅក្នុងហេតុការណ៍ផ្ទុះគ្រាប់ផ្លោងនោះ ខ្ញុំ និងប្តីបានគេចខ្លួនទៅរស់នៅម្តុំស្ទឹងមានជ័យ ហើយចាប់តាំងពីពេលនោះមកទីក្រុងភ្នំពេញមិនមានសុវត្ថិភាពទៀតទេ។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពរំដោះខ្មែរក្រហមបានចូលមកដល់ទីក្រុងភ្នំពេញ។ ភ្លាមៗ...
កូនខ្ញុំស្លាប់ដោយសារជំងឺកញ្ជ្រិល
អំឡុងពេលអង្គការជម្លៀសប្រជាជនចេញពីភូមិភូមិត្រពាំងឫស្សី ឃុំរូង ស្រុកមេមត់ សូយ សៀងផល ពិតជាអាណិតដល់កុមារតូចៗជាខ្លាំង។ ជាក់ស្ដែងនៅក្នុងគ្រួសារ សូយ សៀងផល ផ្ទាល់ដែរមានកូនតូចចំនួន ២រូប។ កូន ររបស់ សូយ សៀងផល បានកើតជំងឺកញ្ជ្រិល ដោយហេតុថាកុមារនោះឃ្លានខ្លាំងពេកបានលួច ហូបទឹកក្ដាម ធ្វើឲ្យមានប្រតិកម្មក្ដៅខ្លាំង ហើយហើមដៃហើមជើង។ សូយ សៀងផល បាននាំទៅមន្ទីរពេទ្យស្ថិត ក្នុងវត្តសសរ១០០ដែលមានទីតាំងស្ថិតនៅក្នុងភូមិភូមិសំបូរ ឃុំសំបូរ...
អោម សាវ៉ាត៖ អតីតកងទ័ពខ្មែរក្រហមពិការភាពអំឡុងពេលដឹកជញ្ជូនគ្រាប់ទៅសមរភូមិមុខ
អោម សាវ៉ាត ភេទប្រុស អាយុ៧៥ឆ្នាំ មានទីកន្លែងកំណើតនៅភូមិដំដែក ឃុំដំដែក ស្រុក សូទ្រនិគម ខេត្ដសៀមរាប។ បច្ចុប្បន្ន សារ៉ាត់ រស់នៅក្នុងស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ សារ៉ាត់ បាននិយាយថា៖ «ខ្ញុំមានបងប្អូនចំនួន៩នាក់។ នៅពេលខ្ញុំមានអាយុ២២ឆ្នាំ ក្នុងឆ្នាំ១៩៧២ ខ្ញុំបានស្ម័គ្រចិត្ដចូលបម្រើកងទ័ពបដិវត្ដន៍ខ្មែរក្រហម ដោយចូលទៅហាត់កងទ័ពនៅក្រវ៉ាល ក្រៀលពង។ បន្ទាប់មក យើងត្រូវបានបញ្ជូនទៅកាន់ភូមិភាគពិសេសនៅតំបន់កំពង់ស្ពឺ។ ខ្ញុំបានតស៊ូជាមួយភ្លើងសង្គ្រាមពីរដំណាក់កាល។ ដំណាក់កាលទីមួយ...
សៀន ភ្នំ៖ ជាន់មីនដាច់ជើង
សៀន ភ្នំ[1] ភេទប្រុស អាយុ៦៥ឆ្នាំ មានទីកន្លែងកំណើតស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ភ្នំ បច្ចុប្បន្ន រស់នៅភូមិកណ្ដាលក្រោម ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សៀន ភ្នំ បាននិយាយថា៖ «ខ្ញុំមានបងប្អូនបង្កើតចំនួន៣នាក់ ក្នុងនោះមានស្រីចំនួន២នាក់ និងប្រុស១នាក់។ ខ្ញុំគឺជាកូនទី៣ នៅក្នុងគ្រួសារ។ ឪពុកខ្ញុំឈ្មោះ លឿន មុត...
ប៊ូ ភឿន ជាយោធាខ្មែរក្រហម
នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០០៥ ក្រុមការងាររបស់មជ្ឈមឯកសារកម្ពុជា បានចុះទៅសិក្សាស្រាវ ជ្រាវតាមម្ចាស់ប្រវត្តិរូបឈ្មោះ ប៊ូ ភឿន[1] ហៅ ប៊ូ ជុន ជាយោធាខ្មែរក្រហម ភូមិភាគបូព៌ា ដែលបានធ្វើការតស៊ូ ចូលព្រៃនៅមុនឆ្នាំ១៩៧០។ បន្ទាប់មកបានជួបឈ្មោះជុន សាវឿន ត្រូវជាកូនស្រីបង្កើតរបស់ម្ចាស់ប្រវត្តិរូប និងមានការភ្ញាក់ផ្អើលជាខ្លាំង រួមទាំងសាច់ញាតិជិតខាង បាននាំគ្នាមកឈរមើល និងទទួលស្គាល់ក្រដាសប្រវត្តិរូបចំនួន៣ទំព័រនេះ។ សាវឿន[2] មានអាយុ៤៥ឆ្នាំ មានប្តីឈ្មោះភី...
សាន់ ថា៖ ខ្ញុំរត់គេចពីការសម្លាប់របស់ខ្មែរក្រហម
ខ្ញុំឈ្មោះ សាន់ ថា គឺជាកសិករ និងសិល្បៈករលេងភ្លេងបុរាណខ្មែរក្នុងជំនាញផ្នែកទ្រ ដែលបានរស់រានមានជីវិតក្នុងរបបខ្មែរក្រហម។ សព្វថ្ងៃ ខ្ញុំនៅបន្តលេងភ្លេងខ្មែរប្រចាំភូមិមហាសៀក ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ខ្ញុំបានកើតនៅក្នុងគ្រួសារកសិករនៅឆ្នាំ១៩៦០ នៅភូមិចំការគួយ ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ខ្ញុំគឺជាកូនច្បងក្នុងចំណោមបងប្អូនប្រុសស្រីទាំងអស់ ចំនួន៦នាក់ ប៉ុន្តែបានស្លាប់២នាក់ក្នុងរបបខ្មែរក្រហម។ ខ្ញុំបានសិក្សារៀនសូត្រដល់ថ្នាក់ទី៤ចាស់នៅ សាលាបឋមសិក្សាចំការគួយ ដែលស្ថិតនៅក្នុងភូមិកំណើតរបស់ខ្លួន។ ដោយសារតែមានជីវភាពក្រីក្រ ខ្ញុំបានសម្រេចចិត្តឈប់រៀនត្រឹមថ្នាក់ទី៤នៅអាយុ១០ឆ្នាំ និងបានចាប់ផ្តើមរៀនលេងភ្លេងបុរាណខ្មែរ...
ទ្រៀវ ណាគ្រី៖ អ្នកមើលកូនឲ្យចៅហ្វាយស្រុកអង្គរជ័យ
ស្រុកអង្គរជ័យ ជាស្រុកមួយស្ថិតក្នុងខេត្តកំពត ក្នុងភូមិភាគនិរតី ដែលគ្រប់គ្រង់ដោយ ឈិត ជឿន ហៅ តា ម៉ុក។ ក្នុងឆ្នាំ១៩៧៨ ណាគ្រី ត្រូវបានម្ដាយមីងថ្លៃ យកទៅឲ្យមើលថែកូនរបស់ចៅហ្វាយស្រុកអង្គរជ័យ។ ឈ្មោះ ទ្រៀវ ណាគ្រី[1] ភេទស្រី អាយុ៦២ឆ្នាំ។ សព្វថ្ងៃមានមុខរបរជាកសិករ។ ណាគ្រី មានស្រុកកំណើតនៅក្នុងភូមិព្រៃវែង ឃុំស្រែក្នុង ស្រុកឈូក ខេត្តកំពត។ បច្ចុប្បន្ន...
ឃឹម ស៊ន៖ ប្រធានគ្រប់គ្រងកប៉ាល់ទឹក ផ្នែកនេសាទត្រីសមុទ្រ
នៅក្នុងឆ្នាំ១៩៧៦ ស៊ន ត្រូវបានខ្មែរក្រហមបញ្ជូនចេញពីស្រែអំបិល ខេត្តកំពត ឲ្យទៅធ្វើការងារ ក្នុង ក្រសួងពាណិជ្ជកម្មរដ្ឋ ក្រុងកំពង់សោម ខេត្តព្រះសីហនុ ហើយ ស៊ន មានតួនាទីជាប្រធានគ្រប់គ្រងកប៉ាលទឹក ផ្នែកនេសាទត្រីសមុទ្រ ដែលមានកប៉ាល់ទឹកសរុបចំនួន១២គ្រឿង។ ឃឹម ស៊ន[1] (ហៅក្រូច) ភេទប្រុស អាយុ៧៦ឆ្នាំ។ មានស្រុកកំណើតនៅភូមិទ័ពបោះ ឃុំធ្លកវៀន ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ បច្ចុប្បន្ន ស៊ន...
ប្រជាជនផ្ញើ
ប្រជាជនផ្ញើ ឬប្រជាជនថ្មី ជាពាក្យដែលខ្មែរក្រហមប្រើប្រាស់សម្រាប់ប្រជាជនកម្ពុជា ដែលត្រូវបានជម្លៀសចេញពីទីក្រុង ឬសំដៅទៅលើប្រភេទប្រជាជននៃវណ្ណៈកណ្ដាលថ្នាក់លើ។ យោងតាមមនោគមន៍វិជ្ជារបស់ខ្មែរក្រហម ប្រជាជនថ្មី ឬប្រជាជន១៧មេសា គឺជាអ្នកដែលតំណាងឲ្យវណ្ណៈមូលធននិយម ដែលប្រឆាំងលទ្ធិកុម្មុយនីស្ដនិយម និងមិនមានភាពបរិសុទ្ធ។ ប្រជាជនថ្មី ត្រូវបានមើលឃើញថាជាអ្នកដែលប្រឈមនឹងការចោទប្រកាន់ខ្ពស់ថាជា ជនសង្ស័យ ជាអ្នកដែលទទួលបានការអប់រំនយោបាយមិនចេះចប់មិនចេះហើយ និងជាញឹកញាប់ទទួលបានការធ្វើបាបខ្លាំងជាង“ប្រជាជនចាស់”។ ប្រជាជនទាំងនេះត្រូវបានអង្គការចាត់ទុកថាជា “ជនបញ្ញើក្អែក” ហើយគ្មានសិទ្ធិអ្វីទាំងអស់ដូចដែលពាក្យស្លោកខ្មែរក្រហមមួយបានអះអាងថា “ពួក១៧មេសាជាជនបញ្ញើក្អែក។ ពួកវាជាអ្នកចាញ់សង្រ្គាម និងជាឈ្លើយសឹក”[1]។ សំអាង ត្រូវបាន ផាញ់...
លី យ៉ាស់៖ អង្គការបំបែកប្តីខ្ញុំឱ្យទៅនេសាទត្រីឆ្ងាយពីខ្ញុំ ហើយខ្ញុំនៅផ្ទះជាមួយកូនៗ យប់ព្រលប់លំបាកលំបិនរហូត
ឯកសារ D៤១៣៦៥ មានចំនួន២៧ទំព័រ ជាឯកសារប្រតិចារឹក និងជាបទសម្ភាសអ្នករស់រានមានជីវិតឈ្មោះ លី យ៉ាស់[1] ភេទស្រី ជាជនជាតិខ្មែរ-អ៊ីស្លាម អាយុ៦០ឆ្នាំ ក្នុងឆ្នាំ២០០៥ រស់នៅភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៏ ខេត្តព្រៃវែង។ នៅក្នុងសម័យខ្មែរក្រហម លី យ៉ាស់ ត្រូវបានអង្គការប្រើឱ្យធ្វើស្រែចម្ការ និង បុកអង្ករ។ លី យ៉ាស់ ត្រូវបានជម្លៀសទៅកាន់ស្រុកកំពង់ត្របែកភ្លាមៗ បន្ទាប់ពីខ្មែរក្រហម...
បាត់ដំណឹងកូនដោយសារចូលធ្វើបដិវត្តន៍
ម្តាយរបស់ជនបដិវត្តន៍ខ្មែរក្រហមម្នាក់ ថ្លែងថាដោយសារតែប្រទេសមានសង្គ្រាម បានបាត់ដំណឹងកូនរហូតមកដល់សព្វថ្ងៃ។ ក្នុងបទសម្ភាសរបស់បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា ជាមួយឈ្មោះ ប៊ី សុន មានអាយុ៧៩ឆ្នាំ[1] រស់នៅភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ បានផ្តល់ព័ត៌មានទាក់ទងនឹងកូនរបស់គាត់ ឈ្មោះ គ្រប់ សុង ហៅរួន មានអាយុ២៣ឆ្នាំ[2] ធ្លាប់ជាយោធាកងធំ, កងពល៣១០, ភូមិភាគបូព៌ា(២០៣) ដែលបានបាត់ខ្លួន។ ម្តាយរបស់សុង និយាយថា សុង...
អ៊ុក វ៉ន ហៅវិន៖ សកម្មភាពឃោសនាឲ្យយុវជន ជឿជាក់លើការគ្រប់គ្រងរបស់សម្ដេចព្រះនរោត្ត សីហនុ និងបំផុសឲ្យប្រឆាំងនឹងអង្គការបដិវត្តន៍
ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន៥២ទំព័រ ជារបស់ អ៊ុក វ៉ន ហៅវិន[1] មុនអង្គការចាប់ខ្លួន មានតួនាទី សមាជិកវរសេនាតូច ៥០៣ តាមរយៈចម្លើយសារភាពនៅក្នុងឯកសារនេះ(J០០៤៦៧) បង្ហាញអំពីសកម្មភាព វិន ចូលបម្រើក្នុងជួរបដិវត្តន៍ តាមការណែនាំពីឈ្មោះ បួ បញ្ចូលជា សេ អ៊ី អា ។ ការចូលបម្រើបដិវត្តន៍នេះ វិន បានធ្វើផែនការឃោសនាឲ្យយុវជនខ្មែរជឿជាក់លើការគ្រប់គ្រងរបស់សម្ដេច ព្រះនរោត្តម...
កួយ សៀង៖ ករណីបាត់បងប្រុស កួយ សឿន លេខាស្រុកត្រពាំងរូង
«ឱ្យតែបងខ្ញុំមកវិញ ខ្ញុំធ្វើបុណ្យបីយប់បីថ្ងៃ» មូលហេតុគឺ «ទីមួយគឺខ្ញុំអត់មានឪពុកម្តាយ, ទីពីរខ្ញុំព្រាត់បងប្រុសខ្ញុំជាយូរមកហើយ និងទីបីគឺចង់ជួបជុំគ្នា ឱ្យតែអ្នកស្គាល់ខ្ញុំសូមអញ្ជើញទាំងអស់ ដើម្បីឱ្យគ្រប់គ្នាស្គាល់ថាខ្ញុំក៏នៅមានបងប្រុស»។ នេះជាសំដីរបស់ កួយ សៀង ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមួយរូប ដែលបានបាត់បង់សមាជិកគ្រួសារទាំងអស់ចំនួន៧នាក់ ក្នុងរបបខ្មែរក្រហម។ កម្មាភិ បាលខ្មែរក្រហមបានចោទប្រកាន់ថា ក្រុមគ្រួសាររបស់ សៀង ជាប់និន្នាការនយោបាយ ដែលត្រូវចាប់យកទៅកម្ទេច និងមួយចំនួនទៀតបានបាត់ខ្លួនដោយមិនដឹងមូលហេតុ និងមិនបានទទួលដំណឹងអ្វីសោះរហូតមកដល់ពេលបច្ចុប្បន្ន។ ខាងក្រោមនេះ គឺជាការរៀបរាប់រឿងរ៉ាវ បទពិសោធន៍ឆ្លងកាត់ក្នុងរបបខ្មែរក្រហមរបស់...
អាត ឌៀត៖ ស្ទើរតែបាត់បង់ជីវិតនៅក្នុងសមរភូមិប្រយុទ្ធ
ឌៀត គឺជាយុវជនម្នាក់ ក្នុងចំណោមយុវជនជាច្រើននាក់ផ្សេងទៀត ដែលត្រូវបានអង្គការបង្ខំឲ្យចូលធ្វើជាយោធាខ្មែរក្រហម។ ឌៀត ចូលធ្វើជាយោធា ដោយសារតែមិនចង់ឲ្យអង្គការដាក់ទោស បងប្រុស និងឪពុក។ ឌៀត បានឲ្យដឹងថា មានយុវជនជាច្រើននាក់ រួមទាំងអ្នកដែលចេញពីភូមិជាមួយគាត់បានស្លាប់នៅនៅសមរភូមិប្រយុទ្ធ។ ខាងក្រោមនេះគឺជាប្រវត្តិសង្ខេបរបស់ឈ្មោះ អាត ឌៀត ចាត់តាំងពីក្មេង រហូតដល់ខ្មែរក្រហមចាញ់សង្គ្រាម៖[1] អាត ឌៀត ភេទប្រុស មានអាយុ៦៦ឆ្នាំ។ ឌៀត រស់នៅភូមិពន្លៃ ឃុំព្រៃកណ្ដៀង...
ញ៉ែម ហេង៖ អង្គការ ប្រហារជីវិតគូស្នេហ៍ ចោទពីបទខុសសីលធម៌
យោងតាមបទសម្ភាសន៍ផ្ទាល់មាត់របស់ ឡុង ដានី (បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា) ជាមួយ ញ៉ែម ហេង អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា៖ ញ៉ែម ហេង បានឃើញមនុស្សចំនួនពីរនាក់ ត្រូវខ្មែរក្រហមចាប់យកទៅសម្លាប់ នៅអាលូច ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។ មនុស្សពីរនាក់ ដែលខ្មែរក្រហមនាំទៅសម្លាប់ មានឈ្មោះខាត់ និងស៊ុយ។ ខាត់...
សឹម ឡន៖ អាយុ ៥៨ឆ្នាំរស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត
ខ្ញុំឈ្មោះ សឹម ឡន អាយុ៥៨ឆ្នាំភេទ ប្រុស សព្វថ្ងៃរស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ កាលពីកុមារ ខ្ញុំត្រូវឪពុកម្ដាយបញ្ចូនទៅរៀននៅសាលាត្រឹមថ្នាក់បឋមសិក្សា។ ខ្ញុំរៀនមិនបានយូរប៉ុន្មានឪពុកម្តាយខ្ញុំ បានឱ្យខ្ញុំឈប់រៀនដើម្បីមកជួយការងារគ្រួសារវិញ ដោយសារជីវភាពគ្រួសារខ្ញុំក្រីក្រ លំបាកទើបត្រូវឈប់រៀនមកជួយឃ្វាលគោឪពុកម្តាយ។ ក្នុងឆ្នាំ១៩៧៥ កើតមានរបបកម្ពុជាប្រជាធិបតេយ្យ ដែលហៅកាត់ថារបបខ្មែរក្រហម នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានឡើងកាន់អំណាច ខ្ញុំនិងក្រុមគ្រួសារត្រូវបានខ្មែរក្រហម បំបែកចេញពីគ្នា ដោយខ្ញុំទៅធ្វើការងារនៅក្រុមកងចល័ត។...
សាត គិ(ជនជាតិដើមភាគតិចព័រ)៖ អតីតកងទ័ពកងពលលេខ៤ ការពារព្រំដែនថ្មដា
នៅ ឆ្នាំ១៩៧៥ គិ ត្រូវបានខ្មែរក្រហមជ្រើសរើសឲ្យចូលបម្រើកងទ័ពខ្មែរក្រហម រួចបានបញ្ជូនឲ្យទៅចូលរួមជាមួយកងពលលេខ៤ ដែលមានតួនាទីការពារព្រំដែនថ្មដា ខេត្តពោធិ៍សាត់។ គិ បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ ឈ្មោះ សាត គិ[1] ភេទប្រុស អាយុ ៨២ឆ្នាំ កើតនៅឆ្នាំ១៩៤៣ សព្វថ្ងៃចាស់ជរា ។ គិ មានស្រុកកំណើតនៅភូមិទួលគ្រួស ឃុំស្រែតាំងយ៉ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ។ បច្ចុប្បន្នរស់នៅភូមិព្រែក១...
ភី ជុំ ៖ ទ័ពនារី ភូមិភាគបូព៌ា(២០៣)
ខ្ញុំឈ្មោះ ជុំ នៅ និង មានឈ្មោះ បដិវត្តន៍ ភី ជុំ[1] អាយុ៥៦ឆ្នាំគិតត្រឹមឆ្នាំ២០០៥ មានស្រុកកំណើតនៅភូមិវាល(បច្ចុប្បន្នភូមិទី៤) ឃុំកំពង់លាវ ស្រុកព្រៃវែង បច្ចុប្បន្នស្រុកកំពង់លាវ ខេត្តព្រៃវែង។ ឪពុកឈ្មោះ មាឃ ជុំ ស្លាប់ដោយសារជំងឺនិង ម្ដាយឈ្មោះ វ៉ែក សុខ គាត់បាត់ដំណឹងក្នុងរបបខ្មែរក្រហមពេល ជម្លៀងទៅកាន់ ខេត្តពោធិ៍សាត់។ ឪពុកខ្ញុំប្រកបមុខរបរជាអ្នករត់រ៉ឺម៉កនិងឆ្លៀតធ្វើស្រែងប្រាំងនៅខាងលិចក្រុងព្រៃវែងដើម្បីចិញ្ចឹមគ្រួសារ។...
សុខ វិន ៖ «ខ្មែរក្រហមសម្លាប់បងប្អូនខ្ញុំ»
ខ្ញុំឈ្មោះសុខ វិន អាយុ៦២ឆ្នាំ ភេទស្រី។[1] ឪពុកឈ្មោះសុខ យ៉ន ម្ដាយឈ្មោះ សុំ ទ្រព្យ។ ម្តាយឪពុកខ្ញុំទទួលមរណៈភាពអស់ហើយ។ ខ្ញុំមានបងប្អូនស្រី ៣នាក់ ហើយខ្ញុំជាកូនទី២ ក្នុងគ្រួសារ។ ខ្ញុំមានស្វាមីឈ្មោះសំរិទ្ធ ឈុន មានកូន៦នាក់ (ស្រី២/ប្រុស៤)។ ខ្ញុំមានស្រុកកំណើតនៅខេត្ត តា កែវ បច្ចុប្បន្នខ្ញុំរស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។...
ហែម ហ៊ន៖ ជនជាតិដើមភាគតិចព័រ និងជានីរសារប្រធានតំបន់៦ភូមិភាគពាយ័យ្យ
ហែម ហ៊ន ជនជាតិដើមភាគតិចព័រ និងជានីរសារ តាយ៉ន ប្រធានតំបន់៦ ភូមិភាគពាយ័ព្យនៃរបបខ្មែរក្រហម។ ហែម ហ៊ន ចូលធ្វើនីរសារប្រធានតំបន់៦ តាមរយៈបងជីដូនមួយឈ្មោះ តាហង្ស គណៈឃុំពាមព្រូស នៅឆ្នាំ១៩៧៣។ នៅចន្លោះឆ្នាំ១៩៧៣ និងឆ្នាំ១៩៧៥ មន្ទីរតំបន់៦ ស្ថិតនៅក្នុងព្រៃក្នុងភូមិព្រែកខាងត្បូង ឃុំលាច ស្រុកលាច តំបន់៦ ភូមិភាគពាយ័ព្យ។ ហែម ហ៊ន បានចែករំលែកការងារជានីរសារនៅក្នុងរបបខ្មែរក្រហមដូចខាងក្រោម៖...
ឡុង អ៊ី៖ បណ្តោយតាមកម្មនិងព្រេងវាសនា
ឡុង អ៊ី[1] ភេទប្រុស អាយុ៦១ឆ្នាំ មានទីកន្លែងកំណើតនៅភូមិថ្នល់ ឃុំត្រៀល ស្រុកបារាយណ៍ ខេត្ដកំពង់ធំ។ បច្ចុប្បន្ន ឡុង អី រស់នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ឡុង អ៊ី បាននិយាយថា៖ «ខ្ញុំមានបងប្អូនខ្ញុំ៧នាក់(ប្រុស៤នាក់និងស្រី៣នាក់)។ ខ្ញុំគឺជាកូនទី២។ កាលពីកុមារភាពខ្ញុំមិនបានរៀនសូត្រនោះទេ ដោយសារតែសង្គ្រាម។ ខ្ញុំបានចូលរៀនបន្ដិចបន្ដួចនៅតាមវត្ដអារាម។ ខ្ញុំអាន និងសរសេរបានបន្ដិចបន្ដួច។ គ្រួសាររបស់ខ្ញុំមានជីវភាពក្រីក្រ ដោយប្រកបរបរធ្វើស្រែ។...
ប្រធានកងចល័តនារីលើកទំនប់ត្រួយចេក
ខ្ញុំឈ្មោះ ចូវ សុខគង់[1] ភេទស្រី អាយុ៧៥ឆ្នាំ អតីតប្រធានកងចល័តនារីទំនប់ត្រួយចេក និងជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បច្ចុប្បន្ននេះរស់នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ឪពុករបស់ខ្ញុំមានឈ្មោះ ហែម ឆេង និងម្តាយឈ្មោះ ចូវ លី។ ខ្ញុំគឺជាកូនទី៥ក្នុងចំណោមបងប្អូនប្រុសស្រីទាំងអស់ចំនួន១០នាក់។ នៅវ័យកុមារ ខ្ញុំរៀនដល់ថ្នាក់ទី១១ចាស់ នៅសាលាបឋមសិក្សាគគរ។ នៅឆ្នាំ១៩៧១ កងទ័ពខ្មែរក្រហមចូលមកដល់ភូមិចំការសាមសិប ហើយវត្តមាននៃកងទ័ពខ្មែរក្រហមបានធ្វើឲ្យមានការប្រយុទ្ធគ្នាពីសំណាក់ទាហានលន់ នល់។...
សុខ សាយ ហៅ រ៉ុន៖ ពេទ្យ ៦មករា
[1]ម៉ៅ សាយ មានឈ្មោះបដិវត្តថា ម៉ៅ រ៉ុន កើតឆ្នាំខាល អាយុ ១៧ឆ្នាំ ភេទស្រី រស់នៅមន្ទីរបរាមរុំកុមារ។ រ៉ុន មានស្រុកកំណើតនៅភូមិ សែឫស្សី ស្រុក១២ ខេត្តកំពង់ឆ្នាំង ក្នុងតំបន់៣១ នៃភូមិភាគបញ្ចឹម។ មុន និងក្រោយរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ រ៉ុន មានវណ្ណភាពជាកសិករក្រ រកស៊ីធ្វើស្រែ និងមិនធ្លាប់ធ្វើការបម្រើអង្គការណាមួយឡើយ។...
ជៀម ម៉េង រំឭកអំពីបទពិសោធន៍នៅកងចល័តកុមារ ក្នុងរបបខ្មែរក្រហម
ខ្ញុំឈ្មោះ ជៀម ម៉េង មានអាយុ ៥៨ឆ្នាំ មានបងប្អូន២នាក់ កើតនៅឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តកំពង់ចាម ។ ខ្ញុំមានឪពុកឈ្មោះហ៊ុន សារ៉ន ម្ដាយឈ្មោះជីម ហន។ ការពីកុមារភាព ខ្ញុំ ក៏ដូចជាក្មេងៗ ផ្សេងទៀត មិនទទួលបានរៀនសូត្រអ្វីនោះទេ លុះក្រោយពីសម័យខ្មែរក្រហមបានដូលរលំទៅ ទើបខ្ញុំទទួលបានការសិក្សាត្រឹមថ្នាក់ទី៧ នៅក្នុងសម័យរដ្ឋកម្ពុជា។ មុនរបបខ្មែរក្រហម ខ្ញុំ និងក្រុមគ្រួសារ...
ទីន គាស រំឭកអំពីបទពិសោធន៍ស្ដីពីការជម្លៀសដោយបង្ខំទៅកាន់ភូមិភាគពាយ័ព្យ ក្នុងរបបខ្មែរក្រហម
ខ្ញុំឈ្មោះ ទីន គាស[1] អាយុ៦១ឆ្នាំ បច្ចុប្បន្នរស់នៅភូមិទី១៣ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ខ្ញុំប្រកបរបរធ្វើស្រែចម្ការ និងជាប្រជានេសាទ។ ខ្ញុំរៀបការប្ដីឈ្មោះ ញ៉ និងមានប្រុសស្រីចំនួន២នាក់។ ឪពុកខ្ញុំមានឈ្មោះ ទីន និងម្ដាយមានឈ្មោះ ម៉ាស ហើយខ្ញុំជាកូនទី៥ចំណោមបងប្អូនប្រុសស្រីចំនួន៦នាក់។ ខ្ញុំកើតនៅភូមិទី១៣ ឃុំកោះសូទិន ស្រុកកោះសូទិន នេះតែម្ដង។ ខ្ញុំបានចូលរៀនត្រឹមបឋមនៅកោះសូទិន។ បន្ទាប់ពីចូលរៀនមិនបានប៉ុន្មានផង មានរដ្ឋប្រហារ...
ប្អូនប្រុសដែលបាត់ខ្លួនទៅ
នៅពេលមេឃភ្លៀង បងស្រីតែងតែនឹកឃើញគ្រាកន្លងដែល ឌឿន នាំប្រពន្ធកូន មកលេង និងជួបជុំគ្រួសារ នៅមុនរបបខ្មែរក្រហមឡើងកាន់អំណាច។ ឌឿន បានឈប់រៀនត្រឹមថ្នាក់ទី៧ (សង្គមចាស់) ដោយត្រលប់មកធ្វើស្រែ និងរៀបការប្រពន្ធឈ្មោះ ឈឿ ដែលអ្នកកាត់ដេរនៅឃុំល្វា ស្រុកបវេល នៅឆ្នាំ១៩៧៣។ ឌឿន មានកូនបីនាក់ ក្នុងនោះស្រីម្នាក់។ ក្រោយមក ម្ដាយរបស់ឌឿន បានទៅនាំគ្រួសារឌឿនមករស់នៅភូមិបវេល។ នៅដើមឆ្នាំ១៩៧៥ ពេលកងទ័ពខ្មែរក្រហមចូលក្នុងភូមិបវេល ឌឿន...

