ភ្លក់ជីលេខមួយ
(រតនគិរី)៖ មាស លៀម ភេទស្រី មានអាយុ ៦០ឆ្នាំ ជាកសិករ រស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅក្រោមរបបខ្មែរក្រហម លៀម ត្រូវធ្វើពលកម្មហួសកម្លាំង ព្រមទាំងហូបចុក និងសម្រាកមិនគ្រប់គ្រាន់។ នៅឆ្នាំ១៩៧៥ លៀម ត្រូវបានខ្មែរក្រហមជ្រើសរើសឲ្យធ្វើជាកងចល័ត និងបែកចេញពីឪពុកម្ដាយ និងប្អូនៗដែលរស់នៅសហករណ៍ត្រពាំងក្រហម។ លៀម ត្រូវក្រោកពីម៉ោង ៤ទៀបភ្លឺ ទៅជីកប្រឡាយ...
ប្រវត្តិជូរចត់របស់ សុកន
(រតនគិរី)៖ បួ សុកន ភេទស្រី មានអាយុ ៥៨ឆ្នាំ ជាកសិករ រស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅឆ្នាំ១៩៧៥ សុកន និងកុមារឯទៀតនៅក្នុងភូមិស្រែអង្គ្រង ត្រូវខ្មែរក្រហមបង្ខំឲ្យចូលធ្វើការក្នុងកងកុមារនៅសហករណ៍ត្រពាំងក្រហម។ សុកន ចូលធ្វើការក្នុងកងកុមារនៅអាយុ ១៣ឆ្នាំ។ សុកន ត្រូវធ្វើការរួម, ហូបរួម និងរស់នៅរួមជាមួយកុមារដទៃទៀតនៅក្នុងកង ដោយបែកបាក់ពីឪពុកម្តាយ។ ជារៀងរាល់ថ្ងៃ នៅម៉ោង...
វិះនឹងត្រូវខ្មែរក្រហមសម្លាប់ដោយសារទៅមើលកូន
(រតនគិរី)៖ សា ហ្វី ភេទស្រី មានអាយុ ៦៩ឆ្នាំ ជាកសិករ រស់នៅភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅឆ្នាំ១៩៧៤ ប្រជាជនដែលរស់នៅស្រែអង្គ្រង ត្រូវធ្វើស្រែប្រវាស់ដៃ និងមានបាយសុទ្ធសម្រាប់ហូប ប៉ុន្តែមិនយូរប៉ុន្មានអ្វីៗ បានផ្លាស់ប្ដូរ។ នៅឆ្នាំ១៩៧៥ បន្ទាប់ពីរបបខ្មែរក្រហមគ្រប់គ្រងប្រទេសកម្ពុជាទាំងស្រុង ប្រជាជនដែលរស់នៅស្រែអង្គ្រងត្រូវខ្មែរក្រហមជម្លៀសចេញពីភូមិកំណើតឲ្យទៅរស់នៅសហករណ៍ត្រពាំងក្រហម។ ចាប់ពីពេលនោះមក ហ្វី ត្រូវធ្វើការរួម ដូចជាលើកទំនប់ត្រពាំងអង្គ្រង និងដកស្ទូងទាំងហាលថ្ងៃហាលភ្លៀង។...
គ្មានភួយដណ្តប់នៅខែរងា
(រតនគិរី)៖ មាស លឿង ភេទស្រី មានអាយុ ៦០ឆ្នាំ ជាកសិករ រស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅមុនឆ្នាំ១៩៧៥ ក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម នៅក្នុងភូមិ ប្រជាជនត្រូវធ្វើស្រែប្រវាស់ដៃ និងចែករបបស្រូវទៅតាមក្រុម និងវ័យ។ នៅពេលនោះ លឿង ត្រូវជញ្ជូនកណ្ដាប់ស្រូវ។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសប្រជាជនចេញពីភូមិទៅរស់នៅសហករណ៍ត្រពាំងក្រហម។ ក្រោយមក ខ្មែរក្រហមប្រមូលកុមារក្នុងភូមិទាំងអស់ រួមទាំង...
កងចល័តនៅអូរភ្លង
(រតនគិរី)៖ ផាត់ សាយឿន ភេទស្រី មានអាយុ ៦២ឆ្នាំ ជាកសិករ រស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ សាយឿន បានឲ្យដឹងថាប្រជាជនដែលរស់នៅស្រែអង្គ្រង ត្រូវខ្មែរក្រហមជម្លៀសឲ្យទៅរស់នៅសហករណ៍ត្រពាំងក្រហម។ នៅសហករណ៍ សាយឿន ធ្វើការក្នុងកងកុមារ ដែលមានតួនាទី រែកលាមកគោ, ធ្វើជី និងបាចជីដាក់តាមវាលស្រែ។ ក្រៅពីម៉ោងការងារ កុមារក្នុងកងកុមារ ត្រូវបានបង្រៀនអក្សរដោយខ្មែរក្រហម។ បន្ទាប់ពីរៀន...
កងចល័តតំបន់១០២
(រតនគិរី)៖ សាន់ ឡុង ភេទប្រុស មានអាយុ ៦៤ឆ្នាំ ជាកសិករ រស់នៅ និងមានស្រុកកំណើតនៅភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅអំឡុងរបបកម្ពុជាប្រជាធិបតេយ្យ ឡុង ធ្វើជាកងចល័តតំបន់១០២។ នៅឆ្នាំ១៩៧៣ នៅក្នុងភូមិកំណើតរបស់ ឡុង មានការទម្លាក់គ្រាប់បែក។ កងទ័ពខ្មែរក្រហមនៅក្នុងភូមិក៏ជម្លៀសប្រជាជនចេញពីភូមិទៅនៅអូររូង និងជម្លៀសបន្តទៅអូរព្រះភ្នំ។ ចំណែក ឡុង ស្នាក់នៅវត្តក្នុងភូមិរហូតដល់ឆ្នាំ១៩៧៤។ នៅឆ្នាំ១៩៧៤...
អ្នកធ្វើជីលេខមួយ
(រតនគិរី)៖ ឃឹម ស្រាង ភេទប្រុស មានអាយុ ៧៩ឆ្នាំ ជាកសិករ រស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ អស់រយៈពេលជាច្រើនឆ្នាំកន្លងផុត ស្រាង នៅតែចងចាំមិនភ្លេចពីរឿងរ៉ាវដែលកើតឡើងនាសម័យខ្មែរក្រហម និងការងារ ជាអ្នកធ្វើជីលេខមួយរបស់គាត់។ ប្អូនប្រុសរបស់ ស្រាង ម្នាក់ ត្រូវបានខ្មែរក្រហមនាំយកទៅរៀនសូត្រ និងបាត់ខ្លួនរហូតមក ធ្វើឲ្យ ស្រាង យល់ថារបបខ្មែរក្រហម គឺជារបបមួយដ៏ឃោរឃៅ។...
កម្មកររោងចក្រប្រេងកាត
(រតនគិរី)៖ អ៊ុំ ឈី ភេទប្រុស មានអាយុ ៦២ឆ្នាំ ជាកសិករ រស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ ឈី មានស្រុកកំណើតនៅស្រុកឈូក ខេត្តកំពត។ ពីឆ្នាំ១៩៧១ ដល់ឆ្នាំ១៩៧២ ឈី រស់នៅក្នុងសហករណ៍នៅឯស្រុកកំណើតជាមួយឪពុកម្តាយ ដោយធ្វើជាកងសិល្បៈ និងកងកុមារ។ ឈី ត្រូវទៅរែកជី នៅពេលថ្ងៃនិង ត្រូវច្រៀងរាំតាមវាលស្រែ នៅពេលយប់។...
ខ្សែអាត់សំឡេងសារភាព
(រតនគិរី)៖ បួ ហួយ ភេទស្រី មានអាយុ ៨៥ឆ្នាំ ជាកសិករ រស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ ហួយ បានរៀបការមុនឆ្នាំ១៩៧៥ និងមានកូនប្រុសស្រី ចំនួន ៦នាក់។ នៅចន្លោះឆ្នាំ១៩៧០ និងឆ្នាំ១៩៧៥ ហួយ ដែលកំពុងមានផ្ទៃពោះ ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យដាំសណ្ដែក, ដាំដំឡូង និងកាប់ចម្ការនៅក្នុងភូមិ។ នៅពេលយប់ ហួយ...
ប្រថុយជីវិតដើម្បីលួចដកដំឡូង
(រតនគិរី)៖ ហង្ស អាន ភេទប្រុស មានអាយុ ៦៧ឆ្នាំ ជាកសិករ រស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅឆ្នាំ១៩៧៥ អាន ដែលមានអាយុ ១៥ឆ្នាំ ត្រូវបានខ្មែរក្រហមជម្លៀសចេញពីភូមិកំណើតដែលជាទីលំនៅសព្វថ្ងៃ ឲ្យទៅរស់នៅសហករណ៍ត្រពាំងក្រហម។ នៅទីនោះ អាន ត្រូវរស់នៅរួម, ធ្វើការរួម, និងហូបរួម។ ខ្មែរក្រហម បានបញ្ជាឲ្យប្រជាជនធ្វើពលកម្មដូចជា លើកទំនប់,...
គ្មានថ្នាំលេប
(រតនគិរី)៖ វ៉ាន់ តេង ភេទប្រុស មានអាយុ ៦៦ឆ្នាំ ជាកសិករ រស់នៅភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ តេង ធ្វើជាកងទ័ពខ្មែរក្រហម ដោយរស់នៅតាមព្រៃ, ជំរំនៅអូររូង និងជំរំនៅព្រៃផ្ដៅ។ នៅឆ្នាំ១៩៧៦ តេង ធ្វើជាកងឈ្លប និងក្រោយមកធ្វើកងចល័ត នៅសហករណ៍ត្រពាំងក្រហម។ តេង ត្រូវបានខ្មែរក្រហមបញ្ជូនឲ្យទៅលើកទំនប់អូរកាទឹង។...
នេះជារឿងពិត
(រតនគិរី)៖ កែវ សុបុត្រ មានអាយុ ៧២ឆ្នាំ បច្ចុប្បន្នជាគ្រូពេទ្យ រស់នៅភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ ពីឆ្នាំ១៩៧១ រហូតដល់ខែធ្នូ ឆ្នាំ១៩៧៥ សុបុត្រ បានបួសជាភិក្ខុ។ នៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ ព្រះសង្ឃនៅក្នុងភូមិរួមទាំង សុបុត្រ ត្រូវបាន យុវជន-យុវនារីបដិវត្ត និមន្តទៅចូលរួមអបអរជ័យជម្នះនៃកងទ័ពបដិវត្តន៍ខ្មែរក្រហម។ ប្រជាជននៅក្នុងភូមិទាំងអស់មានសង្ឃឹមថាក្រោយពីថ្ងៃ១៧ មេសា...
យោធាហៅទៅធ្វើស្រែប្រាំង
(រតនគិរី)៖ ជួន ហ្វាន់ ភេទស្រី មានអាយុ ៧៥ឆ្នាំ ជាកសិករ រស់នៅភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ ហ្វាន់ បានរៀបការ នៅមុនឆ្នាំ១៩៧៥។ នៅក្នុងរបបខ្មែរក្រហម ហ្វាន់ មានកូនប្រុសស្រីចំនួន ២នាក់។ នៅអំឡុងឆ្នាំ១៩៧៥ ហ្វាន់ មានផ្ទៃពោះ ប៉ុន្តែគាត់ត្រូវ ខ្មែរក្រហមបញ្ជាឲ្យទៅបុកស្រូវដដែរ។ បន្ទាប់ពីសម្រាលកូនរួច ហ្វាន់...
ការរស់នៅមហាវេទនា
(រតនគិរី)៖ កែវ តង ភេទស្រី មានអាយុ ៦៧ឆ្នាំ ជាកសិករ រស់នៅភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ តង បាននិយាយថា ការរស់នៅពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ក្រោមរបបកម្ពុជាប្រជាធិបតេយ្យជា «ការរស់នៅមហាវេទនា»។ នៅឆ្នាំ១៩៧៥ តង ត្រូវបានខ្មែរក្រហមជម្លៀសពីភូមិកំណើតឲ្យទៅរស់នៅអូរកាទឹង។ តង ធ្វើការក្នុងកងសេដ្ឋកិច្ច ដែលមានសមាជិក ៦នាក់ មានតួនាទីដឹកជញ្ជូន,...
ការរៀបការដោយបង្ខំជាមួយយោធាពិការ
(រតនគិរី)៖ ផាត់ ឡាយ ភេទប្រុស មានអាយុ ៧១ឆ្នាំ ជាកសិករ រស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅឆ្នាំ១៩៧៥ ឡាយ ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យធ្វើការកងកុមារ។ ឡាយ ត្រូវប្រមូលលាមកមនុស្ស, ដីដំបូក និងផេះ សម្រាប់លាយធ្វើជីលេខមួយ។ ក្រោយមក ខ្មែរក្រហមបញ្ជូនគាត់ឲ្យទៅធ្វើជាកងចល័តនៅសហករណ៍ត្រពាំងក្រហម ដែលត្រូវរស់នៅរួម,ហូបរបបអាហាររួម និងធ្វើការជាក្រុម។ ក្នុងមួយកងចល័តមានសមាជិក៣២នាក់ ហើយក្នុងមួយក្រុមមាន...
ខ្មែរក្រហមសម្លាប់កងឈ្លបដែលក្បត់
(រតនគិរី)៖ ហង្ស ហ្វឿង មានអាយុ ៧២ឆ្នាំ ជាអ្នករស់រានមានជីវិតម្នាក់ពីរបបកម្ពុជាប្រជាធិបតេយ្យ។ សព្វថ្ងៃ ហ្វឿង ជាកសិករ រស់នៅភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅឆ្នាំ១៩៧២ ហ្វឿង បានរៀបការនិងមានកូនចំនួន៣នាក់។ ក្រោយមក ប្តីរបស់គាត់ បានធ្វើជាកងឈ្លបនៅក្នុងសហករណ៍ត្រពាំងក្រហម។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានបង្ខំឲ្យប្រជាជនក្នុងភូមិទៅរស់នៅសហករណ៍ត្រពាំងក្រហម។ ប្តីរបស់គាត់ ត្រូវទៅធ្វើការនៅសហករណ៍ ចំណែក ហ្វឿង...
សម្របខ្លួនដើម្បីរស់
(រតនគិរី)៖ កែវ ឡុត មានអាយុ ៨០ឆ្នាំ ជាកសិករ រស់នៅភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅឆ្នាំ១៩៦៨ ឡុត បានសឹកនិងធ្វើជាស្មៀនឃុំស្រែអង្គ្រង។ នៅឆ្នាំ១៩៧០ ឡុត បានរៀបការ។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសប្រជាជននៅស្រែអង្គ្រង ទៅកាន់សហករណ៍ត្រពាំងក្រហម។ ខ្មែរក្រហម បានចាត់តាំងអ្នកអ្នកដើរតាមបដិវត្តន៍របស់ខ្លួន ឲ្យគ្រប់គ្រងតាមមូលដ្ឋាន ដោយអ្នកទាំងនោះ ភាគច្រើនជាអ្នកមិនបានសិក្សារៀនសូត្រពីមុនមក។ ខ្មែរក្រហមបានប្រើប្រាស់វត្តអារាមជាទីស្នាក់ការ។...
អ្នកដែលប្រកែកនឹងត្រូវកសាង
(រតនគិរី)៖ នៅសម័យកម្ពុជាប្រជាធិបតេយ្យ អ្នកដែលប្រកែកជាមួយប្រធានក្រុមនឹងត្រូវកសាង។ ឃឹម សារុំ មានអាយុ ៧០ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលសព្វថ្ងៃរស់នៅភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅឆ្នាំ១៩៧៥ សារុំ និងក្រុមគ្រួសារត្រូវបានជម្លៀសទៅរស់នៅសហករណ៍ត្រពាំងក្រហម។ ក្រុមគ្រួសាររបស់ សារុំ ត្រូវរស់នៅបែកបាក់គ្នា។ ប្តីរបស់គាត់ត្រូវទៅធ្វើការនៅភូមិផ្សេង និងត្រលប់មកលេងផ្ទះ ក្នុងរយៈពីរសប្តាហ៍ម្ដង។ ចំណែកកូនរបស់ សារុំ ត្រូវផ្ញើឲ្យស្ត្រីវ័យចំណាស់ជាអ្នកមើលថែនៅពេលគាត់ទៅធ្វើការ។ ចំណែកបុរសវ័យចំណាស់ត្រូវទៅរកត្រីនៅអូរកន្ទឹងសម្រាប់ផ្គត់ផ្គង់ដល់ខ្មែរក្រហម។...
ហូបបាយតែជាមួយអំបិល
(រតនគិរី)៖ ឃឹម សារិន មានអាយុ ៧១ឆ្នាំ ជាកសិករ រស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ គាត់តែងនឹកឃើញអំពីការលំបាកនៅសម័យខ្មែរក្រហម ដោយសារការបែកបាក់ក្រុមគ្រួសារ និងការហូបចុកមិនគ្រប់គ្រាន់។ នៅមុនឆ្នាំ១៩៧៥ សារិន ត្រូវបានខ្មែរក្រហមជម្លៀសចេញពីភូមិឲ្យទៅធ្វើជាកងយុវជនជាមួយជនជាតិដើមភាគតិចនៅអូរកន្ទឹង ដោយសារគាត់ជាកូនកសិករវណ្ណៈកណ្ដាល។ នៅឆ្នាំ១៩៧៥ ពេលដែលខ្មែរក្រហមឡើងកាន់អំណាច ខ្មែរក្រហមបានរៀបចំផែនការឲ្យប្រជាជន ធ្វើស្រែប្រាំងឬហៅថាស្រែហិចតា។ សារិន ត្រូវដកសំណាប ស្ទូងស្រូវ និងធ្វើជីដោយប្រមូលលាមកមនុស្សលាយជាមួយទន្ទ្រានខេត្តទាំងគ្មានពេលសម្រាក។...
ហូបដើម្បីរស់
(រតនគិរី)៖ សែន សិន មានអាយុ ៦១ឆ្នាំ ជាកសិករ រស់នៅភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ សិន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលតែងតែនិយាយប្រាប់អ្នកជំនាន់ក្រោយថា នៅសម័យខ្មែរក្រហមគ្មានអ្វីសម្រាប់ហូបនោះទេ មានតែរបបអាហារបន្តិចបន្តួចប៉ុណ្ណោះសម្រាប់ហូបដើម្បីរស់។ នៅឆ្នាំ១៩៧៥ សិន មានអាយុ ១៤ឆ្នាំ ត្រូវបានយោធាខ្មែរក្រហមជម្លៀសចេញពីភូមិឲ្យទៅរស់នៅសហករណ៍ត្រពាំងក្រហមរហូតដល់ឆ្នាំ១៩៧៩។ ដោយសារខ្មែរក្រហមចាត់ទុកគ្រួសាររបស់គាត់ក្នុងកម្រិតខ្ពស់ គ្រួសាររបស់គាត់ត្រូវបានជម្លៀសចេញមុនគេ។ ផ្ទះឈើនៅក្នុងភូមិ រួមទាំងផ្ទះរបស់គាត់ដែរ ត្រូវបានរុះរើដើម្បីយកទៅសង់ខ្ទមនៅក្នុងសហករណ៍។...
បាយប្រឡាក់ដី
(រតនគិរី)៖ កែប សេង មានអាយុ ៦៧ឆ្នាំ រស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅសម័យកម្ពុជាប្រជាធិបតេយ្យ សេង មានអាយុ ១៥ឆ្នាំ ធ្វើការក្នុងកងយុវជន នៅអូរកាទឹង។ កងយុវជន ត្រូវធ្វើការរួមពីព្រឹកដល់ល្ងាច ដោយការងារដែលត្រូវធ្វើមានដូចជា ធ្វើស្រែចម្ការ, ប្រមូលលាមកសម្រាប់លាយជាមួយស្លឹកឈើ ដើម្បីធ្វើជីធម្មជាតិ និងការងារដទៃទៀតទៅតាមការបញ្ជារបស់ខ្មែរក្រហម។ ចំណែករបបអាហារ គឺមានតែបាយលាយជាមួយស្លឹកដំឡូង និងគល់ចេកប៉ុណ្ណោះ។...
អតីតអនុប្រធានកងកាត់ដេរ
(រតនគិរី)៖ នៅសម័យសង្គមរាស្ត្រនិយម ខាំ មួន ដែលមានដើមកំណើតខ្មែរ-ឡាវ បានសិក្សារៀនសូត្រនៅ ភូមិហាត់ប៉ក់ ឃុំហាត់ប៉ក់ ស្រុកវើនសៃ ខេត្តរតនគិរី។ នៅអំឡុងឆ្នាំ១៩៧០ គាត់បានចាកចេញពីស្រុកកំណើតមករស់នៅខេត្តស្ទឹងត្រែង។ នៅពេលរបបខ្មែរក្រហមឡើងកាន់អំណាចនៅឆ្នាំ១៩៧៥ ប្រជាជនទូទៅរួមទាំងរូបគាត់ ត្រូវធ្វើការរួម ដូចជា លើកទំនប់, ជីកប្រឡាយ, ស្ទូងស្រូវ និងជីកគល់ឈើ ទាំងយប់ទាំងថ្ងៃ។ ខ្មែរក្រហមចាត់តាំងឲ្យ មួន ធ្វើជាប្រធានកងកុមារ។ នៅពេលដែលគាត់សម្រាកព្យាបាលនៅក្រចេះ...
គ្មានថ្ងៃណាភ្លឺស្វាង
(រតនគិរី)៖ ខត អ៊ីនយ៉ាន់ មានអាយុ ៧៣ឆ្នាំ ជាកសិករ បច្ចុប្បន្នរស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ អ៊ីនយ៉ាន់ បានរៀបការនៅឆ្នាំ១៩៧០ និងបន្ទាប់មកមានកូនចំនួនពីរនាក់។ នៅក្នុងសម័យខ្មែរក្រហម គាត់មានអាយុប្រហែល៣០ឆ្នាំ ខ្មែរក្រហមបានបំបែកបំបាក់គ្រួសាររបស់គាត់ដោយមិនឲ្យរស់នៅជួបជុំគ្នា សូម្បីតែនៅពេលដែលប្ដីរបស់គាត់ឈឺ ក៏ខ្មែរក្រហមមិនឲ្យគាត់ទៅជួបដែរ ដោយលើកឡើងថាគាត់មិនមែនជាគ្រូពេទ្យ។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមចាប់ផ្ដើមប្រមូលទ្រព្យសម្បត្តិ សត្វចិញ្ចឹម ស្រូវ និងសម្ភារផ្សេងៗយកទៅដាក់សមូហភាព លើកលែងតែសំពត់និងអាវខ្មៅមួយសម្រាប់ដែលគេចែកមួយឆ្នាំម្តងប៉ុណ្ណោះ។...
ប្តីត្រូវបានសម្លាប់ដោយគ្មានអ្នកណាប្រាប់
(រតនគិរី)៖ ហង្ស ចាន់ធឿង មានអាយុ ៧៤ឆ្នាំ ជាកសិករ សព្វថ្ងៃរស់នៅភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅមុនឆ្នាំ១៩៧៥ ចាន់ធឿង បានរៀបការនិងមានកូនម្នាក់ នៅពេលដែលខ្មែរក្រហម គ្រប់គ្រងភូមិដែលគាត់កំពុងរស់នៅ។ នៅថ្ងៃមួយ សមមិត្តសុខបានមកសួររកប្តីរបស់គាត់ដើម្បីទៅប្រជុំនៅវត្តជាមួយគ្នា។ សមមិត្តសុខបានអង្គុយចាំរហូតប្តីរបស់ចាន់ធឿងត្រលប់មកដល់ផ្ទះវិញ។ គាត់បានប្រាប់សមមិត្តសុខ ថាប្ដីរបស់គាត់ហើមពោះទៅរឺតពោះបន្តិចទៀតទើបត្រលប់មកវិញ។ ពេលប្តីរបស់គាត់មកដល់ ប្តីរបស់គាត់បានទៅជាមួយសមមិត្តសុខទាំងមិនបានយកក្រមា និងអង្រឹងទៅជាមួយដូចរាល់ដង។ គាត់ក៏ឆ្ងល់តែមិនបានសួរនាំអ្វីនោះទេ។ គាត់បានអង្គុយចាំប្តីមកវិញដើម្បីហូបបាយជាមួយគ្នា...
បបរមួយខ្ទះអង្ករប្រាំកំប៉ុង
(រតនគិរី)៖ កែវ ឡែវ មានអាយុ ៦៩ឆ្នាំ ជាកសិករ រស់នៅភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ គាត់គឺជាអតីតប្រធានក្រុមក្នុងកងចល័តយុវជន នៅក្រោមរបបកម្ពុជាប្រជាធិបតេយ្យ និងជាទាហានម្នាក់ពីឆ្នាំ១៩៧៩រហូតដល់ឆ្នាំ១៩៩១។ នៅឆ្នាំ១៩៧៣ កែវ ឡែវ ដែលកំពុងសាងផ្នួស ព្រមទាំងព្រះសង្ឃឯទៀត ដែលគង់នៅក្នុងវត្ត ត្រូវបានខ្មែរក្រហមផ្សឹកនិងបណ្ដេញចេញពីភូមិឲ្យទៅធ្វើពលកម្ម ដូចជាកាប់គាស់ និងលីសែងដី។ ខ្មែរក្រហមបានគំរាមគាត់ដោយប្រើកាំភ្លើង និងធ្វើទារុណកម្មទៅលើរូបគាត់។ ចាប់ពីពេលនោះមក...
បុរសម្នាក់ហ៊ានតតាំងជាមួយខ្មែរក្រហមដើម្បីរស់
(រតនគិរី)៖ ជា ប៊ុនហេង មានអាយុ ៦២ឆ្នាំ ជាកសិករ រស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ ប៊ុនហេង មានភូមិកំណើតនៅភូមិស្ពាន ឃុំដងលង ស្រុកបាកាន ខេត្តពោធិ៍សាត់។ ក្រោយពី របបខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩ គាត់និងក្រុមគ្រួសារដែលរស់រានមានជីវិតបានផ្លាស់ប្ដូរមករស់នៅខេត្តរតនគិរី។ ក្នុងរបបខ្មែរក្រហម ប៊ុនហេង រស់នៅស្រុកបាកាន ខេត្តពោធិ៍សាត់ គាត់ចងចាំថាមានការសម្លាប់រង្គាលលើអ្នកដែលជម្លៀសមកពីខេត្តស្វាយរៀង និងគ្រួសារដែលមានធនធាន។ អ្នកទាំងនោះត្រូវបានខ្មែរក្រហមបែងចែកវណ្ណៈដោយហៅថា...
ប្ដេជ្ញាចិត្តបង្កបង្កើនផល
(រតនគិរី)៖ ស៊ីឡា ហ្វុត មានអាយុ៧៤ឆ្នាំ ជាកសិករដែលសព្វថ្ងៃរស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ ហ្វុត ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមបានចងចាំថា ក្រោយពីរដ្ឋប្រហារឆ្នាំ១៩៧០ គឺមានការទម្លាក់គ្រាប់បែករហូតដល់ឆ្នាំ១៩៧៣។ ហ្វុតបានរត់ចេញពីភូមិកំណើតទៅរស់នៅភូមិអូររូង និងធ្វើដំណើរបន្តទៅភូមិមួយទៀតដើម្បីគេចខ្លួន។ នៅអំឡុងសម័យ លន់ នល់ គឺមានការបែងចែកអ្នកកម្រិតខ្ពស់ឬអ្នកមានធនធាន និងអ្នកកម្រិតទាបឬអ្នកខ្វះខាត។ នៅឆ្នាំ១៩៧២ ក្រៅពីធ្វើស្រែប្រមូលផល និងរស់នៅតាមព្រៃក្នុងភូមិ ប្រជាជនបាននាំគ្នាធ្វើចម្រូងដើម្បីការពារសហគមន៍ដែលមានចំនួនប្រហែល២០ទៅ៣០គ្រួសារពីខ្មែរក្រហម។ នៅឆ្នាំ១៩៧៥ ប្រជាជនបានត្រលប់មករស់នៅភូមិពីរ...
សម័យខ្មែរក្រហមពុករលួយ
(រតនគិរី)៖ ឡៃ ហៀក មានអាយុ ៧៨ឆ្នាំ រស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ គាត់បានរៀបអាពាហ៍ពិពាហ៍នៅឆ្នាំ១៩៦៩។ ក្រោយពីមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញនៅឆ្នាំ១៩៧០ ក្នុងភូមិដែលគាត់កំពុងរស់នៅ មានកងទ័ពខ្មែរក្រហមចូលមកដល់ ព្រមទាំងមានការទម្លាក់គ្រាប់បែក។ អ្នកភូមិបានជីកត្រង់សេដោយយកមែកឈើនិងស្លឹកខ្លុងបាំង ព្រមទាំងក្រាលដីនិងស្មៅបន្ថែមពីលើ។ នៅពេលរដូវច្រូតកាត់ចូលមកដល់ ប្រជាជនបាននាំគ្នាច្រូតកាត់នៅពេលយប់ ដោយសារតែនៅពេលថ្ងៃ ប្រជាជនត្រូវរត់ចូលត្រង់សេ ឬទៅក្នុងព្រៃរាល់ពេលលឺសំឡេងយន្ដហោះ។ ហៀកលើកឡើងថាមានយន្តហោះពីរប្រភេទ មួយគឺសម្រាប់ស៊ើបការណ៍...
របបអត្តខាត់
(រតនគិរី)៖ ការរស់នៅក្រោមរបបខ្មែរក្រហមគឺ «អត្តខាត់ខ្លាំង» នេះបើតាមការលើកឡើងរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់នៅខេត្តរតនគិរី។ លៀង ស៊ីថន មានអាយុ ៧៨ឆ្នាំ ជាកសិករ រស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅមុនឆ្នាំ១៩៧០ គាត់បួសរៀននៅស្រុកកំណើតនៅឯស្រុកសំបូរ ខេត្តក្រចេះ បន្ទាប់មកបានសឹកនិងមកតាមឪពុកមករកស៊ីនៅខេត្តរតនគិរី។ គាត់បានបន្តរស់នៅខេត្តរតនគិរីតាំងពីពេលនោះមក។ នៅចន្លោះឆ្នាំ១៩៧០និងឆ្នាំ១៩៧៣ មានការទម្លាក់គ្រាប់បែកនៅក្នុងតំបន់ដែលគាត់រស់នៅ។ គាត់បានជីកត្រង់សេដើម្បីគេចពីការទម្លាក់គ្រាប់បែក។ ក្រោយមក នៅឆ្នាំ១៩៧៥ គាត់បានចូលធ្វើការក្នុងកងចល័តនៅអូរកន្ទឹង។ គាត់ត្រូវរស់នៅរួម...
ទឹកសម្លបន្លែរាវដូចទឹកភ្លៀង
(រតនគិរី)៖ ឈឹម ភឹម មានអាយុ ៨៩ឆ្នាំ បច្ចុប្បន្នរស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅសម័យខ្មែរក្រហម ឈឹម ភឹម និងស្វាមីមានកូនចំនួន៤នាក់។ គាត់ត្រូវធ្វើការងារពលកម្មពីព្រលឹមរហូតដល់យប់ព្រលប់ទើបបានសម្រាក។ គាត់នៅចងចាំថា នៅសម័យនោះ គាត់ហូបមិនដែលបានហូបឆ្អែតនោះទេ។ នៅពេលថ្ងៃត្រង់ បន្ទាប់ពីហូបបាយរួច គាត់តែងតែទុកបាយជាចំណែករបស់ខ្លួនខ្លះសម្រាប់កូនៗហូប នៅពេលគាត់ត្រលប់ទៅផ្ទះវិញ ដោយសារការស្រលាញ់និងខ្លាចកូនៗរបស់គាត់ហូបមិនឆ្អែត។ គាត់ហុតតែទឹកសម្លបន្លែរាវដូចទឹកភ្លៀងប៉ុណ្ណោះ និងទុកកាកបាយពាក់កណ្ដាលទៀតសម្រាប់ឲ្យកូនបានហូបនៅពេលយប់។ កូនរបស់គាត់ម្នាក់ឈ្មោះសាវុន...
សូម្បីអ្នកភ្លេងក៏ត្រូវខ្មែរក្រហមសម្លាប់
(រតនគិរី)៖ ផាត់ សាវុន មានអាយុ ៥៨ឆ្នាំ រស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្ដរតនគិរី។ សព្វថ្ងៃ សាវុន មានតួនាទីជាអនុប្រធានភូមិដែលគាត់កំពុងរស់នៅ។ សាវុន បានរំឭកថា ក្រោយពីរដ្ឋប្រហារឆ្នាំ១៩៧០ គឺមានការទម្លាក់គ្រាប់បែក និងខិត្តប័ណ្ណតាមភូមិដែលគាត់រស់នៅ។ ប៉ុន្តែគាត់មិនបានដឹងអំពីអត្ថន័យឬខ្លឹមសារនៃខិត្តប័ណ្ណនោះទេ ដោយសារគាត់មានវ័យកុមារ។ នៅពេលនោះ គាត់និងក្រុមគ្រួសារបានរត់ចូលត្រង់សេនៅភូមិត្រពាំងអណ្ដូង និងហូបបាយលាយជាមួយអំបិលម្ទេសតែប៉ុណ្ណោះ។ គាត់មានការភ័យខ្លាចចំពោះការទម្លាក់គ្រាប់បែក ព្រោះមានផ្សែងឬអណ្ដាតភ្លើង។ ចាស់ៗបានប្រាប់គាត់ថា...
ដូចនឹកឃើញរឿងថ្មីៗ
(រតនគិរី)៖ ក្នុងមួយសហករណ៍មានអ្នកកាត់ដេរតែពីរនាក់ប៉ុណ្ណោះ នៅសម័យខ្មែរក្រហម។ ផាត់ គឹមលី គឺជាអ្នកកាត់ដេរម្នាក់ក្នុងចំណោមពីរនាក់នាសម័យនោះ។ គាត់ចេះកាត់ដេរតាំងពីអាយុ១៧ឆ្នាំ និងបានរៀបការមុនសម័យខ្មែរក្រហម ដោយមានកូនសរុបចំនួន៤នាក់។ នៅពេលខ្មែរក្រហមឡើងកាន់អំណាច គាត់ត្រូវបានចាត់តាំងឲ្យកាត់ដេរអាវគគីរនិងខោក្នុងសហករណ៍ទាំងអស់។ សព្វថ្ងៃ ផាត់ គឹមលី មានអាយុ ៨៨ឆ្នាំ ជាកសិករ រស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ គឹមលីនៅតែនឹកឃើញនិងចងចាំជានិច្ចនូវអ្វីដែលមានកើតឡើងដោយនិយាយថា «ដូចនឹកឃើញរឿងថ្មីៗ»។ របបខ្មែរក្រហមបានបង្ខំឲ្យគាត់ធ្វើការរួម ហូបបាយសម្ល...
ចង្អុលថ្មបែក
(រតនគិរី)៖ ឈឹម សុឃឹម មានអាយុ ៧២ឆ្នាំ ជាកសិករ បច្ចុប្បន្នរស់នៅភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅមុនឆ្នាំ១៩៧០ ឈឹម សុឃឹម ជាព្រះសង្ឃ។ នៅពេលខ្មែរក្រហមបានគ្រប់គ្រងក្នុងភូមិ ដែលគាត់រស់នៅ គាត់បានសឹកនិងលាក់ប្រវត្តិរូប ដោយសារខ្មែរក្រហមបានចោទព្រះសង្ឃថា ជាអ្នកជញ្ជក់ឈាមប្រជាពលរដ្ឋ ឬវណ្ណៈនាយទុនជាដើម។ វត្តអារាមត្រូវបានក្លាយជាក្រោលគោ ព្រះវិហារធ្វើជាឃ្លាំងសម្រាប់ដាក់ជី។ ព្រះសង្ឃទាំងអស់ក្នុងវត្តត្រូវបានចាប់ផ្សឹកនៅក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម។ ប្រជាជនទាំងអស់ត្រូវបង្ខំឲ្យធ្វើពលកម្មហួសកម្លាំងដើម្បីគោលបំណងពីរយ៉ាងគឺធ្វើប្រព័ន្ធភ្លឺស្រែ និងធ្វើស្រែប្រាំង...
ចងចាំមិនភ្លេចពីភាពនឿយហត់
(រតនគិរី)៖ ខា ឡាវ មានអាយុ ៨០ឆ្នាំ ជាកសិករ សព្វថ្ងៃរស់នៅភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅសម័យខ្មែរក្រហម ខា ឡាវ និងក្រុមគ្រួសារត្រូវបានខ្មែរក្រហមជម្លៀសចេញពីភូមិអង្គ្រងឲ្យទៅរស់នៅសហករណ៍ត្រពាំងក្រហម។ នៅទីនោះ ខា ឡាវ ត្រូវធ្វើស្រែដើម្បីទទួលបានបាយហូប។ មនុស្សធំទទួលបានបាយចានធំបន្តិច ចំណែកក្មេងៗ បានបាយមួយចានចង្កឹះតូចប៉ុណ្ណោះ។ ខ្មែរក្រហមបានចែកបាយលាយជាមួយស្លឹកដំឡូង គល់ចេកនិងបន្លែបង្ការផ្សេងៗ សម្រាប់ឲ្យប្រជាជនហូបនៅតាមរោងបាយ។ ចំណែកនៅរដូវស្ទូង...
ជម្លៀសទៅត្រពាំងក្រហម
(រតនគិរី)៖ ហីន ហ្វុត មានអាយុ ៨៤ឆ្នាំ ជាកសិករ ដែលមានទីលំនៅបច្ចុប្បន្ននិងភូមិកំណើតនៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ ហីន ហ្វុត ជាអ្នករស់រានមានជីវិតពីសម័យខ្មែរក្រហម គាត់បានឆ្លងកាត់ការលំបាក ដែលបានកើតឡើងនៅក្នុងភូមិអស់រយៈពេលជាច្រើនឆ្នាំតាំងពីមុនឆ្នាំ១៩៧៥។ ប្រជាជននៅក្នុងភូមិ និង ហ្វុត ត្រូវបានជម្លៀសចេញពីភូមិស្រែអង្គ្រងឲ្យទៅរស់នៅសហករណ៍ត្រពាំងក្រហមទាំងអស់តាំងពីមុនឆ្នាំ១៩៧៥។ ប្រជាជនទាំងអស់ត្រូវធ្វើការរួម និង ហូបរួម។ ហ្វុត ត្រូវធ្វើពលកម្មពីព្រលឹមទល់ព្រលប់ ឬរហូតដល់យប់អធ្រាត្រទើបទៅសម្រាកនៅតាមផ្ទះរៀងៗខ្លួនវិញ។...
សម័យមហាយ៉ាប់យ៉ឺន
(រតនគិរី)៖ ជួន ថន មានអាយុ ៧០ឆ្នាំ ជាកសិករ រស់នៅភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ ថន បានរំលឹកឡើងពីសម័យខ្មែរក្រហមថា ជា«សម័យមហាយ៉ាប់យ៉ឺន» សម្រាប់រូបគាត់។ ជួន ថន ត្រូវបានប្រធានសហករណ៍បញ្ជាឲ្យលើកទំនប់ និងជីកប្រឡាយ តាំងពីម៉ោង៤ទៀបភ្លឺ រហូតដល់ម៉ោង១២យប់អធ្រាត្រទើបបានសម្រាន្ត តាមរោងនៅជិតការដ្ឋានដែលមានរោងបុរស និងរោងស្ត្រី។ នៅពេលកំពុងជីកស្រះ មិត្តរបស់គាត់ម្នាក់ត្រូវពស់ចឹកបណ្ដាលឲ្យពិការមកទល់សព្វថ្ងៃ។ ក្រោយមក...
ស្លាប់មួយ សម្លាប់ពីរ
(រតនគិរី)៖ ផាត់ ប៉ឹង មានអាយុ៧០ឆ្នាំ ជាកសិករ រស់នៅភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅអំឡុងឆ្នាំ១៩៧០ ខ្មែរក្រហមបានចូលមកក្នុងភូមិអង្គ្រង ដែលគាត់រស់នៅ។ នៅឆ្នាំ១៩៧១ ប៉ឹង បានទៅរៀនពេទ្យនៅភូមិត្រពាំងច្រេះអស់រយៈពេលប្រាំមួយខែ និង ដើររករុក្ខជាតិសម្រាប់ធ្វើថ្នាំអាចម៍ទន្សាយ។ ជួនកាលគាត់ត្រូវបានចាត់តាំងឲ្យរៀនរបាំ ហាត់បាញ់កាំភ្លើង និងបង្ហាត់ឲ្យដោះនិងផ្គុំកាំភ្លើងសាឡើងវិញជាដើមដោយខ្មែរក្រហម។ នៅឆ្នាំ១៩៧២ គាត់បានរៀបការ។ នៅពេលនោះខ្មែរក្រហមមិនអនុញ្ញាតឲ្យគាត់រៀបការជាមួយប្តីរបស់គាត់ ដែលជាសេនាជននោះទេ ដោយសារប្តីរបស់គាត់រួមទាំងប្អូនត្រូវបានខ្មែរក្រហមកំពុងតាមដាន។...
នារីសិល្បៈស្ពាយកាំភ្លើងច្រៀងរាំ
(រតនគិរី)៖ ឈីម សារ៉េត មានអាយុ ៦៨ឆ្នាំ ជាកសិករ សព្វថ្ងៃរស់នៅភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅអំឡុងឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៥ សារ៉េត ត្រូវបានខ្មែរក្រហមជ្រើសរើសតាមភូមិឲ្យចូលបម្រើនិងហាត់រៀនក្នុងកងសិល្បៈ។ ក្នុងមួយភូមិខ្មែរក្រហមបានជ្រើសរើសមនុស្សមួយនាក់ទៅពីរនាក់។ ជារៀងរាល់ថ្ងៃ គាត់ត្រូវហាត់សំដែងដោយការច្រៀងនិងរាំ តាមក្បាច់និងភ្លេងដែលមានគ្រូមកពីតំបន់ផ្សេងជាអ្នកបង្ហាត់បង្រៀន។ គាត់ត្រូវហាត់សំដែងរបាំជាច្រើនក្បាច់ទាំងយប់ទាំងថ្ងៃនៅភូមិស្រែអង្គ្រង ដោយមានកាយវិការជាមួយការស្ពាយកាំភ្លើង និងកាន់កាំបិតនៅពេលសំដែង។ ក្រោយពីរៀនចេះ ខ្មែរក្រហមបានបញ្ជូនគាត់ទៅសមរភូមិដើម្បីសំដែងឲ្យយោធាខ្មែរក្រហម។ គាត់ទទួលបានរបបអាហារបាយ និងសម្លលាយផ្កាចាហួយ និងសាច់ដំរី។...
ខ្មែរក្រហមបង្ខំឲ្យព្រះសង្ឃសឹក
(រតនគិរី)៖ ហ៊ុយ លត មានអាយុ ៧០ឆ្នាំ ជាកសិករ រស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។នៅអំឡុងឆ្នាំ១៩៧០ ខ្មែរក្រហមបានបញ្ជូនឈ្មោះ ហន តាមបញ្ជាពីថ្នាក់លើឲ្យយកខោអាវពណ៌ខ្មៅ និងក្រមាក្រហមមកប្រគេនព្រះតេជគុណទាំងប្រាំអង្គដើម្បីសឹក។ ខ្មែរក្រហមបានចោទព្រះសង្ឃថា «ដេកស៊ី និងជិះជាន់អ្នកក្រ» ដូច្នេះខ្មែរក្រហមត្រូវតែបំផ្លាញព្រះពុទ្ធសាសនា។ ខ្មែរក្រហមបានដឹកជញ្ជូនគម្ពីរព្រះត្រៃបិដក និងស្បង់ចីពរយកទៅដុតបំផ្លាញ។ នៅពេលនោះ លត ដែលជាព្រះសង្ឃបានលួចកប់គម្ពីរត្រៃបិដក និងរូបសំណាក់ព្រះនៅក្នុងដីមុនពេលជម្លៀសចេញពីភូមិ។ ក្រោយមក...
ជិះទូកទៅជីកក្តួច
(រតនគិរី)៖ ខា ផាវ មានអាយុ ៧៥ឆ្នាំ ជាកសិករ បច្ចុប្បន្នរស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅក្នុងរបបខ្មែរក្រហម រាល់ព្រឹកព្រលឹម ខា ផាវ ត្រូវជិះទូកឆ្លងទន្លេដើម្បីជីកក្តួច និងទំពាំងនៅក្នុងព្រៃ។ នៅរដូវប្រាំងនាសម័យនោះ ផាវ ត្រូវបានខ្មែរក្រហមបញ្ជាឲ្យទៅជីកក្តួច និងទំពាំងឲ្យបានតាមចំនួនកំណត់។ គាត់បានលើកឡើងអំពីការលំបាកក្នុងការស្វែងរកក្តួច និងមានពេលខ្លះគាត់ត្រូវដើររកក្តួច ដោយមិនបានបរិភោគអាហារ និងមិនមានពេលសម្រាក។ បន្ទាប់មកគាត់ត្រូវដឹកជញ្ជូនទំពាំងនិងក្តួចទាំងនោះតាមទូក...
ខ្មែរក្រហមជម្លៀសមនុស្សទៅភូមិជនជាតិ
(រតនគិរី)៖ ហិន សាវីន មានអាយុ ៥១ឆ្នាំ ជាកសិករ បច្ចុប្បន្នរស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ គាត់គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ គាត់មានវ័យក្មេងនៅសម័យនោះ ប៉ុន្តែគាត់បានដឹងតាមរយៈម្ដាយរបស់គាត់ប្រាប់ថា ប្រជាជននៅក្នុងភូមិមួយចំនួន និងម្តាយរបស់គាត់ត្រូវបានខ្មែរក្រហមជម្លៀសឲ្យទៅរស់នៅក្នុងភូមិ ដែលសម្បូរទៅដោយជនជាតិដើមភាគតិចមួយដែលម្ដាយរបស់គាត់មិនចាំឈ្មោះភូមិនោះទេ។ នៅសម័យខ្មែរក្រហម គាត់រស់នៅជាមួយម្តាយដោយសារគាត់មានអាយុតិចនៅឡើយ។ កាលនោះម្តាយរបស់គាត់ត្រូវទៅធ្វើពលកម្មហួសកម្លាំងដូចជាលើកទំនប់ ជីកប្រឡាយ ច្រូតស្រូវ និងស្ទូងស្រូវនៅតាមសហករណ៍។ ម្តាយរបស់គាត់ត្រូវធ្វើការទាំងយប់ទាំងថ្ងៃ ដោយគ្មានពេលវេលាសម្រាកបានគ្រប់គ្រាន់ ឬហូបចុកបានគ្រប់គ្រាន់នោះទេ។...
កុមារភាពនៅសម័យខ្មែរក្រហម
(រតនគិរី)៖ លី ផាក់ មានអាយុ ៥៣ឆ្នាំ ជាកសិករ ដែលមានទីលំនៅបច្ចុប្បន្ននៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ លី ផាក់ គឺជាអ្នករស់រានមានជីវិតម្នាក់ពីសម័យខ្មែរក្រហម។ គាត់កើតនៅអំឡុងទសវត្សរ៍ឆ្នាំ១៩៧០ និងមានស្រុកកំណើតនៅឯខេត្តស្ទឹងត្រែង។ នៅសម័យខ្មែរក្រហម គាត់មានអាយុប្រហែលជាបួនទៅប្រាំឆ្នាំប៉ុណ្ណោះ។ អ្វីដែលគាត់ចងចាំនោះ គឺការហូបចុកមិនគ្រប់គ្រាន់។ ជារៀងរាល់ថ្ងៃ ឪពុកម្តាយរបស់គាត់ត្រូវទៅធ្វើពលកម្មដូចជា ជីកប្រឡាយ លើកទំនប់ ច្រូតស្រូវ ស្ទូងស្រូវ...
រងចាំប្តីតែមិនឃើញវិលវិញ
(រតនគិរី)៖ រីក ស៊ាប មានអាយុ ៦៩ឆ្នាំ ជាកសិករ បច្ចុប្បន្នរស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ គាត់មានភូមិកំណើតនៅភូមិគោកសេះ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ គាត់បានរៀបការជាមួយប្តីរបស់គាត់នៅសម័យ លន់នល់ និងមានកូនមួយ។ ប្តីរបស់គាត់គឺជាវរសេនីយ៍ឯកនៅសម័យ លន់ នល់។ នៅសម័យខ្មែរក្រហម ក្រុមគ្រួសាររបស់គាត់ត្រូវបានជម្លៀសឲ្យទៅរស់នៅឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ គាត់ត្រូវបានខ្មែរក្រហមបញ្ជាឲ្យធ្វើពលកម្មពីព្រឹកទល់ព្រលប់។...
ជីកស្រះសម្រាប់សម្លាប់ប្រជាជន
(រតនគិរី)៖ ហួន ច្រេច មានអាយុ ៥៣ឆ្នាំ ជាកសិករ សព្វថ្ងៃរស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ គាត់បានដឹងពីម្តាយរបស់គាត់ថា ខ្មែរក្រហមបានសម្លាប់ឪពុករបស់គាត់ដោយមិនដឹងមូលហេតុ។ ហួន ច្រេច មានអាយុប្រហែល ៣ឆ្នាំនៅសម័យនោះ គាត់ត្រូវបានបាត់បង់ឪពុករបស់ខ្លួនទាំងមិនស្គាល់មុខបានច្បាស់ នេះជាអ្វីដែលគាត់មានអារម្មណ៍សោកស្ដាយនៅពេលដែលគាត់នឹកឃើញ និងនិយាយអំពីរបបខ្មែរក្រហម។ នៅសម័យខ្មែរក្រហម ច្រេចត្រូវបានបញ្ជូនឲ្យទៅរស់នៅតាមកងកុមារនៅឯភូមិត្រពាំងក្រហម។ ម្តាយរបស់គាត់បាននាំគាត់ត្រឡប់មករស់នៅជាមួយវិញ ដោយសារគាត់នៅមានអាយុតិចនៅឡើយ។ កាលនោះកុមារនៅក្នុងភូមិត្រូវបានខ្មែរក្រហមប្រមូលនិងបញ្ជូនឲ្យទៅរស់នៅភូមិត្រពាំងក្រហមមុនមនុស្សចាស់ ដោយរស់នៅរួម...
អ្នកមិនចេះអក្សរធ្វើកងឈ្លប
(រតនគិរី)៖ ឃុត ឆាយ មានអាយុ ៦៣ឆ្នាំ ជាកសិករ សព្វថ្ងៃរស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ ឃុត ឆាយ ធ្វើការនៅក្នុងកងកុមារ និងក្រោយមកទៀតធ្វើជាពេទ្យនៅសម័យខ្មែរក្រហម។ គាត់ត្រូវបានជម្លៀសចេញពីភូមិកំណើតឲ្យទៅរស់នៅតាមសហករណ៍ត្រពាំងក្រហមអស់រយៈពេលប្រហែលជាពីរខែ។ បន្ទាប់មកខ្មែរក្រហមបានចាត់តាំងឲ្យគាត់ធ្វើពេទ្យនៅតាមភូមិជាមួយកុមារប្រាំនាក់ផ្សេងទៀត។ ខ្មែរក្រហមបានបង្ហាត់បង្រៀនគាត់ឲ្យដើររក និងជីករុក្ខជាតិក្នុងព្រៃដើម្បីយកមកធ្វើថ្នាំបុរាណ។ គាត់បានជីកយកឫសឈើ ដែលប្រើប្រាស់សម្រាប់ផ្សំថ្នាំរាករូស ដោយយកឫសទាំងនោះមកស្ងោរ និងរែង។ បន្ទាប់មកគាត់យកឫសទាំងនោះមកបុកនិងកិនឲ្យទៅជាម្សៅ ហើយសូនជាថ្នាំ។ ឃុត...
ខ្មែរក្រហមវាយមនុស្សទម្លាក់ទឹក
(រតនគិរី)៖ ម៉ា និម៉ល់ មានអាយុ ៥០ឆ្នាំ ជាកសិករ រស់នៅភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ គាត់កើតនៅឆ្នាំ១៩៧៤ មួយឆ្នាំមុនការចាប់ផ្តើមរបបខ្មែរក្រហមនៅប្រទេសកម្ពុជា។ នៅក្រោមរបបនោះ គាត់ត្រូវរស់នៅព្រាត់ប្រាសពីឪពុកម្តាយតាំងពីតូច នៅពេលឪពុកម្តាយរបស់គាត់ត្រូវទៅធ្វើការតាមវាលស្រែចម្ការ។ គាត់ត្រូវបានមើលថែដោយមនុស្សចាស់នៅតាមរោងកុមារ។ និម៉ល់ បានរលឹកថា គាត់មានអារម្មណ៍នឹកម្តាយជាខ្លាំង និងត្រូវរស់នៅដោយគ្មានការមើលថែពីឪពុកម្តាយនោះទេ។ គាត់បានចាំថា ម្តាយរបស់គាត់ធ្វើការនៅរោងបាយសហករណ៍ និងច្រូតស្រូវតាមវាលស្រែ។ បន្ទាប់មកគាត់ធ្វើការនៅក្នុងកងកុមារ ដោយត្រូវរស់នៅរួម...
ស្លាប់ដោយសារអត់បាយ
(រតនគិរី)៖ ប៉ែន គីមអ៊ាន មានអាយុ ៨០ឆ្នាំ ជាកសិករ រស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅសម័យខ្មែរក្រហមគាត់និងគ្រួសារត្រូវបានខ្មែរក្រហមជម្លៀសឲ្យទៅនៅតាមសហករណ៍ត្រពាំងក្រហម។ នៅទីនោះ គាត់ត្រូវធ្វើពលកម្មទាំងយប់ទាំងថ្ងៃ ដោយគ្មានពេលសម្រាកគ្រប់គ្រាន់នោះទេ។ គីមអ៊ាន ត្រូវដើរប្រមូលលាមកនៅតាមផ្ទះសម្រាប់ធ្វើជី ដោយនិយាយថា ក្រអូបនៅចំពោះមុខខ្មែរក្រហម។ ក្រៅពីនេះគាត់ត្រូវទៅជីកដំឡូង គល់ចេក និងបេះស្លឹកដំឡូង សម្រាប់លាយជាមួយបាយ។ គាត់បានបញ្ជាក់ថា ប្រជាជនទាំងចាស់ទាំងក្មេងដែលរស់នៅក្នុងសហករណ៍ត្រូវធ្វើពលកម្មទាំងអស់គ្នា អ្នកដែលមិនធ្វើទៅតាមបញ្ជារបស់ខ្មែរក្រហមនឹងត្រូវបានសម្លាប់...
ពេទ្យម្នាក់ព្យាបាលប្រជាជនជាង៣០០នាក់
(រតនគិរី)៖ ជា ប៊ន មានអាយុ ៦៧ឆ្នាំ ជាកសិករ បច្ចុប្បន្នរស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ គាត់មានស្រុកកំណើតនៅភូមិល្វា ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ជា ប៊ន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមខ្មែរក្រហមបានលើកឡើងថា ខ្មែរក្រហមធ្វើបាបប្រជាជនខ្មែរទូទៅស្ទើរតែគ្រប់ទីកន្លែង។ គាត់គឺជាអ្នកដែលត្រូវបានខ្មែរក្រហមជម្លៀសនៅឆ្នាំ១៩៧៣ ចេញពីខេត្តកំពង់ចាម។ គាត់ធ្វើការនៅក្នុងកងចល័ត ដែលខ្មែរក្រហមបានឲ្យគាត់ធ្វើពលកម្មទាំងយប់ទាំងថ្ងៃ និងចែករបបអាហារមានតែបបររាវ។ គាត់បានបញ្ជាក់ថា បបរមួយខ្ទះត្នោតមានតែអង្ករចំនួន៥កំប៉ុងប៉ុណ្ណោះ...
លើកទីមួយដែលខ្ញុំត្រូវបានសម្ភាសន៍អំពីជីវិតនៅក្នុងរបបខ្មែរក្រហម
(រតនគិរី)៖ ម៉ុក ឈុនឡេង មានអាយុ៧២ឆ្នាំ សព្វថ្ងៃជាកសិករ រស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅអំឡុងឆ្នាំ១៩៧០ ឈុនឡេង ជាសេនាជនដឹកជញ្ជូនអំបិលនៅខេត្តក្រចេះ។ នៅឆ្នាំបន្ទាប់គាត់បានបួសជាព្រះសង្ឃ។ ក្រោយមក ខ្មែរក្រហមបានចាប់គាត់ផ្សឹក និងបញ្ជាឲ្យគាត់លើកទំនប់ ធ្វើសំណង់ដោយលាយស៊ីម៉ង់សម្រាប់ធ្វើទំនប់ និងទ្វារទឹក។ បន្ទាប់មកខ្មែរក្រហមចាត់តាំងឲ្យគាត់មកធ្វើការជាកងចល័តតំបន់ ដោយធ្វើពលកម្មពីព្រឹកម៉ោង៤ទៀបភ្លឺ ដូចជាការជម្រះស្មៅ ធ្វើស្រែចម្ការរហូតដល់ម៉ោង១១យប់អធ្រាត្រ ដោយគ្មានពេលសម្រាកបានគ្រប់គ្រាន់នោះទេ។ អស់រយៈពេលប៉ុន្មានខែក្រោយមកទៀត ឈុនឡេង...
ការបំផុសបំផុលរបស់ខ្មែរក្រហម
(រតនគិរី)៖ ពេជ្រ សុនសន មានអាយុ៦៦ឆ្នាំ ជាកសិករ រស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ គាត់មានស្រុកកំណើតនៅភូមិអារក្សត្នោត ឃុំអារក្សតោ្នត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សុនសន គឺជាកងទ័ពខ្មែរក្រហមម្នាក់ដែលចូលព្រៃនិងធ្វើចលនាតស៊ូតាំងពីឆ្នាំ១៩៧២។ សុនសន បានវាយសម្រុកចូលទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ គាត់ត្រូវបានខ្មែរក្រហមបំផុសឲ្យខឹងនិងស្អប់អាមេរិកាំងអំពីរឿងទម្លាក់គ្រាប់បែក។ ក្រោយពេលចូលទីក្រុងភ្នំពេញ គាត់ត្រូវបន្តហ្វឹកហាត់នៅម៉ោង៧ព្រឹកជារៀងរាល់ថ្ងៃ បន្ទាប់មកធ្វើការងារស្រែចម្ការរហូតដល់យប់អធ្រាត្រនៅតំបន់ឃ្មួញ និងកប់ស្រូវដល់ឆ្នាំ១៩៧៩។ គាត់ត្រូវធ្វើការទាំងយប់ទាំងថ្ងៃ...
សុំបាយដើម្បីឲ្យប្អូនហូប
(រតនគិរី)៖ ឃឹម ម៉ារ៉ុង មានអាយុ ៦១ឆ្នាំ ជាកសិករដែលមានស្រុកកំណើតនិងរស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ ឪពុករបស់ម៉ារ៉ុង គឺជាអតីតមេស្រុក ដែលចេះនិយាយភាសាបារាំង និងវៀតណាម។ នៅសម័យខ្មែរក្រហម ឪពុករបស់គាត់បានលាក់បាំងប្រវតិ្តរូបរហូតដល់គាត់បានបាត់បង់ជីវិតដោយសារជំងឺ។ នៅសម័យនោះ ឃឹម ម៉ារ៉ុង ត្រូវបានចាត់តាំងជាប្រធានក្រុមកុមារ ដែលជួនកាលគ្រូរបស់គាត់បានអនុញ្ញាតឲ្យគាត់បង្រៀនជំនួសទៅដល់សមាជិកក្រុម។ សៀវភៅមួយក្បាលត្រូវបានកាត់ផ្តាច់ជាពីរសម្រាប់ប្រើប្រាស់ដោយមនុស្សពីរនាក់។ ក្រៅពីការរៀនសូត្រនៅតាមព្រៃ ក្រុមកុមារត្រូវបានខ្មែរក្រហមបញ្ជាឲ្យលីសែង កាប់គាស់ និងរែកដីសម្រាប់លើកទំនប់ជាដើម។...
កូនហូបកុំឲ្យគេឃើញ
(រតនគិរី)៖ កែវ សាលីម មានអាយុ៥៣ឆ្នាំ ជាកសិករ បច្ចុប្បន្នរស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ កែវ សាលីម កើតនៅឆ្នាំ១៩៧១។ សម័យខ្មែរក្រហមចាប់ផ្តើមពីឆ្នាំ១៩៧៥ គាត់បានចងចាំថា កាលនៅពីតូចម្តាយរបស់គាត់ត្រូវទៅបុកស្រូវ ចំណែកឯគាត់ត្រូវរងចាំនៅផ្ទះ។ ក្រុមគ្រួសាររបស់គាត់ត្រូវបានជម្លៀសចេញពីភូមិស្រែអង្គ្រង ឲ្យទៅនៅតាមសហករណ៍ភូមិត្រពាំងក្រហម។ នៅទីនោះ ខ្មែរក្រហមបានចែកផ្ទះឲ្យរស់នៅ ដែលមានចន្លោះប្រហែលដបម៉ែត្រមានផ្ទះឈើតូចៗ ដែលនៅ ជាប់ៗគ្នា។ បងប្រុសរបស់គាត់ត្រូវបានខ្មែរក្រហមឲ្យទៅឃ្វាលគោ។ នៅពេលលឺសម្លេងជួង...
ធ្វើការសង្គមនិយម
(រតនគិរី)៖ ឌី បូពី មានអាយុ ៦១ឆ្នាំ ជាកសិករ រស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ គាត់បានសិក្សា និងរៀនសូត្រជំនាញពេទ្យទូទៅអំឡុងឆ្នាំ១៩៧២ និងជាឆ្មបនៅសម័យខ្មែរក្រហម។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានបំបិទសិទ្ធិសេរីភាពរបស់គាត់ និងហាមមិនឲ្យគាត់ជឿការត្អូញត្អែររបស់អ្នកជំងឺដែលគាត់បានពិនិត្យព្យាបាល។ ការពិនិត្យនៅសម័យនោះមានក្រុមគ្រូពេទ្យពី៣ទៅ៤នាក់ ដែលធ្វើការពិភាក្សាអំពីអាការរបស់អ្នកជំងឺ មុននិងធ្វើការសណ្ឋាន។ ប្រធានក្រុមបានផ្តាំគាត់ថា «កុំត្រចៀកស» នៅពេលពិនិត្យ។ ឆ្នាំ១៩៧៦ ដល់ ១៩៧៧...
ក្រុមពេទ្យ និងអ្នកចិញ្ចឹមសត្វនៅសម័យខ្មែរក្រហម
(រតនគិរី)៖ សំ រ៉ន មានអាយុ ៦០ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត ដែលបច្ចុប្បន្នរស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ គាត់បានរៀបរាប់ថា នៅសម័យខ្មែរក្រហម គាត់ត្រូវរស់នៅរួម ធ្វើការរួម និងហូបរួមនៅក្នុងសហករណ៍ ដែលរបបខ្មែរក្រហមបានបង្កើតទូទាំងប្រទេស។ ប្រជាជននៅក្នុងសហករណ៍ក៏ត្រូវបានបែងចែកជាក្រុម ដោយកំណត់ទៅតាមអាយុនិងភេទ។ ការហូបចុកមានការខ្វះខាត ដោយក្នុងមនុស្សម្នាក់ទទួលបានរបបអាហារត្រឹមតែបាយមួយកូនចានតូចលាយជាមួយមើមដំឡូង ត្រួយដំឡូង និងដើមចេក។ មានពេលខ្លះគាត់ទទួលបានតែបបរប៉ុណ្ណោះសម្រាប់ហូប។ ខ្មែរក្រហមមិនបានគិតគូរអំពីការហូបចុក...
ជីកស្រះដើម្បីសម្លាប់មនុស្ស
(រតនគិរី)៖ ឃុត ស្រៃ មានអាយុ ៥៨ឆ្នាំ ជាកសិករ រស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ គាត់បានរស់រានមានជីវិតពីរបបខ្មែរក្រហម និងម្តងទៀតនៅពេលដែលគាត់កាប់ឆ្ការព្រៃនៅតំបន់ភ្នំដងរែក ក្រោមការបញ្ជារបស់កងទ័ពវៀតណាម។ ឃុត ស្រៃ ស្ទើរតែបាត់បង់ជីវិតដោយមីនមិនទាន់ផ្ទុះនៅភ្នំដងរែក។ នៅមុនឆ្នាំ១៩៧៥ ខ្មែរក្រហមបានចូលមកគ្រប់គ្រងក្នុងភូមិស្រែអង្គ្រង ដែលជាភូមិកំណើតរបស់គាត់។ នៅឆ្នាំ ១៩៧៥ ខ្មែរក្រហមបានចាត់តាំងគាត់ឲ្យធ្វើជាកងកុមារ បន្ទាប់មកជាកងចល័ត ដែលត្រូវធ្វើការងារតាមស្រែចម្ការ ដូចជាស្ទូងស្រូវ...
ប្រសិនបើហូបបាយបាន ធ្វើការក៏បានដែរ
(រតនគិរី)៖ «បើហូបបាយបាន ធ្វើការក៏បានដែរ» នេះជាពាក្យសំដីរបស់ប្រធានកងខ្មែរក្រហមបាននិយាយទៅកាន់សមាជិកកងកុមារនៅសម័យខ្មែរក្រហម។ រម៉ាវ អូ មានអាយុ ៥៥ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត សព្វថ្ងៃរស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ រម៉ាវ អូ ធ្លាប់ធ្វើការនៅក្នុងកងកុមារនៅសម័យខ្មែរក្រហម ដោយត្រូវមើលថែទារកតូចៗនៅពេលដែលឪពុកម្តាយរបស់ទារកទាំងនោះត្រូវទៅធ្វើការតាមស្រែចម្ការ។ ជារៀងរាល់ថ្ងៃ គាត់ត្រូវបញ្ចុកបបរ ងូតទឹកឲ្យទារក និងលួងនៅពេលដែលទារកទាំងនោះយំ។ បន្ទាប់ពីមើលថែទារកអស់រយៈពេលជិតមួយឆ្នាំ ខ្មែរក្រហមបានបញ្ជូនគាត់ឲ្យទៅធ្វើការតាមវាលស្រែនៅខេត្តស្វាយរៀង។ បន្ទាប់មកទៀតគាត់ត្រូវទៅធ្វើការនៅខេត្តក្រចេះ ដែលនៅទីនោះ...
ឪពុកមាត្រូវបានសម្លាប់ដោយសារលួចដំឡូង
(រតនគិរី)៖ តាប នុត មានអាយុ ៥៨ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត និងបច្ចុប្បន្នជាកសិកររស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ បើតាមការរៀបរាប់របស់ តាប នុត នៅក្រោមរបបខ្មែរក្រហម វប្បធម៌ប្រពៃណីនិងទំនៀមទម្លាប់ត្រូវបានលុបបំបាត់។ ការរស់នៅនាសម័យនោះត្រូវបានផ្លាស់ប្តូរទាំងស្រុង ដោយគ្មានការជួញដូរ ឬចាយវាយលុយកាក់នោះទេ។ គាត់បានចាត់ទុករបបខ្មែរក្រហមជារបបមួយដែលឃោរឃៅ និងបានសម្លាប់ប្រជាជនស្លូតត្រង់ទាំងគ្មានទោសកំហុស។ ប្រជាជននៅសម័យខ្មែរក្រហមត្រូវរស់នៅជាក្រុមតាមសហករណ៍ដោយរស់នៅរួម ហូបរួម និងធ្វើការរួម។ គាត់ត្រូវធ្វើការងារហួសកម្លាំង ដោយគ្មានការហូបចុក...
អ្នកដែលមានជំងឺមិនអាចទៅធ្វើការត្រូវបានសម្លាប់នៅសម័យខ្មែរក្រហម
(រតនគិរី)៖ ជូ វែ មានអាយុ ៥៨ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត បច្ចុប្បន្នរស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ កាលពីសម័យខ្មែរក្រហម គាត់បានចងចាំថា វត្ថុមានតម្លៃនិងសម្ភារផ្សេងៗ ត្រូវបានខ្មែរក្រហមដើរប្រមូលនៅតាមផ្ទះរបស់ប្រជាជន ដោយខ្មែរក្រហមបានអះអាងថានឹងទុកជារបស់រួម។ គាត់បញ្ជាក់ថា នៅសម័យនោះគ្មានការប្រើប្រាស់សម្ភារជាលក្ខណៈឯកជននោះទេ។ វប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិចពីដូនតាត្រូវបានខ្មែរក្រហមលុបបំបាត់ និងបំបិទសិទ្ធិសេរីភាពរបស់ប្រជាជនក្នុងការរស់នៅ។ ជូ វែ ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យរស់នៅ និងធ្វើការជាក្រុមដែលហៅថា ក្រុមកុមារ ឬកងកុមារ...
គ្មានឱកាសជួបឪពុកជាលើកចុងក្រោយ
(រតនគិរី)៖ ហ្រម៉ាវ អៀន មានអាយុ ៦០ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត បច្ចុប្បន្នរស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ ជាអ្នករស់រានមានជីវិតម្នាក់ពីរបបខ្មែរក្រហម គាត់បានរៀបរាប់ថា នៅពេលដែលខ្មែរក្រហមឡើងកាន់អំណាចទូទាំងប្រទេស ខ្មែរក្រហមបានជម្លៀសប្រជាជននិងក្រុមគ្រួសាររបស់គាត់ ដែលរស់នៅខេត្តរតនគិរី ឲ្យទៅរស់នៅខេត្តស្វាយរៀងវិញ។ នៅទីនោះមានភូមិមួយគាត់ហៅថា ក្រឡាប់ប៊ូស ជាទីកន្លែងដែលខ្មែរក្រហមបង្កើតសហករណ៍សម្រាប់ឲ្យប្រជាជនរស់នៅ ដោយមានការបែងចែកប្រជាជនឲ្យធ្វើការទៅតាមអាយុ និងភេទ។ នៅពេលទៅដល់ខេត្តស្វាយរៀង ខ្មែរក្រហមបានចាត់តាំងគាត់ឲ្យធ្វើការងារតាមកងកុមារ។ គាត់ត្រូវដើរប្រមូលលាមកសត្វគោក្របី និងកាប់ទន្រ្ទានខេត្តយកបានចិញ្រ្ចាំ...
ឪពុកបានប្តូរជីវិតដើម្បីលួចដំឡូងឲ្យកូននិងប្រពន្ធបានហូប
(រតនគិរី)៖ កន់ត្រប់ ប៊ី មានអាយុ ៥៣ឆ្នាំ ជាកសិករជនជាតិដើមភាគតិចកាវែត បច្ចុប្បន្នរស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ កន់ត្រប់ ប៊ី ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមបានរៀបរាប់ថា ប្រជាជនទាំងចាស់ទាំងក្មេងត្រូវធ្វើការដោយគ្មានពេលសម្រាក។ ជាទូទៅការងារទាំងនោះមានដូចជា កាប់ដី ស្ទូងស្រូវ ច្រូតស្រូវ ជីកប្រឡាយ លើកទំនប់ និងធ្វើស្រែចម្ការជាដើម។ ចំណែកការងារនៅក្នុងកងកុមារ គាត់ត្រូវដើរប្រមូលលាមកគោក្របី និងដើរកាប់ទន្រ្ទានខេត្តសម្រាប់ធ្វើជី។ របបខ្មែរក្រហមបានបំបែកបំបាក់ក្រុមគ្រួសាររបស់គាត់ឲ្យព្រាត់ប្រាស...
អង្គការខ្មែរក្រហមចោទជាមនុស្សខ្ជិល នៅពេលតវ៉ាចំពោះការងារ
(រតនគិរី)៖ ពៀច លែង មានអាយុ ៦០ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត រស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ នៅក្រោមរបបខ្មែរក្រហម ពៀច លែង និងកុមារជាច្រើននាក់ទៀតត្រូវបានខ្មែរក្រហមរៀបចំឲ្យរស់នៅរួម ធ្វើការរួមនិងហូបរួមនៅក្នុងកងកុមារ។ ការងាររបស់កងកុមារមានដូចជា ដើរប្រមូលលាមកសត្វគោឬក្របីតាមវាលស្រែ និងលាមកមនុស្សនៅតាមផ្ទះ ដើម្បីធ្វើជាជីសម្រាប់ដាក់វាលស្រែ ដែលនាំឲ្យខ្មែរក្រហមទទួលបានទិន្នផលខ្ពស់។ ពៀច លែង ត្រូវបានផ្លាស់ប្តូរពីកងកុមារទៅធ្វើការនៅតាមក្រុមសហករណ៍ ដែលនៅទីនោះគាត់ត្រូវធ្វើស្រែស្ទូងស្រូវ និងច្រូតស្រូវជាដើម។...
ប្តីរបស់ខ្ញុំត្រូវបានខ្មែរក្រហមសម្លាប់ដោយសារអំពៅមួយដើម
(រតនគិរី)៖ ក្លាយ ម៉ី មានអាយុ ៨០ឆ្នាំ ជាកសិករជនជាតិដើមភាគតិចកាវែត ដែលសព្វថ្ងៃរស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ គាត់បានរលឹកថានៅក្រោមរបបខ្មែរក្រហម គាត់បានរស់នៅក្នុងភូមិឡាម៉ឺយជាមួយគ្រួសារ ដែលកាលនោះខ្មែរក្រហមហៅថាសហករណ៍។ គាត់ត្រូវធ្វើការរួមជាក្រុមអស់រយៈពេលជាងមួយឆ្នាំ ទើបខ្មែរក្រហមជម្លៀសគាត់និងក្រុមគ្រួសារឲ្យទៅរស់នៅខេត្តស្វាយរៀង។ នៅទីនោះ ខ្មែរក្រហមបានបែងចែកឲ្យប្រជាជនធ្វើការទៅតាមវ័យ និងតាមភេទដែលបានកំណត់ ដែលមានភាពខុសគ្នាពីការរស់នៅក្នុងភូមិកំណើតរបស់គាត់។ ខ្មែរបានបែកចែងឲ្យប្ដីរបស់គាត់ទៅធ្វើការនិងរស់នៅក្នុងសហករណ៍ក្រុមបុរស ចំណែកគាត់គឺឲ្យទៅរស់នៅក្នុងសហករណ៍ក្រុមនារី។ នៅក្រុមបុរស ប្តីរបស់គាត់ត្រូវគាស់គល់ឈើនៅតាមវាលស្រែទាំងថ្ងៃទាំងយប់ដោយគ្មានការសម្រាកនិងហូបចុកបានគ្រប់គ្រាន់នោះទេ។ នៅថ្ងៃមួយប្តីរបស់គាត់ និងមិត្តម្នាក់បានលួចទៅកាច់អំពៅហូប។...
ស្ទើរតែនឹងស្លាប់ដោយសារខ្មែរក្រហមចោទថាខ្ជិល
(រតនគិរី)៖ ភឺច ហាម មានអាយុ ៧៥ឆ្នាំ ជាកសិករជនជាតិដើមភាគតិចកាវែត បច្ចុប្បន្នរស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ គាត់ គឺជាអ្នករស់រានមានជីវិតម្នាក់ពីរបបខ្មែរក្រហម ដែលស្ទើរតែនឹងស្លាប់ដោយសារការចោទថា ខ្ជិលនៅពេលដែលគាត់មានជំងឺ។ នៅពេលដែលកងទ័ពខ្មែរក្រហមបានចូលកាន់កាប់ទីក្រុងភ្នំពេញនៅឆ្នាំ១៩៧៥ ភឺច ហាម និងក្រុមគ្រួសារដែលកំពុងរស់នៅប្រទេសឡាវ ត្រូវបានខ្មែរក្រហមនាំខ្លួនត្រឡប់មករស់នៅស្រុកកំណើតវិញ។ នៅពេលគាត់ធ្វើដំណើរមកដល់ភូមិឡាម៉ឺយ ដែលជាភូមិកំណើត ខ្មែរក្រហមមិនបានឲ្យគាត់រស់នៅទីនោះទេ ផ្ទុយមកវិញខ្មែរក្រហមបានជម្លៀសគាត់និងក្រុមគ្រួសារឲ្យបន្តទៅរស់នៅឯខេត្តស្វាយរៀង។ នៅទីនោះ ប្រជាជនត្រូវបានខ្មែរក្រហមរៀបចំឲ្យរស់នៅជាក្រុមនៅតាមសហករណ៍...
កងចល័តជឿនលឿន
(រតនគិរី)៖ ចាន់ អាន មានអាយុ ៥៨ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត បច្ចុប្បន្នគាត់ប្រកបរបរជាកសិករនៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ ចាន់ អាន ធ្លាប់ជាសមាជិករបស់កងចល័តជឿនលឿនម្នាក់នៅសម័យខ្មែរក្រហម។ ចាន់ អាន មានស្រុកកំណើតនៅប្រទេសឡាវ ដោយសារក្រុមគ្រួសាររបស់គាត់បានរស់នៅទីនោះក្នុងសម័យ លន់ នល់។ បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាចនៅឆ្នាំ១៩៧៥ ក្រុមគ្រួសាររបស់គាត់បានត្រឡប់មករស់នៅប្រទេសកម្ពុជាវិញ។ នៅពេលត្រឡប់មករស់នៅស្រុកកំណើត ខ្មែរក្រហមបានចាត់តាំងឲ្យគាត់ចូលធ្វើការតាមកងកុមារ និងឃ្វាលគោក្របីអស់រយៈពេលជាងបួនខែ។ ក្រៅពីឃ្វាលគោក្របី...
ប្អូនប្រុសទាំងពីរបានស្លាប់ដោយសារការអត់ឃា្លន
(រតនគិរី)៖ ឈើង អឿយ មានអាយុ ៦០ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត សព្វថ្ងៃរស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ អឿយ មានបងប្អូនប្រុសស្រីចំនួនបីនាក់។ គាត់គឺជាកូនបង និងជាកូនស្រីតែម្នាក់ប៉ុណ្ណោះ ដែលនៅរស់រានមានជីវិតពីរបបខ្មែរក្រហម។ ជាអកុសល ឪពុកម្តាយ និងប្អូនៗប្រុសរបស់ អឿយ បានបាត់បង់ជីវិតនៅសម័យខ្មែរក្រហម និងដោយសារការអត់ឃ្លាន។ ឈើង អឿយ និងប្រជាជនខ្មែរទាំងចាស់ទាំងក្មេងត្រូវរស់នៅដោយការលំបាកវេទនា និងត្រូវធ្វើការទាំងយប់ទាំងថ្ងៃដោយគ្មានពេលសម្រាក។...
ប្រជាជនទាំងចាស់ទាំងក្មេងនៅក្នុងភូមិត្រូវខ្មែរក្រហមចាប់ធ្វើទាហាន
(រតនគិរី)៖ ចាណាវ ជួម មានអាយុ ៦៣ឆ្នាំ ជាកសិករជនជាតិដើមភាគតិចកាវែត គាត់មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ នៅមុនពេលដែលរបបខ្មែរក្រហមឡើងកាន់អំណាចនៅឆ្នាំ១៩៧៥ ប្រជាជនដែលរស់នៅភូមិឡាម៉ឺយជាច្រើនគ្រួសារបានរត់ភៀសខ្លួនទៅប្រទេសឡាវ។ នៅពេលនោះ ប្រជាជនប្រមាណជាងប្រាំគ្រួសាររួមទាំងគ្រួសាររបស់គាត់បានសម្រេចចិត្តបន្តរស់នៅនៅក្នុងភូមិ។ នៅពេលខ្មែរក្រហមឡើងកាន់អំណាច កងឈ្លបបានចាប់ផ្តើមសម្ភាសន៍ប្រជាជនរស់នៅក្នុងភូមិរួមទាំងឪពុកម្តាយរបស់គាត់។ ខ្មែរក្រហមបានស៊ើបការណ៍ទាក់ទងទៅនឹងប្រវត្តិគ្រួសាររបស់គាត់ថា តើមកពីវណ្ណៈសក្តិភូមិ ឬមកពីវណ្ណៈអធន ឬមានជាប់ខែ្សបណ្តាញជាអ្នកណាដែលធ្វើការនៅរបបចាស់ជាដើម។ របបចាស់គឺសំដៅទៅលើអ្នកដែលធ្វើការឲ្យរដ្ឋាភិបាលនៅសម័យ លន់ នល់ និងសម័យសង្គមរាស្ត្រនិយម។...
ប្រពៃណីរបស់ជនជាតិដើមភាគតិចត្រូវបានលុបបំបាត់នៅសម័យខ្មែរក្រហម
(រតនគិរី)៖ ពាំង វ៉ង មានអាយុ ៦០ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត និងជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម សព្វថ្ងៃគាត់ជាកសិករ រស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ ពាំង វ៉ង បានចងចាំថា នៅសម័យខ្មែរក្រហម ប្រជាជនទាំងក្មេងទាំងចាស់ត្រូវរស់នៅរួម ហូបរួម និងធ្វើការរួមនៅតាមសហករណ៍ដែលខ្មែរក្រហមបានបង្កើត។ ការរស់នៅតាមសហករណ៍គឺមានភាពលំបាក ពីព្រោះដោយសារការហូបចុកមិនបានគ្រប់គ្រាន់ ការធ្វើពលកម្មធ្ងន់ៗដោយគ្មានពេលសម្រាក និងព្រមទាំងការព្រាត់ប្រាសពីក្រុមគ្រួសារ។ គាត់ត្រូវចេញទៅធ្វើការនៅម៉ោង ៤ទៀបភ្លឺ...
អ្នកចូលរួមចលនាតស៊ូរបស់ខ្មែរក្រហម
(រតនគិរី)៖ ពៀម ប្រាំង មានអាយុ ៧០ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត រស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ នៅសម័យ លន់ នល់ ពីឆ្នាំ១៩៧០ ដល់ ឆ្នាំ១៩៧៥ ពៀម ប្រាំង បានចូលរួមចលនាតស៊ូនយោបាយនៅក្នុងព្រៃជាមួយខ្មែរក្រហម។ នៅពេលនោះខ្មែរក្រហមបានសហការជាមួយកងទ័ពវៀតណាមខាងជើងដើម្បីផ្តួលរលំរបប លន់ នល់។ នៅពេលខ្មែរក្រហមឡើងកាន់អំណាច គាត់បានចូលរួមធ្វើការនៅក្នុងកងប្រវាស់ដៃ នៅពេលនោះខ្មែរក្រហមបានចាប់ផ្តើមបង្កើតសហករណ៍សម្រាប់ឲ្យប្រជាជនរស់នៅរួម...
អ្នកយាមផ្ទះរបស់មេបញ្ជាការខ្មែរក្រហម
(រតនគិរី)៖ ប៊ិច បញ្ជា មានអាយុ ៧០ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត បច្ចុប្បន្នរស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ នៅសម័យ លន់ នល់ គាត់បានចូលរួមចលនាតស៊ូនយោបាយនៅក្នុងព្រៃ។ ក្រោយមកនៅពេលខ្មែរក្រហមឡើងកាន់អំណាច គាត់ត្រូវបានមេបញ្ជាការចាត់តាំងឲ្យបម្រើការនៅកងកម្លាំងលេខ២ ដែលគាត់ត្រូវយាមល្បាតនៅពេលមានការប្រជុំរបស់ថ្នាក់ដឹកនាំខ្មែរក្រហមនៅក្នុងភូមិ ឬស្រុកម្តងៗ ដើម្បីកុំឲ្យមានការរំខាន ឬមានជនបង្កប់លួចស្តាប់ការប្រជុំ។ ក្រៅពីការងារទាំងនោះ គាត់ត្រូវយាមផ្ទះដោយថែរក្សា និងបោសសម្អាតផ្ទះ ធ្វើម្ហូប ព្រមទាំងដាំទឹកសម្រាប់ឆុងតែ...
ខ្មែរក្រហមសម្លាប់មនុស្សមិនមានកំហុស
(រតនគិរី)៖ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាជនជាតិដើមភាគតិចកាវែត ព្រឿច ជ្រើ មានអាយុ ៥៥ឆ្នាំ សព្វថ្ងៃរស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ នៅវ័យកុមារ ខ្មែរក្រហមមិនបានឲ្យ ព្រឿច ជ្រើ ធ្វើការធ្ងន់អ្វីនោះទេ។ ខ្មែរក្រហមបានឲ្យគាត់ និងក្មេងដទៃទៀត រៀនខ្លះ និងជួយធ្វើពលកម្មខ្លះ។ គាត់ធ្វើការបានរយៈពេលប្រហែលជាមួយទៅពីរសប្តាហ៍ ដោយសារនឹកឪពុកម្តាយខ្លាំងពេក គាត់បានត្រឡប់មករស់នៅជាមួយម្តាយនៅតាមស្រែសហករណ៍វិញ។ គាត់បានចូលបម្រើការជាកងកុមារ ដែលមានការងារដូចជាប្រមូលលាមកគោក្របី...
កងឈ្លបថាសម្លាប់គឺសម្លាប់
(រតនគិរី)៖ ប្លាំង មីត អាយុ ៨០ឆ្នាំ សព្វថ្ងៃរស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាជនជាតិដើមភាគតិចកាវែត។ នៅពេលខ្មែរក្រហមចូលមកដល់ក្នុងភូមិដែល ប្លាំង មីត កំពុងរស់នៅ នៅពេលនោះខ្មែរក្រហមបានបង្កើតសហករណ៍នៅក្នុងភូមិដោយឲ្យប្រជាជនធ្វើការរួម និងហូបរួម។ ប្រជាជនទាំងក្មេងទាំងចាស់ត្រូវតស៊ូធ្វើការដោយគ្មានការឈប់សម្រាក និងបរិភោគមិនបានគ្រប់គ្រាន់នោះទេ។ នៅសម័យនោះ ប្លាំង មីត និងប្រជាជនក្នុងភូមិត្រូវទៅធ្វើការស្ទូងស្រូវនៅពេលថ្ងៃ និងពេលយប់គាត់ត្រូវបន្តដកសំណាប។ រីឯនៅរដូវស្រូវទុំ...
លើកទំនប់នៅកោះពាក្យទាំងថ្ងៃទាំយប់ដោយគ្មានពេលសម្រាក
(រតនគិរី)៖ ឈូរ ម៉ុយ មានអាយុ ៦០ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ ឈូរ ម៉ុយ គឺជាជនជាតិដើមភាគតិចកាវែត។ នៅសម័យខ្មែរក្រហម ឈូរ ម៉ុយ ធ្វើការជាកងចល័តទៅតាមភូមិដែលខ្មែរក្រហមបែងចែកនៅក្នុងស្រុកវើនសៃ ខេត្តរតនគិរី។ គាត់បានធ្វើពលកម្មនៅភូមិកោះពាក្យ ភូមិឡាម៉ឺយ ស្រែណាង៉ាម និងភូមិរ៉ក ស្រែណងដាន។ ខ្មែរក្រហមបានបញ្ជូនគាត់ និងកងចល័តមកពីភូមិផ្សេងទៀតឲ្យទៅលើកទំនប់ទាំងថ្ងៃទាំងយប់ដោយគ្មានពេលវេលាសម្រាកបានគ្រប់គ្រាន់នៅក្នុងភូមិកោះពាក្យ...
អ្នកឃ្វាលគោក្របីនៅសម័យខ្មែរក្រហម
(រតនគិរី)៖ យូ ឆាន់ មានអាយុ ៥៩ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត បច្ចុប្បន្នរស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ នៅពេលខ្មែរក្រហមឡើងកាន់អំណាចនៅឆ្នាំ ១៩៧៥ នៅពេលនោះ យូ ឆាន់ មានអាយុ៩ឆ្នាំ គាត់ត្រូវបានខ្មែរក្រហមបញ្ជាឲ្យឃ្វាលគោក្របី និងបររទេះគោក្របីដើម្បីរកឧសឲ្យក្រុមការងារនៅឯរោងបាយ។ នៅពេលព្រឹក សម្រាប់ក្រុមអ្នកឃ្វាលគោក្របីទទួលបានបបររាវមួយចាន នៅពេលថ្ងៃបាយមួយវែក និងនៅពេលល្ងាចមួយទៅពីរវែកសម្រាប់បរិភោគ ដោយមានសម្លទឹកប្រហុក និងបន្លែខ្លះសម្រាប់ចុចហូប។ នៅសម័យនោះ...
ការរត់គេចខ្លួនពីកងឈ្លប
(រតនគិរី)៖ ជាជនជាតិដើមភាគតិចកាវែត សំរៀម ពៀ មានអាយុ ៦០ឆ្នាំ សព្វថ្ងៃរស់នៅភូមិឡាម៉ឹយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី បានរៀបរាប់ពីដំណើរជីវិតរបស់គាត់នៅសម័យខ្មែរក្រហម។ កាលនោះ សំរៀម ពៀ ស្ថិតនៅក្នុងវ័យកុមារ គាត់ត្រូវបានអង្គការអនុញ្ញាតឲ្យរស់នៅជាមួយម្តាយ ដើម្បីជួយមើលថែរក្សាប្អូន នៅពេលម្តាយរបស់គាត់ទៅធ្វើការ។ ប្រាំមួយខែក្រោយមក គាត់ត្រូវបានអង្គការចាត់តាំងឲ្យធ្វើជាកងចល័ត ដោយត្រូវស្ទូងស្រូវ ដកស្រូវ ដកសំណាប និងច្រូតស្រូវ។ ក្រោយមកទៀត...
សម័យខ្មែរក្រហម គ្មានកុមារចង់រៀននោះទេ
(រតនគិរី)៖ អុញ ណាង មានអាយុ ៧៥ឆ្នាំ រស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ អុញ ណាង ជាជនជាតិដើមភាគតិចកាវែតដែលរស់រានមានជីវិតពីរបបខ្មែរក្រហម។ អុញ ណាង បានរៀបរាប់ថា នៅសម័យខ្មែរក្រហម ប្រជាជនទាំងអស់ត្រូវបានបែងចែកឲ្យរស់នៅតាមអាយុ និងភេទ នៅក្នុងសហករណ៍នីមួយៗ។ នៅសម័យនោះ គាត់គឺជាគ្រូពេទ្យម្នាក់។ ជារៀងរាល់ថ្ងៃ គាត់ត្រូវដើររកស្លឹកឈើ និងវល្លិរុក្ខជាតិនៅក្នុងព្រៃជ្រៅ សម្រាប់ធ្វើថ្នាំបុរាណដើម្បីព្យាបាលប្រជាជននៅក្នុងសហករណ៍។...
ខ្មែរក្រហមបញ្ជូនទៅភ្នំពេញដើម្បីរៀនកាត់ដេរ
(រតនគិរី)៖ កញ់ យឹកខៃ មានអាយុ ៦៤ឆ្នាំ ជាប្រជាកសិករជនជាតិដើមភាគតិចកាវែត បច្ចុប្បន្នរស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ នៅក្រោមរបបខ្មែរក្រហមឆ្នាំ១៩៧៥ យឹកខៃ ត្រូវបានអង្គការចាត់តាំងឲ្យគាត់បម្រើការជាកងកុមារ។ មួយឆ្នាំក្រោយមក យឹកខៃ ត្រូវបានផ្លាស់ប្តូរមកធ្វើជាកងចល័តបានពីរខែ និងក្រោយមកទៀតជាគ្រូពេទ្យបានប្រហែលជាបីខែ។ បន្ទាប់ពីធ្វើការទាំងអស់នេះ យឹកខៃ ត្រូវបានខ្មែរក្រហមបញ្ជូនឲ្យមករៀនកាត់ដេរនៅទីក្រុងភ្នំពេញ។ យឹកខៃ និងអ្នករួមដំណើរជាមួយបានចាកចេញពីស្រុកវើនសៃ ទៅសម្រាកនៅខេត្តស្ទឹងត្រែង និងស្នាក់នៅខេត្តក្រចេះអស់រយៈពេលជាងប្រាំខែ ដោយត្រូវធ្វើការងារដូចជា...
ប្អូនទាំងពីរនាក់របស់ខ្ញុំត្រូវបានស្លាប់ដោយសារអត់អាហារ
(រតនគិរី)៖ ឈឺយ ប្លូយ មានអាយុ ៥៨ឆ្នាំ រស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ នៅពេលដែលរបបខ្មែរក្រហមផ្តួលរលំរបប លន់ នល់ ឈឺយ ប្លូយ ត្រូវបានកងទ័ពខ្មែរក្រហមបញ្ជាឲ្យចូលធ្វើការរួម និងរស់នៅរួម នៅឯសហករណ៍ទំពាំងវែង។ នៅទីនោះមានការបែងចែកប្រជាជនឲ្យរស់នៅទៅតាមវ័យ។ នៅអាយុប្រហែល៨ឆ្នាំ ក្រៅពីការរៀនសូត្រអក្សរខ្មែរមិនយូរប៉ុន្មាន គាត់ត្រូវធ្វើពលកម្មក្នុងតួនាទីជាកងកុមារ។ ជារៀងរាល់ថ្ងៃ គាត់ត្រូវដើរកាប់ទន្រ្ទានខេត្ត យកមកចិញ្ច្រាំ បន្ទាប់មកដាក់ក្នុងរណ្តៅ...
ខ្មែរក្រហមបានកុហកប្រជាជនដែលរត់គេចខ្លួននៅប្រទេសឡាវ
(រតនគិរី)៖ មីរ រួន មានអាយុ ៥៦ឆ្នាំ រស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលត្រឡប់ពីប្រទេសឡាវមករស់នៅក្រោមរបបប្រល័យពូជសាសន៍ ដោយសារការកុហករបស់ខ្មែរក្រហម។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានឡើងកាន់អំណាចទូទាំងប្រទេស នៅពេលនោះក្រុមគ្រួសាររបស់ មីរ រួន ដែលកំពុងរស់នៅប្រទេសឡាវ ត្រូវបានខ្មែរក្រហមកុហកថាប្រទេសជាតិមានសន្តិភាពឡើងវិញបន្ទាប់ពីរបបលន់នល់ បានដួលរលំ តែការពិតគាត់ត្រូវរស់នៅយ៉ាងលំបាកវេទនា។ ក្រុមគ្រួសាររបស់គាត់បានត្រឡប់មកប្រទេសកម្ពុជាតាមផ្លូវទឹក ដោយជិះក្បូនតូចមួយរហូតដល់ស្រុកវើនសៃ និងបន្តដំណើរតាមរថយន្តទៅខេត្តកំពង់ចាម។ នៅពេលគាត់ទៅដល់ខេត្តកំពង់ចាម...
អតីតកងឈ្លបនៅតាមសហករណ៍នាសម័យខ្មែរក្រហម
(រតនគិរី)៖ ពឺញ ឈង មានអាយុ ៨៥ឆ្នាំ ជាកសិករជនជាតិភាគដើមតិចកាវែត សព្វថ្ងៃរស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ ពឺញ ឈង បានរៀបរាប់ថា ប្រជាជននៅសម័យនោះត្រូវបានខ្មែរក្រហមបែងចែកឲ្យរស់នៅរួម ធ្វើការរួម និងហូបរួមតាមក្រុមសហករណ៍ដែលខ្មែរក្រហមបានបង្កើត។ គាត់ត្រូវបានរស់នៅ និងព្រាត់ប្រាសពីក្រុមគ្រួសារ ដោយសារខ្មែរក្រហមបានបែងចែកប្រជាជនឲ្យទៅធ្វើការ និងរស់នៅដាច់ដោយឡែកទៅតាមវ័យ។ សង្គមខ្មែរដែលធ្លាប់តែមានវប្បធម៌ប្រពៃណី និងទំនៀមទម្លាប់ល្អផូរផង់ ត្រូវបានខ្មែរក្រហមហាមប្រាម និងលុបបំបាត់ចោល។ ទ្រព្យសម្បត្តិផ្សេងៗត្រូវបានខ្មែរក្រហមប្រមូលទុកជារបស់រួម។...
នៅជំនាន់ខ្មែរក្រហម លាមកមនុស្សត្រូវកើបដោយដៃ
(រតនគិរី)៖ ប៊ិច បង មានអាយុ ៥៨ឆ្នាំ រស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី គាត់គឺជាជនជាតិដើមភាគតិចកាវែត ដែលរស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ គាត់បានរៀបរាប់ពីសម័យខ្មែរក្រហមថា របបនោះបានបង្កើតសហករណ៍ដោយមានប្រជាជនរស់នៅមកពីភូមិចំនួន៣ និងសហករណ៍ខ្លះ បង្កើតឡើងដោយមានចំនួនប្រជាជនរស់នៅសរុបពីមួយឃុំ ឬ ពីរឃុំជាដើម។ នៅភូមិរបស់គាត់ ខ្មែរក្រហមបានបែងចែកប្រជាជនឲ្យទៅធ្វើការតាមវ័យ។ នៅឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៦ គាត់ធ្វើការនៅក្នុងកងកុមារនៅក្នុងភូមិឡាម៉ឺយ ដោយមានការដាក់វេនសម្រាប់រៀនអក្សរមួយសប្តាហ៍ និងធ្វើពលកម្មមួយសប្តាហ៍។ គាត់ត្រូវដើរកាប់ស្មៅ...
ការពិតបងថ្លៃរបស់ខ្ញុំត្រូវបានកងឈ្លបសម្លាប់ដោយសារដំឡូងមួយមើម
(រតនគិរី)៖ សំរៀម ពិន មានអាយុ ៦៤ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលជាជនជាតិដើមភាគតិចកាវែត បច្ចុប្បន្នរស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ មុនសម័យខ្មែរក្រហម ក្រុមគ្រួសាររបស់ សំរៀម ពិន និងប្រជាជនឯទៀតបានរត់គេចខ្លួនពីភ្នក់ភ្លើងសង្គ្រាមទៅរស់នៅឯប្រទេសឡាវ។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានគ្រប់គ្រងប្រទេសកម្ពុជាទាំងមូល កងឈ្លបខ្មែរក្រហមចាប់ផ្តើមប្រមូលផ្ដុំប្រជាជនដែលរស់នៅប្រទេសឡាវឲ្យត្រឡប់ចូលមករស់នៅទីកន្លែងកំណើតវិញ។ ក្រុមគ្រួសាររបស់គាត់ត្រូវបានខ្មែរក្រហមជម្លៀសឲ្យមករស់នៅភូមិឡាម៉ឺយ បន្ទាប់មកទៅរស់នៅតាមសហករណ៍ នៅឯខេត្តស្វាយរៀង។ នៅទីនោះ សំរៀម ពិន...
ខ្មែរក្រហមបានទៅនាំប្រជាជនខ្មែរពីប្រទេសឡាវត្រឡប់មកស្រុកកំណើតវិញ
(រតនគិរី)៖ ពូត ឡយ មានអាយុ ៥៣ឆ្នាំ ជាកសិករជនជាតិដើមភាគតិចកាវែត រស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ នៅពេលដែលខ្មែរក្រហមឡើងគ្រប់គ្រងអំណាចនៅប្រទេសកម្ពុជា កងទ័ពខ្មែរក្រហមបានទៅនាំអ្នកភូមិដែលរត់ភៀសខ្លួនទៅប្រទេសឡាវឲ្យត្រឡប់មករស់នៅស្រុកកំណើតវិញ។ គាត់រស់នៅឃុំប៉ុង ខេត្តរតនគិរី អស់រយៈពេលមួយខែ គាត់ត្រូវបញ្ជូនទៅខេត្តស្វាយរៀង និងរស់នៅទីនោះអស់ រយៈពេលជិតមួយឆ្នាំ។ ក្រោយមកខ្មែរក្រហមចាប់ផ្តើមបំបែកគាត់ចេញពីក្រុមគ្រួសារ និងសាច់ញាតិដោយឲ្យទៅធ្វើការនៅកងកុមារនៅឯភូមិត្រពាំងឈ្លើង។ ជារៀងរាល់ថ្ងៃគាត់ត្រូវទៅដើរប្រមូលលាមកគោក្របី និងមនុស្ស ជួនកាលគាត់ត្រូវដើរកាប់ទន្រ្ទានខេត្តយកទៅដាក់ក្នុងឃ្លាំងសម្រាប់ធ្វើជី។ បន្ទាប់មក គាត់ត្រូវលាយច្របល់លាមកនិងទន្រ្ទានខេត្តទាំងនោះ...
អ្នកដែលចោទថាមានទំនាក់ទំនងជាមួយកងទ័ពវៀតណាមនឹងត្រូវសម្លាប់
(រតនគិរី)៖ ឈូរ ម៉ស មានអាយុ ៦០ឆ្នាំ រស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ ម៉ស មានដើមកំណើតជាជនជាតិដើមភាគតិចកាវែត។ ម៉ស បានរស់រានមានជីវិតពីរបបខ្មែរក្រហម គាត់បានបន្តថា នៅសម័យខ្មែរក្រហមប្រជាជនត្រូវរស់នៅតាមសហករណ៍នៅឯភូមិកោះពាក្យ ដោយធ្វើការពីព្រលឹមទល់ព្រលប់ គ្មានពេលសម្រាក និងបរិភោគមិនគ្រប់គ្រាន់។ ឈូរ ម៉ស ត្រូវខិតខំធ្វើការទាំងថ្ងៃទាំងយប់ដោយមិនហ៊ានត្អូញត្អែរ ឬតវ៉ាជាមួយមេបញ្ជាការខ្មែរក្រហមដែលតែងតែឃ្លាំមើល និងបង្ខំឲ្យប្រជាជនធ្វើការឲ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន។ ខ្មែរក្រហមមិនដែលគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនោះទេ។ ប្រជាជនត្រូវស្ទូងស្រូវឲ្យបានត្រង់ស្អាត...

