ការចេញផ្សាយសៀវភៅ៖ “រឿងរ៉ាវក្នុងភូមិនៅសម័យខ្មែរក្រហម”
ភ្នំពេញ៖ ហុង វណ្ណសុធីរ នឹកឃើញកាលនៅអង្គុយមុខទូរទស្សន៍ជាមួយម្តាយ និងជីដូន។ នេះគឺជារឿងដែលបានកើតឡើងនៅអំឡុងទសវត្សរ៍ឆ្នាំ ២០១០ នៅពេលអ្នកទាំងអស់គ្នាកំពុងមើលការផ្សាយពីការកាត់ទោសមេដឹកនាំខ្មែរក្រហមដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងភ្នំពេញ។ វណ្ណសុធីរ សួរថា «តើមានអ្វីកើតឡើង?» ពេលឮសំណួរនេះ យាយរបស់នាងបានស្រក់ទឹកភ្នែក ហើយជាលើកដំបូង ម្តាយរបស់នាងបានប្រាប់នាងអំពីជីវិតគ្រួសាររបស់នាងក្នុងរបបខ្មែរក្រហមពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩។ វណ្ណសុធីរបានសួរបន្តទៀតថា “ចុះលោកតា?”។ ជីដូនរបស់នាងបានឆ្លើយថា៖ «គាត់ត្រូវបានគេយកទៅសម្លាប់ក្នុងរបបនោះ ដោយសារគាត់ជាមនុស្សដែលទទួលបានការអប់រំ។» វណ្ណសុធីរ ដែលជាគ្រូបង្រៀននៅក្រុងសៀមរាប...
លិខិតថ្លែងអំណរគុណចំពោះអ្នកស្ម័គ្រចិត្តកម្ពុជានៃមជ្ឈមណ្ឌលឯកសារកម្ពុជា
សូមផ្ញើជូនក្រុមអ្នកស្ម័គ្រចិត្តកម្ពុជានៃមជ្ឈមណ្ឌលឯកសារកម្ពុជាទាំងអស់៖ ខ្ញុំបាទ សូមថ្លែងអំណរគុណដល់ ក្រុមអ្នកស្ម័គ្រចិត្តកម្ពុជាទាំងអស់ ចំពោះការលះបង់ ការបំពេញការងារ និងការប្តេជ្ញាចិត្តចំពោះភាពជាអ្នកដឹកនាំសម្រាប់ប្រទេសរបស់ខ្លួន។ ការធ្វើដំណើរទស្សនកិច្ច ទៅកាន់ទីតាំងដែលជាប់ពាក់ព័ន្ធនឹងរបបប្រល័យពូជសាសន៍ខ្មែរក្រហម គឺមិនមែនជារឿងងាយស្រួលនោះទេ។ ចំណែកឯការរៀនសូត្រអំពីប្រវត្តិសាស្រ្តក៏មិនងាយស្រួលដែរ។ ប្រវត្តិសាស្ត្រគឺមិនមែនជាមុខវិជ្ជាដែលងាយស្រួលរៀន ដោយសារធម្មជាតិរបស់មនុស្សមានលក្ខណៈស្មុគ្រស្មាញ បង្កប់នូវមនោសញ្ចេតនា និងពោរ ពេញទៅដោយឥរិយាបថដែលមិនអាចរៀបរាប់បានអស់សេចក្តី។ខណៈពេលដែលមនុស្សអាចបញ្ចេញនូវភាពសាហាវឃោរឃៅខ្លាំងយ៉ាងណាក៏ដោយ មនុស្សក៏អាចបង្ហាញនូវភាពស្រស់ផូរផង់ មានសណ្តានចិត្តល្អ និងភាពជាវីរបុរសថែមទៀតផង។ ដោយសារតែប្រវត្តិសាស្ត្រមិនមែនជារឿងងាយស្រួលបែបនេះហើយ ទើបអនាគតរបស់អ្នកទាំងអស់គ្នាក៏មិនងាយស្រួលដូចគ្នាដែរ។ សោកនាដកម្មនៅក្នុងប្រវត្តិសាស្ត្រនៃអំពើប្រល័យពូជសាសន៍នៅកម្ពុជា ត្រូវបានចារឹកទុកក្នុងក្រអៅបេះ ដូងនៃអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមប្រមាណ៥លាននាក់។ ខណៈពេលដែលអ្នករស់រានមានជីវិតនៃប្រវត្តិសាស្ត្រនេះបានបន្តបាត់បង់ទៅ...
កម្ពុជាត្រូវការវិទ្យាស្ថាន-សារមន្ទីរស្តីអំពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍មួយ៖ ការបង្កើតវិទ្យាស្ថានស្លឹករឹតនឹងបំពេញនូវតម្រូវការនេះ ព្រមទាំងផ្តល់អត្ថប្រយោជន៍ជាច្រើនផ្សេងទៀត
ឆ្នាំក្រោយ គឺជាខួបលើកទី៥០ នៃការកាន់កាប់ទីក្រុងភ្នំពេញរបស់កងកម្លាំងខ្មែរក្រហម ដែលរុញច្រានប្រទេសកម្ពុជាឲ្យធ្លាក់ទៅក្នុងនរកនារយៈកាលជិតបួនឆ្នាំបន្ទាប់មក។ ការដឹកនាំរបស់ខ្មែរក្រហម បាននាំកម្ពុជាឈានទៅកាន់ទំព័រប្រវត្តិសាស្ត្រឃោរឃៅដ៏សោកសង្រេង។ យើងអាចនឹងមិនដែលដឹងច្បាស់អំពីចំនួនជាក់លាក់នៃប្រជាជនកម្ពុជាដែលបានបាត់បង់ជីវិត ប៉ុន្តែបើគ្រាន់តែក្រឡេកមើលទៅកាន់ចំនួនប៉ាន់ប្រមាណ ចំនួនប្រជាជនដែលបាត់បង់ជីវិត គឺច្រើនលើសលប់ណាស់ទៅហើយ។ ជាទូទៅ ប្រជាជនកម្ពុជាទាំងអស់ ដែលរួមបញ្ចូលទាំងអតីតកម្មាភិបាលខ្មែរក្រហម គឺសុទ្ធសឹងតែជាជនរងគ្រោះនៃរបបខ្មែរក្រហម។ ខុសប្លែកពីឧក្រិដ្ឋកម្មឃោរឃៅដទៃទៀតដែលប្រព្រឹត្តទៅនៅជុំវិញពិភពលោក ការបាត់បង់ជីវិតរបស់ប្រជាជនកម្ពុជានៅក្នុងរបស់ខ្មែរក្រហម គឺមិនមែនដោយសារតែការសម្លាប់រង្គាលទាំងអស់នោះទេ។ ទោះបីជាយ៉ាងណាក្តី ខណៈដែលព្រឹត្តិការណ៍ឃោរឃៅនានាកើតមានឡើង របបកម្ពុជាប្រជាធិបតេយ្យ ត្រូវបានចាត់ថ្នាក់ថាជារបបដ៏ព្រៃផ្សៃ និងបង្កជាការស្លាប់ ក៏ដូចជាបន្សល់ទុក្ខវិនាសកម្មលើជនរងគ្រោះច្រើនបង្អស់មួយក្នុងចំណោមព្រឹត្តិការណ៍ឃោរឃៅនានាក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ កេរដំណែលបន្សល់ដោយរបបប្រល័យពូជសាសន៍ ប៉ុល...
មូលហេតុដែលរុក្ខជាតិព្រៃមានមើមមួយប្រភេទ ប្រែក្លាយជាអ្នកសង្គ្រោះជីវិតក្នុងអំឡុងឆ្នាំខ្មែរក្រហម
(ពោធិ៍សាត់)៖ អ្នកខ្លះហៅវាថា ហ្កាដុង (ភាសាឥណ្ឌូនេស៊ី) ខ្លះទៀតហៅថាក្តួច (ភាសាខ្មែរ) ប៉ុន្តែសម្រាប់មនុស្សជាច្រើនដែលរស់នៅក្នុងប្រទេសកម្ពុជាក្នុងអំឡុងសង្គ្រាមស៊ីវិល និងរបបខ្មែរក្រហមទសវត្សរ៍ឆ្នាំ ១៩៧០ និងសង្គ្រាមស៊ីវិលដែលកើតឡើងម្តងទៀតអំឡុងទសវត្សរ៍ឆ្នាំ ១៩៨០ រុក្ខជាតិក្នុងព្រៃមួយប្រភេទនេះបានផ្តល់អត្ថន័យសម្រាប់ការរស់រានមានជីវិត។ អ្នកស្រី ផ្សុស ប្រៃ នៃកុលសម្ព័ន្ធភ្នំ ជនជាតិព្នង រស់នៅភាគឦសាននៃប្រទេសបានរំឭកថា សមាជិកគ្រួសារទាំងអស់របស់កូនស្រីគាត់ ត្រូវបានខ្មែរក្រហមសម្លាប់ដោយសារប្តីរបស់កូនស្រីគាត់បានយកអង្ករ ដែលជាកម្មសិទ្ធិសមូហភាពរបស់ខ្មែរក្រហម។ កូនស្រីរបស់គាត់ដែលទើបនឹងសម្រាលកូន គ្មានអ្វីសម្រាប់ហូបនោះទេ ក្រៅតែពីក្តួចប៉ុណ្ណោះ។ នៅពេលដែលកម្មាភិបាលខ្មែរក្រហមមិនអាចទទួលបានការផ្គត់ផ្គង់ស្បៀងអាហារតាមរយៈសហគមន៍ ពួកគេក៏បានបរិភោគក្ដួចដែលរកបាននៅក្នុងព្រៃក្រាស់នៃភ្នំឱរ៉ាល់តាមបណ្តោយព្រំដែនភាគខាងលិចរបស់ប្រទេសក៏ដូចជាតំបន់ភ្នំផ្សេងទៀតនៃប្រទេសក្នុងទសវត្សរ៍ឆ្នាំ...
ហោអដ្ឋិធាតុ
ការតស៊ូឥតឈប់ឈរ ក្នុងការឆ្លើយតបចំពោះអំពើប្រល័យពូជសាសន៍លើវប្បធម៌ ដែលបានកើតមានពីអតីតកាល ព្រមទាំងបានបន្តរហូតមកដល់សព្វថ្ងៃ។ អត្ថបទដោយ ឆាំង យុ ប្រវត្តិសាវតារនៃហោអដ្ឋិធាតុ ឬបណ្ណាល័យអដ្ឋិធាតុ ផ្សារភ្ជាប់ទំនាក់ទំនងស៊ីជម្រៅជាមួយនឹងប្រវត្តិសាស្ត្រទំនើបរបស់ប្រទេសកម្ពុជា ក៏ដូចជា ការតស៊ូរបស់ប្រជាជនកម្ពុជា ក្នុងការជាសះស្បើយពីអតីតកាលរបស់ខ្លួន។ នៅក្នុងឆ្នាំ ២០១៥ បងស្រីរបស់ខ្ញុំឈ្មោះ កែវ កុលធីតា ឯកស័ក បានទទួលមរណភាព ក្រោយពីបានព្យាយាមជម្នះនឹងជំងឺមហារីកអស់រយៈពេលជាច្រើនឆ្នាំ។ បងស្រីរបស់ខ្ញុំ គឺជាមនុស្សគថ្លង់ពីកំណើត។ គាត់ជាកូនស្រីពៅគេបង្អស់ក្នុងចំណោមបងស្រីប្រាំនាក់របស់ខ្ញុំ។ គាត់មានអាយុខុសគ្នាជាមួយខ្ញុំត្រឹមតែពីរឆ្នាំប៉ុណ្ណោះ...
មនុស្សមួយជំនាន់ដែលទទួលរងការញាំញីសតិអារម្មណ៍ពីសង្គ្រាមវៀតណាម និងអំពើប្រល័យពូជសាសន៍នៅកម្ពុជា
អនាគតនៃប្រទេសក្រោយជម្លោះ គឺពឹងផ្អែកទៅលើថាតើរដ្ឋាភិបាល និងប្រជាជននៃប្រទេសនោះ ប្រឈមមុខតទល់, ផ្សះផ្សា និងបន្តដំណើរទៅមុខចេញពីអតីតកាលរបស់ខ្លួនដោយរបៀបណា។ អ្នករស់រានមានជីវិតពីជម្លោះនាអតីតកាល គឺជាភាគីពាក់ព័ន្ធដ៏ចាំបាច់នៅក្នុងដំណើរការនេះ ពីព្រោះថា អ្នកទាំងនេះមិនមែនត្រឹមតែជាគ្រូបង្រៀន និងជាអ្នករៀបរាប់សាច់រឿងដែលខ្លួនបានឆ្លងពីអតីតកាលតែប៉ុណ្ណោះទេ ក៏ប៉ុន្តែអ្នកទាំងនេះគឺជាខ្នាតវាស់វែងអំពីការអភិវឌ្ឍនៃប្រជាជាតិរបស់ខ្លួន និងជោគជ័យនៃការសម្រេចបានអនាគតដ៏ប្រសើរមួយថែមទៀតផង។ នារយៈកាលចុងទសវត្សរ៍ទី៦០ និងដើមទសវត្សរ៍ទី៧០ ប្រទេសកម្ពុជាត្រូវបានញាំញីដោយសារសង្គ្រាមវៀតណាម ហើយនៅរវាងឆ្នាំ១៩៧០និងឆ្នាំ១៩៧៥ ប្រទេសកម្ពុជា ត្រូវទទួលរងភាពខ្ទេចខ្ទាំ បង្កឡើងដោយជម្លោះផ្ទៃក្នុង, អន្តរាគមន៍ពីបរទេស និងការបំផ្លិចបំផ្លាញសង្គមយ៉ាងដំណំ។ នៅក្នុងខែមេសា ឆ្នាំ១៩៧៥ កងកម្លាំងខ្មែរក្រហម...

