យុវសិស្សចង់សិក្សាពីប្រវត្តិជម្លោះព្រំដែនកម្ពុជា-ថៃ បន្ថែមលើការសិក្សាប្រវត្តិសាស្រ្តខ្មែរក្រហម
ការកើតឡើងនៃជម្លោះប្រដាប់អាវុធនៅតំបន់ព្រំដែនរវាងយោធាកម្ពុជានិងថៃកាលពីខែកក្កដាកន្លងទៅ ក៏ដូចជាព្រឹត្តការណ៍និងការសម្រេចចិត្តគោលនយោបាយរបស់ថ្នាក់ដឹកនាំពាក់ព័ន្ធនឹងជម្លោះនេះ បានជំរុញឱ្យក្រុមយុវជនមានចំណាប់អារម្មណ៍កាន់តែខ្លាំងទៅលើប្រវត្តិសាស្រ្តសង្គ្រាមនិងជម្លោះរបស់ប្រទេសរបស់ពួកគេ បន្ថែមទៅលើការសិក្សាពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ។ ជាមួយគ្នានេះដែរ មជ្ឈមណ្ឌលឯកសារកម្ពុជាបានប្តេជ្ញាគាំទ្រលើចំណាប់អារម្មណ៍ថ្មីនេះ ជាការបំពេញបន្ថែមទៅលើភារកិច្ចដែលមានស្រាប់របស់មជ្ឈមណ្ឌលក្នុងការដឹកនាំការសិក្សាស្រាវជ្រាវលើប្រវត្តិសាស្ត្រខ្មែរក្រហម និងអំពើប្រល័យពូជសាសន៍នៅកម្ពុជា។ កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៤ សិស្សថ្នាក់ទី ១២ មួយក្រុម ដែលមានសមាជិកចំនួន ១០ នាក់ មកពីវិទ្យាល័យ ហ៊ុន សែន កំពង់លាវ...
«កិច្ចព្រមព្រៀងទីក្រុងកូឡាឡំពួរ» សម្រាប់ទីក្រុងភ្នំពេញ និងទីក្រុងបាងកក
គ្រាន់តែក្រឡេកមើលពីរបៀបដែលប្រទេសថៃបានព្យាយាមធ្វើសកម្មភាពយុទ្ធសាស្ត្របែបណានៅតាមព្រំដែន គឺគេអាចចាត់ទុកថាជា «ជម្លោះតំបន់ប្រផេះ»។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់ស្គាល់ជម្លោះប្រភេទនេះនៅប្រទេសអ៊ុយក្រែន ដូច្នេះគេអាចសន្និដ្ឋានបានថាលោកនឹងបង្កើនសម្ពាធយ៉ាងម៉ឺងម៉ាត់ ដើម្បីធានាថាភាគីទាំងពីរដោះស្រាយជម្លោះតាមសន្តិវិធី។ សម្រាប់ប្រទេសកម្ពុជា វាជាការល្អ បេីសិនសមាជិករាជរដ្ឋាភិបាលស្រាវជ្រាវអំពីជម្លោះ និងយុទ្ធសាស្ត្រដែលត្រូវបានប្រើប្រាស់ដើម្បីកសាងសន្ទុះឆ្ពោះទៅរកសន្តិភាពនៅប្រទេសអ៊ុយក្រែន។ ទោះបីជាកាលៈទេសៈមិនដូចគ្នាក៏ដោយ ប៉ុន្តែវាមានមេរៀនជាច្រើនដែលបានរៀន និងការយល់ដឹងស៊ីជម្រៅពីជម្លោះនេះ គឺអាចមានប្រយោជន៍ដល់ជម្លោះព្រំដែនរបស់ប្រទេសកម្ពុជាជាមួយថៃ។ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ឯកសារយោង៖...
វប្បធម៌ត្លុកកំប្លែង និងគោលនយោបាយមុខពីររបស់ថៃ
ដោយ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ថ្ងៃអាទិត្យ ទី១២ ខែតុលា ឆ្នាំ២០២៥ ការប្រើសំឡេងរំខានដោយយោធាថៃ គឺជាការបំភិតបំភ័យផ្លូវចិត្ត និងយាយីលើជនស៊ីវិលកម្ពុជា កំពុងរស់នៅតាមព្រំដែន ដែលនេះគឺមិនមែនជាសញ្ញាយុទ្ធសាស្ត្រយោធាប្រកបដោយភាពច្នៃប្រឌិតនោះទេ ប៉ុន្តែជាការបង្ហាញអំពីភាពក្មេងខ្ចីរបស់យោធាថៃក្នុងការគោរពច្បាប់ និងដំណើរការសន្តិភាព។ លក្ខណៈសម្គាល់យោធាដែលមានវិជ្ជាជីវៈ និងភាពចាស់ទុំ គឺការប្រកាន់ខ្ជាប់នូវវិន័យ តម្លៃជាយោធា និងការគោរពនីតិរដ្ឋ។ រចនាសម្ព័ន្ធយោធាណា ដែលយាយីលើជនស៊ីវិលស្លូតត្រង់ គឺមិនបានអនុវត្តទៅតាមស្ដង់ដាយោធាលំដាប់ពិភពលោកនោះទេ។ ពោលគឺយោធាទាំងនោះ កំពុងទទួលយកអត្តចរិត...
នាយករដ្ឋមន្ត្រីថៃថ្មី អនុទិន ឆានវីរកូល
ដោយ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នៅថ្ងៃនេះ នាយករដ្ឋមន្ត្រីថៃ អនុទិន ឆានវីរកូល បានថ្លែងទៅកាន់អ្នកសារព័ត៌មាន ដែលបានផ្ដល់នូវទិដ្ឋភាព និងការរំខានរហូតមកដល់នេះ ស្តីពីទស្សនរបស់រដ្ឋាភិបាលថៃ ចំពោះដំណើរការស្វែងរកសន្តិភាពបច្ចុប្បន្ន រវាងថៃ-កម្ពុជា និងតួនាទីរបស់សហរដ្ឋអាមេរិកក្នុងការសម្រេចបានសន្តិភាពនៅក្នុងតំបន់។ មុនដំបូង នាយករដ្ឋមន្ត្រីថៃ អនុទិន ឆានវីរកូល ស្នើលក្ខខណ្ឌដែលមិនច្បាស់លាស់សម្រាប់ការចរចាសន្តិភាព ឬការសម្រេចបាននូវសន្តិភាពពិតប្រាកដ...
លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ក្នុងដំណើរស្វែងរកសន្តិភាព សម្រាប់ប្រទេសកម្ពុជា និងប្រទេសថៃ
ដោយ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ហៅកាត់ថា៖ អាស៊ាន) មានតម្រូវការធ្វើឲ្យទំនាក់ទំនងកាន់តែទូទូលាយ និងប្រសើរជាងមុន ជាមួយសហរដ្ឋអាមេរិក មិនត្រឹមតែបុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ច និងភាពចម្រុងចម្រើននៅក្នុងតំបន់តែប៉ុណ្ណោះទេ រួមទាំងបុព្វហេតុសន្តិភាព និងស្ថិរភាពយូរអង្វែងទៀតផង។ បច្ចុប្បន្ននេះ គ្មានកាលៈទេសៈណាមួយដែលប្រសើរជាងកាលៈទេសៈនេះទេ ចំពោះរដ្ឋាភិបាលប្រទេសម៉ាឡេស៊ី ក្នុងការសម្របសម្រួលជាមួយសមាជិកអាស៊ានដទៃទៀត ដើម្បីអញ្ជើញលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក...
ការផ្តល់ចំណីដល់ក្រពើ៖ ហេតុអ្វីបានជាការចិញ្ចឹមថៃ គឺជាកំហុសដ៏ធ្ងន់ធ្ងរ
កាលពីសប្តាហ៍មុន ឧត្តមសេនីយទោ វរ៉ា យស ហ្លួង ស៊ូវ៉ាន់ ដែលជាមេបញ្ជាការថ្មី នៃភូមិភាគទី១របស់ប្រទេសថៃ បានណែនាំដល់យោធភូមិភាគទី៥របស់កម្ពុជា ឱ្យរៀបចំផែនការជម្លៀសពលរដ្ឋកម្ពុជា ពីភូមិព្រៃចាន់ និងភូមិជោគជ័យ ហើយបញ្ជូនផែនការនេះទៅប្រទេសថៃ ត្រឹមថ្ងៃទី ៧ ខែតុលា។ ឧត្តមសេនីយទោ វរ៉ា យស ហ្លួង ស៊ូវ៉ាន់ បានជូនដំណឹងថាមិនទទួលទេ ហើយថៃនឹងមិនចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនតំបន់វិសាមញ្ញ ដែលគ្រោងធ្វើនៅថ្ងៃទី ១០-១២...
“ការផ្លាស់ប្តូរកងទ័ពភូមិន្ទថៃ៖ កម្ពុជាអាចនឹង «តក់ស្លុត» ចំពោះមេបញ្ជាការថ្មីរបស់ថៃ កងទ័ពទី១ និងកងទ័ពទី២?”
សារព័ត៌មានខ្មែរថាមស៍ (តាំង រីនិត្យ)៖ តើលោកមានការយល់ឃើញយ៉ាងដូចម្តេច ចំពោះការលើកឡើងរបស់កាសែត ដឺណេស៊ិន ដែលថា “ការផ្លាស់ប្តូរកងទ័ពភូមិន្ទថៃ៖ កម្ពុជាអាចនឹង «តក់ស្លុត» ចំពោះមេបញ្ជាការថ្មីរបស់ថៃ កងទ័ពទី១ និងកងទ័ពទី២?” ឆាំង យុ៖ យោធាដែលមានវិជ្ជាជីវៈ និងភាពចាស់ទុំពិតប្រាកដ គឺមិនពឹងផ្អែក ឬត្រូវបានបង្កើតឡើងដោយផ្អែកលើការដឹកនាំរបស់ឧត្តមសេនីយ៍តែមួយរូប ឬឧត្តមសេនីយ៍ច្រើនរូបនោះទេ។ ការអះអាងផ្ទុយពីនេះ គឺបង្ហាញពីភាពទន់ខ្សោយនៅក្នុងស្ថាប័នយោធានោះ។ យោធាដែលមានវិជ្ជាជីវៈ និងភាពចាស់ទុំពិតប្រាកដ គឺមិនស្ថិតនៅលើបុគ្គលិកលក្ខណៈរបស់ឧត្តមសេនីយ៍ដែលដឹកនាំយោធានោះទេ...
រំឭកមួយសម្រាប់ឧត្ដមសេនីយ៍ឯក ប៊ុនស៊ីន ផាត់ក្លាង របស់ថៃ និងរដ្ឋមន្ត្រីការបរទេសថៃសីហស័ក្ដិពួងកេតកែវ
ដោយ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២៥ នៅពេលថ្មីៗនេះ អ្នកវិភាគវិស័យយោធាម្នាក់បានលើកឡើងនូវចំណុចដ៏ល្អមួយថា កងទ័ពថៃកំពុងអនុវត្តបែបយុទ្ធសាស្ត្រមួយហៅថា «ការបង្កហេតុជាយុទ្ធសាស្ត្រ» នៅក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយកម្ពុជា។ តាមខ្លឹមសារសំខាន់ យុទ្ធសាស្ត្រនេះផ្តោតលើគោលដៅនៃការបង្វែរប្រធានបទ និងទាមទារ «ភាពរងគ្រោះ» តាមរយៈការគំរាមកំហែង ការវាយប្រហារ និងសកម្មភាពផ្សេងទៀតដែលត្រូវបានសម្របសម្រួលយ៉ាងល្អិតល្អន់ ដើម្បីបង្កហេតុឱ្យកម្ពុជាធ្វើការវាយប្រហារជាមុន។ ខ្ញុំយល់ស្របនឹងការវាយតម្លៃនេះ និងការណែនាំថា កម្ពុជាមិនត្រូវធ្លាក់ចូលទៅក្នុងអន្ទាក់នៃសង្គ្រាមរបស់ថៃនោះទេ។ កម្ពុជាមានជំហរខ្ពស់ជាង។...
កម្ពុជា និងថៃ ចូលរួមក្នុងកិច្ចពិភាក្សាទូទៅនៅសម័យប្រជុំលើកទី៨០ របស់មហាសន្និបាតអង្គការសហប្រជាជាតិ
អង្គការសហប្រជាជាតិ គឺជាវេទិកាសម្រាប់ការធានាសន្តិសុខពិភពលោក។ វាអាចជាវេទិកាដ៏សំខាន់មួយនៅពេលខ្លះ សម្រាប់ការធានាសន្តិសុខក្នុងតំបន់ ឬសូម្បីតែនៅក្នុងមូលដ្ឋានផ្ទាល់ ប៉ុន្តែគឺនៅពេលដែល កាលៈទេសៈនោះសមស្របតែប៉ុណ្ណោះ។ ប្រទេសទាំងពីរ (កម្ពុជានិងថៃ) ស្ថិតនៅឆ្ងាយពីគ្នាក្នុងការដោះស្រាយជម្លោះ ប៉ុន្តែមិនមែនដោយសារភាគីទាំងពីរមិនមានចំណាប់អារម្មណ៍លើសន្តិភាពនោះទេ ប៉ុន្តែគឺដោយសារភាគីទាំងពីរនៅឆ្ងាយពីគ្នាក្នុងទស្សនៈប្រវត្តិសាស្ត្ររបស់ខ្លួន។ ប្រវត្តិសាស្ត្រគឺជាការចាប់ផ្តើម និងបញ្ចប់នៃជម្លោះជាច្រើន ព្រោះថានៅពេលដែលភាគីទាំងពីរអាចព្រមព្រៀងគ្នាលើអតីតកាលបាន ការខ្វែងគំនិតគ្នានាពេលបច្ចុប្បន្ន និងអនាគត នឹងក្លាយទៅជាការចរចា។ ជម្លោះឥឡូវនេះបង្ហាញពីឫសគល់នៃប្រវត្តិសាស្រ្ត ត្រឡប់ទៅអតីតកាលជាច្រើនទសវត្សរ៍ និងសតវត្សរ៍កន្លងមកហើយ និងយើងមិនគួរព្រងើយកន្តើយចំពោះសាវតារប្រវត្តិសាស្ត្រ និងស្ថានភាពនៃជម្លោះដែលតំណាងទាំងពីររបស់ប្រទេសកម្ពុជា និងថៃ នៅឯអង្គការសហប្រជាជាតិបានយោងបរិបទទាំងនេះនៅក្នុងសុន្ទរកថារបស់គេរៀងៗខ្លួន។...
ប្រទេសថៃកំពុងញុះញង់បង្កសង្គ្រាមដោយចេតនា ដោយប្រើប្រាស់វិធានការយោធា ដើម្បីសម្រេចបាននូវអ្វីដែលខ្លួនមិនអាចសម្រេចបានតាមរយៈផ្លូវច្បាប់នៃតុលាការ
ច្បាប់អន្តរជាតិបានឆ្លើយតបទៅលើករណីមួយចំនួន ទោះបីជាមិនគ្រប់រឿងទាំងអស់យ៉ាងណាក៍ដោយ នៅលើបញ្ហាព្រំដែនដែលប្រទេសថៃកំពុងតែមានជម្លោះជាមួយកម្ពុជា គឺជាបញ្ហាកំពុងទទួលរងការវាយប្រហារ ការឈ្លានពានដោយខុសច្បាប់ សូម្បីតែក្រោយពេលដែលមានដំណើរការសន្តិភាពត្រូវបានដាក់ឱ្យអនុវត្តរួចហើយក្តី ប្រតិបត្តិការនិងសកម្មភាពដ៏គ្រោះថ្នាក់របស់យោធាថៃ ដែលបង្កជាការរំខានធ្វើឡើងកៀកទៅនឹងសកម្មភាពរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា។ ខណៈពេលដែលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសហរដ្ឋអាមេរិក អាចមើលឃើញថាសកម្មភាពរបស់ប្រទេសថៃ គឺជាការផ្ទុះឡើងបណ្ដោះអាសន្ន ដាច់ដោយឡែក និងមានកម្រិតក្នុងបរិបទជម្លោះរ៉ាំរ៉ៃរវាងប្រទេសទាំងពីរយ៉ាងណាក្តី វាអាចជាសកម្មភាពទៅរួចដែលបង្ហាញថាទំហំជម្លោះបន្តកើនឡើង មានឫសគល់ពីបញ្ហាដទៃ ដែលមិនមែនជាបញ្ហាតូចតាចខាងលើអស់នេះ។ ខ្ញុំបារម្ភថា យើងកំពុងឈានចូលទៅក្នុងស្ថានការណ៍ថ្មី និងគ្រោះថ្នាក់ជាងមុន ដែលភាពសុទិដ្ឋិនិយមនៃផ្លូវឆ្ពោះទៅរកសន្តិភាពជាជំហានៗនឹងរលាយបាត់សូន្យ ហើយយើងនឹងប្រឈមមុខនឹងផ្លូវឆ្ពោះទៅរកជម្លោះជាបន្តបន្ទាប់ ដែលនឹងគ្មានអ្នកឈ្នះ ឬអ្នកចាញ់...
ភ្ជុំបិណ្ឌគ្រួសារខ្ញុំ
ជារៀងរាល់ឆ្នាំ ខែវស្សានៃរដូវបុណ្យភ្ជុំបិណ្ឌ បានឈានចូលមកដល់ ខ្ញុំតែងតែរឭកនូវរឿងរ៉ាវអនុស្សាវរីយ៍ជាច្រើនរវាងគ្រួសារខ្ញុំ និងទន្លេមេគង្គ ដែលបានចាក់ឫសយ៉ាងជ្រៅតាំងពីកុមារភាពរបស់ខ្ញុំរហូតមកដល់បច្ចុប្បន្ន។ មុននឹងចូលដល់សាច់រឿងនៃការចងចាំរបស់ខ្ញុំ ខ្ញុំសូមរំឭកពីជីវប្រវត្តិរបស់ឪពុកខ្ញុំជាមុនសិន ដើម្បីយល់កាន់តែច្បាស់ថា ហេតុអ្វីបានជាគ្រួសារយើងមានទំនាក់ទំនងយ៉ាងស្អិតល្មួតជាមួយត្រើយម្ខាងនៃទន្លេមេគង្គ? ឪពុករបស់ខ្ញុំឈ្មោះ ស្រេង ទិត្យ បច្ចុប្បន្នមានអាយុ ៥៥ ឆ្នាំ។ តាមការរៀបរាប់របស់ឪពុកខ្ញុំដើមឡើយ គាត់ជាអ្នករស់នៅភូមិក្រឡាពាស ឃុំព្រះរំកិល ដែលស្ថិតនៅត្រើយម្ខាងភូមិអូររុន ឃុំអូរស្វាយ នៃដងទន្លេមេគង្គ។ នៅពេលឪពុកខ្ញុំមានអាយុ ២៣ ឆ្នាំ...
កម្ពុជាគឺជាប្រទេសមួយដែលមិនចេះសាបសូន្យឡើយ
ខណៈពេលដែលពិធីបុណ្យភ្ជុំបិណ្ឌកំពុងប្រារព្ធ នេះគឺជាពេលវេលាដ៏សមរម្យមួយដើម្បីរំឭក និងគោរពចំពោះបុព្វការីជន និងវីរបុរសកម្ពុជាដែលបានរែកពុនបន្ទុកដ៏ធំធេង ក្នុងការថែរក្សាប្រជាជាតិយើង ក៏ដូចជាចំពោះវីរកងទ័ព និងប្រជាជនកម្ពុជា ព្រមទាំងក្រុមគ្រួសារ ដែលបានពលីជីវិតដើម្បីជាតិកម្ពុជាតាំងពីអតីតកាលរហូតមកទល់ពេលបច្ចុប្បន្ន។ យើងត្រូវតែចងចាំពីការលះបង់របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជនរងគ្រោះនៃជម្លោះ និងសង្គ្រាមនាពេលកន្លងមក។ ជាងនេះទៅទៀត យើងត្រូវតែចងចាំពីវីរកងទ័ពដែលបានពលីជីវិតក្នុងជម្លោះនាពេលថ្មីៗនេះជាមួយប្រទេសថៃ។ ប្រទេសជាតិយើង ជំពាក់គុណវីរកងទ័ពទាំងនេះ និងក្រុមគ្រួសាររបស់គាត់ ហើយការពលីជីវិតរបស់វីរកងទ័ព និងប្រជាជនកម្ពុជា ក្នុងអំឡុងជម្លោះជាមួយប្រទេសថៃនាពេលថ្មីៗនេះ យើងត្រូវតែបន្តប្តេជ្ញាចិត្តស្វះស្វែងរកយុត្តិធម៌សម្រាប់ពលិកម្មរបស់វីរកងទ័ពទាំងនោះ។ រាល់យុត្តិធម៌ទាំងអស់ ត្រូវផ្តោតចម្បងទៅលើការចងចាំ ដូច្នេះចាប់ពីថ្ងៃនេះតទៅ យើងអាចចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងស្វែងរកយុត្តិធម៌...
វីរកងទ័ពកម្ពុជាទាំង១៨រូប នៅតែស្ថិតក្រោមការបន្តឃុំខ្លួនពីសំណាក់រាជរដ្ឋាភិបាលថៃ ដោយនេះគឺជាការបំពារបំពានយ៉ាងច្បាស់ក្រឡែតទៅលើបទឈប់បាញ់ដែលបានស្នើឡើងដោយសហរដ្ឋអាមេរិក
ចំណុចផ្តោតដ៏សំខាន់ គឺការស្តារឡើងវិញនូវការជឿទុកចិត្ត និងការគោរពចំពោះបទឈប់បាញ់ ស្នើឡើងដោយសហរដ្ឋអាមេរិក ដែលសម្របសម្រួលដោយម៉ាឡេស៊ី។ វាគឺហាក់ដូចជាលឿនពេក ក្នុងការជំរុញឱ្យមានការបើកច្រកព្រំដែនឡើងវិញ ខណៈពេលដែលវីរកងទ័ពកម្ពុជាទាំង១៨រូប នៅតែស្ថិតក្រោមការបន្តឃុំខ្លួនពីសំណាក់រាជរដ្ឋាភិបាលថៃ ដោយនេះគឺជាការបំពារបំពានយ៉ាងច្បាស់ក្រឡែតទៅលើបទឈប់បាញ់ដែលបានស្នើឡើងដោយសហរដ្ឋអាមេរិក។ ការដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូប គឺជាបញ្ហាចម្បងដែលមិនត្រូវមើលរំលង ដោយសារតែបញ្ហាបន្ទាប់បន្សំដទៃទៀត ដូចជាការបើកច្រកព្រំដែនឡើងវិញនោះទេ។ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥...
មជ្ឈមណ្ឌលឯកសារកម្ពុជា៖ សាវតារសង្ខេបនៃការប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ តាមថេរដីការបស់ ព្រះបវរសត្ថា ហួរ សារិទ្ធិ វត្តលង្កាព្រះកុសមារាម
បុណ្យភ្ជុំបិណ្ឌនេះ មានប្រភពតាំងពីនៅក្នុងសម័យពុទ្ធកាលមកម៉្លេះ ចំណែកឯក្នុងព្រះរាជាណាចក្រកម្ពុជាយើងនេះគឺមានតាំងពីពុទ្ធសតវត្សរ៍ទី៣ក្នុងពុទ្ធទសវត្សរ៍២៣៤ឆ្នាំ។ ចាប់តាំងពីព្រះពុទ្ធសាសនាបានផ្សាយ មកដល់ដែនដីសុវណ្ណភូមិ ហើយដែលយើងបានជឿ និងគោរពប្រតិបត្តិជាហូរហែមក ប៉ុន្តែនៅក្នុងឯកសារព្រះរាជពង្សាវតារប្រទេសកម្ពុជា ក្នុងរជ្ជកាលព្រះករុណា ព្រះបាទហរិររាមាឥស្សរាធិបតីព្រះអង្គឌួង ចាប់ពីឆ្នាំ១៨៤៨ រហូតដល់ឆ្នាំ១៨៥៩ គឺមានសរសេរពាក់ព័ន្ធជាមួយ និងព្រះរាជពិធីទ្វាទសមាស ជាពិសេស គឺបុណ្យភ្ជុំបិណ្ឌនិងបុណ្យដាក់បិណ្ឌ។ ទាំងនេះគឺព្រះពុទ្ធសាសនា ពិធីបុណ្យភ្ជុំបិណ្ឌ ក៏ដូចជាបុណ្យនានា មានដំណើរដើមទងតាំងពីសម័យបុព្វកាលមក ប៉ុន្តែមានជារបៀបរបបជាក់លាក់ច្បាស់លាស់ គឺចាប់តាំងពីក្នុងរជ្ជកាលព្រះបាទហរិររាមាឥស្សរាធិបតី ព្រះអង្គឌួង ក្នុងឆ្នាំ១៨៤៨ ដល់...
ប្រាសាទព្រះវិហារនៅក្នុងប្រទេសកម្ពុជា៖ សន្តិភាពពិភពលោក
“ការប្រកាន់ខ្ជាប់ខ្ជួននូវច្បាប់អន្តរជាតិ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សន្តិភាព និងសន្តិសុខអន្តរជាតិ។ នីតិវិធីផ្លូវច្បាប់ផ្តល់ជាវិធីសាស្ត្រមួយក្នុងការដោះស្រាយជម្លោះ ដោយមិនចាំបាច់ប្រើប្រាស់ប្រដាប់អាវុធ។ ហេតុនេះ សាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិស្តីពីការគ្រប់គ្រងលើប្រាសាទព្រះវិហារ បានផ្តល់ជាមូលដ្ឋានស្របច្បាប់ជា សកលសម្រាប់ទំនាក់ទំនងប្រកបដោយសន្តិភាព និងយុត្តិធម៌ រវាងប្រទេសថៃនិងប្រទេសកម្ពុជា ខណៈពេលដែលប្រទេសទាំងពីរ កំពុងប្រឈមទៅនឹងបញ្ហានៅតាមបណ្តោយព្រំដែនរួមគ្នារបស់ខ្លួន។ ការប៉ុនប៉ងបន្ទាបតម្លៃ ឬផ្លាស់ប្តូរដោយបង្ខំទៅលើសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ ដែលបានសម្រេចដោយ អនុលោមទៅតាមច្បាប់ នឹងបង្កជាការប្រេះឆាយ៉ាងធ្ងន់ធ្ងរ ដែលមិនមែនតែចំពោះទំនាក់ទំនងរវាងប្រទេសថៃនិងប្រទសកម្ពុជាតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំពោះបទដ្ឋានក្នុងតំបន់ និងសកលលោក ដែលចាំបាច់សម្រាប់អនាគតរួមគ្នារបស់តំបន់អាស៊ីអាគ្នេយ៍ថែមទៀតផង។” ឆាំង យុ នាយក...
យុវជនយុវនារីកម្ពុជា៖ សង្គ្រាម និងសន្តិភាព
យុវជនយុវនារីកម្ពុជា អាចចូលរួមចំណែកថែរក្សាសន្តិភាពតាមរយៈ៖ ១) ការអប់រំ, ២) ការខិតខំបំពេញការងារ និង ៣) ការប្តេជ្ញាចិត្តចំពោះមនុស្សជាតិ។ ការអប់រំ គឺពិតជាចាំបាច់ណាស់ ពីព្រោះថាការអប់រំផ្តល់អានុភាពដល់យុវជនយុវនារីក្នុងការយល់ច្បាស់អំពីភាពទុច្ចរិត និងយល់ដឹងអំពីវិធីរារាំងភាពទុច្ចរិតទាំងនោះ។ ការខិតខំបំពេញការងារគឺមានសារសំខាន់ ពីព្រោះថាបុគ្គលដែលឈ្លាសវៃក្នុងពិភពលោក មិនអាចចូលរួមចំណែកសន្តិភាពបានឡើយ ប្រសិនបើគ្មានការខិតខំបំពេញការងារ។ ការខិតខំបំពេញការងារ គឺចាំបាច់ក្នុងការធានានូវភាព ការពារជាតិដ៏រឹងមាំ ហើយលើសពីទៅទៀត សន្តិភាពគឺមិនមែនងាយស្រួលនឹងសម្រេចបាននោះទេ។ ការរក្សាសន្តិភាព គឺពិបាកដូចទៅនឹងការសម្រេចបានសន្តិភាព ហើយយុវជនយុវនារីត្រូវតែមានវិន័យ...
សន្តិភាពកម្ពុជា ត្រូវបានសាកល្បងញាំញីដោយការឈ្លានពានរបស់ប្រទេសថៃ កំណត់ហេតុផ្ទាល់ខ្លួន អំពីសភាពការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ ចាប់ពីថ្ងៃ២៤-២៨ ខែកក្កដា ឆ្នាំ២០២៥
បទពិសោធន៍ឆ្លងកាត់ការប៉ះទង្គិចអាវុធនៅតាមទល់ដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ បានធ្វើឱ្យខ្ញុំយល់កាន់តែច្បាស់ថា សន្ដិភាពពិតជាមានតម្លៃឥតគណនា និងពិបាករកណាស់។ ឆ្លងកាត់ព្រឹត្ដិការណ៍ការប៉ះទង្គិចអាវុធពីរលើកធំៗរវាងប្រទេសទាំងពីរ នៅឆ្នាំ២០០៨ និង២០២៥នេះដោយផ្ទាល់ បានជំរុញចិត្ដឱ្យខ្ញុំមានមនសិការស្នេហាជាតិកាន់តែខ្ពស់។ ខាងក្រោមនេះ គឺជាកំណត់ហេតុនៃការចងចាំរបស់ខ្ញុំទាក់ទងទៅនឹងការប៉ះទង្គិចអាវុធព្រំដែនកម្ពុជា-ថៃរយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅវេលាម៉ោង៨:៣៩នាទីព្រឹក ខ្ញុំបានទទួលទូរសព្ទពីទីស្នាក់ការកណ្ដាលមជ្ឈមណ្ឌលឯកសារកម្ពុជានៅរាជធានីភ្នំពេញ សួរបញ្ជាក់អំពីសភាពការណ៍នៅប្រាសាទតាមាន់ធំក្នុងភូមិសាស្រ្ដខេត្ដឧត្ដរមានជ័យ ថាមានការផ្ទុះអាវុធពិតប្រាកដមែនឬយ៉ាងណា។ នៅពេលនោះ...
ប្រទេសថៃ ត្រូវតែបញ្ឈប់ការបង្វែរប្រធានបទទៅរកបញ្ហាបន្ទាប់បន្សំ
រាជរដ្ឋាភិបាលថៃបានបង្កើនការយកចិត្តទុកដាក់ទៅលើបញ្ហាគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅតាមបណ្ដោយព្រំដែន នេះគឺមិនមែនជារឿងខុសឆ្គងអ្វីទេ។ បញ្ហាគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ គឺជាបញ្ហាដែលកើតមានជាច្រើនទសវត្សរ៍កន្លងមក ហើយខ្ញុំជឿជាក់ថាប្រជាជនកម្ពុជាយល់ស្របចំពោះគំនិតថាអាវុធដ៏ស្ងប់ស្ងាត់ទាំងនេះដែលបន្សល់ទុកពីសង្គ្រាម បានសម្លាប់ ឬបង្កជាពិការភាពលើប្រជាជនស្លូតត្រង់រាប់ពាន់នាក់នៃប្រទេសទាំងពីរ នៅសងតាមខាងព្រំដែន។ ទោះបីជាយ៉ាងណាក្តី ផ្អែកទៅលើស្ថានការណ៍នៅតាមបណ្ដោយព្រំដែននាពេលបច្ចុប្បន្ន បញ្ហាគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគឺមិនមែនជាបញ្ហាចម្បងបំផុត ដែលរារាំងដល់ដំណើរការសន្តិភាពនោះទេ។ ប្រទេសថៃត្រូវតែបញ្ឈប់ការបង្វែរប្រធានបទទៅរកបញ្ហាបន្ទាប់បន្សំ ហើយងាកមកផ្តោតទៅលើបញ្ហាចម្បងនៅចំពោះមុខវិញ គឺការប្តេជ្ញាចិត្តប្រកបដោយតម្លាភាព យ៉ាងស្មោះត្រង់ និងឥតលក្ខខណ្ឌ ដើម្បីសម្រេចបាននូវសន្តិភាពតាមបណ្តោយព្រំដែន។ គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ គ្រាន់តែជាសមាសធាតុផ្សំមួយផ្នែកនៃបញ្ហាជាយុទ្ធសាស្ត្រនេះតែប៉ុណ្ណោះ...
យោធាថៃ និងសកម្មភាពលុកលុយឈ្លានពាននៅក្នុងខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា
ដោយសារស្ថានភាពតានតឹងនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ភាគីទាំងពីរគប្បីចៀសវាងរាល់សកម្មភាពគំរាមកំហែង, ញុះញង់ ឬប្រឆាំងទៅនឹងស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាព។ ទំនាក់ទំនងការទូតរបស់ប្រទេសថៃ ទំនងជាផ្តោតលើដំណើរការសម្រេចបាននូវសន្តិភាព ប៉ុន្តែសកម្មភាពជាក់ស្តែងនៅមូលដ្ឋាន បង្ហាញអំពីយុទ្ធនាការយោធាថៃ បន្តឥតស្រាកស្រាន្ត ក្នុងការឆ្លៀតឱកាសបម្រើដល់ឧបាយកលរបស់ខ្លួននៅតាមបណ្តោយព្រំដែន ដែលប៉ះពាល់ ដល់សន្តិភាព។ ជម្លោះប្រដាប់អាវុធនេះគឺមិនមែនជាល្បែងកម្សាន្តទេ វាគឺជាបញ្ហាដ៏ធ្ងន់ធ្ងរដែលរុញច្រានដល់ការស្លាប់រស់នៃជីវិតមនុស្ស ដែលយោធាថៃគួរតែគិតគូពិចារណាឱ្យបានត្រឹមត្រូវ។ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ប្រភពរូបថត៖ បណ្តាញសង្គមក្នុងប្រទេសកម្ពុជា...
អំពើប្រល័យពូជសាសន៍នៅភ្នំដងរែក
«រដ្ឋាភិបាលថៃមិនបានប្តេជ្ញាចិត្តគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិឱ្យបានពេញលេញទេ»។ – ការបំពានលើអនុសញ្ញាអន្តរជាតិ គឺជាបញ្ហាធ្ងន់ធ្ងរ ដែលទាមទារឱ្យមានការស៊ើបអង្កេតយ៉ាងទូលំទូលាយអំពីអង្គហេតុ និងការពិនិត្យភស្តុតាងដោយប្រុងប្រយ័ត្ន មុនពេលប្រញាប់ឈានទៅរកការសន្និដ្ឋាន និងត្រូវការព័ត៌មានបន្ថែម។ ទោះបីជាការដែលមិនប្រញាប់ធ្វើសន្និដ្ឋានជាផ្នែកមួយយ៉ាងសំខាន់ក៏ដោយ ផ្អែកលើការយល់ដឹងរបស់យើងនាពេលបច្ចុប្បន្នអំពីស្ថានការណ៍ជាក់ស្តែង មានហេតុផលជាច្រើនដែលអាចឱ្យជឿជាក់បានថា រដ្ឋាភិបាលថៃមិនបានប្តេជ្ញាចិត្តក្នុងការអនុវត្តតាមច្បាប់មនុស្សធម៌អន្តរជាតិឱ្យបានពេញលេញទេ។ – អនុសញ្ញាស្តីពីការមិនអនុវត្តច្បាប់កំណត់ចំពោះឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ (អនុម័តដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ១៩៦៨) បានកំណត់ថា ឧក្រិដ្ឋកម្មសង្គ្រាម រួមទាំងការបំពានយ៉ាងធ្ងន់ធ្ងរនៃអនុសញ្ញាទីក្រុងហ្សឺណែវ មិនមែនជាកម្មវត្ថុនៃការកំណត់ផ្នែកច្បាប់នោះទេ។ ចំពោះការរំលោភលើច្បាប់អន្តរជាតិផ្សេងទៀត ស្ថានភាពកាន់តែពិបាកកំណត់ ហើយវាពិតជាអាស្រ័យលើកាលៈទេសៈនៃការរំលោភបំពាន ច្បាប់ពាក់ព័ន្ធ និងយន្តការអនុវត្តដែលមានស្រាប់។...
សត្រូវអរូបី៖ តើសារធាតុគីមី «ផូស្វ័រពណ៌ស» កំពុងបំផ្លាញដែនដីកម្ពុជា បង្កជាផលប៉ះពាល់ដល់អាយុជីវិតប្រជាជនកម្ពុជា និងដួងព្រលឹងកម្ពុជាយ៉ាងដូចម្តេច?
—អណ្តាតភ្លើងឆាបឆេះយ៉ាងស្ងប់ស្ងាត់ ដែលបន្សល់ជាគ្រោះថ្នាក់យូរអង្វែង៖ ការបំផ្លិចបំផ្លាញបរិស្ថាន, មនុស្សជាតិ និងភាពខ្ទេចខ្ទាំដែលមិនអាចស្រោចស្រង់បាន បង្កឡើងដោយសង្គ្រាម។ ក្នុងអំឡុងសង្រ្គាម សញ្វវុធខ្លះសម្លាប់មនុស្សដោយចំហ ប៉ុន្តែខ្លះទៀតសម្លាប់មនុស្សដោយស្ងប់ស្ងាត់ ដូចជាសារធាតុគីមី «ផូស្វ័រពណ៌ស» ដែលបន្សល់ផលប៉ះពាល់យូរអង្វែង និងការបំផ្លិចបំផ្លាញសន្សឹមៗ។ យោងតាមអង្គការសុខភាពពិភពលោកសារធាតុគីមី «ផូស្វ័រពណ៌ស» គឺជាសារធាតុគីមីដែលឆេះឡើងនៅពេលប៉ះជាមួយខ្យល់ ហើយបង្កើតជាកម្ដៅយ៉ាងខ្លាំង និងផ្សែងពុលយ៉ាងក្រាស់។ ផលប៉ះពាល់នៃសារធាតុគីមី «ផូស្វ័រពណ៌ស» អាចបណ្តាលឲ្យមានការរលាកធ្ងន់ធ្ងរ, ការបំផ្លិចបំផ្លាញលើប្រព័ន្ធដង្ហើម ព្រមទាំងការបំពុលដីនិងទឹក ដែលបង្កជាហានិភ័យធ្ងន់ធ្ងរដល់សុខភាពមនុស្ស និងបរិស្ថាន។...
ប្រទេសថៃមិនមែនជាសមាជិករបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិទេប៉ុន្តែប្រទេសកម្ពុជាវិញគឺជាសមាជិក
ប្រទេសថៃមិនមែនជាសមាជិករបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិទេ ប៉ុន្តែប្រទេសកម្ពុជាវិញគឺជាសមាជិក ហើយការបំពានមកលើសមាជិករបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ អាចបង្កើតយុត្តាធិការសម្រាប់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ប្រសិនបើការបំពាននោះពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មដែលមានក្នុងលក្ខន្តិកៈទីក្រុងរ៉ូម (ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ អំពើប្រល័យពូជសាសន៍ ឬការឈ្លានពាន)។ យុត្តាធិការរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ គឺផ្អែកលើថាតើឧក្រិដ្ឋកម្មបានកើតឡើងនៅក្នុងទឹកដីរបស់ប្រទេសសមាជិក ឬប្រសិនបើជនល្មើស គឺជាជនជាតិនៃប្រទេសសមាជិក។ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ រូបភាព៖ San Bunsim ...
ការទាមទាររកអធិបតេយ្យភាព និងយុត្តិធម៌របស់កម្ពុជា
ប្រទេសកម្ពុជាគឺជាប្រទេសតូចមួយដែលមានស្មារតីយ៉ាងក្លៀវក្លា ធ្លាប់បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់បង្កឡើងដោយសង្គ្រាម ភាពចលាចលផ្ទៃក្នុង និងសោកនាដកម្មនៃអំពើប្រល័យពូជសាសន៍ ខ្មែរក្រហម ដែលបានឆក់យកជីវិតមនុស្សអស់រាប់លាននាក់។ នៅក្នុងរយៈកាលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ប្រទេសកម្ពុជាបានចាប់ផ្តើមដំណើរការស្តារប្រទេសជាតិឡើងវិញយ៉ាងត្រដាបត្រដួស តាមរយៈការកសាងសន្តិភាពជាបណ្តើរៗ និងបណ្ដុះក្តីសង្ឃឹមសម្រាប់អនាគតដ៏ភ្លឺស្វាងមួយ។ ទោះបីជាកម្ពុជាខិតខំស្រវាស្រទេញសម្រេចបាននូវសមិទ្ធផលទាំងនេះយ៉ាងណាក្តី ការគំរាមកំហែងពីជម្លោះនានា នៅតែបន្តយាយីមកលើជាតិមាតុភូមិកម្ពុជានៃយើង។ តើប្រជាជាតិកម្ពុជារបស់យើងត្រូវបន្តទទួលរងប្រទូសរ៉ាយ និងអសន្តិសុខរហូតដល់ពេលណា? តើពេលណាទើបកម្ពុជាអាចស្គាល់សន្តិភាព និងស្ថិរភាពយូរអង្វែង? ប្រវត្តិសាស្ត្ររបស់យើងមិនត្រឹមតែបានដិតដាមដោយជម្លោះផ្ទៃក្នុងតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដោយការឈ្លានពានម្តងហើយម្តងទៀតពីសំណាក់ប្រទេសជិតខាងដែលយើងធ្លាប់ហៅថា «ភឿន»។ ជម្លោះព្រំដែនបច្ចុប្បន្នជាមួយប្រទេសថៃ មិនមែនជាជម្លោះកើតឡើងថ្មីៗនោះទេ ដើមចមនៃជម្លោះនេះ យ៉ាងហោចណាស់បានកើតមានតាំងពីឆ្នាំ១៩៤៦មកម្ល៉េះ គឺនៅពេលដែលប្រទេសថៃត្រូវប្រគល់អតីតទឹកដីមួយផ្នែករបស់កម្ពុជាដែលខ្លួនធ្លាប់កាន់កាប់ដោយខុសច្បាប់...
ភស្តុតាងនៅអំឡុងពេលឈ្លានពានរបស់ថៃ ឆ្នាំ២០២៥
ខ្ញុំសង្ឃឹមថាក្រសួងការពារជាតិ នឹងប្រមែប្រមូលរាល់ភស្តុតាងកាលៈទេសៈនានា ដែលអាចធ្វើទៅបានដោយការធ្វើបែបនេះមិនមែនត្រឹមតែស្របទៅតាមច្បាប់ប៉ុណ្ណោះទេ ថែមទាំងដើម្បីបុព្វហេតុគោលនយោបាយក្នុងការធានាបាននូវការពិត អំពីអ្វីដែលបានកើតមានឡើង និងកំពុងតែកើតមាននៅតាមព្រំដែន ធានាថាភស្តុតាងទាំងនោះ មិនត្រូវបានបំភ្លៃ សាបរលាប ឬលុបបំបាត់ ដោយភាគីណាមួយតាមរយៈសកម្មភាពខុសច្បាប់។ ការប្រមែប្រមូលភស្តុតាង គឺមានវិសាលភាពលើសពីការសម្ភាសន៍ប្រជាជន និងការចងក្រងឯកសារភស្តុតាង។ ការប្រមែប្រមូលភស្តុតាង រួមបញ្ចូលទាំងការអភិរក្សទីតាំងឧក្រិដ្ឋកម្មនិងទីតាំងដែលរងផលប៉ះពាល់ពីសកម្មភាពខុសច្បាប់។ ទីតាំងជាក់លាក់មួយចំនួននៅក្នុងខេត្តព្រះវិហារ(ដូចជាតំបន់ប្រវត្តិសាស្ត្រយោធាជាដើម) ផ្តល់ឱកាសដល់រាជរដ្ឋាភិបាល ក្នុងការកែប្រែទីតាំងទាំងនេះឱ្យទៅជា មជ្ឈមណ្ឌលសន្តិភាពព្រះវិហារ ឬ បូជនីយដ្ឋានរំឭក។ មជ្ឈមណ្ឌលសន្ដិភាព ឬ បូជនីយដ្ឋាននេះ...
សេចក្តីប្រកាសថា ជំទាវទី១ របស់កម្ពុជា បណ្ឌិត ពេជ្រ ច័ន្ទមុនី ហ៊ុន ម៉ាណែត បានទទួលពានរង្វាន់ ២០២៥ ពានរង្វាន់ញញឹមអាស៊ី
សេចក្តីប្រកាសថា ជំទាវទី១ របស់កម្ពុជា បណ្ឌិត ពេជ្រ ច័ន្ទមុនី ហ៊ុន ម៉ាណែត បានទទួលពានរង្វាន់ ២០២៥ ពានរង្វាន់ញញឹមអាស៊ី ដូចដែលទស្សនវិទូសូក្រាតបានយល់ឃើញថា “សម្រស់ពិតគឺមិនអាចប្រែប្រួលបាន និងអស់កល្បជានិច្ច រស់នៅក្នុងអាណាចក្រនៃទម្រង់ ឬគំនិត ជាជាងរូបរាងកាយ”។ ទស្សនវិជ្ជារបស់លោកណែនាំថា “សម្រស់ ក្នុងបេះដូងរបស់ស្ត្រី ដែលបង្ហាញឱ្យឃើញតាមរយៈគុណធម៌ និងប្រាជ្ញារបស់នាង គឺមានសារៈសំខាន់ និងយូរអង្វែងជាងរូបរាងកាយរបស់នាងទៅទៀត”។ ក្របខណ្ឌទស្សនវិជ្ជានេះផ្តល់នូវកញ្ចក់ដ៏គួរឱ្យទាក់ទាញមួយ...
ទាហានថៃបានព័ទ្ធបន្លាលួសយកផ្ទះរបស់ខ្ញុំនៅថ្ងៃទី១៣ ខែសីហាៈ យុត្តិធម៌នៅឯណា?
ទាហានថៃបានព័ទ្ធបន្លាលួសយកផ្ទះរបស់ខ្ញុំនៅថ្ងៃទី១៣ ខែសីហាៈ យុត្តិធម៌នៅឯណា? ខ្ញុំបានធ្វើបទសម្ភាសន៍ជាមួយ អ្នកមីង នួន អូន តាមទូរសព្ទរយៈពេលកន្លះម៉ោង នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ អំពីហេតុការណ៍ដែលទាហានថៃបានបង្ខំឲ្យគាត់ចាកចេញពីផ្ទះ ដើម្បីព័ទ្ធបន្លាលួសយកផ្ទះរបស់គាត់ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥។ ខាងក្រោមនេះគឺជាការរៀបរាប់របស់គាត់៖ ខ្ញុំឈ្មោះ នួន អូន អាយុ៦២ឆ្នាំ ស្វាមីឈ្មោះ តាំង នី អាយុ៦១ឆ្នាំ។...
ថៃបន្តឃុំខ្លួនវីរកងទ័ពកម្ពុជា
ថៃបន្តឃុំខ្លួនវីរកងទ័ពកម្ពុជា ដែលយោធាថៃចាត់ទុកថាជាឈ្លើយសឹក អាចស្របតាមមាត្រា២នៃសន្ធិសញ្ញាទីក្រុងហ្សឺណែវ ខណៈភាគីម្ខាងនៃជម្លោះអាចឃុំខ្លួនឈ្លើយសឹករហូតទាល់តែជម្លោះបានបញ្ចប់។ ទោះបីជាយ៉ាងណាក្តី ទង្វើរបស់ថៃនេះមិនបានសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងដោយសុចរិត ដើម្បីផលប្រយោជន៍នៃការថែរក្សាសន្តិភាព និងការបញ្ឈប់សង្គ្រាមនោះទេ។ ឈ្លើយសឹកត្រូវតែដោះលែង និងបញ្ជូនត្រលប់ទៅកាន់មាតុភូមិវិញដោយគ្មានការពន្យាពេលឡើយ នៅពេលដែលសង្គ្រាមបានបញ្ចប់ទៅហើយ។ ហេតុនេះ នៅពេលបទឈប់បាញ់បានចូលជាធរមាន ការឃុំខ្លួនឈ្លើយសឹកនៅតែបន្ត គឺបានបញ្ជាក់អំពីចេតនារបស់ថៃក្នុងការបន្តធ្វើសង្គ្រាម។ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ រូបភាព៖ បណ្តាញសង្គមកម្ពុជា...
គោលនយោបាយមុខពីរ របស់រដ្ឋាភិបាលថៃនិងយោធាថៃ
បញ្ហាតែងតែងកើតមានឡើង នៅពេលដែលប្រទេសមួយមានការបែងចែកជាពីរបក្សផ្សេងគ្នានៅក្នុងការអនុវត្តយុទ្ធសាស្ត្រការទូតរបស់ខ្លួន ហើយប្រទេសថៃកំពុងតែប្រឈមទៅនឹងបញ្ហានេះ។ ខណៈដែល រដ្ឋាភិបាលថៃ និងយោធាថៃ អះអាងថាខ្លួនឈរលើជំហររួបរួមតែមួយ ក៏ប៉ុន្តែការពិតជាក់ស្តែង ប្រទេសនេះ មានទស្សនៈយល់ឃើញ ឥរិយាបថ និងសំឡេងពីរខុសពីគ្នាដាច់ស្រឡះ។ ការបែកខ្ញែកនេះ បានចោទជាបញ្ហាប្រឈមជាក់លាក់ ដែលមិនមែនចំពោះតែប្រទេសជិតខាងខ្លួន ក្នុងការបកស្រាយអំពីចេតនាពិតប្រាកដរបស់ថៃតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំពោះប្រទេសលោកខាងលិច និងពិភពលោកថែមទៀតផង ក្នុងការស្វែងយល់អំពីសកម្មភាពរបស់ថៃដោយផ្អែកទៅលើអ្វីដែលប្រទេសនេះបានលើកឡើង។ វត្តមាន ក្រុមយោធាថៃប្រកាន់ជំហរជ្រុសហួសហេតុនៅផ្នែកម្ខាង និងរដ្ឋាភិបាលស៊ីវិលថៃដែលប្រកាន់ជំហរការទូតនៅផ្នែកម្ខាងទៀត គឺពិតជាពិបាកក្នុងការយល់ដឹងថាតើភាគីម្ខាង ឬភាគីណាមួយ គ្រប់គ្រងនៅពេលណា...
រាជរដ្ឋាភិបាលកម្ពុជា មិនមែនជាអ្នកទទួលខុសត្រូវចំពោះបរាជ័យរបស់យោធាថៃ ក្នុងការដោះមីនឲ្យបានត្រឹមត្រូវ នៅក្នុងដែនអធិបតេយ្យភាពរបស់ថៃនោះទេ
ចំពោះបញ្ហាគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនានា វាពិតជាចាំបាច់ណាស់ក្នុងការទទួលស្គាល់ថា តំបន់ដែលភាគីថៃបានទទួលរងគ្រោះ គឺជាតំបន់ដែលស្ថិតក្រោមការបង្កប់គ្រាប់មីន ការទម្លាក់គ្រាប់បែក និងការបាញ់ផ្លោងដោយកាំភ្លើងធំជាច្រើនលើកច្រើនសា។ តំបន់ទាំងនេះ មិនមែនជាតំបន់ដែលមានសុវត្ថិភាពទេ ជាពិសេសនៅពេលដែលតំបន់ទាំងនោះ ជាតំបន់ដែលតែងតែមានមនុស្សធ្វើដំណើរឆ្លងកាត់ជាច្រើន។ ការពិចារណាបន្ថែមលើបញ្ហានេះ គួរតែត្រូវធ្វើឡើង។ ផ្អែកលើបច្ចេកវិទ្យាកំណត់ទីតាំង ជីភីអេស (GPS) ភាគីថៃមិនគួរត្អូញត្អែរអំពីការរងគ្រោះដោយសារគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលកើតមានឡើងនៅលើដែនដីរបស់កម្ពុជាឡើយ ពីព្រោះថាតាមសមត្ថភាពបច្ចេកទេស ប្រសិនបើភាគីថៃទទួលរងគ្រោះនៅក្នុងតំបន់នេះ ភាគីថៃត្រូវទទួលស្គាល់ការពិតដែលថាខ្លួនបានឈ្លានពានដោយខុសច្បាប់មកក្នុងទឹកដីរបស់កម្ពុជា។ ផ្ទុយទៅវិញ រាជរដ្ឋាភិបាលកម្ពុជាមិនមែនជាអ្នកទទួលខុសត្រូវចំពោះបរាជ័យរបស់យោធាថៃ...
សុបិនរបស់វីរបុរស រឿងរ៉ាវរបស់ជនជាតិខ្មែរដែលត្រូវបានសម្លាប់ដោយការឈ្លានពានរបស់ថៃ ឆ្នាំ២០២៥
ការកំណត់ភាពជាវីរបុរសក្នុងគ្រានៃការឈ្លានពាន។ តើយើងកំណត់ វីរបុរស ដោយរបៀបណា? តើវីរបុរសត្រូវតែជាកងទ័ពដែលត្រូវស្លាប់ក្នុងសង្គ្រាម ជាមន្ត្រី ឬជាអ្នកដឹកនាំ? តើវីរបុរសត្រូវតែជាបុគ្គលដែលបានទទួលការបណ្តុះបណ្តាលខ្ពស់ មានការអប់រំ ឬក៏មានភាពឆ្លាតវៃមែនដែរឬទេ? ពិភពលោកសម័យទំនើបកំណត់អត្តសញ្ញាណវីរបុរសនៅក្នុងបរិបទនៃអ្នកល្បីលើបណ្តាញសង្គម អត្តពលិក និងភាពយន្ត ឬតារាល្បីល្បាញក្នុងវិស័យសិល្បៈ និងវប្បធម៌ជាន់ខ្ពស់ផ្សេងទៀត ប៉ុន្តែនិយមន័យនៃ វីរបុរស មិនត្រូវបានតំណាងដោយអ្វីៗដែលមានស្ថិរភាពខ្លីៗ ដែលផ្លាស់ប្តូរជាញឹកញាប់ ឬពេលវេលាឥតសារសំខាន់នោះទេ។ វីរបុរស គឺជាអ្នកដែលលះបង់ខ្លួនឯង ដោយមិនរំពឹងអ្វីថានឹងមានត្រឡប់មកវិញ។ តម្លៃរបស់ វីរបុរស...
ការតស៊ូដើម្បីរស់រានមានជីវិត
នៅពេលដែលមាននរណាម្នាក់ទម្លាក់គ្រាប់បែកមកលើអ្នកដោយសារតែអ្នកជាជនជាតិខ្មែរ ប្រតិកម្មរបស់អ្នកមិនគួរត្រូវបានគេយល់ច្រឡំថាជា «ជាតិនិយម» នោះទេ ប៉ុន្តែវាគឺជា «ការតស៊ូដើម្បីរស់រានមានជីវិត»។ នៅចំពោះមុខអំពើហិង្សាដែលគ្មានទីបញ្ចប់ វាជារឿងធម្មតាទេក្នុងការតបតវិញ។ ការការពារជីវិតរបស់ខ្លួន សហគមន៍របស់ខ្លួន និងអត្តសញ្ញាណរបស់ខ្លួនក្នុងនាមជាក្រុមជាតិនោះ គឺត្រូវបានការពារដោយអនុសញ្ញាស្ដីពីអំពើប្រល័យពូជសាសន៍ និងច្បាប់សិទ្ធិមនុស្ស។ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ រូបចម្លាក់៖ មេទ័ពកម្ពុជា មានមុខ៨ ដោយ លី ស៊ុយ...
អតីតទីតាំងឧក្រិដ្ឋកម្មសម័យខ្មែរក្រហមត្រូវបានចុះនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
នៅថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥ នេះ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានសម្រេចជាឯកច្ឆន្ទចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ រួមមានអតីតមន្ទីរឃុំឃាំង ម-១៣, សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ដែលជាទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» នៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាសម័យប្រជុំលើកទី៤៧ នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការទទួលស្គាល់ជាផ្លូវការនេះ គឺជាជំហានដ៏ចាំបាច់ សបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងជាសកល ក្នុងការធានាថាប្រវត្តិសាស្ត្រនៃរបបខ្មែរក្រហម ដែលបានឆក់យកជីវិតប្រជាជនកម្ពុជា ប្រមាណជាង ១លាន៧សែននាក់ នឹងមិនត្រូវបានបំភ្លេច ហើយមេរៀននៃសោកនាដកម្មនេះ នឹងត្រូវបានសិក្សារៀនសូត្រមិនមែនតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងនៅទូទាំងពិភពលោកថែមទៀតផង។ អស់រយ:កាលជាច្រើនទសវត្សរ៍ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង...
អធិបតេយ្យភាពរបស់កម្ពុជាកំពុងប្រឈមនឹងហានិភ័យ, ប៉ុន្តែមិនមែនដោយសារតែជម្លោះព្រំដែនបច្ចុប្បន្ននេះទេ
ការប៉ះទង្គិចគ្នាថ្មីៗនេះនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បានធ្វើឲ្យជម្លោះដ៏រ៉ាំរ៉ៃមួយជុំវិញបញ្ហាព្រំដែនកម្ពុជាផ្ទុះឡើងវិញ ក៏ប៉ុន្តែទោះបីជាព្រឹត្តិការណ៍នេះបង្កជាសោកនាកម្ម និងភាពចម្រូងចំរាស់ យ៉ាងណាក្តី ជាពិសេសករណីនៃការស្លាប់របស់យុទ្ធជនកម្ពុជាម្នាក់ដែលជាក់ស្តែងអាចបញ្ចៀសបាន គឹសុទ្ធតែមិនមែនជាបញ្ហប្រឈមចំពោះអធិបតេយ្យភាពរបស់កម្ពុជា ដែលយើងគួរភ័យខ្លាចនោះឡើយ។ អធិបតេយ្យភាពរបស់កម្ពុជា គឺធំធេងណាស់ លើសពីការប៉ះទង្គិច និងជម្លោះព្រំដែនទ្រង់ទ្រាយតូចជាមួយប្រទេសជិតខាង។ ប្រជាជនកម្ពុជាគួរមានមោទកភាព និងទំនុកចិត្តកាន់តែខ្លាំងឡើង ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលបានអនុវត្តសកម្មភាពប្រកបដោយវិន័យ វិជ្ជាជីវៈ និងយុទ្ធសាស្ត្រការទូត ក្នុងការដោះស្រាយជម្លោះតាមវិធីសាស្ត្រដ៏ល្អប្រសើរបំផុតឆ្ពោះទៅសន្តិភាព ព្រមទាំងអាចរក្សាបាននូវសេចក្ដីថ្លៃថ្នូររបស់កម្ពុជា។ នេះគឺជាពេលវេលាមួយ សម្រាប់មោទកភាពជាតិ និងការរួបរួមជាតិ។ អធិបតេយ្យភាពរបស់ប្រជាជាតិខ្មែរ បានលាតសន្ធឹងមកអស់រយៈកាលជាច្រើនសតវត្សរ៍...
ភាពប្រឈមមុខនឹងឋានានុក្រមវប្បធម៌៖ កេរដំណែលអាណានិគម និងជម្លោះសម័យទំនើប
អ្នកវិទ្យាសាស្ត្រនយោបាយជនជាតិអាមេរិក លោក Samuel Huntington ធ្លាប់បានទស្សន៍ទាយថា ជម្លោះពិភពលោកនាពេលអនាគតនឹងមិនមែនដោយសារមនោគមវិជ្ជា ឬសេដ្ឋកិច្ចនោះទេ ប៉ុន្តែដោយភាពខុសគ្នាខាងវប្បធម៌។ លោកបានលើកឡើងថា «ការបែងចែកដ៏ធំធេងក្នុងចំណោមមនុស្សជាតិ និងប្រភពសំខាន់នៃជម្លោះនឹងជាវប្បធម៌»។ ទស្សនៈនេះបានបង្ហាញថា វប្បធម៌របស់ជាតិសាសន៍មួយចំនួននឹងត្រូវបានចាត់ទុកថា ប្រសើរជាងវប្បធម៌របស់ជាតិសាសន៍មួយផ្សេងទៀត ដែលអាចបង្កឱ្យមានទស្សនៈឋានានុក្រមនៃវប្បធម៌។ ការអះអាងបែបនេះត្រូវបានគាំទ្រយ៉ាងខ្លាំងដោយអ្នករិះគន់នៅក្រោយអាណានិគម និងអ្នកប្រឆាំងនឹងអាណានិគមនិយម។ អ្នករិះគន់ដ៏លេចធ្លោម្នាក់នៃឋានានុក្រមវប្បធម៌គឺ Aimé Césaire ដែលជាបុគ្គលដំបូងក្នុងការប្រឆាំងអាណានិគមនិយម។ លោកបានជំទាស់នឹងនិយមន័យរបស់លោកខាងលិចអំពីមនុស្សជាតិ និងសង្កត់ធ្ងន់លើបទពិសោធន៍របស់ប្រជាជនដែលត្រូវបានគេត្រួតត្រា ដោយបានអះអាងថា «អារ្យធម៌របស់ជាតិសាសន៍ណាដែលទទួលស្គាល់ការធ្វើអណានិគម...
ហុង កៀវ ៖ ព្រះពុទ្ធនៅតែចូលនិព្វាន កាលៈទេសៈស្រុកទេសវាត្រូវបត់បែន
«ព្រះពុទ្ធនៅតែចូលនិព្វាន កាលៈទេសៈស្រុកទេសវាត្រូវបត់បែន» ឃ្លានេះគឺជាការឆ្លើយតបរបស់ ហុង កៀវ ទៅកាន់សំណួរអំពីវិធីសាស្រ្តដើម្បីធ្វើការកាត់ចិត្ត កុំឱ្យនឹករឭកដល់កូនៗរបស់គាត់ចំនួនបួននាក់ដែលបានបាត់ខ្លួន និងស្លាប់ក្នុងរបបខ្មែរក្រហម។ កូនៗរបស់ ហុង កៀវ ដែលបានបាត់ខ្លួននិងស្លាប់មានឈ្មោះដូចជា៖ ជ្រុង, អេង, ប៉ុក និង ឡង់ ឌី ហៅ អុល[1]។ យោងតាមខ្លឹមសារពាក្យព្រះពុទ្ធនៅតែចូលនិព្វាន ហុង កៀវ ចង់សំដៅទៅលើជីវិតកូនៗរបស់គាត់ ដែលសុទ្ធតែជាកម្លាំងមនុស្សយើង...
ឯកឧត្តមឧត្តមសេនីយ៍ឯក ស៊ាម ហ៊ មេបញ្ជាការរងកងទ័ពជើងគោក បានរួមចំណែកអនុវត្តនយោបាយ ឈ្នះឈ្នះ និងការងារប្រវត្តិសាស្រ្តយោធា
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាម ហ៊ មេបញ្ជាការរងកងទ័ពជើងគោក និងជាប្រធានគណៈកម្មការប្រវត្តិសាស្រ្តយោធា(ស្តាំទី២) និងសហការី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាម ហ៊ មេបញ្ជាការរងកងទ័ពជើងគោក កាលនៅជាអនុបញ្ជាការយោធាខេត្តតាកែវ និងជាមេបញ្ជាការយោធាប្រចាំទិសត្រពាំងអណ្ដើក ស្រុកត្រំាកក់ បានប្រថុយជីវិត ឡើងភ្នំឱរ៉ាល់អនុវត្ត នយោបាយឈ្នះ ឈ្នះ ដោយទៅបញ្ចុះបញ្ចូល មេទ័ពខ្មែរក្រហមនៃកងពលលេខ១៨ ឲ្យបញ្ចប់ការតស៊ូ និងចូលរួមជីវភាពនយោបាយជាមួយរដ្ឋាភិបាលកម្ពុជា។ អំឡុងឆ្នាំ១៩៩៦ ឯកឧត្តម...
ពិធីបង្សុកូល ឧទ្ទិសកុសលជូនអដ្ឋិធាតុចំនួន៤៦៤ និងអ្នកបាត់បង់ជីវិតក្នុងរបបខ្មែរក្រហម
នៅវេលាម៉ោង ៧ កន្លះព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ មជ្ឈមណ្ឌលឯកសារកម្ពុជា បានរៀបចំពិធីបង្សុកូលជូនដល់ កោដ្ឋ ចំនួន៤៦៤ នៅហោអដ្ឋិធាតុ និងអ្នកបាត់បង់ជីវិតក្នុងរបបខ្មែរក្រហម នៅក្នុងវត្តលង្កា។ ការរៀបចំពិធីបង្សុកូល គឺដើម្បីគោរពវិញ្ញាណក្ខន្ធ និងឧទ្ទិសកុសលដល់អ្នកស្លាប់ឱ្យបានទៅដល់សុគតិភព។ កម្មវិធីខាងលើមានការនិមន្តចូលរួមពីព្រះបវរសត្ថា ហួរ សារិទ្ធិ ព្រឹទ្ធបុរសរងមហាវិទ្យាល័យទស្សនវិជ្ជា និងសាសនា នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងជាព្រះគ្រូសូធ្យស្តាំវត្តលង្កាព្រះកុសុមារាម, ព្រះសង្ឃ៤អង្គ, ដូនជីតាជី,...
ពិធីបុណ្យឆ្លងសាលាបុណ្យសហគមន៍ជនជាតិស្ទៀង នៃមជ្ឈមណ្ឌលឯកសារកោះថ្ម
(ត្បូងឃ្មុំ)៖ មជ្ឈមណ្ឌលឯកសារកោះថ្ម នៃមជ្ឈមណ្ឌលឯកសារកម្ពុជាបានចាប់ផ្តើមជួសជុល និងរៀបចំសាលាបុណ្យសហគមន៍ជនជាតិស្ទៀង ចាប់ពីខែមីនា ឆ្នាំ២០២៤ និងបានបញ្ចប់ទាំងស្រុងនៅដើមខែកញ្ញា ឆ្នាំ២០២៤។ សាលាបុណ្យសហគមន៍ជនជាតិស្ទៀងនេះនឹងបម្រើជាផលប្រយោជន៍សាធារណៈដល់សហគមន៍ជនជាតិស្ទៀងប្រមាណ១៥១គ្រួសារ ស្មើនឹង៧៣៨នាក់ នៅក្នុងភូមិក្តុល ដែលជាភូមិមួយមានជនជាតិស្ទៀងរស់នៅច្រើនជាងគេ ក្នុងចំណោមភូមិទាំង១៣ផ្សេងទៀតនៃឃុំទន្លូង ខេត្តត្បូងឃ្មុំ។ ពីថ្ងៃទី១១ ដល់ថ្ងៃ១២ ខែកញ្ញា ឆ្នាំ២០២៤ អ្នកភូមិជនជាតិដើមភាគតិចស្ទៀង នៅភូមិក្តុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានរៀបចំពិធីបុណ្យឆ្លងសាលាបុណ្យសហគមន៍ជនជាតិស្ទៀងដែលទើបនឹងជួសជុលរួចរាល់។...
ការចេញផ្សាយសៀវភៅ៖ “រឿងរ៉ាវក្នុងភូមិនៅសម័យខ្មែរក្រហម”
ភ្នំពេញ៖ ហុង វណ្ណសុធីរ នឹកឃើញកាលនៅអង្គុយមុខទូរទស្សន៍ជាមួយម្តាយ និងជីដូន។ នេះគឺជារឿងដែលបានកើតឡើងនៅអំឡុងទសវត្សរ៍ឆ្នាំ ២០១០ នៅពេលអ្នកទាំងអស់គ្នាកំពុងមើលការផ្សាយពីការកាត់ទោសមេដឹកនាំខ្មែរក្រហមដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងភ្នំពេញ។ វណ្ណសុធីរ សួរថា «តើមានអ្វីកើតឡើង?» ពេលឮសំណួរនេះ យាយរបស់នាងបានស្រក់ទឹកភ្នែក ហើយជាលើកដំបូង ម្តាយរបស់នាងបានប្រាប់នាងអំពីជីវិតគ្រួសាររបស់នាងក្នុងរបបខ្មែរក្រហមពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩។ វណ្ណសុធីរបានសួរបន្តទៀតថា “ចុះលោកតា?”។ ជីដូនរបស់នាងបានឆ្លើយថា៖ «គាត់ត្រូវបានគេយកទៅសម្លាប់ក្នុងរបបនោះ ដោយសារគាត់ជាមនុស្សដែលទទួលបានការអប់រំ។» វណ្ណសុធីរ ដែលជាគ្រូបង្រៀននៅក្រុងសៀមរាប...
ការចងចាំនៅក្នុងជីវិតរបស់អ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍
ដោយ ឆាំង យុ ១៧ មេសា ២០២៤ អត្ថបទមួយនេះគឺសូមឧទ្ទិសទៅដល់អ្នកដែលត្រូវបានខ្មែរក្រហមបង្ខំឲ្យចេញពីផ្ទះនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ក្នុងនាមជាអ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងជានាយកប្រតិបត្តិ នៃអង្គការដែលលះបង់នៅក្នុងការជួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ខ្ញុំតែងតែមានភាពជឿជាក់ថា ខ្ញុំមានការយល់ដឹងយ៉ាងមោះមុតអំពីទំហំនៃការឈឺចាប់ ដែលបង្កទៅដល់សង្គមកម្ពុជា ដោយរបបមួយនេះ។ ជាពិសេសចាប់តាំងពីខ្ញុំបានចំណាយពេលវេលានៅក្នុងជីវិតរបស់ខ្ញុំដើម្បីជួយប្រជាជនដែលទទួលរងការប៉ះពាល់។ ប៉ុន្ដែការចែកឋានរបស់ម្ដាយខ្ញុំនៅក្នុងពេលថ្មីៗនេះធ្វើឲ្យខ្ញុំយល់ឃើញថា ទោះបីជាបុគ្គលដែលចំណាយពេលវេលាអស់ជាច្រើន ទស្សវត្យរ៍ក្នុងការសិក្សាអំពីឧក្រិដ្ឋកម្មដ៏ឃោរឃៅ និងផលប៉ះពាល់របស់វាក៏ដោយ ក៏នៅតែមានមេរៀនជាច្រើនដែលត្រូវរៀនអំពីរបៀបដែលរបួស និងផលប៉ះពាល់នៃអំពើប្រល័យពូជសាសន៍អាចបន្ទរពេញមួយជីវិត បន្ទាប់ពីភាពភ័យរន្ធត់បានបញ្ចប់។ នៅក្នុងកំឡុងរបបខ្មែរក្រហម...
លិខិតថ្លែងអំណរគុណចំពោះអ្នកស្ម័គ្រចិត្តកម្ពុជានៃមជ្ឈមណ្ឌលឯកសារកម្ពុជា
សូមផ្ញើជូនក្រុមអ្នកស្ម័គ្រចិត្តកម្ពុជានៃមជ្ឈមណ្ឌលឯកសារកម្ពុជាទាំងអស់៖ ខ្ញុំបាទ សូមថ្លែងអំណរគុណដល់ ក្រុមអ្នកស្ម័គ្រចិត្តកម្ពុជាទាំងអស់ ចំពោះការលះបង់ ការបំពេញការងារ និងការប្តេជ្ញាចិត្តចំពោះភាពជាអ្នកដឹកនាំសម្រាប់ប្រទេសរបស់ខ្លួន។ ការធ្វើដំណើរទស្សនកិច្ច ទៅកាន់ទីតាំងដែលជាប់ពាក់ព័ន្ធនឹងរបបប្រល័យពូជសាសន៍ខ្មែរក្រហម គឺមិនមែនជារឿងងាយស្រួលនោះទេ។ ចំណែកឯការរៀនសូត្រអំពីប្រវត្តិសាស្រ្តក៏មិនងាយស្រួលដែរ។ ប្រវត្តិសាស្ត្រគឺមិនមែនជាមុខវិជ្ជាដែលងាយស្រួលរៀន ដោយសារធម្មជាតិរបស់មនុស្សមានលក្ខណៈស្មុគ្រស្មាញ បង្កប់នូវមនោសញ្ចេតនា និងពោរ ពេញទៅដោយឥរិយាបថដែលមិនអាចរៀបរាប់បានអស់សេចក្តី។ខណៈពេលដែលមនុស្សអាចបញ្ចេញនូវភាពសាហាវឃោរឃៅខ្លាំងយ៉ាងណាក៏ដោយ មនុស្សក៏អាចបង្ហាញនូវភាពស្រស់ផូរផង់ មានសណ្តានចិត្តល្អ និងភាពជាវីរបុរសថែមទៀតផង។ ដោយសារតែប្រវត្តិសាស្ត្រមិនមែនជារឿងងាយស្រួលបែបនេះហើយ ទើបអនាគតរបស់អ្នកទាំងអស់គ្នាក៏មិនងាយស្រួលដូចគ្នាដែរ។ សោកនាដកម្មនៅក្នុងប្រវត្តិសាស្ត្រនៃអំពើប្រល័យពូជសាសន៍នៅកម្ពុជា ត្រូវបានចារឹកទុកក្នុងក្រអៅបេះ ដូងនៃអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមប្រមាណ៥លាននាក់។ ខណៈពេលដែលអ្នករស់រានមានជីវិតនៃប្រវត្តិសាស្ត្រនេះបានបន្តបាត់បង់ទៅ...
កម្ពុជាត្រូវការវិទ្យាស្ថាន-សារមន្ទីរស្តីអំពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍មួយ៖ ការបង្កើតវិទ្យាស្ថានស្លឹករឹតនឹងបំពេញនូវតម្រូវការនេះ ព្រមទាំងផ្តល់អត្ថប្រយោជន៍ជាច្រើនផ្សេងទៀត
ឆ្នាំក្រោយ គឺជាខួបលើកទី៥០ នៃការកាន់កាប់ទីក្រុងភ្នំពេញរបស់កងកម្លាំងខ្មែរក្រហម ដែលរុញច្រានប្រទេសកម្ពុជាឲ្យធ្លាក់ទៅក្នុងនរកនារយៈកាលជិតបួនឆ្នាំបន្ទាប់មក។ ការដឹកនាំរបស់ខ្មែរក្រហម បាននាំកម្ពុជាឈានទៅកាន់ទំព័រប្រវត្តិសាស្ត្រឃោរឃៅដ៏សោកសង្រេង។ យើងអាចនឹងមិនដែលដឹងច្បាស់អំពីចំនួនជាក់លាក់នៃប្រជាជនកម្ពុជាដែលបានបាត់បង់ជីវិត ប៉ុន្តែបើគ្រាន់តែក្រឡេកមើលទៅកាន់ចំនួនប៉ាន់ប្រមាណ ចំនួនប្រជាជនដែលបាត់បង់ជីវិត គឺច្រើនលើសលប់ណាស់ទៅហើយ។ ជាទូទៅ ប្រជាជនកម្ពុជាទាំងអស់ ដែលរួមបញ្ចូលទាំងអតីតកម្មាភិបាលខ្មែរក្រហម គឺសុទ្ធសឹងតែជាជនរងគ្រោះនៃរបបខ្មែរក្រហម។ ខុសប្លែកពីឧក្រិដ្ឋកម្មឃោរឃៅដទៃទៀតដែលប្រព្រឹត្តទៅនៅជុំវិញពិភពលោក ការបាត់បង់ជីវិតរបស់ប្រជាជនកម្ពុជានៅក្នុងរបស់ខ្មែរក្រហម គឺមិនមែនដោយសារតែការសម្លាប់រង្គាលទាំងអស់នោះទេ។ ទោះបីជាយ៉ាងណាក្តី ខណៈដែលព្រឹត្តិការណ៍ឃោរឃៅនានាកើតមានឡើង របបកម្ពុជាប្រជាធិបតេយ្យ ត្រូវបានចាត់ថ្នាក់ថាជារបបដ៏ព្រៃផ្សៃ និងបង្កជាការស្លាប់ ក៏ដូចជាបន្សល់ទុក្ខវិនាសកម្មលើជនរងគ្រោះច្រើនបង្អស់មួយក្នុងចំណោមព្រឹត្តិការណ៍ឃោរឃៅនានាក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ កេរដំណែលបន្សល់ដោយរបបប្រល័យពូជសាសន៍ ប៉ុល...
មូលហេតុដែលរុក្ខជាតិព្រៃមានមើមមួយប្រភេទ ប្រែក្លាយជាអ្នកសង្គ្រោះជីវិតក្នុងអំឡុងឆ្នាំខ្មែរក្រហម
(ពោធិ៍សាត់)៖ អ្នកខ្លះហៅវាថា ហ្កាដុង (ភាសាឥណ្ឌូនេស៊ី) ខ្លះទៀតហៅថាក្តួច (ភាសាខ្មែរ) ប៉ុន្តែសម្រាប់មនុស្សជាច្រើនដែលរស់នៅក្នុងប្រទេសកម្ពុជាក្នុងអំឡុងសង្គ្រាមស៊ីវិល និងរបបខ្មែរក្រហមទសវត្សរ៍ឆ្នាំ ១៩៧០ និងសង្គ្រាមស៊ីវិលដែលកើតឡើងម្តងទៀតអំឡុងទសវត្សរ៍ឆ្នាំ ១៩៨០ រុក្ខជាតិក្នុងព្រៃមួយប្រភេទនេះបានផ្តល់អត្ថន័យសម្រាប់ការរស់រានមានជីវិត។ អ្នកស្រី ផ្សុស ប្រៃ នៃកុលសម្ព័ន្ធភ្នំ ជនជាតិព្នង រស់នៅភាគឦសាននៃប្រទេសបានរំឭកថា សមាជិកគ្រួសារទាំងអស់របស់កូនស្រីគាត់ ត្រូវបានខ្មែរក្រហមសម្លាប់ដោយសារប្តីរបស់កូនស្រីគាត់បានយកអង្ករ ដែលជាកម្មសិទ្ធិសមូហភាពរបស់ខ្មែរក្រហម។ កូនស្រីរបស់គាត់ដែលទើបនឹងសម្រាលកូន គ្មានអ្វីសម្រាប់ហូបនោះទេ ក្រៅតែពីក្តួចប៉ុណ្ណោះ។ នៅពេលដែលកម្មាភិបាលខ្មែរក្រហមមិនអាចទទួលបានការផ្គត់ផ្គង់ស្បៀងអាហារតាមរយៈសហគមន៍ ពួកគេក៏បានបរិភោគក្ដួចដែលរកបាននៅក្នុងព្រៃក្រាស់នៃភ្នំឱរ៉ាល់តាមបណ្តោយព្រំដែនភាគខាងលិចរបស់ប្រទេសក៏ដូចជាតំបន់ភ្នំផ្សេងទៀតនៃប្រទេសក្នុងទសវត្សរ៍ឆ្នាំ...
ហោអដ្ឋិធាតុ
ការតស៊ូឥតឈប់ឈរ ក្នុងការឆ្លើយតបចំពោះអំពើប្រល័យពូជសាសន៍លើវប្បធម៌ ដែលបានកើតមានពីអតីតកាល ព្រមទាំងបានបន្តរហូតមកដល់សព្វថ្ងៃ។ អត្ថបទដោយ ឆាំង យុ ប្រវត្តិសាវតារនៃហោអដ្ឋិធាតុ ឬបណ្ណាល័យអដ្ឋិធាតុ ផ្សារភ្ជាប់ទំនាក់ទំនងស៊ីជម្រៅជាមួយនឹងប្រវត្តិសាស្ត្រទំនើបរបស់ប្រទេសកម្ពុជា ក៏ដូចជា ការតស៊ូរបស់ប្រជាជនកម្ពុជា ក្នុងការជាសះស្បើយពីអតីតកាលរបស់ខ្លួន។ នៅក្នុងឆ្នាំ ២០១៥ បងស្រីរបស់ខ្ញុំឈ្មោះ កែវ កុលធីតា ឯកស័ក បានទទួលមរណភាព ក្រោយពីបានព្យាយាមជម្នះនឹងជំងឺមហារីកអស់រយៈពេលជាច្រើនឆ្នាំ។ បងស្រីរបស់ខ្ញុំ គឺជាមនុស្សគថ្លង់ពីកំណើត។ គាត់ជាកូនស្រីពៅគេបង្អស់ក្នុងចំណោមបងស្រីប្រាំនាក់របស់ខ្ញុំ។ គាត់មានអាយុខុសគ្នាជាមួយខ្ញុំត្រឹមតែពីរឆ្នាំប៉ុណ្ណោះ...
យុវជនកម្ពុជាទីមួយ ណាល់ ស្ទីហ្វិន ដារិទ្ធ ដែលសិក្សានៅសាលារាជបណ្ឌិត្យសភាយោធា ចក្រភពអង់គ្លេស ទទួលបាន «ពានរង្វាន់ការសិក្សាអំពីសង្គ្រាម»
ដោយ ឆាំង យុ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ណាល់ ស្ទីហ្វិន ដារិទ្ធ ឬហៅក្រៅថា ស្ទីហ្វិន ណាល់ គឺជាយុវជនកម្ពុជាទីមួយ ដែលបានសិក្សានៅសាលារាជបណ្ឌិត្យសភាយោធា ចក្រភពអង់គ្លេស។ យុវជនរូបនេះ ទទួលបានពានរង្វាន់កិត្តិយសមួយ ក្នុងពេលបញ្ចប់ការសិក្សា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ។ ព័ត៌មានស្តីអំពីពានរង្វាន់ ដែល ស្ទីហ្វិន ណាល់បានទទួល...
ល្ខោនខោល មិនត្រឹមតែជាសិល្បៈផ្ទាំងទស្សនីយភាពបុរាណខ្មែរនោះទេ តែជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិ
ល្ខោនខោល គឺជាសិល្បៈផ្ទាំងទស្សនីយភាពបុរាណបែបខ្មែរ ដែលសម្តែងដោយមនុស្សមួយក្រុម មានការពាក់របាំងមុខបញ្ជាក់ពីតួអង្គសំខាន់ៗនៃដំណើររឿងទេពកថា រាមកេរ្តិ៍ បែបអក្សរសិល្ប៍ខ្មែរ ដែលទាក់ទងនឹងព្រះពុទ្ធសាសនាផង និងព្រាហ្មសាសនាផង។ ល្ខោននេះសម្តែងអមទៅដោយភ្លេងពិណពាទ្យ និងមានការពោលរៀបរាប់អំពីដំណើរសាច់រឿង ជាបទពាក្យកាព្យ ឬពាក្យកម្រងកែវ មានការលើកដាក់សម្លេងយ៉ាងពិរោះ បង្ហាញពីអារម្មណ៍នៃតួអង្គរួមមាន កំហឹង កំសត់ និងការស្រែកជាដើម។ អ្នកពោល គឺជាអ្នកដែលចេះចាំស្ទាត់ជំនាញនៃដំណើរសាច់រឿង គាត់ក៏ជាអ្នកបង្ហាត់បង្រៀននៃការរាំរបាំ ដែលមានតួអង្គសំខាន់ចំនួនបួន រួមមាន តួនាយរោង, តួនាង, តួយក្ស...
ព្រះរាជបណ្ណាល័យ ហ្លួងម៉ែ
ភូមិរាត្រឹបត្រងលម្អងកេសរ បុប្ផាបវរឈ្មោះអង្គាបុស្ប បក្សីចាបពូកហើរត្រសងចុះ ចម្រុះចឹកស្រូវនៅក្នុងល្អី។ ធម្មជាតិជិតជុំម្តុំទីនេះ ជាឃ្លាំងតម្រិះជនប្រុសស្រី សំណង់អគារជាចំណី ប្រាជ្ញព្រឹទ្ធកវីប្រតិស្ឋាន។ ខាងក្នុងមានបដិមា តំណាងសាសនារូបបុរាណ ជាវិចិត្រកម្មយ៉ាងចំណាន បានមកប្រតិស្ឋកំដរភ្ញៀវ។ រចនាសម្ព័ន្ធទាន់សម័យ ជាការិយាល័យប៉ៃតងខៀវ តម្រៀបឯកសារផ្តល់ជូនភ្ញៀវ ឆន្ទ:ស្រួចស្រៀវទុកចងចាំ។ នោះគឺព្រះរាជបណ្ណាល័យ ហ្លួងម៉ែ ហ្លួងយាយជាបណ្តាំ មជ្ឈមណ្ឌលឯកសារកម្ពុជា យល់យ៉ាងសកម្ម ស្រាវជ្រាវច្រើនឆ្នាំចាំទុកទីនេះ។ ដោយ ព្រះបវរសត្ថា ហួរ...
មនុស្សមួយជំនាន់ដែលទទួលរងការញាំញីសតិអារម្មណ៍ពីសង្គ្រាមវៀតណាម និងអំពើប្រល័យពូជសាសន៍នៅកម្ពុជា
អនាគតនៃប្រទេសក្រោយជម្លោះ គឺពឹងផ្អែកទៅលើថាតើរដ្ឋាភិបាល និងប្រជាជននៃប្រទេសនោះ ប្រឈមមុខតទល់, ផ្សះផ្សា និងបន្តដំណើរទៅមុខចេញពីអតីតកាលរបស់ខ្លួនដោយរបៀបណា។ អ្នករស់រានមានជីវិតពីជម្លោះនាអតីតកាល គឺជាភាគីពាក់ព័ន្ធដ៏ចាំបាច់នៅក្នុងដំណើរការនេះ ពីព្រោះថា អ្នកទាំងនេះមិនមែនត្រឹមតែជាគ្រូបង្រៀន និងជាអ្នករៀបរាប់សាច់រឿងដែលខ្លួនបានឆ្លងពីអតីតកាលតែប៉ុណ្ណោះទេ ក៏ប៉ុន្តែអ្នកទាំងនេះគឺជាខ្នាតវាស់វែងអំពីការអភិវឌ្ឍនៃប្រជាជាតិរបស់ខ្លួន និងជោគជ័យនៃការសម្រេចបានអនាគតដ៏ប្រសើរមួយថែមទៀតផង។ នារយៈកាលចុងទសវត្សរ៍ទី៦០ និងដើមទសវត្សរ៍ទី៧០ ប្រទេសកម្ពុជាត្រូវបានញាំញីដោយសារសង្គ្រាមវៀតណាម ហើយនៅរវាងឆ្នាំ១៩៧០និងឆ្នាំ១៩៧៥ ប្រទេសកម្ពុជា ត្រូវទទួលរងភាពខ្ទេចខ្ទាំ បង្កឡើងដោយជម្លោះផ្ទៃក្នុង, អន្តរាគមន៍ពីបរទេស និងការបំផ្លិចបំផ្លាញសង្គមយ៉ាងដំណំ។ នៅក្នុងខែមេសា ឆ្នាំ១៩៧៥ កងកម្លាំងខ្មែរក្រហម...
«ពណ៌នៃការចងចាំ» ផ្ដល់ក្ដីសង្ឃឹមដល់ជនជាតិចាម
(កំពង់ចាម)៖ សមាគន៍ជនជាតិភាគតិចចាមប្រកបរបរជាអ្នកត្បាញសូត្រតាំងពីយូរយារណាស់មកហើយ រហូតមកដល់បច្ចុប្បន្ន មុខរបរនេះនៅតែមានអ្នកបន្តធ្វើដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ សូត្រចាមមានភាពពេញនិយមមុន និងក្រោយសម័យខ្មែរក្រហម ប៉ុន្តែបច្ចុប្បន្នប្រឈមនឹងការបាត់បង់ទីផ្សារ ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃរបស់អ្នកប្រកបរបរនេះជាច្រើននាក់។ បច្ចុប្បន្ន ជនជាតិចាមជំនាន់ក្រោយមិនសូវមានចំណាប់អារម្មណ៍បន្តរបរនេះពីឪពុកម្ដាយរបស់ពួកគេឡើយ ដោយសារវាមិនអាចផ្ដល់ប្រាក់កម្រៃគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់គ្រួសាររបស់ពួកគេ។ ដោយប្រឈមនឹងហានិភ័យក្នុងការបាត់បង់ សូត្រចាមត្រូវបានទីភ្នាក់ងារសហប្រតិបតិ្តការ និងសម្របសម្រួលរបស់ប្រទេសតួកគី (TIKA) និងមជ្ឃមណ្ឌលឯកសារកម្ពុជា (DC-CAM) គាំទ្រ និងលើកកម្ពស់ ក្រោមគម្រោង «ពណ៌នៃការចងចាំ»។ ជនជាតិចាមដែលជាអ្នកតម្បាញបានបង្ហាញពីភាពមានក្ដីសង្ឃឹមសារជាថ្មីទៅលើមុខរបរត្បាញសូត្ររបស់ខ្លួន បន្ទាប់ពីមានការគាំទ្រពីគម្រោងនេះ ប៉ុន្តែពួកគេនៅតែព្រួយបារម្ភពីការបាត់បង់សូត្រចាម ដែលបង្ហាញពីវប្បធម៌របស់សមាគន៍ជនជាតិភាគតិចចាម។ អ្នកស្រី...

