Tag: គង់ សុម៉ាវត្តី

រស់ដូចជាស្លាប់

(ខេត្តកណ្តាល) ៖ ញ៉េន ញ៉ែម អាយុ ៨១ឆ្នំា រស់នៅក្នុងភូមិអន្លង់ព្រីង ឃុំដើមឫឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ នាសម័យខ្មែរក្រហម ញ៉ែម មានអាយុពីចន្លោះ ២០ ទៅ ៣០ឆ្នំា គាត់ត្រូវបានអង្គការជម្លៀសចេញពីស្រុកកំណើតរបស់គាត់ ទៅកាន់ខេត្តបាត់ដំបង នៅក្នុងស្រុកភ្នំស្រុក ដែលបច្ចុប្បន្ននេះស្ថិតនៅខេត្តបន្ទាយមានជ័យ។ ញ៉ែម បានបន្តថា គាត់ត្រូវបានខ្មែរក្រហមពង្រាត់ចាកឆ្ងាយពីគ្រួសារ រួមមាន ម្តាយឪពុក...

អង្គការកុហកភូតថា នឹងលើកខ្ញុំធ្វើជាប្រធានកងធំវិញ

(កំពង់ធំ) ៖ សូ ម៉េន អាយុ ៧០ឆ្នំា រស់នៅក្នុងភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ក្នុងរបបសាធារណរដ្ឋខ្មែរ ម៉េន ធ្លាប់ជាទាហាន​នៅក្នុង​របបសាធារណរដ្ឋខ្មែរ។​នៅក្នុង​បានចូលបម្រើខ្លួនជាទាហ៊ាន និងធ្វើរដ្ឋប្រហារតតំាងជាមួយទាហ៊ានលន់ នល់ និងកងទ័ពអាមេរិក។ លុះចូលដល់សម័យកម្ពុជាប្រជាធិបតេយ្យ ម៉េន មានអាយុប្រហែល២៧ឆ្នំា និងត្រូវបានជម្លៀសពីភូមិទួលដំណាក់ ទៅខាងចម្ការលើក្នុងបឹងតាអោងគគីរធំ ហើយចាប់ផ្តើមរស់នៅរួម ធ្វើការរួម ហូបរួមជាសហករណ៍។ ម៉េន...

អង្គការចោទថាខ្ញុំខ្ជិល

(សៀមរាប) ៖ លឹម វី អាយុ ៧៦ឆ្នំា រស់នៅក្នុងភូមិរំដេង ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ វីបានរៀបរាប់ទំាងទុក្ខវេទនានាសម័យសាធារណរដ្ឋខ្មែរផងដែរថាថា​ នៅរាល់ពេលដែលមានការទម្លាក់គ្រាប់បែក ប្រជាជននំាគ្នារត់គេចដើម្បី​ហ៊ុយប្រឡាក់ខោអាវ និងពួនសម្ងំំងំដើម្បីឲ្យរួចជីវិត ប៉ុន្តែផ្លូវថ្នល់ ផ្ទះសម្បែង សាលារៀនបានបាក់បែកគ្មានសល់។ ក្នុងរបបខ្មែរក្រហម វី បានប្រាប់ថា គាត់ធ្វើដំណើរតាមរយៈរទេះគោបានចល័តទៅជាច្រើនកន្លែងដូចជាទៅកំពង់ភ្លុក ត្រៅកុដ្ឋ ធ្វើដំណើរតាមរយៈរទេះគោ។ គ្រានោះ បើទោះ​បីជាខំបររទេះគោហត់យ៉ាងណាក្តីក៏គាត់មិនមានហ៊ានប្រកែក...

ម្តាយខ្ញុំស្រក់ទឹកភ្នែក ក្រោយដឹងថា ខ្ញុំបានស្នើដាក់ច្បាប់អង្គការ

(សៀមរាប) ៖ សូរ សម្បូរ អាយុ ៦៩ឆ្នំា រស់នៅភូមិក្រសាទុំ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ នៅក្នុងកាលពីសង្គមចាស់ សម្បូរ បានរៀនចប់ត្រឹមថ្នាក់ទី១២ និងបានធ្វើជាគ្រូបង្រៀនដល់ក្មេងៗ ហើយបានក្លាយខ្លួនជាគណៈអប់រំបង្រៀនក្មេងៗដោយស្ម័គ្រចិត្តនៅតាមវាលស្រែ និង​ក្រោមដើមឈើជាដើម។ នាសម័យខ្មែរក្រហម សម្បូរ ត្រូវបានជម្លៀសពីស្រុកកំណើតទៅត្រពំាងកោះ ស្រុកអង្គុញ។ សម្បូរបានបន្តថា ឪពុកម្តាយរបស់គាត់មិនត្រូវបានជម្លៀសទេ ពោលគឺនៅផ្ទះជាសហករណ៍ ប៉ុន្តែបងប្អូនរបស់ សម្បូរ...

រួចជីវិតដោយសារមានការអាណិតស្រលាញ់ពីកម្មាភិបាលខ្មែរក្រហម

គឹម ដន អាយុ ៦៩ឆ្នំា រស់នៅក្នុងភូមិសំភិន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ នាសម័យខ្មែរក្រហម ដន មានអាយុ១៨ឆ្នំា និងត្រូវបានខ្មែរក្រហមចូលកាន់កាប់ភូមិសំភិន នៃខេត្តក្រចេះក្នុងឆ្នំា១៩៧៥។ គ្រានោះ ដនចាប់ផ្តើមលើកទំនប់នៅព្រៃចាស់ និងហូបបាយរួម ធ្វើការរួមគ្នាជាសហករណ៍។ ក្នុងឆ្នំា១៩៧៦ ខ្មែរក្រហមបានជម្លៀស ដន ទៅស្រុក​ស្នួល និងត្រូវដំាអំពៅនៅចំការទំាងថ្ងៃទំាងយប់។ ក្រៅពីនេះ ដនត្រូវ​ឲ្យបាយជ្រូកក្នុងមួយថ្ងៃ១០០ក្បាល។ រឿងរ៉ាវដែល...

អ្នកឡើងដើមត្នោត នៅក្នុងរបបខ្មែរក្រហម

ង៉ែត វុធ អាយុ ៨០ឆ្នំា រស់នៅក្នុងភូមិព្រែកល្វា ឃុំព្រះនិពា្វន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ វុធ បានរៀបការ និងមានកូនចំនួនពីររួចមកហើយក្នុងកំឡុងពេលប្រទេសស្ថិតក្រោមរបបកម្ពុជាប្រជាធិបតេយ្យ។ វុធ ជាប្រជាជនមូលដ្ឋានដែលមានស្រុកកំណើតនៅខេត្តកំពង់ស្ពឺស្រាប់ ត្រូវបានអង្គការបង្ខំឲ្យរែកដី និងគ្រប់​គ្រង​លើកងភ្ជួរ។ វុធ បានប្រាប់ថា ក្រោយពេលដែលខ្មែរក្រហមឲ្យធ្វើការបានមួយរយៈធំ អង្គការបានជម្លៀស វុធនិងប្រពន្ធកូនដោយថ្មើរជើងទៅខាងបសេដ្ឋក្នុងខេត្តកំពង់ស្ពឺវិញម្តង។ វុធ បានរំលឹកអនុស្សាវរីយ៍ឈឺចាប់ដោយនិយាយថា៖«កាលនោះខ្ញុំមិនមានអ្វីទេ មានតែបីកូនម្នាក់មួយឡើងភ្នំ ព្រោះគិតថាមិនមានអ្វីហូបសម្រាប់ខ្លួនឯងក៏បានដែរឲ្យតែកូនខ្ញុំបានរស់។» វុធ...

ខិតខំធ្វើការដើម្បីរស់រានមានជីវិត

ញៀន ខឿន អាយុ ៧៦ឆ្នំា រស់នៅក្នុងភូមិត្រពំាងរនះ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ មុនរបបកម្ពុជាប្រជាធិបតេយ្យ ខឿន បានរៀបការមានគ្រួសារ និងកូនៗចំនួនពីរនាក់។ ឆ្នំា១៩៧៥ ខឿន ត្រូវបានខ្មែរក្រហមជម្លៀសដោយថ្មើ​រជើង ពីភូមិរនះ ទៅភូមិត្រពំាងក្រសំាង ក្នុងខេត្តកំពង់ស្ពឺ និងចាប់ផ្តើមធ្វើការជាសហករណ៍។​ ក្នុងសម័យខ្មែរក្រហម ក្រោយសម្រាលកូនបានបីខែ ខ្មែរក្រហមបានប្រើឲ្យ ខឿន រែកទឹកស្រោចដំណំាសម្រាប់ដំាបន្លែ។ បន្ទាប់មកទៀត...

ធ្វើអ្វីគ្រប់យ៉ាងដើម្បីបានហូបបាយឆ្អែត

នៅមុនរបបខ្មែរក្រហម ផាត បានរៀនត្រឹមថ្នាក់ទី១០ ក្នុងសង្គមចាស់ និងត្រូវបានផ្អាកចាប់តំាងពីមានសង្រ្គាម។ក្នុងឆ្នំា១៩៧០ ផាត បានបួសជាព្រះសង្ឃ ប៉ុន្តែបានសឹកវិញ។ ក្នុងឆ្នំា១៩៧២ ខ្មែរក្រហមបានជម្លៀស ផាត ពីភូមិប្រាសាទ ទៅកាន់ស្រុកស្អាង ខេត្តកណ្តាល។ នាសម័យខ្មែរក្រហម ផាត មានអាយុ​១៨ឆ្នំា ជាវ័យពេញកម្លំាងដែលកងទ័ពខ្មែរក្រហមបានចាត់ ផាត ឲ្យចូលក្នុងកងយុវជន។ ផាត ត្រូវធ្វើការងារពលកម្មដូចជាធ្វើស្រែ ដកសំណាបក្នុងខែវស្សា និងក្រងកក់ឲ្យបាន១០កណ្តប។ គ្រានោះ...

ជំងឺឃ្លានបាយ

ព្រំ សុខុន អាយុ ៦១ឆ្នំា រស់នៅក្នុងភូមិដូងជ្រុំ ឃុំព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ នាសម័យសាធារណរដ្ឋកម្ពុជា សុខុន មានអាយុប្រហែលប្រាំបួនឆ្នំា គាត់​រៀនបានត្រឹមថ្នាក់ទីប្រំាបួនក្នុងសង្គមចាស់ ដែលត្រូវនឹងថ្នាក់ទីបួននាសម័យបច្ចុប្បន្ន។ សុខុន មានបងប្អូនចំនួនប្រំាមួយនាក់។ នៅមុនរបបកម្ពុជាប្រជាធិបតេយ្យ សុខុន បានរស់នៅ​ជួបជុំគ្រួសារនៅគីឡូលេខ៦ ក្នុងរាជធានីភ្នំពេញ។ ប៉ុន្តែ​ក្នុងឆ្នំា១៩៧៥ ក្រោយខ្មែរក្រហមបានកាន់កាប់ទីក្រុង​ភ្នំពេញ សុខុន និងគ្រួសារត្រូវបានជម្លៀសមកកាន់ខេត្តពោធិ៍សាត់តាមរយៈរថភ្លើង ដោយមានឈ្មោះជាប្រជាជនថ្មី។ សុខុន...

សង្រ្គាមមិនមានផលល្អ

ស៊ុម ស៊ុំា អាយុ៦៤ឆ្នំា រស់នៅក្នុងភូមិសំបាត ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ នាសម័យសាធារណរដ្ឋខ្មែរ ស៊ុំា មានអាយុប្រហែល១២ឆ្នំា និងរស់នៅជាមួយគ្រួសារដែលជាអ្នកប្រកបរបរស្រែចម្ការ។ ស៊ុំា បានបន្តថា ជីវិតក្នុងវ័យកុមារភាពរបស់លោកមិនមានភាពល្អប្រសើរទេ ព្រោះគាត់មិនបានរៀនសូត្រដោយសារសង្រ្គាមផង និងត្រូវរត់គេចពីគ្រាប់ផ្លោង ចូលត្រង់សេជាប្រចំាថ្ងៃផង។ ស៊ុំា បានរៀបរាប់ខ្លីៗពីប្រភេទនៃការជីកត្រង់សេថា កាលសម័យលន់ នល់ គឺគេជីកដីដំបូកនៅតាមវាលស្រែ ប៉ុន្តែជំនាន់សង្រ្គាមរវាងខ្មែរក្រហម និងរដ្ឋកម្ពុជាទើបមានជីកត្រង់សេទុកស្រេចនៅតាមផ្ទះ។ នាសម័យខ្មែរក្រហម...

ខ្ញុំចង់ឲ្យខ្មែរក្រហមសម្លាប់ខ្ញុំ

សាត់​ សារី អាយុ៧០ឆ្នំា រស់នៅក្នុងភូមិទឹកហូត ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នំាង។ នាសម័យសាធារណរដ្ឋកម្ពុជា សារី មានអាយុ ២០ឆ្នំា ព្រមទំាងបានរៀនចប់ថ្នាក់ទី១០សង្គមចាស់ នៃសាលាទឹកហូត និងបានបួសជាព្រះសង្ឈក្នុងឆ្នំា១៩៧០។ សារី មានបងប្អូនចំនួនប្រំាពីរនាក់ គាត់ជាកូនទីប្រំា។ ក្រៅពីការសិក្សា សារី បានជួយការងារឪពុកម្តាយតាមរយៈការធ្វើស្រែ​ចម្ការ។ ក្នុងឆ្នំា១៩៧៣ សារី និងគ្រួសារត្រូវបានជម្លៀសទៅស្រុកអង្គស្នួល និងរស់នៅបានរយៈពេលកន្លះខែ។ គ្រានោះ...

“ជយោ! យើងកម្ចាត់ពួកថ្មី ទុកពួកចាស់”

(កំពង់ឆ្នាំង) ៖ ហួត ហុក អាយុ៥៨ឆ្នំា រស់នៅក្នុងភូមិទឹកហូត ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នំាង។ នាសម័យសាធារណរដ្ឋកម្ពុជា ហុក មានអាយុ១២ឆ្នំា រស់នៅភូមិស្វាយ នៃខេត្តកំពង់ធំ ជាមួយគ្រួសារដែលមានសមាជិកបងប្អូនចំនួនប្រំានាក់។ ហុក ជាក្មេងស្រីរៀនត្រឹមថ្នាក់មតេ្តយ្យ និងមិនបានបន្តការសិក្សាព្រោះតែសង្រ្គាម។ នាសម័យខ្មែរក្រហម ហុក និងគ្រួសារត្រូវបានខ្មែរក្រហមជម្លៀសទៅខេត្តព្រះវិហារ ប៉ុន្តែមិនបានប៉ុន្មានក៏ត្រូវជម្លៀសត្រឡប់មកភូមិចំការលើ នៃខេត្តកំពង់ចាម។ ហុក ត្រូវបានខ្មែរក្រហមចាត់ចូលកងកុមារក្រុមទីពីរក្នុងកងកុមារឈានមុខ។...

ខ្ញុំបានឃើញខ្មែរក្រហមចាប់ប្រធានកងនារីទៅបាត់សូន្យឈឹង

(សៀមរាប) ៖ ឡឹង ជន់ អាយុ ៦៧ឆ្នំា រស់នៅក្នុងភូមិសំបាត ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ជន់ មានអាយុប្រហែល១៧ឆ្នំា និងត្រូវចេញពីផ្ទះដើម្បីចូលជួរទ័ពក្នុងឆ្នំា១៩៧២។ សម័យនោះខ្មែរក្រហមតែងប្រមូលមនុស្សឲ្យចូលជួរតាមឃុំក្នុងរយៈពេលពីរអាទិត្យម្តង លុះគ្រប់ចំនួនកំណត់ខ្មែរក្រហមនឹងបញ្ចូនទៅទីតំាងជាក់លាក់មួយ។ ជន់ បានបន្តថា ការធ្វើដំណើរមានរយៈពេលយូរប្រហែលជាបួនយប់ ប៉ុន្តែមានមធ្យោបាយឡានដឹកដល់អង្គរធំ និងបន្ទាប់មកគ្រប់គ្នាត្រូវបន្តធ្វើដំណើរដោយថ្មើរជើង។ ជន់ បានប្រាប់ថា គាត់បន្តដំណើររហូតចាប់តំាងពីយប់ដល់ព្រឹកព្រលឹមម៉ោងប្រំា ទើបបានដំាបាយហូប រួចសម្រាកបន្តិចដល់ម៉ោងបីរសៀលដំាបាយហូប...

Solverwp- WordPress Theme and Plugin