ស្ទើរត្រូវឈ្លបខ្មែរក្រហមសម្លាប់
(ខេត្តព្រៃវែង) ឃុន សន មានអាយុ៦៩ឆ្នាំ, មានស្រុកកំណើត និងសព្វថ្ងៃរស់នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ កាលពីកុមារភាព សន រៀនសូត្របានតិចតួចដោយសារតែគ្រួសារមានជីវភាពខ្វះខាត និងប្រទេសជាតិជួបប្រទះសង្គ្រាម និងការទម្លាក់គ្រាប់បែក។ សន បានរៀបរាប់ពីដំណើរជីវិតអតីតកាលប្រាប់ដល់អ្នកស្ម័គ្រចិត្តកម្ពុជាថា ការរស់នៅរបស់គាត់ និងប្រជាជនក្នុងភូមិជួបប្រទះទុក្ខលំបាកតាំងពីរបប លន់ នល់។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ប្រទេសកម្ពុជាមានរដ្ឋប្រហាររបស់ឧត្តមសេនីយ៍ លន់...
ខ្មែរក្រហមសម្លាប់បញ្ញវន្តនៅទួលតាភី
(ខេត្តព្រៃវែង)៖ ស សាវ៉ុន មានអាយុ៦៤ឆ្នាំ និងមានស្រុកកំណើតនៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ បច្ចុប្បន្ន សាវ៉ុន រស់នៅជាមួយក្មួយៗនៅស្រុកកំណើត។ សាវ៉ុន បាននិយាយថានៅឆ្នាំ១៩៧៥ ពេលដែលខ្មែរក្រហមឡើងកាន់អំណាច គាត់ឃើញមានប្រជាជន១៧មេសា ជម្លៀសពីភ្នំពេញ មករស់នៅក្នុងភូមិ។ ប្រជាជនទាំងនោះត្រូវបានកងឈ្លបបង្ខំឲ្យធ្វើការធ្ងន់ៗ ហើយបញ្ញវន្តដែលគ្មានកំហុសមួយចំនួន ត្រូវបានចងយកទៅសម្លាប់នៅទួលតាភី។ សាវ៉ុន ត្រូវកងឈ្លបចាត់ឲ្យធ្វើការក្នុងកងចល័តនារីស្រុកព្រះស្ដេច និងស្រុកពាមជរ៍ ខេត្តព្រៃវែង។ នៅពេលថ្ងៃ...
ជូ ថា៖ ធ្វើការងារក្នុងកងកុមារភ្នំទេព
ជូ ថា អាយុ៥៨ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅឆ្នាំ១៩៧៥ អង្គការបានជម្លៀសគ្រួសារថា ឲ្យទៅរស់នៅមាត់ទន្លេ ក្បែរភ្នំទេព ស្រុកអង្គរបូរី ខេត្តតាកែវ។ នៅអង្គរបូរី គ្រួសាររបស់ ថា មិនបានរស់នៅជួបជុំគ្នានោះទេ ដោយប្អូនរបស់គាត់ឈ្មោះធូរ ត្រូវចូលទៅរស់នៅក្នុងមណ្ឌល ហើយប្អូនប្រុសត្រូវទៅរស់នៅក្នុងកងកុមារ, ថា ធ្វើការងារនៅក្នុងកងកុមារភ្នំទេព ហើយម្ដាយឪពុករបស់គាត់ធ្វើការងារនៅក្នុងក្រុមផ្សេងទៀត។ នៅពេលដែលនឹកឪពុកម្ដាយខ្លាំង ក្មេងៗអាចសុំមកលេងផ្ទះយូរៗម្ដង។...
ណុប ហ៊ន៖ ខ្ញុំទៅឲ្យឃើញគេបាញ់ប្ដីខ្ញុំ នៅនឹងមុខចុះ
ណុប ហ៊ន អាយុ៧៦ឆ្នាំ មានស្រុកកំណើតនៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅអាយុ១៩ឆ្នាំ ហ៊ន បានរៀបការជាមួយប្ដីឈ្មោះ នៅ នាសម័យសម្ដេចព្រះ នរោត្តម សីហនុ។ ចូលដល់សម័យ លន់ នល់ ហ៊ន មានកូន៣នាក់។ ការរស់នៅរបស់ ហ៊ន ក្នុងពេលនោះ មានការលំបាកខ្លាំង ព្រោះគាត់ត្រូវនាំកូនតូចៗរត់គេចពីគ្រាប់បែក។ ចូលដល់សម័យខ្មែរក្រហម...
មិន និល៖ អប់រំកុមារឲ្យរាយការណ៍ពីកំហុសឪពុកម្ដាយ
មិន និល អាយុ៥៣ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស់ ខេត្តតាកែវ។ នៅឆ្នាំ១៩៧៥ និល បានឃើញប្រជាជនថ្មីជាច្រើននាក់ ត្រូវបានជម្លៀសចូលមករស់នៅក្នុងភូមិរបស់គាត់។ ប្រជាជនថ្មីទាំងអស់រស់នៅក្នុងភូមិបានមួយរយៈពេលខ្លី ទើបអង្គការបញ្ជូនយកទៅសម្លាប់ជាបន្តបន្ទាប់។ ក្នុងនោះ និល ធ្លាប់បានឃើញអង្គការបណ្ដើរស្ដ្រីម្នាក់ បីកូនតូចនៅដៃ នៅពេលយប់ម៉ោងប្រមាណ១១ ទៅ១២ យប់ ដើម្បីយកទៅសម្លាប់នៅក្នុងព្រៃ។ ក្រៅពីនោះ និល បានឃើញអង្គការយកខ្សែតូចៗទៅចងដៃប្រជាជន ១៧...
អុក យឿន៖ ព្យាយាមផ្គាប់ចិត្តកម្មាភិបាលខ្មែរក្រហម ដើម្បីបានរស់
(តាកែវ) អុក យឿន អាយុ៧៣ឆ្នាំ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យ លន់ នល់ យឿន ស្ម័គ្រចិត្តធ្វើជាទាហានក្នុងកងពល អ៊ែអ៊ឹមអេស នៅភូមិដង្កោ ទីក្រុងភ្នំពេញ។ ពីរឆ្នាំក្រោយមក យឿន បានចេញទៅហ្វឹកហាត់ក្បួនទាហាននៅ ប្រទេសវៀតណាម មួយឆ្នាំបន្ថែមទៀត។ ពេលត្រលប់មកដល់ភ្នំពេញ យឿន បានធ្វើការងារនៅភូមិដង្កោមួយរយៈពេលខ្លី រួចបន្តទៅសមរភូមិសិត្បូសិត្បូ។...
សេត ពី អនុវត្តពាក្យស្លោក «ខំធ្វើដើម្បីរស់» ដើម្បីព្យាយាមលាក់បាំងប្រវត្តិជាទាហាន លន់ នល់
ខ្ញុំឈ្មោះ សេត ពី[1] អាយុ៥២ឆ្នាំ នៅឆ្នាំ២០០៥។ ខ្ញុំជាជនជាតិខ្មែរអ៊ីស្លាម មានស្រុកកំណើតនៅជ្រោយចង្វារក្រៅ(ក្បែរស្ពានជ្រោយចង្វារ) រាជធានីភ្នំពេញ។ សព្វថ្ងៃ ខ្ញុំរស់នៅភូមិក្រហមក៍ (បច្ចុប្បន្ន ភូមិអណ្តូង) ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង។ ខ្ញុំមានបងប្អូនចំនួន២នាក់(ស្រីម្នាក់)។ នៅសម័យសង្គមរាស្ត្រនិយម ឪពុកម្តាយរបស់ខ្ញុំប្រកបរបរនេសាទត្រី ប៉ុន្តែចូលមកដល់សម័យសាធារណរដ្ឋខ្មែរ ឪពុករបស់ខ្ញុំបានចូលបម្រើការងារឱ្យខាងរដ្ឋាភិបាល លន់ នល់ នៅទីក្រុងភ្នំពេញ។ ខ្ញុំក៏បានស្ម័គ្រចិត្តចូលធ្វើជាទាហានឱ្យខាងរដ្ឋាភិបាល លន់...
ខឹន ហ៊ាន រំឭកអំពីបទពិសោធន៍ជីវិតឆ្លងកាត់នៅរបបខ្មែរក្រហម
ខ្ញុំឈ្មោះ ខឹន ហ៊ាន អាយុ ៧៥ឆ្នាំ[1] មានទីកន្លែងកំណើតភូមិស្ពានថ្មី ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ សព្វថ្ងៃ ខ្ញុំរស់នៅភូមិពង្រ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំរៀបការជាមួយប្ដីឈ្មោះ គង់ និងមានកូនប្រុសស្រីចំនួន៥នាក់។ ឪពុកខ្ញុំឈ្មោះ ខឹន និងម្ដាយឈ្មោះ ទូច ហើយមានបងប្អូនចំនួន៨នាក់ ខ្ញុំជាកូនទី១ក្នុងគ្រួសារ។ នៅពីក្មេង ខ្ញុំបានរៀនសូត្រត្រឹមថ្នាក់ទី៩ ...
គង់ ឈៀវ (ជីវិតក្រោយសមាហរណកម្ម)
គង់ ឈៀវ[1] ជាអតីតជាយោធាខ្មែរក្រហម ធ្លាប់ឆ្លងកាត់សង្រ្គាមជាច្រើន តាំងពីឆ្នាំ១៩៧១ ដល់១៩៩៩ ជួបរឿងរ៉ាវជាច្រើនពីអតីតកាល។ នៅពេលកម្លាំងយោធាខ្មែរក្រហម រស់នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ភាគខាងលិច ជាពិសេសតំបន់ចុងក្រោយលើជួរភ្នំដងរែក ស្រុកអន្លង់វែង ស្រុកត្រពាំងប្រាសាទ ក្នុងខេត្តឧត្តរមានជ័យ ទទួលយកបទឈប់បាញ់ពីរដ្ឋាភិបាលភ្នំពេញ។ ខ្ញុំ យល់ឃើញថា ជារឿងល្អបំផុតដែលខ្មែរយើងរួបរួមគ្នា និងចេះផ្សះផ្សាគ្នា ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។ នៅក្រោយសមាហរណកម្ម ជីវិតខ្ញុំ និងប្រជាជនទទួលបានសុខសន្តិភាពពិតប្រាកដ ឈប់បារម្មណ៍រឿងសង្រ្គាម។ បច្ចុប្បន្ននេះ...
កយ យឺន៖ មួយម៉ាត់ងាប់ មួយម៉ាត់រស់
នៅក្នុងសម័យខ្មែរក្រហម គ្រួសាររបស់យឺន គឺជាប្រជាជនមូលដ្ឋាន ទទួលបានការទុកចិត្តពីអង្គការ ប៉ុន្តែដោយសារតែមានអ្នកច្រណែន រាយការណ៍កុហកទៅអង្គការបានធ្វើឲ្យឪពុករបស់គាត់ត្រូវទទួលទារុណកម្មក្នុងគុក។ យឺន បានដឹងពីរឿងរ៉ាវរបស់ឪពុកគាត់ និងគ្រួសារ តាមរយៈការមើលឃើញរបស់គាត់ និងការរៀបរាប់ផ្ទាល់មាត់របស់ឪពុកបន្ទាប់ពីរបបខ្មែរក្រហមដួលរលំ។ ខាងក្រោមនេះគឺជារឿងរ៉ាវរបស់ យឺន និងគ្រួសារ នៅក្នុងសម័យខ្មែរក្រហម៖ កយ យឺន[1] អាយុ៥០ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម គ្រួសាររបស់យឺន មិនបានរស់នៅជួបជុំគ្នានោះទេ...
ឈុន ញាណ រំឭកពីការចងចាំដែលបានឆ្លងកាត់សម័យខ្មែរក្រហម
ខ្ញុំឈ្មោះ ឈុន ញាណ[1] កើតនៅឆ្នាំ១៩៤៩ ក្នុងភូមិ/ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ខ្ញុំមានប្តីឈ្មោះ ជឹម ជឿន និងមានកូនចំនួន៧នាក់ (ស្រី៤នាក់ ប្រុស៣នាក់)។ សព្វថ្ងៃនេះ ខ្ញុំប្រកបរបរធ្វើស្រែចម្ការ។ ខ្ញុំមានឪពុកឈ្មោះ ឈុន ជា និងម្ដាយឈ្មោះ សៀង ផាប។ ខ្ញុំមានបងប្អូនប្រុសស្រីសរុបចំនួន៥នាក់។ នៅវ័យកុមារ ខ្ញុំបានទៅរៀននៅសាលាបឋមសិក្សាមហាលាភ រហូតដល់ថ្នាក់ទី៧...
អ៊ូច ភាព៖ រៀបរាប់អំពីរឿងរ៉ាវជីវិតក្នុងរបបខ្មែរក្រហម និងស្ថានភាពសុខភាពបច្ចុប្បន្ន
ខ្ញុំឈ្មោះ អ៊ូច ភាព កើតនៅឆ្នាំ ១៩៧០ មានអាយុ ៥៥ឆ្នាំ ហើយបច្ចុប្បន្នរស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ កាលពីកុមារភាព ខ្ញុំមិនបានរៀននោះទេដោយសារតែប្រទេសមានសង្គ្រាម។ នៅរបបខ្មែរក្រហមខ្ញុំមានអាយុប្រមាណ៥ឆ្នាំ ពេលនោះខ្មែរក្រហមបានបំបែកខ្ញុំចេញពីគ្រួសារ។ ខ្ញុំត្រូវរស់នៅក្នុងកងកុមារ ហើយខ្មែរក្រហមតម្រូវឲ្យធ្វើការងារដូចមនុស្សពេញវ័យ និងខ្ញុំគ្មានសិទ្ធិប្រកែកនោះទេ។ ការងាររបស់ខ្ញុំ គឺកាប់ស្លឹកទន្ទ្រានខែត្រ, រើសអាចម៍គោដើម្បីទុកធ្វើជីដាក់ស្រែ។ ខ្ញុំជាសាក្សីដែលបានឃើញអំពើហិង្សាដ៏សាហាវដែលខ្មែរក្រហមចងដៃប្រជាជនយកទៅសម្លាប់ក្នុងព្រៃ។ សាកសពពាសពេញដី ជីវិតមនុស្សក្នុងរបបនោះគឺគ្មានសិទ្ធិសេរីភាព ហើយប្រជាជនត្រូវធ្វើការងារពេញមួយថ្ងៃ,...
ម៉ៅ អ៊ុត៖ ប្ដីរបស់ខ្ញុំ ត្រូវបានខ្មែរក្រហមនាំយកទៅសម្លាប់
ប្ដីរបស់ អ៊ុត ជាអតីតទាហាន លន់ នល់ មានតួនាទីយាមប្រចាំការនៅរបងសាលាខេត្តពោធិ៍សាត់។ បន្ទាប់ពីខ្មែរក្រហមបានចូលមកគ្រប់គ្រងក្នុងឆ្នាំ១៩៧៥ ខ្មែរក្រហមបានស៊ើបអំពីជីវប្រវត្តិរបស់ប្ដី និងក្រុមគ្រួសាររបស់ អ៊ុត ជាញឹកញាប់។ ខ្មែរក្រហមបានប្រាប់ថានាំប្ដីរបស់ អ៊ុត ទៅរៀនសូត្របន្ថែម ប៉ុន្តែត្រូវបាននាំយកទៅវាយសម្លាប់ចោលទៅវិញ។ ឈ្មោះ ម៉ៅ អ៊ុត[1] ភេទស្រី អាយុ៧៨ឆ្នាំ។ សព្វថ្ងៃ អ៊ុត រស់នៅជាមួយកូនប្រុសពៅ និងជួយមើលថែចៅៗ។ អ៊ុត...
នៅ សួរ ៖ ខ្ញុំសង្ឃឹមដែរ តែសង្ឃឹមតិច ចំពោះការបាត់ដំណឹងកូនឈ្មោះ សែ លឹម
នៅ សួរ[1] អាយុ៦៩ឆ្នាំ(២០០៣) កើតនៅភូមិ/ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ សព្វថ្ងៃរស់នៅភូមិកោះតាង៉ោទី៣ ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម។ សួរ បានរៀបការនៅអាយុ១៩ឆ្នាំ ។ សួរ មានប្ដីឈ្មោះ សែ លីន អាយុ៧០ឆ្នាំ (២០០៣) ដែលឧស្សាហ៍ឈឺជាញឹកញាប់។ សួរ មានកូនចំនួន៧នាក់ ក្នុងនោះប្រុសចំនួនពីរនាក់។ កូនៗរបស់ សួរ...
ងួន រ៉ាឌី៖ ខ្ញុំធ្វើពុតជាស្លាប់នៅក្នុងរណ្តៅសាកសពរួម
ងួន រ៉ាឌី[1] ភេទស្រី អាយុ៦០ឆ្នាំ មានទីកន្លែងកំណើតនៅឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ រ៉ាឌី បច្ចុប្បន្នរស់នៅក្នុងភូមិអូរគរគីកណ្ដាល ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ រ៉ាឌី បាននិយាយថា៖ «ឪពុកខ្ញុំគឺជាគ្រូពេទ្យ នៅសម័យសង្គមរាស្រ្តនិយម។ ជារៀងរាល់ថ្ងៃ ឪពុកខ្ញុំតែងតែដើរចាក់ថ្នាំនៅតាមភូមិ និងស្រុកផ្សេងៗ ដើម្បីដូរជាអង្ករសម្រាប់ផ្គត់ផ្គង់គ្រួសារ។ ម្ដាយខ្ញុំគឺជាស្រ្តីមេផ្ទះ ដែលរៀបចំបាយទឹក និងមើលថែកូនៗ។ ខ្ញុំមានបងប្អូនបង្កើតចំនួន៧នាក់ (ស្រី៤នាក់...
សាំ ម៉ាប់ រំឮកពីការចងចាំរបស់ខ្លួននៅក្នុងសម័យខ្មែរក្រហម
ខ្ញុំឈ្មោះ សាំ ម៉ាប់[1] គឺជាអនុប្រធានភូមិមហាសៀកក្រោម ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម។ បើទោះបីជាខ្ញុំបានរួចផុតសេចក្ដីស្លាប់ពីរបបខ្មែរក្រហម ខ្ញុំនៅចងចាំបានយ៉ាងល្អអំពីការប្រឈមបាត់បង់ជីវិតនៅក្នុងរបបនេះ។ ខ្ញុំបានកើតនៅក្នុងឆ្នាំ១៩៥៩ នៅភូមិក្រសាំងតាម៉ង ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ខ្ញុំគឺជាកូនទី៣ ក្នុងចំណោមបងប្អូនប្រុសស្រី ចំនួន៧នាក់ ប៉ុន្តែជាអកុសល បងប្រុសរបស់ខ្ញុំ ម្នាក់បានស្លាប់នៅក្នុងរបបខ្មែរក្រហម។ ខ្ញុំរៀនបានត្រឹមថ្នាក់ទី១០ (សង្គមចាស់) នៅសាលាបឋមសិក្សាវត្តមហាខ្ញូង។ ខ្ញុំបានឈប់រៀន និងបានមកជួយការងារឪពុកម្ដាយដូចជា...
លេខាឃុំថ្មី ស្រុកក្រចេះ
ភ្លឿន យីម ភេទប្រុស ជាលេខាឃុំថ្មី កើតឆ្នាំ១៩៣២ បាត់ខ្លួន[1]។ មជ្ឈមណ្ឌលឯកសារកម្ពុជាជួបសម្ភាសជាមួយឈ្មោះ សាត សាន អាយុ៦០ឆ្នាំ ត្រូវជាប្រពន្ធ។ យីម មានឪពុកឈ្មោះ ភ្លឿន, ម្ដាយឈ្មោះ ទេស និងមានបងប្អូនបង្កើតចំនួនដប់នាក់ (ស្រីបួននាក់)។ យីម មានស្រុកកំណើតនៅភូមិថ្មី ឃុំថ្មី ស្រុកក្រចេះ ខេត្ដក្រចេះ។ យីម ធ្លាប់បួសរៀនជាព្រះសង្ឃ...
ចិន យ៉ែន ៖ រងគ្រោះព្រោះប្ដីធ្វើបដិវត្តន៍
ខ្ញុំឈ្មោះ ចិន យ៉ែន[1] អាយុ៥៧ឆ្នាំនៅឆ្នាំ២០០៥ មានទីកន្លែងកំណើតនៅភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។ ខ្ញុំមានកូនចំនួន៥នាក់ គឺប្រុសចំនួន២នាក់ និងស្រីចំនួន៣នាក់។ កូនខ្ញុំត្រូវខ្មែរក្រហមចាប់យកទៅសម្លាប់ បន្ទាប់ពីឪពុកវាត្រូវបានចាប់ខ្លួនមុនរួចទៅហើយ។ ចំណែកប្ដីខ្ញុំឈ្មោះ ញ៉ែម ឈឿង គឺជាអតីតយោធាខ្មែរក្រហមនៅកងពល២៩០។ បងឈឿង មានឈ្មោះបដិវត្តន៍ ញ៉ែម សម្ងាត់។ គាត់មានអាយុ៣៨ឆ្នាំនៅឆ្នាំ១៩៧៦ និងមានស្រុកកំណើតនៅភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ...
បាត់ខ្លួនដោយសាររទេះ និងគោមួយនឹម
តាមរយៈការសម្ភាសជាមួយ ផេង ឃឿន[1] ដែលជាប្អូនស្រីរបស់ ផេង ភឺន បានឲ្យដឹងថា ភឺន ត្រូវបានបាត់ខ្លួននៅរបបខ្មែរក្រហម។ ភឺន មានភូមិកំណើតក្នុងភូមិសំរោងអូរទ្រា ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ភឺន មានឪពុកឈ្មោះ ជា ផេង និងម្ដាយឈ្មោះ ចាន់ ញ៉ឹប។ ភឺន មានបងប្អូនប្រាំមួយនាក់ ក្នុងនោះស្រីពីរនាក់ ទី១...
អន ធា៖ ខ្ញុំនៅតែចងចាំប្ដីរបស់ខ្ញុំ ដែលត្រូវបានខ្មែរក្រហមចាប់យកទៅសម្លាប់ចោល
ខ្ញុំឈ្មោះ អន ធា[1] មានអាយុ៨៨ឆ្នាំ មានទីកន្លែងកំណើតនៅភូមិព្រះអណ្ដូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ហើយបច្ចុប្បន្ននេះ ខ្ញុំរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំមានឪពុកឈ្មោះ ប៉ោ អន និងមានម្ដាយឈ្មោះ លិវ ឆៀវ ប៉ុន្តែអ្នកមានគុណទាំង២បានទទួលមរណភាពអស់ទៅហើយ។ ខ្ញុំមានបងប្អូនប្រុសស្រីចំនួន៦នាក់ (ស្រី១/ប្រុស៥) (ស្លាប់៤នាក់)នៅឆ្នាំ១៩៥៧ ខ្ញុំរៀបការ ជាមួយប្ដីឈ្មោះ...
អែល យ៉េប៖ ម៉ាន ហៅ តាបី ជាគណៈឃុំស្វាយជ្រះ ត្រូវបានខ្មែរក្រហមសម្លាប់ដោយកាប់ជាបីកំណាត់
នៅចុងឆ្នាំ១៩៧៨ អែល យ៉េប ហៅ ឡោះ តយ៉េប បានឃើញកម្មាភិបាលមួយចំនួនត្រូវបានអង្គការ សម្លាប់។ គណៈឃុំស្វាយជ្រះឈ្មោះតាបី ជាជនជាតិចាមហៅម៉ាន ត្រូវបានខ្មែរក្រហមសម្លាប់ដោយ កាប់ជាបីកំណាត់រួចយកទៅបង្ហាញប្រាប់ប្រជាជនថាជាជនក្បត់ «ក្បាលយួនខ្លួនខ្មែរ»។ ខាងក្រោមនេះជាសាច់រឿងរបស់ អែល យ៉េប ហៅ ឡោះ តយ៉េប៖ ខ្ញុំឈ្មោះ អែល យ៉េប[1] ហៅ ឡោះ តយ៉េប...
នួន ពៅ ធ្លាប់ហ្វឹកហាត់ទ័ពនៅឡុងយ៉ាវ ប្រទេសវៀតណាម ដើម្បីវាយជាមួយកងកម្លាំងខ្មែរក្រហម
នៅឆ្នាំ១៩៧៧ នួន ពៅ ត្រូវបានកងទ័ពវៀតណាមនាំទៅរៀនភាសាវៀតណាម និងយុទ្ធសាស្ត្រសង្គ្រាម នៅឡុងយ៉ាវ និងខេត្តតាយនិញ ព្រំដែនប្រទេសកម្ពុជា-វៀតណាម។ ឈ្មោះ នួន ពៅ ហៅ ឃន[1] ភេទប្រុស អាយុ ៧០ឆ្នាំ ជនជាតិដើមភាគតិចស្ទៀង មានស្រុកកំណើតនៅភូមិលោ ឃុំកំពាន់ ស្រុកមេមត់ ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅភូមិលោ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។...
ថ្លាង ចែន ស្រែកគំរាមកម្មាភិបាលសួរចម្លើយខ្មែរក្រហមនៅគុក២០៤
ខ្ញុំឈ្មោះ ថ្លាង ចែន[1] អាយុ៨៧ឆ្នាំ។ ខ្ញុំមានស្រុកកំណើតរស់នៅភូមិបឹងម្កាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិគ្រាំងគរ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំមានឪពុកឈ្មោះឡូយ (ស្លាប់) និងម្ដាយឈ្មោះ អូន (ស្លាប់)។ ខ្ញុំគឺជាកូនច្បងនៅក្នុងគ្រួសារ។ ខ្ញុំមានបងប្អូនបង្កើត៧នាក់ ប្រុស២នាក់ ស្រី ៥នាក់។ បច្ចុប្បន្ន បងប្អូនខ្ញុំនៅរស់៤នាក់។...
សារី សយ ហៅ រស់ សយ៖ អនុសេនាធំកងកាំភ្លើងធំ អង្គភាព៨០៣
នៅឆ្នាំ១៩៧៥ បន្ទាប់ពីទទួលបានជ័យជម្នះនៅទីក្រុងភ្នំពេញ សយ និងកងទ័ពនៅក្នុងកងពល៨០១ មួយចំនួនត្រូវបានថ្នាក់លើផ្លាស់ចេញពីទីក្រុងភ្នំពេញ បញ្ជូនទៅឈរជើងការពារព្រំដែនកម្ពុជា វៀតណាមនៅខេត្តរតនៈគិរី។ ពេលធ្វើទៅដល់ខេត្តរតនៈគិរី សយ ត្រូវបានបញ្ចូលទៅក្នុងអង្គភាព៨០៣ ដោយមានតួនាទីជាអនុសេនាធំកងកាំភ្លើងធំ។ សយ និយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ សារី សយ[1] ហៅ រស់ សយ ភេទប្រុស អាយុ៧៣ឆ្នាំ សព្វថ្ងៃសមាជិកក្រុមប្រឹក្សាស្រុក និងធ្វើស្រែចម្ការ។ សយ មានស្រុកកំណើតនៅភូមិតាអោក ឃុំឈ្វាំង...
អតីតយោធាខ្មែរក្រហម
(ខេត្តព្រៃវែង) ម៉ម ចន្ថា មានអាយុ ៦៧ឆ្នាំ និងមានស្រុកកំណើតក្នុងភូមិក្រាំងស្វាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ចន្ថា មានកូនចំនួនប្រាំមួយនាក់ ហើយបច្ចុប្បន្នគាត់រស់នៅជាមួយប្រពន្ធ, កូន និងចៅៗនៅស្រុកកំណើត។ ចន្ថា បានរៀបរាប់ថា ក្នុងសម័យខ្មែរក្រហមគាត់ធ្លាប់ធ្វើជាយោធានៅស្រុកកំណើត។ ចន្ថា ត្រូវចូលរួមហ្វឹកហាត់កងទ័ព ហើយការងារហាត់ទ័ពមានវិន័យតឹងរឹង ដែលគាត់មិនអាចធ្វើដំណើរដោយគ្មានការអនុញ្ញាតឬបទបញ្ជាបាននោះទេ។ យោធាណាប្រព្រឹត្តិកំហុស តែងត្រូវបានអង្គភាពនាំទៅរៀនសូត្រ ហើយបាត់ខ្លួនមិនឃើញត្រលប់មកវិញនោះទេ។ ចំណែក...
សៀង ថេន៖ ខ្ញុំមើលថែកុមារក្នុងជំនាន់ខ្មែរក្រហម
សៀង ថេន[1] ភេទស្រី អាយុ៥៨ឆ្នាំ មានស្រុកកំណើតនៅភូមិពាក់បង្អោង ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។ ថន សព្វថ្ងៃរស់នៅក្នុងភូមិថ្នល់ថ្មី ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ថេន បាននិយាយថា៖ «កាលពីសម័យសង្គមរាស្រ្តនិយម ក្រុមគ្រួសារខ្ញុំប្រកបមុខរបរស្រែចម្ការ។ នៅពេលនោះ ជីវភាពគ្រួសារខ្ញុំជួបប្រទះនូវការខ្វះខាត។ នៅជំនាន់នោះ ខ្ញុំមិនបានទទួលការសិក្សារៀនសូត្រឡើយ ដោយសារប្រទេសកើតមានសង្គ្រាម។ ខ្ញុំរស់នៅជាមួយឪពុកម្ដាយ រហូតដល់ឆ្នាំ១៩៧១ ទើបមានការស្នើសុំខ្ញុំពីឪពុកម្ដាយយកទៅចូលក្នុងកងកុមារាកុមារី។...
អតីតប្រធានចម្ការកៅស៊ូរដ្ឋភូមិភាគបូព៌ា ត្រូវបានបញ្ជូនមកគុកទួលស្លែង
លន់ សារ៉ែម ភេទប្រុស អាយុ២៩ឆ្នាំ ជាប្រធានចម្ការកៅស៊ូរដ្ឋ ភូមិភាគបូព៌ា មានឈ្មោះក្នុងបញ្ជីអ្នកទោសគុកទួលស្លែង នៅឆ្នាំ១៩៧៨ លេខរៀងទី៦៦ ទំព័រ១០៣[1]។ មជ្ឈមណ្ឌលឯកសារកម្ពុជាសម្ភាសជាមួយ ឈ្មោះ លន់ ចែម[2] អាយុ៨៥ឆ្នាំ ត្រូវជាឪពុក។ សារ៉ែម មានបងប្អូនចំនួនបួននាក់ ទី-មួយ ឈ្មោះ លន់ សាមិន, ទី-ពីរ លន់ សាមឿន,...
ស៊ុំ សាមៀត ៖ បែកគ្នាមួយជីវិតដោយបុព្វហេតុបដិវត្តន៍
នាងខ្ញុំឈ្មោះ ស៊ុំ សាមៀត[1] អាយុ៥១ឆ្នាំនៅឆ្នាំ២០០៥ មានស្រុកកំណើត នៅភូមិទួលសង្កែ ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។ សព្វថ្ងៃ ខ្ញុំប្រកបមុខរបរធ្វើស្រែបន្តិចបន្តួចសម្រាប់ចិញ្ចឹមជីវិត។ ឪពុកខ្ញុំឈ្មោះ កើត ស៊ុំ និងម្ដាយឈ្មោះ ម៉ែន យ៉ាន់។ គាត់ទាំងពីរនាក់បានស្លាប់អស់ហើយ។ ខ្ញុំមានបងប្អូនបង្កើត៥នាក់ ស្រី៣នាក់ និងប្រុស២នាក់។ បងប្អូនខ្ញុំចំនួន២នាក់ គឺបងឈ្មោះ ស៊ុំ សៀត...
សុត សឹង រំឭកពីជីវិតជាអ្នកឡើងត្នោតក្នុងសម័យខ្មែរក្រហម និងបទពិសោធន៍ដែលខ្មែរក្រហមបម្រុងនឹងសម្លាប់
ខ្ញុំឈ្មោះ សុត សឹង[1] ភេទប្រុស អាយុ៨១ឆ្នាំ។ ខ្ញុំមានស្រុកកំណើតរស់នៅភូមិសេកយា ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិបឹងម្កាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំមានឪពុកឈ្មោះ សុត (ស្លាប់) និងម្ដាយឈ្មោះ តុង (ស្លាប់)។ ខ្ញុំមានបងប្អូនបង្កើត ៧នាក់ ប្រុស៣នាក់ ស្រី៤នាក់។ បច្ចុប្បន្ន...
សារ៉ុងសូត្រ និងកាំបិតត្នោត
ផេង ឃឿន[1] មានអាយុ ៥៧ឆ្នាំ (គិតក្នុងឆ្នាំ២០០៦) មានភូមិកំណើត និងរស់នៅភូមិសំរោងអូរទ្រា ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ឃឿន មានឪពុកឈ្មោះ ជា ផេង និងម្ដាយឈ្មោះ ចាន់ ញ៉ឹប។ ឃឿន មានបងប្អូនប្រាំមួយនាក់ ក្នុងនោះស្រីពីរនាក់ ដោយទី១ ឈ្មោះ ផេង ភាច, ទី២...
ខ្មែរក្រហម សម្លាប់ឪពុករបស់ខ្ញុំ ដោយសារតែជាប់ប្រវត្តិជានិគមន៍ជនសង្គមរាស្រ្តនិយម
ខ្ញុំឈ្មោះ នៅ បូ[1] អាយុ៧៨ឆ្នាំ មានទីកន្លែងកំណើតនៅខេត្តព្រះវិហារ ប៉ុន្តែបច្ចុប្បន្ននេះរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំមានឪពុកឈ្មោះ នាង នៅ និងម្ដាយឈ្មោះ ឌៀវ អេង។ ខ្ញុំគឺជាកូនច្បងក្នុងចំណោមបងប្អូនប្រុសស្រីទាំង៣នាក់។ ខ្ញុំបានរៀបការជាមួយប្ដីឈ្មោះ ឈឿន ឆន នៅឆ្នាំ១៩៦៨ និងមានកូនចំនួន៤នាក់ (ស្រី៣/ប្រុស១)។ ហេតុផលដែលគ្រួសាររបស់ខ្ញុំបានផ្លាស់មករស់នៅបុរីអូរស្វាយនេះ គឺដោយសារតែឪពុករបស់ខ្ញុំជាទាហានចូលនិវត្តន៍ ដែលធ្លាប់បានឈរជើងនៅតាមព្រំដែន។...
ប៊ូ ស្រ៊ាង ហៅ ភាព៖ អង្គការបានលើកឡើងថា ”ការលត់ដំអាចបង្ហាញពីភាពស្មោះត្រង់ និងភាពមិនស្មោះត្រង់”
នៅក្នុងរបបខ្មែរក្រហម ប៊ូ ស្រ៊ាង ហៅ ភាពបានលើកឡើងថា មុនពេលទៅធ្វើការងារ អង្គការតែងតែ ប្រជុំលើកទឹកចិត្តឲ្យខិតខំប្រឹងប្រែងធ្វើការងារ និងស្មោះត្រង់ជាមួយអង្គការ។ អង្គការបន្តទៀតថា បើសិនជាមិត្ត ទាំងអស់គ្នាទ្រាំលត់ដំខ្លួនមិនបានទេ មិត្តមិនស្មោះត្រង់ជាមួយអង្គការ។ ខាងក្រោមនេះជាសាច់រឿងរបស់ប៊ូ ស្រ៊ាង ហៅ ភាព៖ ខ្ញុំឈ្មោះ ប៊ូ ស្រ៊ាង[1] ហៅ ភាព ភេទស្រី អាយុ៤៥ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិវាលត្រែង...
យ៉ិន ឆែ៖ គ្រាប់បាយ ធំជាង គ្រាប់បែក
យ៉ិន ឆែ[1] អាយុ៧៧ឆ្នាំ រស់នៅភូមិបានយ ឃុំអង្គាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម អង្គការបានជម្លៀសឪពុកម្ដាយ បងប្អូន និងគ្រួសារឆែ ទាំងអស់ទៅខេត្តបាត់ដំបង ដោយសារតែគ្រួសារគាត់មានជីវភាពធូរធារ។ នៅខេត្តបាត់ដំបង ឆែ បានចូលទៅក្នុងកងម៉ែៗ ដើម្បីធ្វើការងារ រែកដី ស្ដារស្រះ, ស្ដារប្រឡាយ និងលើកប្រព័ន្ធទំនប់។ ឆែ ត្រូវធ្វើការងាររាល់ថ្ងៃ ប៉ុន្តែរបបអាហារដែលគាត់ទទួលបានគឺមិនគ្រប់គ្រាន់នោះទេ ព្រោះតំបន់ដែលគ្រួសារឆែ...
ប៉ិច តូ៖ អតីតកងកុមារ ក្នុងខេត្តកំពង់ស្ពឺចល័តទៅកាប់ព្រៃនៅខេត្តតាកែវ
នៅចន្លោះឆ្នាំ១៩៧៥ ដល់១៩៧៨ តូ ត្រូវបានខ្មែរក្រហមចាត់ឲ្យចូលក្នុងកងកុមារភូមិព្រៃខ្លា ក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ក្រោយមក តូ ត្រូវបានខ្មែរក្រហមដកចេញពីខេត្តកំពង់ស្ពឺ ឲ្យធ្វើដំណើរទៅកាន់ភូមិព្រៃក្ដួច ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីកាប់ឆ្ការព្រៃអស់រយៈពេលប្រហែល៥ខែ។ ឈ្មោះ ប៉ិច តូ ភេទប្រុស អាយុ៦៣ឆ្នាំ។ តូ មានមុខរបរធ្វើចម្ការ, ដាំពោត, សណ្ដែក និងដំឡូង។ តូ...
អ៊ិន អូន ហៅ យុទ្ធ៖ យុទ្ធនារី ផ្នែកពេទ្យប្រចាំកងពល៣១០ បានរស់រានមានជីវិតដោយសារ បងថ្លៃ ជួយកែបន្លំប្រវត្តិរូប
នៅក្នុងឆ្នាំ១៩៧៦ ខ្មែរក្រហមបានបង្កើនល្បឿនស្វែងរកចាប់ខ្មាំង បន្ទាប់ពីមានព្រឹត្តិការណ៍ពីរកើតឡើង គឺទី១) យន្តហោះហោះមកទម្លាក់គ្រាប់នៅក្រុងសៀមរាបក្នុងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ១៩៧៦ និងទី២) ការផ្ទុះគ្រាប់ក្នុងទីក្រុងភ្នំពេញនៅដើមខែមេសា ឆ្នាំ១៩៧៦។ ហេតុការណ៍ទាំងពីរលើកបង្កឱ្យមេដឹកនាំខ្មែរក្រហមដាក់ការសង្ស័យទៅលើលោក កុយ ធួន លេខាភូមិភាគឧត្ដរថា ពាក់ព័ន្ធការផ្ទុះនៅសៀមរាប ចំណែក សោ ភឹម លេខាភូមិភាគបូព៌ា ដែលជាយុទ្ធជនជើងចាស់ និងមានទំនាក់ទំនងល្អជាមួយកងកម្លាំងវៀតណាមថាមានពាក់ព័ន្ធនិងការផ្ទុះអាវុធនៅក្រុងភ្នំពេញ។ ក្រោយមកទៀតអង្គការចាប់ខ្លួន កុយ ធួន យកទៅឃុំឃាំង...
ទេព ផន៖ កងចល័ត លើកទំនប់នៅដំណាក់ឈើក្រំ
នៅក្នុងឆ្នាំ១៩៧៥ ផន ត្រូវបានខ្មែរក្រហមជ្រើសរើសឲ្យចូលធ្វើការងារនៅក្នុងកងចល័ត។ បន្ទាប់មក ផន ត្រូវបានខ្មែរក្រហមបញ្ជូនឲ្យជីកប្រឡាយពីភូមិតាលោក រហូតទៅដល់ភូមិប្រហាល ហើយបានផ្លាស់ចេញពីភូមិប្រហាល ឲ្យលើកទំនប់នៅដំណាក់ឈើក្រំ ដ៏សែនលំបាកវេទនា ដែលស្ថិតនៅភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ ផន បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ ទេព ផន[1] អាយុ៧៨ឆ្នាំ សព្វថ្ងៃចាស់ជរា។ ផន មានស្រុកកំណើតនៅភូមិតាលោ ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។...
អ៊ឹម ឡុត (អតីតយោធាខ្មែរក្រហម ការពារព្រំដែនកម្ពុជា-ថៃ)
នៅលើពិភពលោកយើងនេះ គ្មានប្រទេសណាមួយយល់ព្រមបាត់បង់ទឹកដីរបស់ខ្លួនងាយៗទេ និងមិនអនុញ្ញាតឲ្យប្រទេសណាមួយចូលមកឈ្លានពានជាដាច់ខាត។ ទោះបីប្រទេសតូចប្រជាជនតិចតែងតែខិតខំការពារព្រំដែនរបស់ខ្លួនជានិច្ច។ សូម្បីតែនៅក្នុងរបបខ្មែរក្រហម ដែលមានការរំលោភសិទ្ធិមនុស្សគ្រប់បែបយ៉ាង។ ក៏ខ្មែរក្រហម បានយកចិត្តទុកដាក់ការពារព្រំដែន មិនតែប៉ុណ្ណោះបានបញ្ជូនកងទ័ពរាប់រយនាក់ឲ្យទៅសិក្សារៀនសូត្រផ្នែកបច្ចេកទេសយោធានៅប្រទេសប្រជាមានិតចិនថែមទៀត។ ជាអាទិ៍រួមមាន៖ រៀនបើកបរយន្តហោះចម្បាំង, រថក្រោះ, កាំភ្លើងធំ និងរៀនជួសជុលសព្វាវុធគ្រប់ប្រភេទ ថែមទាំងបានកសាងព្រលានយន្តហោះចម្បាំងនៅខេត្តកំពង់ឆ្នាំង ដើម្បីការពារប្រទេសជាតិ និងការពារទឹកដី។ អ៊ឹម ឡុត[1] អាយុ៥៧ឆ្នាំ (គិតត្រឹមឆ្នាំ២០១២)។ ខ្ញុំជាយោធាខ្មែរក្រហម ដែលបានស្ម័គ្រចិត្តចូលបម្រើជាតិ មានតួនាទីការពារទឹកដីតាមជួរភ្នំដងរែក ជាពិសេសប្រាសាទនានា...
សៀង ហយ អតីតកងចល័តនារី
ខ្ញុំឈ្មោះ សៀង ហយ[1] អាយុ៦៧ឆ្នាំ មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ន នៅភូមិល្ពាក ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំរៀបការជាមួយប្ដីឈ្មោះ តែម ខុម និងមានកូនប្រុសស្រីចំនួន៤នាក់។ ឪពុកខ្ញុំឈ្មោះ សៀង និងម្ដាយឈ្មោះឡាង និងមានបងប្អូនស្រី២នាក់ ហើយខ្ញុំគឺជាកូនទី២ក្នុងគ្រួសារ។ នៅពីក្មេង ខ្ញុំរៀនបានត្រឹមថ្នាក់ទី១០ (សង្គមចាស់) នៅសាលាបឋមសិក្សាល្ពាក។ ខ្ញុំឈប់រៀននៅឆ្នាំ១៩៧០ ដោយសារតែមានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ...
កែន សុផល ៖ ឈប់រៀនដោយសារចង់ទៅហ្វឹកហាត់ទាហាននៅឥណ្ឌូណេស៊ី
ខ្ញុំឈ្មោះ កែន សុផល[1] កើតនៅឆ្នាំ១៩៥១ នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សព្វថ្ងៃខ្ញុំរស់នៅភូមិឃុំដដែល។ ខ្ញុំមានបងប្អូនបង្កើតចំនួន៩នាក់ ហើយខ្ញុំគឺកូនច្បងនៅក្នុងគ្រួសារ។ ឪពុកខ្ញុំគឺជាទាហានប្រចាំការនៅបន្ទាយក្នុងខេត្តកំពង់ឆ្នាំង ហើយម្តាយគឺជាមេផ្ទះ។ ឪពុកខ្ញុំកាចណាស់ នៅពេលខ្ញុំរៀនមិនចេះ គាត់តែងវាយខ្ញុំនិងឱ្យខ្ញុំទន្ទេញមេរៀនទាល់តែចេះចាំទើបគាត់ឈប់វាយ។ ក្រោយមកឪពុកពុករបស់ខ្ញុំបានយកម្តាយខ្ញុំ និងប្អូនៗខ្ញុំទៅរស់នៅខេត្តកំពង់ឆ្នាំងទាំងអស់ គឺនៅសល់តែខ្ញុំម្នាក់ប៉ុណ្ណោះរស់នៅជាមួយអ៊ំពូមីងនៅស្រុកកំណើត។ ខ្ញុំបានរៀនរហូតដល់ថ្នាក់ទី៤ (សង្គមចាស់) នៅឆ្នាំ១៩៧១ ក៏ឈប់រៀន និងស្ម័គ្រចិត្តចុះឈ្មោះចូលធ្វើទាហានសាធារណរដ្ឋខ្មែររបស់ លន់...
ជឹម ចាន់ធឿន៖ រៀបរ៉ាប់ពីជីវិតក្នុងរបបខ្មែរក្រហម និងស្ថានភាពសុខភាពនៅពេលបច្ចុប្បន្ន
ខ្ញុំឈ្មោះ ជឹម ចាន់ធឿន អាយុ ៥៤ ឆ្នាំ ភេទស្រី មានទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ខ្ញុំមានបងប្អូនបង្កើតចំនួន ៥ នាក់។ កាលពីកុមារភាព ខ្ញុំត្រូវឈប់រៀនត្រឹមថ្នាក់ទី ៣ ដោយសារតែជីវភាពគ្រួសារខ្វះខាត។ ក្រោយពីឈប់រៀន ខ្ញុំ នៅផ្ទះជួយធ្វើការងារផ្ទះ និងមើលថែទាំប្អូនៗ។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានកាន់អំណាចគ្រប់គ្រងប្រទេស នៅពេលនោះ...
កាលប្រវត្តិនៃការឡើងកាន់តួនាទីជាលេខាឃុំគោលាប់ និងសកម្មភាពក្បត់របស់ នូ អ៊ានឡេង
នូ អ៊ានឡេង ឈ្មោះបដិវត្តន៍ គល់[1] អាយុ៣៩ឆ្នាំ មានទីកន្លែងកំណើតនៅភូមិដីដុះ ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ តំបន់៤២។ ឡេង មានប្រពន្ធឈ្មោះ ឈឹម ប៊ុនធី ជាអតីតគ្រូបង្រៀន សាលាបឋមសិក្សាកញ្ជរ ស្រុកឆ្លូង តំបន់២១។ នៅឆ្នាំ១៩៥៤ ឡេង បានប្រឡងធ្លាក់មធ្យមសិក្សា ហើយបានទាក់ទងជាមួយឈ្មោះ សៀង ឈាង ជាសិស្សថ្នាក់ទី៥...
សុំ សឿម៖ វិប្បដិសារីដោយសារការសងសឹក
សុំ សឿម[1] ភេទ ប្រុស អាយុ៦៦ឆ្នាំ មានស្រុកកំណើតនៅ ខេត្តកំពង់ចាម។ សឿម បច្ចុប្បន្នរស់នៅក្នុងឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សឿម បានចែករំលែកអំពីបទពិសោធន៍ និងជីវិតរស់នៅប្រចាំថ្ងៃរបស់ខ្លួននាសម័យខ្មែរក្រហម ថា៖ «មុនឆ្នាំ១៩៧០ ខ្ញុំរស់នៅក្នុងគ្រួសារកសិករមួយ ដែលមានឪពុកជាជនជាតិចិន និងម្ដាយជាជនជាតិខ្មែរ។ គ្រួសារខ្ញុំបានរស់នៅជួបជុំគ្នាយ៉ាងសម្បូរសប្បាយ និងប្រកបដោយសេចក្ដីសុខ។ ជារៀងរាល់ព្រឹក ខ្ញុំត្រូវជួយធ្វើការងារនៅក្នុងផ្ទះឪពុកម្ដាយខ្ញុំ។ ចំណែកឯនៅពេលថ្ងៃខ្ញុំទៅរៀនអក្សរនៅសាលាដូចក្មេងៗដទៃទៀតដែរ។ រហូតដល់ខ្ញុំមានអាយុ១២ឆ្នាំ...
សុន សុខា៖ រៀបការក្នុងជំនាន់ខ្មែរក្រហម
សុន សុខា[1] ភេទស្រី អាយុ៦៣ឆ្នាំ មានទីកន្លែងនៅភូមិទួលតាហោ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។ សុខា បច្ចុប្បន្ន រស់នៅក្នុងភូមិថ្នល់កែង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ សុខា បានចែករំលែករឿងរ៉ាវប្រវត្តិតស៊ូរបស់ខ្លួនថា៖ «ខ្ញុំរស់នៅជាមួយឪពុក ចំណែកឯម្ដាយខ្ញុំបានស្លាប់ជាយូរមកហើយ ខ្ញុំមិនដែលបានជួបមុខម្ដាយសូម្បីតែម្ដង។ ការរស់នៅជាមួយឪពុក ដោយគ្មានម្ដាយមើលថែពិតណាស់ដែលខ្ញុំខ្វះភាពកក់ក្ដៅ។ គ្រួសារក៏មានជីវភាពក្រីក្រ ដោយឪពុកខ្ញុំប្រកបរបរធ្វើស្រែសម្រាប់ចិញ្ចឹមកូន។ ខ្ញុំមិនបានរៀនសូត្រទេ។ មិនយូរប៉ុន្មាន ឪពុកខ្ញុំបានរៀបការប្រពន្ធម្នាក់ទៀត។ ក្រោយពីរៀបការហើយ...
ពិធីបេះផ្លែក្រវាញរបស់ជនជាតិដើមភាគតិចព័រនៅឃុំស្រែតាំងយ៉ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់
នៅមុនសង្រ្គាមស៊ីវិលទសវត្សរ៍ឆ្នាំ១៩៧០ ជនជាតិដើមភាគតិចព័រ និងជនជាតិដទៃទៀតរស់នៅឃុំស្រែតាំងយ៉[1] ស្រុកភ្នំក្រវ៉ាញ តែងតែប្រារព្ធពិធីបេះផ្លែក្រវាញជារៀងរាល់ឆ្នាំ ក្នុងខែអាសាឍ (ខែកក្កដា)[2]។ មុនពេលរៀបចំពិធីបេះផ្លែក្រវាញ ជនជាតិដើមភាគតិចព័របានចូលព្រៃក្រវាញអង្កេតមើល ថាតើក្រវាញបានទុំស្រុះហើយឬនៅ? បន្ទាប់មកទើបមេស្នឹង ឬដង្ខៅក្រវាញបានប្រកូកប្រកាសហៅអ្នកភូមិដែលមានបំណងចង់នៅបេះផ្លែក្រវាញឲ្យចូលរួមក្នុងពិធីបេះផ្លែក្រវាញ។ អ្នកចូលរួមពិធីបេះផ្លែក្រវាញភាគច្រើនជាជនជាតិដើមភាគតិចព័រ ជនជាតិដើមភាគតិចជង(ជងខ្នងភ្នំ) និងជនជាតិខ្មែររស់នៅក្នុងភូមិទួលគ្រួស ភូមិស្រែពាំង ភូមិអន្លង់ក្រូច ភូមិមាត់ព្រះ ភូមិអូរសោម និងភូមិមួយចំនួនទៀតក្នុងឃុំស្រែតាំងយ៉ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់[3]។ បើតាមលោក ហែម ហ៊ន...
គង់ អ៊ីន កងផលិតថ្នាំព្យាបាល ក្នុងរបបខ្មែរក្រហម
ខ្ញុំឈ្មោះ គង់ អ៊ីន[1] អាយុ៦៨ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិបុរីអូរស្វាយ ឃុំបុរីអូរស្វាយ ស្រុកបុរីអូរស្វាយ-សែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំមានឪពុកឈ្មោះ ខាត់ បានស្លាប់ដោយសារជំងឺគ្រុនចាញ់ (នៅសម័យសង្គមរាស្រ្តនិយម) និងម្ដាយឈ្មោះ យ៉ា ស្លាប់ដោយសារជំងឺសួត។ ខ្ញុំមានបងប្អូនប្រុសស្រីចំនួន៤នាក់ ហើយខ្ញុំគឺជាកូនទី២ក្នុងគ្រួសារ។ បងស្រីទី១ មានឈ្មោះ គង់ យ៉ាត, ទី២ គឺរូបខ្ញុំ ឈ្មោះ...
ឪពុក, ប្អូនប្រុស និងកូនស្លាប់នៅរបបខ្មែរក្រហម
(កណ្ដាល)៖ ដក់ សុខខុន ភេទស្រី មានអាយុ ៧១ឆ្នាំ រស់នៅ និងមានស្រុកកំណើតក្នុងភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ សុខខុន ជាកូនច្បង ក្នុងចំណោមបងប្អូនប្រាំពីរនាក់ ក្នុងនោះស្រីពីរនាក់។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានឡើងកាន់អំណាចនៅប្រទេសកម្ពុជា។ យោធាខ្មែរក្រហម បានជម្លៀសប្រជាជនទាំងអស់ឲ្យចាកចេញពីទីក្រុង។ សុខខុន ត្រូវខ្មែរក្រហមជម្លៀសឲ្យត្រលប់មករស់នៅស្រុកកំណើតជាមួយកូនបីនាក់នៅខេត្តកណ្ដាល ចំណែកប្តីសុខខុន ត្រូវជម្លៀសទៅស្រុកកំណើតនៅខេត្តបាត់ដំបង។...
កម្មករោងចក្រឫស្សីកែវ
(កណ្ដាល)៖ អឿង ង៉ែត ភេទស្រី មានអាយុ ៦៦ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ ង៉ែត ជាកូនពៅ ក្នុងចំណោមបងប្អូនបីនាក់។ នៅរបបខ្មែរក្រហម ង៉ែត ជាយុទ្ធនារី ធ្វើការនៅរោងចក្រកាត់ដេរ នៅឫស្សីកែវ (គីឡូលេខ៦) រហូតដល់ឆ្នាំ១៩៧៩។ កម្មករទាំងអស់នៅរោងចក្រ មានចំនួនប្រហែលមួយពាន់នាក់ ដែលភាគច្រើនមកពីភូមិភាគបូព៌ា។ ង៉ែត...
បាយលាយពោតក្រហម
(កណ្ដាល)៖ ឌឿ ឡុង ភេទស្រី អាយុ ៧១ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ ឡុង មានឪពុកឈ្មោះ ឌឿ (ស្លាប់ឆ្នាំ១៩៧០) និងមានប្អូនស្រីម្នាក់ឈ្មោះ ឌឿ ឡន។ ឡុង បានរៀបការនៅមុនឆ្នាំ១៩៧២។ នៅឆ្នាំ១៩៧២ ឪពុកមារបស់ឡុង បាននាំឡុងនិងប្តី ព្រមទាំងប្អូនស្រី ទៅរស់នៅទីក្រុងភ្នំពេញ...
ខ្មែរក្រហមសម្លាប់ប្តីខ្ញុំដោយគ្មានមូលហេតុ
(កណ្ដាល)៖ ឌឿ ឡន ភេទស្រី មានអាយុ ៦៨ឆ្នាំ រស់នៅភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ នៅឆ្នាំ១៩៧០ ឪពុកឡនបានស្លាប់ ចំណែកម្ដាយរបស់គាត់បានស្លាប់នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៨០។ ឡន មានបងប្អូនបួននាក់ ក្នុងនោះស្រីពីរនាក់។ នៅមុនឆ្នាំ១៩៧៥ ឡន បានរៀបការ និងរស់នៅទីក្រុងភ្នំពេញ។ នៅខែមេសា ឆ្នាំ១៩៧៥ បន្ទាប់ពីយោធាខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ ប្រជាជនទាំងអស់ត្រូវបានខ្មែរក្រហមជម្លៀសចេញពីទីក្រុង។ ឡន...
ទុក្ខវេទនារបស់ប្រជាជនបញ្ញើ
(កណ្ដាល)៖ ហ៊ីង គីមស្រៀង ភេទស្រី អាយុ ៦២ឆ្នាំ ជាកសិករ។ គីមស្រៀង មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ នៅឆ្នាំ១៩៧៣ បន្ទាប់ពី គីមស្រៀង រៀនសូត្របានពីរឆ្នាំ គាត់បានឈប់រៀន ដោយសារមានការទម្លាក់គ្រាប់បែកដោយប្រភេទយន្តហោះបេ-៥២ នៅភូមិកំពង់ពោធិ៍ ជារៀងរាល់យប់។ នៅខែមេសា ឆ្នាំ១៩៧៥ របបខ្មែរក្រហមបានឡើងកាន់អំណាច គ្រួសារគីមស្រៀង...
Cambodia’s Genocide Memorial Sites Inscribed on the UNESCO World Heritage List
On Friday, July 11, 2025, during its 47th session held in Paris, France, the World Heritage Committee unanimously approved the inscription of “Memorial Sites of...
អតីតទីតាំងឧក្រិដ្ឋកម្មសម័យខ្មែរក្រហមត្រូវបានចុះនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
នៅថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥ នេះ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានសម្រេចជាឯកច្ឆន្ទចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ រួមមានអតីតមន្ទីរឃុំឃាំង ម-១៣, សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ដែលជាទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» នៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាសម័យប្រជុំលើកទី៤៧ នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការទទួលស្គាល់ជាផ្លូវការនេះ គឺជាជំហានដ៏ចាំបាច់ សបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងជាសកល ក្នុងការធានាថាប្រវត្តិសាស្ត្រនៃរបបខ្មែរក្រហម ដែលបានឆក់យកជីវិតប្រជាជនកម្ពុជា ប្រមាណជាង ១លាន៧សែននាក់ នឹងមិនត្រូវបានបំភ្លេច ហើយមេរៀននៃសោកនាដកម្មនេះ នឹងត្រូវបានសិក្សារៀនសូត្រមិនមែនតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងនៅទូទាំងពិភពលោកថែមទៀតផង។ អស់រយ:កាលជាច្រើនទសវត្សរ៍ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង...
ជុំ ផាន ត្បាញកន្ទេលរុន
នៅក្នុងរបបខ្មែរក្រហមអង្គការចាត់តាំងឲ្យ ផាន ត្បាញកន្ទេលរុន។ រុន[1] (ន.) កក់មួយប្រភេទ ដើមមូល ស្លឹកធំៗ សំបកឬខ្នងមានប្រយោជន៍ប្រើការធ្វើជាខ្នួច ឬត្បាញធ្វើកន្ទេលជាដើម; រុនមាន ២ប្រភេទគឺ រុនទឹក ដុះ ក្នុងទីមានទឹកឬដាំលើគោកមានដីសើមក៏រស់។ រុនភ្នំ ដុះក្នុងទីក្បែរជ្រោះភ្នំ ដើមធំវែងសាច់រឹង ប្រើធ្វើជាដំបង បាន កន្ទេលរុន, ដំបងរុន; គួរដាំរុនត្រង់ខាងៗនៃស្រះ ឬត្រពាំង។ ខាងក្រោមនេះជាសាច់រឿងរបស់ជុំ ផាន៖ ជុំ...
សែត គុជ រៀបរាប់ពីការលើកទំបន់ជ្រោយចេកក្នុងរបបខ្មែរក្រហម
ខ្ញុំឈ្មោះ សែត គុជ[1] អាយុ៦៥ឆ្នាំកើតនៅភូមិស្ពានថ្មី ឃុំកៀនជ្រៃ ប៉ុន្តែបានផ្លាស់មករស់នៅភូមិព្រៃគុយ ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំរៀបការប្រពន្ធឈ្មោះ គឹម ហាន និងមានកូនប្រុសស្រីចំនួន៦នាក់។ ឪពុករបស់ខ្ញុំ មានឈ្មោះ សែត និងម្ដាយមានឈ្មោះ យ៉ាន។ ខ្ញុំគឺជាទី៤ក្នុងចំណោមបងប្អូនប្រុសស្រី៤នាក់។ នៅពីក្មេងខ្ញុំមិនបានរៀនសូត្រអ្វីនោះឡើយ ពីព្រោះគ្រួសាររបស់ខ្ញុំមានកម្រិតជីវភាពក្រីក្រ។ បន្ទាប់ពីរដ្ឋប្រហារលន់ នល់ កើតឡើងនៅខែមីនា ឆ្នាំ១៩៧០,...
យោគ ផល្លា៖ ចងចាំរបបខ្មែរក្រហមមិនភ្លេច លុះអវសានជីវិត
ខ្ញុំឈ្មោះ យោគ ផល្លា[1] ភេទប្រុស អាយុ៧៥ឆ្នាំ ក្នុងឆ្នាំ២០០៥ មានមុខរបរជាក្រុមប្រឹក្សាឃុំ រស់នៅភូមិខ្មែរអ៊ីស្លាម ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ កាលនៅពីក្មេង ខ្ញុំរៀនត្រឹមថ្នាក់ទី១០។ ខ្ញុំបានរៀបការនៅក្នុងសម័យសង្គមរាស្ត្រនិយម និង មានកូនប្រុសស្រីចំនួន៥នាក់ (ស្រី២នាក់)។ នៅឆ្នាំ១៩៧០ សេនាប្រមុខ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្តេច ព្រះនរោត្តមសីហនុ។ ពេលនោះ ខ្ញុំកំពុងរកស៊ីប្រកបរបរលក់សាច់គោនៅភូមិជ្រៃ...
អង្ករកន្លះកំប៉ុងបរិភោគមនុស្សពីរនាក់
ឈ្មោះ នូ ចាន់ដួង កើតនៅឆ្នាំ ១៩៥៦[1]។ ខ្ញុំមានស្រុកកំណើតនៅកោះត្រឡាច។ បច្ចុប្បន្នខ្ញុំមករស់នៅភូមិវើនសៀន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ឪពុករបស់ខ្ញុំឈ្មោះ នូ ហើយខ្ញុំជាកូនតែម្នាក់ក្នុងគ្រួសារ។ ប្តីរបស់ខ្ញុំឈ្មោះ ប្រាក់ ខុម រៀបការនៅឆ្នាំ ១៩៨០ មានកូនចំនួន៦ នាក់ (ស្រី២/ប្រុស៤)។ សម្តេចព្រះនរោត្តម សីហនុ បានបង្កើតតំបន់អូរស្វាយនេះឡើង ដើម្បីឲ្យប្រជាជនមករស់នៅហើយ...
ស្រ៊ីវ បូណា៖ ខ្ញុំរៀនពេទ្យមធ្យមនៅភ្នំពេញ ក្នុងឆ្នាំ១៩៧២
ស្រ៊ីវ បូណា[1] ភេទស្រី អាយុ៦៧ឆ្នាំ ជាជនជាតិព្នង មានទីកន្លែងកំណើតនៅភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ បច្ចុប្បន្នរស់នៅស្រុកត្រពាំងប្រាសាទ ខេត្ដឧត្ដរមានជ័យ។ បូណា បានចូលរួមចែករំលែកថា៖ «ខ្ញុំគឺជាកូនស្រីម្នាក់នៃគ្រួសារកសិករមួយនៅក្នុងភូមិរយ៉។ ខ្ញុំមានបងប្អូនចំនួន១៣នាក់។ បងប្អូនរបស់ខ្ញុំចំនួន១០នាក់ស្លាប់បាត់បង់ជីវិតអស់ដោយសារតែជំងឺអុតក្ដាម។ អុតក្ដាមគឺជាជំងឺមួយប្រភេទដែលឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតដោយការប៉ះពាល់គ្នា ឬនៅជាមួយគ្នា។ ប្រសិនបើនរណាស្លាប់ដោយសារជំងឺនេះគឺត្រូវដុតចោលតែម្ដង។ នៅឆ្នាំ១៩៧០ ខ្ញុំបានរៀនត្រឹមថ្នាក់ទី១០ពីសង្គមហើយបានឈប់រៀននៅពេល លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ...
មូល សារ៉ាយ៖ ពេទ្យឃុំអំពិល
ខ្ញុំឈ្មោះ មូល សារ៉ាយ[1] កើតនៅឆ្នាំ១៩៥៨ នៅភូមិពពេល ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង។ កាលពីកុមារ ខ្ញុំបានចូលរៀនថ្នាក់ទី១២ពីសង្គមចាស់ ស្មើនឹងថ្នាក់ទី១នៅពេលបច្ចុប្បន្ន នៅសាលា ក្នុងភូមិ។ ខ្ញុំរៀនពីរពេល គឺពេលព្រឹក និងពេលរសៀល។ ខ្ញុំនៅចាំថា ក្នុងថ្នាក់រៀនមានមុខវិជ្ជាកីឡាដូចជាឡើងតោងខ្សែពួរ ហើយប្រសិនបើសិស្សឡើងលឿន និងទទួលបានពិន្ទុច្រើន។ ខ្ញុំអាចតោងខ្សែពួរឡើងបានលឿនដូចសិស្សប្រុសៗដែរ ព្រោះខ្ញុំធ្លាប់ឡើងបេះផ្លែដូង និងផ្លែស្លាឱ្យយាយរបស់ខ្ញុំក្នុងមួយដើមទទួលបានលុយមួយរៀលដើម្បីទិញទឹកកកឈូសហូបពេលទៅរៀន។ គ្រូបង្រៀននៅសម័យនោះគឺកាចខ្លាំងណាស់ ដូចជាគ្រូយ៉ាន់...
តែម ខុម និយាយអំពីបទពិសោធន៍ធ្វើការងារនៅកងកសិកម្ម ដាំដុះបន្លែ ក្នុងខ្មែរក្រហម
ខ្ញុំឈ្មោះ តែម ខុម[1] អាយុ៦៧ឆ្នាំ មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ន នៅភូមិល្ពាក ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ឪពុករបស់ខ្ញុំមានឈ្មោះ តែម និងម្ដាយមានឈ្មោះ មិត។ ខ្ញុំគឺជាកូនទី៣ ក្នុងចំណោមបងប្អូនប្រុសស្រីចំនួន៤នាក់។ នៅវ័យកុមារ ខ្ញុំរៀនសូត្របានត្រឹមថ្នាក់ទី៩ (សង្គមចាស់) នៅសាលាបឋមសិក្សាល្ពាក។ ខ្ញុំរៀបការប្រពន្ធឈ្មោះ ហុង ស៊ីថន និងមានកូន ប្រុស...
ហង់ ខែម៖ បានឮ និងឃើញអង្គការសម្លាប់ប្រជាជនថ្មី
ហង់ ខែម[1] អាយុ៦៨ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស់ ខេត្តតាកែវ។ ខែម កើតនៅក្នុងគ្រួសារមួយដែលមានជីវភាពធូរធារ និងមានអាហារហូបគ្រប់គ្រាន់។ ចូលដល់សម័យ លន់ នល់ គ្រួសាររបស់ខែម ប្រឈមមុខជាមួយការគំរាមកំហែង, ប្លន់យកទ្រព្យសម្បត្តិ និងវាយដំពីសំណាក់ទាហានវៀតណាម។ នៅពេលដែលទាហានវៀតណាមចុះមកម្ដងៗ ខែម និងនារីក្រមុំផ្សេងទៀត ត្រូវលាក់ខ្លួន ពួននៅទីកន្លែងផ្សេងៗ ដើម្បីកុំឲ្យត្រូវធ្វើបាប។ ក្រោយមក ខែម...
ផូ សុផាត ៖ សាច់រឿងសង្ខេបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងស្ថានភាពជំងឺបច្ចុប្បន្ន
ខ្ញុំឈ្មោះ ផូ សុផាត អាយុ ៥៥ ឆ្នាំ ។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ជីវិតរបស់ខ្ញុំក្នុងរបបខ្មែរក្រហម គឺពោរពេញដោយការលំបាក និងការបាត់បង់ទ្រព្យសម្បត្តិជាច្រើនដែលឪពុកម្តាយខំរកពីមុខ និងជាបទពិសោធន៍មិនអាចបំភ្លេចបានក្នុងជីវិត។ នៅពេលខ្មែរក្រហមបានចូលមកដល់ភូមិស្រុក ខ្ញុំត្រូវបានខ្មែរក្រហមជម្លៀសចេញពីទីលំនៅ និងទៅធ្វើការងារតាមតំបន់ដាច់ស្រយាលផ្សេងៗ។ ខ្ញុំត្រូវបានបំបែកចេញពីគ្រួសារ ដោយខ្មែរក្រហមឲ្យទៅរស់នៅក្នុងកងកុមារ។ នៅទីនោះ ខ្ញុំត្រូវធ្វើការដែលលើសនឹងសមត្ថភាពរបស់កុមារ ដូចជាការកាប់ស្លឹកទន្រ្ទានខែត្រ និងរើសអាចម៍គោស្ងួត...
ធីម ណម៖ ប្រធានក្រុមកងចល័តតំបន់៥
នៅចុងឆ្នាំ១៩៧៦ ណម ត្រូវបានមេកងបញ្ចូនចេញពីឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ឲ្យទៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ដើម្បីលើកទនប់អាងត្រពាំងថ្ម។ បន្ទាប់មក ណម ត្រូវបាន តា ស្មិន ប្រធានសហករណ៍ជ្រើសរើសឲ្យធ្វើជាប្រធានក្រុមកងចល័តតំបន់៥ ធ្វើការងារលើកទំនប់អាងត្រពាំងថ្ម និងធ្វើស្រែចល័តក្នុងស្រុកព្រះនេត្រព្រះ និងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ឈ្មោះ ធីម ណម[1] ភេទស្រី អាយុ៧១ឆ្នាំ មានមុខរបរធ្វើស្រែ និងរបរចាប់ចាប។ ណម...
កង ឌឿន៖ ប៉ុល ពត ជានរណា?
នៅក្នុងរបបខ្មែរក្រហម មានសំណួរជាច្រើនដែលបានចោទសួរគ្នាទៅវិញទៅមកថា តើ ប៉ុល ពត គឺជានរណា? ក្នុងបទសម្ភាសរបស់ កង ឌឿន[1] បានបញ្ជាក់ថាគាត់មិនដែលបានស្គាល់មុខរបស់អ្នកដឹកនាំរបស់របបខ្មែរក្រហមឡើយ តើនរណាគឺជា ប៉ុល ពត? ជាក់ស្ដែងនៅក្នុងរបបនោះ ប៉ុល ពត[2] មានតួនាទីជាលេខាបក្សកុម្មុយនីស្តកម្ពុជា ប៉ុន្តែ ឌឿន មិនដែលបានស្គាល់ថា ប៉ុល ពត គឺមានមុខមាត់បែបណានោះទេ បានឮត្រឹមតែឈ្មោះ។ ប៉ុល...
ភាពអួតអាងរបស់កម្មាភិបាលខ្មែរក្រហមអំពីវីរភាពបដិវត្តន៍របស់សមមិត្តវ៉នពេទ្យបដិវត្តន៍
«មានតែយើងជាកូនចៅកសិករក្រីក្រទេ ទើបធ្វើពេទ្យបម្រើប្រជាជនក្រីក្របានល្អ។ ដូច្នេះសមមិត្តត្រូវខំជម្នះគ្រប់ឧបសគ្គ ពុះពាររៀនសូត្រវិជ្ជាពេទ្យនេះឱ្យបានល្អ»[1]។ ឃ្លានេះជាសំដីរបស់សមមិត្តលេខាសាខាបក្សក្នុងមន្ទីរសង្គមកិច្ច បានលើកមកនិយាយដើម្បីពន្យល់ទៅដល់សមមិត្តវ៉ន។ សមមិត្តវ៉ន គឺជាគ្រូពេទ្យបដិវត្តន៍មួយរូប ដែលមានតែចំណេះដឹងបន្ដិចបន្តួច ហើយមន្ទីរសង្គមកិច្ចបានលើកទឹកចិត្តឱ្យខិតខំប្រឹងរៀនសូត្រពីជំនាញជាពេទ្យថែទាំអ្នកជំងឺ។ សមមិត្តវ៉ន កើតចេញពីគ្រួសារកសិករក្រីក្រ នៅខេត្តព្រះវិហារ ដែលបានអំណររីករាយចំពោះអង្គការបដិវត្តន៍នៅពេលដែលអង្គការទទួលបានជ័យជម្នះ និងចូលរំដោះកាន់ក្ដាប់តំបន់ព្រះវិហារ។ អង្គការបានលើកសរសើរអំពីវីរភាពបដិវត្តន៍របស់សមមិត្តវ៉ន ដែលជាប្រជាជនក្រីក្រ បានលះបង់បម្រើអង្គការទាំងថ្ងៃទាំងយប់ក្នុងនាមជាពេទ្យបដិវត្តន៍។ យោងទៅតាមឯកសារចម្លើយសារភាព និងបទសម្ភាសន៍ទៅលើអតីតកម្មាភិបាលខ្មែរក្រហម និងជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលធ្លាប់ធ្វើការក្នុងមន្ទីរសង្គមកិច្ចមានឈ្មោះដូចជា៖ យន់ អាត[2], ឆេង...
យ៉េង យឿន ៖ សមាជិកកងធំ២០០ វរសេនាតូច២២៥ វរសេនាធំ១៥២ តំបន់២២
ខ្ញុំឈ្មោះ យ៉េង យឿន[1] អាយុ២៦ឆ្នាំគិតត្រឹមឆ្នាំ១៩៧៧ មិនទាន់មានគ្រួសារទេ មានទីកន្លែងកំណើតនៅភូមិតាគាត់ ឃុំជៃធំ ស្រុកខ្សាច់កណ្ដាល តំបន់២២ ភូមិភាគបូព៌ា(២០៣)។ ឪពុកខ្ញុំ ឈ្មោះ ប៉ុន យ៉េង និង ម្ដាយ ឈ្មោះ សោម ខាន់ អ្នកទាំងពីរបានស្លាប់។ ខ្ញុំមានបងប្អូនចំនួន៤នាក់ គឺប្រុស៣នាក់ និងស្រីម្នាក់។ នៅក្នុងចំណោមបងប្អូន៤នាក់ ចូលបដិវត្តន៍ចំនួន២នាក់...
សៃ ខាំអាន៖ ខ្ញុំបង្រៀនកុមារនៅក្នុងព្រៃ ក្នុងជំនាន់បដិវត្តន៍ខ្មែរក្រហម
សៃ ខាំអាន[1] ភេទប្រុស អាយុ៦៧ឆ្នាំ ជនជាតិឡាវ មានទីកន្លែងកំណើតនៅភូមិកោះរំយើល ឃុំណងឃីលឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ អាន បច្ចុប្បន្នរស់នៅភូមិថ្នល់កែង ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ អាន បាននិយាយរៀបរាប់ពីរឿងរ៉ាវដែលខ្លួនបានឆ្លងកាត់ក្នុងសម័យខ្មែរក្រហមថា៖ «កាលពីកុមារភាព ខ្ញុំរៀនបានត្រឹមថ្នាក់ទី៩ពីសង្គម។ ដូច្នេះខ្ញុំអាចសរសេរ និងអានអក្សរ។ នៅជំនាន់នោះគ្រួសារខ្ញុំមានជីវភាពក្រីក្រ ដែលប្រកបរបរធ្វើស្រែចម្ការតែប៉ុណ្ណោះ។ ក្រុមគ្រួសារខ្ញុំគ្មានអ្នកណាម្នាក់ធ្វើការនៅក្នុងរដ្ឋាភិបាលឡើយ។ ខ្ញុំមានបងប្អូនបង្កើតចំនួន៤នាក់...
ស្រី សុខ៖កងទ័ពវៀតកុងបានទម្លាក់គ្រាប់លើស្រុកកោះធំ
ស្រី សុខ[1] ភេទប្រុស អាយុ៧១ឆ្នាំ មានទីកន្លែងកំណើតរស់នៅក្នុងឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល។ សុខ បច្ចុប្បន្នរស់នៅក្នុងភូមិទួលសាលា ស្ថិតនៅក្នុងស្រុកអន្លង់វែង។ សុខ បាននិយាយរៀបរាប់ពីប្រវត្តិការតស៊ូ និងទុក្ខលំបាករបស់ខ្លួននៅក្នុងរបបខ្មែរក្រហមដូចខាងក្រោម៖ «កាលពីកុមារភាព ខ្ញុំរស់នៅក្នុងគ្រួសារមួយដែលមានជីវភាពមធ្យម។ គ្រួសារខ្ញុំ ប្រកបមុខរបបធ្វើស្រែចម្ការ និងនេសាទត្រីសម្រាប់ទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ។ នៅមុនឆ្នាំ១៩៧០ ប្រជាជនរស់នៅក្នុងស្រុកកោះធំភាគច្រើនប្រកបមុខរបរនេសាទត្រី។ នៅជំនាន់នោះការហូបចុករបស់ប្រជាជនសម្បូរសប្បាយណាស់មិនមានការខ្វះខាតអ្វីនោះទេ។ ជារៀងរាល់ថ្ងៃ ខ្ញុំរួមទាំងក្មេងៗនៅក្នុងភូមិតែងតែនាំគ្នាទៅនេសាទត្រីនៅស្រុកកោះធំ។ នៅទីនោះសម្បូរត្រីតូចត្រីធំណាស់សូម្បីតែខ្ញុំចែវទូកក៏ប៉ះត្រីដែរ។ ថ្ងៃមួយនៅពេលដែលខ្ញុំ...
ភួង ស្រឿន រំឭកពីបទពិសោធន៍លើកទំនប់កែប្រែក្នុងរបបខ្មែរក្រហម
ខ្ញុំឈ្មោះ ភួង ស្រឿន[1] អាយុ ៦៧ឆ្នាំ និងមានទីកន្លែងកំណើតនៅក្នុងភូមិព្រែកគុយ ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំមានឪពុក ឈ្មោះ ភួង បានស្លាប់ដោយសារជំងឺ នៅក្នុងឆ្នាំ១៩៧៣ និងមានម្តាយឈ្មោះ យឹម បានសម្លាប់ ក្រោយសម័យខ្មែរក្រហម ដោយសារតែជំងឺ។ ខ្ញុំ មានបងប្អូន ចំនួន៤បងស្រីទី១ ភួង យឿន (ស្លាប់)...
យូរ សារ៉េត សារភាពថាបានបំផ្លាញសម្ភារដើម្បីឲ្យរបបខ្មែរក្រហមដួលរលំ
យុទ្ធជនកងតូចទី២ វរសេនាតូច២៣៤ វរសេនាធំ១៥២ ភូមិភាគបូព៌ា បានសារភាពថាខ្លួន ចូលជា កម្លាំង សេ.អ៊ី. អា នៅខែកញ្ញា ឆ្នាំ១៩៧៦។ បន្ទាប់ពីក្លាយជា កម្លាំង សេ.អ៊ី.អា គាត់បានបំផ្លាញសម្ភារនៅអង្គភាពទ័ព និងសម្ភារសម្រាប់ធ្វើស្រែចម្ការ អស់ជាច្រើនដោយមានបំណងផ្តួលរំលំរបបខ្មែរក្រហម។ ខាងក្រោមនេះគឺជាចម្លើយសារភាពលេខJ00832 ដែលបានតម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា៖ យូរ សារ៉េត[1] ភេទប្រុស អាយុ៣១ឆ្នាំ (ឆ្នាំ១៩៧៧) មានស្រុកកំណើត...
ថ្លាង ហេវ៖ កងចល័តពិសេសលេខ១
ខ្ញុំឈ្មោះ ថ្លាង ហេវ[1] ភេទស្រី អាយុ៨០ឆ្នាំ រស់នៅភូមិបឹងម្កាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំមានឪពុកឈ្មោះ តាឡូយ និងម្ដាយឈ្មោះ យាយអូន (ស្លាប់ទាំងពីរ)។ ខ្ញុំមានបងប្អូនបង្កើតចំនួន៧នាក់ ប្រុសចំនួន២នាក់ និងស្រីចំនួន៥នាក់។ បច្ចុប្បន្ន នៅមានជីវិតចំនួន៤នាក់រួមទាំងខ្ញុំ។ ខ្ញុំមានប្ដី ឈ្មោះ សុត សឹង មានកូនចំនួន៨នាក់ ប្រុសចំនួន៣នាក់...
តូនី ម៉ាត់៖ ខ្ញុំជួបជនជាតិអាមេរិកាំង ហៅឪអាយ៉េ នៅមន្ទីរសន្តិសុខចម្ការកាហ្វេ
នៅឆ្នាំ១៩៧៧ ខ្ញុំបានជួបជាមួយឪអាយ៉េ(ជនជាតិអាមេរិក) នៅមន្ទីរសន្តិសុខចម្ការកាហ្វេ ប្រហែល១០០ម៉ែត្រ កំពុងដើរតាមផ្លូវ ប៉ុន្តែខ្ញុំមិនបាននិយាយជាមួយទេ ប្រឹងលើកដែកដាក់ឲ្យពេញរទេះប្រញាប់ត្រឡប់ទៅវិញ។ តាមខ្ញុំដឹងពីអ្នកយាមមន្ទីរសន្តិសុខចម្ការកាហ្វេ ឈ្មោះ ស៊ន ប្រាប់ថា ឪអាយ៉េ អត់បានជម្លៀសទៅណាទេ គឺនៅក្នុងមន្ទីរសន្តិសុខសម្ការកាហ្វេ។ ក្រោយមកទៀត ខ្ញុំលែងទទួលបានដំណឹងពីឈ្មោះ ឪអាយ៉េ (ជនជាតិអាមេរិក)។ ឈ្មោះ តូនី ម៉ាត់[1] ភេទប្រុស អាយុ ៧២ឆ្នាំ (ជនជាតិចាម)...
អ៊ីង ផន៖ កងទ័ពជើងទឹកការពារកោះពូលូវៃ
ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជានៅឆ្នាំ១៩៧៥ ផន ត្រូវបានផ្លាស់ចេញពីកំបូលបញ្ជូនឲ្យទៅធ្វើកងទ័ពជើងទឹកនៅក្រុងព្រះសីហនុ ដើម្បីឲ្យទៅជួយការពារដែនសមុទ្ទ និងការពារនៅលើកោះពូលូវៃ។ ផន បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ អ៊ីង ផន[1] ភេទប្រុស អាយុ៧៦ឆ្នាំ សព្វថ្ងៃប្រកបរបរធ្វើស្រែចម្ការ។ ផន មានស្រុកកំណើតនៅភូមិខ្នាចចោរ ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ។ បច្ចុប្បន្នរស់នៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។ ...
Khmer Rouge History Study Session for PSE Students
On Monday, July 7, 2025, around forty Grade 10 students from Pour un Sourire d’Enfant (PSE) participated in a study session held at the Queen...
ខ្មែរក្រហមសម្លាប់មនុស្សទម្លាក់ចូលក្នុងអណ្ដូង
ខ្ញុំឈ្មោះ សំ រិទ្ធ ឈុន[1] អាយុ៦៨ ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ កើតនៅភូមិសំរោង ឃុំសំរោង ស្រុកព្រៃឈរ ខេត្តតាកែវ។ ខ្ញុំជាកូនទីមួយក្នុងចំណោមបងប្អូនចំនួន ៦នាក់។ ឪពុកខ្ញុំឈ្មោះ សំ រិទ្ធ ង៉ែត និងម្ដាយឈ្មោះ សុខ ជា (ស្លាប់ទាំងពីរ)។ ខ្ញុំបានរៀនសូត្រត្រឹមថ្នាក់ទី ២។ ខ្ញុំរៀបការជាមួយភរិយាឈ្មោះ...
សុះ ម៉ាត់លី៖ ខ្ញុំធ្វើការរាល់ថ្ងៃនេះ ខ្លាចជាងគេ ខ្លាចតែគេហៅឱ្យទៅរៀនសូត្រ
ខ្ញុំឈ្មោះ សុះ ម៉ាត់លី[1] ភេទប្រុស អាយុ៦០ឆ្នាំ ក្នុងឆ្នាំ២០០៥។ ខ្ញុំជាជនជាតិខ្មែរអ៊ីស្លាម រស់នៅភូមិខ្មែរអ៊ីស្លាម ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ កាលនៅពីតូច ខ្ញុំបានចូលសិក្សារៀនសូត្រត្រឹមថ្នាក់ទី១០។ បន្ទាប់ពីខ្ញុំចេញពីរៀន ខ្ញុំតែងតែជួយឪពុកម្តាយខ្ញុំ នេសាទត្រី។ ខ្ញុំបានរៀបការនៅក្នុងសម័យសង្គមរាស្ត្រនិយម។ រហូតមកដល់របបកម្ពុជាប្រជាធិបតេយ្យ ខ្ញុំទទួលបានកូនប្រុសស្រីចំនួន៣នាក់ ប៉ុន្តែស្លាប់អស់១នាក់ ដោយសារហូបអាហារមិនគ្រប់គ្រាន់ និងមានជំងឺ (រាក) គ្មានថ្នាំព្យាបាល។ នៅឆ្នាំ១៩៧០...
ហែម ពុធ៖ យើងរស់មួយថ្ងៃគិតមួយថ្ងៃ នៅក្នុងជំនាន់ខ្មែរក្រហម
ហែម ពុធ[1] ភេទប្រុស អាយុ៧៨ឆ្នាំ មានទីកន្លែងកំណើតនៅភូមិតាដេវ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ បច្ចុប្បន្ន ពុធ រស់នៅក្នុងស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ ហែម ពុធ និយាយថា៖ «នៅក្នុងរបបខ្មែរក្រហមចន្លោះពីឆ្នាំ១៩៧៥-១៩៧៩ ខ្ញុំបានរស់នៅភូមិកំណើតជាមួយសហករណ៍។ ស្ថានភាពរស់នៅពេលនោះ គឺវេទនាណាស់ របបអាហារបបរក្នុងម្នាក់មួយចានចង្កឹះ។ យើងធ្វើការងារគ្មានពេលសម្រាកទេ។ គ្មាននរណាម្នាក់ហ៊ានពោលថាហូបមិនឆ្អែតនោះទេ។ បើមិនដូចនោះទេ ខ្មែរក្រហមនឹងចោទថាខ្មាំងហើយយកទៅសម្លាប់ចោល។ យើងរស់នៅដោយការភ័យខ្លាចហើយរស់មួយថ្ងៃគិតមួយថ្ងៃ។...
ម្តាយខ្ញុំរស់រានមានជីវិតពីរបបខ្មែរក្រហម
ផាត[1] អាយុ៨០ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ សព្វថ្ងៃនេះ ខ្ញុំក្លាយជាជនពិការដោយសារជំងឺលើសឈាម និងលើសជាតិស្ករ។ កាលពីកុមារភាព ខ្ញុំបានសិក្សារៀនសូត្របានត្រឹមចេះអាន និងសរសេរអក្សរ។ ខ្ញុំឈប់រៀនមកជួយធ្វើការងារឪពុកម្តាយ។ ខ្ញុំ និងបងប្អូនស្រីៗទាំងអស់នៅក្នុងគ្រួសារមិនសូវយកចិត្តដាក់រឿងរៀនសូត្រទេ។ នៅឆ្នាំ១៩៦៦ ខ្ញុំបានរៀបមង្គលការប្តីឈ្មោះ សុខ ហើយខ្ញុំមានកូនចំនួន៩នាក់(ប្រុស៥ស្រី៤) រស់នៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ នៅមុនឆ្នាំ១៩៧០ ក្រុមគ្រួសាររបស់ខ្ញុំមានជីវភាពល្អប្រសើរ ឪពុកខ្ញុំឈ្មោះ ស៊ុយ ម្តាយឈ្មោះ...
យី សុខុម៖ កន្ទក់មានរសជាតិផ្អែម
យី សុខុម[1] អាយុ៦៩ឆ្នាំ ជាកសិករនៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យ លន់ នល់ សុខុម រៀបការជាមួយពេទ្យយោធាម្នាក់ នៅក្នុងភូមិប្រសៀត។ មុនពេល សុខុម រៀបការ ៦ថ្ងៃ មានអ្នកមកចាប់ឪពុករបស់សុខុម ហើយបាត់ដំណឹងចាប់ពីពេលនោះមក។ បន្ទាប់ពីរៀបការរួច សុខុម ត្រូវភៀសខ្លួនទៅតាមប្ដី ហើយម្ដាយរបស់គាត់ត្រូវទៅតាមរកឪពុករបស់សុខុម តាមដំណឹងដែលអ្នកស្រុកប្រាប់។ ក្រោយមក...
អែម ណោ៖ រៀបរាប់អំពីរឿងរ៉ាវជីវិតក្នុងរបបខ្មែរក្រហម និងស្ថានភាពសុខភាពបច្ចុប្បន្ន
ខ្ញុំឈ្មោះ អែម ណោ មានអាយុ ៦០ឆ្នាំ។ ខ្ញុំកើតនៅភូមិក្រាំងរលួស ឃុំក្រាំងស្នាយស្រុកឈូក ខេត្ត កំពត។ ឪពុកឈ្មោះ ស ពង់ និងម្តាយឈ្មោះ រស់ មុត (ស្លាប់ទាំងពីរ)។ ខ្ញុំមានបងប្អូនបង្កើតចំនួន ៥នាក់ ប៉ុន្តែស្លាប់អស់ ២នាក់។ បច្ចុប្បន្នខ្ញុំរស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ កាលពីកុមារភាព...
លះបង់ឪពុកម្ដាយទៅរស់នៅក្នុងកង
កុមារនៅក្នុងរបបខ្មែរក្រហម ត្រូវលះបង់គ្រួសារចេញទៅរស់នៅ និងធ្វើការងារក្នុងកង ដូចជា កងចល័ត ឬកងកុមារជាដើម ដើម្បីបម្រើអង្គការ។ កុមារទាំងអស់ត្រូវបានបង្រៀនឲ្យគោរពស្រឡាញ់អង្គការខ្មែរក្រហមខ្លាំងជាងឪពុកម្ដាយរបស់ខ្លួន។ យោងតាមឯកសារលេខ TKI0009 បទសម្ភាសរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅខេត្តតាកែវ ដែលជួបសម្ភាសន៍ដោយ គឹម កែវកន្និដ្ឋា ជាមួយ ជា រុំ[1] មានទីកន្លែងកំណើតនៅភូមិក្រាំងបន្ទាយ ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។ ឪពុករបស់ រុំ ឈ្មោះ ជា...
ឆាយ ផាន៖ ប្រធានកងតូចប្រចាំនៅទំនប់អាងត្រពាំងថ្ម
អាងត្រពាំងថ្ម ស្ថិតក្នុងភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ អាងត្រពាំងថ្ម មានចម្ងាយប្រមាណ៦៦គីឡូម៉ែត្រ ពីទីរួមខេត្តបន្ទាយមានជ័យ។ ឈ្មោះ ឆាយ ផាន[1] ភេទស្រី អាយុ៦៩ឆ្នាំ។ ផាន មានស្រុកកំណើតនៅក្នុងភូមិជើងវត្ត ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបាត់ដំបង។ បច្ចុប្បន្ន ផាន រស់នៅក្នុងភូមិជើងវត្ត ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ផាន...
យន់ អាត៖ ធ្វើការក្នុងពេទ្យ៦មករា ធ្វើឱ្យខ្ញុំខ្លាច ខ្លាចធ្វើការខុសខ្លាចអង្គការចាប់ខ្លួនយកទៅសម្លាប់
ខ្ញុំឈ្មោះ យន់ អាត[1] កើតក្នុងឆ្នាំ១៩៦២ ភូមិច្រមុះភ្នំ(បច្ចុប្បន្នភូមិដីដុះ) ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ សព្វថ្ងៃ ខ្ញុំប្រកបមុខរបរធ្វើស្រែចម្ការ និងរស់នៅក្នុងភូមិព្រំតោស ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ឪពុកខ្ញុំឈ្មោះ យន់ និងម្តាយឈ្មោះ នូច(ស្លាប់ក្នុងឆ្នាំ១៩៧៩ ដោយសារជំងឺ)។ ខ្ញុំមានបងប្អូនចំនួន៧នាក់ ក្នុងនោះមានស្រីចំនួន៣នាក់។ បងប្អូនខ្ញុំមានឈ្មោះដូចជា៖១)បងស្រី ឡៃ(ស្លាប់ក្នុង១៩៧៣), ២)ខ្ញុំផ្ទាល់, ៣)ប្អូនប្រុស...
សំ ហន៖ ខ្ញុំបានស្ម័គ្រចិត្តតស៊ូបម្រើជាតិជាមួយនឹងចលនាខ្មែរក្រហម
សំ ហន[1] ភេទប្រុស អាយុ៦៧ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។ បច្ចុប្បន្ន ហន កំពុងរស់នៅភូមិអូរស្រម៉រ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ហន បាននិយាយរៀបរាប់ពីការតស៊ូរបស់ខ្លួនដូចតទៅ៖ «នៅត្រឹមឆ្នាំ១៩៧០ ខ្ញុំមានអាយុប្រហែល១០ឆ្នាំ។ នៅពេលនោះ ប្រទេសកម្ពុជាកំពុងជួបប្រទះនូវភាពវឹកវរ ដោយសារតែ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេច ព្រះបាទ នរោត្តម...

