ទេព ប៉ូច៖ «បាណាតិបាតា» ថាមិនឲ្យសម្លាប់ «អទិន្នាទានា»ថាមិនឲ្យលួចទ្រព្យគេ
ទេព ប៉ូច[1] បានកើតនៅក្នុងឆ្នាំ១៩៤៧ នៅភូមិតាំងរលាំង ឃុំវាលពង់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ប៉ូច បានបម្រើការជាសមាជិកក្រុមប្រឹក្សាឃុំថ្លាត និងកំពុងរស់នៅភូមិស្វាយចេក ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ប៉ូច បាននិយាយថា៖ «ខ្ញុំមានបងប្អូនបង្កើតចំនួន៤នាក់។ ខ្ញុំ បានបួសរៀនរយៈពេលពីរវស្សា នៅវត្តតាំងខ្មៅ។ ខ្ញុំ បានរៀបការនៅក្នុងឆ្នាំ១៩៦៨។ រយៈពេល៤ឆ្នាំក្រោយមក ប្រពន្ធខ្ញុំ បានស្លាប់ដោយសារជំងឺអាសន្នរោគ ក្នុងខណៈដែលគាត់កំពុងមានគត៌៤ខែ។...
ញឹម សឿន៖ ពេទ្យកងទ័ព
ញឹម សឿន[1] អាយុ៥៨ឆ្នាំ មានទីលំនៅកំណើតនៅភូមិដូនចិន ឃុំបុស្សខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។ បច្ចុប្បន្ន សឿន រស់នៅភូមិស្វាយចេក ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សឿន បាននិយាយអំពីបទពិសោធន៍ជីវិតឆ្លងកាត់របបខ្មែរក្រហមថា៖ «ខ្ញុំធ្លាប់បានរៀនសូត្រនៅត្រឹមថ្នាក់ទី៥ នៅក្នុងខេត្តកំពង់ចាម។ ខ្ញុំមានបងប្អូនបង្កើតចំនួនបីនាក់ ហើយប្អូនទាំងពីរនាក់បានស្លាប់ដោយសារជំងឺ។ នៅពេល លន់ នល់ ធ្វើរដ្ឋប្រហារនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០...
ចាន់ ភឹម៖ ខ្ញុំបែកពីឪពុកម្តាយខ្ញុំជារៀងរហូត ចាប់តាំងពីចូលបម្រើបដិវត្តន៍ខ្មែរក្រហម
ចាន់ ភឹម[1] អាយុ៥៥ឆ្នាំ និងជាជាងសិប្បកម្ម មានស្រុកកំណើតនៅភូមិក្រាំងភ្ងារ ឃុំវាលពង្ស ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។ សព្វថ្ងៃនេះ ភឹម រស់នៅភូមិស្រះឈូក ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ភឹម បាននិយាយថា៖ «មុនឆ្នាំ១៩៧០ ខ្ញុំបានរស់នៅជាមួយឪពុកម្តាយយ៉ាងសុខសាន្ត នៅក្នុងក្រុមគ្រួសារកសិករមួយ។ ឪពុកម្តាយខ្ញុំប្រកបរបរធ្វើស្រែចម្ការ។ ឪពុកខ្ញុំក៏ប្រកបរបរឡើងត្នោតដែរ។ ខ្ញុំបានបួសជាព្រះសង្ឃ រយៈពេលពីរវស្សាដែរ។ នៅក្នុងឆ្នាំ១៩៧៣ ខ្ញុំត្រូវបានបង្ខំឲ្យចូលបម្រើបដិវត្តន៍ខ្មែរក្រហម...
ប្រាក់ សឿន៖ ខ្ញុំធ្លាប់ជូនលុយចំនួន២០០បាត ដល់ជនភៀសសឹកមួយគ្រួសារ
ប្រាក់ សឿន[1] អាយុ៤៧ឆ្នាំ(នៅត្រឹមឆ្នាំ២០០៨) មានស្រុកកំណើតនៅក្នុងភូមិបាក់ខែង ឃុំបាក់ខែង ក្រុងភ្នំពេញ។ បច្ចុប្បន្ន សឿន រស់នៅភូមិស្វាយចេក ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សឿន បាននិយាយថា៖ «ឪពុកម្តាយរបស់ខ្ញុំបានរស់នៅបាក់ខែង នៅទីក្រុងភ្នំពេញ។ ខ្ញុំបានទទួលការសិក្សារៀនសូត្រដែរ នៅចន្លោះឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៣។ ខ្ញុំមានបងប្អូនបង្កើតចំនួនបីនាក់ ដោយមានប្អូនប្រុសមួយ និងប្អូនស្រីមួយ។ ខ្ញុំគឺជាកូនទីមួយនៅក្នុងគ្រួសារ។ នៅក្នុងខែមេសា ឬឧសភា ឆ្នាំ១៩៧៣...
ប៉ិន ម៉ាច៖ កងនារីដឹកជញ្ជូន
ប៉ិន ម៉ាច[1] ភេទស្រី អាយុ៦៣ឆ្នាំ មានទីកន្លែងកំណើតនៅភូមិព្រែកតាអាំ ឃុំបុស្សលាវ ស្រុកក្រចេះ ខេត្តក្រចេះ។ បច្ចុប្បន្ន ម៉ាច រស់នៅក្នុងភូមិបឹង ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ម៉ាច បានរៀបរាប់ពីការរស់នៅរបស់ខ្លួនក្នុងរបបខ្មែរក្រហម និងការរត់ភៀសខ្លួនមកកាន់តំបន់អន្លង់វែងថា៖ «នៅឆ្នាំ១៩៧៦ ខ្ញុំត្រូវបានបំបែកចេញពីឪពុកម្ដាយ និងធ្វើការឲ្យកងចល័តរបស់ខ្មែរក្រហម នៅក្នុងខេត្តក្រចេះ ។ ខ្ញុំតែងតែក្រោកពីព្រលឹម ដើម្បីដេញបង្អើលចាបកុំឲ្យស៊ីស្រូវ។ ខ្ញុំបានហូបអាហារថ្ងៃត្រង់...
បាវ ណាង៖ ខ្ញុំស្វែងរកបងប្រុសនៅក្នុងតំបន់តស៊ូរបស់ខ្មែរក្រហម នៅអន្លង់វែង
បាវ ណាង[1] ភេទស្រី អាយុ៦៣ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃខ្លា ស្រុកកោះអណ្ដែត ខេត្តតាកែវ។ ណាង សព្វថ្ងៃរស់នៅក្នុងភូមិទួលសាលា ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ណាង បាននិយាយរៀបរាប់ប្រវត្តិតស៊ូរបស់ខ្លួននៅក្នុងរបបខ្មែរក្រហមដូចតទៅ៖ «កាលពីសម័យសង្គមរាស្រ្តនិយម ខ្ញុំនៅវ័យកុមារភាពនៅឡើយទេ។ ខ្ញុំចាំបានថាគ្រួសារខ្ញុំប្រកបមុខរបរធ្វើស្រែចម្ការ និងចិញ្ចឹមគោ មាន់ ទា និងឆ្កែ។ ការរស់នៅក្នុងជំនាន់នោះនៅមិនទាន់មានភាពជឿនលឿននៅឡើយទេ។ ជីវភាពរស់នៅរបស់ប្រជាជនមានសភាពក្រីក្រ។ ខ្ញុំមានបងប្អូនបង្កើតចំនួន៧នាក់ ហើយខ្ញុំជាកូនទី៥នៅក្នុងគ្រួសារ។...
ងួន រ៉ាឌី៖ ខ្ញុំធ្វើពុតជាស្លាប់នៅក្នុងរណ្តៅសាកសពរួម
ងួន រ៉ាឌី[1] ភេទស្រី អាយុ៦០ឆ្នាំ មានទីកន្លែងកំណើតនៅឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ រ៉ាឌី បច្ចុប្បន្នរស់នៅក្នុងភូមិអូរគរគីកណ្ដាល ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ រ៉ាឌី បាននិយាយថា៖ «ឪពុកខ្ញុំគឺជាគ្រូពេទ្យ នៅសម័យសង្គមរាស្រ្តនិយម។ ជារៀងរាល់ថ្ងៃ ឪពុកខ្ញុំតែងតែដើរចាក់ថ្នាំនៅតាមភូមិ និងស្រុកផ្សេងៗ ដើម្បីដូរជាអង្ករសម្រាប់ផ្គត់ផ្គង់គ្រួសារ។ ម្ដាយខ្ញុំគឺជាស្រ្តីមេផ្ទះ ដែលរៀបចំបាយទឹក និងមើលថែកូនៗ។ ខ្ញុំមានបងប្អូនបង្កើតចំនួន៧នាក់ (ស្រី៤នាក់...
សុន សុខា៖ រៀបការក្នុងជំនាន់ខ្មែរក្រហម
សុន សុខា[1] ភេទស្រី អាយុ៦៣ឆ្នាំ មានទីកន្លែងនៅភូមិទួលតាហោ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។ សុខា បច្ចុប្បន្ន រស់នៅក្នុងភូមិថ្នល់កែង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ សុខា បានចែករំលែករឿងរ៉ាវប្រវត្តិតស៊ូរបស់ខ្លួនថា៖ «ខ្ញុំរស់នៅជាមួយឪពុក ចំណែកឯម្ដាយខ្ញុំបានស្លាប់ជាយូរមកហើយ ខ្ញុំមិនដែលបានជួបមុខម្ដាយសូម្បីតែម្ដង។ ការរស់នៅជាមួយឪពុក ដោយគ្មានម្ដាយមើលថែពិតណាស់ដែលខ្ញុំខ្វះភាពកក់ក្ដៅ។ គ្រួសារក៏មានជីវភាពក្រីក្រ ដោយឪពុកខ្ញុំប្រកបរបរធ្វើស្រែសម្រាប់ចិញ្ចឹមកូន។ ខ្ញុំមិនបានរៀនសូត្រទេ។ មិនយូរប៉ុន្មាន ឪពុកខ្ញុំបានរៀបការប្រពន្ធម្នាក់ទៀត។ ក្រោយពីរៀបការហើយ...
ស្រី សុខ៖កងទ័ពវៀតកុងបានទម្លាក់គ្រាប់លើស្រុកកោះធំ
ស្រី សុខ[1] ភេទប្រុស អាយុ៧១ឆ្នាំ មានទីកន្លែងកំណើតរស់នៅក្នុងឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល។ សុខ បច្ចុប្បន្នរស់នៅក្នុងភូមិទួលសាលា ស្ថិតនៅក្នុងស្រុកអន្លង់វែង។ សុខ បាននិយាយរៀបរាប់ពីប្រវត្តិការតស៊ូ និងទុក្ខលំបាករបស់ខ្លួននៅក្នុងរបបខ្មែរក្រហមដូចខាងក្រោម៖ «កាលពីកុមារភាព ខ្ញុំរស់នៅក្នុងគ្រួសារមួយដែលមានជីវភាពមធ្យម។ គ្រួសារខ្ញុំ ប្រកបមុខរបបធ្វើស្រែចម្ការ និងនេសាទត្រីសម្រាប់ទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ។ នៅមុនឆ្នាំ១៩៧០ ប្រជាជនរស់នៅក្នុងស្រុកកោះធំភាគច្រើនប្រកបមុខរបរនេសាទត្រី។ នៅជំនាន់នោះការហូបចុករបស់ប្រជាជនសម្បូរសប្បាយណាស់មិនមានការខ្វះខាតអ្វីនោះទេ។ ជារៀងរាល់ថ្ងៃ ខ្ញុំរួមទាំងក្មេងៗនៅក្នុងភូមិតែងតែនាំគ្នាទៅនេសាទត្រីនៅស្រុកកោះធំ។ នៅទីនោះសម្បូរត្រីតូចត្រីធំណាស់សូម្បីតែខ្ញុំចែវទូកក៏ប៉ះត្រីដែរ។ ថ្ងៃមួយនៅពេលដែលខ្ញុំ...
ហោម សាង៖ ពេទ្យកងទ័ព
ហោម សាង[1] ភេទស្រី អាយុ៦០ឆ្នាំ មានទីកន្លែងកំណើតនៅឃុំកណ្ដាល ស្រុកឈូក ខេត្តកំពត។ សាង សព្វថ្ងៃរស់នៅភូមិស្វាយចេក ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សាង បាននិយាយរៀបរាប់រឿងរ៉ាវដែលខ្លួនបានឆ្លងកាត់ក្នុងរបបខ្មែរក្រហមដូចតទៅ៖ «កាលពីកុមារភាព ខ្ញុំសិក្សារៀនសូត្របានត្រឹមថ្នាក់ទី៧ ពីសង្គម។ ឪពុកម្ដាយខ្ញុំគឺជាកសិករ។ ជីវភាពគ្រួសារខ្ញុំនៅពេលនោះ មានកម្រិតមធ្យម ដែលមានអាហារហូបចុកគ្រប់គ្រាន់។ ខ្ញុំមានបងប្អូនបង្កើតចំនួន៤នាក់ ហើយខ្ញុំគឺជាកូនទី៣នៅក្នុងគ្រួសារ។ លុះដល់ឆ្នាំ១៩៧០ ខ្ញុំបានឮដំណឺងថា...
អ៊ី សំប៊ុន៖ ខ្ញុំបានទៅដល់អន្លង់វែង តាំងពីទស្សវត៍ឆ្នាំ១៩៦០
អ៊ី សំប៊ុន[1] ភេទប្រុស អាយុ៧៣ឆ្នាំ មានទីកន្លែងកំណើតរស់នៅភូមិគោកកណ្ដាល ស្រុកវ៉ារិន ខេត្តសៀមរាប។ សព្វថ្ងៃ សំប៊ុន គឺជាប្រធានភូមិស្រឡៅស្រោង ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំប៊ុន បាននិយាយរៀបរាបអំពីប្រវត្តិរបស់ខ្លួន ដែលបានចូលមករស់នៅក្នុងភូមិស្រឡៅស្រោងថា៖ «នៅចន្លោះឆ្នាំ១៩៦៥ ដល់ឆ្នាំ១៩៦៦ ខ្ញុំ និងឪពុក បានធ្វើដំណើរដោយរទេះគោ ដែលបានដឹកសត្វមាន់ ទា ជ្រូក និងគោ...
មល់ វី ៖ អ្នកដែលចាកចេញពីភូមិ ត្រូវបានចាត់ទុកជាបណ្ដាញរបស់ខ្មែរក្រហម
មល់ វី[1] ភេទស្រី អាយុ៥៣ឆ្នាំ មានស្រុកកំណើតនៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ សព្វថ្ងៃ វី រស់នៅក្នុងភូមិយាងជើង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ វី បាននិយាយថា៖ “ខ្ញុំមានបងប្អូនបង្កើតចំនួន១៤នាក់ (ស្រីចំនួន៧នាក់)។ ឪពុកម្ដាយខ្ញុំប្រកបមុខរបរជាកសិករ ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។ ក្រៅពីការងារស្រែចម្ការ ឪពុកម្ដាយខ្ញុំមិនបានធ្វើការងារអ្វីផ្សេងទៀតនោះទេ។ ការចងចាំរបស់ខ្ញុំនៅចន្លោះឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៥ គឺជាកុមារភាពដែលរស់នៅជាមួយឳពុកម្តាយ។...
ទូច ខេង៖ នីរសារស្រុកបាទី
ទូច ខេង[1] ភេទស្រី អាយុ៦៥ឆ្នាំ មានស្រុកកំណើតរស់នៅក្នុងភូមិគោកដួល ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។ សព្វថ្ងៃ ខេង រស់នៅក្នុងភូមិអូរជីក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ខេង បាននិយាយរៀបរាប់សាច់រឿងដែលខ្លួនបានឆ្លងកាត់នៅក្នុងជំនាន់ខ្មែរក្រហមថា៖ “កាលនៅកុមារភាព ខ្ញុំរៀនបានត្រឹមថ្នាក់ទី១២ ពីសង្គមចាស់។ ជំនាន់នោះគ្រួសាររបស់ខ្ញុំមានជីវភាពខ្វះខាតខ្លាំង ហើយខ្ញុំថែមទាំងជាក្មេងកំព្រា ទើបមិនអាចរៀនបានខ្ពង់ខ្ពស់ដូចក្មេងដទៃ។ ឪពុកម្ដាយខ្ញុំបានស្លាប់តាំងពីខ្ញុំនៅកុមារភាពមកម្ល៉េះ។ ខ្ញុំមានបងប្អូនបង្កើតចំនួន៥នាក់ ហើយខ្ញុំជាកូនទី៤...
អ៊ុក ហឿន៖ ខ្ញុំបានបម្រើការជាពេទ្យកងទ័ពខ្មែរក្រហម
អ៊ុក ហឿន[1] ភេទប្រុស អាយុ៦៥ មានស្រុកកំណើតនៅក្នុងឃុំទូកមាស ស្រុកបន្ទាយមាស ខេត្តកំពត។ ហឿន សព្វថ្ងៃរស់នៅក្នុងភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ហឿន បាននិយាយថា៖ «ខ្ញុំមានបងប្អូនបង្កើតចំនួន៧នាក់ (ស្លាប់ចំនួនបីនាក់)។ ឪពុកម្ដាយខ្ញុំប្រកបមុខរបរធ្វើស្រែចម្ការ ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។ ប្រជាជននៅក្នុងសង្គមរាស្រ្តនិយម បានរស់នៅយ៉ាងសុខសាន្ត។ លុះដល់ឆ្នាំ១៩៧០ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម...
សួន ឃ្លឿយ៖ ខ្មែរក្រហមធ្វើពិធីអបអរជ័យជម្នះរយៈពេល៧យប់៧ថ្ងៃនៅប្រាសាទអង្គរវត្ត
សួន ឃ្លឿយ[1] ភេទប្រុស អាយុ៦៧ឆ្នាំ មានទីកន្លែងកំណើតនៅភូមិសំរោង ឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ បច្ចុប្បន្ន ឃ្លឿយ រស់នៅក្នុងភូមិទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ឃ្លឿយ បាននិយាយថា៖ «ខ្ញុំនិងបងប្អូនបង្កើតរបស់ខ្ញុំទាំងអស់មិនបានរៀនសូត្រទេ ដោយសារតែគ្រួសារខ្ញុំមានជីវភាពខ្វះខាត។ ខ្ញុំគឺជាកូនទី៥ ក្នុងចំណោមបងប្អូនបង្កើតចំនួន៦នាក់។ ឪពុកម្ដាយខ្ញុំប្រកបមុខរបរធ្វើស្រែចម្ការ និងដាំដំណាំសម្រាប់ផ្គត់ផ្គង់ជីវភាព។ នៅក្នុងឆ្នាំ១៩៧០ ខ្ញុំបានស្ម័គ្រចិត្តចូលធ្វើជាកងទ័ពនៅក្នុងវ័យ១៣ឆ្នាំ។ ខ្ញុំបានហ្វឹកហាត់ផ្នែកយុទ្ធសាស្រ្តសង្គ្រាម...
ភេម ញាញ់៖ខ្ញុំចង់បានសន្តិភាពនិងស្ថិរភាព
ភេម ញាញ់[1] ភេទប្រុស អាយុ៥៥ឆ្នាំ ទីកន្លែងកំណើតនៅក្នុងភូមិស្វាយស ឃុំចន្ទស ស្រុកសូទ្រនិគម ខេត្ដសៀមរាប។ បច្ចុប្បន្ន ញាញ់ រស់នៅក្នុងភូមិថ្នល់បំបែក ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ ញាញ់ បានរៀបរាប់ពីរឿងរ៉ាវផ្ទាល់ខ្លួន នៅក្នុងចលនាតស៊ូរបស់ខ្មែរក្រហមថា៖ «ខ្ញុំបានកើតនៅក្នុងគ្រួសារកសិករមួយ ដែលពឹងផ្អែកទាំងស្រុងលើស្រែ។ ខ្ញុំគឺជាកូនទី៤ ក្នុងចំណោមបងប្អូនបង្កើតចំនួន៧នាក់ (ស្លាប់ចំនួនពីរនាក់)។ ខ្ញុំមានអាយុប្រហែល៤ឬ៥ឆ្នាំប៉ុណ្ណោះ ក្នុង ពេលសង្គ្រាម...
អែម សេង៖ ខ្ញុំជឿលើការមិនប្រមាថ
អែម សេង ភេទប្រុស កើតនៅក្នុងឆ្នាំ១៩៥៧ នៅខេត្ដក្រចេះ។ បច្ចុប្បន្ន សេង រស់នៅភូមិអូររុន ឃុំថ្លាត ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ សេង បាននិយាយអំពីរឿងរ៉ាវផ្ទាល់ខ្លួនជាមួយចលនាតស៊ូខ្មែរក្រហមថា៖ «នៅក្នុងឆ្នាំ១៩៧២ ខ្ញុំមានអាយុ១៦ឆ្នាំ។ ខ្ញុំបានចូលព្រៃម៉ាគី តបតាមការអំពាវនាវរបស់សម្តេចព្រះ នរោត្តម សីហនុ ដែលត្រូវបាន លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់នាថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។...
ឌី ប៊ុនសុំ៖ ខ្ញុំបើកឡានដឹកទំនិញ ក្នុងជំនាន់ខ្មែរក្រហម
ឌី ប៊ុនសុំ[1] ភេទប្រុស អាយុ៧០ឆ្នាំ មានទីកន្លែងកំណើត នៅក្នុងភូមិជីមៀត ឃុំជីមៀត ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ សព្វថ្ងៃ ប៊ុនសុំ រស់នៅភូមិថ្នល់កែង ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ប៊ុន សុំ បាននិយាយពីបទពិសោធន៍ការតស៊ូរបស់ខ្លួនក្នុងសម័យខ្មែរក្រហមថា៖ «កាលពីកុមារភាព ខ្ញុំបានរៀនត្រឹមថ្នាក់ទី៩ ពីសង្គមចាស់។ ខ្ញុំមានបងប្អូនបង្កើតចំនួន៧នាក់។ ខ្ញុំគឺជាកូនប្រុសពៅ នៅក្នុងគ្រួសារ។ ឪពុកម្ដាយរបស់ខ្ញុំប្រកបរបរធ្វើស្រែចម្ការ...
ណ រ៉ានី៖ រន្ទះបាញ់ ឬអ្នកតាកាច់ បើមិនត្រណមរៀបការជាមួយសាច់ញាតិខ្លួនឯង
ណ រ៉ានី[1] ភេទស្រី អាយុ៧០ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិកោះរំយើល ឃុំពាមជីមៀត ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ សព្វថ្ងៃ រ៉ានី រស់នៅក្នុងភូមិថ្នល់កែង ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ រ៉ានី បាននិយាយថា៖ «កាលពីកុមារភាព ខ្ញុំរៀនបានត្រឹមថ្នាក់ទី៩ ពីសង្គមចាស់ដោយសារតែគ្រួសាររបស់ខ្ញុំមានជីវភាពខ្វះខាត។ ប្រជាជនភាគច្រើននៅក្នុងខេត្តមណ្ឌលគិរី គឺជាជនជាតិព្នង,ចារ៉ាយ, លាវ និងទំពួន។ ខ្ញុំជាកូនកាត់ជនជាតិភាគតិចចារ៉ាយ និងលាវ។...
គង់ ឈៀប៖ ខ្មែរក្រហមលែងមានខ្នាយសម្រាប់ចាក់ទៀតហើយ
គង់ ឈៀប[1] ភេទប្រុស កើតនៅឆ្នាំ១៩៦៨ ទីកន្លែងកំណើតនៅក្នុងភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្ដបាត់ដំបង។ សព្វថ្ងៃ ឈៀប រស់នៅភូមិថ្លាត ឃុំថ្លាត ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ គង់ ឈៀប បាននិយាយថា៖ «ខ្ញុំមានវ័យ៩ឆ្នាំហើយ នៅក្នុងរបបខ្មែរក្រហម។ ខ្ញុំមិនទាន់ត្រូវបានចាត់បញ្ចូលទៅក្នុងកងកុមារនៅឡើយទេ។ ខ្ញុំតែងតែធ្វើដំណើរចុះឡើងៗជាមួយឪពុកខ្ញុំ ដែលគាត់គឺជាអ្នកឡើងត្នោត និងធ្វើស្រែដែរ។ ក្រោយមក ខ្ញុំក៏ត្រូវបានចាត់ឲ្យដើររើសអាចម៍គោ-ក្របី...
ប្រាក់ ថា៖ ខ្ញុំត្រូវបានបញ្ជូនទៅឈរជើងការពារព្រំដែននៅអូរដាក់ដាំ
ប្រាក់ ថា[1] ភេទប្រុស អាយុ៧៦ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិស្វាយទៀប ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម។ ថា សព្វថ្ងៃរស់នៅក្នុងភូមិច្រោក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ប្រាក់ ថា បាននិយាយថា៖ «កាលពីកុមារភាព ខ្ញុំរៀនបានត្រឹមថ្នាក់ទី១០ពីសង្គមចាស់។ ខ្ញុំក៏សម្រេចចិត្តបួសរៀននៅវត្តតាំងគោកនៅក្នុងឆ្នាំ១៩៦១។ ខ្ញុំបានបន្តរៀនជាមួយព្រះសង្ឃអស់រយៈពេល៦វស្សា។ ការសិក្សាបានផ្តោតលើភាសាបាលី និងព្រះធម៌ ហើយក៏បានអនុវត្តការបង្រៀនជាមួយសិស្សក្មេងៗនៅក្នុងវត្តជាដើម។ កាលពីសម័យសង្គមរាស្រ្តនិយម ខ្ញុំដើរតាមឡានដុតអុស...
សុខ ភ័ណ្ឌ៖ ម្តាយខ្ញុំគិតថាខ្ញុំបានស្លាប់បាត់ទៅហើយ
សុខ ភ័ណ្ឌ[1] ភេទស្រី អាយុ៦២ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិសោប ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ បច្ចុប្បន្ន សុខ ភ័ណ្ឌ រស់នៅក្នុងភូមិទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ភ័ណ្ឌ បាននិយាយថា៖ «កាលពីកុមារភាព ខ្ញុំរស់នៅក្នុងស្រុកកំណើតជាមួយម្ដាយឪពុក។ គ្រួសារខ្ញុំប្រកបមុខរបរធ្វើស្រែចម្ការ ហើយមិនមានប្រកបរបរអ្វីផ្សេងក្រៅពីនេះទៀតទេ។ ខ្ញុំមិនបានរៀនសូត្រនៅសាលាទេ ដោយសារតែខ្ញុំធំដឹងក្ដីនៅក្នុងពេលសង្គ្រាម។ ប្រទេសជាតិចាប់ផ្ដើមមានចលាចល ដែលសាលារៀន...
ឡុង អ៊ី៖ បណ្តោយតាមកម្មនិងព្រេងវាសនា
ឡុង អ៊ី[1] ភេទប្រុស អាយុ៦១ឆ្នាំ មានទីកន្លែងកំណើតនៅភូមិថ្នល់ ឃុំត្រៀល ស្រុកបារាយណ៍ ខេត្ដកំពង់ធំ។ បច្ចុប្បន្ន ឡុង អី រស់នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ឡុង អ៊ី បាននិយាយថា៖ «ខ្ញុំមានបងប្អូនខ្ញុំ៧នាក់(ប្រុស៤នាក់និងស្រី៣នាក់)។ ខ្ញុំគឺជាកូនទី២។ កាលពីកុមារភាពខ្ញុំមិនបានរៀនសូត្រនោះទេ ដោយសារតែសង្គ្រាម។ ខ្ញុំបានចូលរៀនបន្ដិចបន្ដួចនៅតាមវត្ដអារាម។ ខ្ញុំអាន និងសរសេរបានបន្ដិចបន្ដួច។ គ្រួសាររបស់ខ្ញុំមានជីវភាពក្រីក្រ ដោយប្រកបរបរធ្វើស្រែ។...
សយ សាយ៖ អតីតកងទ័ពខ្មែរក្រហម
សយ សាយ[1] ភេទប្រុស អាយុ៦៨ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិស្វាយចេក ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្ដសៀមរាប។ បច្ចុប្បន្ន សាយ រស់នៅក្នុងស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ សាយ បាននិយាយថា៖ «ខ្ញុំមានបងប្អូនបង្កើតចំនួន៧នាក់ ដែលមានប្រុសចំនួន៤នាក់ និងស្រីចំនួន៣នាក់។ ខ្ញុំគឺជាកូនច្បងនៅក្នុងគ្រួសារ។ កាលពីកុមារភាព ខ្ញុំរៀនសូត្របានតិចតួចណាស់ នៅត្រឹមថ្នាក់កុមារដ្ឋាន។ ក្រុមគ្រួសាររបស់ខ្ញុំមានជីវភាពមិនសូវគាប់ប្រសើរនោះទេ។ យើងជួបប្រទះនូវការខ្វះខាតនៅក្នុងឆ្នាំខ្លះ ខណៈដែលឆ្នាំខ្លះក៏បានគ្រប់គ្រាន់ផ្នែកខាងជីវភាពរស់នៅប្រចាំថ្ងៃ។ នៅពេលដែលខ្ញុំបានធំធាត់...
មល់ វី៖ ពិការភាពធ្វើឲ្យខ្ញុំលំបាករកអ្វីប្រៀបពុំបានទេ
មល់ វី[1] មានអាយុ៥១ឆ្នាំ និងរស់នៅក្នុងភូមិយាងខាងត្បូង ស្រុកអន្លង់វែង បាននិយាយថា៖ «ខ្ញុំមានបងប្អូនបង្កើតចំនួន១៤នាក់ (ប្រុស៧នាក់ និងស្រី៧នាក់)។ ខ្ញុំបានមកកាន់តំបន់អន្លង់វែងតាំងពីអាយុ២០ឆ្នាំ អំឡុងឆ្នាំ១៩៨៧-១៩៨៨ ដោយសារតែមានទំនាក់ទំនងជាមួយខ្មែរក្រហម។ បងស្រីជីដូនមួយរបស់ខ្ញុំឈ្មោះ ថាន រស់នៅជាមួយខ្មែរក្រហម។ ខ្ញុំពិការដៃម្ខាង នៅពេលដែលកងទ័ពវៀតណាមវាយប្រយុទ្ធជាមួយខ្មែរក្រហម។ ខ្ញុំមានបំណងថាចង់វិលត្រឡប់ទៅខាងក្នុងវិញ។ បន្ទាប់មក ទាហានម្នាក់ក៏បានចូលមក ហើយទម្លាក់កាំភ្លើងទៅលើដី។ ទាហាននោះបានប្រាប់ថា«ទុកកាំភ្លើងឲ្យខ្ញុំបន្ដិច»។ ខ្ញុំក៏បានយកដៃលើកកាំភ្លើងនោះឡើងហើយផ្ទុះតែម្ដង។ ការផ្ទុះបណ្ដាលឲ្យដៃរបស់ខ្ញុំពិការម្ខាង នៅឯចំណុចភូមិទួលប្រាសាទ...
ឡុង គឿន ៖ ខ្ញុំនៅសល់តែពិការភាព
ឡុង គឿន[1] ដែលមានវ័យ៧៣ឆ្នាំ និងជាប្រជាជនម្នាក់នៅស្រុកអន្លង់វែង បាននិយាយថា៖ «កាលពីកុមារភាព ខ្ញុំមិនបានសិក្សារៀនសូត្រទេ ដោយសារតែការខ្វះខាតខាងជីវភាពគ្រួសារ។ គ្រួសារខ្ញុំប្រកបមុខរបរកសិកម្ម និងមិនមានកិច្ចការអ្វីផ្សេងទេ។ ខ្ញុំមានបងប្អូនបង្កើតចំនួន៩នាក់ ហើយខ្ញុំជាកូនទីពីរនៅក្នុងគ្រួសារ។ ខ្ញុំគឺជាអ្នករ៉ាប់រងលើការងារធ្វើស្រែ និងការងារនៅក្នុងគ្រួសារ។ នៅពេលនោះ ខ្ញុំមានការលំបាកខ្លាំង ដោយសារខ្ញុំត្រូវជួយចិញ្ចឹមបីបាច់ប្អូនតូចៗ។ នៅជំនាន់នោះ ខ្ញុំពិបាករកការងារធ្វើណាស់។ បើខ្ញុំចង់បានការងារធ្វើ ខ្ញុំត្រូវតែចាកចេញពីស្រុកកំណើតទៅកាន់ទីក្រុង។ ខ្ញុំរស់នៅផ្ទះ និងជួយធ្វើការងារឪពុកម្ដាយ។ នៅក្នុងវ័យ២១ឆ្នាំ ខ្ញុំក៏បានទៅបួសនៅវត្តដំណាក់។...
ចាប ចេង អនុលេខាអនុសេនាធំ២០៤
ចម្លើយសារភាពចំនួនបួននាក់ផ្សេងគ្នា នៅក្នុងឯកសារលេខJ00158 នៃបណ្ណសារដ្ឋានមជ្ឈមណ្ឌលសន្តិភាពអន្លង់វែងនៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានផ្តោតសំខាន់លើប្រវត្តិសកម្មភាពរបស់ ចាប ចេង[1] ឬ មូល ចេង ដែលបានបម្រើងក្នុងជួរបដិវត្តន៍ខ្មែរក្រហម ក្នុងឋានៈជាអនុលេខាអនុសេនាធំ២០៤ នៃកងវរសេនាតូច២៣៣ កងពលធំលេខ១៥២។ ចម្លើយទាំងបួននាក់ បានសង្កត់ធ្ងន់លើបញ្ហាចំនួនពីររួមមាន៖ «អំពីប្រវត្តិ» និង «ការអនុវត្តន៍មាគ៌ាបក្ស» ដែលបង្ហាញពីសកម្មភាពទំនាក់ទំនងនៃការកសាងបណ្តាញក្បត់បដិវត្តន៍របស់ ចាប ចេង។ នៅពេលខ្លះ អ្នកផ្តល់ចម្លើយបានបង្ហាញពីការជាប់ទាក់ទងគ្នារវាង ចាប ចេង...
ម៉ៃ ផូរ៖«ឯងធ្វើបដិវត្តន៍នឹងគេដែរ ម៉េចក៏នៅតែរហាមអញ្ចឹង?»
«ឯងធ្វើបដិវត្តន៍នឹងគេដែរ ម៉េចក៏នៅតែរហាមអញ្ចឹង? ធ្វើបដិវត្តន៍ កុំខ្វះពេក កុំធ្វើក្រពេក បដិវត្តន៍អ្នកណា គេធ្វើដូចឯងនោះ?» ចំណែកឯការប្រើប្រាស់សម្ភារផ្សេងៗវិញ ម៉ៃ ផូរ ក៏បានណែនាំ យឿន ថា៖ «បើខូច ត្រូវផ្លាស់ភ្លាម កុំធ្វើឫករហាមពេក»។ នេះគឺជាសម្តីរបស់ ម៉ៃ ផូរ ដែលជាគណៈស្រុកមេមត់ ទៅកាន់ ពេជ្រ យឿន ដើម្បីជំរុញឲ្យធ្វើសកម្មភាពក្បត់បដិវត្តន៍។ ពេជ្រ...
លាង តុង អនុវត្តផែនការ«បង្កប់ស៊ីរូងផ្ទៃក្នុងបដិវត្តន៍កម្ពុជា»
យុវជនខ្មែរកាត់ចិន-វៀតណាម លាង តុង[1] ត្រូវបានអប់រំឲ្យចូលធ្វើសកម្មភាពក្បត់បដិវត្តន៍ខ្មែរក្រហម និងខិតខំប្រមែប្រមូលកម្លាំងយុវជនអនិកជនចិន។ យុវជនអនិកជនចិនភាគច្រើន បាននិងកំពុងធ្វើការនៅតាមបណ្តារោងចក្រ ឬមន្ទីរផ្សេងៗ នៅភ្នំពេញ។ តុង ត្រូវបានបំពាក់បំប៉នឲ្យជឿថា ជ័យជម្នះរបស់ខ្មែរក្រហម មិនមែនបានមកដោយសារកម្លាំងខ្មែរក្រហមនោះទេ ប៉ុន្តែកងកម្លាំងវៀតណាមទៅវិញទេដែលអាចធ្វើឲ្យខ្មែរក្រហមវាយឈ្នះលើរបប លន់ នល់។ តុង ក៏បានស្តាប់ការប្រមើមើលអំពីអនាគតរបស់កម្ពុជា ដែលថាបក្សពលកររបស់វៀតណាមនឹងក្លាយបក្សតែមួយគត់ ដែលអាចគ្រប់គ្រងបណ្តាប្រទេសឥណ្ឌូចិន រួមមាន៖ កម្ពុជា វៀតណាម និង ឡាវ។...
ឌឿ ប្រាក់ ប្រើរូបសម្រស់ដ៏ទាក់ទាញ ដើម្បីប្រឆាំងបដិវត្តន៍ខ្មែរក្រហម
មេម៉ាយវ័យ២៣ឆ្នាំ ឌឿ ប្រាក់[1] បានប្រើរូបសម្រស់ដ៏ទាក់ទាញរបស់ខ្លួន នៅក្នុងផ្ទះបនមួយកន្លែង នៅម្តុំគុកក្រុងបាត់ដំបង ដើម្បីកសាងកម្លាំងក្បត់នៅក្នុងជួរទាហាន និងរៀបចំផែនការសម្លាប់ ហ៊ូ យន់ ទៀតផង។ ក្រុមអ្នកសួរចម្លើយ បានប្រើ«ទារុណកម្មធ្ងន់គួរសម»លើ ឌឿ ប្រាក់ ក្នុងគោលបំណងបង្ខំឲ្យបង្ហាញអំពីសកម្មភាពក្បត់ផ្សេងៗទៀត ទាក់ទងនឹងបណ្តាញរបស់ ចាន់ តារា (ដែលមានឋានន្តរសក្តិបី មេបញ្ជាការកងវរៈសេនាតូចកងការពារក្រុង និងជាមនុស្សរបស់ ចាន់ រង្សី) និង...
ប្រែក្លាយបដិវត្តន៍ឲ្យទៅជាសើរើនិយម
សោម ឃន[1] ត្រូវបានចាប់ខ្លួននិងសួរចម្លើយរយៈពេលជាងមួយម៉ោង នៅថ្ងៃទី២ ខែតុលា ឆ្នាំ១៩៧៦ ពីបទពាក់ព័ន្ធនឹងចលនាក្បត់ ដែលចលនានេះមានគោលដៅប្រែក្លាយការគ្រប់គ្រងរបស់បដិវត្តន៍ខ្មែរក្រហម ឲ្យទៅជាសើរើនិយមវិញ។ ចលនាក្បត់នេះបានទទួលការគាំទ្រពីប្រទេសវៀតណាម និងសូវៀត។ បន្ទាប់ការសួរចម្លើយ សោម ឃន បានផ្តិតមេដៃ ដោយភ្ជាប់នឹងក្រុមអ្នកសួរចម្លើយ រួមមាន៖ សមមិត្ត ភី ដែលជាប្រធានក្នុង ពេលសួរចម្លើយ សមមិត្ត ឡេត និងសាវ៉ាន ដែលជាអនុប្រធាន...
ឈួន ឈុំ៖ ពិការជើងម្ខាងក្នុងពេលប្រយុទ្ធជាមួយកងទ័ពវៀតណាម
ឈួន ឈុំ[1] ភេទប្រុស អាយុ៦០ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិចិន ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្ដសៀមរាប។ បច្ចុប្បន្ន ឈុំ រស់នៅស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ ឈុំ បាននិយាយថា៖ «កាលពីកុមារភាពខ្ញុំមិនបានរៀនសូត្រទេ ដោយសារប្រទេសរបស់យើងមានសង្គ្រាម។ ខ្ញុំបានរស់នៅក្នុងភូមិកំណើតរបស់ខ្លួន។ នៅក្នុងរបបខ្មែរក្រហម ខ្ញុំបានរស់នៅតាមសហករណ៍ និងរស់នៅជាមួយប្រជាជនផ្សេងៗទៀត។ ខ្ញុំបានធ្វើការងារប្រចាំថ្ងៃដូចជាជញ្ជូនសំណាប និងស្ទូងស្រូវ។ រហូតដល់ឆ្នាំ១៩៨៤ ខ្ញុំបានស្ម័គ្រចិត្ដចូលបម្រើកងទ័ពខ្មែរក្រហម ដោយសារតែមូលហេតុពីរយ៉ាង។...
ការរត់គេចចេញពីរបបខ្មែរក្រហម ដោយមិនជោគជ័យ
ប្រះ ម៉ាត់[1] បានឆ្លើយនៅក្នុងចម្លើយសារភាពរបស់ខ្លួន ចុះកាលបរិច្ឆេទថ្ងៃទី២០ ខែសីហា ឆ្នាំ១៩៧៧ អំពីការណែនាំឲ្យរត់គេចខ្លួន និងការសម្រេចចិត្តគេចខ្លួនជាមួយគ្នីគ្នាចំនួន៤នាក់ផ្សេងទៀត។ ការរត់គេចខ្លួនចូលក្នុងព្រៃក្នុងគោលបំណងធ្វើដំណើរឆ្ពោះទៅប្រទេសថៃ គឺមិនបានជោគជ័យទេ។ បន្ទាប់ពីការធ្វើដំណើរអស់រយៈពេលជាងដប់ថ្ងៃ អ្នកទាំងបីត្រូវបានកងទ័ពខ្មែរក្រហមឃាត់ខ្លួន ខណៈដែលម្នាក់ទៀតបានបែកគ្នាយ៉ាងអាថ៌កំបាំងនៅក្នុងព្រៃ។ ម៉ាត់ បានឆ្លើយសារភាពដូចខាងក្រោម៖ ប្រះ ម៉ាត់ មានទីកន្លែងកំណើតនៅភូមិកប់ភ្លុក ឃុំភ្លើងឆេះរទេះ ស្រុកដង្កោ ខេត្តកណ្តាល។ ឪពុករបស់ម៉ាត់ឈ្មោះ ប្រះ នន់ (ស្លាប់)...
សេអ៊ីអា និងការបរាជ័យនៃការវាយកាន់កាប់ស្រុកថ្មពួក និងស្វាយស៊ីសុផុននៅក្នុង១៩៧៧
ចម្លើយសារភាពរបស់ ធាស អ៊ួម[1] អនុលេខាកងវរសេនាតូច៤១៥ នៃកងវរសេនាធំ៤០ នៅក្នុងកងពលធំទី១ បានគូសបញ្ជាក់ពីការរៀបចំកម្លាំង ដើម្បីវាយប្រហារផ្តួលរំលំបដិវត្តន៍ខ្មែរក្រហម នៅក្នុងភូមិសាស្ត្រស្រុកថ្មពួក និងស្វាយស៊ីសុផុន ដែលគ្រោងនៅក្នុងខែកញ្ញា ឆ្នាំ១៩៧៧។ ចម្លើយសារភាពនេះបានបង្ហាញថា ការរៀបចំកសាងកម្លាំង និងការត្រៀមធ្វើសកម្មភាព មិនអាចធ្វើទៅបានដោយជោគជ័យ ដោយសារតែ ធាស អ៊ួម ត្រូវបានចាប់ខ្លួន និងសួរចម្លើយដោយក្រុមអ្នកសួរចម្លើយឈ្មោះ មាក និងឡាត់ ដែលមានចុះកាលបរិច្ឆេទថ្ងៃទី១១ ខែកក្កដា...
ទូច នីម ៖ ខ្មែរក្រហមសម្លាប់យួន យួនក៏សម្លាប់ខ្មែរក្រហម
ទូច នីម[1] ភេទប្រុស អាយុ៧២ឆ្នាំ មានទីកន្លែងកំណើតនៅភូមិព្រៃខ្ជារ ឃុំបាភ្នំ ស្រុកអង្គរជ័យ ខេត្ដកំពត។ បច្ចុប្បន្ន នីម រស់នៅភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ នីម បាននិយាយថា៖ «ខ្ញុំមានបងប្អូនបង្កើតចំនួន៩នាក់ (ប្រុស៥នាក់ និងស្រី៤នាក់)។ កាលពីនៅក្មេងៗ ខ្ញុំបានរៀនសូត្រត្រឹមថ្នាក់ទី៩ (ប្រព័ន្ធអប់រំសង្គមចាស់)។ ខ្ញុំអាចអានអក្សរ ប៉ុន្តែ ខ្ញុំបានឈប់រៀននៅក្នុងឆ្នាំ១៩៦៧...
មាស ផ្កា ៖ ជនពិការត្រូវស្រវាចាប់ឈើច្រត់សិន មុននឹងបោះជំហានទៅមុខ
មាស ផ្កា[1] ភេទប្រុស អាយុ៦៤ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិគោកដឺ ឃុំសង្វើយ ស្រុកជីក្រែង ខេត្ដសៀមរាប។ បច្ចុប្បន្ន មាស ផ្កា រស់នៅក្នុងស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ ផ្កាបាននិយាយថា ៖ «ខ្ញុំគឺជាកូនច្បងក្នុងចំណោមបងប្អូនបង្កើតចំនួន២នាក់។ កាលពីកុមារភាព ខ្ញុំមិនបានរៀនសូត្រនោះទេ ដោយសារសង្គ្រាម ចាប់តាំងពីសម័យ លន់ នល់ មក។ ក្រុមគ្រួសាររបស់ខ្ញុំមានជីវភាពមធ្យម។ នៅឆ្នាំ១៩៧០...
អតីតទាហានឡាវ បម្រើការជាភ្នាក់ងារយួននៅក្នុងរបបខ្មែរក្រហម
ចម្លើយសារភាពរបស់ លីម ស៊ុន[1] ឬ បាក់ លីម បានបង្ហាញឲ្យឃើញពីប្រវត្តិសកម្មភាព និងផែនការរបស់វៀតណាមនៅក្នុងប្រទេសឡាវ និងកម្ពុជា នៅមុនពេលនិងក្នុងអំឡុងនៃរបបខ្មែរក្រហម (១៩៧៥-១៩៧៩)។ លីម ស៊ុន បានរៀបរាប់អំពីការក្តាប់ស្ថានការណ៍កងទ័ព ការគ្រប់គ្រងនៅតាមទីក្រុងនិងជនបទរបស់ខ្មែរក្រហម ព្រមទាំងជំហរមហាជននៅក្នុងប្រទេសទាំងពីរ ដើម្បីរាយការណ៍ជូន ង្វៀង ធីបេ ដែលមានឋានៈជាសក្តិ៤របស់វៀតណាមប្រចាំនៅភាគខាងត្បូងប្រទេសឡាវ។ លីម ស៊ុន ត្រូវបានចាត់តាំងឲ្យជ្រៀតចូលកម្ពុជាពីប្រទេសឡាវ នៅថ្ងៃទី៦ ខែមករា...
ស ផុន៖ ការមិនរើសអើងលើអ្នកដែលមានពិការភាព
ស ផុន[1] ភេទស្រី អាយុ៦៤ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្ដសៀមរាប។ បច្ចុប្បន្ន ផុន រស់នៅស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ ផុន បាននិយាយថា៖ «ខ្ញុំជាកូនទី២នៅក្នុងចំណោមបងប្អូនចំនួន៣នាក់ (ស្រីចំនួន២នាក់ និងប្រុសចំនួន១នាក់)។ កាលពីកុមារភាព ខ្ញុំមិនបានរៀនសូត្រនោះទេ ដោយសារភ្លើងសង្គ្រាមបានឆាបឆេះនៅក្នុងប្រទេសយើង។ យើងមិនអាចធ្វើកសិកម្មបាននោះទេ។ ឪពុកម្ដាយរបស់ខ្ញុំគឺជាកសិករក្រីក្រ។ ខ្ញុំធ្លាប់ឃើញយន្ដហោះទម្លាក់គ្រាប់បែកក្នុងសម័យ លន់ នល់។...
គង់ សុក៖ ពិការភាព និងភាពអស់សង្ឃឹមក្នុងជីវិត
គង់ សុក[1] ភេទប្រុស អាយុ៦៧ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិព្រែកទោច ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្ដកណ្ដាល។ បច្ចុប្បន្ន សុក រស់នៅក្នុងស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ សុក បាននិយាយថា៖ «បច្ចុប្បន្ន បងប្អូនរបស់ខ្ញុំចំនួន៣នាក់នៅរស់រានមានជីវិតពីសម័យខ្មែរក្រហម។ កាលពីកុមារភាព ខ្ញុំរៀនសូត្របានតិចតួចបំផុត ត្រឹមថ្នាក់ទី១២ (ស្មើថ្នាក់ទី១នាពេលបច្ចុប្បន្ន)។ ខ្ញុំមិនបានយកចិត្ដទុកដាក់រៀនសូត្រអ្វីទេ ដោយសារខ្ញុំមិនដឹងថា នៅពេលដែលខ្ញុំធំដឹងក្ដី ខ្ញុំនឹងត្រូវធ្វើការងារអ្វីនោះទេ។ ម្យ៉ាងវិញទៀត...
សាត ចំរើន៖ ពិការភាពដោយសារសង្គ្រាមនៅអន្លង់វែង
សាត ចំរើន[1] ភេទស្រី អាយុ៦០ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិ កន្ទ្រាំង ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្ដសៀមរាប។ បច្ចុប្បន្ន ចំរើន រស់នៅក្នុងស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ ចំរើន និយាយថា៖ «ខ្ញុំគឺជាកូនទី៤ក្នុងចំណោមបងប្អូនស្រីៗចំនួន៤នាក់នៅក្នុងគ្រួសារកសិករ។ នៅក្នុងសម័យខ្មែរក្រហម ខ្ញុំមិនបានរៀនសូត្រនោះទេ។ ក្រុមគ្រួសាររបស់ខ្ញុំត្រូវបែកបាក់គ្នាទៅធ្វើការតាមសហករណ៍រៀងៗខ្លួន។ នៅពេលនោះ ខ្មែរក្រហមបានបញ្ជូនខ្ញុំទៅកាន់ការដ្ឋានការងាររបស់កងចល័ត ដើម្បីរែកដីលើកទំនប់។ យើងបានជួបប្រទះនូវការហូបមិនគ្រប់គ្រាន់ដោយទទួលបានបបរ២ចានស្រាក់ប៉ុណ្ណោះ។ បបរដែលយើងទទួលបានមានសភាពរាវសុទ្ធតែទឹក...
អ៊ុន អៀង៖ ខ្មែរក្រហមមានកម្លាំងនិងស្មារតីនៅលើសមរភូមិ
អ៊ុន អៀង ភេទប្រុស អាយុ៧២ឆ្នាំ មានទីកន្លែងកំណើតនៅភូមិថ្មី ឃុំក្រយា ស្រុកស្ទោង ខេត្តកំពង់ធំ។ បច្ចុប្បន្ន អៀង រស់នៅក្នុងភូមិទឹកជុំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ អៀង និយាយថា៖ «ខ្ញុំមានបងប្អូនបង្កើតចំនួន៤នាក់ ហើយខ្ញុំជាកូនទីពីរនៅក្នុងគ្រួសារ។ កាលពីវ័យកុមារ ខ្ញុំរៀនបានត្រឹមថ្នាក់ទី៩។ ខ្ញុំបានឈប់រៀនដោយសារជីវភាពគ្រួសារមានការខ្វះខាត។ ខ្ញុំក៏បានបួសជាព្រះសង្ឃដើម្បីបានបន្តការសិក្សានៅក្នុងវត្តមួយ នៅក្នុងឃុំក្រយា។ ជីវភាពរស់នៅរបស់ប្រជាជនភាគច្រើននៅក្នុងភូមិ មានជីវភាពខ្សត់ខ្សោយខ្លាំង។...
ចូលបម្រើកងទ័ពយ៉ាងស្ងាត់ៗ ដោយសារអត់ឃ្លានខ្លាំងពេក
អ៊ុន ហយ ភេទប្រុស អាយុ៧៤ឆ្នាំ មានទីកន្លែងកំណើតនៅភូមិព្រែកពារ ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ បច្ចុប្បន្ន ហយ រស់នៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ខាងក្រោមនេះគឺជាចាស់រឿងរបស់ ហយ៖ ៖ ខ្ញុំគឺជាកូនទី២ក្នុងចំណោមបងប្អូនចំនួន៣នាក់ (ប្រុស២នាក់ និងស្រី១នាក់)។ ឳពុកម្តាយរបស់ខ្ញុំមានមុខរបរជាកសិករ។ ខ្ញុំមិនបានរៀនសូត្រនោះទេកាលពីកុមារភាព ដោយសារជីវភាពគ្រួសារមានការលំបាកពេក។ នៅពេលខ្ញុំធំដឹងក្ដីបន្ដិច ខ្មែរក្រហមបានបញ្ជូនខ្ញុំឲ្យចូលកងចល័តលើកភ្លឺស្រែ និងជីកប្រឡាយ។ ខ្ញុំបានធ្វើការនៅភូមិថ្នល់ទទឹង...
ខ្ញុំត្រូវរបួសចំត្រង់ពោះ និងក្រលៀន
ប៉ុន ខេម ភេទ ប្រុស អាយុ៧៣ឆ្នាំ មានទីកន្លែងកំណើតនៅភូមិប្រជុំអង្គ ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ បច្ចុប្បន្ន ខេម រស់នៅក្នុងភូមិទឹកជុំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ខេម និយាយថា៖ «ខ្ញុំមានបងប្អូនបង្កើតចំនួន៩នាក់ ហើយខ្ញុំគឺជាកូនប្រុសច្បងនៅក្នុងគ្រួសារ។ កាលពីកុមារភាពខ្ញុំរៀនបានត្រឹមថ្នាក់ទី៩ពីសង្គមចាស់។ ជំនាន់នោះគ្រួសាររបស់ខ្ញុំប្រកបរបរធ្វើស្រែចម្ការ និងជាកម្មករលីសែងគ្រឿងដែក។ គ្រួសារខ្ញុំ មិនមានមុខរបរធំដុំអ្វីនោះទេ។ ក្រៅពីការងារទាំងអស់នេះ...
ខ្ញុំត្រូវអម្បែងគ្រាប់ហោះមកលើស្លឹកត្រចៀក និងធ្លាយដល់ថ្គាម
ជូ នូ ភេទប្រុស អាយុ៧៥ឆ្នាំ មានទីកន្លែងកំណើតនៅក្នុង ភូមិពែងមាសត្បូង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។ បច្ចុប្បន្ន នូ រស់នៅក្នុងភូមិទឹកជុំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ នូ បាននិយាយថា ៖ «ខ្ញុំមានបងប្អូនចំនួន៥នាក់ ហើយខ្ញុំជាកូនពៅនៅក្នុងគ្រួសារ។ នៅជំនាន់នោះ គ្រួសារខ្ញុំមានជីវភាពខ្វះខាតណាស់ ហើយខ្ញុំជាកូនកំព្រារស់នៅជាមួយម្ដាយចុង។ កាលពីវ័យកុមារ ខ្ញុំរៀនអក្សរបានត្រឹមថ្នាក់ទី៧...
សុខ បូរ៖ «ជនពិការដោយសារល្បាត»
សុខ បូរ ភេទប្រុស អាយុ៧១ឆ្នាំ មានទីកន្លែងកំណើតនៅភូមិពារាំង ឃុំទឹកវិល ស្រុកស្អាង ខេត្ដកណ្ដាល។ បច្ចុប្បន្នខ្ញុំរស់នៅក្នុងស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ ខ្ញុំ គឺជាកូនទី៥ ក្នុងចំណោមបងប្អូនចំនួន៩នាក់ (ស្រី៣នាក់ និងប្រុ៦នាក់) ក្នុងវង្សត្រកូលកសិករ។ កាលពីកុមារភាពខ្ញុំបានរៀនសូត្រត្រឹមថ្នាក់ទី១០ពីសង្គម ដោយសារប្រទេសកើតមានសង្គ្រាមចាប់ពីឆ្នាំ១៩៧០។ លុះដល់ឆ្នាំ១៩៧៣ ក្នុងវ័យ១៥ឆ្នាំ ខ្ញុំបានចាកចេញពីឪពុកម្ដាយ និងផ្ទះសម្បែង ដើម្បីចូលរួមក្នុងចលនាបដិវត្ដន៍ខ្មែរក្រហម។ ខ្ញុំចូលធ្វើការនៅក្នុងកងសិល្បៈ ដោយទទួលបានការបណ្ដុះបណ្ដាលពីការរាំរែក...
ប៉ម រួន៖ អតីតយោធាខ្មែរក្រហម
ប៉ម រួន ភេទប្រុស អាយុ៦៨ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងស្រុកកំពង់ក្ដី ខេត្តសៀមរាប។ បច្ចុប្បន្នរស់នៅក្នុងភូមិទួលកណ្ដាល ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ រួន បាននិយាយរៀបរាប់អំពីជីវិតរស់នៅក្នុងរបបខ្មែរក្រហម និងរឿងរ៉ាវជីវិតពិការភាពរបស់ខ្លួនដូចតទៅ៖ «កាលពីវ័យកុមារ ខ្ញុំមិនបានរៀនសូត្រអ្វីនោះទេ ដោយសារជីវភាពគ្រួសារក្រលំបាកខ្លាំង គួបផ្សំនឹងប្រទេសជាតិកើតមានសង្គ្រាមផង ទើបខ្ញុំមិនមានឪកាសចូលរៀនដូចកុមារដ៏ទៃទៀត។ ខ្ញុំមានបងប្អូនបង្កើតចំនួនប្រាំបីនាក់ ក្នុងនោះខ្ញុំជាកូនទីប្រាំមួយនៅក្នុងគ្រួសារ។ កាលណោះជីវភាពគ្រួសារខ្ញុំមានការខ្វះខាតណាស់ ឪពុកម្ដាយខ្ញុំប្រកបមុខរបរធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិតកូនៗ។ ក្រៅពីនោះឪពុកម្ដាយ រួមទាំងបងៗរបស់ខ្ញុំបានទៅស៊ីឈ្នួលដកស្ទូងឲ្យអ្នកជិតខាងដើម្បីបានប្រាក់មកផ្គត់ផ្គង់គ្រួសារបន្ថែម។ ខ្ញុំចាំបានថា...
ខឹម ភិន៖ ប្រធាននៅក្រុមក្នុងរោងចក្រគ្រឿងដែក និងកាត់ដែរ
ខឹម ភិន ភេទប្រុស អាយុ៦៩ឆ្នាំ មានទីកន្លែងកំណើតនៅភូមិត្មាតលេង ឃុំបាសែត ស្រុកបាសែត ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្ន ខ្ញុំរស់នៅក្នុងភូមិទឹកជុំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ កាលពីកុមារភាពខ្ញុំបានសិក្សារៀនសូត្រនៅក្នុងវត្តក្បែរផ្ទះរបស់ខ្ញុំ។ កាលជំនាន់នោះគ្រួសារខ្ញុំមានការខ្វះខាតទើបមិនអាចបញ្ជូនខ្ញុំទៅរៀនឲ្យបានខ្ពង់ខ្ពស់ដូចក្មេងដទៃ។ ខ្ញុំមានបងប្អូនបង្កើតចំនួនប្រាំបួននាក់ ប៉ុន្តែបច្ចុប្បន្ននេះស្លាប់អស់មួយចំនួនហើយ។ នៅឆ្នាំ១៩៧០ មានព្រឹត្តិការណ៍មួយបានកើតឡើងគឺ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្ដេច នរោត្តម សីហនុ ពីតំណែងទើបធ្វើឲ្យប្រទេសជាតិកើតមានសង្គ្រាមដ៏វឹកវរ។...

