Category: អ្នកស្ម័គ្រចិត្តកម្ពុជា

វង្ស ស្រីឃីម អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តក្រចេះ

  វង្ស ស្រីឃីម នាងខ្ញុំពិតជាមានចិត្តសប្បាយរីករាយ ដែលត្រូវបានមជ្ឈមណ្ឌលឯកសារកម្ពុជាអញ្ជើញចូលរួមសន្និសីទលើកទីមួយ។ សន្និសីទអនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍ បានប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ពីថ្ងៃ២០-២២ ខែឧសភា ឆ្នាំ២០២៤។ ខ្ញុំសូមបង្ហាញពីចំណាប់អារម្មណ៍ខ្លះៗនៅក្នុងសន្និសីទមួយនេះ៖ ក្នុងការថ្លែងសុន្ទរកថារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លោកនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា ការរំលឹកអំពីអំពើប្រល័យពូជសាសន៍ គឺជាការរំលឹកពីការឈឺចាប់មួយសម្រាប់ប្រជាជនកម្ពុជា។ ការឈឺចាប់នេះបានដាក់បន្ទុកឲ្យកម្ពុជាមានការទទួលខុសត្រូវលើការការពារសង្គម និងមនុស្សជំនាន់ក្រោយពីអំពើប្រល័យពូជសាសន៍ កុំឲ្យសង្គមប្រឈមនឹងការឈឺចាប់ដែលមិនអាចបរិយាយបាន។ ការទប់ស្កាត់អំពើឃោរឃៅអមនុស្សធម៌នេះ គឺជាកាតព្វកិច្ចរបស់ប្រជាជនទាំងអស់គ្នា ដើម្បីកុំឲ្យមានការកើតឡើងវិញក្នុងប្រទេសកម្ពុជា និងប្រទេសដទៃទៀត។ អនាគតប្រទេសមួយ...

អ៊ុន យីណាន អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តព្រះវិហារ

អ៊ុន យីណាន នាងខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយ និងកោតសរសើរយ៉ាងខ្លាំងចំពោះថ្នាក់ដឹកនាំដែលបានរៀបចំកម្មវិធីសន្និសីទលើកទីមួយនេះឡើងក្រោមប្រធានបទ «អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍» ដែលមានរយៈពេលបីថ្ងៃ។ តាមរយៈការចូលរួមសន្និសីទលើកទីមួយនេះ នាងខ្ញុំទទួលបានចំណេះដឹងជាច្រើនទាក់ទងនឹងសុខភាពផ្លូវចិត្ត ប្រវត្តិសាស្ត្រ និងផ្នែកច្បាប់ជាដើម ជាពិសេសបានជួបជាមួយវាគ្មិនទាំងជាតិ និងអន្តរជាតិដែលវាគ្មិនបានចែករំលែកនូវបទពិសោធន៍ និងចំណេះដឹងជាច្រើនរួមទាំងដំណើរជីវិតដែលបានឆ្លងកាត់នាសម័យខ្មែរក្រហមផងដែរ។ ជាចុងក្រោយនាងខ្ញុំសូមថ្លែងអំណរគុណដល់មជ្ឈមណ្ឌលឯកសារកម្ពុជាដែលបានផ្តល់ឱកាសឲ្យរូបនាងខ្ញុំ និងអ្នកស្ម័គ្រចិត្តទាំងអស់បានចូលរួមក្នុងកម្មវិធីមួយនេះ។ នាងខ្ញុំសូមជូនពរដល់ថ្នាក់ដឹកនាំរួមទាំងក្រុមការងារ និងអ្នកស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាទាំងអស់ជួបតែសំណាងល្អ សុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច។...

អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តក្រចេះ

វឺង ណាំរ៉ុង ខ្ញុំបានចូលកម្មវិធីសន្និសីទមួយក្រោមចំណងជើងថា «អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍» ក្រោយការរៀបចំដោយអង្គការមជ្ឈមណ្ឌលឯកសារកម្ពុជា។ កម្មវិធីនេះប្រព្រឹត្តទៅរយៈពេលបីថ្ងៃ នៅថ្ងៃទី ២០ ២១ និង២២។ ជាលើកទីមួយរបស់ខ្ញុំ ដែលបានចូលរួមកម្មវិធីដ៏ធំមួយនេះ ខ្ញុំបានជួប និងស្គាល់សម្តេច ឯកឧត្តម លោកជំទាវ គណៈអធិបតីធំៗជាច្រើន បើទោះបីជាខ្ញុំមិនសូវស្គាល់គោត្តនាមរបស់ពួកគាត់ក៏ដោយ។ លោកយាយ លោកតា និងពូមីងជាដែលមកសឹងតែគ្រប់ខេត្តក្រុងក៏បានចូលរួមផងដែរ។ ក្នុងរយៈពេលបីថ្ងៃនេះ ខ្ញុំទទួលបានចំណេះដឹងជាច្រើនដែលសុទ្ធជាចំណេះដឹងថ្មីៗដោយបានឮចេញពីសំណាក់សម្តេច ទ្រង់ឯកឧត្តម...

ទូច ចាន់ធី អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តស្ទឹងត្រែង

ទូច ចាន់ធី នាងខ្ញុំសូមគោរព និងសូមថ្លែងអំណរអរគុណដល់ លោក ឆាំង យុ និងលោកគ្រូ អ្នកគ្រូ នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានបង្កើតឡើងនូវសន្និសីទមួយនេះឡើង និងផ្តល់ឱកាសឲ្យនាងខ្ញុំបានចូលរួមក្នុងសន្និសីទមួយនេះ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើក និងបិទ នៅក្នុងសន្និសីទលើកទីមួយ ស្តីពី «អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍» នៅថ្ងៃចន្ទ...

រិទ្ធី លីកាអ្នកស្ម័គ្រចិត្តកម្ពុជាខេត្តក្រចេះ

រិទ្ធី លីកា នាងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានចូលរួមក្នុងកម្មវិធីសន្និសីទលើកទីមួយស្ដីពី «អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍» ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២៤ កន្លងទៅនេះ។ នៅក្នុងសន្និសីទនេះដែរ នាងខ្ញុំទទួលបានការយល់ដឹងជាច្រើន ដែលទាក់ទងទៅនឹងអំពើប្រល័យពូជសាសន៍ដែលបានកើតឡើងនាសម័យខ្មែរក្រហម ព្រមទាំងការទាមទាររកយុត្តិធម៌ជូនដល់ជនរងគ្រោះនាសម័យនោះ ក៏ដូចជាបានយល់ដឹងពីការកាត់ទោសមេដឹកនាំខ្មែរក្រហម និងការយល់ដឹងពីបញ្ហាសុខភាពរបស់អ្នករស់រានមានជីរិតពីរបបខ្មែក្រហម។ មួយវិញទៀតនាងខ្ញុំក៏បាននិយាយសំណេះសំណាល ព្រមទាំងបានស្តាប់រឿងរ៉ាវដែលអ្នករស់រានមានជីវិតពីសម័យនោះ ឆ្លងកាត់ក៏ដូចជាជួបប្រទះ ហើយគាត់បានតែប្រាថ្នារស់នៅឲ្យផុតពីមួយថ្ងៃទៅមួយថ្ងៃ។ បន្ថែមពីនេះនាងខ្ញុំ ក៏យល់និងដឹងថាការកាប់សម្លាប់ជាតិសាសន៍ឯង វាជាអំពើមួយដែលពិបាកនឹងទទួលយកណាស់សម្រាប់អ្នករស់រានមានជីវិត...

គៀន សារឿង អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តព្រះវិហារ

គៀន សារឿង ខ្ញុំពិតជាមានកិត្តិយសយ៉ាងខ្លាំងដែលត្រូវបានមជ្ឈមណ្ឌលឯកសារជ្រេីសរេីសឲ្យចូលរួមសន្និសីទស្ដីពី «អនាគតកម្ពុជា ដោយគ្មានអំពេីប្រល័យពូជសាសន៍»។ តាមរយៈការចូលរួមនេះធ្វេីឲ្យខ្ញុំយល់ដឹងបន្ថែមពីតម្លៃនៃប្រវត្តិសាស្ត្រ ការតស៊ូមតិ និងការចរចាគ្នាទាំងថ្នាក់ជាតិ និងអន្តរជាតិ។ ក្នុងនាមជាតិសាសន៍មួយគួរគប្បីយល់ដឹងឲ្យច្បាស់ពីប្រវត្តិសាស្ត្រជាតិឯង។ កន្លងមកតាមរយៈការចុះសម្ភាសន៍ប្រជាជនដែលរស់រានមានជីវិតពីរបបខ្មែរក្រហមធ្វេីឲ្យខ្ញុំយល់ដឹងច្រេីនពីជីវិតរបស់គាត់ដែលបានឆ្លងកាត់របបនោះផ្ទាល់។ បន្ថែមពីលេីនេះខ្ញុំក៏បានយល់ដឹងកាន់តែច្បាស់ពីបុព្វហេតុនៃការដឹកនាំកម្ពុជាតិឆ្ពោះទៅរកសន្តិភាព។ បន្ទាប់ពីចប់សង្គ្រាម ការអភិវឌ្ឍជាតម្រូវការចាំបាច់សម្រាប់ប្រជាជន។ គ្រប់គ្នាហាក់ដូចជាមានជីវិតថ្មីបន្ទាប់ពីឆ្លងកាត់របបដ៏ខ្មៅងងឹតនេះ។...

រម៉ាស់ ផ្យាយ អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តរតនគិរី

រម៉ាស់ ផ្យាយ ចំពោះចំណាប់អារម្មណ៍ដែលនាងខ្ញុំបានចូលរួមកម្មវិធីសន្និសីទ «អនាគកកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍» នាងខ្ញុំពិតជាសប្បាយរីករាយ និងរំភើបជាខ្លាំងដែលបានចូលរួមក្នុងកម្មវិធីនេះ ព្រោះវាជាលើកទីមួយសម្រាបខ្ញុំ ហើយបានឃើញមានភ្ញៀវជាតិ និងអន្តរជាតិបានចូលរួមជាច្រើនផងដែរ។ ចំពោះថ្ងៃទី២០ជាថ្ងៃបើកកម្មវិធី ក៏មានសម្ដេចបវរធិបតី ហ៑ុន ម៉ាណែត ផ្ដល់កិត្តិយសឡើងថ្លែងសុន្ទរកថា ហើយក៏មានការពិភាក្សាជាមួយវាគ្មិនល្បីៗអំពីអំពើប្រល័យពូជសាសន៍ និងការទប់ស្កាត់កុំឲ្យមានអំពើប្រល័យពូជសាសន៍ពេលអនាគត។ ថ្ងៃនៅទី២១ក៏ជួបជាមួយលោកគ្រូពេទ្យជាវេជ្ជបណ្ឌិតមានជំនាញខាងបញ្ហាសុខភាព ហើយលោកគ្រូពេទ្យក៏បានណែនាំខ្លះៗក្នុងការថែទាំសុខភាពដូចជាការផ្លាស់ប្ដូរការរស់នៅ របបអាហារ និងមានការធ្វើលំហាត់ប្រាណជាដើម ដើម្បីឲ្យមានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត។ បន្ទាប់ថ្ងៃទី២២ សម្ដេចពុក...

យ៉ុង ផល្លីន អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តក្រចេះ

យ៉ុង ផល្លីន នៅអំឡុងពេលខ្ញុំបានចូលរួមក្នុងកម្មវីធីសន្និសីទ «អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍» ខ្ញុំបាទពិតជាទទួលបានចំណេះដឹងថ្មីៗ និងមតិល្អៗដែលលោក លោកស្រី ឯកឧត្ដម និង វេជ្ជបណ្ឌិត បានបង្ហាញមកកាន់ អ្នកស្ម័គ្រចិត្ត និងប្រជាជនដែលបានរួចផុតពីអំពើប្រល័យពូជសាសន៍ក្នុងរបបខ្មែរក្រហម។ ថ្ងៃបើកកម្មវិធីសន្និសីទ «អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍» ដែលមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញវត្តមាន និងមានប្រសាសន៍ល្អៗអំពីការទប់ស្កាត់មិនឲ្យមានអំពើប្រល័យពូជសាសន៍កើតមានម្ដងទៀត...

ថុង ធូ អ្នកស្ម័គ្រចិត្តកម្ពុជាមកពីខេត្តតាកែវ

ថុង ធូ សូមគោរពជម្រាបសួរលោកគ្រូ អ្នកគ្រូ បងប្រុស បងស្រី ដែលបានជួយសម្របសម្រួលការងារ និងអ្នកស្ម័គ្រចិត្តគ្រប់ជំនាន់។ ខ្ញុំបាទពិតជាមានសេចក្ដីសោមនស្សរីករាយពន់ពេកដែលបានចូលរួមនៅក្នុងពិធីបើក និងបិទសន្និសិទ «អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍» ដែលបានប្រព្រឹត្តទៅរយៈពេលចំនួនបីថ្ងៃ។ ចំពោះចំណាប់អារម្មណ៍របស់ខ្ញុំ គឺទទួលបាននូវការយល់ដឹងបន្ថែមទៀតពីសន្និសីទមួយនេះ នៅលើពាក្យថាប្រល័យពូជសាសន៍ និងវិធីសាស្រ្តមួយចំនួនដែលបានឆ្លងកាត់ជាច្រើនដំណាក់ ច្រើនឆ្នាំមុនហ្នឹងឈានទៅដល់ការកាត់ទោសមេដឹកនាំខ្មែរក្រហម យកយុត្តិធម៌មកជូនប្រជាពលរដ្ឋខ្មែរដែលបានរស់រានមានជីវិត និងដួងវិញ្ញាណក្ខន្ធដូនតាខ្មែរដែលបានបាត់បង់អាយុជីវិតក្នុងរបបដ៏ខ្មៅងងឹតមួយនេះ។ មួយវិញទៀតបានយល់ឃើញថាការដាក់បញ្ចូលប្រធានបទនិយាយអំពីប្រល័យពូជសាសន៍នៅក្នុងប្រព័ន្ធអប់រំ និងផ្សព្វផ្សាយដល់ក្មេងជំនាន់ក្រោយពិតជាមានសារសំខាន់ខ្លាំងណាស់ ពីព្រោះកម្ពុជាបានឆ្លងកាត់ប្រវត្តិរឿងរ៉ាវពិតកន្លងមកហើយ។ ដូច្នេះហើយទើបមានការពន្យល់ទៅដល់យុវជនជំនាន់ក្រោយត្រូវតែមានការចូលរួមអភិវឌ្ឍន៍ កសាងជាតិបង្រួបបង្រួមជាតិ...

តាត និត អ្នកស្ម័គ្រចិត្តកម្ពុជាមកពីខេត្តកំពង់ឆ្នាំង

តាត និត ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលអញ្ជើញខ្ញុំបាទកាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ ឲ្យចូលរួមសន្និសីទ«អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍»។ ការបង្កើតព្រឹត្តិការណ៍ និងកម្មវិធីសន្និសីទ «អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍» នេះខ្ញុំបាទក៏ដូចជាយុវជនស្ម័គ្រចិត្តដទៃទៀតពិតជាសម្ដែងនូវសុទិដ្ឋិនិយមដ៏ឧត្តុងឧត្តម ខ្ញុំបាទមានអំណរអរគុណចំពោះអ្នកដែលផ្ដួចផ្ដើមបង្កើត នៃសន្និសីទជាពិសេស គឺមជ្ឈមណ្ឌលឯកសារកម្ពុជា និងសមាជិក សមាជិកាដែលបានរៀបចំនូវព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។ សន្និសីទនេះបានបង្ហាញអំពីតថៈភាពសង្គមនាកាលពីអតីតកាលដែលខ្ញុំបាទនឹកស្មានមិនដល់ថាកម្ពុជាមានវិបត្តិសង្គ្រាមដូច្នេះសោះ។ ពិសេសជាងគេ គឺយុវជនរស់តាមបណ្ដាខេត្តនានា ដែលធ្វើកិច្ចការងារស្ម័គ្រចិត្ត មានទំនាក់ទំនងបង្កើតបានជាសមត្ថភាព និងផ្លាស់ប្ដូរនៅបទពិសោធន៍អំពីបំណិនជីវិតពីអ្នកស្ម័គ្រចិត្តកម្ពុជារបស់មជ្ឈមណ្ឌលឯកសារកម្ពុជាដូចគ្នា។ យើងខ្ញុំតែងតែរួមគ្នាគិតគូររួមគ្នារកសំណួរអំពីបញ្ហារបស់សង្គមជាតិ...

ឃន់ ឃីម អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តសៀមរាប

ឃន់ ឃីម ខ្ញុំពិតជាមានសេចក្តីរីករាយជាខ្លាំង ដែលបានចូលរួមក្នុងសន្និសីទស្តីពី «អនាគតកម្ពុជា ដោយគ្មានអំពីប្រល័យពូជសាសន៍»។ នៅក្នុងកម្មវិធីមួយនេះ ខ្ញុំបានរៀនសូត្រជាច្រើនចំណុច ប៉ុន្តែអ្វីដែលខ្ញុំចាប់អារម្មណ៍ខ្លាំងជាងគេគឺមានចំនួនពីរចំណុចរួមមាន៖ ទី១៖ ការអប់រំអំពីអំពើប្រល័យពូជសាសន៍ គឺជាចំណុចដែលមិនអាចខ្វះបាន ក្នុងការបង្រៀនដល់ក្មេងជំនាន់ក្រោយឲ្យបានដឹងថា តើអំពើប្រល័យពូជសាសន៍ មានផលប៉ះពាល់អ្វីខ្លះ? ហើយសង្គមជាតិនឹងជួបបញ្ហាអ្វីខ្លះពេលមានអំពើប្រល័យពូជសាសន៍កើតឡើង? ចំណុចទាំងនេះហើយដែលបង្ហាញថាការអប់រំពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ទប់ស្កាត់អំពើប្រល័យពូជសាសន៍ ។ ទី២៖ ការសិក្សាអំពីអត្ថន័យនៃពាក្យប្រល័យពូជសាសន៍ ទាំងក្នុងន័យច្បាប់ និងនិយមន័យទូទៅ ។ ការសិក្សាអំពីអត្ថន័យនៃពាក្យប្រល័យពូជសាសន៍ គឺមានសារសំខាន់ខ្លាំងណាស់...

ថុស រដ្ឋា អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តក្រចេះ

ថុស រដ្ឋា ខ្ញុំបាទសូមគោរពដល់ លោកពូ ឆាំង យុ ជានាយកមជ្ឈមណ្ឌលឯកសារកម្ពុជា អ្នកដឹកនាំក្រុមការងាររបស់អង្គការមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានឲ្យខ្ញុំបានចូលរួមសន្និសីទ «អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍» ថ្ងែដែលប្រជាជនគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត...

អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តកំពង់ឆ្នាំង

ភាច វិបុល បន្ទាប់ពីបានចូលរួមសន្និសីទ «អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍» រួចមកខ្ញុំមានអារម្មណ៍រំភើបផង និងសោកសៅផង។ រំភើបព្រោះ បានចូលរួមរៀនសូត្រ បានត្រៀមខ្លួន និងមានឱកាសក្នុងការទប់ស្កាត់របបនេះមិនឲ្យកើតឡើង។ ប៉ុន្តែ សោកសៅព្រោះអាណិតអាសូរ និងនឹកស្រមៃទៅដល់អតីតកាលដែលអ្នកជំនាន់មុនឆ្លងកាត់ គាត់ពុំមានឱកាសក្នុងការត្រៀមខ្លួន និងជ្រើសរើសផ្លូវជីវិតដើរដោយខ្លួនឯងនោះទេ គឺមានតែប្រឹងរស់ដោយសេចក្តីលំបាក និងអត់ធ្មត់។ ទោះបីជាអតីតកាលកន្លងហួសទៅហើយ តែវាជាកញ្ចក់ឆ្លុះបច្ចុប្បន្នកាល និងជាគម្រូមួយសម្រាប់អ្នកនយោបាយ អ្នកសិក្សារៀនសូត្រពិចារណា និងទប់ស្កាត់មិនឲ្យប្រវត្តិសាស្រ្តមួយនេះ កើតឡើងម្តងទៀត។ អង្គសន្និសីទនេះ...

អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តរតនគីរី

ឡាយ កូរ ខ្ញុំសូមគោរពដល់ លោកពូ ឆាំង យុ ជានាយកមជ្ឈមណ្ឌលឯកសារកម្ពុជា អ្នកគ្រូ សូ ហ្វារីណា នាយករងនៃមជ្ឈមណ្ឌលឯកសារកម្ពុជា និងអ្នកស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាទាំងអស់ ដែលបានចូលរួមក្នុងពិធីបើក និងបិទសន្និសីទ «អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍»។ ខ្ញុំបាទឈ្មោះ ឡាយ កូរ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានរៀបចំឡើងនូវសន្និសីទនេះឡើង។ សន្និសីទនេះវាលើសពីអ្វីដែលខ្ញុំបានរំពឹងទុកទៅទៀត ហើយបានបង្រៀនឲ្យខ្ញុំស្គាល់នូវរសជាតិថ្មីមួយទៀតដែលមិនធ្លាប់បានជួបពីមុន វាជាលើកទីមួយ ហើយដែលខ្ញុំបានចូលរួមក្នុងសន្និសីទនេះ...

អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តកំពត

ជាន ធីដាវីន ខ្ញុំពិតជាមានសេចក្តីរីករាយយ៉ាងក្រៃលែងដែលខាងមជ្ឈមណ្ឌលឯកសារកម្ពុជា បានផ្តល់ឱកាលដល់រូបនាងខ្ញុំបានចូលរួមក្នុងសន្និសីទលើកទីមួយ ក្រោមប្រធានបទ «អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍» ក្នុងរយៈពេលចំនួនបីថ្ងៃ ចាប់ពីថ្ងៃទី២០ រហូតដល់ថ្ងៃទី២២ ខែឧសភា។ ក្នុងរយៈពេលបីថ្ងៃនេះ នាងខ្ញុំពិតជាសប្បាយចិត្ត ព្រមទាំងរីករាយជាខ្លាំងដែលបានមានវត្តមានក្នុងកម្មវិធីសន្និសីទមួយនេះ ខ្ញុំអាចនិយាយបាននេះជាសន្និសីទដែលពិតជាមានសារសំខាន់យ៉ាងខ្លាំងចំពោះប្រជាជនគ្រប់រូប ជាពិសេសយុវជន និងយុវនារី ព្រមទាំងក្មេងៗជំនាន់ក្រោយ ព្រោះក្នុងសន្និសីទមួយនេះបានផ្តល់ទាំងចំណេះដឹង ការយល់ដឹងពីផ្នែកច្បាប់ ដែលទាក់ទងជាមួយអំពើប្រល័យពូជសាសន៍ និងចុងក្រោយជាប្រធានបទដែលទាក់ទងជាមួយសុខភាពផងដែរ។ យ៉ាងណាមិញខ្ញុំពិតជាសប្បាយចិត្តជាមួយការចែករំលែក ពីវាគ្មិនជាច្រើនរូបមិនថាវាគ្មិនជាជនជាតិខ្មែរ ឬជនជាតិបរទេសនោះទេ។...

ស្រេង ករុណា អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តស្ទឹងត្រែង

ស្រេង ករុណា នាងខ្ញុំពិតជារំភើប រីករាយជាពន់ពេក ដែលបានចូលរួម សន្និសិនលើកទីមួយ​ «អនាគតកម្ពុជា​ ដោយគ្មានអំពើប្រល័យពូជសាសន៍» នាងខ្ញុំសូមអរគុណដល់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលផ្ដល់ឱកាសដល់នាងខ្ញុំ ឲ្យស្គាល់នូវបទពិសោធន៍ជាច្រើន ក៏ដូចជាមាន វាគ្មិនជាច្រើនរូប ទាំងជនជាតិខ្មែរ និងជនជាតិបរទេស បានធ្វើឲ្យនាងខ្ញុំយល់បន្ថែមពីចំណេះដឹងថ្មីៗ ហើយក៏អរគុណដល់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា អ.វ.ត.ក ដែលធ្វើឲ្យនាងខ្ញុំដឹងរឿងរ៉ាវជាច្រើនរបស់ ប្រជាជនដែលបានរស់រានមានជីវិតពីសម័យខ្មែរក្រហមដែលជាសម័យអាក្រក់ឃោរឃៅ បានធ្វើឲ្យគាត់មានការឈឺចាប់ជាខ្លាំងហើយក៏បានស្ដាប់ការនិយាយផ្ទាល់របស់ លោកយាយ លោកតា។ ជាចុងក្រោយនាងខ្ញុំអរគុណដល់លោកពូ...

អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តស្ទឹងត្រែង

ស្រេង លីដា ជាកិច្ចចាប់ផ្ដើមនៃចំណាប់អារម្មណ៍ ក្នុងកម្មវិធីសន្និសីទលើកទីមួយ រយៈពេលបីថ្ងៃមកនេះ ក្រោមប្រធានបទ «អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍» ខ្ញុំសូមគោរព សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សូមគោរព សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមគោរព...

អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តក្រចេះ

ញុក់ ង៉ៅ ជាដំបូងខ្ញុំបាទសូមគោរពដល់ លោកពូ ឆាំង យុ ជានាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងក្រុមការមជ្ឈមណ្ឌលឯកសារកម្ពុជាទាំងអស់។ ខ្ញុំបាទឈ្មោះ ញុក់ ង៉ៅ ជាយុវជនស្ម័គ្រចិត្តនៃមជ្ឈមណ្ឌឯកសារកម្ពុជា ជំនាន់ទី៨ មកពីខេត្តក្រចេះ។ ខ្ញុំបាទពិតជាសប្បាយចិត្តជាខ្លាំងដែលបានចូលរួមកម្មវិធីដ៏ធំពេលចេញដំណើរពីសណ្ឋាគារទៅសាលយុត្តិតេជោ ដោយមានកងកម្លាំងជួយនាំផ្លូវថ្ងៃបើកវគ្គ ថ្ងៃបើកវគ្គនេះដែរ មានប្រជាពលរដ្ឋចូលរួម និងអ្នកដឹកនាំខេត្ត និងមន្រ្តីផ្សេងៗជាច្រើនជាពិសេសមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននិយាយរៀបរាប់ស្តីអំពីអំពើប្រល័យពូជសាសន៍...

អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តតាកែវ

តាំង វិមន្ត ជាដំបូងសូមអនុញ្ញាតគោរព ឯកឧត្ដម អស់លោក លោកស្រី អ្នកនាងកញ្ញា ភ្ញៀវជាតិ អន្តរជាតិ និងលោកពូ ឆាំង យុ ដែលជានាយកអង្គការមជ្ឈមណ្ឌលឯកសារកម្ពុជាជាទីគោរព។ ខ្ញុំបាទ តាំង វិមន្ត ជាអ្នកស្ម័គ្រចិត្តជំនាន់ទី២ មកពីខេត្តតាកែវ ខ្ញុំពិតជាមានសេចក្ដីរីករាយ និងមោទនភាពណាស់ដែលបានរួមក្នុងពិធីសន្និសីទលើកទី១ ក្រោមប្រធានបទ «អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍» ដែលប្រព្រឹត្តិទៅថ្ងៃទី២០ដល់២២ ខែឧសភា...

អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តស្វាយរៀង

កើត សុរចនា សម្រាប់ខ្លួនខ្ញុំផ្ទាល់ ការផ្តល់ឱកាសឲ្យខ្ញុំបានចូលរួមក្នុងសន្និសីទលើកទីមួយ «អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍» ការពារ និងឆ្លើយតប តាមរយៈការអប់រំ និងការថែទាំសុខភាព នៅសាលយុត្តិតេជោ បញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ។ ខ្ញុំពិតជាមានអារម្មណ៍រំភើប និងមានមោទនភាពចំពោះមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានខិតខំសហការរៀបចំឲ្យមានសន្និសីទនេះកើតទ្បើង ព្រោះថាកម្មវិធីនេះបានផ្សព្វផ្សាយដល់ប្រជាជនកម្ពុជាទាំងអស់ឲ្យបានដឹង និងចូលរួមសាមគ្គីគ្នាគាំទ្រ ដើម្បីកុំឲ្យមានរបបប្រល័យពូជសាសន៍នេះកើតទ្បើងម្តងទៀតមកលើប្រជាជនកម្ពុជាក៏ដូចជាសារមួយដល់អន្តរជាតិផងដែរ។ កាន់តែរំភើបជាងនេះទៅទៀតខ្ញុំបានឃើញវត្តមានចូលរួមរបស់លោកតា លោកយាយ អ៊ំ ពូ មីង...

សាយ កែវ អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តតាកែវ

សាយ កែវ ចំណាប់អារម្មណ៍ខ្ញុំផ្ទាល់ចំពោះការចូលរួមកម្មវិធីសន្និសីទ «អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍» គឺជាកម្មវិធីមួយដែលបានផ្ដល់នូវទិដ្ឋភាពថ្មីៗយ៉ាងច្រើនសម្រាប់ខ្ញុំហើយអ្វីដែលថ្មីនោះគឺបានជួបជាមួយអ្នកចូលរួមចម្រុះជាតិសាសន៍មកពីប្រទេសនានាលើពិភពលោកព្រមទាំងថ្នាក់ដឹកនាំដែលមានតួនាទីធំៗនៅក្នុងប្រទេសកម្ពុជា។ លើសពីនេះទៀតនោះគឺការទស្សនាការបញ្ចាំងខ្សែភាពយន្តរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលជាខ្សែភាពយន្ដមួយពោរពេញទៅដោយអត្ថន័យអប់រំ និងបានបង្ហាញអំពីការផ្សារភ្ជាប់វិស័យសិល្ប:ទៅនឹងតថភាពសង្គមជាក់ស្ដែង ហើយអ្វីដែលខ្ញុំរៀនសូត្របានអំពីកម្មវិធីសន្និសីទនេះគឺការបង្កើតទំនាក់ទំនងថ្មី និងបានសិក្សាស្វែងយល់អំពីរបបខ្មែរក្រហមបានកាន់តែសុីជម្រៅ និងច្បាស់លាស់ជាងមុនថែមបានមួយកម្រិតទៀតបន្ថែម។ លើនេះទៅទៀតគឺការទទួលបានគំនិតអប់រំថ្មីៗអំពីសំណាក់វាគ្មិនដែលជាជនបរទេសនិងថ្នាក់ដឹកនាំនៅតាមក្រសួង និងស្ថាប័នផ្សេងៗ នៅក្នុងប្រទេសកម្ពុជាពីលើចំណុចដែលបានលើកឡើងខាងលើគឺការបានស្គាល់ទីស្នាក់ការនៃតុលាការខ្មែរក្រហមដែលមានឈ្មោះពេញថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលសរសេរជាអក្សរកាត់ថា អ.វ.ត.ក វាជាលើកទីមួយរបស់ខ្ញុំ ដែលបានមកកាន់ទីកន្លែងនេះផ្ទាល់។ ជាចុងក្រោយខ្ញុំសូមអរគុណដល់លោកអ៊ំ ឆាំង យុ ដែលជានាយកនៃមជ្ឈមណ្ឌលឯកសារកម្ពុជា និងក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជាដែលបានអនុញ្ញាតឲ្យរូបខ្ញុំបាទបានចូលរួមកម្មវិធីសន្និសីទ...

ម៉ាត់ ណាសៀត អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តត្បូងឃ្មុំ

ម៉ាត់ ណាសៀត ខ្ញុំមានកិត្តិយសណាស់ដែលក្រុមកាងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជាអញ្ជើញឲ្យខ្ញុំបានចូលរួមកម្មវិធីដ៏ធំមួយនេះ(អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៏) និងអរគុណដល់លោកនាយក មជ្ឈមណ្ឌលឯកសារកម្ពុជា និងនាយករងដែលបានផ្តល់ឱកាសឲ្យខ្ញុំបានចូលរួមកម្មវិធី។ ដែលបានចូលរួមដោយ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញជាអធិបតីពិធីបិទ សន្និសីទលើកទី១ ស្តីពី «អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍» និងចូលរួមដោយផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទំាងអ្នកជំនាញខាងច្បាប់ដែលមកពីបណ្តាប្រទេសផ្សេងៗ ចូលរួមបកស្រាយក្នុងកម្មវិធីផងដែរ។ កម្មវិធីនេះបានធ្វើឲ្យខ្ញុំទទួលបានព័ត៌មាន...

អ្នកស្ម័គ្រចិត្តកម្ពុជារាជធានីភ្នំពេញ

ម៉ាន រ៉ហ្សីតា ជាបឋម ខ្ញុំសូមអរគុណដល់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានផ្ដល់ឱកាស និងកិត្តិយសដល់រូបនាងខ្ញុំ ក្នុងការចូលរួមកម្មវិធីសន្និសីទ «អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍»។ ព្រមទាំងអរគុណដល់សម្តេច បវរធិបតី ហ៊ុន ម៉ាណែត និងសម្ដេច តេជោ ហ៊ុន សែន ឥស្សរជន ភ្ញៀវជាតិ និងអន្តរជាតិព្រមទាំងអ៊ំៗ លោកតា លោកយាយ ក្រុមការងារ និងយុវជនស្ម័គ្រចិត្តទាំងអស់ដែលមានវត្តមានក្នុងសន្និសីទទីមួយនេះ ដែលធ្វើឲ្យកម្មវិធីមួយនេះមានភាពអធិកអធមយ៉ាងខ្លាំង។...

ញ៉ិល សុផានិត អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តកំពង់ឆ្នាំង

ញ៉ិល សុផានិត ខ្ញុំបាទពិតជាមានក្ដីរំភើប និងកិត្តិយសជាខ្លាំង ដែលក្រុមការងារអង្គការមជ្ឍមណ្ឌលឯកសារកម្ពុជាអញ្ជើញឲ្យចូលរួមកម្មវិធី សន្និសីទស្ដីពី «អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍ ហើយក៏អរគុណយ៉ាងក្រៃលែងដល់លោកនាយកមជ្ឈមណ្ឌល និងនាយករង បានផ្ដល់ឱកាសឲ្យរូបខ្ញុំបាទបានចូលកម្មវិធីដ៏មានអត្តន័យ និងទទួលបានចំណេះដឹងបន្ថែមតាមរយៈអ្នកចូលរួមមកពីបណ្ដាប្រទេសផ្សេងៗ ហើយក៏មានកិត្តិយសបានជួបថ្នាក់ដឹកនាំសំខាន់ៗក្នុងប្រទេសដែលមាន សម្ដេច តេជោ និងសម្ដេច បវរធិបតី ដែលជាអ្នកចូលរួមយ៉ាងសំខាន់។ ហើយអ្វីដែលខ្ញុំទទួលបានបន្ថែមទៀតនោះ គឺការជជែកដេញដោលទាក់ទងរឿងខ្មែរក្រហម ដែលមានអ្នកចូលរួមសុទ្ធតែជាអ្នកជំនាញច្បាប់ មេធាវី ជាតិ និងអន្តរជាតិ ដែលក្នុងនោះធ្វើឲ្យពិតជាទទួលបាននូវចំណេះដឹង...

ចំណាប់អារម្មណ៍អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តស្វាយរៀង

កុយ ណារ៉ូ  ខ្ញុំបាទសូមអរគុណដល់មជ្ឈមណ្ឌលឯកសារកម្ពុជាដែលបានរៀបចំកម្មវិធីនេះឡើង  ហើយខ្ញុំបាទពិតជាមានកិត្តិយសខ្លាំងណាស់ដែលបានចូលរួមនៅក្នុងកម្មវិធីសន្និសីទលើកទី១ «អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍»។ ក្នុងរយៈពេលបីថ្ងៃនេះ ខ្ញុំបាទពិតជាទទួលបាននូវរសជាតិនៃបទពិសោធន៍ថ្មីៗ មេរៀនថ្មីៗ ចំណេះដឹងថ្មីៗ ដែលមានវាគ្មិនជាតិ និងអន្តរជាតិបានចូលរួមថ្លែងនូវសុន្ទរកថាទៅតាមជំនាញ ចំណេះដឹងរបស់គាត់។ អ្វីកាន់តែពិសេសទៀតនោះគឺ មានវត្តមានសម្ដេច តេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមថ្លែងសុន្ទរកថាក្នុងពិធីបើក និងបិទក្នុងកម្មវិធី។ ក្នុងនោះអ្វីដែលខ្ញុំចាប់អារម្មណ៍ចំពោះកម្មវិធីនោះគឺ បានអញ្ជើញវាគ្មិន...

សូ សឹកគីរ៉ា អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តពោធិ៍សាត់

សូ សឹកគីរ៉ា ជាដំបូង សូមអរគុណដល់អង្គការមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលផ្តល់ឱកាសឲ្យនាងខ្ញុំ បានចូលរួមក្នុងកម្មវិធី បើក និងបិទ សន្និសីទ «អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍» ដែលជាកម្មវិធីដ៏អស្ចារ្យបំផុត ហើយជាលើកទីមួយសម្រាប់ខ្ញុំ។ សម្រាប់រយៈពេលបីថ្ងៃនេះ ពិតជាមានអារម្មណ៍សប្បាយរីករាយ និងមានមោទនភាពជាខ្លាំង ដែលបានជួបសម្តេច ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងឥស្សរជនជាន់ខ្ពស់ថ្នាក់ជាតិ និងអន្តរជាតិជាច្រើនរូប។ លើសពីនេះទៅទៀតបានជួប...

សាន្ត គឹមស៊ីន អ្នកស្ម័គ្រចិត្តកម្ពុជាមកពីខេត្តក្រចេះ

សាន្ត គឹមស៊ីន សម្រាប់ខ្ញុំដែលបានចូលរួមកម្មវិធីរយ:ពេលបីថ្ងៃនេះ នាងខ្ញុំសូមអរគុណដល់មជ្ឈមណ្ឌលឯកសារកម្ពុជាដែលបានរៀបចំកម្មវិធី សន្និសីទ «អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍» ដែលបានប្រារព្ធឡើងកាលពីថ្ងៃទី ២០-២២ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ។ នាងខ្ញុំក៏សូមបញ្ចេញនូវចំណាប់អារម្មណ៍ខ្លះៗ លើប្រធានបទអំពើប្រល័យពូជសាសន៍៖ ក្រោយពីការចូលរួមក្នុងកម្មវិធីបានបង្ហាញឲ្យឃើញថាក្នុងសម័យកាលឆ្នាំ១៩៧៥-១៩៧៩ បានបង្ករភាពសោកសៅ ដោយសារតែការកើតមានសង្រ្គាម ធ្វើឲ្យមនុស្សជួបនូវទុក្ខលំបាក ពីព្រោះសង្រ្គាមតែងតែធ្វើឲ្យប្រជាជនភិតភ័យបាក់ស្បាត តក់ស្លុត បាត់បង់បញ្ញាស្មារតី សតិអារម្មណ៍ និងជាពិសេសសង្គ្រាមបានធ្វើឲ្យមនុស្សត្រូវបាត់បង់ជិវិត បាត់បង់សមាជិកគ្រួសារ បងប្អូន...

ហ្វីន ទីយើទ អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តកំពត

ហ្វីន ទីយើទ ជាក្មេងម្នាក់ដែលកើត និងបានធំលូតលាស់នៅក្នុងសង្គមមួយដែលមានសន្តិភាពរួចស្រេចទៅហើយខ្ញុំមិនដែលបានយល់ដល់ជម្រៅនៃសេចក្តីឈឺចាប់ និងទុក្ខវេទនាដែល​បងប្អូនប្រជាជនទាំងឡាយបានឆ្លងកាត់នៅ​ក្នុងរបបខ្មែរក្រហម​មុនពេលដែលខ្ញុំមិនទាន់កើតនោះឡើយ ទោះបីជាបានសិក្សានៅសាលា និងបានឮតាមរយៈការនិទានពីសាច់​ញាតិចាស់ៗ​ដែលបានឆ្លងកាត់របបដ៏អប្រិយមួយនោះក៏ដោយ។ រហូតដល់ថ្ងៃមួយដែលខ្ញុំបានសម្រេចចិត្តចូលធ្វើជាអ្នកស្ម័គ្រចិត្តក្នុងការប្រមូលទិន្នន័យពីអ្នករស់រានមានជីវិតជូនអង្គការមជ្ឈមណ្ឌលឯកសារកម្ពុជា។ គោលបំណងរបស់ខ្ញុំគ្រាន់តែចង់ធ្វើការងារស្ម័គ្រចិត្តធម្មតា តែអ្វីដែលខ្ញុំមិនបានរំពឹងទុកបានកើតឡើងគឺខ្ញុំបានឃើញ ស្តាប់ឮអំពីភាពឈឺចាប់ សេចក្តីវេទនា វិប្បដិសារីតាមរយៈការនិទានអំពីអតីតកាលដ៏ជូរចត់ដែលបងប្អូនអ្នករស់រានមានជីវិតបាននិទានប្រាប់។ សាច់រឿងដ៏មិនគួរឲ្យជឿរបស់អ្នករស់រានបានធ្វើឲ្យខ្ញុំឈឺចាប់ រាល់ពេលដែលខ្ញុំអង្គុយចុះស្តាប់ការរៀបរាប់ និងសរសេរសង្ខេបសាច់រឿងនោះម្តងទៀត។ ខ្ញុំចោទសួរជាសំណួរដដែលៗហេតុអ្វីបានជាអាចមានរឿងរ៉ាវដែលហៅថា «ការប្រល័យពូជសាសន៍» នេះកើតឡើង? ខ្ញុំចាប់ផ្តើមមើលឃើញពីជ្រុងមួយដែលខ្ញុំតែងមើលរំលងគឺការគិតថាសន្តិភាពជាអ្វីដែលធម្មតា និងមាននៅគ្រប់ទីកន្លែងដោយសារតែវាជាអ្វីដែលខ្ញុំបានឃើញពេញមួយជីវិតនេះទៅហើយ ស្របពេលដែលនៅជ្រុងម្ខាងទៀតមានមនុស្សជាច្រើនបានរងទុក្ខពីអំពើដ៏ស្មោកគ្រោកគឺ «ការប្រល័យពូជសាសន៍» និងមានមនុស្សជាច្រើនទៀតកំពុងតែរងគ្រោះទោះបីជាមកដល់សម័យបច្ចុប្បន្នទៅហើយក្តី។ ក្នុងគំនិតរបស់ខ្ញុំ អំពើនេះជាអំពើដែលមិនគួរកើតមានសោះឡើយ...

ជួន រក្សា អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តព្រៃវែង

ជួន រក្សា នាងខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយក្រៃលែង ដែលត្រូវបានជ្រើសរើស និងអញ្ជើញក្នុងការចូលរួមនូវកម្មវិធីដ៏មានអត្ថន័យមួយនេះ ជាពិសេសទៅទៀត គឺបានជួបជាមួយថ្នាក់ដឹកនាំ ដែលលោកបានផ្ដល់នូវអនុសាសន៍ដ៏មានអត្ថន័យ និងមានប្រយោជន៍ដល់យុវជន យុវនារី។ លើសពីនេះទៅទៀត ក៏បានជួបជាមួយវាគ្មិនជាតិ និងអន្តរជាតិជាច្រើនរូប ដែលគាត់បានចែករំលែក និងផ្ដល់ជាចំណេះដឹងដល់អ្នកចូលរួម។ តាមរយៈសន្និសីទនេះ ធ្វើឲ្យនាងខ្ញុំយល់កាន់តែច្បាស់ជាងមុនពីគុណតម្លៃនៃពាក្យថា សន្តិ​ភាព ជាពិសេសគឺ យល់ពីភាពឈឺចាប់ ក៏ដូចជាទុកលំបាករបស់អ្នកដែលឆ្លងកាត់នូវរបបដ៏ឃោរឃៅមួយនេះ។ ម្យ៉ាងវិញទៀតសន្និសីទនេះ ក៏បានបង្ហាញយ៉ាងជាក់ច្បាស់ថា ការអប់រំ គឺជាចំណុចចាប់ផ្ដើមដ៏សំខាន់មួយ...

ដា សាន់ណា អ្នកស្ម័គ្រចិត្តកម្ពុជា ខេត្តពោធិ៍សាត់

ដា សាន់ណា អ្នកស្ម័គ្រចិត្តកម្ពុជា ខេត្តពោធិ៍សាត់ ខ្ញុំឈ្មោះ ដា សាន់ណា គឺជាអ្នកស្ម័គ្រចិត្តកម្ពុជាជំនាន់ទី១ មកពីខេត្តពោធិ៍សាត់។ បន្ទាប់ពីខ្ញុំបានធ្វើដំណើរទស្សនកិច្ចសិក្សាស្ដីពីអំពើប្រល័យពូជសាសន៍និងលទ្ធិប្រជាធិបតេយ្យខ្ញុំមានអារម្មណ៍រំភើបសប្បាយរីករាយជាខ្លាំងព្រោះបានធ្វើដំណើរជាក្រុម។ ទោះបីជាក្រុមអ្នកស្ម័គ្រចិត្តកម្ពុជាជួបការលំបាកខ្លះៗរថភ្លើងរលាក់និងអាកាសធាតុក្ដៅ និងមានហុយធូលីដីប៉ុន្តែពួកយើងអាចអង្គុយបានស្រួលមានទឹកផឹក មានបាយហូបគ្រប់គ្រាន់។ ភាពខុសគ្នាត្រង់ចំណុចនេះបានធ្វើឲ្យខ្ញុំគិតស្រមៃទៅដល់រឿងរ៉ាវរបស់លោកតា លោកយាយ អ៊ំ ពូមីង ដែលរស់រានមានជីវិតពីរបប ប៉ុល ពត តើគាត់លំបាកយ៉ាងណាទៅបើសម័យនោះធ្វើដំណើរមិនដឹងគោលដៅច្បាស់លាស់ ថាខ្លួនត្រូវខ្មែរក្រហមយកទៅណា ទូរថភ្លើងមានមនុស្សជាច្រើនណែនគ្នារកកន្លែងអង្គុយគ្មាន គ្មានអាហារបរិភោគគ្រប់គ្រាន់។ នេះហើយធ្វើឲ្យខ្ញុំគិតរួចសម្លឹងមើលទៅផ្លូវរថភ្លើងទឹកភ្នែកខ្ញុំចង់ហូរមកព្រោះមានអារម្មណ៍សោកសៅជាខ្លាំងនឹកអាណិតដល់ប៉ារបស់ខ្ញុំដែលបាត់បង់ឪពុករបស់គាត់តាំងពីនៅក្មេងដោយសារតែរបប...

តាំង វិមន្ត អ្នកស្ម័គ្រចិត្តកម្ពុជា

តាំង វិមន្ត ជំរាបសួរខ្ញុំបាទឈ្មោះ តាំង វិមន្ត នៅថ្ងៃទី ២៤ ខែមិនា ឆ្នាំ២០២៤ ខ្ញុំបានចូលរួមក្នុងកម្មវិធីទស្សនកិច្ចសិក្សាជាមួយមជ្ឈមណ្ឌលឯកសារកម្ពុជាក្រោមប្រធានបទ «ការជម្លៀសប្រជាជនដោយបង្ខំតាមរយៈរថភ្លើង» ហើយទស្សនកិច្ចនេះខាងមជ្ឈមណ្ឌលឯកសារកម្ពុជាជ្រើសរើសការធ្វើដំណើរដោយប្រើរថភ្លើងដើម្បីត្រូវជាមួយប្រធានបទ។ ហើយវាជាលើកទី១សម្រាប់ខ្ញុំដែលធ្វើដំណើរតាមរយៈរថភ្លើង អ្វីដែលខ្ញុំចាប់អារម្មណ៍ខ្លាំងបំផុតនោះបានឃើញទិដ្ឋភាព ភូមិស្រុកស្រែចំការ រចនាបទនៃការសាងសង់ទីលំនៅ និងជីវភាព របស់បងប្អូនប្រជាជនដែលរស់នៅតាមតំបន់ដាច់ស្រយាលស្របតាមបណ្ដោយផ្លូវរថភ្លើង ជាដើម និងបានឃើញនូវសំណង់ស្ថានីយ៍រថភ្លើងចាស់ៗ ប៉ុន្តែខ្ញុំមិនបានដឹងថាគេកសាងតាំងពីឆ្នាំណា សម័យកាលណានោះទេ។ ឥឡូវនេះយើងត្រឡប់មកការធ្វើដំណើរក្នុងរថភ្លើងវិញហើយខ្ញុំសូមបកទៅនិយាយនៅឆ្នាំ១៩៧៥ បន្តិចតាមការស្រាវជ្រាវ ក៏ជាឯកសាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា...

សល់ ការ៉ាណី អ្នកស្ម័គ្រចិត្តកម្ពុជា ខេត្តរតនគិរី

សល់ ការ៉ាណី អ្នកស្ម័គ្រចិត្តកម្ពុជា ខេត្តរតនគិរី ខ្ញុំឈ្មោះ សល់ ការ៉ាណី អាយុ២៣ឆ្នាំគឺជាជនជាតិដើមភាគតិច ចារ៉ាយ មកពីខេត្តរតនគិរី។ ខ្ញុំគឺជាអ្នកស្ម័គ្រចិត្តកម្ពុជាជំនាន់ទី១។ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ខ្ញុំបានទទួលឱកាសបានចូលរួម កម្មវិធីទស្សនកិច្ចសិក្សាតាមរថភ្លើងគឺជាដំណើរទស្សនកិច្ច«ស្ដីអំពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងលទ្ធិប្រជាធិបតេយ្យ» សម្រាប់យុវជនសិក្សាឈ្វេងយល់ដោយផ្ដោតទៅលើការជម្លៀសប្រជាជនដោយបង្ខំ និងជម្លៀសប្រជាជនលើកទី២ ក្នុងរបបខ្មែរក្រហម (១៩៧៥-១៩៧៩)។ កាលពីលើកមុនខ្ញុំធ្លាប់បានចូលរួមកម្មវិធីជិះរថភ្លើងម្ដងរួចមកហើយដែលមានទិសដៅពីភ្នំពេញទៅខេត្តកំពត ប៉ុន្តែលើកនេះទិសដៅពីភ្នំពេញទៅ ខេត្តពោធិ៍សាត់ និង...

ខាំ ស៊ូខៃ អ្នកស្ម័គ្រចិត្តកម្ពុជា ខេត្តរតនគិរី

ខាំ ស៊ូខៃ អ្នកស្ម័គ្រចិត្តកម្ពុជា ខេត្តរតនគិរី ខ្ញុំឈ្មោះ ខាំ ស៊ូខៃ គឺជាអ្នកស្ម័គ្រចិត្តជំនាន់ទី១ មកពីខេត្តរតនគិរី។ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ក្រុមអ្នកស្ម័គ្រចិត្តកម្ពុជា បានធ្វើដំណើចេញពីសណ្ឋាគារ វ៉ាយ ខនើរ ដោយរៀចចំឡើងរថយន្តក្រុងដើម្បីបន្តដំណើរទៅកាន់ទីចំណតរថភ្លើង។ ម៉ោង៥និង៤៥នាទី ក្រុមអ្នកស្ម័គ្រចិត្តកម្ពុជាក៏បានមកដល់ស្ថានីយដោយសុវត្ថិភាព។ ជាមួយគ្នានេះដែរ ក្រុមការងារក៏បានថតរូបជុំគ្នា។ ម្នាក់ៗសប្បាយរីករាយយ៉ាងក្រៃលែង ព្រោះអ្នកខ្លះធ្លាប់ជិះ អ្នកខ្លះក៏មិនធ្លាប់ជិះរថភ្លើងដោយធ្លាប់តែនឹកស្រមៃរូបភាព។ ក្រុមយុវជនស្ម័គ្រចិត្តទាំង៨ជំនាន់...

វេន ចិន្តា អ្នកស្ម័គ្រចិត្តកម្ពុជាមកពីខេត្តកំពង់ស្ពឺ

វេន ចិន្តា ខ្ញុំឈ្មោះ វេន ចិន្តា អាយុ ២១ឆ្នាំ គឺជាអ្នកស្ម័គ្រចិត្តកម្ពុជា ជំនាន់ទី៨ មកពីខេត្តកំពង់ស្ពឺ។ ខ្ញុំសូមអរគុណដល់លោកគ្រូ អ្នកគ្រូ និងក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជាដែលបានរៀបចំដំណើរទស្សនកិច្ចសិក្សាអំពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងលទ្ធិប្រជាធិបតេយ្យសម្រាប់យុវជន ការជម្លៀសដោយបង្ខំ នៅក្នុងរបបខ្មែរក្រហមក្នុងឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ ដោយធ្វើពីដំណើរតាមរយៈរថភ្លើងដែលចេញពីរាជធានីភ្នំពេញ ទៅខេត្តពោធិ៍សាត់-ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ខ្ញុំមិនធ្លាប់បានជិះរថភ្លើងពីមុនមកទេ ទេសភាពវិញខ្ញុំមានអារម្មណ៍ថាប្លែកឃើញផ្ទះប្រជាជន វាលស្រែ ភ្នំ និង ការរស់នៅរបស់ប្រជាជននៅតាមទីជនបទ។...

កើត សុរចនា អ្នកស្ម័គ្រចិត្តកម្ពុជាមកពីខេត្តស្វាយរៀង

កើត សុរចនា អ្នកស្ម័គ្រចិត្តកម្ពុជា ខេត្តស្វាយរៀង ខ្ញុំឈ្មោះ កើត សុរចនា គឺជាអ្នកស្ម័គ្រចិត្តជំនាន់ទី១ មកពីខេត្តស្វាយរៀង។ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ខ្ញុំបានធ្វើដំណើរទស្សនកិច្ចសិក្សាអំពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងលទ្ធិប្រជាធិបតេយ្យជាមួយអ្នកស្ម័គ្រចិត្តកម្ពុជាទាំង៨ជំនាន់តាមរថភ្លើងពីភ្នំពេញឆ្ពោះទៅកាន់ស្ថានីយរថភ្លើង ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។ កំទ្បុងពេលធ្វើដំណើរខ្ញុំបានអាននូវប្រវត្តិក៏ដូចជាសាច់រឿងខ្លះៗរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលធ្លាប់បានឆ្លងកាត់ ការជម្លៀសតាមរថភ្លើងជាមួយក្រុមគ្រួសាររបស់គាត់ ក៏ដូចជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលខ្ញុំធ្លាប់បានធ្វើការសម្ភាសន៍សាច់រឿងនៅក្នុងភូមិរបស់ខ្ញុំ។ ប្រជាជនកម្ពុជាត្រូវបានខ្មែរក្រហមជម្លៀសពីតំបន់មួយទៅតំបន់មួយតាមរថភ្លើង។ រឿងរ៉ាវដែលប្រជាជនកម្ពុជាបានឆ្លងកាត់ពិតជាលំបាក គ្រួសារខ្លះត្រូវបែកបាក់គ្នា ទៅធ្វើការកន្លែងផ្សេងៗ តាមការចាត់តាំងរបស់ខ្មែរក្រហម ហើយគ្រួសារខ្លះទៀតត្រូវបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់ដោយមិនបានរស់នៅជុំគ្នា ក៏មានគ្រួសារខ្លះទៀតត្រូវវង្វេងសមាជិកគ្រួសារអំទ្បុងពេលជម្លៀសតាមរថភ្លើងផងដែរ។...

ហុឹម ស្រីឡឹង អ្នកស្ម័គ្រចិត្តកម្ពុជា

ហ៊ឹម ស្រីឡឹង ខ្ញុំឈ្មោះ ហ៊ឹម ស្រីឡឹង ពេលខ្ញុំបានចូលរួមទស្សនកិច្ចសិក្សាតាមរថភ្លើងខ្ញុំមានអារម្មណ៍ប្លែកព្រោះការជិះរថភ្លើងគឺជាលើកទីមួយរបស់ខ្ញុំដែលធ្វើឲ្យខ្ញុំរំភើប។ នៅម៉ោង១២ថ្ងៃត្រង់អ្នកស្ម័គ្រចិត្តកម្ពុជាទាំងអស់នៅលើរថភ្លើងមិនទាន់ទៅដល់គោលដៅនៅឡើយ។ ខ្ញុំមានអារម្មរណ៍ថាក្តៅខ្លាំងណាស់ហើយត្រូវការផឹកទឹកច្រើនដងទាំងដឹងថានៅលើរថភ្លើងបន្ទប់ទឹកពិបាកប្រើ។ ប្រសិនបើយើងក្រឡែកមើលប្រជាជនដែលបានជម្លៀសក្នុងរបបខ្មែរក្រហម(១៩៧៥-១៩៧៩)។ ប្រជាជនគ្មានសូម្បីតែបាយហូបនៅលើរថភ្លើង ចំណែកកន្លែងអង្គុយសម្រាកប្រជ្រៀតគ្នាមិនស្រួលដូចរថភ្លើងដែលខ្ញុំកំពុងជិះទេ។ ទស្សនកិច្ចសិក្សាតាមរថភ្លើងបានឲ្យខ្ញុំបង្កើនទំនាក់ទំនងសមាជិកក្រុម ឲ្យមានភាពស្និទ្ធស្នាលគ្នា បង្កើតភាពសប្បាយរីករាយហើយខ្ញុំបានហូបអាហារជាមួយអ្នកស្ម័គ្រចិត្តកម្ពុជាផ្សេងទៀតលើរថភ្លើង។ ជាចុងក្រោយខ្ញុំសូមអរគុណដល់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានរៀបចំកម្មវិធីទស្សនកិច្ចសិក្សាតាមរថភ្លើងនេះឡើងដោយមានការយកចិត្តទុកដាក់មានកន្លែងស្នាក់នៅស្អាត ធ្វើឲ្យក្រុមអ្នកស្ម័គ្រចិត្តកម្ពុជាមានភាពកក់ក្តៅ។ អត្ថបទសម្រួលដោយ៖ មេត្តា ដារ៉ារដ្ឋ...

អឿង សុខ អ្នកស្ម័គ្រចិត្តកម្ពុជាមកពីខេត្តក្រចេះ

អឿង សុខ ខ្ញុំឈ្មោះ អឿន សុខ នេះគឺជាលើកទីមួយដែលខ្ញុំបានធ្វើដំណើរទស្សនកិច្ចសិក្សាតាមរថភ្លើង។ ខ្ញុំគិតថាទស្សនកិច្ចសិក្សាននេះប្លែកសម្រាប់ខ្ញុំ មុនពេលជិះរថភ្លើងខ្ញុំគិតថារថភ្លើងគឺមិនឈប់ច្រើនដងនោះទេ ហើយអ្នកបើកបរល្បឿនលឿននិងរលាក់ខ្លាំង។ ប៉ុន្តែជាក់ស្តែងខុសពីការគិតទុករបស់ខ្ញុំ រថភ្លើងបើកយឺតជាងឡានដោយសារល្បឿនរថភ្លើងគឺបើកថេររហូត។ មួយទៀតខ្ញុំទទួលបានពីការធ្វើដំណើរនេះគឺយើងអាចមើលទេសភាពហើយមានអារម្មណ៍ដូចជាស្និតស្នាលជាមួយធម្មជាតិ។ ខ្ញុំគិតថារថភ្លើងប្រសិនបើជិះខែវស្សាប្រហែលកាន់តែមើលទេសភាពបានស្អាតជាងនេះ។ អត្ថបទសម្រួលដោយ៖ មេត្តា ដារ៉ារដ្ឋ...

យ៉ុង ផល្លីន អ្នកស្ម័គ្រចិត្តកម្ពុជាមកពីខេត្តក្រចេះ

យ៉ុង ផល្លីន ខ្ញុំឈ្មោះ យ៉ុង ផល្លីន អាយុ១៩ឆ្នាំ គឺជាអ្នកស្ម័គ្រចិត្តកម្ពុជា ជំនាន់ទី៨ មកពីខេត្តក្រចេះ។ ខ្ញុំពិតជាអរគុណសម្រាបការធ្វើដំណើរទស្សនកិច្ចសិក្សាអំពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងលទ្ធិប្រជាធិបតេយ្យដោយរថភ្លើង ដែលបានផ្ដល់ឱកាសឲ្យខ្ញុំបានសិក្សាអំពីការជិះរថភ្លើងជាលើកទីមួយសម្រាប់ខ្ញុំ។ ការជិះរថភ្លើងរីករាយមើលទេសភាពជាច្រើន ក៏ដូចជាភ្នំ វាលស្រែប៉ុន្តែ ខែមីនា នេះមានអាកាសធាតុក្តៅជាបទពិសោធន៍មួយសម្រាប់ខ្ញុំ។ ការជិះរថភ្លើង ដើម្បីសិក្សាពីរបបខ្មែរក្រហមដែលជម្លៀសប្រជាជនដោយបង្ខំប្រជាជននៅទីក្រុងភ្នំពេញ និងតាមខេត្តផ្សេងៗ។ ការជម្លៀសតាមរថភ្លើងនេះពិតជាពិបាកណាស់សម្រាប់ប្រជាជាជនទៅទាំងអាល័យពីផ្ទះសម្បែង។ ហើយក្នុងការជិះរថភ្លើងនោះមានមនុស្សច្រើនហើយក្តៅថែមទៀត។ ការធ្វើដំណើតាមរយៈរថភ្លើងមានការរៀបចំសម្ភារគ្រប់គ្រាន់ខ្ញុំគិតថាពិបាកចុះទម្រាំនៅកំឡុង សម័យខ្មែរក្រហមទៅទៀតនេះបញ្ជាក់ឲ្យឃើញថាការជម្លៀសប្រជាជនដោយបង្ខំនៅសម័យខ្មែរក្រហមគឺពិតជាមានភាពលំបាកខ្លាំង ប្រឈមមុខទៅនឹងកង្វះបញ្ហាជាច្រើន...

ភៀន លីណា អ្នកស្ម័គ្រចិត្តកម្ពុជា

ភៀន លីណា ខ្ញុំឈ្មោះ ភៀន លីណា គឺជាអ្នកស្ម័គ្រចិត្តកម្ពុជា។ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ គឺជាថ្ងៃដំបូង និងជាបទពិសោធន៍ដែលខ្ញុំ បានចូលរួមក្នុងការធ្វើដំណើរទស្សនកិច្ចតាមរយៈការជិះរថភ្លើង ពីភ្នំពេញទៅកាន់ខេត្តពោធិ៍សាត់ និងចេញពីពោធិ៍សាត់ បន្តដំណើររហូតដល់ខេត្តបន្ទាយមានជ័យ ក្រោមប្រធានបទការជម្លៀសដោយបង្ខំនៅក្នុងរបបខ្មែរក្រហម។ ដំណើរទស្សនកិច្ចសិក្សាមួយនេះខ្ញុំទទួលបានបទពិសោធន៍ជាច្រើនទាំងការសប្បាយ និងបង្កើតទំនាក់ទំនង។ ម្យ៉ាងវិញទៀតខ្ញុំទទួលបានផ្នត់ គំនិតនិងការចែករំលែកនូវបទពិសោធន៍របស់លោក តា លោក យាយ អ៊ំពូមីងដែលបានឆ្លងកាត់ការជម្លៀសក្នុងរបបខ្មែរក្រហម និងរស់រានមានជីវិតមកដល់សព្វថ្ងៃ។...

ញុក់ ង៉ៅ អ្នកស្ម័គ្រចិត្តកម្ពុជាមកពីខេត្តក្រចេះ

ញុក់ ង៉ៅ អ្នកស្ម័គ្រចិត្តកម្ពុជាមកពីខេត្តក្រចេះ ខ្ញុំឈ្មោះ ញុក់ ង៉ៅ ភេទប្រុស អាយុ២៥ឆ្នាំ គឺជាអ្នកស្ម័គ្រចិត្តកម្ពុជាជំនាន់ទី៨ មកពីខេត្តក្រចេះ។ ខ្ញុំពិតជាអរគុណសម្រាប់ការធ្វើដំណើរទស្សនកិច្ចសិក្សាអំពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងលទ្ធិប្រជាធិបតេយ្យដោយជិះរថភ្លើងឲ្យខ្ញុំបានសិក្សានិងជិះរថភ្លើងជាលើកទីមួយសម្រាប់ខ្ញុំ។ ក្នុងដំណើរទស្សនកិច្ចនោះខ្ញុំបានទៅទស្សនាប្រាសាទបន្ទាយឆ្មារប៉ុន្តែជាអកុសលខ្ញុំបានដើរមើលជុំវិញប្រាសាទឃើញប្រាសាទមានសភាពបែកបាក់ជាច្រើន។ ប្រាសាទដែលនៅជារូបរាងល្អប្រហែលនៅ២០%ប៉ុណ្ណោះ ដោយសារការបែកបាក់ដោយសារសង្គ្រាម ធម្មជាតិ និងអាយុកាលរបស់ប្រាសាទ។ ខ្ញុំជាយុវជនជំនាន់ក្រោយពិតជាសោកស្តាយចំពោះការបែកបាក់ប្រាសាទដែលដូនតាបានកសាង ទុកឲ្យកូនចៅជំនាន់ក្រោយបានឃើញស្នាដៃដ៏អស្ចារ្យ។ អត្ថបទដោយ៖ ញុក់ ង៉ៅ ប្រែសម្រួលដោយ៖ មេត្តា​ ដារ៉ារដ្ឋ...

Solverwp- WordPress Theme and Plugin