Category: រឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

ប្រាំមួយគូក្នុងពេលតែមួយ

(ក្រចេះ)៖ សំ បុណ្ណ ភេទប្រុស អាយុ៧០ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិថ្មគ្រែ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ បុណ្ណ បានរៀបរាប់អំពីភាពលំបាករបស់គាត់ ដែលធ្លាប់ឆ្លងកាត់របបខ្មែរក្រហម ប្រាប់ទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជា របស់អង្គការមជ្ឈមណ្ឌលឯកសារកម្ពុជាថា នៅក្នុងរបបនោះ គាត់ពិតជាជួបផលលំបាកជាច្រើន ដោយសារខ្មែរក្រហមបានជម្លៀសគាត់ចេញពីកន្លែងមួយទៅកន្លែងមួយទៀត ដោយគ្មានគោលដៅច្បាស់លាស់។ ខ្មែរក្រហម បានធ្វើបាបប្រជាជនសព្វគ្រប់បែបយ៉ាង ដោយរួម​ទាំងបង្អត់អាហារ, បង្ខំឲ្យធ្វើការងារ, វាយធ្វើបាប និងពេលខ្លះអាចឈានដល់ការកាប់​សម្លាប់។ បុណ្ណ...

រងចាំប្តីតែមិនឃើញវិលវិញ

(រតនគិរី)៖ រីក ស៊ាប មានអាយុ ៦៩ឆ្នាំ ជាកសិករ បច្ចុប្បន្នរស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ គាត់មានភូមិកំណើតនៅភូមិគោកសេះ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ គាត់បានរៀបការជាមួយប្តីរបស់គាត់នៅសម័យ លន់នល់ និងមានកូនមួយ។ ប្តីរបស់គាត់គឺជាវរសេនីយ៍ឯកនៅសម័យ លន់ នល់។ នៅសម័យខ្មែរក្រហម ក្រុមគ្រួសាររបស់គាត់ត្រូវបានជម្លៀសឲ្យទៅរស់នៅឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ គាត់ត្រូវបានខ្មែរក្រហមបញ្ជាឲ្យធ្វើពលកម្មពីព្រឹកទល់ព្រលប់។...

ជីកស្រះសម្រាប់សម្លាប់ប្រជាជន

(រតនគិរី)៖ ហួន ច្រេច មានអាយុ ៥៣ឆ្នាំ ជាកសិករ សព្វថ្ងៃរស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ គាត់បានដឹងពីម្តាយរបស់គាត់ថា ខ្មែរក្រហមបានសម្លាប់ឪពុករបស់គាត់ដោយមិនដឹងមូលហេតុ។ ហួន ច្រេច មានអាយុប្រហែល ៣ឆ្នាំនៅសម័យនោះ គាត់ត្រូវបានបាត់បង់ឪពុករបស់ខ្លួនទាំងមិនស្គាល់មុខបានច្បាស់ នេះជាអ្វីដែលគាត់មានអារម្មណ៍សោកស្ដាយនៅពេលដែលគាត់នឹកឃើញ និងនិយាយអំពីរបបខ្មែរក្រហម។ នៅសម័យខ្មែរក្រហម ច្រេចត្រូវបានបញ្ជូនឲ្យទៅរស់នៅតាមកងកុមារនៅឯភូមិត្រពាំងក្រហម។ ម្តាយរបស់គាត់បាននាំគាត់ត្រឡប់មករស់នៅជាមួយវិញ ដោយសារគាត់នៅមានអាយុតិចនៅឡើយ។ កាលនោះកុមារនៅក្នុងភូមិត្រូវបានខ្មែរក្រហមប្រមូលនិងបញ្ជូនឲ្យទៅរស់នៅភូមិត្រពាំងក្រហមមុនមនុស្សចាស់ ដោយរស់នៅរួម...

អ្នកមិនចេះអក្សរធ្វើកងឈ្លប

(រតនគិរី)៖  ឃុត ឆាយ មានអាយុ ៦៣ឆ្នាំ ជាកសិករ សព្វថ្ងៃរស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ ឃុត ឆាយ ធ្វើការនៅក្នុងកងកុមារ និងក្រោយមកទៀតធ្វើជាពេទ្យនៅសម័យខ្មែរក្រហម។ គាត់ត្រូវបានជម្លៀសចេញពីភូមិកំណើតឲ្យទៅរស់នៅតាមសហករណ៍ត្រពាំងក្រហមអស់រយៈពេលប្រហែលជាពីរខែ។ បន្ទាប់មកខ្មែរក្រហមបានចាត់តាំងឲ្យគាត់ធ្វើពេទ្យនៅតាមភូមិជាមួយកុមារប្រាំនាក់ផ្សេងទៀត។ ខ្មែរក្រហមបានបង្ហាត់បង្រៀនគាត់ឲ្យដើររក និងជីករុក្ខជាតិក្នុងព្រៃដើម្បីយកមកធ្វើថ្នាំបុរាណ។ គាត់បានជីកយកឫសឈើ ដែលប្រើប្រាស់សម្រាប់ផ្សំថ្នាំរាករូស ដោយយកឫសទាំងនោះមកស្ងោរ និងរែង។ បន្ទាប់មកគាត់យកឫសទាំងនោះមកបុកនិងកិនឲ្យទៅជាម្សៅ ហើយសូនជាថ្នាំ។ ឃុត...

ខ្មែរក្រហមវាយមនុស្សទម្លាក់ទឹក

(រតនគិរី)៖ ម៉ា និម៉ល់ មានអាយុ ៥០ឆ្នាំ ជាកសិករ រស់នៅភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ គាត់កើតនៅឆ្នាំ១៩៧៤ មួយឆ្នាំមុនការចាប់ផ្តើមរបបខ្មែរក្រហមនៅប្រទេសកម្ពុជា។ នៅក្រោមរបបនោះ គាត់ត្រូវរស់នៅព្រាត់ប្រាសពីឪពុកម្តាយតាំងពីតូច នៅពេលឪពុកម្តាយរបស់គាត់ត្រូវទៅធ្វើការតាមវាលស្រែចម្ការ។ គាត់ត្រូវបានមើលថែដោយ​​​មនុស្សចាស់នៅតាមរោងកុមារ។ និម៉ល់ បានរលឹកថា គាត់មានអារម្មណ៍នឹកម្តាយជាខ្លាំង និងត្រូវរស់នៅដោយគ្មានការមើលថែពីឪពុកម្តាយនោះទេ។ គាត់បានចាំថា ម្តាយរបស់គាត់ធ្វើការនៅរោងបាយសហករណ៍ និងច្រូតស្រូវតាមវាលស្រែ។ បន្ទាប់មកគាត់ធ្វើការនៅក្នុងកងកុមារ​ ដោយត្រូវរស់នៅរួម...

ស្លាប់ដោយសារអត់បាយ

(រតនគិរី)៖ ប៉ែន គីមអ៊ាន មានអាយុ ៨០ឆ្នាំ ជាកសិករ រស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតន​គិរី។ នៅសម័យខ្មែរក្រហមគាត់និងគ្រួសារត្រូវបានខ្មែរក្រហមជម្លៀសឲ្យទៅនៅតាមសហករណ៍ត្រពាំងក្រហម។ នៅទីនោះ គាត់ត្រូវធ្វើពលកម្មទាំងយប់ទាំងថ្ងៃ ដោយគ្មានពេលសម្រាកគ្រប់គ្រាន់នោះទេ។ គីមអ៊ាន ត្រូវដើរប្រមូលលាមកនៅតាមផ្ទះសម្រាប់ធ្វើជី ដោយនិយាយថា ក្រអូបនៅចំពោះមុខខ្មែរក្រហម។ ក្រៅពីនេះគាត់ត្រូវទៅជីក​ដំឡូង គល់ចេក និងបេះស្លឹកដំឡូង សម្រាប់លាយជាមួយបាយ។ គាត់បានបញ្ជាក់ថា ប្រជាជនទាំងចាស់ទាំងក្មេងដែលរស់នៅក្នុងសហករណ៍ត្រូវធ្វើពលកម្មទាំងអស់គ្នា អ្នកដែល​​មិនធ្វើទៅតាមបញ្ជារបស់ខ្មែរក្រហមនឹងត្រូវបានសម្លាប់...

ខ្ញុំខំធ្វើការទើបមានជីវិតរស់ពីរបបខ្មែរក្រហម

(ស្វាយរៀង)៖ ការរួចជីវិតពីរបបខ្មែរក្រហមជារឿងអស្ចារ្យមួយសម្រាប់អ្នករស់រានមានជីវិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ហ៊េល សុភាព បានថ្លែងថាគាត់មានជីវិតរស់ដោយសារតែគាត់បានខិតខំធ្វើការទំាងយប់ទាំងថ្ងៃដោយមិនហ៊ានប្រកែកតវ៉ាជាមួយឈ្លបខ្មែរក្រហម។ សុភាព កើតនៅថ្ងៃទី២០ ខែមករា ឆ្នាំ១៩៥៥ នៅភូមិគោល ឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ បច្ចុប្បន្នគាត់រស់នៅ​ភូមិឃុំខាងលើ។ សុភាព មានឪពុកឈ្មោះ ហ៊េល ចុន និងម្តាយឈ្មោះ ពៅ និងមានបងប្អូនចំនួន៧នាក់ “ស្រី៦នាក់ ប្រុស១នាក់” គាត់ជាកូនទី៣ក្នុងគ្រួសារ។ សព្វថ្ងៃ...

ផ្លាស់ទីធ្វើការទៅតាមអង្គការចាត់តាំង

(តាកែវ) ណុប មុំ អាយុ៦៥ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម មុំ មានអាយុ១៧ឆ្នាំ។ មុំ ត្រូវចូលទៅធ្វើការងារនៅក្នុងកងចល័តនារី និងជម្លៀសទៅធ្វើការងារក្រៅភូមិ។ ការងាររបស់ មុំ នៅក្នុងសម័យខ្មែរក្រហមរួមមាន ដកសំណាប, ស្ទូងស្រូវ និងច្រូតស្រូវ នៅរដូវធ្វើស្រែ និងលើកទំនប់, ជីកប្រឡាយ និងលើកភ្លឺស្រែ...

ង៉ែត ប្រុញ៖ យកម្ចុរបូមទឹកចាក់សម្លាប់អ្នកជំងឺ

(តាកែវ) ង៉ែត ប្រុញ អាយុ៥៤ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានស្រុកកំណើតនៅភូមិគោកព្រេច ឃុំគោកព្រេច ស្រុកគីរីវង់ ខេត្តតាកែវ។ ក្រុមគ្រួសាររបស់ ប្រុញ ត្រូវបានអង្គការជម្លៀសឲ្យទៅធ្វើការនៅស្រុកកោះអណ្ដែត។ នៅស្រុកកោះអណ្ដែត ប្រុញ ធ្វើការងារដេញចាប និងដើររើសអាចម៍គោ  យកទៅដាក់ស្រែ។ នៅសម័យខ្មែរក្រហម ប្រុញ អាចស្នាក់នៅជាមួយឪពុកម្ដាយព្រោះគាត់មិនទាន់គ្រប់អាយុស្នាក់នៅក្នុងកងកុមារប្រមូលផ្ដុំ។ ប្រុញ បានឲ្យដឹងថា ក្នុងមួយថ្ងៃ គាត់ត្រូវចាំចាប ៤ម៉ោង...

លេង ស៊្រឹម៖ ស្លាប់កូន៦នាក់នៅក្នុងសម័យខ្មែរក្រហម

(តាកែវ) លេង ស៊្រឹម អាយុ៦៧ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ​ រស់នៅភូមិព្រៃលៀប ឃុំព្រៃកំពក ស្រុកគីរីវង់ ខេត្តព្រៃវែង។ នៅអាយុ១៦ឆ្នាំ ស៊្រឹម បានរៀបការបង្កើតគ្រួសារនៅភូមិព្រៃលៀប។ នៅសម័យ លន់ នល់ ស៊្រឹម រស់នៅជុំគ្រួសារធម្មតា មិនបានជម្លៀសទៅភូមិផ្សេងនោះទេ។ ដើម្បីគេចពីការទម្លាក់គ្រាប់បែក និងការប្រយុទ្ធគ្នារវាង លន់ នល់ ជាមួយយុវជនស្ម័គ្រចិត្តក្នុងព្រៃ ប្ដីរបស់...

គឹម ស្រ៊ី៖ ខ្ញុំបានឮសំឡេងវាយ និងសម្រែកឈឺចាប់របស់មនុស្ស

(តាកែវ) គឹម ស៊្រី អាយុ៥៩ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ស៊្រី គឺជាកសិកររស់នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ នៅឆ្នាំ១៩៧៥ ស៊្រី រស់នៅជាមួយម្ដាយឪពុក និងធ្វើការនៅក្នុងកងកុមារ។ ការងាររបស់ក្មេងៗគឺបោចរពាក់យកមកធ្វើបង្គី ដើររើសអាចម៍គោ និងកាប់ដើមពារានគរយកទៅដាក់ក្នុងរណ្ដៅ និងយកជីដែលលាយរួចក្នុងរណ្ដៅទៅបាចក្នុងស្រែ។ ចំពោះរបបអាហារ ស្រ៊ី បានឲ្យដឹងថា អង្គការចែកបបរឲ្យពីរពេលក្នុងមួយថ្ងៃ។ របបអាហារដែលទទួលបានក្នុងមួយពេលគឺ បបររាវពីរវែក ជាមួយសម្លរមួយវែក។...

សុខចិត្តស្លាប់ជាមួយប្ដី ប្រសិនបើអង្គការយកទៅសម្លាប់

(តាកែវ) អ៊ិន វណ្ណី អាយុ៦៦ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ បច្ចុប្បន្ន វណ្ណី រស់នៅភូមិខ្វាវ ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ បន្ទាប់ពីខ្មែរក្រហម​ទទួលបានជ័យជម្នះ គ្រួសាររបស់ វណ្ណី ត្រូវជម្លៀសចេញពីភ្នំពេញ ទៅកាន់ខេត្តតាកែវ (ស្រុកកំណើតរបស់ប្ដីគាត់)។ នៅក្នុងសហករណ៍ វណ្ណី និងប្ដីរបស់គាត់បានសន្យាគ្នាថា “ស្លាប់ជាមួយគ្នា” ប្រសិនបើអង្គការយកអ្នកណាម្នាក់ទៅសម្លាប់។ នៅយប់មួយ វណ្ណី បានឮដំណឹងអំពីការយកមនុស្សម្នាក់ទៅសម្លាប់។...

ក្មេងៗត្រូវរស់នៅ និងធ្វើការនៅក្នុងកុមារកង

(តាកែវ)ជួប រិន អាយុ៥៣ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ បច្ចុប្បន្ន រិន គឺជាកសិកររស់នៅភូមិព្រៃលៀប ឃុំព្រៃកំពក ស្រុកគីរីវង់ ខេត្តតាកែវ។ នៅឆ្នាំ១៩៧៥ រិន មានអាយុប្រមាណ១២ឆ្នាំ។ ក្មេងៗដែលមានអាយុប្រហាក់ប្រហែលនឹង រិន គឺត្រូវរស់នៅក្នុងកុមារកង។ អង្គការបានសង់រោងវែងមួយសម្រាប់ឲ្យក្មេងៗគេងជាជួរៗ ទល់ជើងគ្នា។ នៅក្នុងកងកុមារ មិនមានមុង ភួយ ឬខ្នើយ ត្រឹមត្រូវនោះទេ។ កុមារៗត្រូវគេង ហាលមូស...

ខ្មែរក្រហមចង់សម្លាប់ខ្ញុំដោយសារខ្ញុំមានជំងឺមិនអាចធ្វើការបាន

(ស្វាយរៀង)៖ “ប្រជាជនគ្រប់ៗរូបក្នុងរបបខ្មែរក្រហមត្រូវតែធ្វើការដើម្បីទទួលបានរបបអាហារ។ ខ្ញុំ មានជំងឺមិនអាចធ្វើការឲ្យអង្គការបានពេញលេញត្រូវបានចោទប្រកាន់ថាខ្ជិលស្ទើរតែត្រូវបាននាំយកទៅសម្លាប់ចោល”។ នេះជាការលើកឡើងរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ ខាងក្រោមនេះជាប្រវត្តិរូបសង្ខេបដែលសម្ភាសន៍ដោយអ្នកស្ម័គ្រចិត្តកម្ពុជានាពេលកន្លងមក៖ សុក សម្បត្តិ អាយុ៧២ឆ្នាំ (២០២៤) មានស្រុកកំណើត នៅភូមិព្រៃរំដេង ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង។ នៅឆ្នាំ១៩៧១ សម្បតិ្ត បានរៀបការ និង​បានមករស់នៅ​ភូមិធ្លក ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្ត​ស្វាយរៀង រហូតដល់ពេលបច្ចុប្បន្ន។ សម្បត្តិមាន​បងប្អូនចំនួន៥នាក់ ស្រី២នាក់...

ពេទ្យម្នាក់ព្យាបាលប្រជាជនជាង៣០០នាក់

(រតនគិរី)៖ ជា ប៊ន មានអាយុ ៦៧ឆ្នាំ ជាកសិករ បច្ចុប្បន្នរស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ គាត់មានស្រុកកំណើតនៅភូមិល្វា ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ជា ប៊ន​ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមខ្មែរក្រហមបានលើកឡើងថា ខ្មែរក្រហមធ្វើបាបប្រជាជនខ្មែរទូទៅស្ទើរតែគ្រប់ទីកន្លែង។ គាត់គឺជាអ្នកដែលត្រូវបានខ្មែរក្រហមជម្លៀសនៅឆ្នាំ១៩៧៣ ចេញពីខេត្តកំពង់ចាម។ គាត់ធ្វើការនៅក្នុងកងចល័ត ដែលខ្មែរក្រហមបានឲ្យគាត់ធ្វើពលកម្មទាំងយប់ទាំងថ្ងៃ និងចែករបបអាហារមានតែបបររាវ។ គាត់បានបញ្ជាក់ថា បបរមួយខ្ទះត្នោតមានតែអង្ករចំនួន៥កំប៉ុងប៉ុណ្ណោះ...

លើកទីមួយដែលខ្ញុំត្រូវបានសម្ភាសន៍អំពីជីវិតនៅក្នុងរបបខ្មែរក្រហម

(រតនគិរី)៖ ម៉ុក ឈុនឡេង មានអាយុ៧២ឆ្នាំ សព្វថ្ងៃជាកសិករ រស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅអំឡុងឆ្នាំ១៩៧០ ឈុនឡេង ជាសេនាជនដឹកជញ្ជូន​អំបិលនៅខេត្តក្រចេះ។ នៅឆ្នាំបន្ទាប់គាត់បានបួសជាព្រះសង្ឃ។ ក្រោយមក ខ្មែរក្រហមបានចាប់គាត់ផ្សឹក និងបញ្ជាឲ្យគាត់លើកទំនប់ ធ្វើសំណង់ដោយលាយស៊ីម៉ង់សម្រាប់ធ្វើទំនប់ និងទ្វារទឹក។ បន្ទាប់មកខ្មែរក្រហម​ចាត់តាំងឲ្យគាត់មកធ្វើការជាកងចល័តតំបន់ ដោយធ្វើពលកម្មពីព្រឹកម៉ោង៤ទៀបភ្លឺ ដូចជាការជម្រះស្មៅ ធ្វើស្រែចម្ការរហូតដល់ម៉ោង១១យប់អធ្រាត្រ ដោយគ្មានពេលសម្រាកបានគ្រប់គ្រាន់នោះទេ។ អស់រយៈពេលប៉ុន្មានខែក្រោយមកទៀត ឈុនឡេង...

ការបំផុសបំផុលរបស់ខ្មែរក្រហម

(រតនគិរី)៖ ពេជ្រ សុនសន មានអាយុ៦៦ឆ្នាំ ជាកសិករ រស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ គាត់មានស្រុកកំណើតនៅភូមិអារក្សត្នោត ឃុំអារក្សតោ្នត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សុនសន គឺជាកងទ័ពខ្មែរក្រហមម្នាក់ដែលចូលព្រៃនិងធ្វើចលនាតស៊ូតាំងពីឆ្នាំ១៩៧២។ សុនសន បានវាយសម្រុក​​​ចូលទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ គាត់ត្រូវបានខ្មែរក្រហមបំផុសឲ្យខឹងនិងស្អប់អាមេរិកាំងអំពីរឿងទម្លាក់គ្រាប់បែក។ ក្រោយពេលចូលទីក្រុងភ្នំពេញ គាត់ត្រូវបន្តហ្វឹកហាត់​​​នៅម៉ោង៧ព្រឹកជារៀងរាល់ថ្ងៃ បន្ទាប់មកធ្វើការងារស្រែចម្ការរហូតដល់យប់អធ្រាត្រនៅតំបន់ឃ្មួញ និងកប់ស្រូវដល់ឆ្នាំ១៩៧៩។ គាត់ត្រូវធ្វើការទាំងយប់ទាំងថ្ងៃ...

សុំបាយដើម្បីឲ្យប្អូនហូប

(រតនគិរី)៖ ឃឹម ម៉ារ៉ុង មានអាយុ ៦១ឆ្នាំ ជាកសិករដែលមានស្រុកកំណើតនិងរស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ ឪពុករបស់ម៉ារ៉ុង គឺជាអតីតមេស្រុក ដែលចេះនិយាយភាសាបារាំង និងវៀតណាម។ នៅសម័យខ្មែរក្រហម ឪពុករបស់គាត់បានលាក់បាំងប្រវតិ្តរូបរហូតដល់គាត់​បានបាត់បង់ជីវិតដោយសារជំងឺ។ នៅសម័យនោះ ឃឹម ម៉ារ៉ុង ត្រូវបានចាត់តាំងជាប្រធានក្រុមកុមារ ដែលជួនកាលគ្រូរបស់គាត់បានអនុ​ញ្ញាត​ឲ្យគាត់បង្រៀនជំនួស​ទៅដល់សមាជិកក្រុម។ សៀវ​ភៅ​មួយក្បាលត្រូវបានកាត់ផ្តាច់ជាពីរសម្រាប់ប្រើប្រាស់ដោយមនុស្សពីរនាក់។ ក្រៅពីការរៀនសូត្រនៅតាមព្រៃ ក្រុមកុមារត្រូវបានខ្មែរក្រហមបញ្ជាឲ្យលីសែង កាប់គាស់ និងរែកដីសម្រាប់លើកទំនប់ជាដើម។...

កូនហូបកុំឲ្យគេឃើញ

(រតនគិរី)៖ កែវ សាលីម មានអាយុ៥៣ឆ្នាំ ជាកសិករ បច្ចុប្បន្នរស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ កែវ សាលីម កើតនៅឆ្នាំ១៩៧១។ សម័យខ្មែរក្រហមចាប់ផ្តើមពីឆ្នាំ១៩៧៥ គាត់បានចងចាំថា កាលនៅពីតូចម្តាយរបស់គាត់ត្រូវទៅបុកស្រូវ ចំណែកឯគាត់ត្រូវរងចាំនៅផ្ទះ។ ក្រុមគ្រួសាររបស់គាត់ត្រូវបានជម្លៀសចេញពីភូមិស្រែអង្គ្រង ឲ្យទៅនៅតាមសហករណ៍ភូមិត្រពាំងក្រហម។ នៅទីនោះ ខ្មែរក្រហមបានចែកផ្ទះឲ្យរស់នៅ ដែលមានចន្លោះប្រហែលដបម៉ែត្រមានផ្ទះឈើតូចៗ ដែលនៅ      ជាប់ៗគ្នា។ បងប្រុសរបស់គាត់ត្រូវបានខ្មែរក្រហមឲ្យទៅឃ្វាលគោ។ នៅពេលលឺសម្លេងជួង...

បាត់បង់ឪពុកក្នុងរបបខ្មែរក្រហម

(ស្វាយរៀង)៖ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ថ្លែងថា “គាត់បានក្លាយខ្លួនជាកូនកំព្រារហូត​ដល់សព្វថ្ងៃ ដោយសារតែឪពុកបានស្លាប់ដោយ​សារតែគ្មានអាហារហូបក្នុងរបបខ្មែរក្រហម”។ រិន មុន្នី អាយុ៧១ឆ្នាំ មានស្រុកកំណើត នៅភូមិត្រាច ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ បច្ចុប្បន្នគាត់រស់នៅ ភូមិគោល ឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ មុន្នី មានឪពុកឈ្មោះ ប៉ុក រិន និងម្តាយឈ្មោះ អ៊ិន យ៉ន។ មុន្នី...

សាច់ញាតិស្លាប់ដោយសារតែជាកងទ័ពក្នុងរបប លន់ នល់ និងខ្មែរក្រហម

(ព្រៃវែង)៖ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់និយាយថា សង្គ្រាមបានសម្លាប់ បង៣នាក់ ឪពុក និងប្តី របស់គាត់ ដោយសារតែ បងៗ និងឪពុកជាអតីតទាហាន លន់ នល់ ចំណែកប្តីជាពេទ្យយោធាខ្មែរក្រហម។ សង្គ្រាមបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធប្រទេស និងបន្សល់ទុកនូវទុក្ខសោកព្រមទាំងសេចក្តីព្រាត់ប្រាសសាច់ញាតិគ្រួសារ។ ខាងក្រោមនេះគឺជាប្រវត្តិសង្ខេបរបស់ អុត អូត អាយុ៧០ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង​។ ក្នុងរបបខ្មែរក្រហមស្ថានភាពរស់នៅរបស់ អូត...

ពិការភ្នែកក្នុងរបបខ្មែរក្រហម

(ស្វាយរៀង)៖ “គ្រាប់មីនក្នុងរបបខ្មែរក្រហមបានបណ្តាលឲ្យខ្ញុំពិការភ្នែកទាំងសងខាង និងបានធ្លាក់ខ្លួនសុំលុយប្រជាជនតាមផ្លូវដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ” អ្នករស់រានមានជីវិតពីរបប​ខ្មែរក្រហម​មួយរូប ឈ្មោះ ឃុន សារិត បានលើកឡើង​។ ឃុន សារិត អាយុ៥៦ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិគោល ឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គាត់ជាអ្នកជួសជុលផ្លូវដែលខូចខាតបន្តិចបន្តួចក្នុងភូមិ ​ដើម្បីសុំលុយពីអ្នកដំណើរតាមផ្លូវសម្រាប់ដោះស្រាយជីវ​ភាពប្រចាំថ្ងៃ។ សារិត មានឪពុកឈ្មោះ ណាវ ឃិត និងម្តាយឈ្មោះ ពៅ ណូយ​។...

ពិការម្រាមដៃដោយសារគ្រាប់មីន

(ស្វាយរៀង)៖ “របបខ្មែរក្រហមបានបន្សល់ទុក​ការលំបាកក្នុងជីវិតរស់នៅប្រចាំថ្ងៃដល់រូបខ្ញុំរហូតដល់សព្វថ្ងៃ។” នេះគឺជាការលើកឡើងរបស់អ្នករស់រានមានជីវិតម្នាក់ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ឈ្មោះ តេង ធឿន អាយុ៧១ឆ្នាំ មានស្រុកកំណើត នៅភូមិជ្រៃធំ ឃុំព្រៃអង្គុញ ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ បច្ចុប្បន្នគាត់រស់នៅ ភូមិគោល ឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ធឿន មានឪពុកឈ្មោះ សឹង រុន និងម្តាយឈ្មោះ តិល សន​។ គាត់...

អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

(ស្វាយរៀង)៖ សុក សាមិន អាយុ៧៦ ឆ្នាំ(២០២៤) មានស្រុកកំណើត និងរស់នៅភូមិ ធ្លក ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សាមិន បានរៀបការមានប្រពន្ធតាំងពីឆ្នាំ១៩៧១ បច្ចុប្បន្នគាត់មានកូនចំនួន៨នាក់ ស្រី៥នាក់ និងប្រុស៣នាក់។ នៅក្នុងឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៥ សាមិន ឃើញមានសង្គ្រាម និងការទម្លាក់គ្រាប់បែកបានកើនឡើងនៅក្នុងភូមិគាត់រស់នៅ។ ឪពុក និងបងប្រុសម្នាក់របស់ សាមិន បានស្លាប់ដោយសារតែត្រូវអំបែងគ្រាប់ដែលទម្លាក់ ចំណែករូបគាត់ផ្ទាល់បានទទួលរងរបួស...

ប្រជាជនថ្មីជម្លៀសពីភ្នំពេញ

(ស្វាយរៀង)៖ ខៀវ ថុល និងគ្រួសារ​ស្ថិតក្នុងចំណោមប្រជាជនរាប់លាននាក់ដែលត្រូវបានខ្មែរក្រហម​បង្ខំជម្លៀសភ្លាមៗចេញពីទីក្រុងភ្នំពេញបន្ទាប់ពីរបបនេះទទួលបានជ័យជម្នះទាំងស្រង់លើរបប លន់ នល់ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ខៀវ ថុល បច្ចុប្បន្នមានអាយុ ៦០ឆ្នាំ រស់នៅភូមិ ធ្លក ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គាត់បានរៀបរាប់ថា នៅក្នុងរបប លន់ នល់ ពីឆ្នំា១៩៧០ ដល់ឆ្នាំ១៩៧៥ គាត់...

ធ្វើការសង្គមនិយម

(រតនគិរី)៖ ឌី បូពី មានអាយុ ៦១ឆ្នាំ ជាកសិករ រស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ គាត់បានសិក្សា និងរៀនសូត្រជំនាញពេទ្យទូទៅអំឡុងឆ្នាំ១៩៧២ និងជាឆ្មបនៅសម័យខ្មែរក្រហម។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានបំបិទសិទ្ធិសេរីភាពរបស់គាត់ និងហាមមិនឲ្យគាត់ជឿការត្អូញត្អែររបស់អ្នកជំងឺដែលគាត់បានពិនិត្យព្យាបាល។ ការពិនិត្យនៅសម័យនោះមានក្រុមគ្រូពេទ្យពី៣ទៅ៤នាក់ ដែលធ្វើការពិភាក្សាអំពីអាការរបស់អ្នកជំងឺ មុននិងធ្វើការសណ្ឋាន។ ប្រធានក្រុមបានផ្តាំគាត់ថា «កុំត្រចៀកស» នៅពេលពិនិត្យ។ ឆ្នាំ១៩៧៦ ដល់ ១៩៧៧...

ក្រុមពេទ្យ និងអ្នកចិញ្ចឹមសត្វនៅសម័យខ្មែរក្រហម

(រតនគិរី)៖  សំ រ៉ន មានអាយុ ៦០ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត ដែលបច្ចុប្បន្នរស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ គាត់បាន​​​រៀបរាប់ថា នៅសម័យខ្មែរក្រហម គាត់ត្រូវរស់នៅរួម ធ្វើការរួម និងហូបរួមនៅក្នុងសហករណ៍ ដែលរបបខ្មែរក្រហមបានបង្កើតទូទាំងប្រទេស។ ប្រជាជននៅក្នុងសហករណ៍ក៏ត្រូវបានបែងចែកជាក្រុម ដោយកំណត់ទៅតាមអាយុ​និងភេទ។ ការហូបចុកមានការខ្វះខាត ដោយក្នុងមនុស្សម្នាក់ទទួលបានរបបអាហារត្រឹមតែបាយមួយកូនចានតូចលាយ​​​ជាមួយមើមដំឡូង ត្រួយដំឡូង និងដើមចេក។ មានពេលខ្លះគាត់ទទួលបានតែបបរប៉ុណ្ណោះសម្រាប់ហូប។ ខ្មែរ​​​ក្រហមមិនបានគិតគូរអំពីការហូបចុក...

ជីកស្រះដើម្បីសម្លាប់មនុស្ស

(រតនគិរី)៖ ឃុត ស្រៃ មានអាយុ ៥៨ឆ្នាំ ជាកសិករ រស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ គាត់បានរស់រានមានជីវិតពីរបបខ្មែរក្រហម និងម្តងទៀតនៅពេលដែលគាត់កាប់ឆ្ការព្រៃនៅតំបន់ភ្នំដងរែក ក្រោមការបញ្ជារបស់កងទ័ពវៀតណាម។ ឃុត ស្រៃ ស្ទើរតែបាត់​បង់​ជីវិតដោយមីនមិនទាន់ផ្ទុះនៅភ្នំដងរែក។ នៅមុនឆ្នាំ១៩៧៥ ខ្មែរក្រហមបានចូលមកគ្រប់គ្រងក្នុងភូមិស្រែអង្គ្រង ដែលជាភូមិកំណើតរបស់គាត់។ នៅឆ្នាំ ១៩៧៥ ខ្មែរក្រហមបានចាត់តាំងគាត់ឲ្យធ្វើជាកងកុមារ បន្ទាប់មកជាកងចល័ត ដែលត្រូវធ្វើការងារតាមស្រែចម្ការ ដូចជាស្ទូងស្រូវ...

ប្រសិនបើហូបបាយបាន ធ្វើការក៏បានដែរ

(រតនគិរី)៖  «បើហូបបាយបាន ធ្វើការក៏បានដែរ» នេះជាពាក្យសំដីរបស់ប្រធានកងខ្មែរក្រហមបាននិយាយទៅកាន់សមាជិកកងកុមារនៅសម័យខ្មែរក្រហម។ រម៉ាវ អូ មានអាយុ ៥៥ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត សព្វថ្ងៃរស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ រម៉ាវ អូ ធ្លាប់ធ្វើការនៅក្នុងកងកុមារនៅសម័យខ្មែរក្រហម ដោយត្រូវមើលថែទារកតូចៗនៅពេលដែលឪពុកម្តាយរបស់ទារកទាំងនោះត្រូវទៅធ្វើការតាមស្រែចម្ការ។ ជារៀងរាល់ថ្ងៃ គាត់ត្រូវបញ្ចុកបបរ ងូតទឹកឲ្យទារក និងលួងនៅពេលដែលទារកទាំងនោះយំ។ បន្ទាប់ពីមើលថែទារកអស់រយៈពេលជិតមួយឆ្នាំ  ខ្មែរក្រហមបានបញ្ជូនគាត់ឲ្យទៅធ្វើការតាមវាលស្រែនៅខេត្តស្វាយរៀង។ បន្ទាប់មកទៀតគាត់ត្រូវទៅធ្វើការនៅខេត្តក្រចេះ ដែលនៅទីនោះ...

ឪពុកមាត្រូវបានសម្លាប់ដោយសារលួចដំឡូង

(រតនគិរី)៖  តាប នុត មានអាយុ ៥៨ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត និងបច្ចុប្បន្នជាកសិកររស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ បើតាមការរៀបរាប់របស់ តាប នុត នៅក្រោមរបបខ្មែរក្រហម វប្បធម៌ប្រពៃណីនិងទំនៀមទម្លាប់ត្រូវបានលុបបំបាត់។ ការរស់នៅនាសម័យនោះត្រូវបានផ្លាស់ប្តូរទាំងស្រុង ដោយគ្មានការជួញដូរ ឬចាយវាយលុយកាក់នោះទេ។ គាត់បានចាត់ទុករបបខ្មែរក្រហមជារបបមួយដែលឃោរឃៅ និងបានសម្លាប់ប្រជាជនស្លូតត្រង់ទាំងគ្មានទោស​កំហុស។ ប្រជាជននៅសម័យខ្មែរក្រហមត្រូវរស់នៅជាក្រុមតាមសហករណ៍ដោយរស់នៅរួម ហូបរួម និងធ្វើការរួម។ គាត់ត្រូវធ្វើការងារហួសកម្លាំង ដោយគ្មានការហូបចុក...

អ្នកដែលមានជំងឺមិនអាចទៅធ្វើការត្រូវបានសម្លាប់នៅសម័យខ្មែរក្រហម

(រតនគិរី)៖  ជូ វែ មានអាយុ ៥៨ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត បច្ចុប្បន្នរស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ កាលពីសម័យខ្មែរក្រហម គាត់បានចងចាំថា វត្ថុមានតម្លៃនិងសម្ភារផ្សេងៗ ត្រូវបានខ្មែរក្រហមដើរប្រមូលនៅតាមផ្ទះរបស់ប្រជាជន ដោយខ្មែរក្រហមបានអះអាងថានឹងទុកជារបស់រួម។  គាត់បញ្ជាក់ថា នៅសម័យនោះគ្មានការប្រើប្រាស់សម្ភារជាលក្ខណៈឯកជននោះទេ។ វប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិចពីដូនតាត្រូវបានខ្មែរក្រហមលុបបំបាត់ និងបំបិទសិទ្ធិសេរីភាពរបស់ប្រជាជនក្នុងការរស់នៅ។ ជូ វែ ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យរស់នៅ និងធ្វើការជាក្រុមដែលហៅថា ក្រុមកុមារ ឬកងកុមារ...

គ្មានឱកាសជួបឪពុកជាលើកចុងក្រោយ

(រតនគិរី)៖  ហ្រម៉ាវ អៀន មានអាយុ ៦០ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត បច្ចុប្បន្នរស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ ជាអ្នករស់រានមានជីវិតម្នាក់ពីរបបខ្មែរក្រហម គាត់បានរៀបរាប់ថា នៅពេលដែលខ្មែរក្រហមឡើងកាន់អំណាច​ទូទាំងប្រទេស ខ្មែរក្រហមបានជម្លៀសប្រជាជននិង​ក្រុមគ្រួសាររបស់គាត់ ដែលរស់នៅខេត្តរតនគិរី ឲ្យទៅរស់នៅខេត្តស្វាយរៀងវិញ។ នៅទីនោះមានភូមិមួយគាត់ហៅថា ក្រឡាប់ប៊ូស ជាទីកន្លែងដែលខ្មែរក្រហមបង្កើតសហករណ៍សម្រាប់ឲ្យប្រជាជនរស់នៅ ដោយមានការបែងចែកប្រជាជនឲ្យធ្វើការទៅតាមអាយុ និងភេទ។ នៅពេលទៅដល់ខេត្តស្វាយរៀង ខ្មែរក្រហមបានចាត់តាំងគាត់ឲ្យធ្វើការងារតាមកងកុមារ។ គាត់ត្រូវដើរប្រមូលលាមកសត្វគោក្របី និងកាប់ទន្រ្ទានខេត្តយកបានចិញ្រ្ចាំ...

ឪពុកបានប្តូរជីវិតដើម្បីលួចដំឡូងឲ្យកូននិងប្រពន្ធបានហូប

(រតនគិរី)៖  កន់ត្រប់ ប៊ី មានអាយុ ៥៣ឆ្នាំ ជាកសិករជនជាតិដើមភាគតិចកាវែត បច្ចុប្បន្នរស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ កន់ត្រប់ ប៊ី ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម​បានរៀបរាប់ថា ប្រជាជនទាំងចាស់ទាំងក្មេងត្រូវធ្វើការដោយគ្មានពេលសម្រាក។ ជាទូទៅការងារទាំងនោះមានដូចជា កាប់ដី ស្ទូងស្រូវ ច្រូតស្រូវ ជីកប្រឡាយ លើកទំនប់ និងធ្វើស្រែចម្ការជាដើម។ ចំណែកការងារនៅក្នុងកងកុមារ គាត់ត្រូវដើរប្រមូលលាមកគោក្របី និងដើរកាប់ទន្រ្ទានខេត្តសម្រាប់ធ្វើជី។ របបខ្មែរក្រហមបានបំបែកបំបាក់ក្រុមគ្រួសាររបស់គាត់​ឲ្យព្រាត់ប្រាស...

អង្គការខ្មែរក្រហមចោទជាមនុស្សខ្ជិល នៅពេលតវ៉ាចំពោះការងារ

(រតនគិរី)៖  ពៀច លែង មានអាយុ ៦០ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត រស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ នៅក្រោមរបបខ្មែរក្រហម ពៀច លែង និងកុមារជាច្រើននាក់ទៀតត្រូវបានខ្មែរក្រហមរៀបចំឲ្យរស់នៅរួម ធ្វើការរួមនិងហូបរួមនៅក្នុងកងកុមារ។ ការងាររបស់កងកុមារមានដូចជា ដើរប្រមូលលាមកសត្វគោឬក្របីតាមវាលស្រែ និងលាមកមនុស្សនៅតាមផ្ទះ ដើម្បីធ្វើជាជីសម្រាប់ដាក់វាលស្រែ ដែលនាំឲ្យខ្មែរក្រហមទទួលបានទិន្នផលខ្ពស់។ ពៀច លែង ត្រូវបានផ្លាស់ប្តូរពីកងកុមារទៅធ្វើការនៅតាមក្រុមសហករណ៍  ដែលនៅទីនោះគាត់ត្រូវធ្វើស្រែស្ទូងស្រូវ និងច្រូតស្រូវជាដើម។...

ប្តីរបស់ខ្ញុំត្រូវបានខ្មែរក្រហមសម្លាប់ដោយសារអំពៅមួយដើម

(រតនគិរី)៖  ក្លាយ ម៉ី មានអាយុ ៨០ឆ្នាំ ជាកសិករជនជាតិដើមភាគតិចកាវែត ដែលសព្វថ្ងៃរស់នៅភូមិឡាម៉ឺយ ឃុំកុក​ឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ គាត់បានរលឹកថានៅក្រោមរបបខ្មែរក្រហម គាត់បានរស់នៅក្នុងភូមិឡាម៉ឺយជាមួយគ្រួសារ ដែលកាលនោះខ្មែរក្រហមហៅថាសហករណ៍។ គាត់ត្រូវធ្វើការរួមជាក្រុមអស់រយៈពេលជាងមួយឆ្នាំ ទើបខ្មែរក្រហមជម្លៀសគាត់និងក្រុមគ្រួសារឲ្យទៅរស់នៅខេត្តស្វាយរៀង។ នៅទីនោះ ខ្មែរក្រហមបានបែងចែកឲ្យប្រជាជនធ្វើការទៅតាមវ័យ និងតាមភេទដែលបានកំណត់ ដែលមានភាពខុសគ្នាពីការរស់នៅក្នុងភូមិកំណើតរបស់គាត់។ ខ្មែរបានបែកចែងឲ្យប្ដីរបស់គាត់ទៅធ្វើការនិងរស់នៅក្នុងសហករណ៍ក្រុមបុរស ចំណែកគាត់គឺឲ្យទៅរស់នៅក្នុងសហករណ៍ក្រុមនារី។  នៅក្រុមបុរស ប្តីរបស់គាត់ត្រូវគាស់គល់ឈើនៅតាមវាលស្រែទាំងថ្ងៃទាំងយប់ដោយគ្មានការសម្រាកនិងហូបចុកបានគ្រប់គ្រាន់នោះទេ។ នៅថ្ងៃមួយប្តីរបស់គាត់ និងមិត្តម្នាក់បានលួចទៅកាច់អំពៅហូប។...

សម្រាកនៅលើកន្ទេលស្លឹកត្នោត និងយកផ្លែដូងធ្វើខ្នើយ

(តាកែវ) ឈ្មោះ ទូច ឡុង អាយុ៦៥ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ឡុង រស់នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ ក្នុងសម័យខ្មែរក្រហម ឡុង ធ្វើការងារនៅក្នុងកងស្រួច។ ជារៀងរាល់ថ្ងៃ ឡុង ត្រូវក្រោកតាំងពីម៉ោង៣ភ្លឺ រហូតដល់ម៉ោងប្រមាណ ៧យប់ទើបបានសម្រាក។ នៅរដូវវស្សា អង្កការបានប្រើ ឡុង ឲ្យដកសំណាបបាន២ផ្លូនក្នុងមួយថ្ងៃ។ ផុតពីរដូវស្ទូង អង្គការបានប្រើ...

ទូច ឆូវ៖ អង្គការឲ្យប្រជាជនហូបបបរ ដើម្បីទុកស្រូវបញ្ជូនយកទៅប្រទេសចិន

  (តាកែវ)ទូច ឆូវ អាយុ៨៦ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិព្រៃលៀប ព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ ក្នុងសម័យខ្មែរក្រហម ឆូវ គឺជាប្រជាជនចាស់ រស់នៅភូមិព្រៃលៀបនេះតែម្តង។ មុនដំបូង ឆូវ ធ្វើការងារ ស្ទូង, ដក, លើកទំនប់ និងជីកប្រឡាយនៅក្បែរសហករណ៍។ នៅក្នុងសហករណ៍ ឆូវ រស់នៅជាមួយប្ដី ប៉ុន្តែកូនៗរបស់គាត់ ត្រូវបំបែកចេញពីគាត់ឲ្យទៅធ្វើការងារឲ្យអង្គការ។...

ហេង សាម៉ន៖ អ្នកទោសភាគច្រើនស្លាប់ក្នុងរយៈពេល១៥ ទៅ២០ថ្ងៃ

(តាកែវ) ហេង សាម៉ន ហៅប្រុស មានអាយុ៧០ឆ្នាំ។ សាម៉ន គឺជាគ្រូចូលនិវត្តន៍ រស់នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ នៅឆ្នាំ១៩៧៤ សាម៉ន ឈប់រៀន និងចូលធ្វើជាទាហាន លន់ នល់។ នៅឆ្នាំ១៩៧៥ ពេលខ្មែរក្រហមទទួលបានជ័យជម្នះ សាម៉ន ត្រូវ​ជម្លៀសចេញពីភ្នំពេញមកនៅភូមិអំរ៉ែ។ ពេលមកដល់ភូមិ សាម៉ន បានកុហកប្រធានសហករណ៍ថា គាត់គឺជាសិស្សរៀននៅសាលាវិជ្ជាឧត្តម...

ប្ដីខ្ញុំស្លាប់ដោយសារជំងឺរាគ

(តាកែវ)យ៉ង យេន អាយុ៧៤ឆ្នាំ រស់នៅភូមិព្រៃលៀប ឃុំព្រៃកំពក ស្រុកគីរីវង់ ខេត្តតាកែវ។ យេន មានកូន៣នាក់ ដោយកូន​ម្នាក់​បាន​ស្លាប់នៅក្នុងសម័យ លន់ នល់ ។  កូនរបស់ យេន ម្នាក់ឈ្មោះ វ៉ាន់ បានធ្លាក់ខ្លួនពិការដោយសារតែការព្យាបាលរបស់ពេទ្យខ្មែរក្រហម។ នៅក្នុងសម័យខ្មែរក្រហម យេន ឆ្លងទន្លេបានកូនម្នាក់ឈ្មោះ សុខមាន។ នៅពេលខ្មែរក្រហមទទួលបានជ័យជម្នះនៅទីក្រុងភ្នំពេញ  គ្រួសាររបស់ យេន...

ការងាររបស់កុមារប្រមូលផ្ដុំ

(តាកែវ) ហេង ធឿន អាយុ៥៨ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ធឿន គឺជាកសិករ រស់នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ធឿន គឺជាប្រជាជនមូលដ្ឋាននៅភូមិព្រៃលៀប។ នៅក្នុងសហករណ៍ ធឿន មិនបានរស់នៅជាមួយឪពុកម្ដាយនោះទេ គាត់ត្រូវទៅរស់នៅក្នុងកងកុមារប្រមូលផ្ដុំតាអូរ។ ការងាររបស់កុមារប្រមូលផ្ដុំ មានដូចជា ការរែកកម្អួតភ្នំ យកមកចាក់ក្នុងស្រែម្ដុំឡស្លា(ខាងត្បូងភូមិ)។ បន្ថែមពីលើការងាររែកដី ធឿន កើបលាមក...

កុមារដែលមិនស្ដាប់បង្គាប់ត្រូវវាយធ្វើបាប និងចាប់ឃុំឃាំងក្នុងទ្រុងជ្រូក

(តាកែវ)​ អែម សួន អាយុ៦៧ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ សួន រស់នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ មុនសម័យខ្មែរក្រហម សួន បានរៀបការ និងមានកូនស្រីម្នាក់អាយុ៣ឆ្នាំ។ ចូលដល់សម័យខ្មែរក្រហម កូនស្រីរបស់ សួន បានលុងទឹកស្លាប់នៅពេលដែលចុះទៅលាងខ្លួន បន្ទាប់ពីបន្ទោរបង់រួច។ នៅពេលដែលកូនស្លាប់ សួន មិនបានដឹងដំណឹងភ្លាមៗនោះទេ ព្រោះគាត់ត្រូវនៅធ្វើការងារឲ្យអង្គការនៅក្នុងកងចល័ត ហើយកូនរបស់គាត់ឲ្យយាយនៅក្នុងភូមិមើលការខុសត្រូវ។ បន្ទាប់មកទៀត...

សមាជិកក្រុមដេរសម្លៀកបំពាក់សម័យខ្មែរក្រហម

(តាកែវ) ជ្រូ ជ្រិន អាយុ៧៤ឆ្នាំ មាន​ស្រុក​កំណើត​និង​រស់នៅភូមិព្រៃលៀប ឃុំព្រៃកំពក ស្រុកគីរីវង់ ខេត្តតាកែវ។ នៅឆ្នាំ១៩៦៩ ជ្រិន បានរៀបការជាមួយប្រពន្ធរបស់គាត់នៅក្នុងភូមិ។ ក្រោយរៀបការរួច ជ្រិន មានកូន១នាក់ និងប្រកបរបបធ្វើស្រែ និងដេរខោអាវ។ បន្ទាប់ពីព្រឹត្តិការណ៍រដ្ឋប្រហារ ជ្រិន មិនសូវបាននៅផ្ទះប៉ុន្មានទេ ដោយសារគាត់ត្រូវរត់ចូលព្រៃ ដើម្បីគេចពីការចាប់ធ្វើជាទាហាន។ លើសពីនេះទៅទៀត នៅក្នុងភូមិរបស់ ជ្រិន មានការប្រយុទ្ធគ្នារវាងទាហាន...

កុមារមើលក្របីសម័យខ្មែរក្រហម

(ស្វាយរៀង)៖ ពេលខ្មែរក្រហមឡើងកាន់អំណាចខ្ញុំត្រូវបានប្រធានកងកុមារប្រើឲ្យឃ្វាល​គោក្របី និងតម្រូវឲ្យស្នាក់នៅបែកពីឪពុកម្តាយ។ នេះជាការលើកឡើងដោយអ្នកអ្នករស់រានមានជីវិតម្នាក់ឈ្មោះ កែ គាំ អាយុ ៦០ឆ្នាំ ជាកសិករ។ គាត់មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិកំរ៉ែង ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ គាំ មានបងប្អូនចំនួន៨នាក់។ ពូរបស់គាំបានស្លាប់បាត់បង់ជីវិតក្នុងរបប​ខ្មែរក្រហមដោយសារតែគាត់ជាអតីតទាហាន លន់ នល់។ នៅក្នុងភូមិកំរ៉ែងកាលពីរបបខ្មែរក្រហម កងឈ្លបបានដើរប្រមូលទ្រព្យសម្បតិ្តឯកជនទាំងអស់របស់ប្រជាជនដូ​ចជា​គោ ក្របី រទេះ នង្គ័ល និងគ្រឿងអលង្ការផ្សេងៗដើម្បីទុកប្រើប្រាស់រួមក្នុងសហករណ៍​។...

ស្រ្តីមានផ្ទៃពោះធ្វើការសម័យខ្មែរក្រហម

(ស្វាយរៀង)៖ រឿងរ៉ាវដែលខ្ញុំចងចាំមិនអាចបំភ្លេចបានកាលពីរបបខ្មែរក្រហមគឺការដែលរបបនេះប្រើខ្ញុំឲ្យរែកដីអំឡុងពេលមានផ្ទៃពោះ និងហេតុការណ៍ដែលខ្ញុំបានឃើញកងឈ្លបខ្មែរក្រហម​សម្លាប់មនុស្សផ្ទាល់ភ្នែក។ នេះជាការលើកឡើងរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់។ ពេជ យ៉ាត មានអាយុ ៧២ឆ្នាំ ជាកសិករ។ គាត់ មានស្រុកកំណើត និងរស់នៅភូមិកំរ៉ែង ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ យ៉ាត មានបងប្អូនចំនួន៥នាក់។ ប្អូនប្រុសរបស់យ៉ាត ម្នាក់ដែលជាអតីតទាហាន លន់ នល់ បានបាត់ខ្លួនតាំងពីរបបខ្មែរក្រហមរហូតដល់ពេលបច្ចុប្បន្ន។ យ៉ាត បានរៀបការមានស្វាមីតាំងពីរបប លន់...

កងចល័តនៅរបបខ្មែរក្រហម

(ក្រចេះ)៖ កងចល័តនៅរបបខ្មែរក្រហម គឺជាកងសហករណ៍ដែលតែងតែផ្លាស់ប្ដូរការងារ និងទីតាំងធ្វើការពីកន្លែងមួយទៅកន្លែងមួយទៀត ហើយកងចល័តភាគច្រើនគឺជាកងយុវជន យុវនារី។ ពិន ប៉ុណ្ណា[1] ភេទប្រុស មានអាយុ៦២ឆ្នាំ ទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ ប៉ុណ្ណា មានបងប្អូន៥នាក់ ស្រី២នាក់ ប្រុស២នាក់ បាត់ខ្លួនម្នាក់នៅក្នុងរបបខ្មែរក្រហម។ បងប្រុសរបស់គាត់ដែលបានបាត់ខ្លួនមានតួនាទីជាគ្រូបង្រៀន នៅក្នុងរបប លន់ នល់ អង្គការបានប្រាប់សមាជិកគ្រួសារថា បញ្ជូនឲ្យទៅបង្រៀនសិស្សនៅខេត្តកំពង់ឆ្នាំង តាំងពីពេលនោះមកគឺបាត់ដំណឹងបងប្រុសរបស់គាត់រហូតមកដល់សព្វថ្ងៃនេះ។...

គាំ យ៉ន៖ កងចល័តជីកទំនប់

(ក្រចេះ)៖ គាំ យ៉ន ភេទប្រុស មានអាយុ៧៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកអូរត្រែងសែនជ័យ ខេត្តក្រចេះ។ គាត់មានបងប្អូនសរុបទាំងអស់ ៥នាក់ ប្អូនប្រុសរបស់គាត់ម្នាក់ឈ្មោះ គាំ យ៉ាន បានស្លាប់នៅក្នុងរបបខ្មែរក្រហម និង ២នាក់ទៀតស្លាប់បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ បងប្អូនទាំង២នាក់នោះ គឺស្លាប់ដោយសារតែជំងឺប្រចាំកាយ។ នៅក្នុងរបបខ្មែរក្រហម យ៉ន មានតួនាទីជាកងចល័ត ជីកទំនប់ និងលើកប្រឡាយ។ ផលវិបាកដែលគាត់បានជួបប្រទះនៅក្នុងរបបនោះគឺ...

កូនអាយុពីរខែស្លាប់ដោយសារបាក់ទឹកដោះ

(ព្រៃវែង)៖ “ដោយសារតែហូបអាហារមិនគ្រប់គ្រាន់ គ្មានទឹកដោះបំបៅកូន កូនអាយុ២ខែម្នាក់របស់​ខ្ញុំបានដាច់ពោះស្លាប់”។ នេះជាការរៀបរាប់របស់ រៀល សារឹម អាយុ៧២ឆ្នាំ ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមរស់នៅ ភូមិវាល ឃុំកំពង់ឬស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង​។ សារឹម ក្នុងរបបខ្មែរក្រហមរស់នៅភូមិកំណើតឯភូមិវាល​។ គាត់ត្រូវធ្វើការងារជីក រែកដី និងធ្វើស្រែ។ ឪពុកម្តាយរបស់ សារឹម ដែលមានវ័យចំណាស់ក៏ត្រូវខ្មែរក្រហមប្រើឲ្យជីក និងរែកដីដើម្បីធ្វើទំនប់ដូចគាត់ដែរ។ នៅឆ្នាំ១៩៧៦ អង្គការបានឲ្យ សារឹម...

ខ្មែរក្រហមបានយកឈ្លើយសឹកមកទឹមរទេះជំនួសសត្វគោ

(ស្វាយរៀង)៖  យោធាខ្មែរក្រហមបានធ្វើទារុណកម្មលើអតីត​ទាហាន លន់ នល់ ដោយឲ្យទឹមរទេះ​ដឹកស្បៀងអាហារ។ ក្រោយមកអតីតទាហាន លន់ នល់ ទាំងនោះបានត្រូវនាំយកទៅសម្លាប់ចោលទាំងអស់។ ណុក តូណាត ភេទប្រុស ជាកសិករ អាយុ៦៤ឆ្នាំ។ គាត់មានស្រុកកំណើត និងសព្វថ្ងៃរស់នៅភូមិធ្លក ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ តូណាត ជាកូនទី២ ក្នុងគ្រួសារដែលមានបងប្អូនចំនួន៣នាក់ ប្រុសទាំងអស់​។ តូណាត ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមគាត់បានផ្តល់បទសំភាសន៍ដល់អ្នកស្ម័គ្រចិត្តកម្ពុជាថា...

ស្ទើរតែនឹងស្លាប់ដោយសារខ្មែរក្រហមចោទថាខ្ជិល

(រតនគិរី)៖  ភឺច ហាម មានអាយុ ៧៥ឆ្នាំ ជាកសិករជនជាតិដើមភាគតិចកាវែត បច្ចុប្បន្នរស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ គាត់ គឺជាអ្នករស់រានមានជីវិតម្នាក់ពីរបបខ្មែរក្រហម ដែលស្ទើរតែនឹងស្លាប់ដោយសារការចោទថា ខ្ជិលនៅពេលដែលគាត់មានជំងឺ។ នៅពេលដែលកងទ័ពខ្មែរក្រហមបានចូលកាន់កាប់ទីក្រុងភ្នំពេញនៅឆ្នាំ១៩៧៥ ភឺច ហាម និងក្រុមគ្រួសារដែល​​កំពុងរស់នៅប្រទេសឡាវ ត្រូវបានខ្មែរក្រហមនាំខ្លួនត្រឡប់មករស់នៅស្រុកកំណើតវិញ។ នៅពេលគាត់ធ្វើដំណើរមកដល់ភូមិឡាម៉ឺយ ដែលជាភូមិកំណើត ខ្មែរក្រហម​​​​​​មិនបានឲ្យគាត់រស់នៅទីនោះទេ ផ្ទុយមកវិញខ្មែរក្រហមបានជម្លៀសគាត់និងក្រុមគ្រួសារឲ្យបន្តទៅរស់នៅឯខេត្តស្វាយរៀង។ នៅទីនោះ ប្រជាជនត្រូវបានខ្មែរក្រហមរៀបចំឲ្យរស់នៅជាក្រុមនៅតាមសហករណ៍...

កងចល័តជឿនលឿន

(រតនគិរី)៖  ចាន់ អាន មានអាយុ ៥៨ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត បច្ចុប្បន្នគាត់ប្រកបរបរជាកសិករនៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ ចាន់ អាន ធ្លាប់ជាសមាជិករបស់​កងចល័តជឿនលឿនម្នាក់នៅសម័យខ្មែរក្រហម។ ចាន់ អាន មានស្រុកកំណើតនៅប្រទេសឡាវ ដោយសារក្រុមគ្រួសាររបស់គាត់បានរស់នៅទីនោះក្នុងសម័យ លន់ នល់។ បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាចនៅឆ្នាំ១៩៧៥ ក្រុមគ្រួសាររបស់គាត់បានត្រឡប់មករស់នៅប្រទេសកម្ពុជាវិញ។ នៅពេលត្រឡប់មករស់នៅស្រុកកំណើត ខ្មែរក្រហមបានចាត់តាំងឲ្យគាត់ចូលធ្វើការតាមកងកុមារ និងឃ្វាលគោក្របីអស់រយៈពេលជាងបួនខែ។ ក្រៅពីឃ្វាលគោក្របី...

ប្អូនប្រុសទាំងពីរបានស្លាប់ដោយសារការអត់ឃា្លន

(រតនគិរី)៖  ឈើង អឿយ មានអាយុ ៦០ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត សព្វថ្ងៃរស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ អឿយ មានបងប្អូនប្រុសស្រីចំនួនបីនាក់។  គាត់គឺជាកូនបង និងជាកូនស្រីតែម្នាក់ប៉ុណ្ណោះ ដែលនៅរស់រានមានជីវិតពីរបបខ្មែរក្រហម។ ជាអកុសល ឪពុកម្តាយ និងប្អូនៗប្រុសរបស់ អឿយ បានបាត់បង់ជីវិតនៅសម័យខ្មែរក្រហម និងដោយសារការអត់ឃ្លាន។ ឈើង អឿយ និងប្រជាជនខ្មែរទាំងចាស់ទាំងក្មេងត្រូវរស់នៅដោយការលំបាកវេទនា និងត្រូវធ្វើការទាំងយប់ទាំងថ្ងៃដោយគ្មានពេលសម្រាក។...

ប្រជាជនទាំងចាស់ទាំងក្មេងនៅក្នុងភូមិត្រូវខ្មែរក្រហមចាប់ធ្វើទាហាន

(រតនគិរី)៖  ចាណាវ ជួម ​មានអាយុ ៦៣ឆ្នាំ ជាកសិករជនជាតិដើមភាគតិចកាវែត គាត់មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ នៅមុនពេលដែលរបបខ្មែរក្រហមឡើងកាន់អំណាចនៅឆ្នាំ១៩៧៥ ប្រជាជនដែលរស់នៅភូមិឡាម៉ឺយជាច្រើនគ្រួសារបានរត់ភៀសខ្លួនទៅប្រទេសឡាវ។ នៅពេលនោះ ប្រជាជនប្រមាណជាងប្រាំគ្រួសាររួមទាំងគ្រួសាររបស់គាត់បានសម្រេចចិត្តបន្តរស់នៅនៅក្នុងភូមិ។ នៅពេលខ្មែរក្រហមឡើងកាន់អំណាច កងឈ្លបបានចាប់ផ្តើមសម្ភាសន៍ប្រជាជនរស់នៅក្នុងភូមិរួមទាំងឪពុកម្តាយរបស់គាត់។ ខ្មែរក្រហមបានស៊ើបការណ៍ទាក់ទងទៅនឹងប្រវត្តិគ្រួសាររបស់គាត់ថា តើមកពីវណ្ណៈសក្តិភូមិ ឬមកពីវណ្ណៈអធន ឬមានជាប់ខែ្សបណ្តាញជាអ្នកណាដែលធ្វើការនៅរបបចាស់ជាដើម។ របបចាស់​គឺសំដៅទៅលើអ្នកដែលធ្វើការឲ្យរដ្ឋាភិបាលនៅសម័យ លន់ នល់ និងសម័យសង្គមរាស្ត្រនិយម។...

ប្រពៃណីរបស់ជនជាតិដើមភាគតិចត្រូវបានលុបបំបាត់នៅសម័យខ្មែរក្រហម

(រតនគិរី)៖ ពាំង វ៉ង មានអាយុ ៦០ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត និងជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម សព្វថ្ងៃគាត់ជាកសិករ រស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ ពាំង វ៉ង បានចងចាំថា នៅសម័យខ្មែរក្រហម ប្រជាជនទាំងក្មេងទាំងចាស់ត្រូវរស់នៅរួម ហូបរួម និងធ្វើការរួមនៅតាមសហករណ៍ដែលខ្មែរក្រហមបានបង្កើត។ ការរស់នៅតាមសហករណ៍គឺមានភាពលំបាក ពីព្រោះដោយសារការហូបចុកមិនបានគ្រប់គ្រាន់ ការធ្វើពលកម្មធ្ងន់ៗដោយគ្មានពេលសម្រាក និងព្រមទាំងការព្រាត់ប្រាសពីក្រុមគ្រួសារ។ គាត់ត្រូវចេញទៅធ្វើការនៅម៉ោង ៤ទៀបភ្លឺ...

កម្មាការិនីរោងចក្រផលិតថ្មពិល នាសម័យខ្មែរក្រហម

ក្នុងឆ្នាំ១៩៧៦ រ៉េត ត្រូវបានអង្គការបញ្ជូនឲ្យចូលធ្វើជាកម្មការិនីរោងចក្រផលិតថ្មពិលនៅទីក្រុងភ្នំពេញរហូតដល់ឆ្នាំ១៩៧៨។ សុខ រ៉េត ភេទស្រី មានអាយុ៦៧ឆ្នាំ[1]។ មានស្រុកកំណើតនៅក្នុងភូមិត្រពាំងម្ទេស ឃុំកំពង់ត្រឡាច ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ សព្វថ្ងៃ រ៉េត រស់នៅក្នុងភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។ រ៉េត មានឪពុកឈ្មោះ សុខ ស៊ន (ស្លាប់) និងម្ដាយឈ្មោះ អ៊ឹម រ៉ាយ...

អ្នកចូលរួមចលនាតស៊ូរបស់ខ្មែរក្រហម

(រតនគិរី)៖  ពៀម ប្រាំង មានអាយុ ៧០ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត រស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ នៅសម័យ លន់ នល់ ពីឆ្នាំ១៩៧០ ដល់ ឆ្នាំ១៩៧៥ ពៀម ប្រាំង បានចូលរួមចលនាតស៊ូនយោបាយនៅក្នុងព្រៃជាមួយខ្មែរក្រហម។ នៅពេលនោះខ្មែរក្រហមបានសហការជាមួយកងទ័ពវៀតណាមខាងជើងដើម្បីផ្តួលរលំរបប លន់ នល់។ នៅពេលខ្មែរក្រហមឡើងកាន់អំណាច គាត់បានចូលរួមធ្វើការនៅក្នុងកងប្រវាស់ដៃ នៅពេលនោះខ្មែរក្រហមបានចាប់ផ្តើមបង្កើតសហករណ៍សម្រាប់ឲ្យប្រ​ជា​ជនរស់នៅរួម...

អ្នកយាមផ្ទះរបស់មេបញ្ជាការខ្មែរក្រហម

(រតនគិរី)៖  ប៊ិច បញ្ជា មានអាយុ ៧០ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត បច្ចុប្បន្នរស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ នៅសម័យ លន់ នល់ គាត់បានចូលរួមចលនាតស៊ូនយោបាយនៅក្នុងព្រៃ។ ក្រោយមកនៅពេលខ្មែរក្រហមឡើងកាន់អំណាច គាត់ត្រូវបានមេបញ្ជាការចាត់តាំងឲ្យបម្រើការនៅកងកម្លាំងលេខ២ ដែលគាត់ត្រូវយាមល្បាតនៅពេលមានការប្រជុំរបស់ថ្នាក់ដឹកនាំខ្មែរក្រហមនៅក្នុងភូមិ ឬស្រុកម្តងៗ ដើម្បីកុំឲ្យមានការរំខាន ឬមានជនបង្កប់លួចស្តាប់ការប្រជុំ។ ក្រៅពីការងារទាំងនោះ គាត់ត្រូវយាមផ្ទះដោយថែរក្សា និងបោសសម្អាតផ្ទះ ធ្វើម្ហូប ព្រមទាំងដាំទឹកសម្រាប់ឆុងតែ...

ខ្មែរក្រហមសម្លាប់មនុស្សមិនមានកំហុស

(រតនគិរី)៖  ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាជនជាតិដើមភាគតិចកាវែត ព្រឿច ជ្រើ មានអាយុ ៥៥ឆ្នាំ សព្វថ្ងៃរស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ នៅវ័យកុមារ ខ្មែរក្រហមមិនបានឲ្យ ព្រឿច ជ្រើ ធ្វើការធ្ងន់អ្វីនោះទេ។ ខ្មែរក្រហមបានឲ្យគាត់ និងក្មេងដទៃទៀត រៀនខ្លះ និងជួយធ្វើពលកម្មខ្លះ។ គាត់ធ្វើការបានរយៈពេលប្រហែលជាមួយទៅពីរសប្តាហ៍ ដោយសារនឹកឪពុកម្តាយខ្លាំងពេក គាត់បានត្រឡប់មករស់នៅជាមួយម្តាយនៅតាមស្រែសហករណ៍វិញ។ គាត់បានចូលបម្រើការជាកងកុមារ ដែលមានការងារដូចជាប្រមូលលាមកគោក្របី...

កងឈ្លបថាសម្លាប់គឺសម្លាប់

(រតនគិរី)៖  ប្លាំង មីត អាយុ ៨០ឆ្នាំ សព្វថ្ងៃរស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាជនជាតិដើមភាគតិចកាវែត។ នៅពេលខ្មែរក្រហមចូលមកដល់ក្នុងភូមិដែល ប្លាំង មីត កំពុងរស់នៅ នៅពេលនោះខ្មែរក្រហមបានបង្កើតសហករណ៍នៅក្នុងភូមិដោយឲ្យប្រជាជនធ្វើការរួម និងហូប​រួម។ ប្រជាជនទាំងក្មេងទាំងចាស់ត្រូវតស៊ូធ្វើការដោយ​គ្មានការឈប់សម្រាក និងបរិភោគមិនបានគ្រប់គ្រាន់​នោះទេ។ នៅសម័យនោះ ប្លាំង មីត និងប្រជាជនក្នុងភូមិត្រូវទៅធ្វើការស្ទូងស្រូវនៅពេលថ្ងៃ និងពេលយប់គាត់ត្រូវបន្តដកសំណាប។ រីឯនៅរដូវស្រូវទុំ...

លើកទំនប់នៅកោះពាក្យទាំងថ្ងៃទាំយប់ដោយគ្មានពេលសម្រាក

(រតនគិរី)៖  ឈូរ ម៉ុយ មានអាយុ ៦០ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើន​​​​​សៃ ខេត្តរតនគិរី។ ឈូរ ម៉ុយ គឺជាជនជាតិដើមភាគតិចកាវែត។ នៅសម័យខ្មែរក្រហម ឈូរ ម៉ុយ ធ្វើការជាកងចល័តទៅតាមភូមិដែលខ្មែរក្រហមបែងចែកនៅក្នុងស្រុកវើនសៃ ខេត្តរតនគិរី។ គាត់បានធ្វើពលកម្មនៅភូមិកោះពាក្យ ភូមិឡាម៉ឺយ ស្រែណាង៉ាម និងភូមិរ៉ក ស្រែណងដាន។ ខ្មែរក្រហមបានបញ្ជូនគាត់ និងកងចល័តមកពីភូមិផ្សេងទៀតឲ្យទៅលើកទំនប់ទាំងថ្ងៃទាំងយប់ដោយគ្មានពេលវេលាសម្រាកបានគ្រប់គ្រាន់នៅក្នុងភូមិកោះពាក្យ...

អ្នកឃ្វាលគោក្របីនៅសម័យខ្មែរក្រហម

(រតនគិរី)៖  យូ ឆាន់ មានអាយុ ៥៩ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត បច្ចុប្បន្នរស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ នៅពេលខ្មែរក្រហមឡើងកាន់អំណាចនៅឆ្នាំ ១៩៧៥ នៅពេលនោះ យូ ឆាន់ មានអាយុ៩ឆ្នាំ គាត់ត្រូវបានខ្មែរក្រហមបញ្ជាឲ្យឃ្វាលគោក្របី និងបររទេះគោក្របីដើម្បីរកឧសឲ្យក្រុមការងារនៅឯរោងបាយ។ នៅពេលព្រឹក សម្រាប់ក្រុមអ្នកឃ្វាលគោក្របីទទួលបានបបររាវមួយចាន នៅពេលថ្ងៃបាយមួយវែក និងនៅពេលល្ងាចមួយទៅពីរវែកសម្រាប់បរិភោគ ដោយមានសម្លទឹកប្រហុក និងបន្លែខ្លះសម្រាប់ចុចហូប។ នៅសម័យនោះ...

ការរត់គេចខ្លួនពីកងឈ្លប

(រតនគិរី)៖  ជាជនជាតិដើមភាគតិចកាវែត សំរៀម ពៀ មានអាយុ ៦០ឆ្នាំ សព្វថ្ងៃរស់នៅភូមិឡាម៉ឹយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី បានរៀបរាប់ពីដំណើរជីវិតរបស់គាត់នៅសម័យខ្មែរក្រហម។ កាលនោះ សំរៀម ពៀ ស្ថិតនៅក្នុងវ័យកុមារ គាត់ត្រូវបានអង្គការអនុញ្ញាតឲ្យរស់នៅជាមួយម្តាយ ដើម្បីជួយមើលថែរក្សាប្អូន នៅពេលម្តាយរបស់គាត់ទៅធ្វើការ។ ប្រាំមួយខែក្រោយមក គាត់ត្រូវបានអង្គការចាត់តាំងឲ្យធ្វើជាកងចល័ត ដោយត្រូវស្ទូងស្រូវ ដកស្រូវ ដកសំណាប និងច្រូតស្រូវ។ ក្រោយមកទៀត...

សម័យខ្មែរក្រហម គ្មានកុមារចង់រៀននោះទេ

(រតនគិរី)៖ អុញ ណាង មានអាយុ ៧៥ឆ្នាំ រស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ អុញ ណាង ជាជនជាតិដើមភាគតិចកាវែតដែលរស់រានមានជីវិតពីរបបខ្មែរក្រហម។ អុញ ណាង បានរៀបរាប់ថា នៅសម័យខ្មែរក្រហម​ ប្រជា​ជនទាំងអស់ត្រូវបានបែងចែកឲ្យរស់នៅតាមអាយុ និងភេទ នៅក្នុងសហករណ៍នីមួយៗ។ នៅសម័យនោះ គាត់គឺជាគ្រូពេទ្យម្នាក់។ ជារៀងរាល់ថ្ងៃ គាត់ត្រូវដើររកស្លឹកឈើ និងវល្លិរុក្ខជាតិនៅក្នុងព្រៃជ្រៅ សម្រាប់ធ្វើថ្នាំបុរាណដើម្បីព្យាបាលប្រជាជននៅក្នុងសហករណ៍។...

ខ្មែរក្រហមបញ្ជូនទៅភ្នំពេញដើម្បីរៀនកាត់ដេរ

(រតនគិរី)៖  កញ់ យឹកខៃ មានអាយុ ៦៤ឆ្នាំ ជាប្រជាកសិករជនជាតិដើមភាគតិចកាវែត បច្ចុប្បន្នរស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ នៅក្រោមរបបខ្មែរក្រហមឆ្នាំ១៩៧៥ យឹកខៃ ត្រូវបានអង្គការចាត់តាំងឲ្យគាត់បម្រើការជាកងកុមារ។ មួយឆ្នាំក្រោយមក យឹកខៃ ត្រូវបានផ្លាស់ប្តូរមកធ្វើជាកងចល័តបានពីរខែ និងក្រោយមកទៀតជាគ្រូពេទ្យបានប្រហែលជាបីខែ។ បន្ទាប់ពីធ្វើការទាំងអស់នេះ យឹកខៃ ត្រូវបានខ្មែរក្រហមបញ្ជូនឲ្យមករៀនកាត់ដេរនៅទីក្រុងភ្នំពេញ។ យឹកខៃ និងអ្នករួមដំណើរជាមួយបានចាកចេញពីស្រុកវើនសៃ ទៅសម្រាកនៅខេត្តស្ទឹងត្រែង និងស្នាក់នៅខេត្តក្រចេះអស់រយៈពេលជាងប្រាំខែ ដោយត្រូវធ្វើការងារដូចជា...

ប្អូនទាំងពីរនាក់របស់ខ្ញុំត្រូវបានស្លាប់ដោយសារអត់អាហារ

(រតនគិរី)៖  ឈឺយ ប្លូយ មានអាយុ ៥៨ឆ្នាំ រស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ នៅពេល​ដែលរបបខ្មែរក្រហមផ្តួលរលំរបប លន់ នល់ ឈឺយ ប្លូយ ត្រូវបានកងទ័ពខ្មែរក្រហមបញ្ជាឲ្យចូលធ្វើការរួម និងរស់​នៅរួម នៅ​ឯសហករណ៍ទំពាំងវែង។ នៅទីនោះមានការ​បែងចែកប្រជាជនឲ្យរស់នៅទៅតាមវ័យ។ នៅអាយុប្រហែល៨ឆ្នាំ  ក្រៅពីការរៀនសូត្រអក្សរខ្មែរមិនយូរប៉ុន្មាន គាត់ត្រូវធ្វើពលកម្មក្នុងតួនាទីជាកងកុមារ។ ជារៀងរាល់ថ្ងៃ គាត់ត្រូវដើរកាប់ទន្រ្ទានខេត្ត យកមកចិញ្ច្រាំ បន្ទាប់មកដាក់ក្នុងរណ្តៅ...

ខ្មែរក្រហមបានកុហកប្រជាជនដែលរត់គេចខ្លួននៅប្រទេសឡាវ

(រតនគិរី)៖  មីរ រួន មានអាយុ ៥៦ឆ្នាំ រស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលត្រឡប់ពីប្រទេសឡាវមករស់នៅក្រោមរបបប្រល័យពូជសាសន៍ ដោយសារការកុហករបស់ខ្មែរក្រហម។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានឡើងកាន់អំណាចទូទាំង​ប្រទេស នៅពេលនោះក្រុមគ្រួសាររបស់ ​មីរ រួន ដែលកំពុងរស់នៅប្រទេសឡាវ ត្រូវបានខ្មែរក្រហមកុហកថាប្រទេស​ជាតិមានសន្តិភាពឡើងវិញបន្ទាប់ពីរបបលន់នល់ បានដួលរលំ តែការពិតគាត់ត្រូវរស់នៅយ៉ាងលំបាកវេទនា។ ក្រុមគ្រួសាររបស់គាត់បានត្រឡប់មកប្រទេសកម្ពុជា​តាម​ផ្លូវទឹក ដោយជិះក្បូនតូចមួយរហូតដល់ស្រុកវើនសៃ និងបន្តដំណើរតាមរថយន្តទៅខេត្តកំពង់ចាម។ នៅពេលគាត់ទៅដល់ខេត្តកំពង់ចាម...

អតីតកងឈ្លបនៅតាមសហករណ៍នាសម័យខ្មែរក្រហម

(រតនគិរី)៖  ពឺញ ឈង មានអាយុ ៨៥ឆ្នាំ ជាកសិករជនជាតិភាគដើមតិចកាវែត សព្វថ្ងៃរស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ ពឺញ ឈង បានរៀបរាប់ថា ប្រជាជននៅសម័យនោះត្រូវបានខ្មែរក្រហមបែងចែកឲ្យរស់នៅរួម ធ្វើការរួម និងហូប​រួមតាមក្រុមសហករណ៍ដែលខ្មែរក្រហមបានបង្កើត។ គាត់ត្រូវបានរស់នៅ និងព្រាត់ប្រាសពីក្រុមគ្រួសារ ដោយសារខ្មែរក្រហមបានបែងចែកប្រជាជនឲ្យទៅធ្វើការ និងរស់នៅដាច់ដោយឡែកទៅតាមវ័យ។ សង្គមខ្មែរដែលធ្លាប់តែមានវប្បធម៌ប្រពៃណី និងទំនៀមទម្លាប់ល្អផូរផង់ ត្រូវបានខ្មែរក្រហមហាមប្រាម និងលុបបំបាត់ចោល។ ទ្រព្យសម្បត្តិផ្សេងៗត្រូវបានខ្មែរក្រហមប្រមូលទុកជារបស់រួម។...

នៅជំនាន់ខ្មែរក្រហម លាមកមនុស្សត្រូវកើបដោយដៃ

(រតនគិរី)៖  ប៊ិច បង មានអាយុ ៥៨ឆ្នាំ រស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី គាត់គឺជាជនជាតិដើមភាគតិចកាវែត ដែលរស់រានមានជីវិតពីរបបប្រល័យ​ពូជសាសន៍ខ្មែរក្រហម។ គាត់បានរៀបរាប់ពីសម័យខ្មែរក្រហមថា របបនោះបានបង្កើតសហករណ៍ដោយមានប្រជាជនរស់នៅមកពីភូមិចំនួន៣ និងសហករណ៍ខ្លះ បង្កើតឡើងដោយមានចំនួន​ប្រជា​ជនរស់នៅសរុបពីមួយឃុំ ឬ ពីរឃុំជាដើម។ នៅភូមិរបស់គាត់ ខ្មែរក្រហមបានបែងចែកប្រជាជនឲ្យទៅធ្វើការតាមវ័យ។ នៅឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៦ គាត់ធ្វើការនៅក្នុងកងកុមារនៅក្នុងភូមិឡាម៉ឺយ ដោយមានការដាក់វេនសម្រាប់រៀនអក្សរមួយសប្តាហ៍ និងធ្វើពលកម្មមួយសប្តាហ៍។ គាត់ត្រូវដើរកាប់ស្មៅ...

រកឧសប្រទះអន្លង់កប់សពទើបសម្លាប់ថ្មីៗ

(តាកែវ)ឈ្មោះ ទេស សារុន ភេទស្រី អាយុ៦០ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ នៅឆ្នាំ១៩៧៥ ពេលខ្មែរក្រហមឡើងកាន់អំណាច គ្រួសាររបស់ សារុន បានជម្លៀសចេញពីទីក្រុងភ្នំពេញ មករស់នៅ តំបន់១០៩ ខេត្តតាកែវ។ ពេលរស់នៅក្នុងសហករណ៍ អង្គការបានចាប់បងប្រុសរបស់ សារុន ទៅសម្លាប់ចោល។ ចំណែក សារុន ត្រូវចេញទៅធ្វើការងារនៅក្នុងសហករណ៍។...

សហករណ៍ខ្ញុំលំបាកមធ្យម

(ក្រចេះ)៖ នៅក្នុងរបបខ្មែរក្រហម ប្រជាជនស្ទើទូទាំងប្រទេសកម្ពុជា សុទ្ធតែលើកឡើងប្រហាក់ប្រហែលគ្នា អំពីទុក្ខវេទនា ដោយសារសមាជិកគ្រួសារត្រូវបានដាក់​ឲ្យរស់នៅដាច់ដោយឡែកពីគ្នា ការហូបចុកមិនគ្រប់គ្រាន់ និងធ្វើការងារហួសពីសមត្ថភាពដែលអាចទ្រាំទ្របាន។ មិនខុសគ្នា​ប៉ុន្មាន ឯក គីមសេន អ្នករស់រាន​មានជីវិតពីរបប​ខ្មែរក្រហមមួយរូប​ បាន​ចែក​រំលែក​ប្រវត្តិឆ្លងកាត់​របប​ខ្មែរក្រហមដែរ។​ ឯក គីមសេន ភេទប្រុស អាយុ៥៨ឆ្នាំ មានបងប្អូន៥នាក់ បច្ចុប្បន្នរស់នៅភូ​មិឫស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ គីមសេន បានប្រាប់អំពីសាច់រឿងដែលគាត់ចងចាំពីរបបខ្មែរក្រហមប្រាប់ទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជាថា ដែល​នៅពេលនោះ...

ទូច លី៖ លោកអើយកុំទាន់បាញ់ខ្ញុំចោលអី កូនខ្ញុំនៅតូចណាស់

(តាកែវ)ទូច លី ភេទស្រី អាយុ៦៨ឆ្នាំ ។ បច្ចុប្បន្ន គាត់ធ្វើស្រែនៅ ភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ នៅពេលខ្មែរក្រហមគ្រប់គ្រងទីក្រុងភ្នំពេញ គ្រួសារ លី  បានជម្លៀសមករស់នៅខាង ភូមិបា នយ ​ឃុំព្រៃអង្គាញ់  ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅព្រៃកប្បាស អង្គការបានយកប្ដីរបស់ លី ទៅសម្លាប់ ដោយចោទថា...

បាត់បង់ដៃម្ខាង និងកូនស្រីម្នាក់ពេលរត់ភៀសខ្លួន

(តាកែវ) កើត ទង ភេទស្រី អាយុ៧០ឆ្នាំ បច្ចុប្បន្ន គឺជាកសិករ រស់នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម អង្គការ បានប្រើឲ្យ ទង ធ្វើការងារ, កាប់ដី, រែកដីបាតត្រពាំង, រែកអាចម៍គោ និង កាប់ដើមទន្រ្ទានខែត្រដើម្បីយកមកលាយទុកធ្វើជាជីដាក់ស្រែ។ ក្រៅពីការងារខាងលើ ទង បានធ្វើការ ដកសំណាប...

ប្រជាជនជម្លៀស១៧មេសា

(ព្រៃវែង)៖ ប្រជាជនទាំងអស់ដែល​រស់នៅទីក្រុងភ្នំពេញមុនថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ត្រូវបានខ្មែរក្រហមជម្លៀសចេញដោយបង្ខំ។ នៅពេលធ្វើដំណើរដល់គោលដៅជម្លៀស ប្រជាជនទាំងនោះ ត្រូវបានអង្គការហៅថាជាប្រជាជនថ្មី ឬប្រជាជន១៧ មេសា ហើយត្រូវបានខ្មែរក្រហមធ្វើប្រវត្តិរូប បន្ទាប់មកមួយចំនួនត្រូវបានដាក់​ឲ្យរស់នៅដាច់ដោយឡែកពីប្រជាជនមូលដ្ឋាន ឬប្រជាជនចាស់។ មែល តុន មានអាយុ៧៩ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង​។ នៅឆ្នាំ១៩៧០ តុន រស់នៅភូមិព្រៃខ្លា ឃើញការទម្លាក់គ្រាប់បែក និង​សង្គ្រាមរវាងយោធាខ្មែរក្រហម...

ខ្មែរក្រហមបានសម្លាប់មនុស្សគ្មានត្រាប្រណី

(ព្រៃវែង)៖ ប្រជាជនក្នុងរបបខ្មែរក្រហមត្រូវធ្វើការងារទាំងខ្លួនមានជំងឺ និងត្រូវធ្វើការងារធ្ងន់ៗគ្មានពេលសម្រាក ប៉ុន្តែទទួលបានរបបអាហារមិនគ្រប់គ្រាន់។ អ្នកដែលហ៊ានប្រកែកតវ៉ា និងត្រូវបានចោទប្រកាន់ថាជាខ្មាំងប្រឈមមុននឹងការនាំយកទៅសម្លាប់ដោយគ្មានត្រាប្រណី។​ ខាត់ ធូ មានអាយុ៦៧ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង​។ នៅឆ្នាំ១៩៧០ ធូ និងគ្រួសារបានផ្លាស់ប្តូរទីលំនៅពីភូមិព្រៃខ្លា ទៅរស់នៅ និងធ្វើការនៅ​ភ្នំពេញមួយរយៈ ដើម្បីគេចចេញពីសង្គ្រាម និងការទម្លាក់គ្រាប់បែក។ នៅ​ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ពេលខ្មែរក្រហម​ទទួលបានជ័យជម្នះលើរបប លន់...

របបខ្មែរក្រហមជារបបមួយសាហាវឃោរឃៅ

(ព្រៃវែង)៖ ខ្មែរក្រហមបានបង្ខំប្រជាជនឲ្យធ្វើការងារធ្ងន់ ប៉ុន្តែផ្តល់របបអាហារមិនគ្រប់គ្រាន់។ ប្រជា​ជនប្រឈមមុននឹងការសម្លាប់ ឬនាំយកទៅរៀនសូត្រប្រសិនបើមិនព្រមធ្វើតាម។​ រឿន សាវឿន មានអាយុ៦៤ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង​។ នៅឆ្នាំ១៩៧០ សាវឿន បានផ្លាស់ប្តូរទីលំនៅទៅរស់នៅភូមិ​ផ្សេងដោយសារតែក្នុងភូមិព្រៃខ្លា មានសង្គ្រាមរវាងយោធាខ្មែរក្រហម និងការទម្លាក់គ្រាប់បែកពីសំណាក់​​ទាហាន លន់ នល់។ ចុងឆ្នាំ១៩៧០ ពូ របស់ សាវឿន បានស្លាប់ដោយសារតែត្រូវគ្រាប់កាំភ្លើងនៅក្នុង​សមរភូមិ  រវាងកងទ័ពទាំងពីរ។...

ខ្ញុំមានជីវិតរស់ដោយសារបានលាក់ប្រវត្តិរូបធ្លាប់ធ្វើជាទាហានក្នុងបប លន់ នល់

(ព្រៃវែង)៖ របបខ្មែរក្រហមបានសម្លាប់ប្រជាជនដោយ​គ្មានការជំនុំជម្រះ។ “ប្រជាជនគ្រាន់តែលួចចំណីអាហារសមូហភាពហូប ក៏ត្រូវខ្មែរក្រហមសម្លាប់ចោលដែរ ចុះទម្រាំខ្ញុំជាអតីតទាហានទៀត ខ្មែរក្រហមពិតជាដាក់គោលដៅលើ។ ឃើញដូចនេះ ខ្ញុំបានរស់នៅដោយលាក់ប្រវត្តិរូបពេញមួយរបបខ្មែរក្រហម​។” នេះជាការលើកឡើងរបស់អតីតទាហាន លន់ នល់ ម្នាក់ ។ ឈិត ផាត ភេទប្រុស អាយុ៧៤ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង​។ ក្នុងរបប លន់ នល់ ផាត...

ប្រជាជនទទួលរងទុក្ខលំបាកក្នុងរបបខ្មែរក្រហម

(ព្រៃវែង)៖ ខ្មែរក្រហមបានបំបិទសិទ្ធិសេរីភាពបង្ខំប្រជាជនឲ្យធ្វើការធ្ងន់គ្មានពេលសម្រាក និងឲ្យប្រជាជនហូបមិនគ្រប់គ្រាន់ នេះជាការលើកឡើងរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ហេង រ៉ូ ភេទស្រី អាយុ៧៥ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង​។ នៅឆ្នាំ១៩៧០ នៅក្នុងភូមិ​របស់​រ៉ូ កើតភូមិមានសង្គ្រាម និងការទម្លាក់គ្រាប់​បែក​ដែលបានបណ្តាលឲ្យ មនុស្ស សត្វស្លាប់ ព្រមទាំង​បានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិដូចជាផ្ទះសំបែង សាលារៀន មន្ទីរពេទ្យ និងវត្តអារាមអស់ជាច្រើន។ ប្រជាជនរួមទាំងគ្រួសាររបស់ រ៉ូ រស់នៅទាំង​មានការភ័យខ្លាចអំពីសុខសុវត្ថិភាព។...

អង្គការទិតៀនខ្ញុំ ព្រោះធ្វើការមិនគ្រប់ផែនការ

(តាកែវ) សូត្រ វិត ភេទស្រី អាយុ៦៨ឆ្នាំ។ បច្ចុប្បន្ន គាត់រស់នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ នៅឆ្នាំ១៩៧០ បងប្រុសរបស់ វិត បានចេញទៅធ្វើជាទាហាន និងបាត់ខ្លួនរហូតមកដល់បច្ចុប្បន្ន។ ឈានចូលសម័យខ្មែរក្រហម វិន ធ្វើជាអនុប្រធានកង៤ ហើយដឹកនាំនារីធ្វើការងារជីកប្រឡាយ និងលើកប្រព័ន្ធភ្លឺស្រែ។ អង្គការបានដាក់ផែនការឲ្យកងនារី ជីកប្រឡាយ ជម្រៅ៨ម៉ែត្រ និងប្រវែង៣ម៉ែត្រ ឲ្យរួចរាល់ក្នុងមួយថ្ងៃ។...

តាត គឹមហុង៖ អង្គការមិនឲ្យក្មេងៗទុកម្ដាយឪពុកជាអ្នកមានគុណ

(តាកែវ) តាត គឹមហុង កើតនៅឆ្នាំ​១៩៧០ បច្ចុប្បន្នមានអាយុ៥១ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ រឿងរ៉ាវដែលគឹមហុងចងចាំមិនភ្លេចអំពីសម័យខ្មែរក្រហមនោះគឺ នៅពេលព្រឹក និងពេលល្ងាច អង្គការ ប្រើឲ្យគាត់ទៅទូលជីយកទៅចាក់ក្នុងរណ្ដៅ ហើយពេលថ្ងៃ គាត់ត្រូវឡើងទៅកាប់ដើមទន្ទ្រានខែត្រនៅលើភ្នំ និងយកមកចិញ្ចាំ្រដោយខ្លួនឯង។ ពេលទៅកាប់ទន្ទ្រានខែត្រ ប្រសិនបើគាត់កាប់ទ្រនូលតូចៗ អង្គការ នឹងធ្វើការកសាង ៣ ថ្ងៃម្ដង ហើយប្រសិនបើគឹមហុង កាប់ធ្វើទ្រនូលធំពេក គាត់លើកទូលមិនរួចនោះទេ។ ដើម្បីដោះស្រាយបញ្ហានេះ គឹមហុង...

ម៉ិញ ហួត៖ រស់ដោយពឹងលើកម្លាំងបាយ

(ខេត្តតាកែវ)ម៉ិញ ហួត ភេទប្រុស អាយុ៨៥ឆ្នាំ រស់នៅភូមិត្រពាំងទា ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅឆ្នាំ១៩៧៤ ខាងសហករណ៍បានបញ្ជូនគ្រួសារ ហួត ពីខាងភូមិធ្មួល មករស់នៅភូមិត្រពាំងទា ហើយគាត់បានបន្ត​រស់នៅទីនេះរហូតមកដល់បច្ចុប្បន្ន។ ម្ដាយរបស់ ហួត បានស្លាប់នៅពេលដែលកូនរបស់គាត់ ឈ្មោះមុំ កើតបាន៣ខែ។ ប៉ុន្មានថ្ងៃក្រោយមក តារបស់ហួត បានស្លាប់ម្នាក់ទៀត។ ពេលនៅរៀន ហួត គឺជាអ្នកលេងកីឡាល្បីម្នាក់...

ខ្មែរក្រហមសម្លាប់មនុស្សគ្មានត្រាប្រណី រស់មួយថ្ងៃគិតមួយថ្ងៃ

(ព្រៃវែង)៖ ចក់ ឈួន៖ «ខ្មែរក្រហមគ្មានក្តីអាណិតអាសូរចំពោះខ្មែរដូចគ្នាទេ ជីវិតមនុស្សរស់នៅឆ្លងកាត់របបនោះគឺប្រថុយប្រថាននឹងសេចក្តីស្លាប់ ម្នាក់ៗរស់មួយថ្ងៃគិតមួយថ្ងៃ គ្មាននរណាម្នាក់អាចដឹងពីជោគវាសនាខ្លួននៅថ្ងៃស្អែកនោះទេ»។ ចក់ ឈួន មានអាយុ៧០ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង​។ គាត់បានរៀបរាប់ថា ប្រសិនបើឈ្លបខ្មែរក្រហមចោទប្រកាន់ ឬចាប់ប្រជាជនណាម្នាក់ទៅឃុំឃំាង ឈ្លបនោះមានសិទ្ធិ​សម្លាប់ប្រជាជន ហើយគ្មាននរណាហ៊ានសួរដេញដោលអំពីការសម្លាប់នោះទេ។ រីឯសាច់ញាតិ​គ្រួសារវិញ សូម្បីតែយំក៏មិនហ៊ានឲ្យឈ្លបខ្មែរក្រហមឃើញផង។ ឈ្លបតែង​លើកឡើង​ពីបទក្បត់នឹង «អង្គការ» ឬក្បត់នឹងសមូហភាព ដើម្បី​សម្លាប់ប្រជាជនណាម្នាក់ចោល​​។...

ការពិតបងថ្លៃរបស់ខ្ញុំត្រូវបានកងឈ្លបសម្លាប់ដោយសារដំឡូងមួយមើម

(រតនគិរី)៖  សំរៀម ពិន មានអាយុ ៦៤ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលជាជនជាតិដើមភាគតិចកាវែត បច្ចុប្បន្នរស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើន​សៃ ខេត្តរតនគិរី។ មុនសម័យខ្មែរក្រហម ក្រុមគ្រួសាររបស់ សំរៀម ពិន និងប្រជាជន​ឯទៀតបានរត់គេចខ្លួនពីភ្នក់ភ្លើងសង្គ្រាមទៅរស់នៅឯប្រទេសឡាវ។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានគ្រប់​គ្រងប្រទេសកម្ពុជាទាំងមូល កងឈ្លបខ្មែរក្រហមចាប់ផ្តើមប្រមូលផ្ដុំប្រជាជនដែលរស់នៅប្រទេសឡាវឲ្យត្រឡប់ចូលមករស់នៅទីកន្លែងកំណើតវិញ។ ក្រុមគ្រួសាររបស់គាត់ត្រូវបានខ្មែរក្រហមជម្លៀសឲ្យ​មក​រស់នៅភូមិឡាម៉ឺយ បន្ទាប់មកទៅរស់នៅតាមសហករណ៍ នៅឯខេត្តស្វាយរៀង។ នៅទីនោះ សំរៀម ពិន...

ខ្មែរក្រហមបានទៅនាំប្រជាជនខ្មែរពីប្រទេសឡាវត្រឡប់មកស្រុកកំណើតវិញ

(រតនគិរី)៖  ពូត ឡយ មានអាយុ ៥៣ឆ្នាំ ជាកសិករជនជាតិដើមភាគតិចកាវែត រស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ នៅពេលដែលខ្មែរក្រហមឡើងគ្រប់គ្រងអំណាចនៅប្រទេសកម្ពុជា កងទ័ពខ្មែរក្រហមបានទៅនាំអ្នកភូមិដែលរត់ភៀសខ្លួនទៅប្រទេសឡាវឲ្យត្រឡប់មករស់នៅស្រុកកំណើតវិញ។ គាត់​រស់​នៅឃុំប៉ុង ខេត្តរតនគិរី អស់រយៈពេលមួយខែ គាត់ត្រូវបញ្ជូនទៅខេត្តស្វាយរៀង និងរស់នៅទីនោះអស់    រយៈពេលជិតមួយឆ្នាំ។ ក្រោយមកខ្មែរក្រហមចាប់ផ្តើមបំបែកគាត់ចេញពីក្រុមគ្រួសារ និងសាច់ញាតិដោយឲ្យទៅធ្វើការនៅកងកុមារនៅឯភូមិត្រពាំងឈ្លើង។ ជារៀងរាល់ថ្ងៃគាត់ត្រូវទៅដើរប្រមូលលាមកគោក្របី​ និងមនុស្ស ជួនកាលគាត់ត្រូវដើរកាប់ទន្រ្ទានខេត្តយកទៅដាក់ក្នុងឃ្លាំងសម្រាប់ធ្វើជី។ បន្ទាប់មក គាត់ត្រូវលាយច្របល់លាមកនិងទន្រ្ទានខេត្តទាំងនោះ...

អ្នកដែលចោទថាមានទំនាក់ទំនងជាមួយកងទ័ពវៀតណាមនឹងត្រូវសម្លាប់

(រតនគិរី)៖  ឈូរ ម៉ស មានអាយុ ៦០ឆ្នាំ រស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ ម៉ស មានដើមកំណើតជាជនជាតិដើមភាគតិចកាវែត។ ម៉ស បានរស់រានមានជីវិតពីរបបខ្មែរក្រហម គាត់បានបន្តថា នៅសម័យខ្មែរក្រហមប្រជាជនត្រូវរស់នៅតាមសហករណ៍នៅឯភូមិកោះពាក្យ ដោយធ្វើការពីព្រលឹមទល់ព្រលប់ គ្មានពេលសម្រាក និងបរិភោគមិនគ្រប់គ្រាន់។ ឈូរ ម៉ស ត្រូវខិតខំធ្វើការទាំងថ្ងៃទាំងយប់ដោយមិនហ៊ានត្អូញត្អែរ ឬតវ៉ាជាមួយមេបញ្ជាការខ្មែរក្រហមដែលតែងតែឃ្លាំមើល  និងបង្ខំឲ្យប្រជាជនធ្វើការឲ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន។ ខ្មែរក្រហមមិនដែលគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនោះទេ។ ប្រជាជនត្រូវស្ទូងស្រូវឲ្យបានត្រង់ស្អាត...

អ្នកយាមនៅមន្ទីរទីក្រុងភ្នំពេញនាសម័យខ្មែរក្រហម

(រតនគិរី)៖  ឈាម ដូយ មានអាយុ ៧២ឆ្នាំ សព្វថ្ងៃជាប្រជាកសិករ រស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ គាត់មានដើមកំណើតជាជនជាតិដើមភាគតិចកាវែត។ កាលពីសម័យខ្មែរក្រហម ឈាម ដូយ ត្រូវបានជម្លៀស​ឲ្យទៅរស់នៅមន្ទីរភូមិភាគខេត្តស្ទឹងត្រែងអស់រយៈពេលមួយឆ្នាំ មុនពេលកងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ។ នៅពេលខ្មែរក្រហមគ្រប់គ្រងបានទីក្រុងភ្នំពេញ ប្រជាជនទាំងអស់ត្រូវបានជម្លៀសឲ្យទៅរស់នៅតាមទីជនបទ ពេលនោះ ដូយ ក៏ត្រូវបានបញ្ជូនឲ្យទៅប្រចាំការនៅមន្ទីរមួយកន្លែងនៅក្នុងទីក្រុងភ្នំពេញ។ គាត់មានតួនាទី​​​ជាអ្នកមើលថែរក្សាផ្ទះ ជូតផ្ទះ បោសសម្អាតទីធ្លា និងធ្វើម្ហូបឲ្យមេបញ្ជាការខ្មែរក្រហម។...

អ្នកដែលប្រឆាំង មិនចេះអែបអប នឹងត្រូវបានខ្មែរក្រហមសម្លាប់

(រតនគិរី)៖  បាំង ហ៊ីត មានអាយុ ៦៥ឆ្នាំ រស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ ហ៊ីត គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ ដែលមានដើមកំណើតជាជនជាតិដើមភាគតិចកាវែត។ ហ៊ីត និងប្រជាជនឯទៀតត្រូវបានខ្មែរក្រហមជម្លៀសចេញពីភូមិឲ្យទៅរស់នៅតាមសហករណ៍ ដែលខ្មែរក្រហមបានបង្កើតនៅពេលខ្មែរក្រហមឡើងគ្រប់គ្រងអំណាចទូទាំងប្រទេសនៅឆ្នាំ១៩៧៥។ ប្រជាជនក្នុងសហករណ៍ទាំងអស់ត្រូវខិតខំធ្វើការដោយលើកទំនប់ ជីកប្រឡាយ និងធ្វើស្រែចម្ការរួមគ្នា។ ក្រោយពីធ្វើការងារនៅក្នុងសហករណ៍អស់រយៈពេលមួយឆ្នាំក្រោយមក ហ៊ីត ត្រូវបានបញ្ជូនឲ្យធ្វើជាកងចល័ត និងលើកទំនប់នៅភូមិអូរតាង។ ហ៊ីត បានបន្តថា គាត់ត្រូវខិតខំប្រឹងប្រែងធ្វើការដោយ​​គ្មានពេលសម្រាក...

ជីតាស្លាប់ដោយសារបេះបន្លែជុំវិញផ្ទះនៅសម័យខ្មែរក្រហម

(រតនគិរី)៖  តែល ឡ មានអាយុ ៨៣ឆ្នាំ បច្ចុប្បន្នរស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី និងជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលជាជនជាតិដើមភាគតិចកាវែត។ នៅក្រោមរបបខ្មែរក្រហម តែល ឡ រស់នៅក្នុងស្រុករំដួល ខេត្តស្វាយរៀង។ គាត់ត្រូវធ្វើការនៅក្នុងកងចល័ត ដែលមានការងារដូចជាភ្ជួរស្រែ លើកភ្លឺស្រែ ច្រូតស្រូវ និងធ្វើជីសម្រាប់ដាក់វាលស្រែ អស់រយៈពេលជិតមួយឆ្នាំ។ បន្ទាប់មក គាត់ត្រូវបានខ្មែរក្រហមឲ្យទៅធ្វើការនៅក្នុងកងកុមារ ដោយគាត់ត្រូវឃ្វាលគោ...

ពត ឡែ កងចល័តកម្លាំងទី២

(រតនគិរី)៖  ពត ឡែ មានអាយុ ៨០ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាជនជាតិដើមភាគតិចកាវែត។ សព្វថ្ងៃគាត់រស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើន​សៃ ខេត្តរតនគិរី។ ពត ឡែ បានឆ្លងកាត់របបប្រល័យពូជសាសន៍ខ្មែរក្រហមពីឆ្នាំ១៩៧៥ រហូតដល់ឆ្នាំ១៩៧៩ ដោយលំបាកវេទនាបំផុតក្នុងឆាកជីវិតរបស់គាត់។ នៅសម័យនោះ ប្រជាជនទាំងចាស់ទាំងក្មេងត្រូវធ្វើការយ៉ាងលំបាក ដោយហួសកម្លាំង និងបរិភោគមិនគ្រប់គ្រាន់។ មនុស្សដែលមានវ័យចំណាស់ត្រូវមើលថែក្មេងតូចៗ នៅពេលឪពុកម្តាយរបស់ក្មេងទាំងនោះត្រូវបានខ្មែរក្រហមបញ្ជាឲ្យទៅធ្វើការរួម ដូចជាលើកភ្លឺស្រែ លើកទំនប់ ភ្ជួរស្រែ...

ដំណើរជីវិតរបស់ ដឹ អៀយ ជនជាតិដើមភាគតិចកាវែតនៅក្នុងរបបខ្មែរក្រហម

(រតនគិរី)៖  ដឹ អៀយ សព្វថ្ងៃមានអាយុ ៥៥ឆ្នាំ រស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ គាត់គឺជាជនជាតិដើមភាគតិចកាវែត និងជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ដឺ អៀយ បានរស់នៅរួម ធ្វើការរួម និងហូបរួម នៅតាមសហករណ៍នាសម័យខ្មែរក្រហម។ គាត់និងកុមារដែលមានវ័យប្រហែលគ្នា បានធ្វើដំណើរទៅកាប់ទន្រ្ទានខេត្ត និងប្រមូលលាមកគោក្របី និងមនុស្សសម្រាប់ទុកធ្វើជីធម្មជាតិ។ គាត់ត្រូវខិតខំប្រឹងប្រែងធ្វើការទាំងនឿយហត់ ដោយស៊ូទ្រាំនឹងការលំបាកទាំងនោះដើម្បីរស់រានមានជីវិត។ ប្រសិនបើនរណាម្នាក់ខ្ជិល ឬមិនស៊ូទ្រាំនឹងការលំបាកទាំងនេះ...

ក្រុមត្បាញកន្ទេល

(រតនគិរី)៖  ផើវ ឡាំ មានអាយុ ៧៣ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត សព្វថ្ងៃរស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ​ ខេត្តរតនគិរី។ នៅសម័យខ្មែរក្រហម ផើវ ឡាំ ត្រូវបានអង្គការជម្លៀសឲ្យទៅរស់នៅខេត្តកំពង់ធំ។ នៅទីនោះ ផើវ ឡាំ ត្រូវរស់នៅតាមសហករណ៍តូចមួយ ដែលមានចំនួន៣ គ្រួសារ ដោយរស់នៅរួម ធ្វើការរួម និងហូបរួម។ បន្ទាប់មកគាត់ត្រូវបានបែកបាក់គ្រួសារ ដោយទៅតាមក្រុមត្បាញកន្ទេល...

សំឡេងផ្លុំកញ្ចែរបស់មេកង

(រតនគិរី)៖  កល់ ណៃ អាយុ ៧២ឆ្នាំ ជាកសិករ រស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ សព្វថ្ងៃ កល់ ណៃ មានពិការភាពដោយបាត់បង់ជើងខាងស្តាំ។ នៅសម័យខ្មែរក្រហម គាត់រស់នៅប្រទេសឡាវជាមួយក្រុមគ្រួសារ និងបងប្អូនសាច់ញាតិរហូតដល់ឆ្នាំ១៩៧៧។ ខ្មែរក្រហមបានមកនាំយកក្រុមគ្រួសាររបស់គាត់ឲ្យត្រឡប់មករស់នៅប្រទេសកម្ពុជាវិញ ដោយកុហកថា ប្រទេសជាតិរួចផុតពីរបប លន់ នល់ និងមានសុខសន្តិភាព​ពេញលេញហើយ។ គាត់ក៏បានត្រឡប់មកតាមខ្មែរក្រហម ដោយរស់នៅខេត្តស្ទឹងត្រែងអស់រយៈពេលជាងមួយខែ។...

ប្រកែកក៏ស្លាប់មិនប្រកែកក៏ស្លាប់

(រតនគិរី)៖  រឿ ជេល មានអាយុ៥៦ឆ្នាំ រស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី ជាជនជាតិដើមភាគតិចកាវែត។ នៅសម័យខ្មែរក្រហម រឿ ជេល ត្រូវរស់នៅក្នុងសហករណ៍ ដោយធ្វើការនៅវាលស្រែ និងចម្ការ។ គាត់ត្រូវស្ទូងស្រូវ ដាំបន្លែ កាប់ព្រៃ និងជម្រះស្មៅ។ ក្រៅពីនេះ គាត់ជួយ រកឧស និងរែកទឹក ដើម្បីជួយសម្រាលអម្រែករបស់ឪពុកម្តាយ។ គាត់ថានៅសម័យនោះ...

អាហារតែពីរដងប៉ុណ្ណោះក្នុងមួយថ្ងៃ

(រតនគិរី)៖  ផិត ញឺ្យវ រស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី សព្វថ្ងៃមានអាយុ៦០ឆ្នាំ គាត់គឺជាជនជាតិដើមភាគតិចកាវែត ដែលនៅរស់រានមានជីវិតពីរបបខ្មែរក្រហម។ នៅសម័យខ្មែរក្រហម ញឺ្យវ បាននិយាយថា ប្រជាជនទាំងចាស់ទាំងក្មេង ត្រូវបានអង្គការខ្មែរក្រហមបង្ខិតបង្ខំឲ្យធ្វើការនៅតាមសហករណ៍នីមួយៗ ឬពីកន្លែងមួយទៅ កន្លែងមួយផ្សេងទៀត។ ការងារទាំងនោះមានដូចជាលើកប្រឡាយ លើកភ្លឺស្រែ និងលើកទំនប់ជាដើម។ អង្គការខ្មែរក្រហមក៏បានបែងចែកផងដែររវាងក្រុមស្ត្រី និងក្រុមបុរសដែលត្រូវធ្វើការដាច់ដោយឡែកពីគ្នា។ ​ នៅរដូវវស្សា ប្រជាជនត្រូវដកស្ទូងស្រូវ​ចាប់ពីម៉ោង...

កងទ័ពត្រូវហ៊ានលះបង់ជីវិតដើម្បីការពារភូមិភាគរបស់ខ្លួន

(រតនគិរី)៖  ភឺង យេម មានអាយុ៧២ឆ្នាំ បច្ចុប្បន្នរស់​​នៅភូមិរ៉ក ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលមានដើមកំណើតជនជាតិភាគតិចកាវែត។ នៅមុនឆ្នាំ ១៩៧៥ គាត់ធ្លាប់បានធ្វើជាកងទ័ពខ្មែរក្រហមម្នាក់នៃរបបប៉ុលពត។ ចាប់ពីឆ្នាំ ១៩៧២​ ដល់ ១៩៧៤ ខ្មែរក្រហមបានចាប់ផ្តើមប្រមូលប្រជាជនរួមទាំងក្រុមរបស់គាត់ឲ្យធ្វើការរួមនៅតាមសហករណ៍។ នៅឆ្នាំ ១៩៧៥ គាត់ត្រូវបានចាត់តាំងនិងបានដឹកនាំតាមលំដាប់នីមួយៗ ដោយមានការបែងចែកតាមតួនាទីរៀងៗខ្លួនយ៉ាង​ដិតដល់ក្នុងពេលធ្វើការ។ អង្គការខ្មែរក្រហមបានចាត់តាំងឲ្យគាត់ទៅបម្រើការងារជាកងទ័ពនៅតាមភូមិភាគ ដែលក្រោយមកគាត់បានផ្លាស់ប្តូរជាច្រើនភូមិភាគទៅតាមការបញ្ជា​។ គាត់បានធ្វើការប្រយុទ្ធ...

គ្មានបងប្អូនណាម្នាក់ហ៊ានចេញមុខតវ៉ា

(រតនគិរី)៖ ក្លេះ លឿន អាយុ ៦៥ ឆ្នាំ គឺជាជនជាតិដើមភាគតិចកាវែត ដែលជាអ្នករស់រានមានជីវិតម្នាក់ពីរបបខ្មែរក្រហម។ បច្ចុប្បន្ន ក្លេះ លឿន រស់នៅភូមិរ៉ក ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ ក្លេះ លឿន បានឆ្លងកាត់នូវរបបប្រល័យពូជសាសន៍មួយ ដែលបង្ខិតបង្ខំមនុស្សប្រុសស្រី ទាំងចាស់ទាំងក្មេង ធ្វើពលកម្មដោយប្រើប្រាស់កម្លាំងកាយ ទៅតាមតួនាទីរបស់ខ្លួន។ គាត់ត្រូវគោរពវិន័យរបស់អង្គការ និងថ្នាក់ដឹកនាំ ដោយគ្មានការជំទាស់និងបញ្ជារបស់អង្គការនោះទេ។...

ទុក្ខវេទនាម្ដងហើយម្តងទៀត

(រតនគិរី)៖ គោះ យើស មានអាយុ៦០ឆ្នាំ សព្វថ្ងៃរស់នៅភូមិឡាឡៃ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ គាត់គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ ដែលជាជនជាតិដើមភាគតិចកាវែត។ នៅសម័យនោះ ខ្មែរក្រហមបានបង្កើតសហករណ៍និងតម្រូវឲ្យប្រជាជនធ្វើការជាក្រុម ដែលក្នុងនោះមានប្រជាជនមកពីភូមិកាលឹម ភូមិឡាមើយ ភូមិត្រក និងភូមិផ្សេងទៀតជាដើម។ ប្រជាជនត្រូវធ្វើការរួម រស់នៅរួម និងហូបរួម ហើយគាត់ត្រូវធ្វើការទាំងយប់ទាំងថ្ងៃ ជួនកាលសម្រាកបានតែមួយម៉ោងក្នុងមួយយប់ នឹងបន្តធ្វើការពីព្រលឹមម៉ោង ៤ ទៀបភ្លឺដោយសម្រាន្ដមិនបានគ្រប់គ្រាន់។ ប្រសិនបើធ្វើការយឺតនោះ...

ខ្មែរក្រហមសម្លាប់មនុស្សមិនរើសមុខសូម្បីតែកូនក្មេង

សូត្រ គឹមលន់ ភេទស្រី អាយុ៥៧ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ គាត់បច្ចុប្បន្នរស់នៅភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ក្នុងរបប លន់ នល់ គឹមលន់ រស់នៅ ទីរួមស្រុកសំរោង ខេត្តតាកែវ។ ចូលដល់របបខ្មែរក្រហមអង្គការបានជម្លៀស គឹមលន់ និងគ្រួសារ ឲ្យទៅរស់នៅភូមិជើងគួន ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ។ នៅពេលនោះ គឹមលន់...

ឪពុកស្លាប់ដោយសារអង្គការចោទថាក្បត់

ស្រូវ ភ្លើង ភេទស្រី ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អាយុ៦៤ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិ ពូក្រែង ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ក្នុងរបបខ្មែរក្រហម ភ្លើង មានអាយុប្រមាណ១៥ឆ្នាំ ពេលនោះអង្គការបានជម្លៀសគាត់ និងគ្រួសារឲ្យធ្វើដំណើរដោយថ្មើរជើងរយៈពេល ៤យប់៥ថ្ងៃ ចេញពីភូមិពូក្រែង ទៅស្រុកកោះញែក ខេត្តមណ្ឌលគិរី។ នៅកោះញែក ភ្លើង ត្រូវរស់នៅភូមិទី៣។ តំបន់ដែល ភ្លើង...

ខ្មែរក្រហមបង្ខំឲ្យធ្វើការងារធ្ងន់ប៉ុន្តែមិនឲ្យហូបឆ្អែត

(ព្រៃវែង)៖ ការងារប្រចាំថ្ងៃរបស់ប្រជាជនក្នុងរបបខ្មែរក្រហមត្រូវធ្វើច្រើនគ្មានពេលសម្រាក ផ្ទុយទៅវិញប្រជាជនទទួលបានរបប​អាហារមិនគ្រប់គ្រាន់មិនសមនឹងកម្លាំងពលកម្មដែលត្រូវ​បំពេញ។ នេះគឺជាការរៀបរាប់ប្រាប់របស់អ្នករស់រានមាន​ជីវិតម្នាក់ឈ្មោះ ចាប ពៅ ភេទស្រី អាយុ៦៩ឆ្នាំ រស់នៅភូមិមេនងលើ ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ខាងក្រោមនេះជារឿងរ៉ាវសង្ខេបរបស់ ពៅ ដែល​បានរស់នៅឆ្លងកាត់របប​ខ្មែរក្រហម។ ការឈឺចាប់ដែល ពៅ ចងចាំមិនអាចបំភ្លេចបានក្នុងរបបដ៏ខ្មៅងងឹតកាលពីអតីតកាល គឺពលកម្មហួសកម្លាំង ភាពអត់ឃ្លាន និងការបាត់បង់សមាជិកគ្រួសារ។ ពេលដែលខ្មែរក្រហមចូលកាន់កាប់អំណាចនៅក្នុងភូមិ ឃុំ អង្គ​ការបានឲ្យគាត់ កូន...

ប្រជាជនមូលដ្ឋាន

(ព្រៃវែង)៖ អេង ធឿន មានអាយុ៦៤ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ គាត់មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិព្រៃកំពែង ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង​។ នៅសម័យសង្គមរាស្រ្តនិយម ធឿន បានចូលរៀននៅសាលាបឋមសិក្សាភូមិចាន់។ គាត់រៀន​បានត្រឹមថ្នាក់ទី៩កាលពីជំនាន់នោះ និងបានឈប់រៀនជួយធ្វើការងារស្រែចម្ការឪពុកម្តាយដោយសារតែគ្រួសារមានជីវភាពខ្វះខាត​។ នៅរបប លន់ នល់ ធឿន បានឃើញក្នុងភូមិមានយន្តហោះទម្លាក់គ្រាប់​​បែករបស់សហរដ្ឋអាមេរិកដែលគាំទ្ររបប​ លន់ នល់ បានធ្វើឲ្យផ្ទះសម្បែងខូចខាត និងសម្លាប់ប្រជាជន និងសត្វពាហនៈ។...

ក្រោយការទិតៀន ៣ ដងអង្គការនឹងយកទៅសម្លាប់

(តាកែវ)៖ ជីង ចន្ធី មានអាយុ៥៤ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលបច្ចុប្បន្ន​ជាកសិករ រស់នៅភូមិត្រពាំងទា ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ចន្ធី មានអាយុ១២ឆ្នាំ។ អង្គការ បានជម្លៀស ចន្ធី ឲ្យទៅរស់នៅ និងធ្វើការនៅភូមិបុកស្បូវ ស្រុកភ្នំស្រុក ខេត្តបាត់ដំបង (បច្ចុប្បន្ន ទីតាំងនេះស្ថិតក្នុង​ខេត្តបន្ទាយមានជ័យ)។ ចន្ធី មិនបានរស់នៅជាមួយឪពុកម្ដាយនោះទេ ព្រោះត្រូវទៅរស់នៅក្នុងកងកុមារ។...

Solverwp- WordPress Theme and Plugin