Tag: នេន ស្រីមុំ

អង្គការបង្ខំឱ្យរៀបការ

(ភ្នំពេញ)៖ ប៉េ ប៉ាក់ អាយុ៧៨ឆ្នាំ មានទីកន្លែងកំណើតនៅឃុំព្រែកថ្មី ស្រុកកៀនស្វាយ ខេត្តកណ្ដាល និងបច្ចុប្បន្នរស់នៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បច្ចុប្បន្ននេះ ប៉ាក់ មានជំងឺសន្លាក់ និងលើសជាតិស្ករ។   នៅឆ្នាំ១៩៧០ ចាប់តាំងពីកើតមានរដ្ឋប្រហារ ភាពចលាចលនៅក្នុងទីក្រុងចាប់ផ្ដើមកើតមាន ប្រជាជនបានចាកចេញពីផ្ទះសំបែង បោះបង់ចោលទ្រព្យសម្បត្តិ ព្រោះតែការទម្លាក់គ្រាប់បែក។ នៅឆ្នាំ១៩៧៣ គ្រួសាររបស់ ប៉ាក់...

សត្វគោមួយក្បាលដូរបានអង្ករ៣តៅ

(ត្បូងឃ្មុំ)៖ អោក វ៉ា អាយុ ៧២ ឆ្នាំ មាទីកន្លែងនៅភូមិនាងហ៊ីង ឃុំសំបូរមាស ស្រុកកំពង់សៀម ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅបុសល្វេ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានរៀបរាប់ពីជីវិតលំបាកនៅចុងសម័យលន់ នល់។   នៅពេលនោះ  វ៉ា ចិញ្ចឹមគោ ៣០ ក្បាល។ ពេលខ្មែរក្រហមចាប់ផ្តើមគ្រប់គ្រងតំបន់ និងមានការទម្លាក់គ្រាប់បែកនៅតំបន់ចំការលើ គាត់បានភៀសខ្លួនទៅភូមិបុសខ្នុរ។...

ប៉ាខ្ញុំជារដ្ឋការចាស់

(ក្រចេះ)៖ នៅក្នុងរបបខ្មែរក្រហម អង្គការមិនអនុញ្ញាតឱ្យឪពុករបស់ ម៉ាច រស់នៅក្នុងភូមិជាមួយនឹងប្រជាជនដទៃនោះទេ ព្រោះឪពុករបស់គាត់ធ្លាប់ធ្វើជារដ្ឋការ[ទាហាន] នៅក្នុងរបបសង្គមរាស្រ្តនិយម បន្តរហូតមកដល់របប លន់ នល់។ មាស ម៉ាច អាយុ៥៨ឆ្នាំ មានទីកន្លែងកំណើត និងរស់នៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។ បច្ចុប្បន្ន ម៉ាច មានជំងឺលើសឈាម, ទឹកនោមផ្អែម និងបេះដូង។ ជារៀងរាល់ថ្ងៃតែងតែមានអាការធ្វើទុក្ខដូចជា វិលមុខ,...

កូនប្រុស២នាក់ ស្លាប់ក្នុងរបបខ្មែរក្រហម

(ភ្នំពេញ)៖ នៅក្នុងរបបខ្មែរក្រហម កូនប្រុសរបស់គាត់ចំនួន២នាក់ បាត់បង់ជីវិតដោយសារលង់ទឹកម្នាក់ និងម្នាក់ទៀតឈឺគ្មានថ្នាំព្យាបាល។ លីង សំ មានអាយុ៧៧ឆ្នាំ និងរស់នៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ របបខ្មែរក្រហម បានបន្សល់ទុកនូវជំងឺប្រចាំកាយជាប់មកជានិច្ចនោះគឺឈឺសន្លាក់ និងជំងឺលើសសម្ពាធឈាមដែលគាត់ឈឺប្រមាណជារយៈពេល១០ឆ្នាំក្រោយមកនេះ។   នៅឆ្នាំ១៩៧៣ សំ រស់នៅតំបន់ព្រែកឯង។​ នៅតំបន់នោះមានការទម្លាក់គ្រាប់បែក សំ និងគ្រួសារបានរត់ភៀសខ្លួនចេញពីតំបន់គ្រោះថ្នាក់ទៅតំបន់មានសុវត្ថិភាពនៅតំបន់ជ្រោយអំពិល។ ការទម្លាក់គ្រាប់បែកនៅពេលនោះ គឺមានជាប់ជានិច្ចឥតស្រាកស្រាន្ត ប្រជាជនត្រូវរត់ភៀសខ្លួនស្ទើរតែរាល់ថ្ងៃ។...

កិច្ចសន្យាចេញពីគ្រួសារ

(ភ្នំពេញ)៖ នៅឆ្នាំ១៩៧៧ ឈ្លបខ្មែរក្រហមបានឲ្យ គឹមហេង ធ្វើកិច្ចសន្យាចាកចេញពីគ្រួសារ ដោយសារតែគាត់លួចកាប់អំពៅហូប។ កង គឹមហេង អាយុ៦០ឆ្នាំ មានដើមកំណើតនៅភូមិកណ្ដឹងតូច ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ និងបច្ចុប្បន្នរស់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បច្ចុប្បន្ននេះ គឹមហេង កើតមានជំងឺលើសសម្ពាធឈាម, លើសជាតិខ្លាញ់, ជំងឺក្រពះពោះវៀន និងជំងឺបេះដូងដែលធ្វើទុកយូរៗម្ដង។   នៅពេលដែលកើតមានរដ្ឋប្រហារទម្លាក់...

អតីតគ្រូកុមារ

(កំពង់ចាម)៖ ខ្មែរក្រហម បានចាត់តាំងឱ្យ ស៊ាងហួរ បង្រៀនអក្សរដល់កុមារតូចៗនៅក្នុងកង ដែលមានអាយុចាប់ពី៧ ទៅ១២ឆ្នាំ។ នៅក្នុងមួយសប្ដាហ៍គាត់ចំណាយរយៈពេល៣ថ្ងៃ សម្រាប់បង្រៀនអក្សរ និង៤ថ្ងៃទៀតដឹកនាំកុមារទាំងនោះធ្វើការងារដូចជា ច្រូតស្រូវ, ប្រមូលអាចម៍គោ, កាប់ទន្រ្ទានខេត្ត និងមានការងារផ្សេងៗទៀត។ អ៊ីវ ស៊ាងហួរ អាយុ៦៨ឆ្នាំ កើតនៅឆ្នាំ១៩៥៦ មានទីកន្លែងកំណើត និងរស់នៅភូមិដីដុះ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។   នៅឆ្នាំ១៩៧៥...

អាហារ៣ពេលក្នុងមួយថ្ងៃ

(កំពង់ចាម)៖ ឈាង វ៉ា អាយុ៧៩ឆ្នាំ មានស្រុកកំណើតនៅភូមិដីដុះ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តតាកែវ។ វ៉ា មានបងប្អូនចំនួន៥នាក់ (ស្រីចំនួន២នាក់) បច្ចុប្បន្នគាត់មានជំងឺក្រពះ-ពោះវៀន។ វ៉ា បាននិយាយថា ប្រជាជននៅក្នុងភូមិ រួមទាំងគ្រួសាររបស់គាត់ ភាគច្រើននិយមប្រកបរបរកសិកម្ម ដាំដំណាំ និងបន្លែ-ផ្លែឈើ។ នៅពេលមានការទម្លាក់គ្រាប់បែក បណ្ដាលឱ្យខូចខាតដំណាំរបស់ប្រជាជនជាច្រើនគ្រួសារដែលមានចម្ការនៅជាប់នឹងមាត់ទន្លេ ចំណែកផ្ទះរបស់ប្រជាជនគឺមិនមានខូចខាតឡើយ។ ថ្វីត្បិតតែមិនមានផលប៉ះពាល់ដល់ផ្ទះរបស់ប្រជាជននៅក្នុងភូមិ ប៉ុន្តែ វ៉ា...

ឈ្លបខ្មែរក្រហមបំពានលើនារី

(ភ្នំពេញ)៖ នៅក្នុងរបបខ្មែរក្រហម ឈ្លបខ្មែរក្រហម បានបំពានរាងកាយលើមិត្តនារីដែលរស់នៅក្នុងកងជាមួយ វណ្ណនី។ តាមការបញ្ជាក់របស់គាត់ មានយប់មួយឈ្លបប្រមាណជាគ្នា៣នាក់ បានលួចចូលក្នុងកងរបស់គាត់ និងបានបំពានលើយុវនារី។ នៅពេលនោះគឺមិនអាចមើលស្គាល់ថាជានរណាឡើយ ព្រោះមិនមានភ្លើងសម្រាប់បំភ្លឺ។ ក្រោយពីសាមីខ្លួន ដឹងថាមានអ្នកបំពាន ក៏ចាប់ផ្ដើមស្រែកឆោឡោ ហើយឈ្លបទាំងនោះបានរត់គេចខ្លួន។   ឈុំ វណ្ណនី អាយុ៦៥ឆ្នាំ មានទីកន្លែងកំណើត និងអាស័យដ្ឋានបច្ចុប្បន្ននៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បច្ចុប្បន្ននេះ...

សត្វពស់ធំណាស់

(កំពង់ចាម)៖ នៅរដូវទឹកលិចដីភូមិ មានសត្វល្អិត និងសត្វល្មូន ជាច្រើនដែលស្វែងរកទីទួល, ដើមឈើ ឬឡើងទៅលើផ្ទះរបស់ប្រជាជន ដើម្បីរកកន្លែងស្ងួតសម្រាប់រស់នៅ។ នៅពេលនោះ ប៉ុនណា បានប្រទះឃើញសត្វពស់មួយក្បាលធំ ហែលកាត់ផ្ទះរបស់គាត់។ បន្ទាប់ពីឃើញបែបនោះគាត់មានអារម្មណ៍តក់ស្លុតជាខ្លាំង ព្រោះខ្លាចសត្វពស់នោះឡើងលើផ្ទះ ដោយសារតែពេលនោះគាត់នៅផ្ទះតែ២នាក់កូនតូច។ ជា ប៊ុនណា អាយុ៧២ឆ្នាំ កើតនៅឆ្នាំ១៩៥៣ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិដីដុះ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។  ...

ម្ដាយខ្ញុំកុហកអង្គការ

(កំពង់ចាម)៖ រឿងរ៉ាវដែល គីមសៀក ចងចាំជាងគេនៅក្នុងរបបខ្មែរក្រហមនោះគឺ ម្ដាយរបស់គាត់បានសុំចុងអង្ករពីអង្គការ ដោយបានកុហកថាយកចុងអង្ករនោះទៅដាំបាយឱ្យសត្វឆ្មា ប៉ុន្តែជាក់ស្ដែងគាត់យកអង្ករនោះរក្សាទុកសម្រាប់ដាំបាយឱ្យ គីមសៀក និងបងប្អូន ហូបនៅពេលដែលកូនៗទាំងអស់ទៅជួបគាត់។ ប្រេង គីមសៀក អាយុ៦៦ឆ្នាំ មានស្រុកកំណើតនៅភូមិតាមាង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងទីលំនៅបច្ចុប្បន្ននៅភូមិដីដុះ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ គីមសៀក មានបងប្អូនសរុបចំនួន៧នាក់ (ស្រីចំនួន៦នាក់)។  ...

ជីវិតកុមារក្នុងកងប្រមូលផ្ដុំខ្មែរក្រហម

នៅឆ្នាំ១៩៧៥ ផល ត្រូវបានខ្មែរក្រហមចាត់តាំងឱ្យទៅធ្វើការងារក្នុងកងប្រមូលផ្ដុំ នៅស្រុកអង្គជ័យ ខេត្តកំពត។ ជីវិតជាកុមារក្នុងកងប្រមូលផ្ដុំ គាត់បានជួបប្រទះទុក្ខលំបាកជាច្រើនដូចជា កង្វះអាហារហូបចុក, ធ្វើការងារលើសកម្លាំង, សម្រាកមិនគ្រប់គ្រាន់, គ្មានសម្ភារប្រើប្រាស់ និងត្រូវរស់នៅឆ្ងាយពីឪពុកម្ដាយ។ ខឹម ផល[1] អាយុ៣៩ឆ្នាំ ភេទស្រី រស់នៅភូមិស្លែងកោង ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។ ការងារ និងជីវភាពក្នុងរបបខ្មែរក្រហម នៅឆ្នាំ១៩៧៥ ប្រធានភូមិឈ្មោះ អន...

ខ្មែរក្រហមផ្ដល់ពងមាន់ចំនួន ២ គ្រាប់ ដើម្បីលើកទឹកចិត្ត

កងកុមារត្រៀមចូលកងយុវជន ខ្មែរក្រហមបានផ្ដល់ពងមាន់ចំនួន២គ្រាប់ក្នុងកុមារម្នាក់ សម្រាប់អាហារមួយពេល ដើម្បីលើកទឹកចិត្តកុមារទាំងអស់នោះ។ ខ្មែរក្រហម តែងតែយកចិត្តទុកដាក់ ចំពោះកងកុមារដែលត្រៀមខ្លួនចូលកងយុវជន និងតែងតែផ្ដល់អាហារសម្រាប់បំប៉នកម្លាំងត្រៀមធ្វើការងារជូនអង្គការ នេះបើតាមការរៀបរាប់របស់ ង៉ែត ងៀម[1] អាយុ៣៦ឆ្នាំ (នៅឆ្នាំ២០០១) រស់នៅភូមិដំណាក់ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហម បានវាយរំដោះទីក្រុងភ្នំពេញពីក្រោមការគ្រប់គ្រងរបស់របប លន់ នល់។ ពេលនោះ ងៀម និងគ្រួសារគឺរស់នៅក្នុងភូមិព្រៃជួរ...

កុមារកងទ័ព

សែម អេង[1] មានអាយុ៣៧ឆ្នាំ (២០០១) រស់នៅភូមិស្ទឹង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមវាយកាន់កាប់បានទីក្រុងភ្នំពេញ។ ឪពុករបស់ អេង បាននាំសមាជិកគ្រួសារទៅរស់នៅតំបន់ទួលកី តាមរយៈការចាត់តាំងរបស់មេកង។ អេង ទៅរស់នៅទីនោះ អង្គការចាត់តាំងឱ្យគាត់ធ្វើស្រែ និងកាប់ដី។ អេង បានបញ្ជាក់ប្រាប់ថា នៅរបបខ្មែរក្រហមការធ្វើការងារកសិកម្មនៅតំបន់នោះ គឺមិនប្រើកម្លាំងរបស់សត្វគោ និងក្របីនោះទេ គឺប្រើកម្លាំងរបស់មនុស្សជំនួស។ មិនត្រឹមតែប៉ុណ្ណោះ...

ខៀវ សាគួរ៖ អតីតនិស្សិតផ្នែកសេដ្ឋកិច្ច នៅប្រទេសជប៉ុន

ខៀវ សាគួរ អាយុ៣២ឆ្នាំ (១៩៧៧) កើតនៅថ្ងៃទី៦ ខែមករា ឆ្នាំ១៩៤៥ និងមានទីកន្លែងកំណើតនៅភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ។ សាគួរ មានឪពុកឈ្មោះ ខៀវ ភុំ (ស្លាប់) ម្ដាយឈ្មោះ ជុក យោត (ស្លាប់)[1] និងមានបងប្អូនចំនួន៦នាក់ (ស្រី៤នាក់)[2]។ នៅឆ្នាំ១៩៦៣ សាគួរ បានបន្តការសិក្សាថ្នាក់វិទ្យាល័យនៅទីក្រុងភ្នំពេញ...

អ្នកដាំបាយក្នុងរបបខ្មែរក្រហម

(កណ្ដាល)៖ សោម យុន អាយុ៨២ឆ្នាំ មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិតាជោ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល។ យុន មានបងប្អូនចំនួនបីនាក់ (ស្រីទាំងបី)។ យុន បានរៀបការជាមួយស្វាមីនៅក្នុងរបប លន់ នល់ និងមានកូនចំនួនបីនាក់ (ស្រីម្នាក់ និងប្រុសពីរនាក់)។ នៅពេលមានការទម្លាក់គ្រាប់បែក ប្ដីរបស់គាត់បាននាំសមាជិកគ្រួសារចូលក្នុងព្រៃ។ ឈានចូលដល់របបខ្មែរក្រហម យុន មិនត្រូវបានជម្លៀសទៅកន្លែងណាផ្សេងឡើយ។ អង្គការបានចាត់តាំងឲ្យ...

សំណាងដែលមិនស្លាប់

(កំពត)៖ រឿងដែល គុន គិតថាជាសំណាងសម្រាប់គាត់ នោះគឺ គាត់អាចគេចចេញពីសេចក្ដីស្លាប់ចំនួនពីរដង ដោយលើកទីមួយ គឺនៅពេលដែលគាត់ទៅធ្វើការងារនៅកន្លែងវាយថ្ម និងលើកទីពីរ គឺនៅពេល​ដែលគាត់ភ្ជួរស្រែនៅសហករណ៍។ គង់ គុន អាយុ៨៦ឆ្នាំ មានទីកន្លែងកំណើតនៅឃុំបានៀវ ស្រុកឈូក និងបច្ចុប្បន្នរស់នៅភូមិស្ដុកធ្លក ឃុំទទុង ស្រុកដងទង់ ខេត្តកំពត។ គាត់មានប្រពន្ធឈ្មោះ ម៉ី យ៉ន និងមានកូនចំនួនប្រាំបីនាក់។ គុន មិននឹកស្មានថាគាត់អាចមានជីវិតរស់មកដល់សព្វថ្ងៃនេះទេ...

ប្រជាជននៅក្នុងកងចល័ត

(ក្រចេះ)៖ ប្រជាជនដែលធ្វើការនៅក្នុងកងចល័ត មានបន្ទុកការងារច្រើនជាងនៅក្នុងកងផ្សេងៗ។ ថ្វីត្បិតតែការងារមិនដូចគ្នា ប៉ុន្តែអ្វីដែលដូចគ្នានោះគឺរបបអាហាររបស់ប្រជាជន។ ប៊ូ ស៊យ អាយុ៧៩ឆ្នាំ បច្ចុប្បន្នរស់នៅភូមិគោលាប់ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។ ស៊យ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលធ្លាប់ធ្វើការ​នៅក្នុង​កងចល័ត។ នៅក្នុងរបបខ្មែរក្រហម ស៊យ មានអាយុ២៥ឆ្នាំ ហើយអង្គការបានចាត់តាំងឲ្យគាត់ធ្វើការងារដូចជាជីកប្រឡាយ លើកទំនប់ និងធ្វើស្រែ។ នៅអំឡុងពេលនោះ គាត់ធ្វើការងារនៅក្នុងកងចល័ត និងត្រូវចេញទៅធ្វើការងារឆ្ងាយៗមិនសូវមានពេលនៅផ្ទះនោះទេ។  របបអាហារនៅតំបន់នោះ...

វះកាត់សម្រាលកូន

(កំពត)៖ រឿងរ៉ាវដែល ណាត គិតថាពិបាកខ្លាំងសម្រាប់គាត់នៅក្នុង​របប​ខ្មែរក្រហម​នោះ គឺជាការសម្រាលកូនដោយការវះកាត់ ព្រោះពេលនោះគាត់សម្រាលកូនតាមធម្មជាតិមិនបាន ហើយនៅអំឡុងពេលនោះមិនមានថ្នាំពេទ្យគ្រប់គ្រាន់ ព្រមទាំងគ្មានបច្ចេកទេសទំនើបឡើយ។ ខឹម ណាត អាយុ៧៥ឆ្នាំ រស់នៅភូមិស្ដុកធ្លក ឃុំទទុង ស្រុកដងទង់ ខេត្តកំពត។ នៅក្នុងរបបខ្មែរក្រហម ណាត ខិតខំធ្វើការងារស្ទើរតែគ្មានពេលសម្រាក ទាំងយប់ទាំងថ្ងៃ និងពេលមានជំងឺ អ្នកទាំងអស់នោះ ត្រូវ​ទ្រាំទៅធ្វើការងារទាំងខ្លួនមានជំងឺ។ ការខិតខំធ្វើការរបស់ប្រជាជនទាំងអស់គឺ ដើម្បីគេចពីការធ្វើទារុណកម្ម និងបង្អត់អាហារ។...

មិត្តមិនមែនពេទ្យទេ ធ្វើតែការងាររបស់មិត្តទៅ

នៅឆ្នាំ១៩៧៥ ហួង ត្រូវបានខ្មែរក្រហមបញ្ជូនឱ្យទៅធ្វើជានីរសារនៅស្រុកកៀនស្វាយ។ នៅពេលបែកពីសមាជិកគ្រួសាររយៈពេលយូរ ហួង នឹករឭកដល់សមាជិកគ្រួសារ ស្របពេលដែលម្ដាយរបស់គាត់មានជំងឺផង បានស្នើសុំប្រធានកង ត្រលប់ទៅសួរសុខទុក្ខឪពុកម្ដាយ ប៉ុន្តែសំណើរបស់គាត់ត្រូវបានបដិសេធ។ ប្រធានកងរបស់គាត់បានប្រាប់ថា៖ “គេមានពេទ្យហើយ! មិត្តមិនមែនពេទ្យទេ ធ្វើតែការងាររបស់មិត្តទៅ”។ ណុប ហួង[1] អាយុ៤២ឆ្នាំ (២០០១) មានទីកន្លែងកំណើតនៅភូមិដំណាក់រវាង ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅអំឡុងពេលដែលខ្មែរក្រហមបង្កើតសហករណ៍ ហួង ត្រូវបានជម្លៀសទៅឃុំគគីរ...

សម្លាប់មនុស្សដោយគ្មានញញើតដៃ

(កំពត)៖ ម៉ី យ៉ុន បានចែករំលែកថា ខ្មែរក្រហម បានសម្លាប់មនុស្សដោយគ្មានញញើតដៃ សម្លាប់មនុស្សស្លូតត្រង់គ្មានកំហុស មិនលើកលែងសូម្បីតែកុមារតូចៗ។ ការសម្លាប់មនុស្សគ្មានការវិច្ឆ័យទោសកំហុស គឺសម្រេចទៅតាមការចោទប្រកាន់របស់ខ្លួន។  ម៉ី យ៉ុន អាយុ៧៥ឆ្នាំ មានស្រុកកំណើតនៅឃុំបានៀវ ស្រុកឈូក ខេត្តកំពត និងមានទីលំនៅ នៅភូមិស្ដុកធ្លក ឃុំទទុង ស្រុកដងទង់ ខេត្តកំពត។ នៅក្នុងរបបខ្មែរក្រហម យ៉ុន មានអាយុ២៥ឆ្នាំ មានគ្រួសារ...

អតីតក្រុមសិល្បៈ

(ក្រចេះ)៖ សេង គឹមសឿ អាយុ៦៧ឆ្នាំ មានទីកន្លែងកំណើត និងបច្ចុប្បន្នរស់នៅនៅភូមិគោលាប់ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។ បច្ចុប្បន្ន គឹមសឿ មានជំងឺប្រចាំកាយដូចជា៖ ឈឺក្រពះ ពោះវៀន លើសឈាម និងលើសជាតិស្ករ។ នៅក្នុងឆ្នាំ១៩៧០ គឹមសឿ មានតួនាទីជាគ្រូបង្រៀននៅសាលាមួយកន្លែងជិតផ្ទះរបស់គាត់។ នៅឆ្នាំ១៩៧៥ ឈានចូលដល់របបខ្មែរក្រហម គឹមសឿ មានអាយុ១៧ឆ្នាំ គាត់ធ្លាប់ចូលរួមជាមួយកងសិល្បៈ ហើយបន្ទាប់មកក៏ត្រូវបញ្ជូនទៅធ្វើការងារនៅក្នុងកងចល័ត...

ហូបបាយជ្រូកដើម្បីចម្អែតក្រពះ

(កំពត)៖ ដោយសារតែនៅក្នុង​របប​ខ្មែរក្រហម សុខលី នៅក្មេង ដូច្នេះរឿងរ៉ាវមួយចំនួន ដែលគាត់ធ្លាប់ឆ្លងកាត់ គាត់អាចចងចាំបាន ហើយរឿងរ៉ាវមួយចំនួនទៀត គឺគាត់ដឹងតាមរយៈការនិយាយប្រាប់ពីសាច់ញាតិរបស់គាត់។ សួន សុខលី អាយុ៥៥ឆ្នាំ មានទីកន្លែងកំណើតនៅឃុំបានៀវ ស្រុកឈូក ខេត្តកំពត ហើយបច្ចុប្បន្នរស់នៅភូមិទួលខ្ពស់ ឃុំទទុង ស្រុកដងទង់ ខេត្តកំពត។ បច្ចុប្បន្ន សុខលី ជាស្រ្តីមេម៉ាយ និងមានកូនប្រុសម្នាក់នៅក្នុងបន្ទុក។ នៅក្នុងរបបខ្មែរក្រហម សុខលី...

សម្បូរស្រូវអង្ករ ប៉ុន្តែប្រជាជនហូបតែបបរ

(កំពត)៖ វ៉ិត ប៊ន អាយុ៦៣ឆ្នាំ មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិស្ដុកធ្លក ឃុំទទុង ស្រុកដងទង់ ខេត្តកំពត។ ប៊ន បានប្រាប់ទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជា របស់អង្គការមជ្ឈមណ្ឌលឯកសារកម្ពុជាថា នៅក្នុងរបបខ្មែរក្រហម គាត់មានអាយុប្រមាណជាង១៤ឆ្នាំ។ ខ្មែរក្រហមបានចាត់តាំងឲ្យគាត់ធ្វើការងារនៅក្នុងសហករណ៍រោងចម្អិនជាមួយនឹងក្រុមស្រ្តី។ ការងារស្នូលដែលគាត់ធ្វើគឺ បុកស្រូវ និងរែងអង្ករ។ ក្រៅពីបុកស្រូវ និងរែងអង្ករ គាត់ត្រូវធ្វើការងារមួយមុខទៀត គឺរែកទឹក។ ក្នុងក្រុមរបស់គាត់មានសមាជិកចំនួនប្រាំបីនាក់។ ក្រុមរបស់គាត់តែងតែមានឈ្លបតាមសង្កេតមើលជាប្រចាំ ព្រោះខា្លចមានអ្នកលួចខ្ជិលមិនធ្វើការងារ។...

ប្រជាជនកម្ពុជាយំដើម្បីការពារទឹកដី ប្រជាជនថៃច្រៀងរាំដើម្បីការពារទឹកដី

តាមរយៈវីដេអូរបស់ប្រជាពលរដ្ឋកម្ពុជានៅភូមិជោគជ័យ បានបង្ហោះនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន បញ្ជាក់ពីភាពឈឺចាប់ដោយសារកងកម្លាំងថៃ បានរាយបន្លាលួសក្នុងបំណងព័ទ្ធយកដី និងគេហដ្ឋានរបស់គាត់។ រីឯវីដេអូមួយទៀតបង្ហាញពីប្រជាជនថៃបានបង្ហាញពីសកម្មភាពច្រៀងរាំយ៉ាងសប្បាយ និងកាន់បដាដែលបញ្ជាក់ថាប្រជាជនខ្មែររំលោភបំពានយកទឹកដីរបស់ខ្លួន នៅភូមិ Nong Chan ដែលជាប់ព្រំប្រទល់នឹងភូមិជោគជ័យ និងជាចំណុចកណ្ដាលនៃកន្លែងប្រមូលផ្ដុំគ្នាដើម្បីការពារបូរណភាពទឹកដី។ តើនេះមែនទេជាឫកពារបស់ម្ចាស់ទឹកដី? កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ មានការប៉ះទង្គិចគ្នារវាងប្រជាជនកម្ពុជា និងកងកម្លាំងយោធាថៃ តាមបណ្ដោយព្រំដែនកម្ពុជា និងថៃ ស្ថិតនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ប្រជាជនកម្ពុជាជាច្រើនរូបបានចេញមុខតទល់ជាមួយកងកម្លាំងយោធាថៃ...

អង្គការបង្ខំឲ្យម្ដាយខ្ញុំរៀបការ

(ក្រចេះ)៖ ម្ដាយរបស់ ក្រឹម ជាស្រ្តីមេម៉ាយម្នាក់ដែលប្ដីស្លាប់នៅក្នុងឆ្នាំ១៩៧២។ ខ្មែរក្រហមបានបង្ខំឲ្យគាត់រៀបការជាលើកទីពីរនៅក្នុងឆ្នាំ១៩៧៧។ វ៉ន ក្រឹម អាយុ៦២ឆ្នាំ មានទីលំនៅ នៅភូមិគោលាប់ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។ នៅឆ្នាំ១៩៧២ សមាជិកគ្រួសាររបស់ ក្រឹម បានភៀសខ្លួនចេញពីភូមិកោះតាស៊ុយ ទៅរស់នៅភូមិគោលាប់។ ចាប់តាំងពីពេលនោះមក សមាជិកគ្រួសាររបស់គាត់ត្រូវរស់នៅចល័តគ្មានផ្ទះសំបែងត្រឹមត្រូវ។ ក្រឹម ជាកូនដែលកំព្រាឪពុកតាំងពីឆ្នាំ១៩៧២ គាត់រស់នៅជាមួយនឹងម្ដាយ ព្រមទាំងបងប្អូន។ នៅក្នុងឆ្នាំ១៩៧៥...

មានឈ្មោះនៅក្នុងបញ្ជីសម្លាប់

(ក្រចេះ)៖ រ៉ាត មានឈ្មោះនៅក្នុងបញ្ជីសម្លាប់របស់ខ្មែរក្រហម ដោយសារតែគាត់ជាប់ពាក់ព័ន្ធជាមួយនឹងប្អូនថ្លៃរបស់គាត់ ដែលធ្លាប់ធ្វើជាគ្រូពេទ្យ ហើយបានទាស់ពាក្យសម្ដីជាមួយនឹងឈ្លប ហើយក៏ត្រូវចាប់យកទៅសម្លាប់។ ធួក រ៉ាត អាយុ៨១ឆ្នាំ មានទីកន្លែងកំណើតនៅភូមិឫស្សីកែវ ឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ និងបច្ចុប្បន្នរស់នៅភូមិទួលមនោរម្យ សង្កាត់គ្រគរ ស្រុកក្រចេះ ខេត្តក្រចេះ។ បច្ចុប្បន្ន រ៉ាត មានជំងឺក្ដៅ-ក្រហាយនៅក្នុងពោះ, ពិបាកសម្រាន្ត និងពិបាកបន្ទោបង់។ នៅឆ្នាំ១៩៧៣ ខ្មែរក្រហមបានចូលគ្រប់គ្រងនៅខេត្តក្រចេះ...

រស់នៅក្នុងមណ្ឌលកុមារកំព្រា

(ក្រចេះ)៖ សារី ត្រូវបានបញ្ជូនឲ្យទៅរស់នៅក្នុងមណ្ឌលកុមារកំព្រាបន្ទាប់ពីឪពុក និងបងប្អូនរបស់គាត់បានស្លាប់អស់។ ឃុន សារី អាយុ៦៤ឆ្នាំ កើតឆ្នាំ១៩៦២ នៅឃុំបាណៀរ ស្រុកឈូក ខេត្តកំពត និងមានទីលំនៅបច្ចុប្បន្ននៅភូមិគោលាប់ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។ បច្ចុប្បន្ន សារី ឈឺចង្កេះដោយសារតែបញ្ហាកៀបសរសៃ។ នៅឆ្នាំ១៩៧៥ ពេលដែលខ្មែរក្រហមឡើងកាន់អំណាច ប្រជាជនត្រូវបានជម្លៀសចេញពីផ្ទះ ឲ្យទៅរស់នៅលើភ្នំ និងទីកន្លែងដែលខ្មែរក្រហមបានរៀបចំទុក។ អង្គការបានចាត់តាំងឲ្យ សារី...

តើ ទេព ខាត់ ឆ្លងកាត់រឿងអ្វីខ្លះមុនពេលដែលគាត់បម្រើការងារជានីរសាររត់សំបុត្រឲ្យខ្មែរក្រហម?

មុនត្រូវបានចាត់តាំងជានីរសារ[1]រត់សំបុត្ររបស់ខ្មែរក្រហម យុទ្ធជនទាំងអស់គឺសុទ្ធធ្លាប់ទទួលរងទុក្ខលំបាក។ រឿងជាច្រើនដែល ខាត់[2] ធ្លាប់បានឆ្លងកាត់គឺ ការរស់នៅបែកពីសមាជិកគ្រួសារ, កង្វះទីជម្រក រស់នៅដោយគ្មានអនាម័យ, មិនទទួលបានការរៀនសូត្រ ជាធម្មតាក្នុងវ័យកុមារភាពគឺជាវ័យមួយដែលត្រូវក្រេបជញ្ជក់យកចំណេះវិជ្ជា ប៉ុន្តែកុមារនៅក្នុងរបបខ្មែរក្រហមបែរជាត្រូវធ្វើការងារច្រើនជាងរៀនអក្សរ, ការធ្វើការងារ​ច្រើនហួសកម្លាំង, កង្វះអាហារបរិភោគ និងវិស័យសុខាភិបាលធ្លាក់ចុះ គ្រូពេទ្យគ្មានវិជ្ជាជីវៈ។ នៅឆ្នាំ១៩៧៥ ក្រោយរបបខ្មែរក្រហមវាយបែកទីក្រុងភ្នំពេញ ប្រជាជនដែលរស់នៅទីក្រុងភ្នំពេញ និងទីប្រជុំជនត្រូវបានជម្លៀសទៅទីជនបទដោយយោធារបស់ខ្មែរក្រហម។ ខ្មែរក្រហម បានបង្ខំអ្នករស់នៅទីក្រុងភ្នំពេញប្រហែលពីរលាននាក់ ដែលក្នុងនោះរួមបញ្ជូលទាំងអ្នកភៀសខ្លួនចូលទីក្រុងក្នុងអំឡុងពេលសង្រ្គាមចំនួនជាងមួយលាននាក់ផង ឲ្យចាកចេញទៅកាន់ទីជនបទ។[3] ការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញពុំមែនជាព្រឹត្តិការណ៍ចៃដន្យឡើយ។ វាគឺជាផែនការដែលបានរៀបចំទុកជាមុន។...

កាលប្រវត្តិនៃការឡើងកាន់តួនាទីជាលេខាឃុំគោលាប់ និងសកម្មភាពក្បត់របស់ នូ អ៊ានឡេង

នូ អ៊ានឡេង ឈ្មោះបដិវត្តន៍ គល់[1] អាយុ៣៩ឆ្នាំ មានទីកន្លែងកំណើតនៅភូមិដីដុះ ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ តំបន់៤២។ ឡេង មានប្រពន្ធឈ្មោះ ឈឹម ប៊ុនធី ជាអតីតគ្រូបង្រៀន សាលាបឋមសិក្សាកញ្ជរ ស្រុកឆ្លូង តំបន់២១។ នៅឆ្នាំ១៩៥៤ ឡេង បានប្រឡងធ្លាក់មធ្យមសិក្សា ហើយបានទាក់ទងជាមួយឈ្មោះ សៀង ឈាង ជាសិស្សថ្នាក់ទី៥...

កង ឌឿន៖ ប៉ុល ពត ជានរណា?

នៅក្នុងរបបខ្មែរក្រហម មានសំណួរជាច្រើនដែលបានចោទសួរគ្នាទៅវិញទៅមកថា តើ ប៉ុល ពត គឺជានរណា? ក្នុងបទសម្ភាសរបស់ កង ឌឿន[1] បានបញ្ជាក់ថាគាត់មិនដែលបានស្គាល់មុខរបស់អ្នកដឹកនាំរបស់របបខ្មែរក្រហមឡើយ តើនរណាគឺជា ប៉ុល ពត? ជាក់ស្ដែងនៅក្នុងរបបនោះ ប៉ុល ពត[2] មានតួនាទីជាលេខាបក្សកុម្មុយនីស្តកម្ពុជា ប៉ុន្តែ ឌឿន មិនដែលបានស្គាល់ថា ប៉ុល ពត គឺមានមុខមាត់បែបណានោះទេ បានឮត្រឹមតែឈ្មោះ។ ប៉ុល...

លះបង់ឪពុកម្ដាយទៅរស់នៅក្នុងកង

កុមារនៅក្នុងរបបខ្មែរក្រហម ត្រូវលះបង់គ្រួសារចេញទៅរស់នៅ និងធ្វើការងារក្នុងកង ដូចជា កងចល័ត ឬកងកុមារជាដើម ដើម្បីបម្រើអង្គការ។ កុមារទាំងអស់ត្រូវបានបង្រៀនឲ្យគោរពស្រឡាញ់អង្គការខ្មែរក្រហមខ្លាំងជាងឪពុកម្ដាយរបស់ខ្លួន។ យោងតាមឯកសារលេខ TKI0009 បទសម្ភាសរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅខេត្តតាកែវ ដែលជួបសម្ភាសន៍ដោយ គឹម កែវកន្និដ្ឋា ជាមួយ ជា រុំ[1] មានទីកន្លែងកំណើតនៅភូមិក្រាំងបន្ទាយ ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។ ឪពុករបស់ រុំ ឈ្មោះ ជា...

យាំ វ៉ាន ៖ លេខាឃុំកន្ទួត

យាំ វ៉ាន ឈ្មោះក្នុងបដិវត្តន៍ហៅ វ៉ាន កើតនៅឆ្នាំ១៩៤០ នៅភូមិច្រវ៉ា ឃុំកន្ទួត ស្រុកក្រចេះ ខេត្តក្រចេះ។ វ៉ាន មានឪពុកឈ្មោះ យាំ វ៉ន ម្ដាយឈ្មោះ ម៉ៅ អួន និងមានបងប្អូនចំនួនប្រាំនាក់ (ស្រីបីនាក់)។ នៅក្នុងឯកសារប្រវត្តិរូប បានបញ្ជាក់ពីអត្តចរិតដើមរបស់ វ៉ាន គឺជាមនុស្សមិនសូវចូលចិត្តនិយាយស្ដី ឆាប់ខឹង និងចូលចិត្តធ្វើត្រាប់តាមអ្នកដទៃ។[1] យាំ...

ចោលជីវិតនៅមន្ទីរពេទ្យ

(កំពង់ឆ្នាំង)៖ ធាន បាននិយាយថា៖ “ប្រជាជនមានជំងឺដែលត្រូវទៅព្យាបាលជំងឺនៅមន្ទីរពេទ្យ គឺប្រៀបដូចជាយកជីវិតទៅចោលនៅមន្ទីរពេទ្យ ព្រោះអ្នកជំងឺទាំងអស់នោះមិនដែលឃើញវិលត្រលប់មកផ្ទះវិញឡើយ”។ អ៊ុង ធាន អាយុ៨២ឆ្នាំ កើតនៅឆ្នាំ១៩៤២ នៅភូមិភ្នៀត ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ នៅឆ្នាំ១៩៧០ រដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ ពីសំណាក់ លន់ នល់ បានកើតមានឡើង។ នៅអំឡុងពេលនោះ ធាន បួសជាព្រះសង្ឃដើម្បីរៀនសូត្រ...

ភាគតិចណាស់ ដែលត្រលប់ទៅវិញ

(ក្រចេះ)៖ ប្រជាជនដែលមានជំងឺធ្ងន់ៗ ត្រូវបញ្ជូនទៅមន្ទីរពេទ្យខេត្ត ប៉ុន្តែមានភាគតិចណាស់ដែលអ្នកជំងឺអាចត្រូវព្យាបាលជា និងបានត្រលប់ទៅធ្វើការងារនៅសហករណ៍វិញ។ ស្រី ថុល អាយុ៦៤ឆ្នាំ រស់នៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។   នៅឆ្នាំ១៩៧០ ថុល រស់នៅក្នុងបន្ទាយទាហានឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ​ ដែលជាទីកន្លែងកំណើតរបស់គាត់ផ្ទាល់។ នៅពេលនោះ ឪពុករបស់ ថុល មានតួនាទីជាទាហាន។ នៅក្នុងបន្ទាយនោះ មានសព្វគ្រប់...

រួចផុតពីការសម្លាប់

(កំពង់ឆ្នាំង)៖ សៀ និងប្អូនរបស់គាត់ ត្រូវអង្គការចាប់យកទៅសម្លាប់។ ជាសំណាងល្អ គាត់បានរួចខ្លួនមកវិញដោយសារមានអ្នកជួយគាត់ទាន់ពេល ក៏ប៉ុន្តែ ប្អូនស្រីរបស់គាត់បានបាត់បង់ជីវិត។ សយ សៀ អាយុ៦៩ឆ្នាំ មានទីកន្លែងកំណើត និងបច្ចុប្បន្នរស់នៅភូមិភ្នៀត ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ សៀ រស់នៅដោយកំព្រាម្ដាយឪពុក។ ម្ដាយរបស់សៀ ស្លាប់តាំងពីឆ្នាំ១៩៦០ ចំណែកឪពុករបស់គាត់ស្លាប់នៅឆ្នាំ១៩៧១។ បន្ទាប់ពីឪពុកម្ដាយរបស់គាត់ស្លាប់ចោលអស់ ស្ថានភាពគ្រួសាររបស់គាត់ បានជួបផលលំបាកជាច្រើន ព្រោះតែពេលនោះបងប្អូនរបស់គាត់ទាំងអស់នៅមានវ័យក្មេងៗ។...

ស្លាប់អស់សមាជិកគ្រួសារចំនួន១១នាក់

(កំពង់ឆ្នាំង)៖ នៅក្នុងរបបខ្មែរក្រហម តាន់ បាត់បង់សមាជិកគ្រួសារចំនួន១១នាក់។ សឿ តាន់ អាយុ៧៣ឆ្នាំ កើតនៅឆ្នាំ១៩៥០ នៅភូមិភ្នៀត ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ តាន់ មានបងប្អូនចំនួនប្រាំបីនាក់ ហើយគាត់ជាកូនច្បង។ បច្ចុប្បន្ន គាត់មានជំងឺលើសសម្ពាធឈាម, ចុករោយកញ្ចឹងក និងឈឺក្បាលជាប្រចាំ។ នៅឆ្នាំ១៩៧៣ គ្រួសាររបស់តាន់ ត្រូវបានជម្លៀសតាមរទេះគោ និងក្រោយមកធ្វើដំណើរដោយថ្មើរជើង ទៅកាន់ឃុំអញ្ចាញរូង ស្រុកបរិបូណ៌។...

កុមារម្នាក់ លង់ទឹកស្លាប់

(ក្រចេះ)៖ កុមារម្នាក់ដែលរស់នៅក្នុងក្រុមជាមួយ ស៊ីថា បានស្លាប់ដោយសារតែលង់ទឹក ក្នុងអំឡុងពេលមើលក្របី នេះបើតាមការលើកឡើងរបស់ស៊ីថា។ សោម ស៊ីថា មានអាយុ៥៩ឆ្នាំ កើតនៅឆ្នាំ១៩៦៥ នៅភូមិត្រពាំងស្នោ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។ បច្ចុប្បន្ន ស៊ីថា រស់នៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។ ស៊ីថា មានបងប្អូនសរុបចំនួនប្រាំនាក់។ សព្វថ្ងៃ គាត់មានជំងឺលើសសម្ពាធឈាម,...

អតីតយោធាក្នុងកងពល៥០២

(ក្រចេះ)៖ សាន ចំរើន ហៅ ចាន់សាត អាយុ៦៨ឆ្នាំ មានទីកន្លែងកំណើតនៅភូមិជប់ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម និងបច្ចុប្បន្នរស់នៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។ នៅឆ្នាំ១៩៧០ ចំរើន កំពុងរៀននៅថ្នាក់ទី៥ សង្គមចាស់។ គាត់សម្រេចចិត្តឈប់រៀន ព្រោះតែប្រទេសជាតិកាន់តែមានភាពចលាចលបន្ទាប់ពីព្រឹត្តិការណ៍រដ្ឋប្រហារ។ នៅអំឡុងពេលនោះ ចំរើន រស់នៅជាមួយនឹងបងប្រុសរបស់គាត់ ដែលមានតួនាទីជាទាហាន។ ចំណែកម្ដាយ...

វត្តអារាមត្រូវខ្មែរក្រហមគ្រប់គ្រង

(ក្រចេះ)៖ នៅតំបន់ដែល សុភី រស់នៅ មិនមានវត្តអារាមណាមួយ បើកទ្វារទទួលពុទ្ធបរិស័ទឲ្យចូលគោរពប្រណិប័តន៍សាសនាឡើយ ព្រោះវត្តទាំងអស់ត្រូវខ្មែរក្រហមគ្រប់គ្រង។ ពុធ សុភី អាយុ៦៥ឆ្នាំ មានទីកន្លែងកំណើតនៅឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល និងបច្ចុប្បន្នរស់នៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។ នៅឆ្នាំ១៩៧០ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ ចេញពីអំណាច។ សុភី...

អ្នកបើកកាណូត ជូនទៅខុសទីតាំង

(ក្រចេះ)៖ អ៊ុក ដារ៉ាវី ហៅ ម៉ាច អាយុ៦៧ឆ្នាំ មានទីកន្លែងកំណើតនៅភូមិបឹងកុក ឃុំកំពង់ចាម ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ រ៉ាវី បច្ចុប្បន្ន រស់នៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។ នៅឆ្នាំ១៩៧០ ក្រោយរដ្ឋប្រហាររបស់លោក លន់ នល់ គ្រួសាររបស់ រ៉ាវី បានផ្លាស់ប្ដូរទីលំនៅទៅរស់នៅភ្នំពេញ។ គ្រួសាររបស់ រ៉ាវី...

ហូបសាច់មនុស្សស្លាប់

(កំពង់ឆ្នាំង)៖ ដោយសារតែភាពអត់ឃ្លាន ប្អូនប្រុសរបស់គុន បានសម្រេចចិត្តយកសាច់របស់មនុស្សស្លាប់ហូបដើម្បីចម្អែតក្រពះ ប៉ុន្តែត្រូវអង្គការចាប់បាន ហើយនាំខ្លួនទៅសម្លាប់ចោលភ្លាមៗ។ គល់ គុន មានអាយុ៦៧ឆ្នាំ កើតនៅឆ្នាំ១៩៥៧ នៅឃុំប្រស្នឹប ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង។ បច្ចុប្បន្ន គុន រស់នៅភូមិភ្នៀត ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ នៅឆ្នាំ១៩៧០ គ្រួសាររបស់គុន និងប្រជាជនដទៃទៀត ត្រូវរត់គេចពីការទម្លាក់គ្រាប់បែក។ ប្រជាជននៅក្នុងភូមិ ត្រូវភៀសខ្លួនទៅតំបន់ដែលមិនមានការទម្លាក់គ្រាប់បែក។...

ប្រជាជនថ្មី

  (កំពង់ឆ្នាំង)៖ កែម រ៉ាន អាយុ៨១ឆ្នាំ កើតនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ១៩៤៣ នៅភូមិឈើតុំ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ បច្ចុប្បន្ន រ៉ាន រស់នៅភូមិភ្នៀត ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ គ្រួសាររបស់ រ៉ាន មានសមាជិកចំនួនប្រាំបួននាក់ ក្នុងនោះមានឪពុកម្ដាយ និងបងប្អូនរបស់គាត់ចំនួនប្រាំពីរនាក់។ រ៉ាន បាននិយាយថា...

ឮថារៀនសូត្រ នឹកស្មានថារៀនអក្សរ

អង្គការខ្មែរក្រហម បានហៅឈ្មោះប្រជាជនដែលមាននៅក្នុងបញ្ជី ឲ្យតម្រង់ជួរឡើងឡាន ដើម្បីទៅរៀនសូត្រ។ កាលពីដំបូងឡើយ ប្រជាជនភាគច្រើនគិតថាអង្គការនាំគាត់ទៅរៀនអក្សរ ប៉ុន្តែជាក់ស្ដែងហៅឈ្មោះនាំយកទៅសម្លាប់។ ស្រ៊ុន ក៏មានឈ្មោះស្ថិតក្នុងបញ្ជីរបស់អង្គការដែរ ហើយបានគិតបែបនោះដូចជាប្រជាជនឯទៀតដែរ។ ស្រ៊ុន ធ្លាប់ត្រូវបានអង្គការបញ្ជូនឲ្យទៅរៀននយោបាយវគ្គខ្លី ដូច្នេះហើយ ទើបគាត់គិតថា ការហៅឈ្មោះលើកនេះ គឺមិនខុសពីពេលមុននោះទេ។  ទាំងនេះ គឺជាការរៀបរាប់របស់ អ៊ុង ស្រ៊ុន[1] ឈ្មោះបដិវត្តន៍ហៅ ធី ភេទប្រុស អាយុ៥៧ឆ្នាំ (២០០៦)...

យុវនារី អតីតគ្រូបង្រៀនកុមារ

ឆ្នាំ១៩៧៣ សុផាន បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម និងត្រូវបានសមមិត្ត មីន ចាត់តាំងឲ្យធ្វើជាគ្រូបង្រៀនកុមារតូចៗចំនួន៥០នាក់ក្នុងកងកុមារ ឲ្យចេះធ្វើការងារដូចជា៖​ កើប និងប្រមូលអាចម៍គោសម្រាប់ធ្វើជី, កាប់ និងចិញ្រ្ចាំទន្រ្ទានខេត្ត, កាប់ដីដំបូក និងឃ្វាលសត្វគោ-ក្របី។ គ្រូបង្រៀននៅក្នុងរបបខ្មែរក្រហម ភាគច្រើនគឺជាប្រជាជនដែលមិនមានចំណេះដឹង និងវិជ្ជាជីវៈជ្រៅជ្រះនោះទេ ដោយសារតែប្រជាជនមួយចំនួនតូចប៉ុណ្ណោះដែលអាចអាន សរសេរអក្សរបានខ្លះៗ។ ខាងក្រោមនេះ គឺជាសាច់រឿងរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ ដែលបច្ចុប្បន្នរស់នៅខេត្តក្រចេះ៖ អ៊ី សុផាន[1] ហៅ ចាត...

លះបង់ឪពុកម្ដាយទៅរស់នៅក្នុងកង

កុមារនៅក្នុងរបបខ្មែរក្រហម ត្រូវលះបង់គ្រួសារចេញទៅរស់នៅ និងធ្វើការងារក្នុងកង ដូចជា កងចល័ត ឬកងកុមារជាដើម ដើម្បីបម្រើអង្គការ។ កុមារទាំងអស់ត្រូវបានបង្រៀនឲ្យគោរពស្រឡាញ់អង្គការខ្មែរក្រហមខ្លាំងជាងឪពុកម្ដាយរបស់ខ្លួន។ យោងតាមឯកសារលេខ TKI0009 បទសម្ភាសរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅខេត្តតាកែវ ដែលជួបសម្ភាសន៍ដោយ គឹម កែវកន្និដ្ឋា ជាមួយជា រុំ[1] មានទីកន្លែងកំណើតនៅភូមិក្រាំងបន្ទាយ ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។ ឪពុករបស់ រុំ ឈ្មោះ ជា ងឹម...

ហៅទៅភ្ជួរស្រែ ប៉ុន្តែត្រូវយកទៅសម្លាប់

(ត្បូងឃ្មុំ)៖ សេង ស៊ីចន អាយុ៧០ឆ្នាំ មានទីកន្លែងកំណើត។ បច្ចុប្បន្ន ស៊ីចន រស់នៅភូមិវាល ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ នៅក្នុងរបបខ្មែរក្រហម ស៊ីចន ត្រូវបានអង្គការជម្លៀសឲ្យទៅរស់នៅជាមួយនឹងជនជាតិដើមភាគតិចកួយ នៅខេត្តកំពង់ធំ។ ដំបូងឡើយ ស៊ីចន ជួបផលលំបាកក្នុងការទំនាក់ទំនងជាមួយនឹងប្រជាជនរស់នៅតំបន់នោះណាស់ ព្រោះអ្នកភូមិភាគច្រើន គឺជាជនជាតិដើមភាគតិច ហើយទាំងភាសា និងការរស់នៅ មានភាពខុសគ្នា។ ប៉ុន្តែយូរៗទៅ គាត់ក៏ស៊ាំនឹងបរិបទនោះ។...

កូនចំនួនពីរនាក់បានស្លាប់

(ត្បូងឃ្មុំ)៖ កូនរបស់ សាយ៉ូន ចំនួនពីរនាក់ បានស្លាប់នៅក្នុងរបបខ្មែរក្រហម។ កូនម្នាក់ស្លាប់ដោយសារក្រឡាប់រទេះ និងម្នាក់ទៀតស្លាប់ដោយសារតែផ្ទុះគ្រាប់។ ម៉ៅ សាយ៉ូន មានអាយុ៧៩ឆ្នាំ កើតនៅថ្ងៃទី៨ ខែមេសា ឆ្នាំ១៩៤២ នៅខេត្តស្វាយរៀង។ បច្ចុប្បន្ន គាត់រស់នៅភូមិវាល ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ នៅឆ្នាំ១៩៦៩ ប្ដីរបស់ សាយ៉ូន បានលាលែងពីតំណែងជាទាហានរបស់ លន់ នល់...

រៀបការរួច ត្រូវរស់នៅចុះសម្រុងគ្នា

(ត្បូងឃ្មុំ)៖ កែប មុត អាយុ៧០ឆ្នាំ មានទីកន្លែងកំណើតនៅភូមិទួលពោធិ៍ ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។ បច្ចុប្បន្ន មុត រស់នៅភូមិវាល ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ នៅឆ្នាំ១៩៧០ តំបន់របស់គាត់មានការទម្លាក់គ្រាប់បែក។ អ្នកភូមិមួយចំនួន បាននាំសមាជិកគ្រួសាររត់គេចពីការទម្លាក់គ្រាប់បែកនោះ ដោយចេញទៅរស់នៅតំបន់ផ្សេង។ អ្នកភូមិមួយចំនួនទៀត បានបន្តរស់នៅក្នុងភូមិដដែល ដោយគ្រាន់តែនៅតាមផ្ទះនីមួយៗមានលេណដ្ឋាន(ត្រង់សេ) សម្រាប់លាក់ខ្លួននៅពេលដែលមានការទម្លាក់គ្រាប់បែក។ មានពេលមួយ...

ខ្ញុំត្រូវអង្គការកសាងចំនួនពីរដង

(ត្បូងឃ្មុំ)៖ “ខ្ញុំធ្លាប់ត្រូវអង្គការ ហៅទៅកសាង ដោយសារតែខ្ញុំតវ៉ាជាមួយអង្គការ រឿងឃ្វាលសត្វក្របី ចំនួនបីក្បាល” កៃ ស៊ីណាបានលើកឡើង។ កៃ ស៊ីណា មានអាយុ៦២ឆ្នាំ រស់នៅភូមិក្រែកត្បូង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ នៅឆ្នាំ១៩៧៥ ស៊ីណា មានអាយុ១៣ឆ្នាំ។ ការងារដំបូងដែលខ្មែរក្រហមចាត់តាំងឲ្យគាត់ធ្វើគឺ មើលថែកុមារតូចៗដែលឪពុកម្ដាយយកទៅដាក់នៅមណ្ឌល។ ស៊ីណា បានប្រកែកជាមួយនឹងអង្គការ មិនព្រមមើលកុមារព្រោះតែគាត់មិនចេះពីរបៀបនៃការថែទាំកុមារតូចៗទាំងនោះ។ គាត់ក៏ត្រូវអង្គការនាំខ្លួនទៅកសាងលើកទីមួយ ដោយសារតែបញ្ហានេះ។...

សម្លាប់មនុស្សទម្លាក់ចូលអណ្ដូង

(ត្បូងឃ្មុំ)៖ ហ៊ុន សាវ៉ាត អាយុ៦៤ឆ្នាំ កើតនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៦០។ សាវ៉ាត មានទីកន្លែងកំណើត និងបច្ចុប្បន្នរស់នៅភូមិវាល ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ភាពឈឺចាប់ដែល សាវ៉ាត ចងចាំមិនអាចបំភ្លេចពីរបបខ្មែរក្រហម គឺការធ្វើការងារហួសពីកម្លាំង, សម្រាកមិនគ្រប់គ្រាន់ និងខ្វះខាតអាហារហូបចុក។ នៅឆ្នាំ១៩៧៥ សាវ៉ាត រស់នៅ និងធ្វើការងារនៅភូមិជីមាន់ (គាត់មិនបានបញ្ជាក់ថានៅខាងណា ព្រោះបច្ចុប្បន្ននេះភូមិជីមាន់គឺមានចំនួនបួន...

ផ្ដើមចេញពីនីរសារទៅជា អនុលេខាតំបន់៥០៥

នីរសារត្រូវបានប្រើប្រាស់ជាចម្បងដើម្បីនាំយកសេចក្ដីរាយការណ៍ និង/ឬសារទូរលេខ ពីអង្គភាពនាំសារតាមសារទូរលេខ ទៅកាន់ក្រសួងនានា ឬត្រូវបានប្រើប្រាស់សម្រាប់ទំនាក់ទំនងគ្នាទាក់ទងនឹងបញ្ហាការចាប់ខ្លួន។ “នីរសារបានធ្វើការទាក់ទងដោយផ្ទាល់តាមរយៈការជិះកង់ និងជិះម៉ូតូ។ នីរសារមានការរវល់ណាស់ និងបានចំណាយពេលដ៏ខ្លីប៉ុណ្ណោះ នៅតាមកន្លែងនីមួយៗមុនពេលត្រលប់មកមូលដ្ឋានវិញ។ នីរសារមិនមានកាតព្វកិច្ចធ្វើការចំពោះតែខ្សែបណ្ដាញតែមួយគត់ប៉ុណ្ណោះទេ ប៉ុន្តែធ្វើការឲ្យគ្រប់ខ្សែបណ្ដាញទាំងអស់ដែលបម្រើឲ្យដោយអង្គភាពនីរសារ” មានសាក្សីម្នាក់បញ្ជាក់ថា នីរសារពីមជ្ឈិមបានប្រើប្រាស់ទូកលឿនដើម្បីទៅកាន់តំបន់ស្វយ័ត ៥០៥ នៃខេត្តក្រចេះ។[1] នៅឆ្នាំ១៩៦៩ គួន ត្រូវបានចាត់តាំងឲ្យធ្វើជានីរសារនៅខេត្តក្រចេះ យោងតាមឯកសារលេខ D24029 ស្ដីពីចម្លើយសារភាពអំពីប្រវត្ដិសកម្មភាពក្បត់បដិវត្ដន៍របស់ខ្លួន និងបញ្ជីរាយឈ្មោះបក្ខពួកដែលរួមធ្វើសកម្មភាពប្រឆាំងនឹងអង្គការ។ សន់ ប៊ុនហ៊ី...

ការងារគឺបែងចែកតាមអង្គភាពចាត់តាំង

(កំពង់ស្ពឺ)៖ យ៉ែម សុខ មានអាយុ៦៦ឆ្នាំ រស់នៅភូមិច្រនាងថ្មី ឃុំពោធិ៍អង្រ្គង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ សុខ មានប្រពន្ធឈ្មោះ ឌី យ៉េត និងមានកូនចំនួនប្រាំបីនាក់ (ស្រីបួននាក់)។ សុខ បានចែករំលែករឿងរ៉ាវដែលគាត់ធ្លាប់បានឆ្លងកាត់របបខ្មែរក្រហម ប្រាប់ទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជាថា របបខ្មែរក្រហមគឺជារបបមួយដែលផ្ដាច់ការ។ ហេតុការណ៍ដែលកើតមានឡើងលើរូបគាត់ ធ្វើឲ្យគាត់មិនអាចបំភ្លេចបាន នៅតែដក់ជាប់នៅក្នុងអារម្មណ៍របស់គាត់ជានិច្ច។ នៅពេលដែលខ្មែរក្រហមឡើងកាន់អំណាចគ្រប់គ្រងលើខេត្តកំពង់ស្ពឺ សុខ មានអាយុប្រហែលជាង១០ឆ្នាំ។ អង្គការ...

ពីរខែទើបចេះស្ទូង

(ក្រចេះ)៖ សេង គា អាយុ៦៣ឆ្នាំ មានទីលំនៅ នៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ បច្ចុប្បន្នគាត់ជាស្រ្តីមេម៉ាយ និងមានកូនស្រីចំនួនពីរនាក់។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមគ្រប់គ្រងអំណាចលើទូទាំងប្រទេសកម្ពុជា។ នៅពេលនោះ ខ្មែរក្រហមបានជម្លៀសគាត់ និងគ្រួសារពីភ្នំពេញ ទៅខេត្តក្រចេះ។  គា ដឹងព័ត៌មានខ្លះៗអំពីភូមិសំបុកនៅមុនឆ្នាំ១៩៧៥ តាមរយៈការរៀបរាប់របស់អ្នកភូមិដែលគាត់ស្គាល់។ នៅភូមិនេះ ខ្មែរក្រហមបានចូលមកគ្រប់គ្រងតាំងពីឆ្នាំ១៩៧៣មកម្ល៉េះ។ គ្រួសាររបស់ គា និងប្រជាជនដទៃទៀត...

អង្ករមួយកំប៉ុងបបរហូបគ្នាប្រាំនាក់

(កំពង់ធំ)៖ សេង ប៊ុននី អាយុ៦៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិដូង ឃុំដូង ស្រុកប្រាសាទបល័ង្គ ខេត្តកំពង់់ធំ។ ជំងឺប្រចាំកាយរបស់គាត់គឺ លើសសម្ពាធឈាម និងជំងឺបេះដូង ឆាប់ភ័យតក់ស្លុត។ មុនពេលដែលរបបខ្មែរក្រហមចូលកាន់កាប់អំណាចទូទាំងប្រទេសកម្ពុជា នៅជិតភូមិកំណើតរបស់ ប៊ុននី មានការទម្លាក់គ្រាប់បែក។ ការទម្លាក់គ្រាប់បែកនោះមិនប៉ះពាល់ដល់តំបន់រស់នៅរបស់ប្រជាជនឡើយ គឺទម្លាក់ទៅលើតំបន់ដែលកងទ័ពវៀតកុងបោះទ័ពប៉ុណ្ណោះ។ ថ្វីត្បិតតែមិនប៉ះពាល់ផ្ទះសំបែងរបស់ប្រជាជនក៏ពិតមែន ប្រជាជននៅតែមានការភ័យខ្លាច។ នៅពេលនោះ នៅតាមផ្ទះរបស់ប្រជាជន តែងតែមានលេណដ្ឋាន(ត្រង់សេ)មួយនៅក្បែរជានិច្ច ដើម្បីគេចពីគ្រាប់បែក។ ឈានចូលដល់របបខ្មែរក្រហម...

ឈឺឧបាយកល

(កំពង់ស្ពឺ)៖ សំ ទី មានអាយុ៦១ឆ្នាំ រស់នៅភូមិច្រនាងថ្មី ឃុំពោធិ៍អង្រ្គង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ទី កំព្រាម្ដាយតាំងពីគាត់មានអាយុ៥ឆ្នាំ ហើយគាត់រស់នៅជាមួយឪពុក និងបងប្អូនចំនួន៤នាក់ទៀត។ ឪពុករបស់ ទី មានឈ្មោះ ប៉ែន មានមុខរបរជាកសិករ។ ទី សម្រេចចិត្តមិនរៀបការ និងរស់នៅជាមួយនឹងប្អូនស្រីរបស់គាត់។ នៅក្នុងរបបខ្មែរក្រហម ទី ត្រូវរស់នៅកងដាច់ដោយឡែកពីបងប្អូនរបស់គាត់។ គិតត្រឹមឆ្នាំ១៩៧៥ ទី...

របបអាហារ អង្គការជាអ្នកបែងចែក

(ក្រចេះ)៖ នួន គីម មានអាយុ៨៧ឆ្នាំ រស់នៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ ដោយសារតែបច្ចុប្បន្ននេះគាត់មានអាយុច្រើន គាត់មានជំងឺប្រចាំកាយ ដោយមួយថ្ងៃឈឺមួយថ្ងៃជាទៅតាមអាយុរបស់គាត់។ គាត់មានជំងឺស្ពឹកដៃជើងតាំងពីរបបខ្មែរក្រហមមកម្ល៉េះ។ នៅក្នុងរបបខ្មែរក្រហម គីម ជាប្រជាជនមូលដ្ឋាន ត្រូវបានអង្គការចាត់តាំងឲ្យទៅធ្វើការងារនៅភូមិអូរស្វាយ ហើយការងារដែលគាត់ធ្វើនៅពេលនោះគឺ ធ្វើស្រែ ដក-ស្ទូង និងក្រោយមកចូលធ្វើនៅផ្នែកស្រូវ-អង្ករ។ នៅក្នុងរបបនោះ ប្រជាជនស្ទើរតែគ្រប់រូប ទទួលរងផលលំបាកពីការងារ មានន័យថាប្រជាជនទាំងអស់ត្រូវមានតួនាទីធ្វើការងារជូនអង្គការសឹងតែគ្មានពេលឈប់សម្រាក។ ប្រជាជនត្រូវធ្វើការងារទាំងយប់ទាំងថ្ងៃ...

ឪពុកម្ដាយ និងប្អូនចំនួន៦នាក់ត្រូវអង្គការចាប់ខ្លួន

(ត្បូងឃ្មុំ)៖ រឿងរ៉ាវដែលធ្វើឲ្យ ស្រីលាក់ មិនអាចភ្លេចបានពីរបបខ្មែរក្រហមនោះគឺ អង្គការបានចាប់ខ្លួនឪពុកម្ដាយរបស់គាត់យកទៅ ព្រោះតែគាត់ទាំងពីរមានតួនាទីជាទាហាននៅក្នុងរបប លន់ នល់។ មុំ ស្រីលាក់ អាយុ៦៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិក្រែកជើង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ នៅឆ្នាំ១៩៧៥ គាត់ត្រូវបានអង្គការចាត់តាំងឲ្យធ្វើការងារនៅក្នុងកងចល័ត ដោយត្រូវទៅធ្វើការងារឆ្ងាយពីផ្ទះសំបែង ឆ្ងាយពីឪពុកម្ដាយ និងបងប្អូន។ នៅអំឡុងពេលនោះ ខ្មែរក្រហមព្យាយាមតាមដានស្រាវជ្រាវរកអ្នកធ្លាប់ធ្វើជាទាហាននៅក្នុងរបប លន់ នល់ ហើយក៏ដឹងថាឪពុកម្ដាយរបស់...

កងឈ្លបហៅឪពុកខ្ញុំទៅជីករណ្ដៅ

(ត្បូងឃ្មុំ)៖ នៅពេលមួយ កងឈ្លបបីនាក់បានទៅផ្ទះរបស់ រ៉ា ហើយបានហៅឪពុករបស់គាត់ទៅធ្វើការដោយនិយាយថា៖ “សមមិត្ត! ទៅធ្វើការជាមួយយើង។” ខាងក្រោមនេះ គឺជាដំណាលសាច់រឿងរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ ដែលរស់នៅក្នុងខេត្តត្បូងឃ្មុំ។ មិន រ៉ា អាយុ៥៥ឆ្នាំ មានទីកន្លែងកំណើតនៅភូមិវាល ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ) និងបច្ចុប្បន្នរស់នៅភូមិក្រែកជើង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ រឿងរ៉ាវដែលដក់ជាប់នៅក្នុងចិត្តរបស់ រ៉ា តាំងពីរបបខ្មែរក្រហម...

ការដ្ឋាននោះមានន័យដូចម្ដេច?

(កំពង់ធំ)៖ ហួន ហៀក អាយុ៧៣ឆ្នាំ រស់នៅភូមិដូង ឃុំដូង ស្រុកប្រាសាទបល័ង្គ ខេត្តកំពង់ធំ។ ជាយុវជនដែលកើតក្នុងគ្រួសារមានវណ្ណៈកសិករ។ ដោយសារតែខ្លាចការចាប់បង្ខំធ្វើជាទាហានឲ្យរបប លន់ នល់ ហៀក បានសម្រេចចិត្តបួសធ្វើជាព្រះសង្ឃ។ ក្រោយពីបួសបានរយៈពេលពីរឆ្នាំ គាត់ក៏លាចាកសិក្ខាបទវិញ។ ដំបូងឡើយ ហ៊ូ នឹម និង ហ៊ូ យន់ បានបង្កទ័ពនៅក្នុងព្រៃ ហើយបានអះអាងថាខ្លួនជា រណសិរ្សសង្រ្គោះលើកជ្រុងសាសនា...

កុមារយោធា

(ក្រចេះ)៖ ហែន គឹមឆេន អាយុ៦០ឆ្នាំ​ មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្នរស់នៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ សព្វថ្ងៃនេះ គឹមឆេន មានជំងឺបេះដូង ព្រមទាំងមានអាការឆាប់តក់ស្លុត ពេលដែលចង្វាក់បេះដូងលោតបុកម្ដងៗ គាត់ពិបាកទ្រាំជាខ្លាំង។ ជំងឺនោះ គាត់ទើបតែកើតមានក្នុងឆ្នាំ២០២០ ហើយរយៈពេលកន្លងមកនេះ គាត់មិនសូវបានទៅមន្ទីរពេទ្យពិនិត្យសុខភាពបានញឹកញាប់នោះទេ។ នៅក្នុងរបបខ្មែរក្រហម គឹមឆេន មានអាយុប្រហែល១០ឆ្នាំ ហើយគាត់មានតួនាទីជាយោធាខ្មែរក្រហ​ម ធ្វើការនៅស្រែពង្រ ប្រធានអង្គភាពឈ្មោះ...

រត់គេចពីការរៀបការ

(កំពង់ស្ពឺ)៖ ឌី យ៉េត អាយុ៦៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិច្រនាងថ្មី ឃុំពោធិ៍អង្រ្គង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ចាប់តាំងពីពេលដែលរបបខ្មែរក្រហមកាន់អំណាចបានទូទាំងប្រទេស ប្រជាជននៅក្នុងតំបន់ដែល យ៉េត រស់នៅត្រូវរស់នៅបែកពីសមាជិកគ្រួសារ។ ឪពុកម្ដាយ ត្រូវបែកពីកូនៗ បងប្អូនត្រូវបែកគ្នា ដោយរស់នៅតាមកងដាច់ដោយឡែកពីគ្នា។ នៅតំបន់ដែល យ៉េត រស់នៅ អង្គការបានបែងចែកប្រជាជនជាពីរផ្នែកគឺ ប្រជាជនពេញសិទ្ធិ និងប្រជាជនត្រៀម។ ប្រជាជនពេញសិទ្ធិ ត្រូវចាត់តាំងឲ្យធ្វើជាគណៈកង មេក្រុម ឬជាកម្មាភិបាល។...

ផលលំបាកពីការហូបអាហាររួម

(ត្បូងឃ្មុំ)៖ ចន ម៉េត អាយុ៥៧ឆ្នាំ មានទីកន្លែងកំណើត និងលំនៅដ្ឋានបច្ចុប្បន្នរស់នៅភូមិក្រែកជើង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ រឿងរ៉ាវកើតមានលើរូបម៉េត ដែលគាត់ចងចាំមិនអាចបំភ្លេចបាន គឺខ្មែរក្រហមបានបំបែករូបគាត់ចេញពីឪពុកម្ដាយរបស់គាត់។ នៅឆ្នាំ១៩៧៥ ម៉េត មានអាយុប្រាំបីឆ្នាំ ហើយផលលំបាកដែលគាត់ជួបប្រទះនៅក្នុងរបបខ្មែរក្រហម គឺការបរិភោគអាហាររួម។ ខ្មែរក្រហម បានរៀបចំឲ្យប្រជាជនទាំងអស់ហូបអាហាររួមគ្នា។ ការដែលត្រូវហូបអាហាររួមគ្នានោះ គឺមិនមែនពេលដែលនរណាទៅដល់រោងអាហារមុន អាចបរិភោគបានមុននោះទេ ដោយត្រូវតែរង់ចាំឲ្យគ្រប់គ្នាសិនទើបអាចបរិភោគបាន។ ម៉េត បាននិយាយថា៖...

ខ្លាចរអាមិនហ៊ានឈ្លោះ ខ្លាចខូចសីលធម៌

(កំពង់ធំ)៖ បេ ឡាក់លី អាយុ៨៣ឆ្នាំ រស់នៅភូមិដូង ឃុំដូង ស្រុកប្រាសាទបល័ង្គ ខេត្តកំពង់ធំ។ នៅឆ្នាំ១៩៧០ បន្ទាប់ពីព្រឹត្តិការណ៍រដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ នៅជិតនឹងតំបន់របស់គាត់រស់នៅ មានការទម្លាក់គ្រាប់បែកពីសំណាក់យន្តហោះអាមេរិកាំង លើកងទ័ពវៀតកុង។ ឡាក់លី បាននិយាយថា ខ្មែរក្រហមចាប់ផ្ដើមចូលគ្រប់គ្រងលើភូមិរបស់គាត់តាំងពីឆ្នាំ១៩៧៣ មកម្ល៉េះ។ នៅពេលដែលចូលដំបូង ខ្មែរក្រហមចាប់ផ្ដើមចាត់តាំងឲ្យប្រជាជនធ្វើការងារប្រវាស់ដៃ។ នៅពេលនោះ ឡាក់លី ទើបតែសម្រាលកូនរួច។ ខ្មែរក្រហម...

ម៉ុម សំបូរ៖ អតីតកងការពារមន្ទីរក-៦

នៅឆ្នាំ១៩៧៦ សំបូរ ត្រូវចាត់តាំងឲ្យទៅធ្វើជាកងការពារមន្ទីរក-៦ នៅស្តាតអូឡាំពិក។ កងការពារនៅពេលនោះ គឺគាត់ចាំយាមផ្លូវចេញចូលមន្ទីរ។ ម៉ុម សំបូរ[1] អាយុ៤០ឆ្នាំ (២០០១) មានបងប្អូនប្រាំមួយនាក់ (ស្រីម្នាក់)។ សំបូរ មានទីកន្លែងកំណើត និងរស់នៅភូមិតាលាក់ខាងជើង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហម ចូលគ្រប់គ្រង់នៅភូមិតាលាក់ខាងជើង។ សំបូរ ត្រូវបែកចេញពីឪពុកម្ដាយ ចូលធ្វើការងារក្នុងកងកុមារ នៅខ្ពបអំពិល។...

ពីសមាជិកបក្សពលករកម្ពុជា ក្លាយជាអនុលេខាតំបន់៥០៥

មហាសន្និបាតបក្សប្រជាជនបដិវត្តន៍ខ្មែរ បានប្រារព្ធធ្វើឡើងជាសម្ងាត់នៅក្នុងស្ថានីយរថភ្លើងក្រុងភ្នំពេញ បីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៦០ ដែលក្នុងនោះមានប្រាំពីររូបមកពីសាខាបក្សក្នុងក្រុងភ្នំពេញ និង១៤រូបមកពីសាខាបក្សនៅតាមជនបទ។ មហាសន្និបាតបានសម្រេចរៀបចំបក្សឡើងវិញ បង្កើតគោលនយោបាយថ្មី និងប្ដូរឈ្មោះបក្សទៅជា “បក្សពលករកម្ពុជា”[1]។ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ១៩៦៤ សារឿន ហៅ កង បានចូលរួមជាសមាជិកបក្សពលករកម្ពុជា។ នៅក្នុងចម្លើយសារភាព សារឿន មិនបានបញ្ជាក់ប្រាប់អំពីថ្ងៃដែលរូបគាត់កាន់តំណែងជាអនុលេខាតំបន់៥០៥ នោះឡើយ។ បាន សារឿន[2]...

ខ្ញុំធ្វើបាន តែបើខ្ញុំធ្វើដូចនេះគឺខ្ញុំក្បត់បដិវត្តន៍

នៅត្រង់ឃ្លា [ខ្ញុំធ្វើបាន តែបើខ្ញុំធ្វើដូចនេះគឺខ្ញុំក្បត់បដិវត្តន៍] ជាឃ្លាមួយបានរំលេចឡើងនៅក្នុងការសន្ទនារបស់ កាដាំ និង ឡេង ដែលមាននៅក្នុងឯកសារ D00432[1] ស្ដីពីសកម្មភាពក្បត់នឹងអង្គការបដិវត្តន៍ខ្មែរក្រហមរបស់ឈ្មោះ ភូ កាដាំ ហៅ ឡា មានអាយុ២៧ឆ្នាំ (នៅក្នុងឆ្នាំ១៩៧៨)។ កាដាំ មានទីកន្លែងកំណើតភូមិពាមជីមៀត ឃុំពាមជីមៀត ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ កាដាំ ត្រូវបានអង្គការចាប់ខ្លួនដោយ​ចោទប្រកាន់ថា បានចូលរួមធ្វើជាចារកិច្ចរបស់វៀតណាមនៅអំឡុងឆ្នាំ១៩៦៨ ដល់ឆ្នាំ១៩៧០។...

សញ្ញាប័ត្រគឺត្រូវតែបាន

ការប្ដេជ្ញាចិត្តក្នុងការសិក្សា សញ្ញាប័ត្រគឺត្រូវតែយកឲ្យបាន នោះគឺជាគោលបំណងរបស់ ជាវ នៅពេលដែលគាត់ឡើងមកសិក្សានៅទីក្រុងភ្នំពេញ។ គោលបំណងដ៏ធំបំផុតរបស់គាត់ គឺប្រឡងយកសញ្ញាប័ត្រ និងបន្ទាប់មកស្វែងរកការងារសមល្អ មានប្រាក់ខែសម្រាប់ផ្គត់ផ្គង់ការចំណាយ និងជួយដល់បងស្រីរបស់គាត់ដែលរស់នៅស្រុកកំណើត។ ការប្ដេជ្ញាចិត្តមួយនោះត្រូវបានរសាត់បាត់ស្រមោលបន្ទាប់ពីគាត់បានស្គាល់មិត្តភក្ដិដែលរៀននៅសាលាជាមួយគ្នា។ បន្ទាប់ពីស្និតស្នាលជាមួយនឹងមិត្តភក្ដិ អ្នកទាំងនោះបាននាំគាត់ដើរផ្លូវខុស មានទាំងផឹកស្រា ច្រៀងរាំសប្បាយ ហ៊ឺហា លែងខ្វល់ពីការសិក្សាបន្តទៀត។ ខាងក្រោមនេះគឺជាដំណាលសកម្មភាពរបស់ ជាវ ចាប់តាំងពីឆ្នាំ១៩៥៩ រហូតដល់ឆ្នាំ១៩៧៨ ជាឆ្នាំដែលគាត់ត្រូវបានអង្គការខ្មែរក្រហមចាប់ខ្លួនទៅមន្ទីរសន្តិសុខ ស-២១៖ សៀក ជាវ[1]...

កក់ ឃីម៖ ប្រជាជនសហករណ៍ស្រែធំ

កក់ ឃីម[1] មានអាយុ៣៥ឆ្នាំ(១៩៧៧) ជាជនជាតិភាគតិចព្នង និងមានទីកន្លែងកំណើតនៅភូមិសេរីកា ឃុំខ្នាច ស្រុកក្រចេះ ខេត្តក្រចេះ។ ឃីម មានប្រពន្ធឈ្មោះ សន ខ្មៅ (នៅក្នុងចម្លើយសារភាពរបស់ឃីម ប្រពន្ធរបស់គាត់ត្រូវអង្គការខ្មែរក្រហមចាប់ខ្លួននៅឆ្នាំ១៩៧៧)។ នៅឆ្នាំ១៩៦៤ ឃីម បានចេញពីស្រុកកំណើតទៅរកស៊ីរុករានដី, កាប់ព្រៃ និងធ្វើស្រែ ជាមួយនឹងឪពុកម្ដាយក្មេក នៅភូមិស្រែធំ ឃុំស្រែធំ ស្រុកច្បារ ខេត្តមណ្ឌលគិរី។ រហូតដល់ឆ្នាំ១៩៦៧...

របៀបរបបចាត់តាំង និងរចនាសម្ព័ន្ធក្បត់នៅក្នុងតំបន់៥០៥

តំបន់៥០៥ ស្ថិតក្រោមការគ្រប់គ្រងរបស់ យី[1]។ តំបន់នេះ ជាតំបន់មួយនៅក្នុងចំណោមតំបន់ទាំងប្រាំមួយនៅក្នុងភូមិភាគឦសាន[2]។ នៅក្នុងតំបន់៥០៥ ទាំងមូលបែងចែកចេញជាបីស្រុក ក្នុងនោះមាន៖ ស្រុកក្រចេះ ស្រុកស្នួល និងស្រុកសំបូរ។ មន្ទីរស្រុកក្រចេះមានទីតាំងនៅឃុំដារ ចម្ងាយពីផ្លូវជាតិលេខប្រាំពីរ ចំនួន១៥០ម៉ែត្រ។ នៅស្រុកក្រចេះមានការបែងចែកជាបួនផ្នែកសំខាន់ៗគឺ៖ ផ្នែកសន្តិសុខ គ្រប់គ្រងដោយ ម៉ីន មានទីតាំងនៅភូមិតាប៉ូ ឃុំដារ។ ផ្នែកសេដ្ឋកិច្ច អ្នកគ្រប់គ្រងឈ្មោះ សាត មានទីតាំងនៅភូមិត្រពាំងព្រីង[3] ឃុំក្រគរ...

បដិវត្តន៍វៀតណាមមានគ្រប់យ៉ាង

បដិវត្តន៍វៀតណាមមានគ្រប់យ៉ាង គឺជាពាក្យសម្ដីរបស់ ឡាវ ម៉ក់ អ្នកដើរឃោសនាអូសទាញឲ្យប្រជាជនចូលរួមចលនាតស៊ូជាមួយនឹងបដិវត្តន៍វៀតណាម ប្រឆាំងនឹងបដិវត្តន៍កម្ពុជា។ តាមរយៈការឃោសនា បដិវត្តន៍វៀតណាម គឺបានបង្ហាញអំពីសិទ្ធិសេរីភាពរបស់អ្នកចូលរួម មានប្រាក់ខែ មានឋានៈ និងបុណ្យសក្ដិជាដើម ហើយនៅក្នុងនោះក៏បានបញ្ជាក់អំពីផលវិបាកនៃបដិវត្តន៍កម្ពុជាមានរបៀបរបបរស់នៅ មិនមានសិទ្ធិក្នុងការនិយាយស្ដី និងដើរបានសេរីនោះទេ។  យោងតាមវចនានុក្រមសម្ដេច ជួន ណាត ពាក្យថា បដិវត្តន៍ គឺជាការ​វិល​ត្រឡប់, ការ​ប្រែប្រួល, ការ​កែ​ប្រែ ឬ​ផ្លាស់​ប្ដូរ ។...

ប្រជាជនផ្ញើ

ប្រជាជនផ្ញើ ឬប្រជាជនថ្មី ជាពាក្យដែលខ្មែរក្រហមប្រើប្រាស់សម្រាប់ប្រជាជនកម្ពុជា ដែលត្រូវបានជម្លៀសចេញពីទីក្រុង ឬសំដៅទៅលើប្រភេទប្រជាជននៃវណ្ណៈកណ្ដាលថ្នាក់លើ។ យោងតាមមនោគមន៍វិជ្ជារបស់ខ្មែរក្រហម ប្រជាជនថ្មី ឬប្រជាជន១៧មេសា គឺជាអ្នកដែលតំណាងឲ្យវណ្ណៈមូលធននិយម ដែលប្រឆាំងលទ្ធិកុម្មុយនីស្ដនិយម និងមិនមានភាពបរិសុទ្ធ។ ប្រជាជនថ្មី ត្រូវបានមើលឃើញថាជាអ្នកដែលប្រឈមនឹងការចោទប្រកាន់ខ្ពស់ថាជា ជនសង្ស័យ ជាអ្នកដែលទទួលបានការអប់រំនយោបាយ​មិនចេះចប់មិនចេះហើយ និងជាញឹកញាប់ទទួលបានការធ្វើបាបខ្លាំងជាង“ប្រជាជនចាស់”។ ប្រជាជនទាំងនេះត្រូវបានអង្គការចាត់ទុកថាជា “ជនបញ្ញើក្អែក” ហើយគ្មានសិទ្ធិអ្វីទាំងអស់ដូចដែលពាក្យស្លោកខ្មែរក្រហមមួយបានអះអាងថា “ពួក១៧មេសាជាជនបញ្ញើក្អែក។ ពួកវាជាអ្នកចាញ់សង្រ្គាម និងជាឈ្លើយសឹក”[1]។ សំអាង ត្រូវបាន ផាញ់...

កម្មករជីករ៉ែធ្យូងថ្ម

(ក្រចេះ)៖ នៅខែមេសា ឆ្នាំ១៩៧៥ លីហេង មានអាយុ១៧ឆ្នាំ។ នៅពេលនោះ យុវជនចំនួន៥ស្រុក មានដូចជា ស្រុកព្រែកប្រសព្វ, ស្រុកឆ្លូង, ស្រុកក្រចេះ, ស្រុកស្នូល និងស្រុកសំបូរ ត្រូវបានអង្គការប្រមូលយកទៅធ្វើជាកម្មកររ៉ែ។ អង្គការ បាននាំយុវជនទាំងអស់សរុបចំនួន៣៩នាក់ ទៅរៀននៅវត្តអូរឫស្សីរយៈពេល៣ថ្ងៃ។ បន្ទាប់ពីរៀនចប់រយៈពេល៣ថ្ងៃ អង្គការបាននាំយុរជនទាំងអស់ទៅខេត្តស្ទឹងត្រែង។ គាត់ក៏ចេញដំណើរបន្តទៀត តាមបណ្ដោយទន្លេសេសាន​ ទៅដល់ភូមិមួយមានឈ្មោះថាភូមិតាឡាត ឃុំតាឡាត ស្រុកសេសាន។ ទៅដល់ទីនោះ...

ធ្វើបាបប្រជាជនគ្រប់បែបយ៉ាង

(បាត់ដំបង)៖ “របបខ្មែរក្រហម បានធ្វើបាបប្រជាជនកម្ពុជា មិនផ្ដល់អាហារហូបគ្រប់គ្រាន់ ប្រើឲ្យប្រជាជនធ្វើការងារលើសពីកម្លាំង និងគ្មានពេលសម្រាកគ្រប់គ្រាន់ ហើយមានប្រជាជនស្លូតត្រង់ជាច្រើននាក់បានស្លាប់”។ ទាំងអស់នេះគឺជាការរៀបរាប់របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមឈ្មោះ សយ សារ៉ាត់ អាយុ៨៤ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមរស់នៅភូមិទួលល្វៀង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។ សារ៉ាត់ មានឪពុកឈ្មោះ សយ, ម្ដាយឈ្មោះ សន និងមានបងប្អូនចំនួន៦នាក់។ គាត់ជាកូនទី៣នៅក្នុងគ្រួសារ។ កាលពីកុមារភាពគាត់ធ្លាប់បានសិក្សានៅសាលាវត្តចែង បានត្រឹមថ្នាក់ទី៣ ហើយក៏បញ្ឈប់ការសិក្សាបន្ទាប់ពីម្ដាយឪពុករបស់គាត់ទទួលមរណភាព។...

ភាំងអារម្មណ៍ មិនដឹងថាខ្លួនធ្លាក់ទឹកអូរ

(បាត់ដំបង)៖ “រឿងរ៉ាវដែលខ្ញុំចងចាំមិនអាចភ្លេចបានគឺ នៅពេលខ្ញុំកើតជំងឺគ្រុនចាញ់។ ពេលនោះ ខ្ញុំ​ស្ទើរតែបាត់បង់ជីវិតដោយសារតែធ្លាក់ចូលទឹកអូរ។ ពេលនោះខ្ញុំដូចជាបាត់បង់ស្មារតី មិនដឹងថាខ្លួនកំពុងតែធ្លាក់ចូលនៅក្នុងទឹកនោះទេ ហើយក៏គ្មានកម្លាំងស្រវាឡើងមកវិញដែរ។ ខ្ញុំភាំងអារម្មណ៍ទាល់តែអ្នកនៅជាមួយលើកពីទឹកមកទើបដឹងខ្លួន” ប៉ិច ម៉ុត បានរៀបរាប់អំពីសាច់រឿងឆ្លងកាត់​របបខ្មែរក្រហមរបស់ខ្លួន នៅខេត្តបាត់ដំបង។ ប៉ិច ម៉ុត អាយុ៧១ឆ្នាំ បច្ចុប្បន្នរស់នៅភូមិទួលល្វៀង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។ គាត់មានឪពុកឈ្មោះ ធៀប ប៉ិច, ម្ដាយឈ្មោះ មាឃ...

ភាពអត់ឃ្លានរបស់ប្រជាជន

(បាត់ដំបង)៖ អ្វីដែល អ៊ីវ ពៅ ចងចាំជាងគេអំពីរបបខ្មែរក្រហម គឺអង្គការមិនផ្ដល់អាហារឲ្យប្រជាជនហូបគ្រប់គ្រាន់ ទាំងដែលទិន្នផលស្រូវ និងដំណាំផ្សេងទទួលបានសមនឹងប្រជាជនហូបបានឆ្អែត។ ជាក់ស្ដែងខ្មែរក្រហមបានរឹតបណ្តឹងរបបអាហាររបស់ប្រជាជន ឲ្យប្រជាជនហូបតែបបររាវមានតែទឹក លាយជាមួយនឹងសម្លត្រកួន ព្រលឹត ហើយពេលខ្លះព្រលឹតត្រូវស្លទាំងសំបក។ ភាពអត់ឃ្លានរបស់ប្រជាជនបានបណ្ដាលឲ្យប្រជាជនកើតមានជំងឺ និងខ្សោយកម្លាំងធ្វើការ។ មិនត្រឹមតែប៉ុណ្ណោះពេលខ្លះ ប្រជាជនត្រូវទទួលរងការធ្វើទារុណកម្មពីសំណាក់អង្គការខ្មែរក្រហម ដោយសារតែធ្វើការយឺតយ៉ាវ។ អ៊ីវ ពៅ មានអាយុ៥៦ឆ្នាំ រស់នៅភូមិទួលល្វៀង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។​...

ប្រសិនជាចង់សប្បាយទាល់តែធ្វើដូចជាប្រទេសចក្រពត្តិ

តាមរយៈចម្លើយសារភាពរបស់ មុត សារុន ឯកសារលេខ J00651។ នៅពេលដែល ឡាយ សារឹម បានអូសទាញឲ្យ សារុន ចូលរួមសកម្មភាពក្បត់នឹងបដិវត្តន៍សង្គមនិយមរបស់អង្គការខ្មែរក្រហម   សារឹម បានបង្ហាញឲ្យគាត់ឃើញពីភាពលំបាកនៅពេលដែលចូលរួមបដិវត្តន៍សង្គមនិយម។ សារឹម បានលើកឡើងពីបញ្ហាកង្វះអាហារ, ការធ្វើការដោយគ្មានប្រាក់ខែ, គ្មានកម្មសិទ្ធិសេរីភាព, គ្មានកម្មសិទ្ធិឯកជន និងមិនមានភាពសប្បាយរីករាយ។ សារុន បានឆ្លើយតបវិញថា៖ “ប្រសិនជាចង់សប្បាយទាល់តែធ្វើដូចជាប្រទេសចក្រពត្តិ[1]” ។ ខាងក្រោមនេះគឺជាប្រវត្តិសកម្មភាពក្បត់នឹងអង្គការរបស់ មុត...

ប្រវត្តិសកម្មភាពប្រឆាំងបដិវត្តន៍ ពីខែមករា ឆ្នាំ១៩៧៨ ម៉ៅ ផន៖ អនុលេខាវរសេនាតូចលេខ១៦ តំបន់៥០៥

ម៉ៅ ផន[1] អាយុ៣០ឆ្នាំ មានទីកន្លែងកំណើតនៅភូមិកញ្ជរ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ នៅក្នុងរបបខ្មែរក្រហម ផន មានតួនាទីជាអនុលេខាវរសេនាតូចលេខ១៦ តំបន់៥០៥។ នៅពាក់កណ្ដាលខែមករា ឆ្នាំ១៩៧៨ ផន កំពុងប្រតិបត្តិការនៅព្រំដែន ក្នុងស្រុកឆ្លូង នៅវេលាម៉ោង៥ល្ងាច គាត់ទទួលបានដំណឹងពី យី ជាលេខាតំបន់៥០៥ តាមរយៈ ញួន ជាលេខាវរសេនាតូចលេខ១៥ ដែល ញួន...

កសិកម្មគឺជាការងារទីមួយ

(ក្រចេះ)៖ ស៊ឹង ភិន អាយុ៧៣ឆ្នាំ មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ នៅក្នុងខេត្តក្រចេះ ចាប់តាំងពីរបបខ្មែរក្រហមចូលគ្រប់គ្រង មានការបង្កើតសហករណ៍សម្រាប់ឲ្យប្រជាជនធ្វើការងាររួម ហើយការងារដែលសំខាន់ជាងគេនៅក្នុងរបបនោះ ជាការងារកសិកម្មដែលប្រជាជនត្រូវធ្វើជាប្រចាំ។ ក្រៅពីកសិកម្ម នៅមានការងារផ្សេងទៀតដូចជា ជីកប្រឡាយ, លើកទំនប់, រែកដី, លើកភ្លឺស្រែ និងគាស់គល់ឈើ។ ​ភិន គឺជាប្រជាជនមូលដ្ឋាន ដែលរស់នៅក្នុងភូមិសំបុកតាំងពីដើមមក ដោយមិនត្រូវខ្មែរក្រហមជម្លៀសទៅទីណាផ្សេងនោះទេ។...

ត្រូវទិតៀនព្រោះដកដើមព្រលឹត

(ក្រចេះ)៖ ឈាងលីន ត្រូវបានប្រជាជននៅក្នុងសហករណ៍ជាមួយគ្នាទិតៀន ឲ្យអង្គការយកទៅសម្លាប់ចោល ដោយសារតែគាត់ដកដើមព្រលឹតដែលមានស្លឹក មិនមែនដកតែផ្កា។ ឈាងលីន បាននិយាយថា ពីមួយថ្ងៃទៅមួយថ្ងៃ អង្គការឲ្យស្លតែផ្កាព្រលឹត ដល់ថ្នាក់គាត់រកផ្កាព្រលឹតមកស្លមិនបាន ព្រោះផ្កាព្រលឹតទាំងអស់នោះដុះមិនទាន់តម្រូវការ។ របបអាហារដែលប្រជាជនទទួលបាន គឺជាបបររាវលាយជាមួយនឹងសម្លត្រកួន, ព្រលឹត និងត្រពាំង។ ជារៀងរាល់ថ្ងៃ ប្រជាជនហូបតែម្ហូបដដែលៗមិនមានអ្វីផ្លាស់ប្ដូរឡើយ។ អ៊ូ ឈាងលីន អាយុ៧៦ឆ្នាំ មានអស័យដ្ឋាននៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។...

យ៉ាន គ្រីន អនុក្រុមផ្នែករោងជាង១៥២

យ៉ាន គ្រីន[1] ហៅ សៀក មានអាយុ៣៣ឆ្នាំ ទីកន្លែងកំណើតនៅភូមិដំរិល ឃុំដំរិល ស្រុកអូររាំងឪ ខេត្តកំពង់ចាម(បច្ចុប្បន្ននៅក្នុងខេត្តត្បូងឃ្មុំ)។ ឪពុកឈ្មោះ ណៃ យ៉ាន ម្ដាយឈ្មោះ ប៉ែន រ៉ង មានបងប្អូនសរុបទាំងអស់៩នាក់(ស្រី៥នាក់) មុខរបរជាកសិករ។ ចាប់ពីឆ្នាំ១៩៥៥-១៩៦១ គ្រីន រៀននៅសាលាបឋមសិក្សាភូមិដំរិលពីថ្នាក់ទី១២ ដល់ថ្នាក់ទី៦ និងនៅក្នុងឆ្នាំ១៩៦២ រៀននៅអនុវិទ្យាល័យសមមិត្តសួង (ខេត្តកំពង់ចាម) ថ្នាក់ទី៦...

បបរមានតែទឹក

(ក្រចេះ)៖ ផង់ គឹមយឹន អាយុ៧៤ឆ្នាំ មានទីលំនៅបច្ចុប្បន្នរស់នៅភូមិអូរឫស្សី២ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។ បច្ចុប្បន្ន យឹម មានជំងឺទឹកនោមផ្អែម ហើយគាត់តែងតែវិលមុខជាប្រចាំថ្ងៃ។ នៅពេលដែលមានការទម្លាក់គ្រាប់បែកនៅក្រចេះមានភាពចលាចល ប្រជាជនរត់គេចចេញពីភូមិកំណើត ទៅរស់នៅតំបន់វាល ឬតាមដងអូរ។ ការទម្លាក់គ្រាប់បែកបង្កជាផលប៉ះពាល់ទៅលើផ្ទះរបស់ប្រជាជនមួយចំនួន និងប៉ះពាល់ខ្លាំងទៅលើហេដ្ឋារចនាសម្ព័ន្ធ។ ការរៀបរាប់អំពីរឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម គឺមានភាពខុសៗគ្នាទៅតាមបទពិសោធន៍ឆ្លងកាត់របបនោះរបស់​បុគ្គលម្នាក់ៗ។ នៅក្នុងរបបខ្មែរក្រហម អង្គការបានបង្កើតសហករណ៍ឲ្យប្រជាជនរស់នៅរួម ហូបបាយរួម និងធ្វើការងាររួម ហើយទ្រព្យសម្បត្តិដែលប្រជាជនមានទាំងប៉ុន្មានត្រូវដាក់ក្នុងសមូហភាព។...

ហូបមើមរុក្ខជាតិដើម្បីចម្អែតក្រពះ

  (ព្រះវិហារ)៖ ប៊ួ ម៉ឹង មានអាយុ៧៦ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមរស់នៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ បច្ចុប្បន្ន ម៉ឹង មានជំងឺលើសសម្ពាធឈាម, ស្ពឹកស្រពន់មួយចំហៀងខ្លួន និងរឹងដៃជើងពិបាកធ្វើដំណើរ។ ចាប់ពីឆ្នាំ១៩៧០ ម៉ឹង បានរស់នៅបែកផ្ទះពីឪពុកម្ដាយ ចេញទៅរស់នៅជាមួយនឹងប្ដីរបស់គាត់ឈ្មោះ ញ៉ាន អ៊ួ និងប្រកបរបរកសិកម្មសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ នៅពេលដែលមានការទម្លាក់គ្រាប់បែក ម៉ឹង និងប្ដី បានរត់ភៀសខ្លួនចេញពីផ្ទះ...

រណ្ដៅត្រង់សេ

(ក្រចេះ)៖ រណ្ដៅត្រង់សេ គឺជារណ្ដៅដែលប្រជាជនកម្ពុជាជីកសម្រាប់គេចខ្លួនពីការទម្លាក់គ្រាប់បែក នៅក្នុងរបប លន់ នល់។ នេះជាដំណាលរឿងដែលអ្នករស់រានមានជីវិតម្នាក់មកពីខេត្តក្រចេះ អំពីបទពិសោធន៍​របស់គាត់ឆ្លងកាត់របប លន់ នល់ និងរបបខ្មែរក្រហម ទៅកាន់​អ្នកស្ម័គ្រចិត្តកម្ពុជា នៃអង្គការមជ្ឈមណ្ឌលឯកសារកម្ពុជា។ ចាន់ សាមន មានអាយុ៦៤ឆ្នាំ និងរស់នៅភូមិអូរឫស្សី២ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។ សាមន មានស្រុកកំណើតនៅភូមិទន្លេជ្រៃ ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។...

ធ្វើការគ្មានពេលសម្រាក អាហារក៏តិច

(ក្រចេះ)៖ ចាប សាត អាយុ៧៥ឆ្នាំ មានស្រុកកំណើតនៅភូមិអង្កាញ់ ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តក្រចេះ។ បច្ចុប្បន្នសាត រស់នៅភូមិអូរឫស្សី២ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។ នៅអំឡុងពេលខ្មែរក្រហមកាន់កាប់អំណាច ទ្រព្យសម្បត្តិរបស់ប្រជាជនដែលមានទាំងប៉ុន្មាន ត្រូវប្រមូលដាក់រួមជាសមូហភាព មិនថាជាផ្ទះសំបែង សត្វពាហនៈ និងដំណាំជុំវិញផ្ទះ។ ជាក់ស្ដែងផ្ទះរបស់ សាត ត្រូវអង្គការរុះរើចោល។ ក្រោយពីបញ្ចូលរបស់ទាំងអស់នោះចូលជាទ្រព្យ​សមូហភាពរួចហើយ ប្រជាជនទាំងអស់មិនមានសិទ្ធិលើទ្រព្យសម្បត្តិទាំងអស់នោះទៀតហើយ សិទ្ធិនៃការប្រើប្រាស់...

ម្ដាយជាប់គុកព្រោះខ្សែដៃ

(ក្រចេះ)៖ ម្ដាយរបស់ ហេង ត្រូវបានអង្គការចាប់ឃុំនៅក្នុងគុករយៈពេលមួយសប្ដាហ៍ ដោយសារតែបានលាក់ទុកខ្សែដៃមួយខ្សែ។ នៅរបបខ្មែរក្រហម  ប្រជាជនទាំងអស់ គ្មាន​សិទ្ធិរក្សាទុកទ្រព្យសម្បត្តិឯកជនឡើយ ដោយ​ទ្រព្យសម្បត្តិឯកជន​ទាំងអស់ត្រូវដាក់បញ្ចូលជាទ្រព្យ​សមូហភាព។ ហ៊ឹម ហេង អាយុ៦៨ឆ្នាំ មានស្រុកកំណើតនៅភូមិដំរិល ឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ និងមានទីលំនៅបច្ចុប្បន្ននៅភូមិគោលាប់ ឃុំបន្ទាយ ស្រុកចិត្របុរី ខេត្តក្រចេះ។ ហេង ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ហើយទាំងអស់នេះគឺជាដំណាលសាច់រឿងដែលគាត់ធ្លាប់បានឆ្លងកាត់តាំងពីរបបលន់ នល់ រហូតដល់របបខ្មែរក្រហម...

យុវជន-យុវនារីរៀបការដោយបង្ខំ

(កោះកុង) ភុំ ណាមខាង ភេទស្រី អាយុ៧៣ឆ្នាំ មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ​ នៅក្នុងរបបខ្មែរក្រហម អង្គការបានចាត់តាំងឲ្យ ណាមខាង ធ្វើការងារនៅក្នុងកងចល័តនារី។ ការងារដែលគាត់ធ្វើជាប្រចាំគឺ ធ្វើស្រែ ចាប់តាំងពីម៉ោង៦ព្រឹក រហូតដល់ម៉ោង៦ល្ងាច។ នៅរដូវខែភ្លឺ គាត់ត្រូវធ្វើការងារនៅពេលយប់បន្ថែមទៀត។ អង្គការតែងតែផ្លាស់ប្ដូរកន្លែងធ្វើការរបស់ប្រជាជន ចេញពីកន្លែងមួយទៅកន្លែងថ្មីមួយទៀត។ ការផ្លាស់ទីកន្លែងធ្វើការរបស់ប្រជាជនទៅកន្លែងថ្មី ធ្វើឡើងដោយថ្មើរជើង...

ស្ទើរតែមានបញ្ហាផ្លូវចិត្ត ដោយសាររបបខ្មែរក្រហម

(ក្រចេះ)៖ របបខ្មែរក្រហម បានធ្វើឲ្យ ណារិន ជួបការលំបាកជាច្រើន និងស្ទើរតែបណ្ដាលឲ្យគាត់​មានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ​ បង្កឡើងពីការបាត់បង់សមាជិកគ្រួសារ និងទ្រព្យសម្បត្តិជាច្រើន។ នេះគឺជាការរៀបរាប់របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមឈ្មោះ សំ ណារិន ហៅក្រៅ អ៊ីន អាយុ៩៧ឆ្នាំ មានទីកន្លែងកំណើតនៅភូមិតូនី ឃុំទូកមាស ស្រុកទូកមាស ខេត្តកំពត។ ទីលំនៅបច្ចុប្បន្នរបស់ ណារិន ស្ថិត​នៅភូមិអូរឫស្សី២ ឃុំអូរឫស្សី ស្រុកក្រចេះ ខេត្តក្រចេះ។ នៅអំឡុងរដ្ឋប្រហារឆ្នាំ១៩៧០...

គ្មានទំនុកចិត្ត

(ព្រះវិហារ)៖ នៅក្នុងរបបខ្មែរក្រហម ប្រជាជនស្ទើរតែទាំងអស់ដោយសូម្បីតែជាបងប្អូនបង្កើតនឹងគ្នា គ្មាន​ទំនុកចិត្តលើគ្នានោះទេ ព្រោះនៅពេលនោះខ្មែរក្រហមបានញុះញង់ឲ្យប្រជាជនទាំងអស់តាមដានគ្នាទៅវិញទៅមក។ សួន យ៉ាន អាយុ៨២ឆ្នាំ មានទីកន្លែងកំណើត និង បច្ចុប្បន្នរស់នៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ សព្វថ្ងៃ យ៉ាន មានជំងឺប្រចាំកាយដូចជា ឈឺជង្គង់ដោយតឹងជើងពិបាកធ្វើចលនា និងក្រពះពោះវៀន ។ នៅឆ្នាំ១៩៧០ យ៉ាន រស់នៅជាមួយប្ដី និងកូនៗរបស់គាត់ ប្រកបរបរកសិកម្មតាមធម្មតា។...

ប្រជាជនខំធ្វើការងារទាំងឈឺ

(ព្រៃវែង)៖ យឹម ប៉ិច មានអាយុ៨៤ឆ្នាំ មានទីលំនៅភូមិពោធិ៍សាបាង ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។ នេះគឺជាការរៀបរាប់អំពីសាច់រឿងដែល ប៉ិច ធ្លាប់បានឆ្លងកាត់របប លន់ នល់ និងរបបខ្មែរក្រហម ប្រាប់ទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជា នៃអង្គការមជ្ឈមណ្ឌលឯកសារកម្ពុជា។ នៅឆ្នាំ១៩៧០ ប្រទេសកម្ពុជាមានភាពចលាចលដោយសារតែកើតមានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ។ ដូច្នេះ ប្រជាជនចាប់ផ្ដើមមានការភ័យខ្លាចជាមួយនឹងការទម្លាក់គ្រាប់បែក។ ថ្វីត្បិតតែពេលនោះមានការទម្លាក់គ្រាប់បែកពិតមែន ប៉ុន្តែមិនបានបណ្ដាលឲ្យប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាជនឡើយ គ្រាន់តែប៉ះពាល់ខ្លាំងទៅលើហេដ្ឋារចនាសម្ព័ន្ធ...

ប្រជាជនត្រៀម

(ក្រចេះ) ផន សុខា ភេទស្រី អាយុ៦២ឆ្នាំ មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិដារ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។ សុខា បានរៀបរាប់បទពិសោធន៍របស់​ខ្លួន ឆ្លងកាត់​ របប លន់ នល់ និងរបបខ្មែរក្រហម ប្រាប់ទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជា របស់អង្គការមជ្ឈមណ្ឌលឯកសារកម្ពុជា។ នៅឆ្នាំ១៩៧០ ក្នុង​តំបន់របស់គាត់រស់នៅ មានការទម្លាក់គ្រាប់បែកនៅក្បែរនឹងផ្ទះរបស់ប្រជាជន។ នៅពេលដែលឮសំឡេងយន្តហោះ គ្រប់ប្រជាជនទាំងអស់បាននាំកូនចៅ ចូលទៅក្នុងរណ្ដៅត្រង់សេ...

កាន់តែគេច កាន់តែជួប

(បាត់ដំបង)៖ កង យ៉ម ភេទស្រី អាយុ៥៩ឆ្នាំ រស់នៅក្នុងភូមិតាក្រី ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។ នៅឆ្នាំ១៩៧០ មានព្រឹត្តិការណ៍រដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ ចេញពីអំណាច។ ប្រទេសជាតិចាប់ផ្ដើមមានភាពចលាចល ប្រជាជនមួយចំនួនត្រូវផ្លាស់ទីលំនៅដើម្បីគេចពីសង្រ្គាម។ យ៉ម បានប្រាប់ថា នៅតំបន់របស់គាត់មានការទម្លាក់គ្រាប់បែក ហើយនៅពេលនោះ គាត់ និងបងស្រី ចេញទៅដីស្រែរបស់ឪពុកម្ដាយគាត់។ បងស្រីរបស់ យ៉ម...

អតីតកងឈ្លបនៅក្នុងរបបខ្មែរក្រហម

(កោះកុង) ហ៊ុន ផល្លី អាយុ៦៧ឆ្នាំ មានទីកន្លែងកំណើតនៅភូមិពោធិ៍រៀងត្បូង ឃុំពោធិ៍រៀង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ នៅឆ្នាំ១៩៧០ គាត់មានអាយុប្រហែល១៤ឆ្នាំ។ គាត់បានបន្តថា ភូមិរបស់គាត់ មានការទម្លាក់គ្រាប់បែកជារៀងរាល់ថ្ងៃ ដោយគាត់ត្រូវ​ស្នាក់​នៅក្នុងរណ្ដៅត្រង់សេ ។ ចូលដល់រដូវវស្សា គាត់បានបញ្ជាក់ថា មានទាហានបានចូលលុកលុយនៅក្នុងភូមិរបស់គាត់។ ទាហានទាំងនោះ​បាញ់កាំភ្លើងដើម្បី​ដណ្ដើមយកទ្រព្យសម្បត្តិ និងសត្វចិញ្ចឹមរបស់ប្រជាជន។ បន្ទាប់ពីរបប លន់ នល់ បានដួលរលំ របបខ្មែរក្រហមចាប់ផ្ដើមកាន់កាប់អំណាច...

សម្លាប់មនុស្សយកទៅសង់ទន្លេបាទី

(ក្រចេះ)៖ ឈួន សាង ភេទស្រី អាយុ៨១ឆ្នាំ មានស្វាមីឈ្មោះ ព្រឿង និងមានកូន៦នាក់។ បច្ចុប្បន្ន សាងរស់នៅភូមិលៀក ឃុំគោកត្រប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ គាត់មានបងប្អូន៥នាក់ ក្នុងនោះមានស្រី២នាក់ និងប្រុស៣នាក់។ សាង និងស្វាមីបានរៀបការតាំងពីរបបខ្មែក្រហមមិនទាន់ឡើងកាន់អំណាច។ ឈានចូលដល់របបខ្មែរក្រហម សាង ជាប្រជាជនថ្មី ដែលត្រូវបានយោធាខ្មែរក្រហមជម្លៀសពីទីក្រុងភ្នំពេញ ទៅខេត្តកណ្ដាល។ ប្រជាជនថ្មី ឬប្រជាជន១៧មេសា...

ញុះញង់កុមារ

(កោះកុង) “ញុះញង់[1]  ( កិ. ) ញុះ​ញយ​ៗ​គឺ​និយាយ​ចាក់​រុក​នាំ​អុច​អាល​ឲ្យ​អ្នក​ដទៃ​ធ្វើ​ការ​អ្វី​ៗ​ដែល​មិន​គប្បី, ឲ្យ​ឈ្លោះ​ឲ្យ​​ទាស់ទែង​គ្នា, ឲ្យ​បាក់​បែក​គ្នា: កុំ​និយាយ​ញុះញង់​ឲ្យ​កើត​មាន​សាមគ្គី​ភេទ, គេ​នៅ​សុខ​ៗ វា​មក​ញុះញង់​ឲ្យ​បែក​គ្នា។” នៅក្នុងរបបខ្មែរក្រហម អង្គការតែងបណ្ដុះកុមារតូចៗឲ្យស្មោះត្រង់ជាមួយនឹងអង្គការ ហើយតែងតែញុះញង់ឲ្យកុមារតាមដានឪពុកម្ដាយខ្លួនឯងផ្ទាល់។ នេះជាការរៀបរាប់របស់ ប្រាក់ ហ៊ួយ ភេទស្រី អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មានទីកន្លែងកំណើតនៅឃុំឫស្សីស្រុក ស្រុកកំពង់ត្រាច ខេត្តកំពត។ បច្ចុប្បន្ន ហ៊ួយ...

យោធាខ្មែរក្រហម

(ក្រចេះ) បាន ច័ន្ទថូ ភេទស្រី អាយុ៦៩ឆ្នាំ មានទីកន្លែងកំណើតនៅឃុំកងតាណឹង ស្រុកកងមាស​ ខេត្តកំពង់ចាម។ បច្ចុប្បន្ន ច័ន្ទថូ រស់​នៅភូមិដារ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។ នៅក្នុងឆ្នាំ១៩៧០ ក្រោយពីមានការធ្វើរដ្ឋប្រហារទម្លាក់ សម្ដេចព្រះ នរោត្តម សីហនុ ពីអំណាច ប្រទេសជាតិចាប់ផ្តើមច្របូកច្របល់។ នៅឆ្នាំ១៩៧២ ក្នុង​តំបន់មួយចំនួននៅខេត្តកំពង់ចាម មានការទម្លាក់គ្រាប់បែក ហើយពេលនោះ...

បាត់ឆ្នាំកំណើត

ការបាត់ឆ្នាំកំណើត គឺនិយាយអំពីកុមារដែលបាត់អត្តសញ្ញាណរបស់ខ្លួន នៅពេលឪពុកម្ដាយរបស់កុមារទាំងនោះយកទៅផ្ញើនៅមន្ទីរដែលជាកន្លែងធ្វើការរបស់ខ្មែរក្រហម ហើយមូលហេតុចម្បងនៃការបាត់អត្តសញ្ញាណគឺដោយសារតែកុមារនោះមានជំងឺជាប្រចាំត្រូវបញ្ជូនទៅព្យាបាលចុះឡើងៗមិនដាច់ ទើបអត្តសញ្ញាណដែលមាននៅជាប់ជាមួយនឹងខ្លួនគាត់ត្រូវបាត់បង់។ បាត់ឆ្នាំកំណើត នៅត្រង់ចំណុចនេះគឺសំដៅទៅលើកុមារដែលទទួលបានការថែទាំ និងព្យាបាលជំងឺនៅក្នុងមន្ទីរព-៣ ស្ថិតនៅក្នុងមន្ទីរពេទ្យកាល់ម៉ែតបច្ចុប្បន្ន។ ខាងក្រោមនេះគឺជាការរៀបរាប់របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលរស់នៅក្នុងខេត្តតាកែវ។ សយ សាមិត[1] ភេទស្រី អាយុ៤៣ឆ្នាំ (២០០៣) មានប្ដីឈ្មោះ ឈិល ប៉េង អាយុ៤៤ឆ្នាំ (២០០៣)។ មានឪពុកឈ្មោះ ដួង ម្ដាយឈ្មោះ សាន...

កសាងព្រោះតែប៉េងប៉ោះ

(ក្រចេះ)៖ ផាត់ សាវេន ភេទស្រី អាយុ៧៩ឆ្នាំ រស់នៅភូមិថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ រឿងរ៉ាវដែលសាវេន ចងចាំជាងគេនៅក្នុងរបបខ្មែរក្រហម គឺគាត់ត្រូវបានខ្មែរក្រហមចាប់យកទៅកសាង ដោយសារគាត់លួចហូបអាហារបន្ថែម។ ពេលនោះគាត់មានដាំបន្លែនៅជុំវិញផ្ទះ ដូចជាត្រប់ និងប៉េងប៉ោះ។ គាត់បានបេះបន្លែទាំងនោះយកទៅហូបជាមួយនឹងរបបអាហារដែលអង្គការបានចែកឲ្យ។ ពេលដែលអង្គការបានដឹង នៅពេលប្រជុំអង្គការបានលើកឡើងពីចំណុចនោះ ដើម្បីយកទោសគាត់។ ម្យ៉ាងវិញទៀត នៅអំឡុងរបបខ្មែរក្រហម គាត់កំពុងតែពពោះកូនប្រុសរបស់គាត់។ ជិតដល់ថ្ងៃសម្រាល គាត់បានឈប់សម្រាកមិនទៅធ្វើការ។...

ប្រជុំទិតៀន

(ក្រចេះ)៖ ការប្រជុំទិតៀន គឺការប្រជុំគ្នារវាងកងឈ្លបខ្មែរក្រហម និងប្រជាជនកម្ពុជានៅក្នុងរបបខ្មែរក្រហម។ ការប្រជុំនោះ តម្រូវឲ្យប្រជាជនគ្រប់រូបមានសិទ្ធិលើកឡើងពីកំហុសរបស់គ្នាទៅវិញទៅមក ។ ផាត់ សាវីន ភេទស្រី អាយុ៧៤ឆ្នាំ រស់នៅភូមិថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តតាកែវ។ រឿងរ៉ាវនៅក្នុងរបបខ្មែរក្រហម ដែល សាវីន មិនអាចបំភ្លេចបាននោះគឺ នៅពេលដែលប្រជុំទិតៀន អង្គការបានចោទប្រកាន់ថាគាត់ជានាយទុនមិនព្រមដាក់ខ្លួន ព្រោះពេលនោះគាត់បានយកអំបិលបុកលាយជាមួយនឹងផ្លែអំពិលហូបជាមួយបាយ។ អង្គការមិនពេញចិត្តនឹងអ្វីដែលគាត់បានធ្វើនោះទេ ព្រមទាំង​បានស្ដីបន្ទោសឲ្យគាត់ជាខ្លាំង។ សាវីន...

បែកព្រោះមិនបានស្រឡាញ់

(បាត់ដំបង)៖  ប្រជាជនដែលធ្លាប់ឆ្លងកាត់របបខ្មែរក្រហមជាច្រើននាក់ ត្រូវបានអង្គការចាប់បង្ខំឲ្យរៀបការជាមួយនឹងមនុស្សដែលខ្លួនមិនបានស្រឡាញ់។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមជាច្រើនដែល​បាន​ឆ្លងកាត់ការ​រៀបការដោយ​បង្ខំ បានសម្រេចចិត្តលែងលះគ្នា បន្ទាប់ពីរបបខ្មែរក្រហមបានបញ្ចប់ទៅ ដោយសារតែគាត់មិនបានស្រឡាញ់ពេញចិត្តនឹងគ្នា។ ភុន សារឿន ហៅ ម៉ុល ភេទស្រី អាយុ៦៥ឆ្នាំ មានស្រុកកំណើតនៅភូមិកែស្នា ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង។ បច្ចុប្បន្ន សារឿន តាំងទីលំនៅ នៅភូមិដំណាក់សាលា ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។ នៅដើមឆ្នាំ១៩៧០...

វត្តអារាមត្រូវបានលុបបំបាត់

(កណ្ដាល)៖ ខ្មែរក្រហម បានលុបបំបាត់វត្តអារាម មិនឲ្យប្រជាជនគោរពប្រណិប័តន៍សាសនាឡើយ។ សូត្រ សម្បត្តិ ភេទស្រី កើតនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ១៩៥១ មានអាយុ៧៣ឆ្នាំ ទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ន នៅឃុំលៀក ឃុំគោកត្រប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ នៅអំឡុងរបបខ្មែរក្រហម ឆ្នាំ១៩៧៥ សម្បត្តិ មានអាយុ២៥ឆ្នាំ។ ពេលនោះ សម្បត្តិ នៅលីវ គាត់ត្រូវបានអង្គការចាត់តាំងឲ្យចូលធ្វើការងារនៅក្នុងកងចល័តនារី។...