តឹង ម៉ុម៖ ទម្រាំតែបានរស់ស្រួល ត្រូវឆ្លងកាត់ការលំបាកយូរដែរ
តឹង ម៉ុម អាយុ៦២ឆ្នាំ រស់នៅភូមិព្រៃក្ដី ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ការងារមុនដំបូងរបស់ ម៉ុម គឺធ្វើការងាររែកដីក្នុងកងកុមារ។ បន្ទាប់មកនៅពេលដែល ម៉ុម ពេញវ័យ អង្គការបានបញ្ជូនគាត់ចូលក្នុងកងចល័តដើម្បីធ្វើស្រែ ស្ទូង និងដក នៅរដូវវស្សា និងរែកដី, លើកទំនប់ និងជីកប្រឡាយ នៅរដូវប្រាំង។ ចំពោះទីកន្លែងដែល ម៉ុម បានចេញទៅធ្វើការងារមាន...
អ៊ូច ណន៖ ទាហានហូបបបរដូចប្រជាជន
អ៊ូច ណន អាយុ៦៣ឆ្នាំ រស់នៅភូមិព្រៃក្ដី ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅឆ្នាំ១៩៧១ ណន ចាប់ផ្ដើមធ្វើជាទាហានរំដោះនៅក្នុងព្រៃ។ ពេលធ្វើជាទាហាន ណន ជួបការលំបាកខ្លាំងណាស់ ព្រោះគាត់ត្រូវសម្រាកនៅលើដី, ហាលភ្លៀង ហើយក្នុងចិត្តគិតពីពេលវេលាបញ្ចប់សង្គ្រាម។ ដើម្បីកាត់បន្ថយការងារ ណន បានយកថង់កៅស៊ូ ទៅរុំខ្លួន ដូចនំអន្សម។ នៅក្នុងសមរភូមិ ណន ធ្លាប់ត្រូវគ្រាប់ចំសៀតផ្កា ប៉ុន្តែមិនបានប៉ះពាល់ធ្ងន់ធ្ងរនោះទេ...
មិន ទូច៖ មនុស្សស្លាប់យ៉ាងអាណោចអាធ័ម
មិន ទូច អាយុ៤៧ឆ្នាំ រស់នៅភូមិព្រៃក្ដី ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ទូច ចងចាំថា គាត់បានធ្វើដំណើរទៅតាមម្ដាយនៅកន្លែងធ្វើការងារ។ ដោយសារតែ ទូច នៅក្មេងពេកបានជាគាត់មិនបានធ្វើការងារនោះទេ ហើយរបបអាហារដែលគាត់ទទួលបានគឺបាយ ឬបបរលាយជាមួយដំឡូងមី។ នៅក្នុងសម័យខ្មែរក្រហម ទូច បានទទួលសម្លៀកបំពាក់ពីម្ដាយរបស់គាត់បន្តិចបន្តួច ហើយគ្មានស្បែកជើងពាក់នោះទេ។ ចំណែកសាប៊ូដុះខ្លួន, ថ្នាំដុះធ្មេញ, សាប៊ូកក់សក់ និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀតគឺមិនមាននោះទេ។ ដើម្បីជំនួសសាប៊ូកក់សក់...
ប្រុក នឿន៖ បំណាច់តែខ្លាចស្លាប់គឺត្រូវតែប្រឹងធ្វើការ
ប្រុក នឿន អាយុ៧២ឆ្នាំ រស់នៅភូមិត្រពាំងចែង ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម នឿន មានអាយុប្រមាណ៣០ឆ្នាំ រស់នៅភូមិអណ្ដូងសំរិត ឃុំធ្នាប្រជុំ ស្រុក១០៨(ស្រុកកោះអណ្ដែត) ដែលជាស្រុកកំណើតប្ដី។ នៅក្នុងសហករណ៍អណ្ដូងសំរិត អង្គការបានចាត់តាំង នឿន ឲ្យទៅធ្វើការងារនៅក្នុងក្រុមកងចល័តនារីឃុំធ្នាប្រជុំ ដើម្បីធ្វើការងារ រែកដីដំបូក, ជីកឡាយ, លើកទំនប់, ដកស្ទូង និងច្រូតស្រូវ។ នៅការដា្ឋនរែកដីដំបូក...
អៀង អូន៖ ប្ដីមានទោសព្រោះធ្លាប់ទៅប្រទេសវៀតណាម
(តាកែវ) អៀង អូន អាយុ៦៩ឆ្នាំ រស់នៅភូមិត្រពាំងចែង ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។ រឿងរ៉ាវដែល អូន ចាំមិនភ្លេចនោះគឺ អង្គការបានចាប់ប្ដីរបស់គាត់ឈ្មោះ មាស នង យកទៅមន្ទីរសន្តិសុខក្រាំងតាចាន់។ ខាងក្រោមនេះគឺជារឿងរ៉ាវរបស់ នង និងអូន មុនពេលរៀបការ និងពេលដែលអង្គការចាប់បញ្ជូនទៅគុកក្រាំតាចាន់៖ នៅអាយុ១៦ឆ្នាំ នង បានលាចាកសិក្ខាបទ រួចរត់ទៅប្រទេសវៀតណាម តាមការឃោសនារបស់ប្រជាជន។...
សុខ ឡៃ៖ ធ្លាប់ធ្វើការនៅស្រែអំបិល និងទទួលភ្ងៀវនៅខេត្តបាត់ដំបង
សុខ ឡៃ អាយុ៦០ឆ្នាំ រស់នៅ ភូមិត្រពាំងចែង ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។ រឿងរ៉ាវដែល ឡៃ ចងចាំមិនភ្លេចនោះគឺការលុតដំក្នុងមន្ទីរកខ នៅត្រពាំងអណ្ដើក មុនពេលអង្គការបញ្ជូនទៅធ្វើការងារនៅស្រែអំបិល។ នៅក្នុងការលុតដំ អង្កការបានរៀបចំដាំបបរមួយខ្ទះដាក់អង្ករមួយកំប៉ុង លាយជាមួយដំឡូងមី រួចចែកប្រជាជនម្នាក់មួយវែក ទៅពីរវែកហូបក្នុងមួយពេល។ ឡៃ ទទួលការលុតដំរយៈពេលប្រមាណ២០ថ្ងៃ ទើបអង្កការបញ្ជូនគាត់ទៅស្រែអំបិល និងទទួលបានបាយ១វែកក្នុងមួយពេល។ នៅស្រែអំបិល ឡៃ មាននាទីជាអ្នកធ្វើអំបិល...
ប្រុក ឃីម៖ ចូលធ្វើជាយោធា ដើម្បីឲ្យប្រជាជនសុខសប្បាយ
ប្រុក ឃីម អាយុ៦៨ឆ្នាំ រស់នៅភូមិត្រពាំងចែង ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅឆ្នាំ១៩៧០ ឃីម បានចូលធ្វើជាកងទ័ពក្នុងក្រុមកងរំដោះ ដើម្បីផ្ដួលរំលំរបប លន់ នល់។ ឃីម ចូលធ្វើជាទាហាន រហូតដល់ឆ្នាំ១៩៧៥ វាយចូលទីក្រុងភ្នំពេញ។ នៅក្នុងក្រុមរំដោះ ការហូបអាហារគឺគ្រប់គ្រាន់ និងល្អប្រសើរ។ នៅឆ្នាំ១៩៧៥ ឃីម រងរបួសជើងនៅពេលដែលវាយចូលទីក្រុងភ្នំពេញ។ ពេលរបួស អង្គការបានបញ្ជូនគាត់ទៅព្យាបាលក្នុងមន្ទីរពេទ្យរហូតដល់ធូរស្បើយ...
សេង ណាត់៖ ប្រធានកងកុមារ
សេង ណាត់ អាយុ៦៤ឆ្នាំ រស់នៅភូមិត្រពាំងចែង ឃុំសំរោង ស្រុងត្រាំកក់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ណាត់ ធ្វើការងារជាប្រធានក្រុមកងកុមារ តាមការចាត់តាំងរបស់អង្គការ។ នៅក្នុងក្រុមកងកុមារ ពេលព្រឹក ណាត់ ដឹកនាំកុមារមូលដ្ឋាន ដែលមានមាឌធំល្មមទៅធ្វើការងារ រែកអាចម៍គោ, លើកដីដំបូក និងជីកប្រឡាយ ហើយពេលថ្ងៃ គឺត្រូវបង្រៀននៅក្រោមផ្ទះ។ ចំពោះការសិក្សាសម័យនោះ ក្មេងៗអាចរៀនអក្សរ និងលេខ ដូចថ្នាក់អក្ខរកម្ម។...
អ៊ុយ ហឿន៖ ខិតខំធ្វើការងារ និងមិនហ៊ានតវ៉ាជាមួយអង្គការ
អ៊ុយ ហឿន អាយុ៨០ រស់នៅភូមិចាន់ទាប ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ហឿន មានកូន២នាក់។ កូនរបស់ ហឿន មិនបានស្នាក់នៅជាមួយគាត់នោះទេ ព្រោះអង្គការចាត់តាំងឲ្យហឿនចូលទៅធ្វើការងារនៅក្នុងកងមេម៉ាយកម្លាំងទី១ ហើយកូនស្រីច្បងត្រូវទៅរស់នៅក្នុងកងកុមារ ដើម្បីធ្វើការងារលើកទំនប់, ធ្វើជី និងរៀនតាមផ្ទះ ប៉ុន្តែក្រោយមកគាត់បាត់បង់ជីវិតក្នុងសម័យនោះ។ ចំពោះកូនពៅរបស់ហឿន ដែលមានអាយុនៅតិចមិនអាចធ្វើការងារបាន អង្គការរៀបចំឲ្យរស់នៅជាមួយម្ដាយរបស់ហឿន នៅក្នុងសហករណ៍។ នៅក្នុងកងមេម៉ាយ ការងារមុនដំបូងរបស់...
អោង ចេង៖ ការរស់នៅដូចនៅក្នុងបន្លា ប្រសិនបើយើងងាកគឺមុត
អោង ចេង អាយុ៧១ឆ្នាំ រស់នៅភូមិចាន់ទាប ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ចេង ធ្វើការងារ លើកទំនប់, ជីកប្រឡាយ, សែងដី និងធ្វើស្រែស្ទូងស្រូវ។ នៅរដូវធ្វើស្រែ ចេង និងអ្នកធ្វើការងារនៅក្នុងក្រុមជាមួយគ្នាត្រូវក្រោកតាំងពីម៉ោងប្រមាណ១យប់ដើម្បីធ្វើការងារ ស្ទូង និងដកសំណាបក្នុងស្រែ។ ក្នុងមួយថ្ងៃ អង្គការរៀបចំមនុស្សចំនួន៥នាក់មួយក្រុម ដើម្បីធ្វើការងារភ្ជួរស្រែម្នាក់ ជញ្ជូនកណ្ដាប់ម្នាក់ និង៣នាក់ទៀតជាអ្នកដក និងស្ទូង...
អ៊ុយ វាសនា៖ នៅក្នុងក្រុមសេដ្ឋកិច្ចហូបគ្រប់គ្រាន់ជាងនៅកងចល័ត
អ៊ុយ វាសនា អាយុ៥៨ឆ្នាំ រស់នៅភូមិត្រពាំងខន ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ការងារមុនដំបូងរបស់ វាសនា នៅក្នុងកងកុមារ បន្ទាប់មកចូលទៅក្នុងកងចល័តនារីនៅវត្តនិគ្រោធ។ មូលហេតុដែល អង្គការប្ដូរ វាសនា ទៅក្នុងកងចល័តនារី ដោយសារតែគាត់ ចេះតែលួចរត់មកលេងឪពុកម្ដាយនៅផ្ទះ។ នៅពេលដែល វាសនា ធ្វើការងារនៅក្នុងកងនារីគាត់មិនហ៊ានរត់ត្រលប់មកផ្ទះនោះទេ ព្រោះគាត់ខ្លាចអង្គការចាប់ចង។ នៅក្នុងកងចល័ត វាសនា ធ្វើការងារដូចជា៖...
ចាយ ឡាវ៖ ប្រព្រឹត្តិកំហុសបន្តិចបន្តួចអង្គការយកទៅកសាង
ចាយ ឡាវ អាយុ៥៥ឆ្នាំ រស់នៅភូមិសំបួរ ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ឡាវ មានអាយុប្រមាណ១០ឆ្នាំ។ អង្គកាបានរៀបចំ កុមារដែលមានអាយុប្រហាក់ប្រហែល ឡាវ ឲ្យទៅរស់នៅក្នុងកងកុមារ បែកពីឪពុកម្ដាយ និងបងប្អូន។ នៅក្នុងកងកុមារ ឡាវ និងកុមារប្រមាណ២០នាក់ទៀត ត្រូវធ្វើការងាររែកដីដំបូក និងរើសអាចម៍គោ នៅត្រពាំងធំ និងភូមិថ្មី ក្បែរព្រៃត្បែង។ ពេលរស់នៅក្នុងកង...
ថោង គី៖ មិនហ៊ាននិយាយជាមួយឪពុកម្ដាយ នៅពេលដែលជួបចៃដន្យ
(តាកែវ) ថោង គី អាយុ៥៧ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ។ នៅឆ្នាំ១៩៧៥ គី នៅក្មេង មិនទាន់អាចធ្វើការងារបាន ប៉ុន្តែគាត់បានចូលរៀនជាមួយគ្រូឈ្មោះ មៀង និងម៉ាត់ នៅតាមផ្ទះប្រជាជនម្ដុំផ្លូវទទឹងថ្ងៃ។ ការរស់នៅក្នុងពេលនោះ គឺប្រជាជនធ្វើស្រែរួមគ្នា ប៉ុន្តែការហូបអាហារនៅតាមផ្ទះរៀងខ្លួន។ ក្រោយមក គី បានចូលទៅរស់នៅក្នុងកងកុមារ បែកពីម្ដាយឪពុក ហើយការហូបអាហារនៅក្នុងភូមិចាប់ផ្ដើមផ្លាស់ប្ដូរទៅហូបរួមគ្នានៅក្នុងរោងបាយ។ នៅក្នុងកងកុមារ...
សំ ភី៖ ទើបតែយល់ពីពាក្យថ្កោលទោស
សំ ភី អាយុ៥៤ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ភី និងកុមារជាច្រើននាក់ទៀតដែលមានអាយុប្រមាណ១០ឆ្នាំ ត្រូវទៅរស់នៅ និងធ្វើការងារក្នុងកងកុមារកំពង់រោង តាមការចាត់តាំងរបស់អង្កការ។ នៅក្នុងកងកុមារ ភី ត្រូវក្រោកតាំងពីព្រលឹម ដើម្បីធ្វើការងារដាំបន្លែ, ដងទឹកស្រោចដំណាំ និងដាក់ជី ជារៀងរាល់ថ្ងៃ ប៉ុន្តែការហូបអាហារវិញគឺបានតែបបររាវៗមួយចានប៉ុណ្ណោះ។ ដោយសារតែឃ្លានខ្លាំងពេក ភី បានយកស្រកីត្រីកេស ដែលអង្គការបោះចោល...
ម៉ក កង៖ មានទោសព្រោះលួចលាក់អាហារទុកឲ្យកូន
ម៉ក កង អាយុ៧១ឆ្នាំ រស់នៅភូមិក្រញូង ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅក្នុងសម័យ លន់ នល់ កង បានឃើញទាហានចុះពីលើយន្តហោះ រួចចូលទៅក្នុងភូមិរបស់គាត់រស់នៅ ប៉ុន្តែ កង មិនបានដឹងច្បាស់ថាទាហាននោះធ្វើការងារឲ្យខាងណានោះទេ។ នៅឆ្នាំ១៩៧២ នៅក្នុងភូមិរបស់ កង រស់នៅចាប់ផ្ដើមមានយន្តហោះទម្លាក់គ្រាប់បែក បេ៥២ និងធ្វើឲ្យមានមនុស្សរបួសនិងស្លាប់ជាច្រើននាក់។ កង ចងចាំថា នៅយប់មួយ...
តូ វិត៖ បើហូបតែអាហារចែក គឺស្លាប់ទាំងអស់
តូ វិត អាយុ៦២ឆ្នាំ រស់នៅភូមិត្រពាំងស្នោ ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។ រឿងរ៉ាវដែល វិត ចងចាំក្នុងរបបខ្មែរក្រហមគឺ កង្វះអាហារហូបចុក និងធ្វើការងារទាំងយប់ទាំងថ្ងៃ។ ខាងក្រោមនេះគឺជារឿងរ៉ាវរបស់ វិត ក្នុងអំឡុងពេល និងក្រោយពេលរបបខ្មែរក្រហម៖ នៅក្នុងសម័យខ្មែរក្រហម គ្រួសាររបស់វិត គឺជាប្រជាជនមូលដ្ឋាន ប៉ុន្តែមិនសូវមានសិទ្ធសេរីភាពដូចអ្នកមូលដ្ឋានផ្សេងទៀតទេ ព្រោះគ្រួសាររបស់គាត់ធ្លាប់មានជីវភាពធូរធា។ ផ្ទុយទៅវិញ ចំពោះគ្រួសារណាដែលមានជីវភាពខ្វះខាតកាលពីសង្គមចាស់ អង្គការនិងចាត់តាំងឲ្យធ្វើជាប្រធានក្រុម។ ចំពោះការរស់នៅប្រចាំថ្ងៃ...
ថោង ណយ៖ អតីតយុវជនកងចល័ត និងក្រោយមកជាយោធាខ្មែរក្រហម
ថោង ណយ អាយុ៦៤ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ កាលពីកុមារ ណយ ចូលរៀនដំបូងនៅឆ្នាំ១៩៦៨ ថ្នាក់ទី១២។ ដល់ឆ្នាំ១៩៧០ ណយ បានឈប់រៀន ដោយសារតែមានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ។ បន្ទាប់ពីរដ្ឋប្រហារ ណយ បានដឹងដំណឹងអំពីការតស៊ូនៅក្នុងព្រៃ ដែលដឹកនាំដោយ ហូ នឹម, ហ៊ូ យន់...
ណុប ហុន៖ កុមារត្រូវតែរស់នៅក្នុងកង
ណុប ហុន អាយុ៥៦ឆ្នាំ រស់នៅភូមិសូទៃ ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។ ហុន កើតទាន់សម័យ លន់ នល់ ប៉ុន្តែគាត់មិនបានដឹងរឿងរ៉ាវផ្សេងៗនោះទេ ព្រោះគាត់នៅក្មេងពេក។ ការចងចាំរបស់ ហុន នៅសម័យ លន់ នល់ គឺម្ដាយឪពុករបស់គាត់ ដឹកដៃគាត់រត់គេចពីការទម្លាក់គ្រាប់បែក។ ចូលដល់អាយុ៩ឆ្នាំ ហុន ត្រូវបានអង្គការរៀបចំឲ្យចូលទៅរស់នៅក្នុងកងកុមារ បែកពីម្ដាយឪពុក។ នៅក្នុងកងកុមារ...
នៅ សារិន៖ ឃ្លានពេកទើបហ៊ានលួចអាហារ
នៅ សារិន អាយុ៥៧ឆ្នាំ រស់នៅភូមិសូទៃ ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅក្នុងសម័យ លន់ នល់ សារិន បានដឹងថាមានការទម្លាក់គ្រាប់បែកនៅម្ដុំកំណោះ។ នៅពេលដែលមានឡានហោះ(យន្តហោះ) ចូលមកទម្លាក់គ្រាប់បែកម្ដងៗ ចាស់ៗនៅក្នុងភូមិបាននាំក្មេងតូចៗរត់ចូលក្នុងលេណដ្ឋាន ដើម្បីគេចខ្លួន ហើយសារិន តែងតែលួចអើតកមើលយន្តហោះនៅពេលដែលចាស់ៗមិនបានចាប់អារម្មណ៍។ ចូលដល់សម័យខ្មែរក្រហម សារិន មានអាយុប្រមាណ១៣ឆ្នាំ។ អង្គការបានរៀបចំឲ្យ សារិន ចូលទៅរស់នៅក្នុងកងកុមារឃុំញ៉ែងញ៉ង ដើម្បីធ្វើការងារ...
កែវ ជ្រន៖ ជីវិតកងទ័ពមិនចេះស្រួលនោះទេ
កែវ ជ្រន អាយុ៦៣ឆ្នាំ រស់នៅភូមិសូទៃ ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅឆ្នាំ១៩៧៣ ជ្រន បានស្ម័គ្រចិត្តចូលធ្វើជាយោធាក្នុងកងពល១៦៤ វាយជាមួយទាហាន លន់ នល់។ នៅពេលវាយជាមួយទាហាន លន់ នល់ កងទ័ពទាំងអស់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចលនាបដិវត្តន៍ ហើយការហូបអាហារគឺគ្រប់គ្រាន់។ ក្រោយមក ជ្រន បានប្ដូរទៅក្នុងកងពលលេខ ២២១។ ចូលដល់ឆ្នាំ១៩៧៥ កងទ័ពបដិវត្តន៍ បានទទួលជ័យជម្នះលើទាហាន...
យាន សួន៖ ខ្មាំងរបស់អង្គការ
យាន សួន អាយុ៧៦ឆ្នាំ រស់នៅភូមិសូទៃ ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅពេលដែលយោធាខ្មែរក្រហមទទួលបានជ័យជម្នះ សួន បានជម្លៀសចេញពីទីក្រុងភ្នំពេញទៅខេត្តតាកែវ។ នៅតាកែវ អង្គការបានចាត់ទុកគ្រួសារសួន និងប្រជាជនដែលជម្លៀសចេញពីទីក្រុងភ្នំពេញទាំងអស់ ជាប្រជាជនថ្មី ហើយបង្ខំឲ្យធ្វើការងារហួសម្លាំង និងហូបអាហារមិនគ្រប់គ្រាន់។ ចំពោះការហូបអាហារវិញ ប្រជាជនទទួលបានបបរស្ទើរគ្រប់ពេល លើកលែងតែនៅខែប្រមូលផល ទើបប្រជាជនបានទទួលបាយបន្តិចបន្តួច។ ចំពោះការងារ ប្រសិនបើមានអ្នកនិយាយប្រឆាំង ឬបដិសេធមិនព្រមធ្វើការងារ អ្នកនោះនឹងត្រូវសម្លាប់។ ក្រៅពីការធ្វើបាបខាងលើ...
ឃួន សើន៖ ការគ្រប់គ្រងនៅក្នុងសម័យខ្មែរក្រហម គឺផ្ដាច់ការ
ឃួន សើន អាយុ៦០ឆ្នាំ បច្ចុប្បន្នរស់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នៅក្នុងសម័យ លន់ នល់ សើន បានដឹងថាមានការទម្លាក់គ្រាប់បែកនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែដោយសារតែគាត់នៅក្មេងពេកទើបមិនបានដឹងព័ត៌មានច្បាស់។ ចូលដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ គ្រួសាររបស់សើន ត្រូវបានជម្លៀសចេញពីទីក្រុងភ្នំពេញមកខេត្តតាកែវ។ ពេលមកដល់ភូមិ ក្រុមគ្រួសាររបស់សើនត្រូវអង្គការបានបំបែកពីគ្នា ដោយសើន ត្រូវទៅរស់នៅជាមួយកុមារផ្សេងទៀត ហើយឪពុកម្ដាយ និងបងប្អូនផ្សេងទៀតរបស់គាត់ ត្រូវទៅរស់នៅផ្ដុំគ្នាតាមកង ជាមួយប្រជាជនដទៃ។...
ហង់ វណ្ណា៖ បាត់បង់កូនពីរនាក់ដោយសារធ្វើការងារធ្ងន់
ហង់ វណ្ណា អាយុ៦៦ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ វណ្ណា ចូលរៀនដំបូងនៅក្នុងសម័យសម្ដេចព្រះ នរោត្តម សីហនុ ជាមួយគ្រូឈ្មោះអឹម ថ្នាក់ទី១២។ ចូលដល់ថ្នាក់ទី១១ វណ្ណា ប្ដូរទៅរៀនជាមួយគ្រូឈ្មោះ នឹម។ វណ្ណា ចូលរៀនថ្នាក់ទី១១ បានប្រមាណកន្លះខែ សាលាបានឲ្យសិស្សរៀនភាសាបារាំងបន្ថែមទៀត។ នៅពេលដែលរៀនភាសាបារាំង វណ្ណា ត្រូវបានគ្រូវាយជាញឹកញាប់ ព្រោះគាត់រៀនមិនចេះ...
ញ៉ែម ឡេង៖ ពេលមើលទៅយន្តហោះទម្លាក់គ្រាប់បែក ដូចមេមាន់បណ្ដើរកូន
ញ៉ែម ឡេង អាយុ៧៤ឆ្នាំ រស់នៅភូមិគុស ឃុំញ៉ែញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។ អំឡុងឆ្នាំ១៩៧២ នៅក្នុងភូមិរបស់ ឡេង មានឡានហោះ(យន្តហោះ)ចូលមកទម្លាក់គ្រាប់បែកនៅក្នុងតំបន់ទំពាំងបាយខ្ទម់ ទំពាំងស្ទង។ នៅពេលដែលយន្តហោះមកទម្លាក់គ្រាប់បែកម្ដងៗ ឡេង បានឃើញគ្រាប់បែកចេញពីយន្តហោះម្ដងមួយៗ ដូចមេមាន់បណ្ដើរកូន។ ឡេង មានការភិតភ័យខ្លាំង ទើបគាត់ខំប្រឹងសម្លឹងមើលពីទីកន្លែងដែលគ្រាប់បែកធ្លាក់ចំ ព្រោះខ្លាចធ្លាក់ចំកន្លែងគាត់រស់នៅ។ បន្ទាប់ពីយន្តហោះទម្លាក់គ្រាប់បែករួច ឡេង ចេញទៅកាប់ឱសយកមកទុកដុត និងរកស៊ីធម្មតា។ ចូលដល់សម័យខ្មែរក្រហម...
អ៊ុង ចាន់៖ ជាអ្នកធ្វើជីអាចម៍គោ ក្នុងរបបខ្មែរក្រហម
អ៊ុង ចាន់ អាយុ៧៩ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ចាន់ រៀបការតាំងពីសម័យសម្ដេចព្រះ នរោត្តម សីហនុ។ ចូលដល់សម័យខ្មែរក្រហម ចាន់ ចូលរួមក្រុមជាមួយកងម៉ែៗ ដើម្បីធ្វើការងារ ដាំបន្លែ ល្ពៅ, ត្រសក់, ត្រឡាច, រែកជីបាចស្រូវ និងធ្វើជី។ នៅពេលធ្វើជី ចាន់ ត្រូវទៅច្រូតកញ្ចាំង, ប្រមូលអាចម៍គោ...
ទិត សារម្យ៖ វត្តអារាម យកទៅធ្វើជាជង្រុកស្រូវ និងកន្លែងឃុំឃាំង
ទិត សារម្យ អាយុ៤៩ឆ្នាំ មានស្រុកកំណើតនៅភូមិបានយ ឃុំអង្គាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម សារម្យ ត្រូវចូលទៅរស់នៅក្នុងកងកុមារ ដោយធ្វើការងារកើបអាចម៍តាមផ្ទះ យកទៅទុកធ្វើជាជី។ បន្ទាប់មក អង្គការបានបញ្ជូន សារម្យ ទៅចូលក្នុងកងកុមារធំនៅក្នុងភូមិស្វាយ ដើម្បីធ្វើការងារកាប់ដីដំបូក, ជីកប្រឡាយ និងដងទឹកស្រោចស្រូវ នៅពេលដែលស្រូវស្វិត។ ចំពោះការហូបអាហារវិញ គឺមិនគ្រប់គ្រាន់នោះទេ អង្គការបានផ្ដល់បាយទៅប្រជាជននៅរដូវប្រមូល។ បន្ទាប់មក អង្គការផ្តល់ត្រឹម...
នាង ខុម៖ ធ្វើការងារក្នុងកងចល័តកំពង់អំពិល និងនៅខេត្តបាត់ដំបង
នាង ខុម អាយុ៦៥ឆ្នាំ រស់នៅភូមិគុស ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅក្នុងសម័យ លន់ នល់ គ្រួសាររបស់ខុម តែងតែរត់ភៀសខ្លួនចេញពីភូមិ ចូលទៅក្នុងព្រៃដើម្បីគេចពី ឡានហោះ(យន្តហោះ) ទម្លាក់គ្រាប់បែក បេ ៥២ ខាងកើតភូមិ។ ចូលដល់សម័យខ្មែរក្រហម អង្គការបានបញ្ជូន ខុម ទៅក្នុងកងចល័ត កំពង់អំពិល កោះអណ្ដែត ដើម្បីធ្វើការងារកាត់ស្មៅ,...
ទូច សារិន៖ កើតមួយជាតិនេះ មិនបានចូលក្នុងសាលារៀន ដោយសារតែសង្គ្រាមរហូត
(តាកែវ) ទូច សារិន អាយុ៦១ឆ្នាំ រស់នៅភូមិគុស ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។ សារិន មានម្ដាយឈ្មោះ អ៊ុត សែ ហើយឪពុកឈ្មោះ ទូច ឆាយ។ នៅក្នុងគ្រួសារ សារិន គឺជាកូនស្រីពៅ រស់នៅជាមួយឪពុកម្ដាយ ហើយបងៗរបស់គាត់ រៀបការនិងរើទៅរស់នៅកន្លែងផ្សេង។ ក្នុងចំណោមបងប្អូនទាំងអស់ដែលមានគ្រួសារ មានបងប្រុសម្នាក់ផ្លាស់ប្ដូរទីលំនៅទៅខេត្តកោះកុង ហើយក្រោយមកឮដំណឹងថាក្រុមគ្រួសារនោះត្រូវអង្គការសម្លាប់ចោលទាំងអស់។ ក្រៅពីនោះ...
កែន សឿង៖ រស់នៅទាំងមានការភ័យខ្លាច
កែន សឿង អាយុ៧៤ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងសម័យសម្ដេចព្រះ នរោត្តម សីហនុ ប្រជាជនរស់នៅសម្បូរសប្បាយ មានអាហារហូបចុកគ្រប់គ្រាន់។ ចូលដល់សម័យ លន់ នល់ ប្រទេសជាតិចាប់ផ្ដើមកើតមានសង្គ្រាម ហើយសម្ដេចព្រះ នរោត្តម សីហនុ បានអំពាវនាវឲ្យប្រជាជនរត់ចូលព្រៃ ដើម្បីប្រឆាំងរបប លន់ នល់។ សឿង ដឹងថាព្រៃម៉ាគីស្ថិតនៅក្រោមការគ្រប់គ្រងរបស់ឈ្មោះ...
តាក មឿន៖ រត់គេចពីការងារជាច្រើនដង ដោយសារតែគ្មានកម្លាំង
តាក មឿន អាយុ៦៤ឆ្នាំ គឺជាកសិករនៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅអាយុ១៤ឆ្នាំ មឿន ត្រូវអង្គការបានបញ្ជូន ឲ្យចូលទៅក្នុងកងចល័ត ដើម្បីធ្វើការងាររែកដី, ជីកព្រែក និងលើកប្រឡាយ។ នៅក្នុងកងចល័ត មឿន បានរត់គេចពីការងាររែកដី និងលើកទំនប់ ជាច្រើនដង ព្រោះគាត់មិនមានកម្លាំងធ្វើការងារ។ ដោយសារតែ មឿន រត់ច្រើនដងពេក ទើបអង្គការបញ្ជូនគាត់ឲ្យទៅធ្វើស្រែអំបិល។ នៅស្រែអំបិល...
ថេង ថាវីន៖ អាហារគ្មានរសជាតិ ប៉ុន្តែត្រូវតែហូបដើម្បីកុំឲ្យឃ្លាន
ឈ្មោះ ថេង ថាវីន អាយុ៥៤ឆ្នាំ មានស្រុកកំណើតនៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងសម័យ លន់ នល់ គ្រួសាររបស់ វីន រស់នៅទីក្រុងភ្នំពេញ ហើយឪពុករបស់គាត់ធ្វើជានាយទាហានជើងទឹក កាន់ម៉ារីន របស់ លន់ នល់។ វីន មានបងប្អូនចំនួន៦នាក់ ក្នុងនោះគាត់គឺជាកូនទី៤នៅក្នុងគ្រួសារ។ ក្នុងចំណោមបងប្អូន៦នាក់ មានប្អូនពៅម្នាក់ស្លាប់នៅក្នុងរបបខ្មែរក្រហម ដោយសារអត់អាហារ...
យិន អេងតៅ៖ ត្រូវបោះបង់ទ្រព្យសម្បត្តិដើម្បីឲ្យបានរស់រានមានជីវិត
យិន អេងតៅ អាយុ៧១ឆ្នាំ រស់នៅភូមិបានយ ឃុំអង្គាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងសម័យសម្ដេចព្រះ នរោត្តម សីហនុ ស្ថានភាពគ្រួសាររបស់អេងតៅ មានសភាពធូរធារ ដោយមានអាហារហូបចុកគ្រប់គ្រាន់ និងអាចបញ្ជូនកូនឲ្យទៅរៀនបន្ថែមទៀត។ អេងតៅ បានចូលរៀនដំបូងនៅថ្នាក់ទី១២ និងឈប់រៀនត្រឹមថ្នាក់ទី១០។ ពេលឈប់រៀន អេងតៅ បានជួយម្ដាយធ្វើនំលក់នៅក្នុងភូមិ។ បន្ទាប់មក អេងតៅ បានរៀបការ និងរើទៅរស់នៅកំពង់លាវ ហើយរកស៊ីកាត់ដេរនៅផ្សារទ្រា។...
ប៉ុក ទឹម៖ ក្មេងសម័យឥលូវមិនចេះទ្រាំ ដូចក្មេងសម័យមុន
ប៉ុក ទឹម អាយុ៥២ឆ្នាំ រស់នៅភូមិផ្សារជ្រែ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ រឿងរ៉ាវដែល ទឹម ចងចាំក្នុងរបបខ្មែរក្រហមគឺ គាត់បានរៀន ក ខ នៅក្រោមផ្ទះប្រជាជន ជាមួយមនុស្សពេញវ័យបានប្រមាណ៣ ទៅ៤ថ្ងៃ ទើបអង្គការបញ្ជូនគាត់ទៅក្នុងកងកុមារ។ នៅក្នុងកងកុមារ ទឹម ធ្វើការងារកើបអាចម៍គោ នៅខាងត្បូងផ្សារភូមិដូនជីក ។ ជារៀងរាល់ថ្ងៃ ទឹម ត្រូវចេញទៅធ្វើការងារនៅម៉ោងប្រមាណ៧ព្រឹក...
ប៉ុក ញ៉ែ៖ ធ្វើការងារយឺត ជាមុខសញ្ញាយកទៅសម្លាប់ ឬក៏ជម្លៀសចេញ
ប៉ុក ញ៉ែ អាយុ៧៥ឆ្នាំ រស់នៅភូមិផ្សារជ្រែ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅអាយុ១៦ឆ្នាំ ញ៉ែ បានចូលរៀនអក្ខរកម្មដែលបង្កើតឡើងដោយសម្ដេចព្រះ នរោត្តម សីហនុ រយៈពេល៣ឆ្នាំ។ បន្ទាប់ពីឈប់រៀន ញ៉ែ បានរៀបការនៅឆ្នាំ១៩៦៩ និងមានកូនម្នាក់នៅឆ្នាំ១៩៧០។ នៅក្នុងសម័យ លន់ នល់ ភូមិដែល ញ៉ែ រស់នៅស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមបដិវត្តន៍ ដែលមានអ្នកដឹកនាំធំចំនួន៣នាក់ រួមមានឈ្មោះ...
ណុប ហ៊ីម៖ អង្គការយកចិត្តទុកដាក់លើយោធា ជាជាងប្រជាជន
ណុប ហ៊ីម អាយុ៦០ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ កាលពីក្មេង ហ៊ីម ចូលរៀនដំបូងជាមួយលោកគ្រូ ឆេង នៅលើសាលាឆាន់ ក្នុងវត្ត។ ក្នុងពេលរៀន គ្រូបានយកខ្សែកញ្ចែបត់ជាពីរ រួចវាយទៅលើខ្នងសិស្ស ដែលរៀនអក្សរមិនចេះ។ បន្ទាប់ពីវាយរួច នៅលើខ្នងកុមារ មានស្នាមរាងដូចជាស្រៈ អិ ទើបគ្រូ តែងតែគម្រាមសិស្សថា “ស្រៈអិ ឥលូវហើយ”។...
ព្រាប សុន៖ ខំធ្វើការងារដើម្បីយកចិត្តប្រធានកង
ព្រាប សុន អាយុ៧៣ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម អង្គការបានចាត់តាំង សុន ឲ្យចូលទៅក្នុងក្រុមកងចល័ត ដើម្បីធ្វើការងារ ជីកដីបាតស្រះ, លើកប្រព័ន្ធភ្លឺស្រែ, ជីកព្រែក, និងធ្វើស្រែ។ នៅក្នុងកងចល័ត សុន ខិតខំធ្វើការងារឲ្យគ្រប់តាមការកំណត់របស់អង្គការ និងដើម្បីយកចិត្តប្រធានកង។ សុន បានរៀបរាប់ថា ក្នុងមួយថ្ងៃ អង្គការដាក់ផែនការឲ្យគាត់លើកប្រព័ន្ធភ្លឺស្រែឲ្យបានប្រវែង៣០ម៉ែត្រ ដោយមានបាតមួយម៉ែត្រ។...
រស់ នាង៖ ភ្លក់លាមកឲ្យដឹងរសជាតិប្រៃ ឬសាប
រស់ នាង អាយុ៥៤ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នាង មានបងប្អូន៣នាក់ ហើយនៅក្នុងសម័យខ្មែរក្រហមប្អូនពៅរបស់គាត់ត្រូវទៅរស់នៅក្នុងមណ្ឌល ហើយប្អូនបន្ទាប់ធ្វើការងារក្នុងកងកុមារ។ នៅក្នុងកងកុមារ ប្អូនរបស់នាងមិនបានធ្វើការសកម្មដូចក្មេងដទៃទៀតទេ ហេតុនេះហើយបានជាប្រធានកងបង្អត់អាហារគាត់ជាច្រើនដង និងដេញឲ្យទៅដេកនៅលើរោងមាន់។ ពេលឃើញដូច្នេះ នាង បាននាំប្អូនទៅរស់នៅក្នុងមណ្ឌលកុមារវិញ ប៉ុន្តែប្អូនរបស់គាត់ចេះតែរត់។ នាង បានឲ្យដឹងថា នៅកន្លែងដែលកងកុមារស្នាក់នៅ គឺមានសត្វសង្កើចធំៗជាច្រើន ខាំកុមារពេលសម្រាកនៅពេលយប់។ នៅក្នុងកងកុមារ...
ព្រាប មួយ៖ ចេះលួចលាក់អាហារទើបមិនអត់ឃ្លាន
ព្រាប មួយ អាយុ៦៧ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម មួយ មានកូន៣នាក់ ហើយក្នុងនោះមានម្នាក់ស្លាប់ដោយសារជំងឺ។ គ្រួសាររបស់មួយ មិនបានរស់នៅជុំគ្នានោះទេ ដោយសារអង្គការបញ្ជូនប្ដីរបស់គាត់ឲ្យទៅធ្វើការងារនៅក្នុងកងចល័តឆ្ងាយពីសហករណ៍ ហើយមួយ ធ្វើការងារក្នុងកងចល័តជាមួយក្រុមម៉ែៗ និងកូនរស់នៅក្នុងកងកុមារ។ នៅក្នុងកងចល័ត មួយ ត្រូវចេញទៅធ្វើការងារលើកភ្លឺស្រែ, ជីកព្រែក, លើកប្រឡាយ និងធ្វើស្រែទៅតាមរដូវកាល។ ជារៀងរាល់ថ្ងៃ មួយ...
កែន រ៉ិត៖ សោកស្ដាយដែលមិនបានយកកូនទៅព្យាបាលឲ្យទាន់ពេលវេលា
កែន រ៉ិត អាយុ៦៩ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស់ ខេត្តតាកែវ។ កាលពីសង្គមចាស់ ជីវភាពគ្រួសាររបស់រ៉ិត មានជីវភាពធូរធារ និងមានការហូបចុកគ្រប់គ្រាន់។ ដោយសារតែជីវភាពល្អប្រសើរពីសង្គមចាស់ បានធ្វើឲ្យស្ថានភាពគ្រួសាររបស់រ៉ិត នៅក្នុងរបបខ្មែរក្រហម ជួបប្រទះនូវទុក្ខវេទនាជាខ្លាំង ដោយត្រូវប្រឈមនឹងការខ្វះខាត, បែកបាក់គ្រួសារ, ធ្វើការងារហួសកម្លាំង និងរស់នៅដោយមានភាពភ័យខ្លាចអង្គការយកទៅសម្លាប់ចោល។ អង្គការបានចាត់ទុកគ្រួសាររបស់រ៉ិត ជាប្រជាជនមិនពេញសិទ្ធ រស់នៅដោយមិនមានសិទ្ធសេរីភាព។ នៅក្នុងសម័យខ្មែរក្រហម គ្រួសាររបស់ រ៉ិត...
ឆេង សាន់៖ បញ្ជូនទៅអប់រំ ព្រោះមានបងប្អូនជាអតីតទាហាន លន់ នល់
ឆេង សាន់ អាយុ៦៨ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ សាន់ មានស្រុកកំណើតនៅភូមិច្បារមន ឃុំកុមារជា ស្រុកបាទី ខេត្តតាកែវ។ កាលពីកុមារ សាន់ បានរៀនបន្តិចបន្តួចនៅក្នុងសាលារៀន និងចេះសរសេរស្រៈ និងព្យញ្ជនៈ។ នៅក្នុងសម័យខ្មែរក្រហម សាន់ មិនបានរស់នៅជាមួយម្ដាយឪពុកនោះទេ អង្គការបានបញ្ជូនគាត់ទៅរស់នៅក្នុងកងចល័តនារី និងធ្វើការងារជីកព្រែក លើកប្រឡាយ ជាមួយមិត្តនារីផ្សេងទៀត។ ក្រោយមក...
ប៉ឹង ឈឿន៖ លែងហ៊ានចាក់ថ្នាំ ដោយសារតែខ្លាចកើតអាប់សែ
ប៉ឹង ឈឿន អាយុ៦៥ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ បន្ទាប់ពីទទួលបានជ័យជម្នះ អង្គការបានចាត់តាំង ឈឿន ឲ្យទៅធ្វើជីនៅក្នុងសហករណ៍។ នៅក្នុងកងធ្វើជី ឈឿន ត្រូវទៅជញ្ជូនលាមកមនុស្សពីបង្គន់តាមផ្ទះទៅលាយជាមួយទឹក រួចស្រោចដំណាំ ឬក៏យកលាមកទៅលាយជាមួយដីដំបូក រួចទុកជ្រលក់សំណាបសម្រាប់ស្ទូងនៅស្រែ។ ផុតពីរដូវធ្វើស្រែ អង្គការបានចាត់តាំង ឈឿន ឲ្យចូលទៅក្នុងកងចល័តតំបន់ និងចេញទៅរែកដី និងលើកទំនប់ នៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។...
ជូ ថា៖ ធ្វើការងារក្នុងកងកុមារភ្នំទេព
ជូ ថា អាយុ៥៨ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅឆ្នាំ១៩៧៥ អង្គការបានជម្លៀសគ្រួសារថា ឲ្យទៅរស់នៅមាត់ទន្លេ ក្បែរភ្នំទេព ស្រុកអង្គរបូរី ខេត្តតាកែវ។ នៅអង្គរបូរី គ្រួសាររបស់ ថា មិនបានរស់នៅជួបជុំគ្នានោះទេ ដោយប្អូនរបស់គាត់ឈ្មោះធូរ ត្រូវចូលទៅរស់នៅក្នុងមណ្ឌល ហើយប្អូនប្រុសត្រូវទៅរស់នៅក្នុងកងកុមារ, ថា ធ្វើការងារនៅក្នុងកងកុមារភ្នំទេព ហើយម្ដាយឪពុករបស់គាត់ធ្វើការងារនៅក្នុងក្រុមផ្សេងទៀត។ នៅពេលដែលនឹកឪពុកម្ដាយខ្លាំង ក្មេងៗអាចសុំមកលេងផ្ទះយូរៗម្ដង។...
ណុប ហ៊ន៖ ខ្ញុំទៅឲ្យឃើញគេបាញ់ប្ដីខ្ញុំ នៅនឹងមុខចុះ
ណុប ហ៊ន អាយុ៧៦ឆ្នាំ មានស្រុកកំណើតនៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅអាយុ១៩ឆ្នាំ ហ៊ន បានរៀបការជាមួយប្ដីឈ្មោះ នៅ នាសម័យសម្ដេចព្រះ នរោត្តម សីហនុ។ ចូលដល់សម័យ លន់ នល់ ហ៊ន មានកូន៣នាក់។ ការរស់នៅរបស់ ហ៊ន ក្នុងពេលនោះ មានការលំបាកខ្លាំង ព្រោះគាត់ត្រូវនាំកូនតូចៗរត់គេចពីគ្រាប់បែក។ ចូលដល់សម័យខ្មែរក្រហម...
មិន និល៖ អប់រំកុមារឲ្យរាយការណ៍ពីកំហុសឪពុកម្ដាយ
មិន និល អាយុ៥៣ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស់ ខេត្តតាកែវ។ នៅឆ្នាំ១៩៧៥ និល បានឃើញប្រជាជនថ្មីជាច្រើននាក់ ត្រូវបានជម្លៀសចូលមករស់នៅក្នុងភូមិរបស់គាត់។ ប្រជាជនថ្មីទាំងអស់រស់នៅក្នុងភូមិបានមួយរយៈពេលខ្លី ទើបអង្គការបញ្ជូនយកទៅសម្លាប់ជាបន្តបន្ទាប់។ ក្នុងនោះ និល ធ្លាប់បានឃើញអង្គការបណ្ដើរស្ដ្រីម្នាក់ បីកូនតូចនៅដៃ នៅពេលយប់ម៉ោងប្រមាណ១១ ទៅ១២ យប់ ដើម្បីយកទៅសម្លាប់នៅក្នុងព្រៃ។ ក្រៅពីនោះ និល បានឃើញអង្គការយកខ្សែតូចៗទៅចងដៃប្រជាជន ១៧...
អុក យឿន៖ ព្យាយាមផ្គាប់ចិត្តកម្មាភិបាលខ្មែរក្រហម ដើម្បីបានរស់
(តាកែវ) អុក យឿន អាយុ៧៣ឆ្នាំ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យ លន់ នល់ យឿន ស្ម័គ្រចិត្តធ្វើជាទាហានក្នុងកងពល អ៊ែអ៊ឹមអេស នៅភូមិដង្កោ ទីក្រុងភ្នំពេញ។ ពីរឆ្នាំក្រោយមក យឿន បានចេញទៅហ្វឹកហាត់ក្បួនទាហាននៅ ប្រទេសវៀតណាម មួយឆ្នាំបន្ថែមទៀត។ ពេលត្រលប់មកដល់ភ្នំពេញ យឿន បានធ្វើការងារនៅភូមិដង្កោមួយរយៈពេលខ្លី រួចបន្តទៅសមរភូមិសិត្បូសិត្បូ។...
ឆឹង ហៃ៖ ហូបស្លឹកផ្ទីរោលភ្លើង ជំនួសអាហារ
ឆឹង ហៃ អាយុ៥៦ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ហៃ មានបងប្អូនចំនួន៣នាក់។ ឪពុករបស់ហៃបានស្លាប់តាំងពីគាត់នៅក្មេង ហើយម្ដាយរបស់គាត់មានជំងឺបេះដូងជាប្រចាំ។ ពេលរស់នៅជាមួយម្ដាយ ហៃ បានជួយកួកច្របាច់ឲ្យម្ដាយ ដើម្បីសម្រួលខ្លួននៅពេលដែលជំងឺបេះដូងរើឡើងម្ដងៗ។ ក្រោយមក អង្គការបានបញ្ជូន ហៃ ឲ្យទៅរស់នៅក្នុងកងកុមារ និងធ្វើការងារ ប្រមូលអាចម៍គោ និងធ្វើជី ជាមួយកុមារជាច្រើននាក់ផ្សេងទៀតនៅក្នុងភូមិ។ នៅថ្ងៃមួយ ហៃ...
អន អ៊ី៖ សង្ស័យថា ប្រមាត់ដែលព្យួរនៅរោងបាយជារបស់ឪពុក
អន អ៊ី អាយុ៦៥ឆ្នាំ រស់នៅភូមិមហារាជ្យ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ នៅពេលដែលខ្មែរក្រហមទទួលបានជ័យជម្នះ អង្គការបានជម្លៀស គ្រួសារអ៊ី ឲ្យទៅធ្វើការងារ និងរស់នៅក្បែរជើងភ្នំ ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់។ ពេលទៅដល់ខេត្តពោធិ៍សាត អ៊ី ត្រូវអង្គការចាត់តាំង ឲ្យរែកអាចម៍គោ, រែកដី, ធ្វើស្រែ និងជីកប្រឡាយ។ នៅស្រុកបាកាន អ៊ី ខិតខំធ្វើការងារ និងយកចិត្តប្រធានកង...
ពូក ចាន់ណៃ៖ ស្ទើរតែស្លាប់ដោយសារខ្វះខាតអាហារ
ពូក ចាន់ណៃ អាយុ៥៧ឆ្នាំ រស់នៅភូមិមហារាជ្យ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ ចាន់ណៃ មានបងប្អូនចំនួន៤នាក់ ក្នុងនោះមានស្រី២នាក់។ ក្នុងចំណោមបងប្អូន៤នាក់ បងប្រុសរបស់គាត់ម្នាក់ បានស្លាប់នៅក្នុងសម័យ លន់ នល់ ដោយសារតែលិច ម៉ារីន (នាវា) ហើយបងប្រុសម្នាក់ទៀតរបស់គាត់ ស្លាប់ដោយសារការបង្អត់អាហារនៅក្នុងសម័យខ្មែរក្រហម។ ក្រៅពីបងប្រុសទាំងពីរ ចាន់ណៃ បាត់បង់សាច់ញាតិខាងឪពុក ចំនួន១៥នាក់ ក្នុងនោះមាន...
អ៊ុន សម្បត្តិ៖ ប្រជាជនភាគច្រើនស្លាប់ដោយសារតែរកអាហារ
អ៊ុន សម្បត្តិ អាយុ៨៤ឆ្នាំ រស់នៅភូមិមហារាជ្យ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ នៅខែមេសា ឆ្នាំ១៩៧៥ បន្ទាប់ពីទទួលបានជ័យជម្នះ អង្គការខ្មែរក្រហមបានបញ្ជូនគ្រួសារសម្បត្តិ ពីខេត្តតាកែវ ទៅលុតដំខ្លួន នៅវត្តចំប៉ា រួចបន្តទៅភូមិមហារាជ្យ។ គ្រួសាររបស់សម្បត្តិ រស់នៅក្នុងសហករណ៍បានរយៈពេលប្រមាណ៣ខែ ទើបអង្គការជម្លៀសប្រជាជន១៧ មេសា ជាច្រើននាក់ ដែលរួមទាំងគ្រួសាររបស់សម្បត្តិផង តាមរថភ្លើងទៅ ខេត្តពោធិ៍សាត់ និងបាត់ដំបង។ ចំពោះគ្រួសាររបស់សម្បត្តិ...
សោម សារុន៖ ខ្លាចអង្គការធ្វើបាប ប្រសិនបើរាយការណ៍កុហក
សោម សារុន អាយុ៨១ឆ្នាំ រស់នៅភូមិមហារាជ្យ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម សារុន បាត់បង់ប្ដី, កូន៣នាក់, ម្ដាយម្នាក់, បងម្នាក់, ប្អូន២នាក់ និងបងប្អូនផ្សេងទៀត ដែលសរុបទាំងអស់ប្រមាណជាង១២នាក់។ បងប្អូន និងគ្រួសាររបស់សារុន ស្លាប់ដោយសារការអត់ឃ្លាន។ នៅឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមទទួលបានជ័យជម្នះ អង្គការបានជម្លៀសគ្រួសារសារុន ទៅរស់នៅខេត្តបាត់ដំបង។ ក្នុងពេលជម្លៀស សារុន...
សាយ ជា៖ បានគុណបុណ្យចេះឡើងត្នោត
សាយ ជា អាយុ៧៨ឆ្នាំ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ ជា មានបងប្អូនចំនួន៧នាក់ ក្នុងនោះស្លាប់អស់ចំនួន ៤នាក់(ប្រុស៣នាក់ និងស្រីម្នាក់)។ នៅក្នុងសម័យខ្មែរក្រហម ជា មានកូនចំនួន៤នាក់។ គ្រួសាររបស់ ជា មិនបានរស់នៅជួបជុំគ្នានោះទេ ដោយសារកូនៗរបស់គាត់ ត្រូវទៅរស់នៅក្នុងកងចល័ត និងកងយុវជន ហើយប្រពន្ធរបស់គាត់ចូលទៅក្នុងកងជី ឯ ជា ត្រូវអង្កការចាត់តាំងឲ្យឡើងត្នោត...
ក្រូច តេង៖ ខិតខំធ្វើការងារ ដើម្បីទទួលបានការទុកចិត្តពីអង្គការ
ក្រូច តេង អាយុ៨០ឆ្នាំ រស់នៅភូមិមហារាជ្យ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ តេង មានកូនម្នាក់ ហើយប្ដីរបស់គាត់ស្លាប់នៅក្នុងសម័យ លន់ នល់។ នៅឆ្នាំ១៩៧៥ បន្ទាប់ពីរបបខ្មែរក្រហមទទួលបានជ័យជម្នះ អង្គការបានជម្លៀស តេង និងកូនឲ្យទៅរស់នៅត្រពាំងកក់ ព្រោះគាត់មានបងប្អូនច្រើននាក់ ធ្វើការងារនៅក្នុងសម័យ លន់ នល់ ហើយត្រូវជម្លៀសចេញពីភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ នៅភូមិត្រពាំងកក់...
ទេព ផាន៖ ស្ទើរតែបាត់បង់ជីវិតជាច្រើនដង
ទេព ផាន អាយុ៧៧ឆ្នាំ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ ផាន ជាស្រ្ដីមេម៉ាយ ត្រូវចិញ្ចឹមកូន៣នាក់តែម្នាក់ឯង។ មុនដំបូង ប្ដីរបស់ផាន ធ្វើការងារនៅក្នុងរោងចក្រស្ករស ប៉ុន្តែនៅពេលដែលប្រទេសជាតិមានសង្គ្រាម គាត់ត្រូវបង្ខំចិត្តធ្វើជាទាហាន។ ក្រោយមក ផាន បានទទួលដំណឹងថា ប្ដីរបស់គាត់ត្រូវបានអ្នកស្គាល់គ្នាបាញ់សម្លាប់។ នៅពេលជម្លៀសចេញពីទីក្រុងភ្នំពេញ ផាន បាននាំកូនទាំង៣នាក់របស់គាត់ ទៅរស់នៅជាមួយម្ដាយនៅភូមិប្រសៀត។ ពេលមកដល់ភូមិ អង្គការបានជំរុញឲ្យ...
អ៊ូច ផាន៖ ពិការភ្នែកក៏ត្រូវធ្វើការងារ
អ៊ូច ផាន អាយុ៧១ឆ្នាំ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅអាយុ៥ឆ្នាំ ផាន បានធ្លាក់ខ្លួនឈឺ រហូតដល់ពិការភ្នែក។ មុនពេលពិការ ផាន មានជំងឺឈឺភ្នែកធម្មតា ប៉ុន្តែដោយសារតែឈឺយូរពេក និងគ្មានការព្យាបាលត្រឹមត្រូវ ទើបធ្វើឲ្យជំងឺភ្នែករបស់គាត់កាន់តែធ្ងន់។ នៅក្នុងសម័យ លន់ នល់ គ្រួសាររបស់ផាន បានជម្លៀសចេញពីភូមិប្រសៀត ទៅរស់នៅតាកែវ ដើម្បីគេចពីសមរភូមិប្រយុទ្ធ និងការទម្លាក់គ្រាប់បែក។...
ខាត់ ថាវ៖ បើត្រលប់ទៅស្រុកកំណើត នឹងត្រូវសម្លាប់ចោល
ខាត់ ថាវ អាយុ៦២ឆ្នាំ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ ថាវ មានស្រុកកំណើតនៅស្រុកត្រាំកក់ ខេត្តតាកែវ។ កាលពីក្មេង ថាវ ចូលរៀនដំបូងនៅសាលាក្រាំងចំបក់ អង្គតាសោម រហូតដល់មានរដ្ឋប្រហារសម្ដេចព្រះ នរោត្តម សីហនុ។ ក្រោយរដ្ឋប្រហារ ថាវ មិនអាចចេញចូលសាលារៀនបានទៀតទេ ហេតុនេះហើយ គាត់បានសម្រេចចិត្តបួសធ្វើជាព្រះសង្ឃវិញ។ អំឡុងពេលបួសជាព្រះសង្ឃ ថាវ បានជួបការលំបាកជាបន្តបន្ទាប់។...
សេក ពៅ៖ មិនបានដឹងថាមានការសម្លាប់មនុស្សក្នុងរបបខ្មែរក្រហម
សេក ពៅ អាយុ៨៧ឆ្នាំ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅឆ្នាំ១៩៧០ គ្រួសារពៅ បានភៀសខ្លួនចេញពីភូមិ ដើម្បីគេចពីការទម្លាក់គ្រាប់បែក និងការប្រយុទ្ធគ្នា។ គ្រួសាររបស់ពៅ បានភៀសខ្លួនជាបន្តបន្ទាប់រហូតដល់ខ្មែរក្រហមទទួលបានជ័យជម្នះឆ្នាំ ១៩៧៥។ នៅឆ្នាំ១៩៧៥ គ្រួសាររបស់ពៅ រស់នៅខេត្តបាត់ដំបង។ នៅខេត្តបាត់ដំបង ពៅ មិនបានដឹងពីការសម្លាប់មនុស្សនោះទេ ព្រោះនៅកន្លែងគាត់រស់នៅ ប្រជាជនទទួលបានអាហារហូបចុក ហើយការធ្វើការងារមិនលើសកម្លាំង។ ជារៀងរាល់ថ្ងៃ...
ង៉ែត ប៉ៃ៖ អង្គការរើសអើង ប្រជាជនថ្មី
ង៉ែត ប៉ៃ អាយុ៧៥ឆ្នាំ រស់នៅភូមិមហារាជ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ ប៉ៃ រៀបការតាំងពីសម័យសម្ដេច សីហនុ ប៉ុន្តែគាត់មិនមានកូននោះទេ។ នៅក្នុងសម័យខ្មែរក្រហម អង្គការបានជម្លៀសគ្រួសាររបស់ ប៉ៃ ទៅដល់ វាលវង់ ខេត្តពោធិ៍សាត់ ជិតភ្នំរការ និងភ្នំរាមរៃ ជាប់ខេត្តបាត់ដំបង ជាមួយប្រជាជនថ្មីផ្សេងទៀត។ ប៉ៃ ធ្វើការងារនៅវាលវង់មួយឆ្នាំ ទើបអង្គការបញ្ជូនគាត់ឲ្យមកដូនអី ក្ដីខ្វាវ...
មុំ សារិន៖ ស្ទើរតែបាត់បង់ជីវិតដោយសារលួចអាហារហូប
មុំ សារិន អាយុ៥៧ឆ្នាំ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅឆ្នាំ១៩៧៥ គ្រួសារសារិន បានជម្លៀសចេញពីទីរួមខេត្តតាកែវ ទៅរស់នៅភូមិប្រសៀត។ ពេលចូលដល់ភូមិ ប្រធានសហករណ៍បានហៅប្រជាជនទៅសួរប្រវត្តិរូប។ មុនពេលសាកសួរ កម្មាភិបាលខ្មែរក្រហមបានឃោសនាប្រាប់ប្រជាជនទាំងអស់ឲ្យនិយាយការពិតជាមួយអង្គការ អ្នកមានតួនាទីពីមុន ត្រូវនិយាយតាមត្រង់ នឹងបញ្ជូនឲ្យទៅធ្វើការងារនៅកន្លែងដើមវិញ។ ពេលសួរចម្លើយរួច សារិន បានឃើញអង្គការបចាប់ចងមនុស្សជាច្រើននាក់ រួចបញ្ជូនចេញទៅបាត់ដំណឹងសូន្យសុង។ ក្នុងចំណោមអ្នកដែលអង្គការយកចេញទៅ មានពូម្នាក់ដែលសារិនធ្លាប់ស្គាល់ ដែលជាអ្នកបើករម៉ក...
ហែម សាន៖ អង្គការភ្នែកម្នាស់ រើសកម្ទេចដំឡូងហូប៣ម៉ាត់ក៏ត្រូវបានដាក់ទោស
ហែម សាន អាយុ៦៥ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ សាន មានស្រុកកំណើតនៅភូមិត្រពាំងអន្លង់ និងជាកូនកំព្រាម្នាក់ ក្នុងចំណោមបងប្អូន៥នាក់។ នៅក្នុងសម័យខ្មែរក្រហម បងប្អូនរបស់សាន ត្រូវធ្វើការងារនៅកន្លែងផ្សេងៗពីគ្នា និងមិនដែលបានជួបគ្នានោះទេ។ បងរបស់សាន ធ្វើការងារក្នុងកងយុវជន, សាន ធ្វើការងារក្នុងកងកុមារឈានមុខ និងប្អូនៗរបស់គាត់ ធ្វើការងារក្នុងកងកុមារ។ ជាញឹកញាប់ កងកុមារឈានមុខ ត្រូវបានជម្លៀសចេញទៅធ្វើការងារនៅឆ្ងាយៗពីសហករណ៍ និងផ្លាស់ប្ដូរទីកន្លែងធ្វើការងារជាបន្តបន្ទាប់។...
វ៉ន ហ៊ួយ៖ ស្ទើរតែស្លាប់ដោយសារតែលួចក្ដួចពុលមកហូប
វ៉ន ហ៊ួយ អាយុ៥៥ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ហ៊ួយ មានឪពុកឈ្មោះ ចាន់ វ៉ន, ម្ដាយឈ្មោះ វុធ ព្រី និងមានបងប្អូនចំនួន៧នាក់។ បងប្អូនរបស់ហ៊ួយ ស្លាប់នៅក្នុងសម័យ លន់ នល់ ២នាក់ និងនៅក្នុងសម័យខ្មែរក្រហម២នាក់។ ហ៊ួយ រៀបការជាមួយឈ្មោះ ញែម សុខឿន...
សួន រី៖ ចូលធ្វើជាទាហានចាប់តាំងពីឆ្នាំ១៩៧២ ដល់ឆ្នាំ១៩៨៧
សួន រី អាយុ៦៨ឆ្នាំ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ បន្ទាប់ពី លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ នៅក្នុងភូមិប្រសៀត ចាប់ផ្ដើមមានសង្គ្រាមទម្លាក់គ្រាប់បែក។ នៅឆ្នាំ១៩៧២ រី សម្រេចចិត្តចូលធ្វើទ័ពបដិវត្តន៍ តាមការឃោសនារបស់សម្ដេចព្រះ នរោត្តម សីហនុ រហូតដល់ទទួលបានជម្នះ ឆ្នាំ១៩៧៥។ បន្ទាប់ពីទទួលបានជ័យជម្នះ អង្គការចាប់ផ្ដើមស៊ើបប្រវត្តិរូបរបស់ទាហាន...
ស្រយ លីម៖ អង្គការប្រើឲ្យអូសសាកសពយកទៅកប់
ស្រយ លីម អាយុ៦១ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ លីម មានឪពុកឈ្មោះ សេប ស្រយ, ម្ដាយឈ្មោះ ឆាង ហេង និងមានបងប្អូនចំនួន៨នាក់ (ស្រី៤នាក់) ក្នុងនោះមាន២នាក់បានស្លាប់ក្នុងសម័យខ្មែរក្រហម។ ប្រពន្ធរបស់លីមឈ្មោះ សុង គឹមសាន្ត ហៅលីម មានកូនចំនួន៤នាក់។ លីម ចូលរៀនដំបូងនៅសម័យសង្គមរាស្រ្តនិយម នៅសាលាបឋមចំបក។...
ស្រី ឈៀង៖ មួយគ្រួសារនៅរស់តែម្នាក់ឯង
ស្រី ឈៀង អាយុ៨០ឆ្នាំ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ កាលពីសង្គមចាស់ គ្រួសាររបស់ឈៀង មានជីវភាពល្អប្រសើរ ព្រោះឪពុករបស់គាត់ជាអ្នកកាត់ក្ដីនៅខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ឈៀង មានបងប្អូនចំនួន៩នាក់ ក្នុងនោះមានតែឈៀងម្នាក់គត់ដែលនៅរស់រានជីវិត។ ឪពុកម្ដាយ និងបងប្អូនរបស់ឈៀង ស្លាប់ដោយសារតែអត់អាហារ, មានជំងឺហើយគ្មានថ្នាំព្យាបាល និងកម្មាភិបាលខ្មែរក្រហមយកទៅសម្លាប់។ នៅឆ្នាំ១៩៧២ ឈៀង បានចូលធ្វើជាយុវជនស្ម័គ្រចិត្តបដិវត្តន៍ សហការជាមួយវៀតណាម ប្រយុទ្ធជាមួយទាហាន...
សូ វ៉ាត៖ នៅតែឆ្ងង់ថា ហេតុអ្វីបានជាខ្មែរក្រហមដឹកនាំឲ្យខ្មែរសម្លាប់ខ្មែរ
សូ វ៉ាត ហៅវង់ អាយុ៥៦ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ វ៉ាត មានឪពុកឈ្មោះ សូ វ៉ាន និងម្ដាយ ចាន់ ពូ ហើយមានបងប្អូនចំនួន៣នាក់ ក្នុងនោះមានម្នាក់ស្លាប់នៅក្នុងសម័យខ្មែរក្រហម។ ប្រពន្ធរបស់វ៉ាតឈ្មោះ ភោគ សុខន និងមានកូនចំនួន៤នាក់។ វ៉ាត ចូលរៀនដំបូងក្នុងឆ្នាំ១៩៦៩ នៅសាលាបឋមសិក្សាចំបក់។ វ៉ាត...
រួស បុប្ផា៖ អង្គការពិន័យឲ្យអត់អាហារ និងឈរហាលថ្ងៃ
រួស បុប្ផា អាយុ៥៥ឆ្នាំ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម អង្គការបានបញ្ជូន បុប្ផា ឲ្យចូលទៅក្នុងកងកុមារ ធ្វើការងារនៅជិតវត្តអង្គធ្លក, វត្តឈើទាល និងនៅព្រៃលើ។ នៅក្នុងកងកុមារ ក្មេងៗមិនត្រូវបានអនុញ្ញាតឲ្យទៅលេងម្ដាយ-ឪពុកនោះទេ ហើយប្រសិនបើអង្គការចាប់បានថាកុមារណាលួចទៅលេងផ្ទះ កុមារនោះត្រូវទទួលពិន័យ។ ជាក់ស្ដែង បុប្ផា គឺជាក្មេងស្រីម្នាក់ដែលអង្គការដាក់ពិន័យដោយបង្អត់អាហារ និងឲ្យឈរហាលថ្ងៃ នៅពេលដែលគាត់លួចទៅផ្ទះ។ ក្រៅពីនេះ បុប្ផា...
លួស ម៉ៅ៖ នៅតែនឹកឃើញប្អូនដែលបាត់ដំណឹង
លួស ម៉ៅ អាយុ៧៣ឆ្នាំ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ម៉ៅ មានកូន៣នាក់(ស្រី២នាក់) ក្នុងនោះកូនរបស់គាត់២នាក់ បានស្លាប់ដោយសារខ្វះខាតអាហារហូប និងកើតជំងឺកញ្ជ្រិល។ បន្ទាប់ពីខ្មែរក្រហមដួលរលំ ម៉ៅ នៅសល់កូនស្រីតែម្នាក់ប៉ុណ្ណោះ ប៉ុន្តែបន្ទាប់ពីគាត់រៀបការម្ដងទៀត ម៉ៅ ទទួលបានកូន៣នាក់បន្ថែមទៀត។ នៅពេលអ្នកស្ម័គ្រចិត្តទៅសម្ភាស ម៉ៅ មិនមានជំងឺប្រចាំការនោះទេ ប៉ុន្តែគាត់ខ្វះខាតអាហារហូបចុក ព្រោះជីវភាពគ្រួសាររបស់គាត់ក្រីក្រ។ ខាងក្រោមនេះគឺជារឿងរ៉ាវដែល...
ចាន់ សៀង៖ ខំតស៊ូនៅសមរភូមិ ប៉ុន្តែអង្គការយកបងប្អូនទៅសម្លាប់ចោលអស់
ចាន់ សៀង អាយុ៦៣ឆ្នាំ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ កាលពីអាយុ១៤ឆ្នាំ សៀង បានស្ម័គ្រចិត្តចូលធ្វើជាទ័ពតាមការរៀបចំរបស់ប្រធានភូមិ។ នៅសមរភូមិ សៀង ត្រូវដើរយាមទាំងយប់ទាំងថ្ងៃនៅតាមព្រំដែន ហើយពេលខ្លះត្រូវស្ពាយសម្ភារធ្ងន់ៗដូចជា កាំភ្លើង, គ្រាប់កាំភ្លើង គ្រាប់បែក និងស្បៀង។ សៀង ចូលធ្វើជាយោធា និងប្រយុទ្ធជាមួយទាហាន លន់ នល់ រហូតដល់ឆ្នាំ១៩៧៥។ បន្ទាប់ពីទទួលបានជ័យជម្នះ...
អោក ខេង៖ ឆ្អឹងមួយគំនរលិចក្បាល
អោក ខេង អាយុ៦៥ឆ្នាំ រស់នៅភូមិត្បាច ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ។ នៅឆ្នាំ១៩៧៣ ប្រធានភូមិត្បាច បានចោទប្រកាន់លោកតារបស់ខេង ថាជាកម្លាំងទី៣ ជាគិញ និងចាប់គាត់យកទៅសម្លាប់នៅក្នុងវត្តស្រះក្រាំងបន្ទាយ ។ អំឡុងពេលនោះ លោកតារបស់ខេង ធ្វើការងាជាមេ ៥០ខ្នង។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានរៀបចំឲ្យប្រជាជនធ្វើស្រែប្រវាស់ដៃ ហើយបន្ទាប់មក ធ្វើស្រែរួមគ្នា និងហូបអាហារួមគ្នា។ ខេង បានឲ្យដឹងថា...
យិន សៀន៖ ឈឺហើយមិនទៅធ្វើការគឺមិនទទួលបានរបបអាហារ
យិន សៀន អាយុ៥៧ឆ្នាំ រស់នៅភូមិតាខូយ ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ។ នៅឆ្នាំ១៩៧៥ សៀន មានអាយុ១៣ឆ្នាំ។ អង្គការបានចាត់តាំង សៀន ឲ្យចូលធ្វើការងារនៅក្នុងកងចល័តនារី ឆ្ងាយពីសហករណ៍។ ការងាររបស់ សៀន មានដូចជា៖ រែកដី, ជីកព្រែក, ដើររើសអាចម៍គោ, រែកជីលាមកចាក់ស្រែ, ស្ទូង និងកាត់ស្មៅ។ ទីកន្លែងដែល សៀន...
ឃុន ស្រីមុំ៖ នៅតែឈឺចាប់ចំពោះរបបខ្មែរក្រហម
ឃុន ស្រីមុំ អាយុ៥៦ឆ្នាំ រស់នៅភូមិគុស ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។ មុំ មានបងប្អូនចំនួន២នាក់ ដោយគាត់ជាកូនស្រីពៅ។ មុនរបបខ្មែរក្រហម គ្រួសាររបស់មុំ មានជីវភាពធូរធារ។ ម្ដាយរបស់គាត់ប្រកបរបបចងការប្រាក់ និងប្រវាស់គោ-ក្របី។ នៅឆ្នាំ១៩៧៥ មុំ មានអាយុ១០ឆ្នាំ។ អង្គការបានជម្លៀសម្ដាយ-ឪពុករបស់មុំ ឲ្យទៅរស់នៅភូមិឫស្សីស្រុក។ មូលហេតុនៃការជម្លៀស គឺដោយសារតែគ្រួសាររបស់ មុំ មានជីវភាពធូរធារ ហើយអង្គការចង់លុបបំបាត់របបអ្នកមាន។...
ង៉ែត អឿន៖ ជាអតីតយោធាខ្មែរក្រហម
ង៉ែត អឿន ហៅ គង់ សំអឿន អាយុ៦៩ឆ្នាំ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ អឿន មានបងប្អូន២នាក់។ នៅក្នុងសម័យ លន់ នល់ យុវជននៅក្នុងភូមិមួយចំនួនបានចូលរួមបដិវត្តន៍ ប៉ុន្តែ អឿន បានស្ម័គ្រចិត្តចូលទៅធ្វើជាទាហាន ដើម្បីទទួលបានប្រាក់មួយចំនួន។ អឿន ធ្វើជាទាហានដំបូង ប្រចាំការនៅស្រុកបាទី។ អឿន ធ្វើការនៅបាទីបានរយៈពេល៦ខែ...
ស កាន៖ បានរស់ដោយសារប្ដីលួចស្រូវ ឬអង្ករមកឲ្យបន្ថែម
ស កាន អាយុ៨១ឆ្នាំ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម គ្រួសាររបស់កាន មិនបានរស់នៅជួបជុំគ្នាទេ ដោយសារប្ដីរបស់គាត់ត្រូវបានអង្គការចាត់តាំងឲ្យទៅធ្វើការងារនៅក្នុងកងភ្ជួរស្រែ ហើយកូនៗរបស់គាត់ដែលមានអាយុចាប់ពី៦ឆ្នាំឡើងទៅ ត្រូវទៅរស់នៅ និងធ្វើការងារនៅក្នុងកងកុមារ។ កាន និងកូនតូច ស្នាក់នៅក្នុងខ្ទមមួយ នៅកន្លែងព្រៃកប់ខ្មោចកាលពីមុន និងធ្វើការងារនៅក្នុងសហករណ៍។ នៅក្នុងសម័យខ្មែរក្រហម កាន សម្រាលកូនទី៥របស់គាត់។ កាន បានឲ្យដឹងថា អ្នកដែលមានផ្ទៃពោះ...
យីម អឿន៖ ខ្មែរក្រហមប្រើគាត់ឲ្យធ្វើការងារធ្ងន់ៗ និងមិនបានរៀនសូត្រ
យីម អឿន អាយុ៥១ឆ្នាំ រស់នៅភូមិត្រពាំងវែង ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ បងស្រីរបស់ អឿន ម្នាក់បានបាត់ខ្លួនតាំងពីអាយុ៥ឆ្នាំ។ រឿងរ៉ាវដែល អឿន ចាំមិនភ្លេចគឺ អង្គការប្រើគាត់ឲ្យធ្វើការងារធ្ងន់ៗ ទាំងថ្ងៃទាំងយប់ បង្អត់អាហារ ពេលឈឺមិនបានសម្រាកគ្រប់គ្រាន់ និងយកមនុស្សទៅសម្លាប់ចោលជាច្រើននាក់។ នៅក្នុងសម័យខ្មែរក្រហម ការងាររបស់ អឿន គឺរែកកញ្ជើដាក់បាយ ឬបបរ ឲ្យក្រុមកងចល័ត, ដេញសត្វកុំឲ្យស៊ីស្រូវក្នុងស្រែ...
ស្រិន ហេ៖ បបរលាយខ្វិត
ស្រិន ហេ អាយុ៦២ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ហេ មានបងប្អូនចំនួន៧នាក់ ក្នុងនោះមានស្រីចំនួន២នាក់។ អំឡុងពេលរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ នៅឆ្នាំ១៩៧០ ហេ កំពុងរៀនថ្នាក់ទី១២ នៅសាលាបឋមសិក្សាចំបក់។ ហេ ឈប់រៀនថ្នាក់ទី៧ ក្នុងសាលាសន្សំកុសល ទីក្រុងភ្នំពេញ។ នៅឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហាររួច នៅក្នុងភូមិតានប់ មានការទម្លាក់គ្រាប់បែក។...
តៅ ប៊ុនហ៊ី៖ កម្មករនៅក្នុងឡឥដ្ឋ
(តាកែវ)៖ តៅ ប៊ុនហ៊ី អាយុ៦៤ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ កាលពីក្មេង ប៊ុនហ៊ី ចូលរៀនដំបូងនៅសាលាចំបក់។ ក្រោយមក ប៊ុនហ៊ី បានឈប់រៀននៅថ្នាក់ទី១០(សង្គមចាស់) ដោយសារតែមានបាតុកម្ម និងសង្គ្រាមកើងឡើងនៅឆ្នាំ១៩៧០។ ប៊ុនហ៊ី មានបងប្អូនចំនួន៩នាក់ ក្នុងនោះមានប្រុសចំនួន៣នាក់។ បងប្រុសម្នាក់របស់ប៊ុនហ៊ី ស្លាប់នៅក្នុងសម័យ លន់ នល់ ហើយបងប្រុសម្នាក់ទៀត បាត់ដំណឹងតាំងពីឆ្នាំ១៩៧៥។...
ប៉ុក ឡោ៖ ធ្វើការងារនៅក្នុងកងចល័តនារី
ប៉ុក ឡោ អាយុ៥៧ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ឡោ មានឪពុកឈ្មោះ ទូច ប៉ុក និងម្ដាយ ហឹង អ៊ីម ព្រមទាំងមានបងប្អូនចំនួន៥នាក់។ ប្ដីរបស់ឡោឈ្មោះ សាំង ចន និងមានកូនចំនួន៦នាក់។ កាលពីក្មេង ឡោ រៀនបានត្រឹមតែ១ឆ្នាំ នៅសាលាចំបក់។ ឡោ ឈប់រៀនដោយសារតែមានសង្គ្រាកើតឡើង។...
ភោគ សុខន៖ ស្ទើរតែស្លាប់ទាំងគ្រួសារ ដោយសារបាក់កម្លាំង
ភោគ សុខន អាយុ៥៤ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ សុខន មានឪពុកឈ្មោះ រដ្ឋ ឌុប, ម្ដាយឈ្មោះ កុង ឯក និងមានបងប្អូនចំនួន២នាក់ ក្នុងនោះមានម្នាក់ស្លាប់នៅក្នុងសម័យខ្មែរក្រហម។ សុខន ចូលរៀននៅក្នុងសង្គមចាស់ ប៉ុន្តែគាត់បានផ្អាកការសិក្សាបណ្ដោះអាសន្ននៅក្នុងសម័យខ្មែរក្រហម។ នៅឆ្នាំ១៩៨៣ សុខន បានបញ្ចប់ថ្នាក់ឌីប្លូម និងចូលរៀនគរុកោសល្យ ធ្វើជាគ្រូបង្រៀននៅឆ្នាំបន្ទាប់។ នៅក្នុងសម័យ...
ចែម ពៅ៖ គ្រួសារក្រីក្រមិនបានរៀនសូត្រ
ចែម ពៅ អាយុ៦៧ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ពៅ មានស្រុកកំណើតនៅភូមិត្រពាំងក្រសាំង ឃុំត្រពាំងរកា ស្រុកបាទី ខេត្តតាកែវ។ ពៅ មានឪពុកឈ្មោះ អូន ចែម, ម្ដាយឈ្មោះ សែម មុត (ស្លាប់) និងមានបងប្អូនចំនួន៩នាក់។ ប្ដីរបស់ពៅឈ្មោះ សាយ សឹង ហើយគាត់មានកូនចំនួន៤នាក់។...
សុខ សឹម៖ ភ្ជួរស្រែរហូតដល់ខូចចង្កេះ
ឈ្មោះ សុខ សឹម អាយុ៧៥ រស់នៅភូមិបចាម ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ សឹម មានឪពុកឈ្មោះ សុខ, ម្ដាយឈ្មោះ ពិន និងមានបងប្អូនចំនួន៧នាក់។ ប្ដីរបស់សឹមឈ្មោះ សួន សន និងមានកូនចំនួន៥នាក់។ កាលពីក្មេង សឹម រៀនបានតែ២ឆ្នាំប៉ុណ្ណោះ នៅថ្នាក់កុមារដ្ឋាន និងថ្នាក់បរិវចនដ្ឋាន។ សឹម ឈប់រៀន...
លីវ រឿន៖ ក្មេងតូចៗត្រូវអង្គការបោះចូលក្នុងរណ្ដៅតែម្ដង
លីវ រឿន អាយុ៦៩ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ រឿន មានស្រុកកំណើតនៅភូមិក្រាំងស្ពឺ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ រឿន មានឪពុកឈ្មោះ ទីវ លីវ ម្ដាយឈ្មោះ ម៉ា លន់ និងមានបងប្អូនចំនួន៣នាក់។ ប្ដីរបស់រឿនឈ្មោះ ឆាំង ឆៀវ និងមានកូនចំនួន៨នាក់។ កាលពីក្មេង...
ចង យឿន៖ ធ្វើការរហូតដល់គ្រប់ខែសម្រាលកូន
ចង យឿន អាយុ៨០ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ យឿន មានបងប្អូនចំនួន៦នាក់។ កាលពីក្មេង គ្រួសាររបស់យឿន ក្រីក្រ និងខ្វះខាត។ យឿន មានកូនចំនួន៦នាក់ ក្នុងនោះកូនប្រុស២នាក់របស់គាត់បានស្លាប់។ កូនប្រុសទាំង២នាក់របស់យឿន មានស្លាប់ដោយសារជំងឺនៅផ្ទះ ហើយកូនម្នាក់ទៀតបានចេញទៅធ្វើជាយោធានៅសំឡូត និងកើតជំងឺគ្រុនចាញ់ព្យាបាលមិនជា។ នៅក្នុងសម័យខ្មែរក្រហម អង្គការបានជម្លៀសគ្រួសាររបស់យឿន ឲ្យទៅរស់នៅស្មៅខ្ញី។ នៅស្មៅខ្ញី កូនៗរបស់យឿន២នាក់...
ហួត អ៊ីម៖ ប្រើឲ្យធ្វើការងារមួយយប់ដល់ភ្លឺ
ហួត អ៊ីម ហៅអ៊ិត អាយុ៦១ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ អ៊ីម មានស្រុកកំណើតនៅភូមិត្រពាំងខ្នារ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ អ៊ីមមានឪពុកឈ្មោះ ហួត និងម្ដាយឈ្មោះ អ៊ំ ព្រមទាំងមានបងប្អូនចំនួន៧នាក់។ អ៊ីម រៀបការជាមួយឈ្មោះ ប៊ុនហ៊ី និងមានកូនចំនួន៤នាក់។ កាលពីក្មេង អ៊ីម បានចូលរៀនដំបូងនៅថ្នាក់ទី១២(សង្គមចាស់)...
ស្រេង ខុន៖ ក្នុងមួយពេល បានកាកបបរ៣ស្លាបព្រា
ស្រេង ខុន ហៅអម កើតនៅឆ្នាំ១៩៦១ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ខុន មានឪពុកឈ្មោះ ស្រេង ហើយម្ដាយឈ្មោះ ឆៀង ងាំ និងមានបងប្អូនចំនួន២នាក់។ បងប្រុសរបស់ ខុន បានចេញទៅធ្វើជាយោធាខ្មែរក្រហមតាំងពីអាយុ១៦ឆ្នាំ។ ឪពុករបស់ខុន បានស្លាប់តាំងពី ខុន មានអាយុ៣ខែ ដោយសារជំងឺ។ កាលពីក្មេង ខុន...

