ខ្មែរក្រហមបានបំបាត់វត្ត និងផ្សឹកព្រះសង្ឃ
(ស្វាយរៀង) ៖ រស់ យ៉ែម ៧៦ឆ្នាំ រស់នៅភូមិអង្គប្រស្រែ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ ឆ្នាំ១៩៦៩ យ៉ែម រស់នៅភូមិសំរោងជើង បានរៀបការ និងមានកូនប្រុសស្រីចំនួនពីរនាក់។ នៅឆ្នាំ១៩៧០ ក្នុងរបប លន់ នល់ គាត់ជាអ្នកការពារព្រំដែនវៀតណាម ការពារទឹកដីរហូតដល់ខែមេសា ឆ្នាំ១៩៧៥។ នៅក្នុងរបបខ្មែរក្រហមយ៉ែមបានត្រឡប់មកភូមិកំណើតវិញ។ យ៉ែម បានឃើញខ្មែរក្រហមហាមមិនឲ្យចាយលុយ ដោយផ្សារត្រូវបានលុបបំបាត់...
ធ្វើការទាំងសរសៃខ្ចីនៅសម័យខ្មែរក្រហម
(ស្វាយរៀង) ៖ ស៊ាន សាវី អាយុ៧០ឆ្នាំ រស់នៅភូមិត្រពាំងព្រីង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ សាវី បានរៀបរាប់ថា នៅក្នុងរបប លន់ នល់ គាត់បានរស់ឆ្លងកាត់ការលំបាកដោយរត់គេចពីគ្រាប់ផ្លោងទម្លាក់មកក្នុងភូមិជារឿយៗ។ សារី និងប្រជាជនដទៃទៀតរស់នៅដោយមានការភិតភ័យ។ គ្រាប់បែកបានបំផ្លាញទ្រព្យសម្បត្តិ ផ្ទះសំបែង វត្តអារាម និងបានសម្លាប់អាយុជីវិតមនុស្ស និងសត្វ។ ឆ្នាំ១៩៧៥ នៅស្រុកកំណើតរបស់ សារី...
ខ្ញុំលាក់ប្រវត្តិរូបជាប្រជាជនបូព៌ាដើម្បីរស់
(ស្វាយរៀង) ៖ សូ សាត់ អាយុ៧០ឆ្នាំ រស់នៅភូមិក្អាម ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ កាលនៅសម័យ លន់ នល់ សាត់ បានឃើញទាហានវៀតណាមចូលក្នុងប្រទេសកម្ពុជាតំបន់ព្រំដែនដោយបានចាប់សត្វចិញ្ជឹមរបស់អ្នកស្រុកដូចជា មាន់ទា និងគោ ក្របី។ នៅក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម ប្រជាជនបានរងទុក្ខទ្វេដង គឺរស់នៅគ្មានសិទ្ធិសេរីភាព។ ខ្មែរក្រហមបានលុបបំបាត់វណ្ណៈក្នុងសង្គមគ្មានអ្នកមាន និងអ្នកក្រ។ ទ្រព្យសម្បត្តិឯកជនទាំងអស់ត្រូវប្រមូលទុកជារបស់ សមូហភាព។ ប្រជាជនត្រូវបង្ខំឲ្យធ្វើការរួមគ្នាក្នុងសហករណ៍គ្មានពេលសម្រាកទាំងឈឺទាំងជា។...
សមាជិកគ្រួសារស្ទើរទាំងអស់ស្លាប់ដោយសារជាប្រជាជនភូមិភាគបូព៌ា
(ស្វាយរៀង) ៖ កែវ សាម៉ាក់ អាយុ៥៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិត្រពាំងព្រីង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ សាម៉ាក់ បានរំលឹករឿងរ៉ាវពីរបបខ្មែរក្រហមប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាជំនាន់ទី៨ ថាពេលដែលខ្មែរក្រហមឡើងកាន់អំណាចគាត់មានអាយុប្រហែល១៣ឆ្នាំ ត្រូវបានបំបែកឲ្យរស់នៅឆ្ងាយពីឪពុកមា្តយ និងប្អូនៗដែលគាត់ជាកូនបងគេ។ ចំណែកសត្វពាហន និងទ្រព្យសម្បត្តិត្រូវប្រមូលយក និងប្រើប្រាស់ជាកម្មសិទ្ធរួមរបស់អង្គការ។ អង្គការបានបែងចែកចាន និងស្លាបព្រាម្នាក់មួយៗសម្រាប់គាត់ និងប្រជាជនដទៃទៀត។ សមាជិកគ្រួសារផ្សេងៗទៀតរបស់ សាម៉ាក់ ត្រូវរស់នៅនិងធ្វើការកន្លែងផ្សេងៗគ្នាក្នុងសហករណ៍ទៅតាមតាមប្រភេទអាយុ។ ចំណែករបបអាហារវិញមិនអាចហូបដូចរបប លន់...
សមាជិកនារីឃុំសម័យខ្មែរក្រហម
(ស្វាយរៀង) ៖ ស៊ី សុផន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អាយុ៦៨ ជាកសិករ បច្ចុប្បន្នរស់នៅ ភូមិកំពង់អំពិល ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ មុនពេលខ្មែរក្រហមឡើងកាន់កាប់អំណាច សុផន ជាកសិករ រស់នៅសុ្រកកំណើត ឃុំកំពង់អំពិល។ ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ សុផន ឃើញទាហានខ្មែរក្រហមដើរប្រមូលទ្រព្យសម្បត្តិ សត្វពាហនៈ ស្រូវ អង្ករ...
បងប្អូនខ្ញុំស្លាប់ដោយសារតែការព្យាបាលមិនត្រឹមត្រូវ
(ស្វាយរៀង) ៖ ថៃ សយ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អាយុ៨៨ ឆ្នាំ រស់នៅភូមិតាតែ ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ នៅក្នុងរបបខ្មែរក្រហម ថៃ សយ មានអាយុប្រមាណ ៤០ ឆ្នាំ ត្រូវបានជម្លៀសពីស្រុករំដួល ខេត្តស្វាយរៀង ទៅកាន់ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។ នៅទីនោះ ថៃ សយ ត្រូវបានប្រើឲ្យធ្វើស្រែ...
អ្នកជំងឺព្យាបាលតែពីថ្នាំរាងដូចអាចម៍ទន្សាយ
(ស្វាយរៀង) ៖ ទិត្យ សុផាន អាយុ៦៦ឆ្នាំ ជាកសិករ រស់នៅភូមិស្វាយរលំ ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ ក្នុងរបបខ្មែរក្រហម សុផាន ត្រូវបានជម្លៀសពីភូមិស្វាយរលំ ទៅតំបន់ភ្នំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ នៅទីនេះ សុផាន ត្រូវបានខ្មែរក្រហមប្រើឲ្យបុកស្រូវ និងធ្វើការងារផ្សេងៗទៀតនៅរោងបាយ។ ដោយសារតែ សុផាន មានជំងឺបេះដូងគាត់តែងថាដួល និងសន្លប់ នៅកន្លែងដែលគាត់ធ្វើការជារឿយៗ...
ខ្ញុំត្រូវជីកទំនប់លើកប្រឡាយទាំងខ្ញុំមានជំងឺគ្រុនចាញ់
(ស្វាយរៀង) ៖ កែវ សាប៊ន អាយុ៧៦ឆ្នាំ ជាកសិករ រស់នៅភូមិពោធិ៍តារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ក្នុងរបប លន់ នល់ សាប៊ន រស់នៅខេត្តស្វាយរៀងដែលជាស្រុកកំណើត។ នៅសម័យខ្មែរក្រហម សាប៊ន និងគ្រួសារ ត្រូវបានជម្លៀសទៅខេត្តព្រៃវែង និងខេត្តបាត់ដំបង។ ការជម្លៀសពីកន្លែងមួយទៅមួយមានការលំបាកលើការរស់នៅដោយសារគ្មានជម្រកត្រឹមត្រូវ និងត្រូវធ្វើដំណើរឆ្ងាយញៗ ដោយថ្មើរជើង ព្រមទាំងគ្មានអាហារបរិភោគគ្រប់គ្រាន់។ ពេលទៅដល់ខេត្តបាត់ដំបង...
ខ្ញុំមិនដែលឃើញរបបឃោរឃៅដូចខ្មែរក្រហមទេ
(កំពង់ឆ្នាំង) ៖ ហង្ស ភន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អាយុ៨០ឆ្នាំ រស់នៅភូមិបុសមាស ឃុំពពេល ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។ ភន ឲ្យដឹងថាមិនដែលបានជួបរបបណាឃោរឃៅ ព្រៃផ្សៅ បងំ្ខមនុស្សឲ្យធ្វើការហួសកម្លាំង និងកាប់សម្លាប់ប្រជាជនខ្លួនឯងដូចរបបខ្មែរក្រហមដែលបានប្រព្រឹត្តិអំឡុងថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ ថ្ងៃទី០៦ ខែមករាឆ្នាំ១៩៧៩ នេះទេ។ ក្នុងរបបខ្មែរក្រហម ភន និងគ្រួសារត្រូវបានខ្មែរក្រហមជម្លៀសចេញពីស្រុកកំណើត។ ភន...
របបដែលខ្ញុំបានឆ្លងកាត់មានតែខ្មែរក្រហមទេដែលឃោរឃៅ
(ស្វាយរៀង) ៖ កែន ហាន អាយុ ៨១ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅ ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង។ នៅពេលខ្មែរក្រហមកាន់អំណាច ហាន មិនត្រូវបានជម្លៀសទេគាត់ទើបតែសម្រាលកូនរួច ត្រូវបានប្រើឲ្យស្ទូងស្រូវ លើកភ្លឺស្រែ និងរែកជីដាក់ស្រែ។ ហាន ក្នុងនាមជាស្រ្តីមានកូនខ្ចីនាពេលនោះត្រូវបានខ្មែរក្រហម ធ្វើបាបដោយចោទប្រកាន់ថា មាននិន្នាការទៅរកវៀតណាម។ ហាន និងកូនប្រុសនៅវ័យជាកុមារត្រូវប្រើឲ្យជីកស្រះចិញ្ចឹមត្រី។ ពេលនោះកូនគាត់បានរងរបួសជើងអំឡុងពេលធ្វើការងារប៉ុន្តែគ្មានពេទ្យព្យាបាលរបួសទេ។ ហាន...
គេបង្ខំប្តីខ្ញុំធ្វើការរហូតដល់ស្លាប់
(ស្វាយរៀង) ៖ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម គង់ សារ៉េត អាយុ ៧៤ ឆ្នាំ ជាមន្រ្តីចូលនិវត្តន៍ រស់នៅ ភូមិកៀនសាំង សង្កាត់កៀនសាំង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ មុនឆ្នាំ១៩៧៥ សារ៉េត រស់នៅទីក្រុងភ្នំពេញជាមួយគ្រួសារ និងស្វាមីដែលជាអនុរក្សពន្ធនាគារ។ ពេលខ្មែរក្រហមឡើងកាន់អំណាចបានជម្លៀស សារ៉េត និងគ្រួសារឲ្យទៅរស់នៅខេត្តស្វាយរៀង។ សារ៉េត ឲ្យដឹងថារបបខ្មែរក្រហមបានជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុង និងតាមទីប្រជុំនានា...
គ្មានបានរៀនសូត្រទេនៅសម័យខ្មែរក្រហម
(បាត់ដំបង)៖ គឿម គាំ អាយុ ៥៨ឆ្នាំ រស់នៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ កាលពីសម័យខ្មែរក្រហម គាត់និងកុមារឯទៀតអាយុ ប្រហែលជា១០ឆ្នាំជាង ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យធ្វើជាកងកុមារ ដែលមានតួនាទីលើកដីតាមភ្លឺស្រែ និងជីកប្រឡាយ ឬប្រព័ន្ធបង្ហូរទឹកតាមវាលស្រែ។ នៅទីតាំងឃុំគោកឃ្មុំ ស្រុកថ្មគោល គាំបានលើកដី និងជីកប្រឡាយនៅទីនោះទៅតាមបញ្ជារបស់អង្គការ ទាំងហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់។ គាត់បានបញ្ជាក់ថា វាជាការលំបាកសម្រាប់រូបគាត់ផ្ទាល់ និងកុមារដទៃទៀត...
របបខ្មែរក្រហមឃោរឃៅចំពោះជាតិសាសន៍ខ្លួន
(បាត់ដំបង)៖ កង ហាច អាយុ ៥៥ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ គាត់បានរៀបរាប់ពីដំណើររឿងរ៉ាវដែលកើតឡើងនៅសម័យខ្មែរក្រហមដល់អ្នកស្ម័គ្រចិត្តកម្ពុជា។ ដំបូងឡើយ ហាច ត្រូវបានចាត់តាំងឲ្យធ្វើជាកងចល័ត ដែលមានតួនាទី លើកទំនប់ និងជីកប្រឡាយ។ ក្រោយពីបញ្ចាប់ពីការងារពលកម្ម គាត់អាចត្រឡប់ទៅផ្ទះវិញបាន ដើម្បីជួបជុំឪពុកម្តាយ។ កាលនោះ កងទ័ពខ្មែរក្រហមបានគ្រប់គ្រងប្រទេសកម្ពុជាទៅតាមតំបន់មុនឆ្នាំ១៩៧៥។ ភូមិដែល កង ហាច...
យោធាដេញបាញ់ ដោយសារផ្លែគមួយផ្លែ
(បាត់ដំបង)៖ អុឹម សាលី អាយុ៥៦ឆ្នាំ រស់នៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង សព្វថ្ងៃប្រកបមុខរបរជាអ្នកលក់ត្រី។ ភូមិរបស់គាត់ត្រូវបានគ្រប់គ្រងដោយខ្មែរក្រហមចាប់តាំងពីឆ្នាំ១៩៧០។ នៅឆ្នាំដដែល ខ្មែរក្រហមចាប់ផ្ដើមជម្លៀសប្រជាជនទៅធ្វើការនៅតាមការដ្ឋាន ពីភូមិមួយទៅភូមិមួយ ដើម្បីបង្កើតជា សហករណ៍ធ្វើការរួម និង ហូបចុករួម ដែលមានកងឈ្លបជាអ្នកមើលការខុសត្រូវ។ ការងារនៅក្នុងសហករណ៍មានដូចជាកាប់ព្រៃ លើកភ្លឺស្រែ ធ្វើចម្ការ និងដាំដំឡូងជាដើម។ ការដ្ឋាន នៅសម័យនោះអាចមានន័យថា ជាកន្លែងធ្វើការផង...
គ្រួសារខ្ញុំស្ទើរតែវាយចោលនៅអាងកំពីងពួយ
(បាត់ដំបង)៖ ហម ហឿន អាយុ ៦៩ឆ្នាំ រស់នៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ជាកងយុវជន ហម ហឿន ដែលប្រហែលអាយុ ១៦ឆ្នាំនៅសម័យនោះ ត្រូវដើរទៅជីកទំនប់ជាក្រុម ដូចជានៅអាងកំពីងពួយ អាងអូរតាគី និងអាងតំាងម៉ែ សរុបទៅគ្រប់ច្រករហកទាំងអស់ នេះបើតាមការចងចាំរបស់គាត់។ គាត់និងសមាជិកក្នុងកងយុវជន ទទួលបានរបបអាហារអង្ករមួយថ្ងៃមួយកំប៉ុងទឹកដោះគោ(ប្រហែលជា ៣០០ក្រាម) សម្រាប់ដាំបបរហូប។...
ខ្មែរក្រហមតាមដានប្រជាជនដែលមានជំងឺ
(បាត់ដំបង)៖ ពាន់ សំបឿង អាយុ ៦០ឆ្នាំ ភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង សព្វថ្ងៃប្រកបរបរជាជាងសំណង់។ នៅក្នុងរបបខ្មែរក្រហមគាត់ធ្វើការនៅតាមកងចល័ត ក្រុមទី១៣ ដែលត្រូវទៅលើកដីតាមប្រឡាយឬទំនប់ អាងកំពីងពួយ និងអាងម៉ាឈិត។ សម្រាប់ការហូបចុកនៅសម័យនោះវិញ មានតែបបរមួយវែក និងសម្លក្រកួនលាយជាមួយអំបិលប៉ុណ្ណោះ។ នៅពេលគាត់ឈឺគ្រុនម្តងៗ មានគេតាមដាន ប្រសិនបើរកឃើញថាកុហក ខ្មែរក្រហមនឹងយកមនុស្សទៅកសាង ដោយចោទថាមានជំងឺគ្រុនសតិអារម្មណ៍។ សំបឿង បានឆ្លងកាត់និងរស់រានមានជីវិតពីរបបខ្មែរក្រហម...
ការឈឺចាប់គ្រប់ស្រទាប់វណ្ណៈ
(បាត់ដំបង)៖ មិត្ត កុសល អាយុ៥៨ឆ្នាំ មុខរបរជាកសិករ រស់នៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ នៅសម័យខ្មែរក្រហម គាត់ជាកងចល័តម្នាក់ ធ្វើការរែកដី នៅអាងម៉ាឈិត។ នៅឆ្នាំដំបូងនៃរបបខ្មែរក្រហម កុសល បានទទួលការហូបចុកគ្រប់គ្រាន់ តែនៅពាក់កណ្តាលឆ្នាំ១៩៧៧ ការហូបចុកចាប់ផ្តើមខ្វះខាត ដែលធ្វើឲ្យគាត់ធ្វើការហួសកម្លាំង និងបរិភោគតែបបរ រហូតដល់គាត់សម្រាកនៅមន្ទីរពេទ្យដើម្បីព្យាបាល។ កាលនោះគាត់មានអាយុប្រហែល១៤ឆ្នាំ បន្ទាប់មក គាត់ត្រូវបានដេញចេញពីមន្ទីរពេទ្យ ឲ្យបន្តទៅធ្វើកងចល័តនៅអូរអន្លក់...
ពិតថាមិនពិត មិនពិតថាពិត
(បាត់ដំបង)៖ ឈួប ឈួន អាយុ៧៨ឆ្នាំ រស់នៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ នៅសម័យខ្មែរក្រហម គាត់ត្រូវបានថ្នាក់លើបញ្ជាឲ្យទៅដាំដំណាំ។ គាត់គឺជាប្រធានគ្រប់គ្រងកសិដ្នានមួយកន្លែងនៅឆ្ងាយពីសហករណ៍។ ឈួន និង សមាជិកមានគ្នាប្រហែលប្រាំមួយនាក់ មកពីសហករណ៍ទួលអំពិល ត្រូវខិតខំធ្វើការដាំដំណាំឲ្យគ្រប់ទៅតាមផែនការ។ ការងារសំខាន់សម្រាប់គាត់នោះ គឺគាត់ត្រូវដាំដំណាំឲ្យបានល្អ និងគ្រប់ចំនួនទៅតាមការដាក់ចេញរបស់អង្គការ។ គាត់បានបន្តថា បើមិនគ្រប់ចំនួននោះ គាត់និងមានបញ្ហាជាក់ជាមិនខាន ពីព្រោះគាត់ជាអ្នកទទួលខុសត្រូវ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ...
គេចទាន់ក៏រស់ គេចមិនទាន់ក៏ស្លាប់
(ព្រះវិហារ)៖ យាង ចន្ថា មានអាយុ ៥១ ឆ្នាំ ជាប្រជាកសិកររស់នៅភូមិក្របៅ ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។ នៅឆ្នាំ១៩៧៦ គាត់បានចាំថា គាត់ត្រូវបានខ្មែរក្រហមតម្រូវឲ្យបោចស្មៅសន្ទូងនៅតាមវាលស្រែជាមួយកុមារដ៏ទៃទៀត។ កងកុមារនៃក្រុមរបស់គាត់ មានសមាជិក៧នាក់ ជារៀងរាល់ថ្ងៃ គាត់ត្រូវងើបពីព្រឹកទៅកាត់ដើមទន្ទ្រានខេត្រ សម្រាប់ធ្វើជីធម្មជាតិ។ នៅឆ្នាំ១៩៧៧ គាត់បន្តទៅធ្វើការតាមទំនប់ប្រឡាយ ដោយលីសែងបង្គីដែលធំជាងខ្លួន សម្រាប់ចាក់ដីបំពេញតាមទំនប់។ ក្រៅពីធ្វើការ ខ្មែរក្រហមចាប់ផ្តើមបង្រៀនកុមារនៅតាមការដ្ឋានសហករណ៍ ក្នុងមួយអាទិត្យ...
បបរលាយជាមួយគល់ល្ហុង
(ព្រះវិហារ)៖ គុណ លួត មានអាយុ ៥៤ឆ្នាំ ជាកសិករ រស់នៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ លួត បានរៀបរាប់អំពីការធ្វើពលកម្មហួសកម្លាំង និងការហូបចុកមិនបានគ្រប់គ្រាន់នៅសម័យនោះ។ គាត់បានលើកឡើងថាខ្មែរក្រហមបានប្រើក្មេងៗដូចរូបគាត់ឲ្យទៅដកស្មៅនៅតាមវាលស្រែ និងកាប់ទន្រ្ទានខែត្រសម្រាប់ធ្វើជី។ ក្រៅពីនោះមានការរែកដីបង្គីជាដើម ដែលជាការងារហួសកម្លាំង។ ដោយឡែកការហូបចុកវិញ គឺពិតជាមានភាពខ្វះខាតយ៉ាងខ្លាំង។ ខ្មែរក្រហមនៅតំបន់ដែលគាត់រស់នៅបានផ្តល់តែបបរលាយជាមួយដើមល្ហុង ជារបបអាហារប្រចាំថ្ងៃ ដែលទទួលបានតែពីរពេលប៉ុណ្ណោះ។ នៅអាយុប្រហែល ១១ឆ្នាំ...
ហូបដើមចេកដើម្បីរស់
(ព្រះវិហារ)៖ ជុំ ឆក មានអាយុ ៥០ឆ្នាំ រស់នៅភូមិបុះ ឃុំភ្នំពេញ ស្រុកគូលែន ខេត្តព្រះវិហារ ជាអ្នករស់រានមានជីវិតម្នាក់ពីរបបកម្ពុជាប្រជាធិបតេយ្យ។ ចំពោះការងារប្រចាំថ្ងៃរបស់គាត់នៅសម័យនោះ ខ្មែរក្រហមតម្រូវឲ្យគាត់បោចស្មៅតាមវាលស្រែ ពេលខ្លះគាត់ត្រូវបានឈ្លើងទាម។ បន្ទាប់មក គាត់ត្រូវទៅកាប់ដើម ទន្រ្ទានខេត្ត សម្រាប់ធ្វើជី និងលើកទំនប់ ជាមួយកងសហករណ៍នៅអាយុប្រហែល ៥-៦ឆ្នាំ។ ក្រោយមកទៀត ខ្មែរក្រហមក៏បានបញ្ជាឲ្យគាត់ និងអ្នកឯទៀតជញ្ជូនសម្ភារៈ សម្រាប់សង់បង្គន់ធ្វើពីឈើ ដែលមានស្លឹកបាំងជុំវិញ...
ចម្រៀងពីរបទ ដែលអ្នករស់រានមានជីវិតសម័យខ្មែរក្រហមចងចាំ
(ព្រះវិហារ)៖ ស ដេង អាយុ ៦០ឆ្នាំ ជាប្រជាកសិករ រស់នៅភូមិម៉ឺនរាជ្យ ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ។ គាត់មានបងប្អូនចំនួន ៦នាក់ ប្រុស ១នាក់ និងមាន កូនៗចំនួន៥នាក់។ កាលសម័យខ្មែរក្រហម គាត់ធ្វើការនៅតាមកងចល័តដូចជា ធ្វើស្រែ ស្ទូងស្រូវ ជីកទំនប់នៅម៉ឺងរាជ្យ និងអូររំដួលជាដើម។ ការងារទាំងនោះត្រូវការតស៊ូលះបង់ចំពោះអង្គការ ទាំងហូបចុកមិនបានគ្រប់គ្រាន់។ ក្នុងមួយថ្ងៃ...
អ្នកកាត់ដេរនៅសម័យខ្មែរក្រហម
(ព្រះវិហារ)៖ មឿង គេន អាយុ៦៦ឆ្នាំ ជាកសិករ រស់នៅភូមិតស៊ូ ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ។ ក្រោមរបបខ្មែរក្រហម គេន និងក្រុមគ្រួសារបានឆ្លងកាត់នូវអំពើប្រល័យពូជសាសន៍ និងបានឃើញនូវសោកដនាកម្មនៃការសម្លាប់ប្រជាជនស្លូតត្រង់ដោយផ្ទាល់ភ្នែក។ បទពិសោធន៍ទាំងនេះបានបន្សល់ទុកនូវភាពឈឺចាប់ និង សេចក្តីអាណិតអាសូរចំពោះអ្នកដែលបានបាត់បង់ជីវិតដោយ អយុត្តិធម៌។ នេះគឺជារឿងរ៉ាវមិនអាចបំភ្លេចបានចំពោះរូបគាត់។ មឿង គេន ជាកូនស្រីនៃគ្រួសារកសិករ ដែលមានបងប្អូន៨នាក់ ក្នុងនោះស្រី៥នាក់។ នៅពេលដែលកងទ័ពខ្មែរក្រហមចូលគ្រប់គ្រងតំបន់មូលដ្ឋាន ដែលគាត់រស់នៅ...
នៅតែនឹកឃើញនូវអំពើកាចសាហាវ
(ព្រះវិហារ)៖ សៅ សួង អាយុ៧២ឆ្នាំ នៅតែនឹកឃើញនូវអំពើដ៏កាចសាហាវ ដែលរបបខ្មែរក្រហមបានប្រព្រឹត្តមកលើប្រជាជនស្លូតត្រង់មកទល់សព្វថ្ងៃ។ សួង បច្ចុប្បន្នរស់នៅភូមិតស៊ូ ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាសាក្សីប្រវត្តិសាស្ដ្រម្នាក់ ដែលបានរៀបរាប់នូវការចងចាំ និងភាពភ័យខ្លាចដែលបន្សល់ទុកនៅពេលនិយាយពីរបបប៉ុលពតម្តងៗ។ ដំបូងឡើយគាត់ជាប្រជាជនមូលដ្ឋាននៅខេត្តព្រះវិហារ គាត់មិនបានជម្លៀសដូចអ្នកមកពីក្រុងភ្នំពេញ ឬពីខេត្តផ្សេងនោះទេ ប៉ុន្តែគាត់ត្រូវធ្វើការរួម និងហូបបាយរួម។ ចំពោះការងារ គឺត្រូវធ្វើទាំងហួសកម្លាំង ទាំងយប់ទាំងថ្ងៃ។ មានថ្ងៃមួយ គាត់ទៅធ្វើស្រែ...
ខ្មែរក្រហមប្រើធ្វើអ្វី ធ្វើហ្នឹង
(ព្រះវិហារ)៖ រស់ អូង អាយុ៨៥ឆ្នាំ រស់នៅភូមិថ្មី ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ សព្វថ្ងៃលោកតា ប្រកបមុខរបរជាកសិករដើម្បីចិញ្ចឹមជីវិត។ គាត់មានស្រុកកំណើតនៅខេត្តតាកែវ ដែលមានបងប្អូនចំនួន៦នាក់។ នៅមុនសម័យកម្ពុជាប្រជាធិបតេយ្យ គាត់បានផ្លាស់ប្តូរទីលំនៅពីខេត្តតាកែវ មករស់នៅខេត្តព្រះវិហារ ជាមួយបងប្រុសម្នាក់ទៀត។ ក្រោយមកខ្មែរក្រហម បានជម្លៀសគាត់ឲ្យទៅលើកទំនប់ស្អាង ទំនប់អូររំដួល និងទំនប់មួយទៀត ដែលគាត់មិនចាំឈ្មោះនៅឯស្រុកសំរោង។ ប្រជាពលរដ្ឋទាំងអស់នៅសម័យនោះ ត្រូវធ្វើការស្មើភាពគ្នា និងស្លៀកពាក់ពណ៌ខ្មៅ។...
ខ្មែរក្រហមដុតមនុស្សក្នុងឡានទាំងរស់
(ព្រះវិហារ)៖ អ៊ុច លីម អាយុ៦០ឆ្នាំ រស់នៅភូមិតស៊ូ ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ ដែលមានមុខរបរជាកសិករ និងមានបងប្អូនចំនួន១២នាក់។ នៅសម័យខ្មែរក្រហមគាត់ធ្វើការនៅតាមកងចល័តស្រុក ដូចជាការលើកទំនប់ និងជីកប្រឡាយ នៅអូររំដួល ភូមិគោក ឃុំស្អាង។ បន្ទាប់មក លីម ត្រូវបានចល័តទៅធ្វើការបន្តនៅក្នុងស្រុកជ័យសែន ខេត្តព្រះវិហារ។ កាលនោះខ្មែរក្រហមដឹកកងចល័តគាត់តាមឡានកម្ម៉ង់ការ ដែលផលិតដោយសហភាពសូវៀត។ នៅទីនោះគាត់បានលើកទំនប់ លើកភ្លឺស្រែ ស្ទូងស្រូវ...
ខ្មែរក្រហមហៅខ្ញុំជាប្អូនជនក្បត់ នៅពេលបងប្អូនខ្ញុំរត់ទៅប្រទេសថៃ
(ព្រះវិហារ)៖ លួន អុី មានអាយុ៥៧ឆ្នាំ រស់នៅភូមិក្របៅ ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារដែលជាស្រុកកំណើតតាំងពីសម័យសង្គមរាស្ត្រនិយម។ នៅមុនការចូលមកដល់របបផ្ដាច់ការខ្មែរក្រហម បង គាត់ក្នុងចំណោមបងប្អូនប្រុសស្រី ៧នាក់ បានរត់ទៅប្រទេសថៃ។ ខ្មែរក្រហមបានហៅគាត់ថា ជាប្អូនជនក្បត់ នៅពេលដែលគាត់មិនដឹងឬស្គាល់ថា អ្វីជាពាក្យថាក្បត់។ បន្ទាប់មកខ្មែរក្រហមបានបំបែកបំបាក់គាត់ចេញពីឪពុកម្តាយឲ្យទៅរស់នៅតាមមណ្ឌលកុមារ។ នៅទីនោះមានគ្រូមើលការខុសត្រូវ។ កុមារដែលមានវ័យប្រហែលគាត់ ត្រូវធ្វើការរួម និងហូបរួម។ លួន អុី ត្រូវបានគ្រូចាត់តាំងឲ្យទៅធ្វើពលកម្ម...
គ្រប់គ្នាត្រូវតែធ្វើការនៅក្នុងរបបខ្មែរក្រហម
(ព្រះវិហារ)៖ គង់ អឿន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានទីលំនៅខេត្តព្រះវិហារ ភូមិក្របៅ ឃុំគូលែនត្បូង ស្រុកគូលែន បច្ចុប្បន្នមានអាយុ៥៥ឆ្នាំ។ អឿន បានរៀបរាប់អំពីជីវិតជាកុមារភាពរបស់គាត់នៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ។ អឿន បានបាត់បង់ម្តាយនៅមុនសម័យខ្មែរក្រហម និងឃ្លាតឆ្ងាយពីឪពុកដែលធ្វើជាទាហាន។ ដោយសារគាត់ជាកុមារកំព្រា និងគ្មានសាច់ញាតិបងប្អូន អឿន ត្រូវរស់នៅតាមមណ្ឌលដែលខ្មែរក្រហមចាត់ចែងឲ្យរស់នៅជាមួយកុមារដទៃទៀត។ នៅក្នុងមណ្ឌលមានគ្រូពីរទៅបីនាក់ដើម្បីគ្រប់គ្រងលើកុមារប្រហែលជា ១០ ទៅ ២០ នាក់។ គាត់ត្រូវបានគេហៅថា ជាប្អូនជនក្បត់...
ខ្មែរក្រហមហៅខ្ញុំជាប្រពន្ធជនក្បត់
(ព្រះវិហារ)៖ ឆឹង ជូ ជាអតីតមេក្រុមដែលដឹកនាំក្រុមនារីប្រហែលជាង១០នាក់នៅសម័យខ្មែរក្រហម។ គាត់បានរៀបរាប់ពីដំណើរជីវិតដ៏ជូរចត់ក្នុងនាមជាស្រ្តីមេម៉ាយដែលតស៊ូចិញ្ចឹមកូន និងខិតខំធ្វើការទាំងហួសកម្លាំងដើម្បីបានរស់រានមានជីវិត។ នៅឆ្នាំ១៩៧៥ ប្តីរបស់គាត់បានរត់គេចខ្លួនទៅប្រទេសថៃ។ ជូ ទទួលបន្ទុកចិញ្ចឹមកូនតែម្នាក់ឯង និងត្រូវបានខ្មែរក្រហមធ្វើបាប រើសអើង និង ចោទប្រកាន់ថាជាប្រពន្ធរបស់ជនក្បត់។ ជូ បាននិយាយក្នុងចិត្តថា៖ «គាត់មិនមែនជាអ្នកក្បត់នោះទេ ហេតុអ្វីគេធ្វើបាបគាត់?»។ ក្នុងនាមជាមេក្រុម គាត់ត្រូវដឹកនាំកូនក្រុមទៅធ្វើការ ច្រូតកាត់ ដកស្ទូង ធ្វើចម្ការ គាស់គល់ឈើ ជីកប្រឡាយ...
អង្ករមួយកំប៉ុងសម្រាប់អាហារពីរពេល
(ព្រះវិហារ)៖ ហ៊ុយ ផុស មានអាយុ ៧៥ឆ្នាំ រស់នៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។ គាត់ជាស្ត្រីមេម៉ាយសព្វថ្ងៃប្រកបមុខរបរលក់នំខ្មែរ ដូចជានំកង និងនំក្រូច ដើម្បីចិញ្ចឹមជីវិតជាមួយកូនស្រី។ នៅសម័យកម្ពុជាប្រជាធិបតេយ្យ ហ៊ុយ ផុស ចាំមិនភ្លេចអំពីការអត់ឃ្លានគឺមួយថ្ងៃទទួលបានរបបអាហារត្រឹមតែអង្ករមួយកំប៉ុងសម្រាប់បបរពីរពេល។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានដឹកនាំប្រទេសកម្ពុជាដោយប្រកាន់យកលទ្ធិផ្ដាច់ការ សម្ភារៈឬអ្វីៗដែល ហ៊ុយ ផុស មានត្រូវបានកត់ត្រាទុក។ គាត់បន្តទៀតថា មាសប្រាក់...
ឈឺច្រើនត្រូវខ្មែរក្រហមចោទថាទម្រុឌ
(ព្រះវិហារ)៖ រ៉ាត ឡាត់ មានអាយុ ៦៥ ឆ្នាំ រស់នៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។ នៅកុមារភាពដែលត្រូវការសិក្សារៀនសូត្រ គាត់បែរជាត្រូវធ្វើការងារធ្ងន់ ដោយហូបតែបបរផិលាយពីគល់ចេក ហើយពេលឈឺម្តងៗ ខ្មែរក្រហមចោទគាត់ថា ជាមនុស្សទម្រុឌ។ ខ្មែរក្រហមបានប្រើប្រជាជនឲ្យលើកទំនប់ជីកប្រឡាយទាំងមានជំងឺ។ ដោយសារខ្លាចគេយកគាត់ទៅវាយសម្លាប់ចោល គាត់ក៏ដូចអ្នកឯទៀតពុំហ៊ានតវ៉ានោះទេ ទោះបីខ្មែរក្រហមថាគាត់មានជំងឺសតិអារម្មណ៍យ៉ាងណាក៏ដោយ។ ក្រៅពីអ្នកមូលដ្ឋានចាស់ មានអ្នកថ្មីដូចជាជនជាតិខ្មែរ ចិន យួន ឬចាម...
នៅក្នុងជំនាន់ខ្មែរក្រហមបាវត្រូវបានធ្វើជាអង្រឹងសម្រាប់កូនដេក
(ព្រះវិហារ)៖ អ៊ុយ ហៀម មានអាយុ៧៣ ឆ្នាំ បច្ចុប្បន្នរស់នៅភូមិគូលែនជើង ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ បានរៀបរាប់ពីទុក្ខលំបាក និង រឿងរ៉ាវចងចាំមិនភ្លេចនៅសម័យកម្ពុជាប្រជាធិបតេយ្យដល់អ្នកជំនាន់ក្រោយបានដឹង។ ហៀម មានបងប្អូនចំនួន៥នាក់ ប្រុស៣ និងស្រី២។ ហៀម បានរៀបអាពាហ៍ពិពាហ៍តាំងពីសម័យសង្គមរាស្ដ្រនិយម។ ក្រោយមកជាអកុសល ហៀម បានបាត់បង់ស្វាមីនៅក្រោមរបបខ្មែរក្រហម ដែលត្រូវបានខ្មែរក្រហមចាប់យកទៅសាកសួរ និងបាត់ដំណឹងសូន្យឈឹង។ រីឯជីវិតប្រចាំថ្ងៃនៅសម័យនោះ គាត់ក៏ដូចប្រជាពលរដ្ឋដទៃទៀត...
នៅក្នុងរបបខ្មែរក្រហមធ្វើការមិនមានពេលសម្រាក
(ព្រះវិហារ)៖ នៅ ហួត បច្ចុប្បន្នមានអាយុ ៦៦ ឆ្នាំ រស់នៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ គាត់បានលើកឡើងថា គាត់ធ្វើការគ្មានពេល ឈប់សម្រាកនោះទេ នៅសម័យកម្ពុជាប្រជាធិបតេយ្យ។ ប្រជាជនខ្មែររាប់លាននាក់ត្រូវបានជម្លៀសទៅធ្វើការនៅតាមទីជនបទ ដោយប្រើកម្លាំងពលកម្មឥតល្ហែ ក្នុងការធ្វើស្រែ ជីកទំនប់ប្រឡាយ ឬទំនប់សហករណ៍ ទាំងយប់ទាំងថ្ងៃ។ មនុស្សមួយចំនួនបានបាត់បង់ជីវិតដោយសារការធ្វើការហួសកម្លាំង ទាំងហូបមិនបានគ្រប់គ្រាន់ នៅពេលដែលរបបអាហារនៅសម័យនោះមានតែបបរ និងថ្នាំឫសឈឺ...
មិនចង់ឲ្យមានរបបខ្មែរក្រហមវិញនោះទេ
(ព្រះវិហារ)៖ កើត ផូរ រស់នៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ សព្វថ្ងៃមានអាយុ ៦៣ឆ្នាំ បានរៀបរាប់នូវព្រឹត្តិការណ៍ដែលកើតមានឡើងនៅជំនាន់ខ្មែរក្រហមដើម្បីឲ្យអ្នកជំនាន់ក្រោយបានដឹង និងចងចាំអំពីរបបប្រល័យពូជសាសន៍ដ៏សែនលំបាកមួយនេះ។ នៅសម័យនោះ ប្រជាជនខ្មែរតម្រូវឲ្យហូបរួម និងធ្វើការរួមគ្នា។ ខ្មែរក្រហមបានចោទប្រកាន់ អ្នកដែលឈឺ ថាជាជំងឺសតិអារម្មណ៍ ហើយត្រូវតែបន្តធ្វើការឥតឈប់សម្រាករហូតដល់មានអ្នកបាត់បង់ជីវិតដោយសារបាក់កម្លាំង។ កើត ផូរ បានលើកឡើងថា «មិនចង់បានអាពតវិញទេ ព្រោះយើងពិបាកខ្លាំងពេក» ដូចជា ការចែកអង្ករហូបមិនឆ្អែត។...
កងឈ្លបមានអាហារគ្រប់គ្រាន់
(ព្រះវិហារ)៖ ពុត សឿម អាយុ ៥៩ឆ្នាំ បច្ចុប្បន្នរស់នៅភូមិពោធិទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ។ សឿម មានកូនៗ សរុបចំនួន១១នាក់ ក្នុងនោះស្រី១០នាក់ និងមានបងប្អូន ៤នាក់ ក្នុងនោះស្រី ២នាក់។ នៅឆ្នាំ ១៩៧០ សឿម រស់នៅជាមួយឪពុកម្តាយ។ ពីរឆ្នាំក្រោយមកគឺនៅឆ្នាំ១៩៧២ សឿមបានចូលរៀនខាងសិល្បៈបានរយៈពេលពីរខែ។ នៅឆ្នាំដដែលនោះ ខ្មែរក្រហមបានចូលកាន់កាប់ស្រុកកំណើតរបស់គាត់...
ដឹកទាំងឡានយកទៅសម្លាប់
(ព្រះវិហារ)៖ ឈឺ វឿន អាយុ ៦៧ ឆ្នាំ មុខរបរកសិករ រស់នៅភូមិពោធិទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ ដែលគាត់មានកូនប្រាំពីរនាក់ និង បងប្អូនរបស់គាត់ចំនួនប្រាំមួយនាក់។ នៅសម័យកម្ពុជាប្រជាធិបតេយ្យ វឿនបានលើកឡើងថាគាត់ធ្លាប់ធ្វើជាគ្រូពេទ្យ និងការងារបន្ទាប់បន្សំដូចជា ដកសំណាប នៅតំបន់ដែលគាត់បានរស់នៅខេត្តព្រះវិហារ ដែលក្រុមគ្រួសារគាត់មិនបានជម្លៀសទៅណានោះទេ។ វឿន បន្តទៀតថា ពេលមានអ្នកជំងឺគ្រុនចាញ់ គាត់បានឲ្យហូបទឹកដូង និងដាំទឹកថ្នាំស្លឹកម្រះ។...
បេ្ដជ្ញាចិត្តមួយហិចតាបីតោន
(ព្រះវិហារ)៖ ចាន់ ងួន អាយុ៧១ ឆ្នាំ រស់នៅភូមិពោធិទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ គាត់មានកូនចំនួនពីរនាក់ និងបងប្អូនបងស្រីចំនួនប្រាំនាក់។ នាសម័យកម្ពុជាប្រជាធិបតេយ្យ នៅរដូវប្រាំង ងួន ត្រូវបានចាត់តាំងឲ្យទៅលើកទំនប់ និងជីកប្រឡាយ ចំណែកនៅរដូវវស្សា ខ្មែរក្រហមឲ្យគាត់ទៅស្ទូងស្រែទាំងយប់ទាំងថ្ងៃ រហូតដល់យប់អធ្រាត្រ។ គាត់បន្តរស់នៅទីកន្លែងកំណើត ដោយមិនត្រូវបានជម្លៀសទៅទីណានោះទេ ដោយខ្មែរក្រហមបានចាប់គាត់ដាក់ក្នុងក្រុមទី២ ទៅតាមផ្ទះរាប់ពីលិចទៅកើត។ ចាន់...
កាប់ទន្រ្ទានខេត្តនៅសម័យខ្មែរក្រហម
(ព្រះវិហារ)៖ ធឿង សុភាព បច្ចុប្បន្នមានអាយុ៥៥ ឆ្នាំ ប្រកបមុខរបរជាអ្នកធ្វើស្រែចំការ រស់នៅភូមិក្របៅ ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ បានរៀបរាប់រឿងរ៉ាវដែលចាំមិនភ្លេច ដែលគាត់បានឆ្លងកាត់នារបបខ្មែរក្រហម ដល់អ្នកស្ម័គ្រចិត្តកម្ពុជានៃមជ្ឈមណ្ឌលឯកសារកម្ពុជា នៅពេលចុះសាកសួរទាក់ទងនឹងបញ្ហាសុខភាពរបស់គាត់។ សុភាព ជាកូនច្បងនៃគ្រួសាររស់នៅក្រោមរបបកម្ពុជាប្រជាធិបតេយ្យ ដែលត្រូវឃ្លាតឆ្ងាយពីឪពុកម្តាយបង្កើតរបស់ខ្លួន។ គាត់បន្តទៀតថា ខ្មែរក្រហមបានចាប់គាត់ឲ្យចូលបម្រើនៅតាមកងកុមារ និងធ្វើការជាមួយកុមារដទៃទៀត ដែលមានអាយុប្រហាក់ប្រហែលនឹងគាត់ មានអ្នកខ្លះបានធ្លាក់ខ្លួនឈឺ និងបានបាត់បង់ជីវិត។ ជារៀងរាល់ថ្ងៃ គាត់ត្រូវក្រោកពីព្រលឹម...
ប្រធានកងនៅសម័យខ្មែរក្រហម
(ព្រះវិហារ)៖ ចយ នន់ ជាអតីតប្រធានកងនៅសម័យខ្មែរក្រហម។ គាត់មានអាយុ៧៩ឆ្នាំ រស់នៅភូមិក្របៅ ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ បានចាត់ទុកថា ការដឹកនាំរបស់ខ្មែរក្រហមមានភាពលំបាកវេទនាបំផុត»។ គាត់រៀបរាប់ថា ខ្មែរក្រហមមិនឲ្យប្រជាជនហូបបានឆ្អែតនោះទេ គឺហូបតែបបរលាយបន្លែចម្រុះ និងត្រូវធ្វើការ ចាប់ពីម៉ោង៧ព្រឹករហូតដល់ម៉ោង១២ថ្ងៃត្រង់ទើបបានបរិភោគ។ គាត់មានពេលសម្រាកបានតែមួយម៉ោង ហើយត្រូវបន្តធ្វើការចាប់ផ្គើមពីម៉ោង២ថ្ងៃរហូតដល់ម៉ោង៥ល្ងាច និងពីម៉ោង៥ល្ងាចរហូតដល់ម៉ោង ៩យប់ ទើបបានសម្រាក។ ការព្យាបាលអ្នកជំងឺគឺមានតែថ្នាំអាចម៍ទន្សាយប៉ុណ្ណោះសម្រាប់ព្យាបាល។ នៅពេលយប់ឡើងមានកងឈ្លបដើរតាមផ្ទះ និងចោទប្រកាន់ប្រជាជនទាំងមិនមានកំហុស ប្រជាជនជាច្រើននាក់បានបាត់បង់គ្រួសារដោយការចោទប្រកាន់ថា...
ប្រពន្ធប្រធានកងនៅសម័យខ្មែរក្រហម
(ព្រះវិហារ)៖ ស្ថិតក្នុងវ័យចាស់ជរា ហ៊ុង បួន មានអាយុ៧៨ឆ្នាំ មកពីភូមិក្របៅ ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។ គាត់បានរៀបរាប់អំពីឆាកជីវិតរបស់គាត់នៅក្នុងសម័យខ្មែរក្រហមដល់អ្នកស្ម័គ្រចិត្តមកពីមជ្ឈមណ្ឌលឯកសារកម្ពុជាដើម្បីទុកជាឯកសារប្រវត្តិសាស្រ្ត។ គាត់ និង ចយ នន់ ដែលជាប្រធានកងនៅសម័យខ្មែរក្រហម បានរៀបអាពាហ៍ពិពាហ៍តាំងពីសម័យសង្គមរាស្ត្រនិយម ដែលមានកូនៗចំនួនប្រាំនាក់។ គាត់ និង ក្រុមគ្រួសារត្រូវតែធ្វើការទាំងយប់ទាំងថ្ងៃ មិនមានពេលសម្រាប់មើលថែកូនៗនោះទេ។ គាត់ត្រូវតែទៅធ្វើការទាំងកូនឈឺ ទោះបីជាគាត់ព្យាយាមសុំអង្វរករគេដើម្បីបានមើលថែកូនក៏ដោយ។ បួន ត្រូវបង្ខំចិត្ត...
អ្នកដើរតាមឡានដឹកជញ្ជូនក្នុងរបបខ្មែរក្រហម
(ព្រះវិហារ)៖ តក់ សេង សព្វថ្ងៃមានអាយុ៦០ឆ្នាំ រស់នៅភូមិក្របៅ ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ បានរៀបរាប់រឿងរ៉ាវ ដែលបានកើតឡើងនៅសម័យខ្មែរក្រហមដល់អ្នកស្ម័គ្រចិត្តកម្ពុជាក្នុងការចងក្រង និងកត់ត្រាប្រវត្តិសាស្ត្រនេះដល់អ្នកជំនាន់ក្រោយ។ នៅក្នុងរបបខ្មែរក្រហមគាត់មានអាយុ១៦ឆ្នាំ ធ្វើការក្នុងកងកុមារនៅតាមការដ្ឋានទំនប់ទឹក និងវាលស្រែនៅតាមមូលដា្ឋនដែលគាត់រស់នៅ។ ឪពុកម្តាយរបស់គាត់ត្រូវបានជម្លៀសទៅធ្វើការនៅទីកន្លែងផ្សេង។ គាត់និងមនុស្សឯទៀតត្រូវលើកភ្លឺស្រែ តាំងពីម៉ោង៦ព្រឹក រហូតដល់ម៉ោង៩យប់។ ជួនកាលខ្មែរក្រហមជម្លៀសទៅរស់នៅក្នុងភូមិផ្សេងរយៈពេលមួយខែដើម្បីដកដំឡូង។ គាត់បញ្ជាក់ថាសម័យនោះមានការលំបាក និងវេទនាសម្រាប់រូបលោក ទាំងបរិភោគមិនបានគ្រប់គ្រាន់ ជួនកាលមួយសប្តាហ៍ម្តងគាត់បានទទួលទានបាយ តែត្រូវធ្វើការយូរម៉ោង។ សេង...
របបខ្មែរក្រហមជាសោកនាដកម្មដែលមិនអាចបំភ្លេចបាន
(ព្រះវិហារ)៖ តែ តន់ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បច្ចុប្បន្នមានអាយុ៦២ឆ្នាំ រស់នៅភូមិក្របៅ ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។ គាត់បានលើកឡើងថា របបកម្ពុជាប្រជាធិបតេយ្យគឺ ជាសោកនាដកម្មនៃមនុស្សជាតិដែលមិនអាចបំភ្លេចបាន ដែលជីវិតមនុស្សជាងពីរលាននាក់បានបាត់បង់។ តន់ បានចូលរួមក្នុងកងចល័ត និងធ្វើការរែកដី ជីកប្រឡាយនៅតាមទំនប់ ដែលមានឈ្មោះថា វាលព្នៅ និងចំការដីក្រហម។ គាត់ត្រូវធ្វើការទាំងយប់ទាំងថ្ងៃ ដោយគ្មានពេលឈប់សម្រាក និងទទួលទានអាហារគឺមានតែបបរស និងបបរផិលាយជាមួយគល់ល្ហុង ឬគល់ចេក។...
សាលាធាងដូង
(ព្រះវិហារ)៖ ញឹក សោភ័ន អាយុ៥១ ឆ្នាំ បច្ចុប្បន្នរស់នៅភូមិក្របៅ ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ នៅក្នុងរបបខ្មែរក្រហមគាត់ស្ថិតនៅក្នុងវ័យកុមារ បានព្រាត់ប្រាសឪពុកនៅពេលដែលខ្មែរក្រហមបានចូលកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥។ បន្ទាប់មក សោភ័ន និងម្តាយព្រមទាំងគ្រួសារត្រូវបានខ្មែរក្រហមជម្លៀសឲ្យទៅរស់នៅស្រុកភូមិថ្មី នៃខេត្តព្រះវិហារ។ គាត់បានបន្តរស់នៅខេត្តព្រះវិហាររហូតមកដល់ពេលសព្វថ្ងៃនេះ។ សោភ័ន បានលើកឡើងថាគាត់ និងក្មេងឯទៀតបានសិក្សាខ្លះដែរតាមសាលារៀន ដែលធ្វើពីធាងដូង ឬសាលាធាងដូង បើតាមការហៅតៗគ្នានាសម័យនោះ។...
កុំយំពេលយប់
(ព្រះវិហារ)៖ ជួន សារ៉ុន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ សព្វថ្ងៃគាត់មានអាយុ៥៣ ឆ្នាំ រស់នៅភូមិក្របៅ ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។ គាត់បានរៀបរាប់នូវអ្វីដែលបានកើតឡើងនៅសម័យនោះ ដល់អ្នកស្ម័គ្រចិត្តកម្ពុជានៃមជ្ឈមណ្ឌលឯកសារកម្ពុជាដើម្បីចងក្រងទុកជាប្រវត្តិសាស្ត្រ។ នៅវ័យកុមារ សារ៉ុន ខិតខំធ្វើការដោយលើកទំនប់ ធ្វើស្រែ ដកស្មៅ និង ជីកប្រឡាយទៅតាមបញ្ជារបស់ខ្មែរក្រហម។ គាត់បានបន្ដថា នៅក្នុងរបបខ្មែរក្រហមគាត់ហូបមិនបានឆ្អែតនោះទេ គឺបានត្រឹមតែបបរលាយជាមួយដើមចេកប៉ុណ្ណោះ។ រៀងរាល់ថ្ងៃ សារ៉ុន ធ្វើការនៅក្នុងក្រុម...
កាប់ទន្ទ្រានខេត្តសម្រាប់ធ្វើជី
(ព្រះវិហារ)៖ ជុន រ៉ុត មានអាយុ៥១ ឆ្នាំ មានមុខរបរចិញ្ចឹមសត្វ រស់នៅភូមិក្របៅ ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ គាត់គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ដោយសារនៅពេលនោះ គាត់មានវ័យប្រហែល ៥ ឆ្នាំ គាត់មិនសូវចងចាំបានច្រើននោះទេនៅអ្វីដែលកើតឡើងចំពោះគ្រួសាររបស់គាត់។ រ៉ុត គ្រាន់តែដឹងថាគាត់ស្ថិតនៅក្នុងកងកុមារ ដែលខ្មែរក្រហមតម្រូវឲ្យគាត់កាប់ទន្ទ្រានខេត្តសម្រាប់ធ្វើជី តាមរណ្ដៅតូចៗ ជាមួយកុមារវ័យប្រហែលគ្នាឯទៀត។ គ្រួសាររបស់គាត់ទាំងអស់ត្រូវបានជម្លៀសទៅភូមិបុស។ គាត់នៅចងចាំបាននៅសម័យនោះ ដែលគាត់បានហូបតែបបរ លាយជាមួយដើមល្ហុង...
កងសិល្បៈនៅរបបខ្មែរក្រហម
(ព្រះវិហារ)៖ ជា រឿន បច្ចុប្បន្នរស់នៅភូមិក្របៅ ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ មានអាយុ៥៧ ឆ្នាំ គាត់ជាអ្នករស់រានមានជីវិតម្នាក់ពីរបបខ្មែរក្រហម។ នៅថ្ងៃមួយ នៅពេលប្រជុំតាមភូមិ ខ្មែរក្រហមសួរក្មេងៗថា ចង់បែកពីឪពុកម្តាយឬទេ គាត់និងក្មេងដទៃទៀតបានលើកដៃដោយគិតថានឹងបានដើរកំសាន្តសប្បាយជាជាងរស់នៅធ្វើការជាមួយឪពុកម្តាយតែមួយកន្លែង។ ចាប់តាំងពីពេលនោះមក គាត់ត្រូវបានព្រាត់ប្រាសពីឪពុកមា្តយ ដែលបានបាត់បង់ជីវិតនៅសម័យនោះ។ ជាដំបូង គាត់បានចូលបម្រើក្នុងកងសិល្បៈ។ នៅបន្ទាប់មកជីវិតរបស់គាត់ត្រូវបន្តរងទុក្ខវេទនាដោយធ្វើការនៅក្នុងនាមជាកងចល័ត ដោយតម្រូវឲ្យកាប់ទន្រ្ទានខេត្ត រែកលាមកដើម្បីធ្វើជី លីងផ្លែកន្ទួត ជីកប្រឡាយ...
ប្រជាជនហូបអង្ករគ្មានគុណភាព
(ព្រះវិហារ)៖ ជាអ្នករស់រានមានជីវិតម្នាក់ដែលបានឆ្លងកាត់សម័យសង្គ្រាមជាងបួនទសវត្សរ៍ ទូច យ៉ោន បានរៀបរាប់ពីប្រវត្តិដែលបានកើតឡើងចំពោះរូបគាត់ដល់អ្នកស្ម័គ្រចិត្តកម្ពុជានៃមជ្ឈមណ្ឌលឯកសារកម្ពុជានៅពេលចុះទៅសួរសុខទុក្ខគាត់អំពីបញ្ហាសុខភាព និងការចងចាំពីរបបខ្មែរក្រហម។ បច្ចុប្បន្ន យ៉ោន រស់នៅភូមិបរិបូណ៌ ឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ មានអាយុ ៦៥ ឆ្នាំ គាត់គឺជាជនរងគ្រោះម្នាក់ក្នុងចំណោម៥លាននាក់នៅសម័យនោះ។ ក្នុងវ័យប្រហែលជា ១៣ ឆ្នាំ គាត់ត្រូវធ្វើការដែលប្រើពលកម្មធ្ងន់ៗទាំងបង្ខំ ដូចជាការលើកដី ឬលើកទំនប់ នៅតាមភ្លឺស្រែចម្ភារ និងនៅតាមការដ្ឋានទំនប់នានា។ ជីវិតមួយថ្ងៃៗ...
ខ្ញុំត្រូវធ្វើការទាំងមានផ្ទៃពោះ
(ព្រះវិហារ)៖ ហ៊ូ រ៉ាយ រស់នៅភូមិក្បាលខ្លា ឃុំភ្នំត្បែងមួយ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ មានអាយុ៩០ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បច្ចុប្បន្នគាត់ស្ថិតក្នុងវ័យចាស់ជរា និងមានការមើលថែពីកូនៗ។ នៅសម័យប៉ុលពត គាត់ត្រូវធ្វើការពេញមួយថ្ងៃ ដោយកាប់ស្លឹក ស្រោចទឹកដំណាំថ្នាំជក់ ស្ទូងស្រូវ ច្រូតស្រូវជាដើម។ ថ្ងៃមួយពេលគាត់ទៅធ្វើការទាំងមានផ្ទៃពោះជិតគ្រប់ខែ ខ្មែរក្រហមបានសួរគាត់ថាអ្នកណាចាត់តាំងគាត់ឲ្យធ្វើការ? គាត់ត្រូវបានគេសួរនាំ ហើយឲ្យត្រឡប់ទៅផ្ទះសម្រាកវិញ។ គាត់បានលើកឡើងថា អ្នកដែលចាត់តាំងគាត់មកធ្វើការទាំងផ្ទៃពោះ ត្រូវបានគេយកទៅកសាង ដែលនេះជាករណីដ៏កម្រកើតមាននៅក្នុងរបបខ្មែរក្រហម។...
អ្នកដាំបន្លែនៅសម័យខ្មែរក្រហម
(ព្រះវិហារ)៖ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ទៀតពីភូមិបរិបូណ៌ ឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ ឈ្មោះ សុខ សួត សព្វថ្ងៃមានអាយុ៦៦ឆ្នាំ បានរៀបរាប់ពីដំណើរជីវិតរបស់គាត់នៅសម័យខ្មែរក្រហម ប្រាប់ដល់អ្នកស្ម័គ្រចិត្តកម្ពុជានៃមជ្ឈមណ្ឌលឯកសារកម្ពុជាពេលចុះសួរសុខទុក្ខ។ នៅក្រោមរបបនោះ គាត់មានវ័យ២៥ឆ្នាំ ខ្មែរក្រហមឲ្យគាត់ដាំបន្លែ ដូចជា ត្រសក់ ក្រកួន ត្រប់ និងបន្លែផ្សេងៗ និងជីកដី រែកដីឲ្យបានមួយថ្ងៃ ១ គូប នៅតាមទំនប់ស្រុក។ ចំពោះការបរិភោគវិញ...
អ្នកខ្លះគ្រាន់តែលួចស្រលាញ់គ្នាក៏មានទោស
(ព្រះវិហារ)៖ សុខ ឡៃ មានអាយុ ៦១ ឆ្នាំ គាត់ជាមនុស្សម្នាក់ក្នុងចំណោមប្រជាជនប្រមាណជាង ៥លាននាក់ដែលបានឆ្លងកាត់សង្គ្រាមនៅប្រទេសកម្ពុជាជាង៤ទសវត្សរ៍ និងបានរស់រានមានជីវិតពីរបបខ្មែរក្រហម។ សព្វថ្ងៃគាត់រស់នៅភូមិបរិបូណ៌ ឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ។ រយៈពេលកន្លងហួសជាង៥០ឆ្នាំ គាត់នៅតែចាំខ្លះៗទៅនឹងការងារដែលគាត់ធ្វើមានដូចជាលើកទំនប់ ជីកប្រឡាយ ដកស្ទូង កាប់គាស់ រែកដីដាក់តាមទំនប់ជាដើម។ នៅសម័យនោះ គាត់ហូបមិនបានគ្រប់គ្រាន់ បរិភោគតែបបរ លាយជាមួយគល់ល្ហុង ឬគល់ចេក ដែលត្រូវតស៊ូធ្វើការពីព្រឹកព្រលឹមរហូតដល់ពេលល្ងាច។...
ជាងឈើនៅសម័យខ្មែរក្រហម
(ព្រះវិហារ)៖ រស់ ជុំ មានវ័យ៧០ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បច្ចុប្បន្នរស់នៅភូមិស្រឡៃ ឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ។ គាត់បានតាមដានដំណើរការតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម ដោយពេញចិត្ត និងយល់ថាយុត្តិធម៌សម្រាប់រូបលោក។ ការអប់រំតាមសាលារៀន និងការនិយាយប្រវត្តិរឿងរ៉ាវដែលគាត់បានឆ្លងកាត់នៃរបបខ្មែរក្រហម គាត់គិតថាវិធីដែលអាចធ្វើឲ្យក្មេងៗជំនាន់ក្រោយមានការចងចាំអំពីរបបនោះ និងដើម្បីកុំឲ្យរបបនេះវិលមកវិញ។ គាត់មានអារម្មណ៍រីករាយ នឹងបានធូរស្រាលក្នុងចិត្តបានខ្លះ បន្ទាប់ពីមានការចុះសួរសុខទុក្ខពីអ្នកស្ម័គ្រចិត្តកម្ពុជា (CamboCorps) នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។ នៅឆ្នាំ១៩៧២ ខ្មែរក្រហមបានចូលខេត្តព្រះវិហារ ដោយមានកងឈ្លបឲ្យប្រជាពលរដ្ឋធ្វើការងាររួម ហូបបាយរួម។...
កងកុមារនៅសម័យខ្មែរក្រហម
(ព្រះវិហារ)៖ ខៀវ ស្វិត អាយុ ៥៨ ឆ្នាំជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ ដែលសព្វថ្ងៃរស់នៅភូមិក្តាក់ ឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ។ មុនដំបូងលោកជាអ្នកគង្វាលគោក្របីម្នាក់នៅសម័យនោះ ធ្វើការពេញមួយថ្ងៃរហូតដល់ល្ងាច តែហូបបានតែមួយពីរពេល។ គាត់បានលើកឡើងថា បើទៅមិនទាន់ពេល គឺអត់បានហូប។ ខ្មែរក្រហមធ្វើការលត់ដំគាត់ និងអ្នកដទៃទៀតដោយការគំរាម ជួនកាលបើខ្មែរក្រហមមានការមិនសប្បាយចិត្តលើរឿងអ្វីមួយ គេនឹងវាយធ្វើបាបទាំងកំហឹង យើងអត់មានសិទ្ធិនិយាយបញ្ចេញមតិជាមួយខ្មែរក្រហមនោះទេ។ គាត់បានរៀបរាប់ត្រួសៗពីសម័យនោះ ដោយលើកឡើងថា ពេលខ្លះគាត់បានលួចបេះផ្លែឈើហូបទាំងមិនឲ្យគេដឹង។ ប្រជាជនទាំងអស់ត្រូវស្លៀកពាក់ខោអាវខ្មៅ។...
ភាពឯកានៅសម័យខ្មែរក្រហម
(ព្រះវិហារ)៖ យ៉ក់ នាម វ័យ ៦១ ឆ្នាំ រស់នៅភូមិបរិបូណ៌ ឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ក្នុងចំណោមប្រាំលាននាក់។ គាត់បានអង្កេតដំណើរការតុលាការខ្មែរក្រហម នឹងយល់ឃើញថាបានផ្តល់យុត្តិធម៌សម្រាប់អ្នករស់រានមានជីវិតដូចរូបគាត់។ គាត់គិតថា ការអប់រំនៅតាមសាលារៀន និងការប្រមែប្រមូលរឿងរ៉ាវពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមជាវិធីសាស្រ្ត ដែលអាចធ្វើឲ្យក្មេងៗជំនាន់ក្រោយចងចាំពីរឿងរ៉ាវដែលកើតមានឡើងក្នុងរបបនោះ។ រឿងដែលគាត់ឈឺចាប់ បំភ្លេចមិនបានគឺការធ្វើការងារ គ្មានពេលសម្រាក និងការហូបចុកមិនបានគ្រប់គ្រាន់។ គាត់ពិតជាមានភាពឯកានៅពេលដែលគាត់ត្រូវបានបំបែកចេញពីគ្រួសារទាំងក្តីនឹករលឹក។ កាលពីវ័យកុមារី យ៉ក់ នាម...
ហូបបបរលាយជាមួយត្រពាំង
(ព្រះវិហារ)៖ សោក សុម៉ាលី ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ គាត់ និងប្រជាពលរដ្ឋឯទៀតត្រូវបានខ្មែរក្រហមជម្លៀសចេញពីទីក្រុងភ្នំពេញ នៅឆ្នាំ១៩៧៥ឲ្យទៅធ្វើការតាមទីជនបទ។ ប្រជាពលរដ្ឋត្រូវធ្វើការងារគ្មានពេលឈប់សម្រាក។ ម្នាក់ៗខិតខំធ្វើការដកស្ទូង លើកដី ជីកប្រឡាយ និងការងារធ្ងន់ផ្សេងៗទៀត ទាំងយប់ទាំងថ្ងៃ ដោយសារខ្លាចគេយកគាត់សម្លាប់ចោល។ នៅពេលមួយ គាត់ហូបបបរលាយជាមួយត្រពាំង បណ្តាលឲ្យឈឺជិតពីរខែ មានអ្នកខ្លះបានបាត់បង់ជីវិត និងបែកបាក់គ្រួសារ។ ជាសំណាងល្អ គាត់បានជាសះស្បើយ រហូតរស់រានមានជីវិតដល់ថ្ងៃរំដោះ។ សព្វថ្ងៃ សោក សុម៉ាលី...
ខ្មែរក្រហមឲ្យរៀនមួយថ្ងៃមួយម៉ោង
(ព្រះវិហារ)៖ ហេង នីម មានអាយុ ៦០ ឆ្នាំ ជាកសិករ រស់នៅភូមិបរិបូណ៌ ឃុំភ្នំត្បែងពី ស្រុកគូលែន ខេត្តព្រះវិហារ។ គាត់ជាអ្នករស់រានមានជីវិតម្នាក់ពីរបបកម្ពុជាប្រជាធិបតេយ្យ។ នៅសម័យនោះ គាត់ត្រូវបានដាក់ឲ្យរស់នៅតាមសហករណ៍។ ដោយសារតែគាត់ស្ថិតនៅក្នុងវ័យកុមារ ខ្មែរក្រហមឲ្យគាត់រៀន១ម៉ោង នៅពេលថ្ងៃត្រង់ បន្ទាប់ពីធ្វើការពេញមួយព្រឹកគ្មានពេលសម្រាក។ នៅអាយុ១៥ឆ្នាំ គាត់ធ្វើការទាំងហូបមិនបានគ្រប់គ្រាន់ ពេលខ្លះត្រូវទៅបិទទំនប់ ឬលើកទំនប់ ដែលតម្រូវឲ្យឃ្លាតចេញឆ្ងាយពីឪពុកម្តាយ ដែលម្តងៗ មានរយៈពេលពី២ទៅ៣ខែជាដើម។...
មិនលត់ដំ មិនលះបង់
(ព្រះវិហារ)៖ ណែម វើន មានវ័យ៦០ឆ្នាំ ជាកសិកររស់នៅភូមិស្រឡៃ ឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ គាត់ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ នៅក្នុងជំនាន់ខ្មែរក្រហម គាត់ស្ថិតនៅវ័យកុមារ ដោយធ្វើការលើកទំនប់ ជីកប្រឡាយ ដាំស្ពៃ ជញ្ជូនស្រូវទាំងយប់ ដោយឃ្លាតឆ្ងាយពីឪពុកម្តាយ។ គាត់រស់នៅដោយបរិភោគបបរលាយជាមួយស្លឹកម្រេច មួយថ្ងៃពីរពេល ហើយខ្មែរក្រហមថា គាត់ “មិនលត់ដំ មិនលះបង់” នៅពេលដែលគាត់មិនចេះហូប និងគ្មានកម្លាំងក្នុងការធ្វើ។...
គ្រូពេទ្យនៅសម័យខ្មែរក្រហម
(ព្រះវិហារ)៖ សំមួរ សំអូ សព្វថ្ងៃមានវ័យ៦០ឆ្នាំ ជាកសិកររស់នៅភូមិគូលែនជើង ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ។ គាត់ គឺជាអ្នករស់រានមានជីវិតម្នាក់ពីសម័យសង្គ្រាម ហើយបានឆ្លងកាត់ក្រោមការដឹកនាំនៃរបបខ្មែរក្រហមក្នុងនាមជាគ្រូពេទ្យម្នាក់។ គាត់បានរៀបរាប់ពីព្រឹត្តិការណ៍ដែលគាត់ចងចាំមិនភ្លេច ដល់អ្នកស្ម័គ្រចិត្តកម្ពុជានៃមជ្ឈមណ្ឌលឯកសារកម្ពុជាកាលពីឆ្នាំ២០២១។ គាត់បានលើកឡើងអំពីភាពឈឺចាប់ ដែលកើតឡើងទៅលើគ្រួសាររបស់គាត់ ដែលត្រូវបានខ្មែរក្រហមបង្អត់អាហារ បង្ខិតបង្ខំធ្វើការទាំងឈឺ និងរស់នៅដោយភាពភ័យខ្លាច។ ផ្ទះរបស់អ្នកស្រុកជាច្រើនខ្នង ត្រូវបានដុតបំផ្លាញចោល វត្តអារាមបានប្រែក្លាយទៅជាទីកន្លែងដែលផ្ទុកទៅដោយគ្រាប់កាំភ្លើង។ ព្រះពុទ្ធសាសនាត្រូវបានលុបបំបាត់ចោល ព្រះសង្ឃត្រូវបានចាប់ផ្សឹក នឹងតម្រូវឲ្យចូលរួមប្រយុទ្ធក្នុងសមរភូមិ។ កុមារតូចៗត្រូវបានបំបែកបំបាក់ចេញពីឪពុកម្តាយ...
សុបិន្តអាក្រក់របស់ប្រធានក្រុម
(ព្រះវិហារ)៖ ហម ធឿន មានអាយុ៧០ឆ្នាំ ជាកសិកររស់នៅភូមិគូលែនជើង ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ ដែលជាធ្លាប់ជាប្រធានក្រុមម្នាក់នៅសម័យខ្មែរក្រហម។ អំពីស្ថានភាពផ្លូវចិត្តរបស់លោក លោកនៅតែនឹកឃើញ អំពីបទពិសោធន៍ដែលគាត់បានឆ្លងកាត់ក្នុងរបបខ្មែរក្រហម ដោយលើកឡើងថានៅតែនឹកស្រមៃឃើញរូបភាពដែលខ្មែរក្រហមបានធ្វើបាប និងចាប់ក្មេងៗ ដោយបំបែកបំបាក់ពីឪពុកម្ដាយ ដែលធ្វើឲ្យលោកយល់សុបិន្តអាក្រក់ ដែលកើតឡើងនៅរបបដ៏ឃោរឃៅនោះ។ បញ្ហាផ្លូវចិត្តនៃអ្នករស់រានមានជីវិតពីរបបកម្ពុជាប្រជាធិបតេយ្យត្រូវបានមើលរំលង កត្តាដែលធ្វើឲ្យមានការមើលរំលងនេះ អាចមកពីការមិនបានដឹងលឺ ឬសិក្សាឲ្យបានស៊ីជម្រៅរបស់អ្នកជំនាន់ក្រោយ ចំពោះប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតមួយនេះ កត្តាជីវភាពប្រចាំថ្ងៃរបស់អ្នករស់រានមានជីវិត និងគ្រួសាររបស់គាត់ ឬកត្តាដែលអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមិនបានពណ៌នានៅព្រឹត្តិការណ៍ទាំងនោះដល់អ្នកជំនាន់ក្រោយបានដឹង។...
របបខ្មែរក្រហមបានបន្សល់ភាពសោកស្តាយសម្រាប់ប្រជាជនខ្មែរ
(ព្រះវិហារ)៖ យីន ជឹប ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលសព្វថ្ងៃមានអាយុ ៨៨ឆ្នាំ រស់នៅភូមិសំរោង ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ។ កាត សារ៉ាត់ ជាយុវជនស្ម័គ្រកម្ពុជា បានជួបសម្ភាសន៍ យីន ជឹប អំពីដំណើរជីវិតនាសម័យខ្មែរក្រហម ដើម្បីឲ្យអ្នកជំនាន់ក្រោយបានសិក្សាពីជំនាន់នោះ។ យីន ជឹប ជាអតីតទាហានមួយរូបដែលការពារតាមបណ្តោយព្រំដែនកម្ពុជាវៀតណាម។ ក្នុងនាមជាកងស្ម័គ្រចិត្តម្នាក់នៅដាំហុង យីន ជឹប បាននៅចាំបទនៃសម័យ(មុនរបបខ្មែរក្រហម)នោះថា...
ចាត់ទុកអង្គការជាធំ
(ព្រះវិហារ)៖ ក្នុងវ័យ ៧៤ឆ្នាំ ស្រី ទុង ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បានរៀបរាប់ពីអ្វីដែលកើតឡើងនាសម័យនោះ នៅគេហដ្ឋានរបស់គាត់ផ្ទាល់ ឲ្យអ្នកស្ម័គ្រកម្ពុជា ដែលជាអ្នកជំនាន់ក្រោយបានយល់ដឹងអំពីប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតនៃប្រទេសកម្ពុជា។ ស្រី ទុង រស់នៅភូមិបដិវត្តន៍ ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ សព្វថ្ងៃគាត់មិនបានប្រកបមុខរបរអ្វីនោះទេ ដោយសារភាពចាស់ជរា។ ការហូបចុកនារបបនោះ មានតែបបរផិ ដូចបាយជ្រូក លាយជាមួយគល់ចេក គល់ល្ហុង មួយថ្ងៃពីរពេល។ ប្រជាជនតម្រូវឲ្យស្លៀកពាក់ពណ៌ខ្មៅ...
ទង្វើយ៉ាងឃោរឃៅរបស់ខ្មែរក្រហម
(ព្រះវិហារ)៖ សៅ ឡាត់ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិសំរោង ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ អាយុ ៦៣ឆ្នាំ សព្វថ្ងៃគាត់ជាកសិករម្នាក់។ នៅសម័យនោះ គាត់កំពុងមានវ័យពេញកម្លាំង មានតែខោមួយចង្កេះ។ ខ្មែរក្រហមតម្រូវគាត់ឲ្យធ្វើជាអ្នកសេដ្ឋកិច្ច (ធ្វើការងារនៅផ្ទះបាយ)។ ការងារចម្បាងរបស់គាត់ គឺដាំបាយ កាប់គល់ចេក គាស់គល់ល្ហុង យកមកលាយដើម្បីធ្វើជាម្ហូប មួយថ្ងៃ ពីរពេល។ គាត់បាននិយាយថា មនុស្សប្រៀបបានដូចសត្វ...
គ្មានការបញ្ចេញមតិ និង បិទសិទ្ធិសេរីភាពគ្រប់បែបយ៉ាង
(ព្រះវិហារ)៖ មាន់ ហំ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានអាយុ ៥៤ ឆ្នាំ ជាកសិករ រស់នៅភូមិផ្លោច ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ។ កាលពីរបបខ្មែរក្រហម ក្នុងវ័យកុមារភាពគាត់ធ្វើការនៅក្នុងកងចល័ត ដែលមានភារកិច្ចធ្វើជី ដោយកាត់ទន្រ្ទានខេត្ត ជារុក្ខជាតិតូចៗដែលគេយកទៅធ្វើជីសម្រាប់ការដាំដុះ។ គាត់ក៏ដូចអ្នករស់រានមានជីវិតដទៃទៀតបានលើកឡើងពីការហូបចុកមិនគ្រប់គ្រាន់ មានតែគល់ចេក មើមដំឡូងជាដើម សម្រាប់ការបរិភោគប្រចាំថ្ងៃ មួយថ្ងៃពីរពេល ជាមួយបបររាវដូចទឹក។ មាន់ ហំ...
តែមិនពេញចិត្ត ពីរម៉ោងក្រោយគេយកទៅកសាង
(ព្រះវិហារ)៖ អៀម ធឿន មានអាយុ ៨៣ ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិផ្លោច ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ។ ធឿន ធ្វើការនៅក្នុងសហករតាំងពីឆ្នាំ១៩៧៥ រហូតដល់ឆ្នាំ១៩៧៩។ ជីវិតក្រោមរបបខ្មែរក្រហម គាត់ត្រូវបានគេតម្រូវឲ្យលើកទំនប់ ជីកប្រឡាយ ធ្វើស្រែ ដោយធ្វើការជារួម ជាមួយបងប្អូនប្រជាពលរដ្ឋឯទៀត។ គាត់ត្រូវរស់នៅរួម និងហូបចុករួម គាត់ហូបមិនបានគ្រប់គ្រាន់ ដោយគាត់លើកឡើងថា ត្រឹមតែបបរមួយវែកសម្រាប់មួយពេល។...
អ្នកផ្សំថ្នាំអាចម៍ទន្សាយ
(ព្រះវិហារ)៖ ជឹប ថែប អាយុ ៦០ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ សំរោង ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ សម័យខ្មែរក្រហម ប្រជាជនភាគច្រើនតម្រូវឲ្យលើកទំនប់ ជីកប្រឡាយ និងធ្វើស្រែ ជាដើម។ របបអារហារមានត្រឹមតែបបរមួយចាន គឺមិនគ្រប់គ្រាន់សម្រាប់ការចិញ្ចឹមរាងកាយឲ្យមានសុខភាពល្អនោះទេ។ ហូបបបរមួយចាន ធ្វើការងារពេញមួយថ្ងៃ ធ្វើឲ្យមានការប្រើប្រាស់ហួសកម្លាំង ហួសម៉ោង ប៉ុន្តែដោយសារខ្លាចបាត់បង់ជីវិត មនុស្សរាប់ពាន់នាក់ រួមទាំង...
អ្នកដែលប្រកែកអាចត្រូវបានសម្លាប់ចោល
(ព្រះវិហារ)៖ ទិត ភន អាយុ ៧១ ឆ្នាំ រស់នៅភូមិបដិវត្តន៍ ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ ជាអ្នករស់រានមានជីវិតពីរបបកម្ពុជាប្រជាធិបតេយ្យ។ ភន បានធ្វើការងារជាក្រុម ដូចជាដើររកអូសជាដើម គាត់បាននិយាយថា អ្នកដែលប្រកែកអាចត្រូវបានសម្លាប់ចោល នេះជាការគំរាមនាសម័យនោះ។ ដោយសារមានកូននៅតូច គាត់តម្រូវឲ្យធ្វើការនៅផ្ទះបាយ រហូតដល់ការបញ្ចប់នៃសង្គ្រាមនៅឆ្នាំ ១៩៧៩។ សម្រាប់អាហារមួយថ្ងៃពីរពេល ទិត ភន ទទួលបានត្រឹមតែបបរលាយជាមួយដើមចេក...
ត្រូវធ្វើតាមខ្មែរក្រហមទាំងអស់
(ព្រះវិហារ)៖ សុខ អៀត អាយុ ៨៥ ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម សព្វថ្ងៃគាត់ស្នាក់នៅ ភូមិបដិវត្តន៍ ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ។ ឋិតនៅក្នុងវ័យចាស់ជរា សុខ អៀត មិនបានប្រកបមុខរបរអ្វីនោះទេ ប៉ុន្តែនាសម័យខ្មែរក្រហម គាត់ គឺ ជាឈ្លបភូមិម្នាក់។ ក្នុងអាយុ ៣០ឆ្នាំជាង នាសម័យកម្ពុជាប្រជាធិបតេយ្យ សុខ អៀត...
មិនហើយ ត្រូវតែហើយ
(ព្រះវិហារ)៖ អៀម សៀម អាយុ ៥៩ ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបកម្ពុជាប្រជាធិបតេយ្យ សព្វថ្ងៃរស់នៅភូមិស្លែង ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ។ ភាគច្រើនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ត្រូវបានតម្រូវឲ្យធ្វើការងារពលកម្មដូចជា លើកទំនប់ ជីកប្រឡាយ ធ្វើស្រែ ស្ទូងស្រូវ ដោយជារួម និងចល័ត។ អៀម សៀម ត្រូវធ្វើការងារទាំងនោះ ដោយបង្ខំ ទាំងយប់ទាំងថ្ងៃ គ្មានថ្ងៃសម្រាក...
អំពើប្រល័យពូជសាសន៍ដ៏ខ្មៅងងឹត
(ព្រះវិហារ)៖ ព្រំ ហន អាយុ ៧៥ ឆ្នាំ បច្ចុប្បន្នរស់នៅភូមិបដិវត្តន៍ ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ការបំបិទសិទ្ធិសេរីភាព នាសម័យកម្ពុជាប្រជាធិតបតេយ្យ បានធ្វើឲ្យ ព្រំ ហន ចងចាំមិនភ្លេចនូវសេចក្តីលំបាកវេទនា ការអត់ឃ្លាន និងការហូបមិនគ្រប់គ្រាន់។ ព្រំ ហន ត្រូវបានខ្មែរក្រហមបញ្ជាឲ្យលើកទំនប់ទាំងយប់។ គាត់បានបរិភោគត្រឹមតែ បបរជាមួយ មើមចេក...
សូមតែសុខប៉ុណ្ណោះ
(ព្រះវិហារ)៖ ជៃ វ៉ាន់ អាយុ ៨៧ ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ គាត់សព្វថ្ងៃរស់នៅភូមិវាលបរ ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ។ វ៉ាន់ បាននិយាយពីឆាកជីវិតផ្ទាល់ខ្លួនរបស់គាត់នាសម័យខ្មែរក្រហម។ ជីវិតមួយថ្ងៃៗ នាសម័យនោះ គាត់ត្រូវធ្វើការ ជីកដី រែកដី ស្ទូងស្រូវ ធ្វើជី គ្រប់សព្វបែបយ៉ាង ពីព្រឹកដល់ល្ងាច សម្រាប់តែអាហារពីរពេល គឺ អង្ករមួយកំប៉ុង...
អ្នកជំនាន់ក្រោយមិនសូវជឿ
(ព្រះវិហារ)៖ យី រឹម អាយុ៦០ ឆ្នាំ រស់នៅភូមិទូលអំពៅ ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ គាត់បានរៀបរាប់នូវរឿងរ៉ាវ ដែលគាត់បានជួបប្រទះនាសម័យខ្មែរក្រហមដល់អ្នកស្ម័គ្រចិត្តនៃមជ្ឈមណ្ឌលឯកសារកម្ពុជា នៅពេលចុះសួរសុខទុក្ខគាត់។ គាត់បានប្រាប់ថា ខ្មែរក្រហមបានបញ្ជាឲ្យគាត់ កាប់ទន្រ្ទានខេត្ត ដើម្បីយកទៅធ្វើជី។ បន្ទាប់មក គេឲ្យគាត់ទៅលើកទំនប់ និង រែកដី ក្នុងនោះដែរ អង្ករមួយកំប៉ុងប៉ុណ្ណោះ សម្រាប់មនុស្ស ៤...
គ្រូរបស់ខ្ញុំត្រូវបានខ្មែរក្រហមបញ្ជូនទៅសម្លាប់ចោលនៅគុកទួលស្លែង
(ព្រះវិហារ)៖ នួន ឈៀត អាយុ ៥២ ឆ្នាំ ជាប្រជាកសិករ រស់នៅភូមិស្លែង ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ នៅវ័យកុមារភាព ឈៀត និងកុមារដ៏ទៃទៀតចំនួន ១៥ នាក់ បានតម្រូវធ្វើការលះបង់ចំពោះមុខអង្គការ នៅភូមិកំពង់បរ ដើម្បីទៅធ្វើការនៅចំការអំពៅ សម្រាប់ធ្វើស្ករអំពៅ។គាត់ក៏បានទទួលដំណឹងទាក់ទងនឹងការរំដោះនៃខេត្តមណ្ខលគីរី និង ខេត្តរតនគីរី នៃកងទ័ពរំដោះជាតិ។ តាមរយៈរឿងរ៉ាវរបស់...
បញ្ហាផ្លូវចិត្តនៃអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម
(ព្រះវិហារ)៖ ម៉ែន វ៉ាន់នី អាយុ ៦៩ ឆ្នាំអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅភូមិវាលបរ ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ បានលើកឡើងពីទិដ្ឋភាពឃោឃៅនៃសម័យខ្មែរក្រហម ដែលវ៉ាន់នីមិនអាចបំភ្លេចបានរហូតមកដល់ពេលបច្ចុប្បន្ន។ វ៉ាន់នី កំពុងមានជំងឺផ្លូវចិត្ត ដោយសារការជះឥទ្ធិពលអាក្រក់នារបបខ្មែរក្រហម គាត់ត្រូវឆ្លងកាត់ការលំបាកដូចជា ជីករែកដី បាច់ជី និងភាពភ័យខ្លាច នៅពេលដែលគាត់ត្រូវបានខ្មែរក្រហមតម្រូវឲ្យជីករណ្តៅសម្រាប់ជាទីតាំងដែលគាត់នឹងត្រូវបានគេសម្លាប់។ ជាភ្វ័ពសំណាង វ៉ាន់នីបានរួចផុតពីការស្លាប់ដោយសារការដួលរលំនៃរបបខ្មែរក្រហម។ អ្វីដែលបានបន្សល់ទុក ដូចជាភាពឈឺចាប់ ការបាត់បង់ឳកាសសិក្សារៀនសូត្រនាសម័យនោះរបស់ វ៉ាន់នី...
យើងយំក៏មិនអាចជួយបានដែល
(ព្រះវិហារ)៖ គុយ សឹង អាយុ ៨១ ឆ្នាំ សព្វថ្ងៃករស់នៅភូមិវាលបរ ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ។ នៅក្រោមរបបខ្មែរ សឹង រស់នៅភូមិព្រះអណ្តូង ខេត្តកំពង់ចាម ជាអ្នកដឹកស្បៀង នឹងសម្ភារ ដូចជាត្រី ប្រហុក និងអង្ករសម្រាប់ចែកចាយតាមកងចល័ត។ គាត់បានប្រាប់អំពីការហូបចុកមិនគ្រប់គ្រាន់ ដូចជា ពោតស្ងាជាមួយបបរសម្រាប់ហូប។ នាសម័យនោះប្រជាជនខ្មែរជាច្រើននាក់ត្រូវបានបាត់បង់ជីវិត ជាក់ស្តែង គីឡូលេខ...
ស្រលាញ់ក៏ដោយ មិនស្រលាញ់ក៏ដោយ
(ព្រះវិហារ)៖ ឈុន ណាត អាយុ ៦១ ឆ្នាំ រស់នៅភូមិស្លែង ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ណាត ជាកងចល័តម្នាក់ ដែលស្នាក់នៅតាមព្រៃ ដើម្បីកសាងផ្លូវ លើកទំនប់ ធ្វើស្រែ ដាំដំឡូង រហូតដល់ពេលយប់ជ្រៅប្រហែលជាម៉ោង ១១ អាធ្រាត្រ ទើបគាត់បានសម្រាកនាសម័យនោះ។ អ្វីដែលគាត់ទទួលបានគឺ អាហារដែលគ្មានជីវជាតិ និងតិចតួចប៉ុណ្ណោះ។...
ហូបចុកមិនបានគ្រប់គ្រាន់
(ព្រះវិហារ)៖ សុខ រ៉ុម មានវ័យ ៦៥ ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលសព្វថ្ងៃគាត់កំពុងរស់នៅភូមិស្លែង ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ។ អំឡុងពេលដែលអ្នកស្ម័គ្រចិត្តនៃមជ្ឈមណ្ឌលឯកសារកម្ពុជាបានចុះទៅជួបសួរសុខទុក្ខ សុខ រ៉ុម បានរៀបរាប់ពីអ្វីដែលគាត់បានឆ្លងកាត់នាសម័យនោះ ដូចជាការបង្ខិតបង្ខំឲ្យធ្វើការងារធ្ងន់ៗ ជីកប្រឡាយ លើកភ្លឺស្រែ ព្យួរស្រែ ដោយពុំបានហូបចុកគ្រប់គ្រាន់ និងមានរយៈពេលយូរ។ ការអប់រំអ្នកជំនាន់ក្រោយឲ្យយល់ដឹងពីព្រឹត្តិការណ៍ដែលកើតមាននាសម័យនោះ ពិតជាមានសារៈសំខាន់ ជាពិសេសទាក់ទងសិទ្ធិសេរីភាពដែលត្រូវបានបាត់បង់នាសម័យនោះដូចជាការរៀបអាពាហ៍ពិពាហ៍ជាច្រើនគូរ ដោយពុំមានការពេញចិត្តគ្នាទៅវិញទៅមក។...
ខ្មែរក្រហមបង្ខំឲ្យហូបសាច់ជ្រូក
(កំពង់ចាម)៖ ស្មាលអែល រ៉ម៉ះ ជាជនជាតិភាគតិចចាម សព្វថ្ងៃរស់នៅភូមិទី១៣ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម មានអាយុ ៦០ ឆ្នាំជាង។ នាសម័យខ្មែរក្រហម គាត់បានឆ្លងកាត់នូវភាពអត់ឃ្លាន ការហូបចុកមិនគ្រប់គ្រាន់ និងត្រូវធ្វើការដូចជាស្ទូងស្រូវ ច្រូតស្រូវ ជីកល្អាង នៅឃុំរាំងកេសី ភូមិរាំងក្រាល ខេត្តបាត់ដំបង។ ក្នុងវ័យ១៥ឆ្នាំ រ៉ម៉ះ បានឆ្លងកាត់របបខ្មែរក្រហម ដោយការព្រាត់ប្រាស់ក្រុមគ្រួសារ នឹងឪពុកម្តាយដែលបានបាត់បង់ជីវិតដោយការអត់ឃ្លាន។...
អ្នកចេះអក្សរធ្វើពុតជាមិនចេះ
(កំពង់ឆ្នាំង)៖ មិញ សាយ រស់រានមានជីវិតពីរបបកម្ពុជាប្រជាធិបតេយ្យ បច្ចុប្បន្នគាត់មានអាយុ ៦៨ ឆ្នាំ ជាកសិកររស់នៅភូមិបុសមាស ឃុំពពេល ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។ គាត់ក៏ដូចជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមឯទៀតបានរៀបរាប់ពីភាពជូរចត់ និងទិដ្ឋភាពផ្សេងៗដែលបានកើតឡើងនាសម័យនោះ។ នៅឆ្នាំ ១៩៧៥ ការចាប់ផ្គើមនៃសម័យខ្មែរក្រហម សាយ មានកូនតូចអាយុ ពីរឆ្នាំ ដែលតម្រូវឲ្យរស់នៅផ្សេងគ្នា។ សាយ ត្រូវបានជម្លៀសទៅស្រុកលើ (តំបន់ព្រៃភ្នំ) រហូតដល់ អូររលួស...
មិនមានពាក្យថាហត់
(កំពង់ឆ្នាំង)៖ ឯក សយ សព្វថ្ងៃរស់នៅភូមិបុសមាស ឃុំពពេល ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។ ដំណើរជីវិតរបស់លោកយាយមិនខុសគ្នាទៅនឹងដំណើរជីវិតរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមរាប់លាននាក់ផ្សេងទៀតនោះទេ។ ការហូបចុកមិនគ្រប់គា្រន់ ធ្វើការធ្ងន់ៗ ដូចជា រែកដី កាប់ភ្លឺស្រែ ប្រឡាយ ស្ទូង រហូតដល់ម៉ោង ៧ យប់។ បន្ទាប់មកមេកងតម្រូវឲ្យ កាប់ចិញ្រ្ចំទន្រ្ទានខែត្រទាំងកូនខី្ច។ ការហូបចុកមិនគ្រប់គ្រាន់ បានបណ្តាលឲ្យកុមារតូចៗចំនួន ៤ ទៅ ៥...
ទាល់តែឈឺធ្ងន់ទើបបានឈប់សម្រាក
(កំពង់ឆ្នាំង)៖ ជា ស៊ុន មានអាយុ ៦៩ ឆ្នាំ ជាប្រជាកសិករ រស់នៅភូមិបុសមាស ឃុំពពេល ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង បានរៀបរាប់ពីដំណើរជីវិតដែលបានឆ្លងកាត់របបខ្មែរក្រហមដល់ក្រុមអ្នកស្ម័គ្រចិត្តកម្ពុជា ហៅថា CamboCorps ក្នុងបេសកម្មស្តីពីការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើង នូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ជា ស៊ុន ផ្ទាល់មានជំងឺប្រចាំកាយ ដោយសារកត្តាជីវភាព និង កង្វះព័ត៌មានទាក់ទងនឹងបញ្ហាសុខភាព ជំងឺប្រចាំរបស់គាត់មិនទាន់ជាសះស្បើយនៅឡើយ។ ស៊ុន...
ប្តីខ្ញុំធ្វើជាមេកង
(កំពង់ឆ្នាំង)៖ ពត ផា សាក្សីរស់ដែលបានរស់រានមានជីវិតពីរបបខ្មែរក្រហម សព្វថ្ងៃគាត់មានព្រះជន្ម ៧៩ ឆ្នាំ រស់នៅភូមិបុសមាស ឃុំពពេល ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។ ក្រុមអ្នកស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាបានធ្វើបទសម្ភាសន៍ជាមួយគាត់ផ្ទាល់ ពីដំណើរជីវិតនាសម័យខ្មែរក្រហមដែលបានកើតមានឡើងចំពោះគាត់។ គាត់បានរៀបរាប់ពីការងាររបស់ គាត់នាសម័យនោះ។ ដំបូងគាត់បានចាប់ផ្គើមការងារ ដែលគេហៅថា អ្នកសេដ្ឋកិច្ច ដែលតម្រូវឲ្យគាត់ដឹកជញ្ជូនស្រូវដាក់ជង្រុក ហាលស្រូវកើបស្រូវ កិនស្រូវ និងច្រកចូលការ៉ុង ដោយគ្មានពេលឈប់សម្រាក ក្នុងវត្តមួយដែលទុកជាឃ្លាំង។ ជួនកាលគាត់តម្រូវឲ្យធ្វើការដាំបាយ...
ជីវិតពោរពេញទៅដោយភាពជូរចត់
(កំពង់ឆ្នាំង)៖ ញឹក ឡូត អាយុ ៧៣ ឆ្នាំ ជាប្រជាកសិករ រស់នៅភូមិបុសមាស ឃុំពពេល ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ជាអ្នករស់រានមានជីវិតក្រោមរបបខ្មែរក្រហម នឹងបានរួចផុតពីសេចក្តីស្លាប់ដោយសារការរត់គេចខ្លួនទៅប្រទេសថៃ។ នៅក្នុងវ័យ ១៩ឆ្នាំ ឡូត បានធ្វើការនៅទីរួមខេត្តកំពង់ឆ្នាំង ខណៈពេលដែលខ្មែរក្រហមចូលមកគ្រប់គ្រងតំបន់នោះ។ ឡូត ព្រមទាំងក្រុមគ្រួសារត្រូវបានជម្លៀសចេញពីទីលំនៅស្ថាន។ ក្រុមគ្រួសាររបស់គាត់បានបែកបាក់គ្នានៅភូមិថ្នល់ គ្រាដែលគាត់ ត្រូវបានចូលធ្វើជាកងចល័ត ដែលតម្រូវឲ្យធ្វើស្រែ ដាំដំឡូង...
ខ្លោចផ្សាមកទល់សព្វថ្ងៃ
(កំពង់ឆ្នាំង)៖ ជួន ហៀក អាយុ ៦៦ ឆ្នាំ ជាប្រជាកសិករ ដែលរស់នៅភូមិបុសមាស ឃុំពពេល ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ជាអ្នករស់រានមានជីវិតក្រោយរបបខ្មែរក្រហម។ ជីវិតគាត់បានរងទុកវេទនាយ៉ាងលំបាក។ របបនេះបានបន្សល់នូវភាពឈឺចាប់ ខ្លោចផ្សាមកទល់សព្វថ្ងៃ។ នៅក្នុងវ័យកំពុងត្រូវបានសិក្សា គាត់ត្រូវបានរបបនេះបង្ខំអោយធ្វើការទាំងថ្ងៃទាំងយប់ ដោយគ្មានការឈប់សម្រាក និងហូបចុកមិនគ្រប់គ្រាន់។ សកម្មភាពទាំងអស់នេះបានជះឥទ្ធិពលទៅលើសុខភាព ផ្លូវចិត្ត រាងកាយ ការព្រាត់ប្រាស់គ្រួសារ និងជីវភាពខ្វះខាត បន្ទាប់ពីរបបនេះត្រូវបានដួលរលំ។...
ជីវិតរសាត់អណ្តែតនៅសម័យសង្គ្រាម
(កំពង់ឆ្នាំង)៖ ថៃ ឡេង មានអាយុ ៧៥ ឆ្នាំ ដែលសព្វថ្ងៃគាត់កំពុងរស់នៅភូមិបុសមាស ឃុំពពេល ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង បានរៀបរាប់ពីដំណើរជីវិតនាសម័យខ្មែរក្រហម។ គាត់ផ្ទាល់ត្រូវខំធ្វើការទាំងយប់ទាំងថ្ងៃ ដូចជាទម្លាក់ថ្ម ជីកប្រឡាយ ដាំដំឡូង ស្ទូង ស្រូវ ច្រូតស្រូវ ដេរស្លឹក តាមការបញ្ជារបស់អង្គការ។ ជីវិតពេលសម័យសង្គ្រាម គាត់តូ្រវបានរសាត់អណ្តែត ពីកន្លែងមួយទៅកន្លែងមួយ ខណៈពេលកងទ័ពវៀតណាមខិតជិតមកដល់ ពីដំណាក់ស្វាយ...

