ឫសគល់នៃបញ្ហា ព្រំដែនកម្ពុជា-ថៃ
ព្រំដែនរួមរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលមានប្រវែងប្រមាណ ៨១៧ គីឡូម៉ែត្រជាដីគោក និងខ្សែទឹក[1] មិនត្រឹមតែជាខ្សែបន្ទាត់បែងចែកដែនដីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាតំបន់ប្រវត្តិសាស្ត្រដ៏ស្មុគស្មាញ និងជាទីតាំងដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសង្គម។ ទំនាក់ទំនងព្រំដែនមួយនេះបានឆ្លងកាត់នូវដំណាក់កាលជាច្រើន ចាប់តាំងពីការកំណត់បែងចែកដោយអាណានិគមនិយមបារាំង រហូតដល់មានជម្លោះយោធា និងការប្រឈមមុខដាក់គ្នានៅជុំវិញតំបន់ប្រាសាទបុរាណនានា។ ទោះបីជាមានបញ្ហាប្រឈមជាបន្តបន្ទាប់ក៏ដោយ ភាគីទាំងពីរនៅតែបន្តការខិតខំប្រឹងប្រែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីឆ្ពោះទៅរកការកសាងសន្តិភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយចីរភាព។ ឫសគល់នៃបញ្ហា និងអតីតកាលដ៏ស្មុគស្មាញនៃបញ្ហាព្រំដែនកម្ពុជា-ថៃ គឺកើតចេញពីការកំណត់ខ្សែព្រំដែនពីសម័យអាណានិគមនិយមបារាំង តាមរយៈសន្ធិសញ្ញាឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ រវាងបារាំង និងសៀម...
ញិក សំអឿន៖ បងប្រុសខ្ញុំត្រូវបានខ្មែរក្រហមបាញ់សម្លាប់
សំអឿន បានរៀបរាប់ថា ខ្មែរក្រហមបានបាញ់សម្លាប់បងប្រុសខ្ញុំ ដោយសារតែបងប្រុសខ្ញុំមិនចុះចូល និងបានក្បត់ជាមួយអង្គការ។ ញិក សំអឿន អាយុ៦៨ឆ្នាំ[1] មានស្រុកកំណើតនៅ ភូមិក្នុងអាយ ឃុំតាសាល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្នរស់នៅភូមិ ផ្ចឹកជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ឪពុកឈ្មោះ ញិក សំ (ស្លាប់) រីឯម្តាយឈ្មោះគឹម ទូច (ស្លាប់)...
ឡាញ់ ដល់៖ អតីតជាកងកុមារក្នុងរបបខ្មែរក្រហម (១៩៧៥-១៩៧៩)
ឡាញ់ ដល់[1]៖ បន្ទាប់ពីខ្មែរក្រហមបានរដោះទីក្រុងភ្នំពេញ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមចាប់ផ្ដើមចូលមកកាន់កាប់ភូមិទួលគ្រួសបង្ខំគ្រួសារខ្ញុំនិងប្រជាជនរស់នៅក្នុងភូមិទាំងអស់ឲ្យទៅធ្វើការងារពលកម្មតាមក្រុម ដូចជាក្រុមធ្វើស្រែ ក្រុមកាប់ចម្ការដើម្បីបង្កបង្កើនផលស្រូវ ឯយុវជន យុវនារីមួយចំនួនត្រូវទៅរែកថ្ម រែកគ្រួស រែកដីនៅតាមកងចល័តឬតាមទីកន្លែងផ្សេងៗក្នុងស្រុកភ្នំក្រវាញ។ ថែមទាំងបង្អត់អាហារនិងធ្វើការលើសកំណត់យ៉ាងលំបាកគ្មានពេលសម្រាក។ ឡាញ់ ដល់ អាយុ៦២ឆ្នាំ មុខរបបជាកសិករ មានស្រុកកំណើតនៅភូមិទួលគ្រួស ឃុំស្រែតាំងយ៉ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ បច្ចុប្បន្នរស់នៅភូមិទួលគ្រួស ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ឪពុកឈ្មោះ...
វី ណេត៖ អាហារក៏អត់ឪពុកក៏ខ្មែរក្រហមសម្លាប់
ណេត ស្ថិតក្នុងកងកុមារនៅក្នុងភូមិរការ ខ្មែរក្រហមបានប្រើឲ្យរែកដី ជីកប្រឡាយ រើសអាចម៍គោ មិនមានពេលសម្រាកបានគ្រប់គ្រាន់។ ណេត ជាក្មេងកំព្រាឪពុកព្រោះខ្មែរក្រហមបានយកឪពុកខ្លួនទៅសម្លាប់ដោយសារតែឪពុកជាអ្នកចេះដឹង។ ណេត ត្រូវបានខ្មែរក្រហមបង្អត់អាហារ និងមិនបានហូបគ្រប់គ្រាន់។ វី ណេត អាយុ៥៩ឆ្នាំ ជាស្រ្តីមេផ្ទះ។ មានស្រុកកំណើតនៅ ភូមិសំបូរ ស្រុកសំបូរ ខេត្តក្រចេះ ។ បច្ចុប្បន្ន ណេត រស់នៅ ភូមិអូរខ្ជាយ ឃុំព្រែកព្រះស្តេច...
ឆាយ ម៉ៅ៖ អតីតកងទ័ពខ្មែរក្រហមការពារព្រំដែន
ឆ្នាំ១៩៧៥ ពេលដែលកងទ័ពរំដោះទទួលជ័យជម្នះលើរបបសាធារណរដ្ឋខ្មែរ ម៉ៅ ត្រូវបានខ្មែរក្រហមបញ្ជូនទៅការពារព្រំដែនវៀតណាមរយៈពេលបីឆ្នាំ។ ឆាយ ម៉ៅ អាយុ៦៥ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃឈើទាល ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។ បច្ចុប្បន្នម៉ៅរស់នៅភូមិក្រពើពីរក្រោម ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ម៉ៅមានឪពុកឈ្មោះ ប៉ែន មុំ រីឯម្តាយម៉ៅមិនបានចាំឈ្មោះឡើយ។ ម៉ៅមានបងប្អូនចំនួន៨នាក់ ក្នុងនោះស្រីចំនួន៤នាក់ និងប្រុសចំនួន៤នាក់ ម៉ៅជាកូនទី២ក្នុងគ្រួសារ។ ម៉ៅបានរៀបការប្រពន្ធឈ្មោះ កង...
ព្រំ ណៃ៖ ឪពុកនិងជីតាត្រូវបានខ្មែរក្រហមវាយសម្លាប់យ៉ាងព្រៃផ្សៃ
ព្រំ ណៃ[1] បានត្រឹមតែអាណិតឪពុក ដែលត្រូវបានខ្មែរក្រហមវាយសម្លាប់ដោយសារគាត់ជាអ្នកមានចំណេះចេះដឹងក្នុងរបប លន់ នល់។ ចំណែក ឯជីតាត្រូវបានខ្មែរក្រហមវាយធ្វើបាប និងបង្ខំឲ្យស៊ីស្លឹកអំពៅរហូតដល់ស្លាប់។ នេះជារឿងរ៉ាវដែល ណៃ បានចងចាំនិងមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហម។ ព្រំ ណៃ ភេទស្រី អាយុ៦៤ឆ្នាំ មានមុខរបរធ្វើស្រែចម្ការ។ បច្ចុប្បន្នរស់នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ណៃ មានស្រុកកំណើតនៅភូមិប្រាំង ឃុំដងពែង ស្រុកស្រែអំបិល...
ឯក សុផល ៖ អតីតគណៈតំបន់៣៧ នៃរបបខ្មែរក្រហម
នៅឆ្នាំ១៩៧៧ ខ្មែរក្រហមតែងតាំង ឯក សុផល ជាគណៈតំបន់៣៧ (ខេត្តកោះកុង) នៃភូមិភាគបស្ចិម។ ភូមិភាគបស្ចិមត្រូវបានខ្មែរក្រហមបង្កើតឡើងបន្ទាប់ពីខ្មែរក្រហមបានទទួលជ័យជម្នះលើរបបសាធារណរដ្ឋខ្មែរនៅថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥។ ភូមិភាគបស្ចិមរួមមាន ខេត្តកំពង់ឆ្នាំង និងខេត្តកោះកុងទាំងមូល និងខេត្តកំពង់ស្ពឺប៉ែកខាងជើងផ្លូវជាតិលេខ៤។ ភូមិភាគបស្ចិមបានចែកចេញជា៥តំបន់ គឺតំបន់៣១ តំបន់៣២ តំបន់៣៧ តំបន់១៥ និងតំបន់១១។ ភូមិភាគបស្ចិមដឹកនាំដោយជូ ជេត ហៅ ស៊ី។ ឯក...

