Tag: មីន សាណាស់

សម័យ តឿ ៖ ឪពុកម្តាយ និងប្អូនខ្ញុំចំនួន៤នាក់ ត្រូវយោធាខ្មែរក្រហមយកទៅសម្លាប់នៅគុកខ្មោច

ខ្ញុំឈ្មោះ សម័យ តឿ[1] កើតក្នុងឆ្នាំ១៩៦៦ នៅភូមិម៉ៅ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ សព្វថ្ងៃខ្ញុំរស់នៅក្នុងភូមិផ្គាំ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ខ្ញុំមានឪពុកឈ្មោះ សម័យ អតីតជាទាហានសម័យ លន់ នល់ និង ម្តាយខ្ញុំឈ្មោះ ង៉ប ង៉ាម ជាស្រ្តីមេផ្ទះ។ តាមម្តាយខ្ញុំប្រាប់ ឪពុកខ្ញុំធ្លាប់ឡើងទៅរៀននៅប្រទេសវៀតណាមចំនួនបីដង។ ខ្ញុំមានបងប្អូនចំនួន៥នាក់...

ឌុច អន ហៅ អុន ៖ វរសេនាតូច៣១៤ កងពល៣១០

នៅក្នុងរបបខ្មែរក្រហម ខ្ញុំមិនបានយល់អ្វីជារឿងអ្វីនោះឡើយ មិនដឹងថានេះជារឿងឧបាយកលរបស់ថ្នាក់ដឹកនាំខ្មែរក្រហម ឬ យ៉ាងម៉េច? ខ្លួនខ្ញុំ ខ្ញុំគិតតែពីខ្លួនឯង ចំណែកអ្នកផ្សេងក៏ដូចខ្ញុំដែរ។ ហេតុនេះ ខ្ញុំខំប្រឹងរស់នៅ កសាងខ្លួនឱ្យបានល្អ រស់នៅឱ្យបានសុខសប្បាយតែខ្លួនឯងទៅ គឺល្អបំផុត។ ក្នុងរបបខ្មែរក្រហម ខ្ញុំត្រូវខិតខំគោរពច្បាប់អង្គការដឹកនាំ និងមិនធ្វើខុសវិន័យអង្គការ ខ្លាចក្រែងអង្គការដកចេញ (យកទៅសម្លាប់)។ ខ្ញុំគិតតែពីអារម្មណ៍ខ្លួនឯង ព្រោះអារម្មណ៍នៅពេលនោះ ព្រួយភ័យក្នុងចិត្តជាប់ជានិច្ច បារម្ភខ្លាចអង្គការចាប់យកទៅកសាងចោល[1]។ ខ្ញុំឈ្មោះ ឌុច អន...

គណៈប្រតិភូនេប៉ាល់ ទស្សនកិច្ចព្រះរាជបណ្ណាល័យហ្លួងម៉ែនៃមជ្ឈមណ្ឌលឯកសារកម្ពុជា

គណៈប្រតិភូនៃប្រទេសនេប៉ាល់ចំនួន១៦នាក់ អញ្ជើញមកទស្សនកិច្ចនៅព្រះរាជបណ្ណាល័យហ្លួងម៉ែ និងទីស្នាក់ការកណ្ដាលមជ្ឈមណ្ឌលឯកសារកម្ពុជា នៅម៉ោង៩ និង៣០នាទី ព្រឹក ក្នុងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥។ គោលបំណងនៃដំណើរទស្សនកិច្ចខាងលើ គឺដើម្បីធ្វើការស្វែងយល់បន្ថែមអំពីរឿងរ៉ាវក្នុងប្រវត្តិសាស្រ្តនៃរបបខ្មែរក្រហម វិធីសាស្រ្តក្នុងការដោះស្រាយបញ្ហាជម្លោះពីអតីតកាល និងរៀនសូត្រពីបទពិសោធន៍ប្រទេសកម្ពុជាដែលធ្លាប់ឆ្លងកាត់ជម្លោះ និងដោះស្រាយបញ្ហាជម្លោះដ៏ស្មុគស្មាញទៅជាការស្វែងរកយុត្តិធម៌តាមរយៈតុលាការ ការផ្សះផ្សាផ្លូវចិត្តរបស់ជនរងគ្រោះនៃរបបខ្មែរក្រហម និងជាចុងក្រោយគឺតួនាទីរបស់ជម្ឈមណ្ឌលឯកសារកម្ពុជាក្នុងកិច្ចការការងារ ការថែរក្សាការចងចាំអំពីរឿងរ៉ាវក្នុងប្រវត្តិ​សាស្រ្តខ្មែរក្រហម ដើម្បីកុំឱ្យមានអំពីប្រល័យពូជសាសន៍កើតឡើងសារជាថ្មី។ ជាកិច្ចស្វាគមន៍នៃដំណើរទស្សនកិច្ចគឺអ្នកស្រី សូ ហ្វារីណា នាយករងនៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានលើកអំពីព្រះរាជបណ្ណាល័យហ្លួងម៉ែ និងមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលមានតួនាទីសំខាន់ក្នុងការថែរក្សាឯកសារប្រវត្តិសាស្រ្ត...

នៅ សួរ ៖ ខ្ញុំសង្ឃឹមដែរ តែសង្ឃឹមតិច ចំពោះការបាត់ដំណឹងកូនឈ្មោះ សែ លឹម

នៅ សួរ[1] អាយុ៦៩ឆ្នាំ(២០០៣) កើតនៅភូមិ/ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ សព្វថ្ងៃរស់នៅភូមិកោះតាង៉ោទី៣ ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម។  សួរ បានរៀបការនៅអាយុ១៩ឆ្នាំ ។ សួរ មានប្ដីឈ្មោះ សែ លីន អាយុ៧០ឆ្នាំ (២០០៣) ដែលឧស្សាហ៍ឈឺជាញឹកញាប់។ សួរ មានកូនចំនួន៧នាក់ ក្នុងនោះប្រុសចំនួនពីរនាក់។ កូនៗរបស់ សួរ...

អ៊ិន អូន ហៅ យុទ្ធ៖ យុទ្ធនារី ផ្នែកពេទ្យប្រចាំកងពល៣១០ បានរស់រានមានជីវិតដោយសារ បងថ្លៃ ជួយកែបន្លំប្រវត្តិរូប

នៅក្នុងឆ្នាំ១៩៧៦ ខ្មែរក្រហមបានបង្កើនល្បឿនស្វែងរកចាប់ខ្មាំង បន្ទាប់ពីមានព្រឹត្តិការណ៍ពីរកើតឡើង គឺទី១) យន្តហោះហោះមកទម្លាក់គ្រាប់នៅក្រុងសៀមរាបក្នុងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ១៩៧៦ និងទី២) ការផ្ទុះគ្រាប់ក្នុងទីក្រុងភ្នំពេញនៅដើមខែមេសា ឆ្នាំ១៩៧៦។  ហេតុការណ៍ទាំងពីរលើកបង្កឱ្យមេដឹកនាំខ្មែរក្រហមដាក់ការសង្ស័យទៅលើលោក កុយ ធួន លេខាភូមិភាគឧត្ដរថា ពាក់ព័ន្ធការផ្ទុះនៅសៀមរាប ចំណែក សោ ភឹម លេខាភូមិភាគបូព៌ា  ដែលជាយុទ្ធជនជើងចាស់ និងមានទំនាក់ទំនងល្អជាមួយកងកម្លាំងវៀតណាមថាមានពាក់ព័ន្ធនិងការផ្ទុះអាវុធនៅក្រុងភ្នំពេញ។  ក្រោយមកទៀតអង្គការចាប់ខ្លួន កុយ ធួន យកទៅឃុំឃាំង...

ភាពអួតអាងរបស់កម្មាភិបាលខ្មែរក្រហមអំពីវីរភាពបដិវត្តន៍របស់សមមិត្តវ៉នពេទ្យបដិវត្តន៍

«មានតែយើងជាកូនចៅកសិករក្រីក្រទេ ទើបធ្វើពេទ្យបម្រើប្រជាជនក្រីក្របានល្អ។ ដូច្នេះសមមិត្តត្រូវខំជម្នះគ្រប់ឧបសគ្គ ពុះពាររៀនសូត្រវិជ្ជាពេទ្យនេះឱ្យបានល្អ»[1]។  ឃ្លានេះជាសំដីរបស់សមមិត្តលេខាសាខាបក្សក្នុងមន្ទីរសង្គមកិច្ច បានលើកមកនិយាយដើម្បីពន្យល់ទៅដល់សមមិត្តវ៉ន។ សមមិត្តវ៉ន គឺជាគ្រូពេទ្យបដិវត្តន៍មួយរូប ដែលមានតែចំណេះដឹងបន្ដិចបន្តួច ហើយមន្ទីរសង្គមកិច្ចបានលើកទឹកចិត្តឱ្យខិតខំប្រឹងរៀនសូត្រពីជំនាញជាពេទ្យថែទាំអ្នកជំងឺ។ សមមិត្តវ៉ន កើតចេញពីគ្រួសារកសិករក្រីក្រ នៅខេត្តព្រះវិហារ ដែលបានអំណររីករាយចំពោះអង្គការបដិវត្តន៍នៅពេលដែលអង្គការទទួលបានជ័យជម្នះ និងចូលរំដោះកាន់ក្ដាប់តំបន់ព្រះវិហារ។  អង្គការបានលើកសរសើរអំពីវីរភាពបដិវត្តន៍របស់សមមិត្តវ៉ន ដែលជាប្រជាជនក្រីក្រ បានលះបង់បម្រើអង្គការទាំងថ្ងៃទាំងយប់ក្នុងនាមជាពេទ្យបដិវត្តន៍។ យោងទៅតាមឯកសារចម្លើយសារភាព និងបទសម្ភាសន៍ទៅលើអតីតកម្មាភិបាលខ្មែរក្រហម និងជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលធ្លាប់ធ្វើការក្នុងមន្ទីរសង្គមកិច្ចមានឈ្មោះដូចជា៖ យន់ អាត[2], ឆេង...

យន់ អាត៖ ធ្វើការក្នុងពេទ្យ៦មករា ធ្វើឱ្យខ្ញុំខ្លាច ខ្លាចធ្វើការខុសខ្លាចអង្គការចាប់ខ្លួនយកទៅសម្លាប់

ខ្ញុំឈ្មោះ យន់ អាត[1] កើតក្នុងឆ្នាំ១៩៦២ ភូមិច្រមុះភ្នំ(បច្ចុប្បន្នភូមិដីដុះ)  ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ សព្វថ្ងៃ ខ្ញុំប្រកបមុខរបរធ្វើស្រែចម្ការ និងរស់នៅក្នុងភូមិព្រំតោស ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។  ឪពុកខ្ញុំឈ្មោះ យន់ និងម្តាយឈ្មោះ នូច(ស្លាប់ក្នុងឆ្នាំ១៩៧៩ ដោយសារជំងឺ)។  ខ្ញុំមានបងប្អូនចំនួន៧នាក់ ក្នុងនោះមានស្រីចំនួន៣នាក់។  បងប្អូនខ្ញុំមានឈ្មោះដូចជា៖១)បងស្រី ឡៃ(ស្លាប់ក្នុង១៩៧៣), ២)ខ្ញុំផ្ទាល់, ៣)ប្អូនប្រុស...

យូរ គឹមវ៉ាន់ ហៅ ស៊ាង៖ យុទ្ធនារី ផ្នែកកាត់ដេរខោអាវកងទ័ពខ្មែរក្រហម

នៅចន្លោះឆ្នាំ១៩៧៧-១៩៧៨ របបខ្មែរក្រហមបានប៉ះទង្គិចជាមួយប្រទេសវៀតណាម បន្ទាប់ពីនោះថ្នាក់ដឹកនាំនៃរបបខ្មែរក្រហម បានធ្វើបន្សុទ្ធកម្មទ្រង់ទ្រាយធំលើកទី២ ទៅលើថ្នាក់ដឹកនាំ ជួរកម្មាភិបាល និងប្រជាជនក្នុងភូមិភាគបូព៌ា។ អង្គការបានចោទប្រកាន់ថាថ្នាក់ដឹកនាំ និងប្រជាជនក្នុងភូមិភាគបូព៌ា គឺជាទីភ្នាក់ងារយកការណ៍ឱ្យប្រទេសវៀតណាម (ក្បាលយួនខ្លួនខ្មែរ)។ ដើម្បីស្វែងរកជនស្អាតស្អំ ហើយស្មោះត្រង់ជាមួយអង្គការបក្ស គឺខ្មែរក្រហមបានប្រើវិធីសាស្រ្តជីវទស្សន៍[1]ទៅលើកម្មាភិបាលរបស់ខ្លួនគ្រប់កម្រិត។ នៅថ្ងៃទី១១ ខែឧសភា​ ឆ្នាំ១៩៧៧ យូរ គឹមវ៉ាន ហៅ ស៊ាង[2] ក៏ធ្លាប់ត្រូវអង្គការហៅទៅប្រជុំដើម្បីបំពេញប្រវត្តិរូបសង្ខេបរបស់ខ្លួន ក្រុមគ្រួសារ ការពាក់ព័ន្ធនិន្នការនយោបាយ ការងារបម្រើកម្លាំងបដិវត្តន៍...

មតិណែនាំរបស់៨៧០ អំពីព្រឹត្តិការណ៍ទម្លាក់គ្រាប់បែក លើក្រុងសៀមរាប ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ

នៅចន្លោះព្រឹកម៉ោង ៨កន្លះ និងពេលរសៀលម៉ោង២ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ១៩៧៦ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬ របបខ្មែរក្រហម មានហេតុការណ៍ការទម្លាក់គ្រាប់បែកដ៏ចម្លែកមួយចំកណ្ដាលទីក្រុងសៀមរាប ដែលបណ្ដាលឲ្យមានការបាត់បង់អាយុជីវិត ការខូចខាតទ្រព្យសម្បត្តិ និងផ្ទះសម្បែងមួយចំនួន។ ព្រឹត្តិការណ៍នេះកើតឡើងបន្ទាប់ពីកងទ័ពខ្មែរក្រហម បានទទួលជ័យជម្នះ និងរំដោះប្រទេសបានទាំងស្រុងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ក្រោយហេតុការណ៍ភ្លាមៗ ថ្នាក់ដឹកនាំ ឬគណៈនៃមន្ទីរ៨៧០ នៃរបបខ្មែរក្រហមបានលើកឡើងថា «រឿងនាវាម៉ាយ៉ាហ្គេស ក៏មិនធំដុំដល់ការហ៊ានទម្លាក់គ្រាប់បែកចូលមកជ្រៅក្នុងទឹកដីយើង»[1]។ សំណួរដែលត្រូវសួរជាបន្តបន្ទាប់រួមមាន...

អ៊ា សំអឿន ៖ ខ្ញុំស្ម័គ្រចិត្តចូលបម្រើចលនាបដិវត្តន៍

ខ្ញុំមានឈ្មោះពីកំណើត សួន សំអឿន ដល់ចូលរួមជាមួយបដិវត្តន៍ខ្មែរក្រហម ខ្ញុំដាក់ឈ្មោះ អ៊ា សំអឿន[1] ហៅ ញ៉េប ភេទស្រី កើតក្នុងឆ្នាំ១៩៥៣ នៅភូមិក្រោយផ្សារ ក្រុងក្រចេះ ខេត្តក្រចេះ។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិបឹងខ្ពប ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល។ ខ្ញុំជាម្ចាស់ប្រវត្តិរូបក្នុងឯកសារលេខ  K០០០៤១[2] ដោយកាលនោះមានតួនាទីជាកងទ័ពអនុសេនាតូច១៤ នៃកងពល៧០៣[3] ក្នុងរបបខ្មែរក្រហម។ ខ្ញុំមានឪពុកឈ្មោះ...

ហង់ សេង ហៅ សាយ ៖ ខ្ញុំពិការក៏ខ្មែរក្រហមបញ្ជូនឱ្យទៅវាយនៅសមរភូមិមុខលើកលែងតែអ្នកពិការភ្នែកទាំងសងខាងតែប៉ុណ្ណោះ

នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ១៩៧៦ សាយ បានសរសេរឆ្លើយតបទៅនឹងសំណួរអំពីប្រវត្តិរូបសង្ខេបរបស់ខ្លួនជូនអង្គការថ្នាក់លើ បូករួមទាំងសេចក្ដីសន្និដ្ឋានលើ៤ចំណុចមានដូចជា៖ ១)ចំណុចខ្លាំងគឺនយោបាយបានយល់ជ្រួតជ្រាបលើមាគ៌ាមួយកម្រិត។ សតិអារម្មណ៍បាននឹងនរ មិនងាករេពីជួរបដិវត្តន៍។ ការចាត់តាំងគឺគោរពបទបញ្ជាដាច់ខាត។ ២) ចំណុចខ្សោយគឺ នយោបាយមិនទាន់ជ្រួតជ្រាបពីបដិវត្តន៍សង្គមនិយម។ សតិអារម្មណ៍មិនទាន់នឹងនរ នៅមានការស្មុគស្មាញ។ ការចាត់តាំងមិនទាន់គោរពបទបញ្ជា ឱ្យបានម៉ឺងម៉ាត់នៅឡើយទេ។ ៣) ចំណុចពិសេស គឺគ្មាន។ និង៤)ទិសកសាង គឺខិតខំពង្រឹងនយោបាយ សតិអារម្មណ៍ចាត់តាំង ឱ្យបានទាន់បដិវត្តន៍សង្គមនិយម និងមានការដាច់ខាត[1]។...

ហុង កៀវ ៖ ព្រះពុទ្ធនៅតែចូលនិព្វាន កាលៈទេសៈស្រុកទេសវាត្រូវបត់បែន

«ព្រះពុទ្ធនៅតែចូលនិព្វាន កាលៈទេសៈស្រុកទេសវាត្រូវបត់បែន» ឃ្លានេះគឺជាការឆ្លើយតបរបស់ ហុង កៀវ ទៅកាន់សំណួរអំពីវិធីសាស្រ្តដើម្បីធ្វើការកាត់ចិត្ត កុំឱ្យនឹករឭកដល់កូនៗរបស់គាត់ចំនួនបួននាក់ដែលបានបាត់ខ្លួន និងស្លាប់ក្នុងរបបខ្មែរក្រហម។ កូនៗរបស់ ហុង កៀវ ដែលបានបាត់ខ្លួននិងស្លាប់មានឈ្មោះដូចជា៖ ជ្រុង, អេង, ប៉ុក និង ឡង់ ឌី ហៅ អុល[1]។ យោងតាមខ្លឹមសារពាក្យព្រះពុទ្ធនៅតែចូលនិព្វាន​ ហុង កៀវ ចង់សំដៅទៅលើជីវិតកូនៗរបស់គាត់ ដែលសុទ្ធតែជាកម្លាំងមនុស្សយើង...

ស្លេះ សាទះ ៖ យល់សប្ដិក៏នៅតែខ្លាចឈ្លបខ្មែរក្រហម

ខ្ញុំនៅតែយល់សប្ដិឃើញស្ថានការណ៍រស់នៅក្នុងរបបខ្មែរក្រហម ធ្វើឱ្យខ្ញុំយំ ភ័យខ្លាច ចំពោះការស្រែកសម្លុត បង្ខំឱ្យធ្វើការពីសំណាក់កងឈ្លប កម្មាភិបាលខ្មែរក្រហម គ្មានពេលឈប់សម្រាក និងការបង្ខំឱ្យហូបសាច់ជ្រូក។ រឿងរ៉ាវដែលបានកើតឡើងក្នុងរបបខ្មែរក្រហម វានៅតែរស់រានជាប់ក្នុងរាងកាយរបស់ខ្ញុំ។ ហេតុការណ៍ទាំងប៉ុន្មាន ទោះបីជាកន្លងផុតទៅជាច្រើនឆ្នាំក៏ពិតមែន ប៉ុន្ដែខ្ញុំនៅតែភ័យខ្លាច នៅតែចងចាំ ពីអ្វីដែលកើតឡើងចំពោះក្រុមគ្រួសារខ្ញុំ ជាពិសេសការជម្លៀសចេញពីភូមិកំណើត និងបន្តចេញពីតំបន់ផ្សេងៗជាច្រើនដំណាក់កាល ការបែកបាក់សមាជិកក្រុមគ្រួសារ និងចុងក្រោយការស្លាប់ម្តាយរបស់ខ្ញុំ។ ស្លេះ សាទះ[1] អាយុ៦៤ឆ្នាំ (២០២១) ជាជនជាតិចាម កើតនៅភូមិស្វាយឃ្លាំង...

សុខ សារី៖ សមាជិកមន្ទីរវរសេនាតូច៧០៤ នៃកងពល៧០៣

នៅក្នុងចម្លើយសារភាពរបស់សមមិត្ត សុខ សារី[1] ឯកសារលេខJ00២៤៦ ផ្នែកទំព័រខាងមុខមានចំណាររបស់សមមិត្ត ឌុច[2] គណៈមន្ទីរសន្តិសុខស-២១ សរសេរផ្ញើទៅកាន់ថ្នាក់លើដែលមានខ្លឹមសារថា៖ «បងជាទីគោរព! ខ្លឹមសារដែលវាសរសេរ និងខ្លឹមសារក្នុងខ្សែអាត់ខុសគ្នាបន្តិច៖ – អត្ថបទសរសេរនេះខ្លឹមសារល្អិតអំពីការដែល យឿន អប់រំ និងសកម្មភាពប្រឆាំងបដិវត្តន៍ផ្ទាល់ខ្លួនវា និងយឿន។ – ខ្សែអាត់ដែលបានជូនបងហើយនោះល្អិតអំពីសភាពការណ៍ដោះលែងអាផល់។ មិនសូវល្អិតរឿង យឿន អប់រំ ដោយគោរព! ឌុច ២៩-៧-៧៧»[3]។...

ឈឺ ហូយ ហៅ ខៃ ប្រធានបច្ចេកទេសពេទ្យតំបន់៥ ភូមិភាគពាយ័ព្យ

ឈឺ ហូយ ហៅ ខៃ[1] កើតនៅភូមិព្រះវិហា ឃុំធ្លក ស្រុកមានជ័យថ្មី (បច្ចុប្បន្នស្រុកស្វាយជ្រំ) ខេត្តស្វាយរៀង។ នៅក្នុងកំណត់ហេតុចម្លើយសារភាពរបស់ ខៃ ឯកសារលេខJ០០៦១៥ មិនបានបង្ហាញពីប្រវត្តិរូបផ្ទាល់ខ្លួន ឪពុកម្តាយ និងក្រុមគ្រួសារច្បាស់លាស់ឡើយ។ ក្នុងឆ្នាំ១៩៦២ ខៃ បានចូលរៀននៅសាលាបឋមសិក្សាកំពង់រាប ខេត្តស្វាយរៀង។ ប៉ុន្ដែក្នុងឆ្នាំ១៩៦៤ ឪពុក បានមកយក ខៃ ឱ្យទៅរស់នៅភូមិប៉ាហ៊ីថ្មី ខេត្តប៉ៃលិន។...

សំ សាបូរ៖ ក្លាយជាកូនចិញ្ចឹមមេភូមិក្នុងតំបន់ពាយ័ព្យ

នៅឆ្នាំ១៩៧៨ បន្ទាប់ពីមានព្រឹត្តការណ៍ សោ ភឹម ប្រធានភូមិភាគបូព៌ា ត្រូវចោទប្រកាន់ថាក្បត់អង្គការមជ្ឈិមបក្ស គ្រួសារខ្ញុំក៏ត្រូវអង្គការខ្មែរក្រហមជម្លៀសដោយបង្ខំទៅកាន់ភូមិភាគពាយ័ព្យ ហើយត្រូវធ្វើដំណើរចេញពីភូមិបឹងវែង ឃុំដំរីពួន ឆ្ពោះមកឃុំអង្គរទ្រេត រួចឡើងជិះកាណូតមកកាន់ច្បារអំពៅ ក្រុងភ្នំពេញ ដើម្បីបន្តដំណើរតាមផ្លូវរថភ្លើងបន្ត។ គ្រួសារខ្ញុំត្រូវអង្គការចាត់តាំងឱ្យចុះនៅតំបន់ស្វាយដូនកែវ ខេត្តពោធិ៍សាត់។ ពេលចុះពីលើរថភ្លើង អង្គការបានបែងចែកសមាជិកគ្រួសារខ្ញុំតាមផ្នែកផ្សេងៗគ្នា។ បងប្រុស បងស្រីខ្ញុំដែលមិនទាន់មានគ្រួសារត្រូវចូលក្នុងកងចល័តស្រួច និងបងស្រីខ្ញុំពីរនាក់ដែលមានគ្រួសារហើយ ត្រូវទៅធ្វើការក្នុងសហករណ៍។ ចំណែកខ្ញុំត្រូវចូលក្នុងកងកុមារ ដែលត្រូវបែកពីម្តាយរបស់ខ្ញុំ។ ជាសំណាងល្អសម្រាប់ខ្ញុំ ពេលធ្វើការក្នុងកងកុមារចល័ត...

ខ្ញុំធ្លាប់ឆ្លងកាត់ប្រាំសម័យកាលមកហើយ

គ្រួសារខ្ញុំស្នាក់នៅក្នុងខ្ទមស្លឹកនាជាយក្រុងភ្នំពេញ ក្នុងអំឡុងពេលដែលកម្លាំងខ្មែរក្រហមទទួលបានជ័យជម្នះថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ បន្ទាប់ពីនោះភ្លាមៗ ខ្ញុំបានឃើញប្រជាជនទូលបង្វេចដើរតាមថ្នល់មុខផ្ទះខ្ញុំ ដែលស្ថិតនៅម្ដុំស្ទឹងមានជ័យ។ ដោយសារការងឿងឆ្ងល់ ខ្ញុំក៏ដើរចេញទៅសាកសួរ ចម្លើយតបមកវិញគឺ «កងទ័ពរំដោះបានដេញប្រជាជនដែលកំពុងរស់នៅម្ដុំផ្សារថ្មីចេញ ឱ្យផុតរយៈពេលបីថ្ងៃសិន ដើម្បីបោសសម្អាតទីក្រុងភ្នំពេញ»។ ចម្លើយដែលខ្ញុំបានឮ ធ្វើឱ្យចិត្តខ្ញុំមិនទាន់អស់ចម្ងល់ ក៏ចាំស្ទាក់សួរកងទ័ពពាក់អាវខ្មៅ ស្ពាយកាំភ្លើង និងមានវ័យប្រហែលជា១៣ឆ្នាំថា «សមមិត្ត គេនាំគ្នាចេញ     លន់ៗហ្នឹងគេទៅណាវិញ?»  កងទ័ពខ្មែរក្រហមបានតបខ្ញុំថា «មិត្តបង មិនបាច់ចេញទៅណាទេ ព្រោះមិត្តបងស្ថិតក្នុងវណ្ណៈអធន»[1]...

កួយ សៀង៖ ករណីបាត់បងប្រុស កួយ សឿន លេខាស្រុកត្រពាំងរូង

«ឱ្យតែបងខ្ញុំមកវិញ ខ្ញុំធ្វើបុណ្យបីយប់បីថ្ងៃ» មូលហេតុគឺ «ទីមួយគឺខ្ញុំអត់មានឪពុកម្តាយ, ទីពីរខ្ញុំព្រាត់បងប្រុសខ្ញុំជាយូរមកហើយ និងទីបីគឺចង់ជួបជុំ​​​​​​​គ្នា ឱ្យតែអ្នកស្គាល់ខ្ញុំសូមអញ្ជើញទាំងអស់ ដើម្បីឱ្យគ្រប់គ្នាស្គាល់ថាខ្ញុំក៏នៅមានបងប្រុស»។ នេះជាសំដីរបស់ កួយ សៀង ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមួយរូប ដែលបានបាត់បង់សមាជិកគ្រួសារទាំងអស់ចំនួន៧នាក់ ក្នុងរបបខ្មែរក្រហម។ កម្មាភិ   បាលខ្មែរក្រហមបានចោទប្រកាន់ថា ក្រុមគ្រួសាររបស់ សៀង ជាប់និន្នាការនយោបាយ ដែលត្រូវចាប់យកទៅកម្ទេច និងមួយចំនួនទៀតបានបាត់ខ្លួនដោយមិនដឹងមូលហេតុ និងមិនបានទទួលដំណឹងអ្វីសោះរហូតមកដល់ពេលបច្ចុប្បន្ន។  ខាងក្រោមនេះ គឺជាការរៀបរាប់រឿងរ៉ាវ បទពិសោធន៍ឆ្លងកាត់ក្នុងរបបខ្មែរក្រហមរបស់...

ឌុច សុភាព ហៅ ភេន ៖ ពីជនបដិវត្តន៍ដ៏ស្មោះត្រង់ ក្លាយទៅជាអ្នកទោសផ្នែកនិន្នាការនយោបាយ

ខ្ញុំឈ្មោះ ឌុច សុភាព ហៅ ភេន[1] អាយុ៥០ឆ្នាំ(២០០៤) មានទីកន្លែងកំណើត និងរស់នៅបច្ចុប្បន្នក្នុងភូមិទួល ឃុំដំរិល ស្រុកអូររាំងឪ ខេត្តកំពង់ចាម(សព្វថ្ងៃដូរមកខេត្តត្បូងឃ្មុំ)។ ខ្ញុំមានឪពុកឈ្មោះ ឌុច និងម្តាយឈ្មោះ ផៃ គាត់ទាំងពីររស់នៅក្នុងសង្កាត់ចក ស្រុកអូររាំងឪ ខេត្តកំពង់ចាម[2]។ ខ្ញុំមានបងប្អូនចំនួន៨នាក់ ក្នុងនោះមានប្រុសចំនួន៣នាក់ និង ស្រីចំនួន៥នាក់។ ខ្ញុំជាកូនស្រីទី៤ក្នុងគ្រួសារ។ ឪពុកម្តាយរបស់ខ្ញុំប្រកបមុខរបរធ្វើស្រែចម្ការ និងមានវណ្ណៈភាពជាកសិករកណ្ដាលថ្នាក់ក្រោម។...

ឌីន ឆៃវ៉ន ហៅ រ៉េន ៖ យុទ្ធនារីបដិវត្តន៍

ក្រោយពីខ្មែរក្រហមទទួលបានជ័យជម្នះលើរបបសាធារណរដ្ឋខ្មែរ ដែលដឹកនាំដោយលោកសេនាប្រមុខ លន់ នល់ ក្នុងថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ហើយ ខ្មែរក្រហមបានសុំយាងសម្ដេចព្រះ នរោត្តម សីហនុ ដែលគង់នៅក្រៅប្រទេសឱ្យមកកាន់ប្រទេសកម្ពុជាវិញ[1]។ ខណៈនោះ អង្គការខ្មែរក្រហម ទើបចាប់ផ្ដើមគ្រប់គ្រងបានប្រទេសថ្មី ហេតុនេះមិនទាន់បានរៀបចំកងទ័ពឱ្យបានត្រឹមត្រូវនោះឡើយ។ ឌីន ឆៃវ៉ន ហៅ រ៉េន ក្នុងនាមជាយុទ្ធនារីកងទ័ពខ្មែរក្រហម គឺអង្គភាពបានបញ្ជូន រ៉េន ឱ្យទៅចាំទទួលសម្ដេចឪនៅឯព្រលានយន្តហោះពោធិ៍ចិនតុង។ កងទ័ពជាច្រើនបានមកឈររង់ចាំទទួលសម្ដេចព្រះ...

ឌុល ថាត៖ ប្រធានក្រុមសេដ្ឋកិច្ច ភូមិភាគបូព៌ា

  អតីតជានារីអង្គការបដិវត្តន៍[1]ខ្មែរក្រហម ដែលបានទទួលភារកិច្ចជាជំនួយការយុវជនឃុំស្វាយឃ្លាំង និងជាអ្នកឃោសនាឱ្យស្រ្តីជនជាតិចាមក្នុងឃុំស្វាយឃ្លាំងកាត់សក់ខ្លី ដើម្បីងាយស្រួលធ្វើស្រែចម្ការ ដូចជាដកសំណាបឬស្ទូងស្រូវជូនអង្គការបដិវត្តន៍ជាដើម។​ ឌុល ថាត មានចិត្តសប្បាយរីករាយ ក្នុងការចែករំលែករឿងរ៉ាវរបស់ខ្លួន ដែលធ្លាប់ជ្រុលខ្លួនចូលរួមបម្រើការឱ្យរបបខ្មែរក្រហម ដើម្បីចងក្រងជាឯកសារទុកបង្រៀនដល់យុវជនជំនាន់ក្រោយ មុនពេលគាត់ស្លាប់។    ថាត បានបន្ថែមទៀតថា រឿងរ៉ាវនៃការឆ្លងកាត់ក្នុងរបបខ្មែរក្រហមបានផ្ទុកក្នុងខ្លួនរបស់គាត់ជាច្រើនឆ្នាំកន្លងមកហើយ។ នៅពេលដែលបុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជាមកសួរនាំ គាត់ពិតជាសប្បាយរីករាយក្នុងការចែករំលែកបទពិសោធន៍ជាអ្នកបដិវត្តន៍។ ការចែករំលែករបស់គាត់ក៏ជាចំណែកមួយក្នុងការជួយទប់ស្កាត់ អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍[2] និងរារាំងកុំឱ្យមានអំពើឃោរឃៅកើតឡើងសារជាថ្មី។ ខ្ញុំឈ្មោះ ឌុល ថាត[3]  ឈ្មោះហៅក្រៅ...

ម៉ក់ សំ៖ បើសិនជាប្អូនខ្ញុំនៅរស់ ពិតជាវិលមករកម្តាយ

«បានស្គាល់អត្ដចរិតរបស់ខ្លួន គឺមានចិត្តស្រាល ឆេវឆាវ ឆាប់ខឹង ចំពោះបង»[1] នេះគឺជាសំដីរបស់ ឡុញ សោ ហៅ ភា[2] ដែលបានសរសេរឆ្លើយតបនូវសំណួរក្នុងប្រវត្តិរូបបដិវត្តន៍របស់ខ្លួនជូនអង្គការ។ តែបន្ទាប់ពីចូលបដិវត្តន៍ ភា បានកែប្រែអត្ដចរិតរបស់ខ្លួន ព្រោះខ្លួនបានយល់ពីមាគ៌ាគោលនយោបាយរបស់បក្ស ដែលបក្សបានពន្យល់ណែនាំ។ ភា បានសរសេរបន្ថែមថា «បងស្រីខ្ញុំឈ្មោះ សំ គាត់ចេះសុភាពរាបសារ រាក់ទាក់ចំពោះអ្នកបដិវត្តន៍ គាត់មិនដែលធ្វើអ្វីច្រងេងច្រងាងនោះឡើយ។ បងស្រីខ្ញុំ ចេះណែនាំចំពោះរូបខ្ញុំឱ្យខិតខំធ្វើការងារជូនអង្គការបដិវត្តន៍...

ព្រំ ឈឿន ៖ ពីកងកុមារក្លាយជាយុទ្ធជនយាមទ្វារមន្ទីរស-២១

ព្រំ ឈឿន [1]ចូលបដិវត្តន៍ក្នុងថ្ងៃទី១ ខែមីនា ឆ្នាំ១៩៧៥ នៅមន្ទីរ១៣ក សំរោង ភាគពិសេស ដែលបានបោះទីតាំងនៅតំបន់១៥ចាស់។​ អ្នកនាំ ព្រំ ឈឿន ចូលបដិវត្តន៍មានឈ្មោះ មាស​ តួនាទីជាប្រធានមន្ទីរ១៣ក ភាគពិសេស។ មូលហេតុដែលនាំឱ្យ ព្រំ ឈឿន ចូលបដិវត្តន៍ក៏ព្រោះតែមានការឈឺចាប់ និងពួកវណ្ណៈជិះជាន់ ដែលតែងតែធ្វើបាបមកលើប្រជាជនយ៉ាងឃោរឃៅ និងព្រៃផ្សៃបំផុត។ ឃើញដូច្នេះហើយបានជា ព្រំ...

កៅ សំអូន ហៅ សារ៉ាវុធ ប្រធានរោងចក្របាវដូនទាវ

កៅ សំអូន ហៅ សារ៉ាវុធ[1] ត្រូវបានអង្គការចាប់ខ្លួននៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ១៩៧៧ រួចបញ្ជូនមកកាន់មន្ទីរសន្តិសុខស-២១[2]។ តាមរយៈឈ្មោះ ចិន សឿន ជាអ្នកសង្ខេបចម្លើយសារភាពរបស់ សារ៉ាវុធ ជូនថ្នាក់លើ និង ជាអ្នកសួរចម្លើយផ្ទាល់[3] បានបញ្ជាក់ថា ខ្លួនបានសួរសង្កត់ឱ្យ សារ៉ាវុធ និយាយអំពីបញ្ហាក្បត់, បញ្ជាក់ពីមូលហេតុនាំឱ្យជាប់ខ្សែសង្វាក់ពីមួយទៅមួយ និង បញ្ជាក់ឈ្មោះអ្នកដែលបានជាប់ទាក់ទងធ្វើសកម្មភាពកសាងកម្លាំងក្បត់ក្នុងជួរបដិវត្តន៍។ លើសពីនេះ ចិន...

នារីពេទ្យបដិវត្តន៍មន្ទីរព-១ ផ្នែកព្យាបាលកុមារ និង សម្រាលកូន

ក្នុងរបបខ្មែរក្រហម អង្គការបានចាត់ទុកកសិករក្រីក្រគឺជាអ្នកបដិវត្តន៍ដ៏ស្អាតស្អំបំផុត។ កសិករក្រីក្រជាមនុស្សដែលមានប្រវត្តិរូបស្អាតស្អំ និង គ្មានជាប់និន្នាការនយោបាយអ្វីពីមុនមកឡើយ។ យោងតាមឯកសារ I02807 ជាប្រភេទឯកសារផ្នែកពិនិត្យប្រវត្តិរូបបដិវត្តន៍របស់សមមិត្ត ភី ហៅ អាង ធ្វើការនៅមន្ទីរពេទ្យបដិវត្តន៍សម្រាប់កុមារ និង សម្រាលកូនព-១ នៃក្រសួងសង្គមកិច្ច បានបង្ហាញយ៉ាងលម្អិតថា អាង មានគ្រួសារស្ថិតក្នុងឋានៈកសិករកណ្ដាលក្រោម ធ្វើស្រែចម្ការ និង មានជីវភាពខ្វះខាត។ លើសពីនេះ អង្គការក៏ធ្វើការវាយតម្លៃលើអត្តចរិត អាង ថា...

ធុច លីមហ៊ត កងចល័តនេសាទភូមិភាគពាយ័ព្យ

ធុច លឹមហ៊ត[1] ភេទប្រុស អាយុ២៥ឆ្នាំ (១៩៧៧) កើតនៅភូមិរំដួល ឃុំស្វាយប៉ោ ស្រុកសង្កែ តំបន់៤។ ឪពុកម្តាយរបស់ លឹមហ៊ត គឺជាឈ្នួញទិញអង្ករយកទៅលក់នៅតាមតំបន់ទន្លេសាប។​ កាលពីកុមារភាព លឹមហ៊ត អាយុ៩ឆ្នាំ ឪពុកម្តាយបានបញ្ជូនឱ្យចូលរៀននៅសាលាបឋមសិក្សាអ៊ុត្ដសាលា។ ពេលឡើងថ្នាក់ទី៧ ត្រូវបន្តការសិក្សានៅវិទ្យាល័យបាត់ដំបង និង ថ្នាក់ទី៦ ប្តូរមករៀននៅវិទ្យាល័យអ៊ាបឃុតរយៈពេលមួយឆ្នាំ ក៏ផ្លាស់ទៅខាងវិទ្យាល័យបាត់ដំបងវិញ។ ឆ្នាំ១៩៧០ លឹមហ៊ត រៀនថ្នាក់ទី៥...

ឪពុកខ្ញុំ បានបង្រៀនកូនចៅឱ្យដាំដើមគ និង ចេះលះបង់ជូនអង្គការ

ហាក់ ម៉ាត់[1] អាយុ៥២ឆ្នាំ (ក្នុងឆ្នាំ២០០១) មានតួនាទីជាអធិការនគរបាលស្រុកក្រូចឆា្មរ និង រស់នៅក្នុងភូមិទី៥ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម (បច្ចុប្បន្នស្ថិតនៅខេត្តត្បូងឃ្មុំ)។ ម៉ាត់ បានផ្ដល់បទសម្ភាសឱ្យមជ្ឈមណ្ឌលឯកសារកម្ពុជា ស្ដីពីការចងចាំនៃរឿងរ៉ាវដែលធ្លាប់ឆ្លងកាត់ក្នុងរបបខ្មែរក្រហម ជាពិសេសការលត់ដំខ្លួន និងលះបង់សម្ភារជូន អង្គការដើម្បីប្ដូរយកវណ្ណៈស្អាតស្អំ។ ម៉ាត់ បាន        រំឭកថា «ខ្ញុំមិនបានដឹងពីដើមហេតុអ្វី បានជាមានកម្លាំងខ្មែរក្រហមកើតឡើង? ស្រាប់តែសុខៗ ឃើញកងកម្លាំងខ្មែរក្រហមចូលមកត្រួតត្រាក្នុងភូមិខ្ញុំរស់នៅ។ ខ្ញុំចងចាំបានថា...

រឿងរ៉ាវនៅក្នុងភូមិ គួរតែមានសរសេរ ចងក្រងថែរក្សាទុក ឲ្យក្មេងជំនាន់ក្រោយបានដឹង

មជ្ឈមណ្ឌលឯកសារកម្ពុជា[1]បានសម្ភាស និងរៀបចំវេទិកាជាច្រើនក្នុងសហគមន៍ជនជាតិចាម ជាពិសេស ភូមិស្វាយឃ្លាំង ដែលមហាជនស្គាល់ និង មានភាពព្រឺព្រួចចំពោះព្រឹត្តិការងើបបះបោរប្រឆាំងជាមួយខ្មែរក្រហមក្នុងអំឡុងឆ្នាំ១៩៧៥-១៩៧៩។ ការងើបបះបោរប្រឆាំងជាមួយទាហានខ្មែរក្រហម គឺមកពីការគាបសង្កត់លើសេរីភាពនៃការគោរពសាសនា និងការចាប់យកប្រជាជនដែលមានចំណេះដឹងក្នុងភូមិស្វាយឃ្លាំងយកទៅសម្លាប់ ដោយគ្មានហេតុផល។ បទសម្ភាសរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម គឺជាចំណែកមួយដ៏មានសារសំខាន់ចំពោះការថែរក្សាប្រវត្តិសាស្រ្តទុកសម្រាប់យុវជនជំនាន់ក្រោយបានរៀនសូត្រ និងជាផ្នែកមួយនៃការទប់ស្ដាត់អំពើប្រល័យពូជសាសន៍។  ស្មាន កាជិ[2] ភេទប្រុស អាយុ៥៥ឆ្នាំ (ក្នុងឆ្នាំ១៩៩៩) បានរៀបរាប់ថា ការថែរក្សាទុកនូវប្រវត្តិសាស្រ្តរបស់ជនជាតិចាមក្នុងភូមិស្វាយឃ្លាំង ពីហេតុការបះបោរគួរចងក្រង ថែរក្សាទុកសម្រាប់យុវជនជំនាន់ក្រោយដើម្បីរៀនសូត្រ ឈ្វេងយល់ និងដឹងពីប្រវត្តិសាស្រ្តក្នុងសហគមន៍របស់ខ្លួន។...

មេពួកផ្នែកវាស់ស្ទង់ មន្ទីរវ-៦៦

ឯកសារលេខ J០០១០១[1] ដែលផ្នែកក្របមុខបានបង្ហាញពីឈ្មោះ ខែម ហ៊ួត[2] មាននាទីជាមេពួក ផ្នែកវាស់ស្ទង់ មន្ទីរ វ-៦៦ និង បានចូលក្នុងបក្ស សេ-អ៊ី-អា[3] នៅខែសីហា ឆ្នាំ១៩៧៦។ ជនសង្ស័យជាច្រើនក្នុងរបបខ្មែរក្រហម ត្រូវអង្គការចោទប្រកាន់ថា បក្ខពួក សេ-អ៊ី-អា ជាខ្មាំង និងត្រូវចាប់យកទៅសម្លាប់ជាបន្តបន្ទាប់។ ទំព័របន្ទាប់នៃឯកសារគឺឃើញសរសេរសេចក្ដីរាយការណ៍ជូនអង្គការអំពីប្រវត្តិផ្ទាល់ខ្លួនរបស់ ខែម ហ៊ួត និងក្រុមគ្រួសារ សកម្មភាពចូលបដិវត្តន៍...

សា អៃស៊ះ ៖ បើមានសំឡេងក្មេងយំ នឹងត្រូវដាក់គ្រាប់បែកកម្ទេចទាំងទូក

ឆ្នាំ១៩៧៣ ជនជាតិចាមចាប់ផ្ដើមឡើងតវ៉ាប្រឆាំងនឹងការគ្រប់គ្រងរបស់កងទ័ពខ្មែររំដោះ (ខ្មែរក្រហម) ដែលបានធ្វើការគាបសង្កត់លើជំនឿសាសនា និងការអនុវត្តប្រពៃណី វប្បធម៌តាមសហគមន៍ ដូចជាការថ្វាយបង្ខំក្នុងមួយថ្ងៃប្រាំដង និងការសូត្រគម្ពីរកូអានជាដើម។ ចាប់ពីដើមខែវិច្ឆិកា ឆ្នាំ១៩៧៣ មកដល់ពាក់កណ្ដាលឆ្នាំ១៩៧៤ ជនជាតិចាមយ៉ាងហោចណាស់ ៣០០ នាក់ ក្នុងស្រុកក្រូចឆ្មារ ត្រូវកងទ័ពរំដោះចាប់ខ្លួន។ អ្នកដែលត្រូវចាប់ គឺសុទ្ធតែជនជាតិចាមដែលមានចំណេះដឹងជ្រៅជ្រះ ជាមេដឹកនាំសាសនា ជាពិសេសគឺជាតួន(គ្រូ) បង្រៀនផ្នែកគម្ពីរកូអាន និងអ្នកដែលមានធនធាន អ្នកជំនួញ ក្នុងសហគមន៍1។ ឆ្នាំ១៩៧៥...

ខ្វេន ង៉ុក ហៅ ឡេង៖ លេខាវរសេនាតូច៥០២ តំបន់១០៥ ភូមិភាគឦសាន

នៅឆ្នាំ១៩៧៦ បក្សកុម្មុយនីស្តកម្ពុជាបានបែងចែកភូមិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ ទៅជា៦ភូមិភាគ ដែលក្នុងនោះមាន៣២តំបន់។ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យភូមិភាគនីមួយៗត្រូវយកខេត្តចំនួន២ មកបូកបញ្ចូលគ្នា ឬខេត្តខ្លះគ្រាន់តែកាត់ស្រុកមួយ ឬច្រើនពីខេត្តដទៃមកបញ្ចូលគ្នា។ ភូមិភាគ និង តំបន់សុទ្ធតែត្រូវដាក់លេខសម្គាល់។ ក្នុងមួយភូមិភាគ ត្រូវចែកចេញជាច្រើនតំបន់ ហើយតំបន់នីមួយៗចែកចេញជាស្រុក និងសហករណ៍។[1] តំបន់១០៥ គឺស្ថិតនៅក្នុងភូមិភាគឦសាន ដែលមានប្រធានភូមិភាគឈ្មោះ ម៉ែន សាន ឈ្មោះបដិវត្តន៍ន៍ ណៃ សារ៉ាន់ ហៅ យ៉ា[2]...

ស្មាន តីយ៉ុម៖ ខ្មែរក្រហម ធ្វើឱ្យយាយកើតជំងឺឆ្អឹងខ្នងកោង

ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ខ្ញុំទទួលដំណឹងពីឪពុករបស់ខ្ញុំថាយាយ ស្មាន តីយ៉ុម[1] ដែលត្រូវម្តាយមីងរបស់គាត់ បានដើរដួលនឹងទ្វារបន្ទប់ទឹក បង្កឱ្យមានរបួសជាំមុខនឹងហើមក្បាលផ្នែកខាងស្ដាំ  ឈឺមួយចំហៀងខ្លួន និង ធ្វើឱ្យគាត់កាន់តែពិបាកក្នុងការធ្វើដំណើរ ស្របពេលដែលឆ្អឹងខ្នងរបស់គាត់កោងក្នុងកំឡុងពេលគាត់កើតជំងឺកូវីត១៩។ កូនចៅរបស់យាយរួមទាំងខ្ញុំ មិនបានគិតអ្វីច្រើនទេចំពោះការកើតជំងឺឆ្អឹងខ្នងកោង គ្រាន់តែគិតថាប្រហែលជាគាត់មានអាយុច្រើន មិនរឹងមាំ ការដួលរបស់គាត់មកពីរមិនបានប្រយ័ត្ន ទើបបណ្ដាលឱ្យមានគ្រោះថ្នាក់បែបនេះ។ ក្រោយពីដួល ភ្នែកខាងស្ដាំរបស់យាយត្រូវងងឹតមើលអ្វីមិនឃើញ ប៉ុន្ដែគាត់លាក់បាំងមិនចង់ឱ្យកូនចៅព្រួយបារម្ភ នាំតែអស់ថវិកាក្នុងការព្យាបាល។ ក្នុងថ្ងៃទី៩ ខែធ្នូ...

លួន ឡំ ហៅ វ៉ាន៖ សមាជិកអនុសេនាធំ៧១២

នៅចុងឆ្នាំ១៩៧៦ និងដើមឆ្នាំ១៩៧៧ ការស្រាវជ្រាវរកខ្មាំងបង្កប់ផ្ទៃក្នុងបានក្លាយជាកិច្ចការចម្បងរបស់ខ្មែរក្រហម។ ខ្មែរក្រហមបានបញ្ចុះបញ្ជូលអ្នកភូមិឱ្យចេះស៊ើបការណ៍ពីគ្នាទៅវិញទៅមក ដោយប្រើប្រាស់ពាក្យស្លោកថា «ត្រូវចេះតាមដានគ្នាទៅវិញទៅមក និង ត្រូវរាយការណ៍ជូនអង្គការ»។ មធ្យោបាយផ្សេងៗទៀតដែលខ្មែរក្រហមប្រើក្នុងការស្វែងរកចាប់ខ្លួនខ្មាំងបង្កប់រួមមាន ត្រូវមានឈ្លបយកការណ៍ របាយការណ៍ពីអ្នកយកការណ៍ ការធ្វើប្រវត្តិរូបផ្ទាល់ខ្លួនជាញឹកញាប់ និងចម្លើយសារភាព។[1] នៅក្នុងទំព័រទី៧ រហូតដល់ទំព័រ៣៤ នៃ​ឯកសារលេខ J០០០៤០[2] តម្កល់ក្នុងមជ្ឈមណ្ឌលឯកសារកម្ពុជា បានបង្ហាញពីសំណេរសេចក្ដីរាយការណ៍ ជូនអង្គការខ្មែរក្រហម អំពីប្រវត្តិសកម្មភាពក្បត់របស់ឈ្មោះ លួន ឡំ ហៅ វ៉ាន[3]...

អគ្គនាយកទីស្តីការរដ្ឋមន្រ្តីក្រសួងកសិកម្ម ក្នុងរបប លន់ នល់

ឯកសារប្រវត្តិរូបសង្ខេប I០៨៣៦២  និង ចម្លើយសារភាពនៅសន្ដិសុខមន្ទីរស-២១ ដែលតម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជាមានលេខសម្គាល់ D៤១៧៨០[1] ក្នុងទំព័រដំបូងបានបង្ហាញពីតួនាទីរបស់ឈ្មោះ សួន កាសេត្រ[2] រៀនចប់ផ្នែកវិស្វករក្សេត្រកម្ម នៃក្រុងសិបប្ល៊ូ ប្រទេសប៊ែលហ្សិក (១៩៥៥-១៩៦០) និងជាអគ្គនាយកទីស្ដីការរដ្ឋមន្រ្តីក្រសួងកសិកម្ម នៃរបបសាធារណៈរដ្ឋខ្មែរ ឬ របប លន់ លន់ ចន្លោះឆ្នាំ១៩៧២-១៩៧៥[3]។ សួន កាសេត្រ ត្រូវបានអង្គការឃាត់ខ្លួននៅចំណុចភូមិទួលទ្រា ឃុំព្រែកក្មេង ស្រុកល្វាឯម...

រស់ យ៉ែន ហៅ យ៉េន អតីតអ្នកធ្វើការឱ្យស្ថានទូតឡាវក្នុងសម័យ លន់ នល់ ប្រចាំនៅប្រទេសឡាវ

នៅក្នុងកំណត់ហេតុចម្លើយសារភាពលេខ J០០៤៣៣[1] គឺឃើញមានចំណាទឹកប៊ិចពណ៌ក្រហម ជារបាយការណ៍របស់អតីតប្រធានមន្ទីរស-២១ ឈ្មោះ ឌុច[2] (សម្គាល់ដោយហត្ថលេខា) ជូនថ្នាក់លើ អំពីករណីឈ្មោះ រស់ យ៉ែន ហៅ យ៉េន អតីតធ្វើការនៅទូតប្រចាំប្រទេសឡាវ ក្នុងរបបសាធារណរដ្ឋខ្មែរ លន់ នល់។ រស់ យ៉ែន ហៅ យ៉េន  និងគ្រួសារបានជិះយន្តហោះចេញពីប្រទេសឡាវក្នុងគោលបំណងត្រឡប់ចូលមកប្រទេសខ្មែរវិញតាមច្រកក្រុងប៉ាក់សេ និងបន្តដំណើរមកកាន់ខេត្តស្ទឹងត្រែង។ តែដោយសារប្រទេសស្ថិតក្នុងសភាពអសន្តិសុខ មានគ្រាប់ផ្លោងតាមព្រំដែន...

Solverwp- WordPress Theme and Plugin