Tag: កំពង់ស្ពឺ

ការងារគឺបែងចែកតាមអង្គភាពចាត់តាំង

(កំពង់ស្ពឺ)៖ យ៉ែម សុខ មានអាយុ៦៦ឆ្នាំ រស់នៅភូមិច្រនាងថ្មី ឃុំពោធិ៍អង្រ្គង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ សុខ មានប្រពន្ធឈ្មោះ ឌី យ៉េត និងមានកូនចំនួនប្រាំបីនាក់ (ស្រីបួននាក់)។ សុខ បានចែករំលែករឿងរ៉ាវដែលគាត់ធ្លាប់បានឆ្លងកាត់របបខ្មែរក្រហម ប្រាប់ទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជាថា របបខ្មែរក្រហមគឺជារបបមួយដែលផ្ដាច់ការ។ ហេតុការណ៍ដែលកើតមានឡើងលើរូបគាត់ ធ្វើឲ្យគាត់មិនអាចបំភ្លេចបាន នៅតែដក់ជាប់នៅក្នុងអារម្មណ៍របស់គាត់ជានិច្ច។ នៅពេលដែលខ្មែរក្រហមឡើងកាន់អំណាចគ្រប់គ្រងលើខេត្តកំពង់ស្ពឺ សុខ មានអាយុប្រហែលជាង១០ឆ្នាំ។ អង្គការ...

ឈឺឧបាយកល

(កំពង់ស្ពឺ)៖ សំ ទី មានអាយុ៦១ឆ្នាំ រស់នៅភូមិច្រនាងថ្មី ឃុំពោធិ៍អង្រ្គង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ទី កំព្រាម្ដាយតាំងពីគាត់មានអាយុ៥ឆ្នាំ ហើយគាត់រស់នៅជាមួយឪពុក និងបងប្អូនចំនួន៤នាក់ទៀត។ ឪពុករបស់ ទី មានឈ្មោះ ប៉ែន មានមុខរបរជាកសិករ។ ទី សម្រេចចិត្តមិនរៀបការ និងរស់នៅជាមួយនឹងប្អូនស្រីរបស់គាត់។ នៅក្នុងរបបខ្មែរក្រហម ទី ត្រូវរស់នៅកងដាច់ដោយឡែកពីបងប្អូនរបស់គាត់។ គិតត្រឹមឆ្នាំ១៩៧៥ ទី...

រត់គេចពីការរៀបការ

(កំពង់ស្ពឺ)៖ ឌី យ៉េត អាយុ៦៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិច្រនាងថ្មី ឃុំពោធិ៍អង្រ្គង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ចាប់តាំងពីពេលដែលរបបខ្មែរក្រហមកាន់អំណាចបានទូទាំងប្រទេស ប្រជាជននៅក្នុងតំបន់ដែល យ៉េត រស់នៅត្រូវរស់នៅបែកពីសមាជិកគ្រួសារ។ ឪពុកម្ដាយ ត្រូវបែកពីកូនៗ បងប្អូនត្រូវបែកគ្នា ដោយរស់នៅតាមកងដាច់ដោយឡែកពីគ្នា។ នៅតំបន់ដែល យ៉េត រស់នៅ អង្គការបានបែងចែកប្រជាជនជាពីរផ្នែកគឺ ប្រជាជនពេញសិទ្ធិ និងប្រជាជនត្រៀម។ ប្រជាជនពេញសិទ្ធិ ត្រូវចាត់តាំងឲ្យធ្វើជាគណៈកង មេក្រុម ឬជាកម្មាភិបាល។...

អ្នកឡើងដើមត្នោត នៅក្នុងរបបខ្មែរក្រហម

ង៉ែត វុធ អាយុ ៨០ឆ្នំា រស់នៅក្នុងភូមិព្រែកល្វា ឃុំព្រះនិពា្វន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ វុធ បានរៀបការ និងមានកូនចំនួនពីររួចមកហើយក្នុងកំឡុងពេលប្រទេសស្ថិតក្រោមរបបកម្ពុជាប្រជាធិបតេយ្យ។ វុធ ជាប្រជាជនមូលដ្ឋានដែលមានស្រុកកំណើតនៅខេត្តកំពង់ស្ពឺស្រាប់ ត្រូវបានអង្គការបង្ខំឲ្យរែកដី និងគ្រប់​គ្រង​លើកងភ្ជួរ។ វុធ បានប្រាប់ថា ក្រោយពេលដែលខ្មែរក្រហមឲ្យធ្វើការបានមួយរយៈធំ អង្គការបានជម្លៀស វុធនិងប្រពន្ធកូនដោយថ្មើរជើងទៅខាងបសេដ្ឋក្នុងខេត្តកំពង់ស្ពឺវិញម្តង។ វុធ បានរំលឹកអនុស្សាវរីយ៍ឈឺចាប់ដោយនិយាយថា៖«កាលនោះខ្ញុំមិនមានអ្វីទេ មានតែបីកូនម្នាក់មួយឡើងភ្នំ ព្រោះគិតថាមិនមានអ្វីហូបសម្រាប់ខ្លួនឯងក៏បានដែរឲ្យតែកូនខ្ញុំបានរស់។» វុធ...

ខិតខំធ្វើការដើម្បីរស់រានមានជីវិត

ញៀន ខឿន អាយុ ៧៦ឆ្នំា រស់នៅក្នុងភូមិត្រពំាងរនះ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ មុនរបបកម្ពុជាប្រជាធិបតេយ្យ ខឿន បានរៀបការមានគ្រួសារ និងកូនៗចំនួនពីរនាក់។ ឆ្នំា១៩៧៥ ខឿន ត្រូវបានខ្មែរក្រហមជម្លៀសដោយថ្មើ​រជើង ពីភូមិរនះ ទៅភូមិត្រពំាងក្រសំាង ក្នុងខេត្តកំពង់ស្ពឺ និងចាប់ផ្តើមធ្វើការជាសហករណ៍។​ ក្នុងសម័យខ្មែរក្រហម ក្រោយសម្រាលកូនបានបីខែ ខ្មែរក្រហមបានប្រើឲ្យ ខឿន រែកទឹកស្រោចដំណំាសម្រាប់ដំាបន្លែ។ បន្ទាប់មកទៀត...

Solverwp- WordPress Theme and Plugin