សំដីពិតជនរងគ្រោះដែលរស់នៅភូមិព្រៃចាន់ ក្នុងតំបន់ទាហានថៃបំពានកម្ពុជា
ភូមិព្រៃចាន់ មានទីតាំងស្ថិតនៅក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ក្នុងនោះមានភូមិមួយទៀត ដែលជាអតីតជំរំណងចាន់មានចម្ងាយឆ្ងាយពីគ្នាប្រហែល ១០គីឡូម៉ែត្រ គឺភូមិជោគជ័យ។ ជំរំណងចាន់គឺជាឈ្មោះជំរំភៀសខ្លួនខ្មែរដំបូងគេ ក្នុងអំឡុងសង្គ្រាមខ្មែរក្រហមជាមួយកងទ័ពវៀតណាមចាប់ពីឆ្នាំ១៩៧៩។ ជំរំណងចាន់ជាអតីតជំរំជនភៀសខ្លួនរបស់ប្រជាជនខ្មែរ និងទាហានខ្មែរក្នុងរបបប្រល័យពូជសាសន៍ ដែលធ្លាប់បានឆ្លងកាត់សោកនាកម្មយ៉ាងជូរចត់ ដែលស្ថិតនៅភូមិណងចាន់ ស្រុកគោកសូង ខេត្តស្រះកែវ(ប្រទេសថៃ) ដែលជាអតីតទឹកដីខ្មែរ។ ក្នុងអំឡុងទសវត្សរ៍ទី៨០ និង៩០ ទឹកដីនេះពុំមានប្រជាជនថៃ ឬទាហានថៃរស់នៅឡើយ ហើយទីតាំងនេះមានប្រឡាយខណ្ឌចែកព្រំប្រទល់ប្រទេសទាំងពីរ។ ដូចនេះមិនដូចអ្វីដែលថៃអះអាង ហើយទាមទារថា ជាទឹកដីរបស់ខ្លួននោះទេ។...

