Category: រឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

ឆ្លងកាត់ទុក្ខលំបាកជាច្រើន

(សៀមរាប)៖ កើតនៅឆ្នាំ១៩៥៤ ទឹម ហាន ភេទស្រី មានអាយុ ៦៦ឆ្នាំ។ ហាន រស់នៅភូមព្រំកុដ្ឋ ឃុំបល្ល័ង ស្រុកបា្រសាទបាគង ខេត្តសៀមរាប។ នៅរបបខ្មែរក្រហម ហាន ត្រូវធ្វើការហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់ នៅក្នុងសហករណ៍។ ហាន ក៏ដូចប្រជាជនខ្មែរឯទៀត ត្រូវរស់នៅ និងឆ្លងកាត់ទុក្ខលំបាកជាច្រើននារបបនោះ ដែលធ្វើឲ្យប៉ះពាល់សុខភាពរាងកាយមកទល់សព្វថ្ងៃ។ ហាន និយាយថា ការកាត់ទោសមេដឹកនាំខ្មែរក្រហម...

ប៉ឹង ឈឿន៖ លែងហ៊ានចាក់ថ្នាំ ដោយសារតែខ្លាចកើតអាប់សែ

ប៉ឹង ឈឿន អាយុ៦៥ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ បន្ទាប់ពីទទួលបានជ័យជម្នះ អង្គការបានចាត់តាំង ឈឿន ឲ្យទៅធ្វើជីនៅក្នុងសហករណ៍។ នៅក្នុងកងធ្វើជី ឈឿន ត្រូវទៅជញ្ជូនលាមកមនុស្សពីបង្គន់តាមផ្ទះទៅលាយជាមួយទឹក រួចស្រោចដំណាំ ឬក៏យកលាមកទៅលាយជាមួយដីដំបូក រួចទុកជ្រលក់សំណាបសម្រាប់ស្ទូងនៅស្រែ។ ផុតពីរដូវធ្វើស្រែ អង្គការបានចាត់តាំង ឈឿន ឲ្យចូលទៅក្នុងកងចល័តតំបន់ និងចេញទៅរែកដី និងលើកទំនប់ នៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។...

ស្ទើរត្រូវឈ្លបខ្មែរក្រហមសម្លាប់

(ខេត្តព្រៃវែង) ឃុន​ សន មានអាយុ៦៩ឆ្នាំ, មានស្រុកកំណើត និងសព្វថ្ងៃរស់នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង​។​ កាលពីកុមារភាព សន រៀនសូត្របានតិចតួចដោយសារតែគ្រួសារមានជីវភាពខ្វះខាត និងប្រទេសជាតិជួបប្រទះសង្គ្រាម និងការទម្លាក់គ្រាប់បែក។ សន បានរៀបរាប់ពីដំណើរជីវិតអតីត​កាល​ប្រាប់ដល់អ្នកស្ម័គ្រ​ចិត្តកម្ពុជាថា ការរស់នៅ​របស់គាត់ និងប្រជាជនក្នុងភូមិជួបប្រទះទុក្ខលំបាកតាំងពីរបប លន់ នល់។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ប្រទេសកម្ពុជាមានរដ្ឋប្រហាររបស់ឧត្តមសេនីយ៍ លន់...

ខ្មែរក្រហមសម្លាប់បញ្ញវន្តនៅទួលតាភី

(ខេត្តព្រៃវែង)៖ ស សាវ៉ុន មានអាយុ៦៤ឆ្នាំ និង​មានស្រុកកំណើតនៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង​។ បច្ចុប្បន្ន សាវ៉ុន  រស់នៅជាមួយក្មួយៗនៅស្រុកកំណើត។ សាវ៉ុន បាននិយាយថានៅឆ្នាំ១៩៧៥ ពេលដែលខ្មែរក្រហមឡើងកាន់អំណាច គាត់ឃើញមានប្រជាជន១៧មេសា ជម្លៀសពីភ្នំពេញ មករស់នៅក្នុងភូមិ។ ប្រជាជនទាំងនោះត្រូវបានកងឈ្លបបង្ខំឲ្យធ្វើការធ្ងន់ៗ ហើយបញ្ញ​វន្តដែលគ្មានកំហុសមួយចំនួន ត្រូវបានចងយកទៅសម្លាប់នៅទួលតាភី​។ សាវ៉ុន ត្រូវកងឈ្លបចាត់​ឲ្យធ្វើការក្នុងកងចល័តនារីស្រុកព្រះស្ដេច និងស្រុកពាមជរ៍ ខេត្តព្រៃវែង។ នៅពេលថ្ងៃ...

ជូ ថា៖ ធ្វើការងារក្នុងកងកុមារភ្នំទេព

ជូ ថា អាយុ៥៨ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅឆ្នាំ១៩៧៥ អង្គការបានជម្លៀសគ្រួសារថា ឲ្យទៅរស់នៅមាត់ទន្លេ ក្បែរភ្នំទេព ស្រុកអង្គរបូរី ខេត្តតាកែវ។ នៅអង្គរបូរី គ្រួសាររបស់ ថា មិនបានរស់នៅជួបជុំគ្នានោះទេ ដោយប្អូនរបស់គាត់ឈ្មោះធូរ ត្រូវចូលទៅរស់នៅក្នុងមណ្ឌល ហើយប្អូនប្រុសត្រូវទៅរស់នៅក្នុងកងកុមារ, ថា ធ្វើការងារនៅក្នុងកងកុមារភ្នំទេព ហើយម្ដាយឪពុករបស់គាត់ធ្វើការងារនៅក្នុងក្រុមផ្សេងទៀត។ នៅពេលដែលនឹកឪពុកម្ដាយខ្លាំង ក្មេងៗអាចសុំមកលេងផ្ទះយូរៗម្ដង។...

ណុប ហ៊ន៖ ខ្ញុំទៅឲ្យឃើញគេបាញ់ប្ដីខ្ញុំ នៅនឹងមុខចុះ

ណុប ហ៊ន អាយុ៧៦ឆ្នាំ មានស្រុកកំណើតនៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។  នៅអាយុ១៩ឆ្នាំ ហ៊ន បានរៀបការជាមួយប្ដីឈ្មោះ នៅ នាសម័យសម្ដេចព្រះ នរោត្តម សីហនុ។ ចូលដល់សម័យ លន់ នល់ ហ៊ន មានកូន៣នាក់។ ការរស់នៅរបស់ ហ៊ន ក្នុងពេលនោះ មានការលំបាកខ្លាំង ព្រោះគាត់ត្រូវនាំកូនតូចៗរត់គេចពីគ្រាប់បែក។ ចូលដល់សម័យខ្មែរក្រហម...

មិន និល៖ អប់រំកុមារឲ្យរាយការណ៍ពីកំហុសឪពុកម្ដាយ

មិន និល អាយុ៥៣ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស់ ខេត្តតាកែវ។ នៅឆ្នាំ១៩៧៥ និល បានឃើញប្រជាជនថ្មីជាច្រើននាក់ ត្រូវបានជម្លៀសចូលមករស់នៅក្នុងភូមិរបស់គាត់។ ប្រជាជនថ្មីទាំងអស់រស់នៅក្នុងភូមិបានមួយរយៈពេលខ្លី ទើបអង្គការបញ្ជូនយកទៅសម្លាប់ជាបន្តបន្ទាប់។ ក្នុងនោះ និល ធ្លាប់បានឃើញអង្គការបណ្ដើរស្ដ្រីម្នាក់ បីកូនតូចនៅដៃ នៅពេលយប់ម៉ោងប្រមាណ១១ ទៅ១២ យប់ ដើម្បីយកទៅសម្លាប់នៅក្នុងព្រៃ។ ក្រៅពីនោះ និល បានឃើញអង្គការយកខ្សែតូចៗទៅចងដៃប្រជាជន ១៧...

អុក យឿន៖ ព្យាយាមផ្គាប់ចិត្តកម្មាភិបាលខ្មែរក្រហម ដើម្បីបានរស់

(តាកែវ) អុក យឿន អាយុ៧៣ឆ្នាំ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យ លន់​ នល់ យឿន ស្ម័គ្រចិត្តធ្វើជាទាហានក្នុងកងពល អ៊ែអ៊ឹមអេស នៅភូមិដង្កោ ទីក្រុងភ្នំពេញ។ ពីរឆ្នាំក្រោយមក យឿន បានចេញទៅហ្វឹកហាត់ក្បួនទាហាននៅ ប្រទេសវៀតណាម មួយឆ្នាំបន្ថែមទៀត។ ពេលត្រលប់មកដល់ភ្នំពេញ យឿន បានធ្វើការងារនៅភូមិដង្កោមួយរយៈពេលខ្លី រួចបន្តទៅសមរភូមិសិត្បូសិត្បូ។...

អតីតយោធាខ្មែរក្រហម

(ខេត្តព្រៃវែង) ម៉ម ចន្ថា មានអាយុ ៦៧ឆ្នាំ និងមានស្រុកកំណើតក្នុងភូមិក្រាំងស្វាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ចន្ថា មានកូនចំនួនប្រាំមួយនាក់​ ហើយបច្ចុប្បន្នគាត់រស់នៅជាមួយប្រពន្ធ, កូន និងចៅៗនៅស្រុកកំណើត។ ចន្ថា បានរៀបរាប់ថា ក្នុងសម័យខ្មែរក្រហមគាត់ធ្លាប់ធ្វើជាយោធានៅស្រុកកំណើត។ ចន្ថា ត្រូវចូលរួមហ្វឹកហាត់កងទ័ព ហើយការងារហាត់ទ័ពមានវិន័យតឹងរឹង ដែលគាត់មិនអាចធ្វើដំណើរដោយគ្មានការអនុ​ញ្ញាត​ឬបទបញ្ជាបាននោះទេ។ យោធាណាប្រព្រឹត្តិកំហុស តែងត្រូវបានអង្គភាពនាំទៅរៀនសូត្រ ហើយបាត់ខ្លួនមិនឃើញត្រលប់មកវិញនោះទេ។ ចំណែក​...

ឪពុក, ប្អូនប្រុស និងកូនស្លាប់នៅរបបខ្មែរក្រហម

(កណ្ដាល)៖ ដក់ សុខខុន ភេទស្រី មានអាយុ ៧១ឆ្នាំ រស់នៅ និងមានស្រុកកំណើតក្នុងភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ សុខខុន ជាកូនច្បង ក្នុងចំណោមបងប្អូនប្រាំពីរនាក់ ក្នុងនោះស្រីពីរនាក់។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានឡើងកាន់អំណាចនៅប្រទេសកម្ពុជា។ យោធាខ្មែរក្រហម បានជម្លៀសប្រជាជនទាំងអស់ឲ្យចាកចេញពីទីក្រុង។ សុខខុន ត្រូវខ្មែរក្រហមជម្លៀសឲ្យត្រលប់មករស់នៅស្រុកកំណើតជាមួយកូនបីនាក់នៅខេត្តកណ្ដាល ចំណែកប្តីសុខខុន ត្រូវជម្លៀសទៅស្រុកកំណើតនៅខេត្តបាត់ដំបង។...

កម្មករោងចក្រឫស្សីកែវ

(កណ្ដាល)៖ អឿង ង៉ែត ភេទស្រី មានអាយុ ៦៦ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ ង៉ែត ជាកូនពៅ ក្នុងចំណោមបងប្អូនបីនាក់។ នៅរបបខ្មែរក្រហម ង៉ែត ជាយុទ្ធនារី ធ្វើការនៅរោងចក្រកាត់ដេរ នៅឫស្សីកែវ (គីឡូលេខ៦) រហូតដល់ឆ្នាំ១៩៧៩។ កម្មករទាំងអស់នៅរោងចក្រ មានចំនួនប្រហែលមួយពាន់នាក់ ដែលភាគច្រើនមកពីភូមិភាគបូព៌ា។ ង៉ែត...

បាយលាយពោតក្រហម

(កណ្ដាល)៖ ឌឿ ឡុង ភេទស្រី អាយុ ៧១ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ ឡុង មានឪពុកឈ្មោះ ឌឿ (ស្លាប់ឆ្នាំ១៩៧០) និងមានប្អូនស្រីម្នាក់ឈ្មោះ ឌឿ ឡន។ ឡុង បានរៀបការនៅមុនឆ្នាំ១៩៧២។ នៅឆ្នាំ១៩៧២ ឪពុកមារបស់ឡុង បាននាំឡុងនិងប្តី ព្រមទាំងប្អូនស្រី ទៅរស់នៅទីក្រុងភ្នំពេញ...

ខ្មែរក្រហមសម្លាប់ប្តីខ្ញុំដោយគ្មានមូលហេតុ

(កណ្ដាល)៖ ឌឿ ឡន ភេទស្រី មានអាយុ ៦៨ឆ្នាំ រស់នៅភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ នៅឆ្នាំ១៩៧០ ឪពុកឡនបានស្លាប់ ចំណែកម្ដាយរបស់គាត់បានស្លាប់នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៨០។ ឡន មានបងប្អូនបួននាក់ ក្នុងនោះស្រីពីរនាក់។ នៅមុនឆ្នាំ១៩៧៥ ឡន បានរៀបការ និងរស់នៅទីក្រុងភ្នំពេញ។ នៅខែមេសា ឆ្នាំ១៩៧៥ បន្ទាប់ពីយោធាខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ ប្រជាជនទាំងអស់ត្រូវបានខ្មែរក្រហមជម្លៀសចេញពីទីក្រុង។ ឡន...

ទុក្ខវេទនារបស់ប្រជាជនបញ្ញើ

(កណ្ដាល)៖ ហ៊ីង គីមស្រៀង ភេទស្រី អាយុ ៦២ឆ្នាំ ជាកសិករ។ គីមស្រៀង មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ នៅឆ្នាំ១៩៧៣ បន្ទាប់ពី គីមស្រៀង រៀនសូត្របានពីរឆ្នាំ គាត់បានឈប់រៀន ដោយសារមានការទម្លាក់គ្រាប់បែកដោយប្រភេទយន្តហោះបេ-៥២ នៅភូមិកំពង់ពោធិ៍ ជារៀងរាល់យប់។ នៅខែមេសា ឆ្នាំ១៩៧៥ របបខ្មែរក្រហមបានឡើងកាន់អំណាច គ្រួសារគីមស្រៀង...

ខ្ញុំធ្វើឆ្កួតដើម្បីរស់

(កណ្ដាល)៖ ឌុច យ៉ន ភេទស្រី មានអាយុ ៧៤ឆ្នាំ និងបច្ចុប្បន្នរស់នៅភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។ យ៉ន មានបងប្អូនប្រាំមួយនាក់ ក្នុងនោះស្រីបួននាក់។ នៅមុនរបបខ្មែរក្រហម យ៉ន បានរៀបការ និងមានកូនបីនាក់។ នៅឆ្នាំ១៩៧៥ ប្តីរបស់យ៉ន ដែលធ្វើជាគ្រូពេទ្យត្រូវបានខ្មែរក្រហមសម្លាប់។ យ៉ន និងកូន ត្រូវបានខ្មែរក្រហមជម្លៀសទៅស្រុកអង្គរបូរី ឬហៅថាស្រុក៥៥ និងចាត់ទុកជាប្រជាជន១៧មេសា។...

គ្រួសារមិនពេញសិទ្ធិ

(កណ្ដាល)៖ សុទ្ធ លន់ ភេទស្រី មានអាយុ ៦៤ឆ្នាំ រស់នៅភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ លន់ ជាកូនទី៥ ក្នុងចំណោមបងប្អូនប្រាំពីរនាក់ ក្នុងនោះស្រីបួន។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៩ ខ្មែរក្រហមបានឡើងកាន់អំណាច និងសម្លាប់ទាហាន លន់ នល់។ បងប្រុសលន់ ដែលជាទាហាន លន់ នល់...

ប្រធានអង្គភាពកុមារ

(កណ្ដាល)៖ ជឹម សយ ភេទស្រី មានអាយុ ៦៦ឆ្នាំ ជាកសិករ។ សយ រស់នៅភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្ដកណ្ដាល។ សយ មានបងប្អូនពីរនាក់ ក្នុងនោះស្រីម្នាក់។ នៅរបបខ្មែរក្រហម សយ ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យធ្វើជាគ្រូបង្រៀន និងជាប្រធានក្នុងអង្គភាពកុមារ។ បន្ទាប់មក ខ្មែរក្រហមបានដក សយ ឲ្យទៅធ្វើពលកម្មនៅ អង្គភាពទួលក្រសាំង ដោយសារ...

ការតស៊ូដោយគ្មានន័យ

(កណ្ដាល)៖ ក្នុងនាមជាអតីតយោធាខ្មែរក្រហមម្នាក់ អាត់ និយាយថា ខ្លួនមានការឈឺចាប់ ដោយសារការតស៊ូដែលគ្មានន័យ នៅរបបខ្មែរក្រហម។ អាត់ បន្តថា យោធាមិនបានដឹងអំពីសុខទុក្ខរបស់ប្រជាជន និងឪពុកម្ដាយខ្លួននៅស្រុកកំណើតនោះទេ។ ចេវ អាត់ ភេទប្រុស មានអាយុ ៦៩ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ អាត់ មានបងប្អូនប្រាំបីនាក់ ក្នុងនោះស្រីបីនាក់។ នៅមុនឆ្នាំ១៩៧៣...

កូនប្រុសស្លាប់ដោយសារជំងឺ

(កណ្ដាល)៖ ឡេង ស៊ុនអេង ភេទស្រី មានអាយុ ៦៨ឆ្នាំ ជាកសិករ ដែលរស់នៅភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ ស៊ុនអេង មានស្រុកកំណើតនៅភូមិព្រែកតូច។ ស៊ុនអេង មានឪពុកឈ្មោះ គឹម ឡេង, ម្ដាយឈ្មោះ ម៉ៅ យឿន និងមានបងប្អូនប្រាំបីនាក់។ ស៊ុនអេង មានកូនចំនួនប្រាំពីរនាក់។ នៅមុនរបបខ្មែរក្រហម ស៊ុនអេង...

ស្បែកដណ្ដប់ឆ្អឹង

(កណ្ដាល)៖ ហ៊ីង យ៉ិច ភេទស្រី មានអាយុ ៦៦ឆ្នាំ ជាកសិករ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅក្នុងភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ យ៉ិច មានឪពុកឈ្មោះ ប្រា ហ៊ីង, ម្ដាយឈ្មោះ គិត ទៀង និងមានបងប្អូនប្រាំបួននាក់ ក្នុងនោះស្រីពីរនាក់។ នៅរបបសង្គមរាស្ត្រនិយម យ៉ិច រៀនត្រឹមថ្នាក់ទី៩ (សង្គមចាស់)។...

ព្រាត់ប្រាសឪពុកម្ដាយទាំងវ័យក្មេង

(ស្ទឹងត្រែង)៖ កើតឆ្នាំ១៩៧៣ ព្រំ ឈន ភេទប្រុស មានអាយុ ៥២ឆ្នាំ ជាកសិករ និងបច្ចុប្បន្នរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។  ឈន មានស្រុកកំណើតនៅខេត្តក្រចេះ។ ឈន មានបងប្អូនបួននាក់ ក្នុងនោះស្រីបីនាក់។ នៅមុនឆ្នាំ១៩៧០ គ្រួសារឈន បានផ្លាស់ទៅរស់នៅខេត្តកំពង់ចាម។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ រដ្ឋប្រហារបានកើតមានឡើងនៅទីក្រុងភ្នំពេញ។ ឈន...

ឪពុកខ្ញុំបាត់ខ្លួននៅរបបខ្មែរក្រហម

(ស្ទឹងត្រែង)៖ អ៊ុន ពៅ ភេទស្រី មានអាយុ ៥៦ឆ្នាំ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង និងមានស្រុកកំណើតនៅខេត្តព្រៃវែង។ ពៅ មានឪពុកឈ្មោះ អ៊ុន, ម្ដាយឈ្មោះ លុន និងមានបងប្អូនប្រាំពីរនាក់ ក្នុងនោះស្រីប្រាំនាក់។ អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ពៅ បានមករស់នៅអូរស្វាយជាមួយឪពុកម្ដាយដែលជាអតីតទាហាន និងប្រកបរបរធ្វើស្រែចម្ការ។ បន្ទាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥...

របបខ្មែរក្រហមធ្វើបាបចិត្ត

(ស្ទឹងត្រែង)៖ នៅ រិន ភេទប្រុស មានអាយុ ៦៥ឆ្នាំ ជាកសិករ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង និងស្រុកកំណើតនៅក្រុងស្ទឹងត្រែង។ រិន មានឪពុកឈ្មោះ នាង នៅ (អ្នកខេត្តតាកែវ), ម្ដាយឈ្មោះ ឌៀវ អេង (អ្នកខេត្តកំពត) និងមានបងប្អូនបីនាក់ ក្នុងនោះស្រីម្នាក់។ ឪពុករិន ជាទាហានចូលនិវត្តន៍នៅរបបសង្គមរាស្ត្រនិយម។...

គ្មានស្បែកជើងពាក់នៅរបបខ្មែរក្រហម

(ស្ទឹងត្រែង)៖ គឹម សុភី ភេទស្រី មានអាយុ ៦១ឆ្នាំ។ សុភី មានស្រុកកំណើតនៅស្រុកព្រៃកប្បាស ខេត្តតាកែវ និងសព្វថ្ងៃរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ សុភី មានឪពុកឈ្មោះ ស៊ីវ លីញ, ម្ដាយឈ្មោះ ម៉ន ស៊ឹម និងមានបងប្អូនបួននាក់ ក្នុងនោះស្រីបីនាក់។ នៅរបបខ្មែរក្រហមឆ្នាំ១៩៧៥ ប្រជាជននៅស្រុកព្រៃកប្បាស ត្រូវខ្មែរក្រហមជម្លៀសឲ្យទៅរស់នៅក្នុងសហករណ៍។...

ចោលជីវិតនៅមន្ទីរពេទ្យ

(កំពង់ឆ្នាំង)៖ ធាន បាននិយាយថា៖ “ប្រជាជនមានជំងឺដែលត្រូវទៅព្យាបាលជំងឺនៅមន្ទីរពេទ្យ គឺប្រៀបដូចជាយកជីវិតទៅចោលនៅមន្ទីរពេទ្យ ព្រោះអ្នកជំងឺទាំងអស់នោះមិនដែលឃើញវិលត្រលប់មកផ្ទះវិញឡើយ”។ អ៊ុង ធាន អាយុ៨២ឆ្នាំ កើតនៅឆ្នាំ១៩៤២ នៅភូមិភ្នៀត ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ នៅឆ្នាំ១៩៧០ រដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ ពីសំណាក់ លន់ នល់ បានកើតមានឡើង។ នៅអំឡុងពេលនោះ ធាន បួសជាព្រះសង្ឃដើម្បីរៀនសូត្រ...

ភាគតិចណាស់ ដែលត្រលប់ទៅវិញ

(ក្រចេះ)៖ ប្រជាជនដែលមានជំងឺធ្ងន់ៗ ត្រូវបញ្ជូនទៅមន្ទីរពេទ្យខេត្ត ប៉ុន្តែមានភាគតិចណាស់ដែលអ្នកជំងឺអាចត្រូវព្យាបាលជា និងបានត្រលប់ទៅធ្វើការងារនៅសហករណ៍វិញ។ ស្រី ថុល អាយុ៦៤ឆ្នាំ រស់នៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។   នៅឆ្នាំ១៩៧០ ថុល រស់នៅក្នុងបន្ទាយទាហានឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ​ ដែលជាទីកន្លែងកំណើតរបស់គាត់ផ្ទាល់។ នៅពេលនោះ ឪពុករបស់ ថុល មានតួនាទីជាទាហាន។ នៅក្នុងបន្ទាយនោះ មានសព្វគ្រប់...

រួចផុតពីការសម្លាប់

(កំពង់ឆ្នាំង)៖ សៀ និងប្អូនរបស់គាត់ ត្រូវអង្គការចាប់យកទៅសម្លាប់។ ជាសំណាងល្អ គាត់បានរួចខ្លួនមកវិញដោយសារមានអ្នកជួយគាត់ទាន់ពេល ក៏ប៉ុន្តែ ប្អូនស្រីរបស់គាត់បានបាត់បង់ជីវិត។ សយ សៀ អាយុ៦៩ឆ្នាំ មានទីកន្លែងកំណើត និងបច្ចុប្បន្នរស់នៅភូមិភ្នៀត ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ សៀ រស់នៅដោយកំព្រាម្ដាយឪពុក។ ម្ដាយរបស់សៀ ស្លាប់តាំងពីឆ្នាំ១៩៦០ ចំណែកឪពុករបស់គាត់ស្លាប់នៅឆ្នាំ១៩៧១។ បន្ទាប់ពីឪពុកម្ដាយរបស់គាត់ស្លាប់ចោលអស់ ស្ថានភាពគ្រួសាររបស់គាត់ បានជួបផលលំបាកជាច្រើន ព្រោះតែពេលនោះបងប្អូនរបស់គាត់ទាំងអស់នៅមានវ័យក្មេងៗ។...

ស្លាប់អស់សមាជិកគ្រួសារចំនួន១១នាក់

(កំពង់ឆ្នាំង)៖ នៅក្នុងរបបខ្មែរក្រហម តាន់ បាត់បង់សមាជិកគ្រួសារចំនួន១១នាក់។ សឿ តាន់ អាយុ៧៣ឆ្នាំ កើតនៅឆ្នាំ១៩៥០ នៅភូមិភ្នៀត ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ តាន់ មានបងប្អូនចំនួនប្រាំបីនាក់ ហើយគាត់ជាកូនច្បង។ បច្ចុប្បន្ន គាត់មានជំងឺលើសសម្ពាធឈាម, ចុករោយកញ្ចឹងក និងឈឺក្បាលជាប្រចាំ។ នៅឆ្នាំ១៩៧៣ គ្រួសាររបស់តាន់ ត្រូវបានជម្លៀសតាមរទេះគោ និងក្រោយមកធ្វើដំណើរដោយថ្មើរជើង ទៅកាន់ឃុំអញ្ចាញរូង ស្រុកបរិបូណ៌។...

កុមារម្នាក់ លង់ទឹកស្លាប់

(ក្រចេះ)៖ កុមារម្នាក់ដែលរស់នៅក្នុងក្រុមជាមួយ ស៊ីថា បានស្លាប់ដោយសារតែលង់ទឹក ក្នុងអំឡុងពេលមើលក្របី នេះបើតាមការលើកឡើងរបស់ស៊ីថា។ សោម ស៊ីថា មានអាយុ៥៩ឆ្នាំ កើតនៅឆ្នាំ១៩៦៥ នៅភូមិត្រពាំងស្នោ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។ បច្ចុប្បន្ន ស៊ីថា រស់នៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។ ស៊ីថា មានបងប្អូនសរុបចំនួនប្រាំនាក់។ សព្វថ្ងៃ គាត់មានជំងឺលើសសម្ពាធឈាម,...

អតីតយោធាក្នុងកងពល៥០២

(ក្រចេះ)៖ សាន ចំរើន ហៅ ចាន់សាត អាយុ៦៨ឆ្នាំ មានទីកន្លែងកំណើតនៅភូមិជប់ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម និងបច្ចុប្បន្នរស់នៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។ នៅឆ្នាំ១៩៧០ ចំរើន កំពុងរៀននៅថ្នាក់ទី៥ សង្គមចាស់។ គាត់សម្រេចចិត្តឈប់រៀន ព្រោះតែប្រទេសជាតិកាន់តែមានភាពចលាចលបន្ទាប់ពីព្រឹត្តិការណ៍រដ្ឋប្រហារ។ នៅអំឡុងពេលនោះ ចំរើន រស់នៅជាមួយនឹងបងប្រុសរបស់គាត់ ដែលមានតួនាទីជាទាហាន។ ចំណែកម្ដាយ...

វត្តអារាមត្រូវខ្មែរក្រហមគ្រប់គ្រង

(ក្រចេះ)៖ នៅតំបន់ដែល សុភី រស់នៅ មិនមានវត្តអារាមណាមួយ បើកទ្វារទទួលពុទ្ធបរិស័ទឲ្យចូលគោរពប្រណិប័តន៍សាសនាឡើយ ព្រោះវត្តទាំងអស់ត្រូវខ្មែរក្រហមគ្រប់គ្រង។ ពុធ សុភី អាយុ៦៥ឆ្នាំ មានទីកន្លែងកំណើតនៅឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល និងបច្ចុប្បន្នរស់នៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។ នៅឆ្នាំ១៩៧០ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ ចេញពីអំណាច។ សុភី...

អ្នកបើកកាណូត ជូនទៅខុសទីតាំង

(ក្រចេះ)៖ អ៊ុក ដារ៉ាវី ហៅ ម៉ាច អាយុ៦៧ឆ្នាំ មានទីកន្លែងកំណើតនៅភូមិបឹងកុក ឃុំកំពង់ចាម ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ រ៉ាវី បច្ចុប្បន្ន រស់នៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។ នៅឆ្នាំ១៩៧០ ក្រោយរដ្ឋប្រហាររបស់លោក លន់ នល់ គ្រួសាររបស់ រ៉ាវី បានផ្លាស់ប្ដូរទីលំនៅទៅរស់នៅភ្នំពេញ។ គ្រួសាររបស់ រ៉ាវី...

ហូបសាច់មនុស្សស្លាប់

(កំពង់ឆ្នាំង)៖ ដោយសារតែភាពអត់ឃ្លាន ប្អូនប្រុសរបស់គុន បានសម្រេចចិត្តយកសាច់របស់មនុស្សស្លាប់ហូបដើម្បីចម្អែតក្រពះ ប៉ុន្តែត្រូវអង្គការចាប់បាន ហើយនាំខ្លួនទៅសម្លាប់ចោលភ្លាមៗ។ គល់ គុន មានអាយុ៦៧ឆ្នាំ កើតនៅឆ្នាំ១៩៥៧ នៅឃុំប្រស្នឹប ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង។ បច្ចុប្បន្ន គុន រស់នៅភូមិភ្នៀត ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ នៅឆ្នាំ១៩៧០ គ្រួសាររបស់គុន និងប្រជាជនដទៃទៀត ត្រូវរត់គេចពីការទម្លាក់គ្រាប់បែក។ ប្រជាជននៅក្នុងភូមិ ត្រូវភៀសខ្លួនទៅតំបន់ដែលមិនមានការទម្លាក់គ្រាប់បែក។...

ប្រជាជនថ្មី

  (កំពង់ឆ្នាំង)៖ កែម រ៉ាន អាយុ៨១ឆ្នាំ កើតនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ១៩៤៣ នៅភូមិឈើតុំ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ បច្ចុប្បន្ន រ៉ាន រស់នៅភូមិភ្នៀត ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ គ្រួសាររបស់ រ៉ាន មានសមាជិកចំនួនប្រាំបួននាក់ ក្នុងនោះមានឪពុកម្ដាយ និងបងប្អូនរបស់គាត់ចំនួនប្រាំពីរនាក់។ រ៉ាន បាននិយាយថា...

ឆឹង ហៃ៖ ហូបស្លឹកផ្ទីរោលភ្លើង ជំនួសអាហារ

ឆឹង ហៃ អាយុ៥៦ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ហៃ មានបងប្អូនចំនួន៣នាក់។ ឪពុករបស់ហៃបានស្លាប់តាំងពីគាត់នៅក្មេង ហើយម្ដាយរបស់គាត់មានជំងឺបេះដូងជាប្រចាំ។ ពេលរស់នៅជាមួយម្ដាយ ហៃ បានជួយកួកច្របាច់ឲ្យម្ដាយ ដើម្បីសម្រួលខ្លួននៅពេលដែលជំងឺបេះដូងរើឡើងម្ដងៗ។ ក្រោយមក អង្គការបានបញ្ជូន ហៃ ឲ្យទៅរស់នៅក្នុងកងកុមារ និងធ្វើការងារ ប្រមូលអាចម៍គោ និងធ្វើជី ជាមួយកុមារជាច្រើននាក់ផ្សេងទៀតនៅក្នុងភូមិ។ នៅថ្ងៃមួយ ហៃ...

អន អ៊ី៖ សង្ស័យថា ប្រមាត់ដែលព្យួរនៅរោងបាយជារបស់ឪពុក

អន អ៊ី អាយុ៦៥ឆ្នាំ រស់នៅភូមិមហារាជ្យ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ នៅពេលដែលខ្មែរក្រហមទទួលបានជ័យជម្នះ អង្គការបានជម្លៀស គ្រួសារអ៊ី ឲ្យទៅធ្វើការងារ និងរស់នៅក្បែរជើងភ្នំ ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់។ ពេលទៅដល់ខេត្តពោធិ៍សាត អ៊ី ត្រូវអង្គការចាត់តាំង ឲ្យរែកអាចម៍គោ, រែកដី, ធ្វើស្រែ និងជីកប្រឡាយ។ នៅស្រុកបាកាន អ៊ី ខិតខំធ្វើការងារ និងយកចិត្តប្រធានកង...

ពូក ចាន់ណៃ៖ ស្ទើរតែស្លាប់ដោយសារខ្វះខាតអាហារ

ពូក ចាន់ណៃ អាយុ៥៧ឆ្នាំ រស់នៅភូមិមហារាជ្យ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ ចាន់ណៃ មានបងប្អូនចំនួន៤នាក់ ក្នុងនោះមានស្រី២នាក់។ ក្នុងចំណោមបងប្អូន៤នាក់ បងប្រុសរបស់គាត់ម្នាក់ បានស្លាប់នៅក្នុងសម័យ លន់ នល់ ដោយសារតែលិច ម៉ារីន (នាវា) ហើយបងប្រុសម្នាក់ទៀតរបស់គាត់ ស្លាប់ដោយសារការបង្អត់អាហារនៅក្នុងសម័យខ្មែរក្រហម។ ក្រៅពីបងប្រុសទាំងពីរ ចាន់ណៃ បាត់បង់សាច់ញាតិខាងឪពុក ចំនួន១៥នាក់ ក្នុងនោះមាន...

ឪពុកស្លាប់ដោយសារមាន់ព្រៃមួយក្បាល

(ស្ទឹងត្រែង)៖ ជីប សុផល ភេទប្រុស មានអាយុ ៦៨ឆ្នាំ។ សុផល មានស្រុកកំណើតនៅខេត្ត និងបច្ចុប្បន្នរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ សុផល មានឪពុកឈ្មោះ រ៉េន និងម្ដាយឈ្មោះ ធឿន។ សុផល ជាកូនទី៣ ក្នុងចំណោមបងប្អូនប្រាំបីនាក់ ក្នុងនោះស្រីប្រាំមួយនាក់។ នៅទសវត្សរ៍ឆ្នាំ១៩៦០ ឪពុកសុផល ដែលជាទាហានចូលនិវត្តន៍នារបបសង្គមរាស្ត្រនិយមបានស្ម័គ្រចិត្តមករស់នៅភូមិអូរស្វាយ ដើម្បីការពារព្រំដែន។...

ខ្មែរក្រហមរៀបការដោយបង្ខំ

(ស្ទឹងត្រែង)៖ ហេ ឆយ ភេទប្រុស មានអាយុ ៦៩ឆ្នាំ។ ឆយ មានស្រុកកំណើតនៅខេត្តកំពង់ចាម និងបច្ចុប្បន្នរស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ឆយ មានបងប្អូនប្រំាមួយនាក់ ក្នុងនោះស្រីបួននាក់។ នៅឆ្នាំ១៩៦៤ ឪពុករបស់ឆយ បានមករស់នៅភូមិនេះ តាមរយៈគោលនយោបាយរបបសង្គមរាស្ត្រនិយម ដើម្បីការពារព្រំដែន។ នៅពេលនោះ ឪពុករបស់ឆយ ត្រូវបានមេឃុំស្ទឹងត្រង់ ហៅទៅចុះឈ្មោះ និងមកសាងសង់ផ្ទះកាឡុងនៅភូមិអូររុន។...

កុមារលង់ទឹកក្នុងរបបខ្មែរក្រហម

(ស្ទឹងត្រែង)៖ ហៀង គឹមលាង ភេទប្រុស មានអាយុ ៥៤ឆ្នាំ។ គឹមលាង មានស្រុកកំណើតនៅភូមិព្រែកបិ ស្រុកកោះធំ ខេត្តកណ្ដាល និងបច្ចុប្បន្នរស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ គឹមលាង មានឪពុកឈ្មោះ ហៀង ឈុម, ម្ដាយឈ្មោះ អុក មាំង និងមានបងប្អូនបីនាក់ ក្នុងនោះស្រីពីរនាក់។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសគ្រួសារគឹមលាងពីភូមិសំប៉ាន...

ខ្មែរក្រហមរៀបការឲ្យទាំងមិនដឹងខ្លួន

(ស្ទឹងត្រែង)៖ កើតនៅឆ្នាំ១៩៤៩ យាប មិន ភេទប្រុស មានអាយុ ៧៥ឆ្នាំ។ មិន មានស្រុកកំណើតនៅក្រុងស្ទឹងត្រែង និងបច្ចុប្បន្នរស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ឪពុករបស់មិនឈ្មោះ យាប ម៉ាន់, ម្ដាយឈ្មោះ សំណាង ហើយ មិន មានបងប្អូនបីនាក់ ក្នុងនោះស្រីម្នាក់។ នៅទសវត្សរ៍ឆ្នាំ១៩៦០ មិន ឈប់រៀនត្រឹមថ្នាក់ទី៣...

ឪពុកម្ដាយខ្ញុំធ្វើការហួសកម្លាំងនៅរបបខ្មែរក្រហម

(ស្ទឹងត្រែង)៖ កើតឆ្នាំ១៩៧២ ឡុង សាវឿន ភេទស្រី មានអាយុ ៥២ឆ្នាំ។ សាវឿន មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ នៅទសវត្សរ៍ឆ្នាំ១៩៦០ ឪពុកម្ដាយសាវឿន បានផ្លាស់ប្តូរទីលំនៅពីខេត្តព្រៃវែងមករស់នៅភូមិអូរស្វាយ និងប្រកបរបរធ្វើស្រែចម្ការ។ សាវឿន មានឪពុកឈ្មោះ ឡុង ស៊ុន និងម្ដាយឈ្មោះ ឌឹម។ សាវឿន ជាកូនទី៨...

អ៊ុន សម្បត្តិ៖ ប្រជាជនភាគច្រើនស្លាប់ដោយសារតែរកអាហារ

អ៊ុន សម្បត្តិ អាយុ៨៤ឆ្នាំ រស់នៅភូមិមហារាជ្យ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ នៅខែមេសា ឆ្នាំ១៩៧៥ បន្ទាប់ពីទទួលបានជ័យជម្នះ អង្គការខ្មែរក្រហមបានបញ្ជូនគ្រួសារសម្បត្តិ ពីខេត្តតាកែវ ទៅលុតដំខ្លួន នៅវត្តចំប៉ា រួចបន្តទៅភូមិមហារាជ្យ។ គ្រួសាររបស់សម្បត្តិ រស់នៅក្នុងសហករណ៍បានរយៈពេលប្រមាណ៣ខែ ទើបអង្គការជម្លៀសប្រជាជន១៧ មេសា ជាច្រើននាក់ ដែលរួមទាំងគ្រួសាររបស់សម្បត្តិផង តាមរថភ្លើងទៅ ខេត្តពោធិ៍សាត់ និងបាត់ដំបង។ ចំពោះគ្រួសាររបស់សម្បត្តិ...

សោម សារុន៖ ខ្លាចអង្គការធ្វើបាប ប្រសិនបើរាយការណ៍កុហក

សោម សារុន អាយុ៨១ឆ្នាំ រស់នៅភូមិមហារាជ្យ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម សារុន បាត់បង់ប្ដី, កូន៣នាក់, ម្ដាយម្នាក់, បងម្នាក់, ប្អូន២នាក់ និងបងប្អូនផ្សេងទៀត ដែលសរុបទាំងអស់ប្រមាណជាង១២នាក់។ បងប្អូន និងគ្រួសាររបស់សារុន ស្លាប់ដោយសារការអត់ឃ្លាន។ នៅឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមទទួលបានជ័យជម្នះ អង្គការបានជម្លៀសគ្រួសារសារុន ទៅរស់នៅខេត្តបាត់ដំបង។ ក្នុងពេលជម្លៀស សារុន...

សាយ ជា៖ បានគុណបុណ្យចេះឡើងត្នោត

សាយ ជា អាយុ៧៨ឆ្នាំ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ ជា មានបងប្អូនចំនួន៧នាក់ ក្នុងនោះស្លាប់អស់ចំនួន ៤នាក់(ប្រុស៣នាក់ និងស្រីម្នាក់)។ នៅក្នុងសម័យខ្មែរក្រហម ជា មានកូនចំនួន៤នាក់។ គ្រួសាររបស់ ជា មិនបានរស់នៅជួបជុំគ្នានោះទេ ដោយសារកូនៗរបស់គាត់ ត្រូវទៅរស់នៅក្នុងកងចល័ត និងកងយុវជន ហើយប្រពន្ធរបស់គាត់ចូលទៅក្នុងកងជី ឯ ជា ត្រូវអង្កការចាត់តាំងឲ្យឡើងត្នោត...

ក្រូច តេង៖ ខិតខំធ្វើការងារ ដើម្បីទទួលបានការទុកចិត្តពីអង្គការ

ក្រូច តេង អាយុ៨០ឆ្នាំ រស់នៅភូមិមហារាជ្យ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ តេង មានកូនម្នាក់ ហើយប្ដីរបស់គាត់ស្លាប់នៅក្នុងសម័យ លន់ នល់។ នៅឆ្នាំ១៩៧៥ បន្ទាប់ពីរបបខ្មែរក្រហមទទួលបានជ័យជម្នះ អង្គការបានជម្លៀស តេង និងកូនឲ្យទៅរស់នៅត្រពាំងកក់ ព្រោះគាត់មានបងប្អូនច្រើននាក់ ធ្វើការងារនៅក្នុងសម័យ លន់ នល់ ហើយត្រូវជម្លៀសចេញពីភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ​១៩៧៥។ នៅភូមិត្រពាំងកក់​...

បាត់បង់បងប្អូនបីនាក់ក្នុងរបបខ្មែរក្រហម

(ខេត្តព្រៃវែង) ទិត្យ សាន ជាអ្នករស់រានមានជីវិតពីរបប​ខ្មែរក្រហម មានអាយុ៧៧ ឆ្នាំ។ សាន ជាកសិករ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅ ​ភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ​ ខេត្តព្រៃវែង។ សាន មានបងប្អូនចំនួនបួននាក់។ ក្នុងរបបខ្មែរក្រហម បងប្អូនរបស់សានបីនាក់ ត្រូវបានខ្មែរក្រហមនាំទៅសម្លាប់ជាបន្តបន្ទាប់ដោយចោទប្រកាន់ថាជាខ្មាំង។ នៅរបប លន់ នល់ ពេលនោះ សាន រស់នៅភូមិឆ្អឹងពស់...

ការជិះជាន់ប្រជាជនក្នុងរបបខ្មែរក្រហម

(ស្ទឹងត្រែង)៖ សាយ ហួន ភេទប្រុស មានអាយុ ៦១ឆ្នាំ។ ហួន មានភូមិកំណើតនៅភូមិព្រះរំកិល និងមានទីលំនៅបច្ចុប្បន្ននៅភូមិវើនសៀន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ហួន មានបងប្អូនបីនាក់ ក្នុងនោះស្រីពីរនាក់។ នៅឆ្នាំ១៩៦៨ ហួន ចងចាំថា សម្ដេចព្រះ នរោត្តម សីហនុ បានយាងចែកអំណោយនៅភូមិព្រះរំកិល។ នៅឆ្នាំ១៩៧០ ក្រោយពីរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម...

បុរសស្ត្រីត្រូវធ្វើការស្មើគ្នាក្នុងរបបខ្មែរក្រហម

(ស្ទឹងត្រែង)៖ ណយ ផាន់ ភេទស្រី មានអាយុ ៦៨ឆ្នាំ។ ផាន់​ មានស្រុកកំណើត និងសព្វថ្ងៃរស់នៅភូមិកោះឈើទាលតូច ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ផាន់ មានបងប្អូនប្រាំមួយនាក់។ ផាន់ មានកូនប្រាំនាក់ ក្នុងនោះស្រីពីរនាក់។ ផាន់ និយាយថា នៅរបបខ្មែរក្រហម ប្រជាជនដែលរស់នៅលើកោះឈើទាលតូច ត្រូវខ្មែរក្រហមជម្លៀសទៅរស់នៅតាមសហករណ៍ ដោយរស់នៅរួម ធ្វើការរួម និងហូបរួម។...

ខ្មែរក្រហមជម្លៀសគ្រួសារខ្ញុំតាមរថភ្លើង

(ស្ទឹងត្រែង)៖ វ៉ា ចៀន ភេទប្រុស មានអាយុ ៦៧ឆ្នាំ ជាកសិករ។ ចៀន រស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ចៀន មានស្រុកកំណើតនៅខេត្តតាកែវ។ ចៀន មានឪពុកឈ្មោះ វ៉ា ជាអតីតទាហានរបបសង្គមរាស្ត្រនិយម និងម្ដាយឈ្មោះ ញ៉។ ចៀន ជាកូនច្បងក្នុងចំណោមបងប្អូនប្រាំពីរនាក់ ក្នុងនោះស្រីបីនាក់។ នៅទសវត្សរ៍ឆ្នាំ១៩៧០ ចៀន...

មីងឯងជាគ្រួសារបញ្ញើ

(ស្ទឹងត្រែង)៖ ជ័យ គាំ ភេទស្រី មានអាយុ៨៨ឆ្នាំ។ គាំ មានស្រុកកំណើតនៅខេត្តតាកែវ និងបច្ចុប្បន្នរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ គាំ មានបងប្អូនប្រាំបួននាក់ ក្នុងនោះស្រីប្រាំមួយនាក់។ នៅឆ្នាំ១៩៦៦ ប្តីគាំដែលជាទាហាន និងគាំ បានមករស់នៅភូមិអូរស្វាយ តាមការអំពាវនាវរបស់សម្តេចព្រះ នរោត្តម សីហនុ ដើម្បីការពារព្រំដែន។ គាំ មានកូនប្រាំមួយនាក់។ គ្រួសារគាំ...

បងប្អូនខ្ញុំប្រាំមួយនាក់បាត់បង់ជីវិតក្នុងរបបខ្មែរក្រហម

(ស្ទឹងត្រែង)៖ សុខ សាវន់ ភេទស្រី មានអាយុ ៧៨ឆ្នាំ។ សាវន់ មានស្រុកកំណើតខេត្តព្រៃវែង និងមានទីលំនៅបច្ចុប្បន្ននៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។​ សាវន់ មានបងប្អូនប្រាំបីនាក់ ក្នុងនោះស្រីបួននាក់។ នៅទសវត្សរ៍ឆ្នាំ១៩៧០ សាវន់ និងបងបានមករស់នៅភូមិអូរស្វាយ។ នៅពេលមករស់នៅភូមិអូរស្វាយ សាវន់ បានដឹងថាប្រជាជនមកទីនេះដើម្បីការពារទឹកដីពីប្រទេសជិតខាង។ ប្រជាជនដែលមករស់នៅភូមិអូរស្វាយ ទទួលបានផ្ទះកាឡុងមួយខ្នង និងដីស្រែចម្ការសម្រាប់បង្កបង្កើនផលក្នុងមួយគ្រួសារ។ នៅឆ្នាំ១៩៧៥...

ទេព ផាន៖ ស្ទើរតែបាត់បង់ជីវិតជាច្រើនដង

ទេព ផាន អាយុ៧៧ឆ្នាំ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ ផាន ជាស្រ្ដីមេម៉ាយ ត្រូវចិញ្ចឹមកូន៣នាក់តែម្នាក់ឯង។ មុនដំបូង ប្ដីរបស់ផាន ធ្វើការងារនៅក្នុងរោងចក្រស្ករស ប៉ុន្តែនៅពេលដែលប្រទេសជាតិមានសង្គ្រាម គាត់ត្រូវបង្ខំចិត្តធ្វើជាទាហាន។ ក្រោយមក ផាន បានទទួលដំណឹងថា ប្ដីរបស់គាត់ត្រូវបានអ្នកស្គាល់គ្នាបាញ់សម្លាប់។ នៅពេលជម្លៀសចេញពីទីក្រុងភ្នំពេញ ផាន បាននាំកូនទាំង៣នាក់របស់គាត់ ទៅរស់នៅជាមួយម្ដាយនៅភូមិប្រសៀត។ ពេលមកដល់ភូមិ អង្គការបានជំរុញឲ្យ...

អ៊ូច ផាន៖ ពិការភ្នែកក៏ត្រូវធ្វើការងារ

អ៊ូច ផាន អាយុ៧១ឆ្នាំ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅអាយុ៥ឆ្នាំ ផាន បានធ្លាក់ខ្លួនឈឺ រហូតដល់ពិការភ្នែក។ មុនពេលពិការ ផាន មានជំងឺឈឺភ្នែកធម្មតា ប៉ុន្តែដោយសារតែឈឺយូរពេក និងគ្មានការព្យាបាលត្រឹមត្រូវ ទើបធ្វើឲ្យជំងឺភ្នែករបស់គាត់កាន់តែធ្ងន់។ នៅក្នុងសម័យ លន់ នល់ គ្រួសាររបស់ផាន បានជម្លៀសចេញពីភូមិប្រសៀត ទៅរស់នៅតាកែវ ដើម្បីគេចពីសមរភូមិប្រយុទ្ធ និងការទម្លាក់គ្រាប់បែក។...

ខាត់ ថាវ៖ បើត្រលប់ទៅស្រុកកំណើត នឹងត្រូវសម្លាប់ចោល

ខាត់ ថាវ អាយុ៦២ឆ្នាំ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ ថាវ មានស្រុកកំណើតនៅស្រុកត្រាំកក់ ខេត្តតាកែវ។ កាលពីក្មេង ថាវ ចូលរៀនដំបូងនៅសាលាក្រាំងចំបក់ អង្គតាសោម រហូតដល់មានរដ្ឋប្រហារសម្ដេចព្រះ នរោត្តម សីហនុ។ ក្រោយរដ្ឋប្រហារ ថាវ មិនអាចចេញចូលសាលារៀនបានទៀតទេ ហេតុនេះហើយ គាត់បានសម្រេចចិត្តបួសធ្វើជាព្រះសង្ឃវិញ។ អំឡុងពេលបួសជាព្រះសង្ឃ ថាវ បានជួបការលំបាកជាបន្តបន្ទាប់។...

សេក ពៅ៖ មិនបានដឹងថាមានការសម្លាប់មនុស្សក្នុងរបបខ្មែរក្រហម

សេក ពៅ អាយុ៨៧ឆ្នាំ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅឆ្នាំ១៩៧០ គ្រួសារពៅ បានភៀសខ្លួនចេញពីភូមិ ដើម្បីគេចពីការទម្លាក់គ្រាប់បែក និងការប្រយុទ្ធគ្នា។ គ្រួសាររបស់ពៅ បានភៀសខ្លួនជាបន្តបន្ទាប់រហូតដល់ខ្មែរក្រហមទទួលបានជ័យជម្នះឆ្នាំ ១៩៧៥។ នៅឆ្នាំ១៩៧៥ គ្រួសាររបស់ពៅ រស់នៅខេត្តបាត់ដំបង។ នៅខេត្តបាត់ដំបង ពៅ មិនបានដឹងពីការសម្លាប់មនុស្សនោះទេ ព្រោះនៅកន្លែងគាត់រស់នៅ ប្រជាជនទទួលបានអាហារហូបចុក ហើយការធ្វើការងារមិនលើសកម្លាំង។ ជារៀងរាល់ថ្ងៃ...

ង៉ែត ប៉ៃ៖ អង្គការរើសអើង ប្រជាជនថ្មី

ង៉ែត ប៉ៃ អាយុ៧៥ឆ្នាំ រស់នៅភូមិមហារាជ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ ប៉ៃ រៀបការតាំងពីសម័យសម្ដេច សីហនុ ប៉ុន្តែគាត់មិនមានកូននោះទេ។ នៅក្នុងសម័យខ្មែរក្រហម អង្គការបានជម្លៀសគ្រួសាររបស់ ប៉ៃ ទៅដល់ វាលវង់ ខេត្តពោធិ៍សាត់ ជិតភ្នំរការ និងភ្នំរាមរៃ ជាប់ខេត្តបាត់ដំបង ជាមួយប្រជាជនថ្មីផ្សេងទៀត។ ប៉ៃ ធ្វើការងារនៅវាលវង់មួយឆ្នាំ ទើបអង្គការបញ្ជូនគាត់ឲ្យមកដូនអី ក្ដីខ្វាវ...

មុំ សារិន៖ ស្ទើរតែបាត់បង់ជីវិតដោយសារលួចអាហារហូប

មុំ សារិន អាយុ៥៧ឆ្នាំ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅឆ្នាំ១៩៧៥ គ្រួសារសារិន បានជម្លៀសចេញពីទីរួមខេត្តតាកែវ ទៅរស់នៅភូមិប្រសៀត។ ពេលចូលដល់ភូមិ ប្រធានសហករណ៍បានហៅប្រជាជនទៅសួរប្រវត្តិរូប។ មុនពេលសាកសួរ កម្មាភិបាលខ្មែរក្រហមបានឃោសនាប្រាប់ប្រជាជនទាំងអស់ឲ្យនិយាយការពិតជាមួយអង្គការ អ្នកមានតួនាទីពីមុន ត្រូវនិយាយតាមត្រង់ នឹងបញ្ជូនឲ្យទៅធ្វើការងារនៅកន្លែងដើមវិញ។ ពេលសួរចម្លើយរួច  សារិន បានឃើញអង្គការបចាប់ចងមនុស្សជាច្រើននាក់ រួចបញ្ជូនចេញទៅបាត់ដំណឹងសូន្យសុង។ ក្នុងចំណោមអ្នកដែលអង្គការយកចេញទៅ មានពូម្នាក់ដែលសារិនធ្លាប់ស្គាល់ ដែលជាអ្នកបើករម៉ក...

ហែម សាន៖ អង្គការភ្នែកម្នាស់ រើសកម្ទេចដំឡូងហូប៣ម៉ាត់ក៏ត្រូវបានដាក់ទោស

ហែម សាន អាយុ៦៥ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ សាន មានស្រុកកំណើតនៅភូមិត្រពាំងអន្លង់ និងជាកូនកំព្រាម្នាក់ ក្នុងចំណោមបងប្អូន៥នាក់។ នៅក្នុងសម័យខ្មែរក្រហម បងប្អូនរបស់សាន ត្រូវធ្វើការងារនៅកន្លែងផ្សេងៗពីគ្នា និងមិនដែលបានជួបគ្នានោះទេ។ បងរបស់សាន ធ្វើការងារក្នុងកងយុវជន, សាន ធ្វើការងារក្នុងកងកុមារឈានមុខ និងប្អូនៗរបស់គាត់​ ធ្វើការងារក្នុងកងកុមារ។ ជាញឹកញាប់ កងកុមារឈានមុខ ត្រូវបានជម្លៀសចេញទៅធ្វើការងារនៅឆ្ងាយៗពីសហករណ៍ និងផ្លាស់ប្ដូរទីកន្លែងធ្វើការងារជាបន្តបន្ទាប់។...

ខ្មែរក្រហមបំបែកបំបាក់គ្រួសារខ្ញុំ

(ស្ទឹងត្រែង)៖ កើតនៅឆ្នាំ១៩៥៦ ឱម សៀន ភេទប្រុស មានអាយុ ៦៨ឆ្នាំ។ សៀន មានស្រុកកំណើតនៅខេត្តកំពង់ធំ និងបច្ចុប្បន្នរស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។​ សៀន មានឪពុកឈ្មោះ ឱម ឆៅ និងម្ដាយឈ្មោះ ឱម ឆៅ (ឪពុកម្ដាយសៀន គឺជាបងប្អូនជីដូនមួយនឹងគ្នា)។ សៀន មានបងប្អូនបួននាក់ ក្នុងនោះស្រីពីរនាក់។...

ឪពុកដែលជាទាហានត្រូវខ្មែរក្រហមសម្លាប់

(ស្ទឹងត្រែង)៖ កើតឆ្នាំ១៩៦៨ យ៉ាន់ សុខេន ភេទស្រី មានអាយុ ៥៦ឆ្នាំ។ សុខេន មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ សុខេន មានបងប្អូនប្រាំមួយនាក់ ក្នុងនោះស្រីបីនាក់។ នៅទសវត្សរ៍ឆ្នាំ១៩៦០ គ្រួសារសុខេន បានមករស់នៅ និងធ្វើស្រែចម្ការនៅភូមិអូររុន ក្រោមគោលនយោបាយការពារព្រំដែនរបស់សម្តេចព្រះ នរោត្តម សីហនុ។ នៅឆ្នាំ១៩៧០ រដ្ឋប្រហារបានកើតមានឡើងនៅទីក្រុងភ្នំពេញ...

ខ្មែរក្រហមបោះឪពុកមាខ្ញុំចូលទឹកទន្លេ

(ស្ទឹងត្រែង)៖ ជា សុខណា ភេទស្រី មានអាយុ ៦១ឆ្នាំ និងជាកសិករ។ សុខណា មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ សុខណា មានឪពុកឈ្មោះ ជា និងម្ដាយឈ្មោះ បេស។ សុខណា មានបងប្អូនដប់នាក់ ក្នុងនោះស្រីប្រាំនាក់។ នៅឆ្នាំ១៩៦៣ ក្នុងរបបសង្គមរាស្ត្រនិយម ឪពុកម្ដាយសុខណា បានមករស់នៅ...

ខ្មែរក្រហមគំរាមកំហែងប្រជាជន

(ស្ទឹងត្រែង)៖ បិន ពិន ភេទប្រុស មានអាយុ ៦០ឆ្នាំ ជាកសិករ រស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ពិន មានឪពុកឈ្មោះ ផាត់ បិន និងម្ដាយឈ្មោះ ហឿន។ ពិន មានបងប្អូនប្រាំមួយនាក់ ក្នុងនោះស្រីបីនាក់។ នៅទសវត្សរ៍ឆ្នាំ១៩៦០ គ្រួសាររបស់ពិន បានមករស់នៅភូមិកោះឈើទាលតូច។ ពិន និយាយថា...

ខ្មែរក្រហមសម្លាប់អ្នកដែលខ្ជិល

(ស្ទឹងត្រែង)៖ ជា តាំង ភេទស្រី មានអាយុ ៧៩ឆ្នាំ។ តាំង មានស្រុកកំណើតនៅខេត្តតាកែវ និងបច្ចុប្បន្ន រស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ តាំង មានបងប្អូនបួននាក់ ស្រីបីនាក់។ តាំង មានប្តីឈ្មោះ ញ៉។ នៅទសវត្សរ៍ឆ្នាំ១៩៦០ ឪពុកម្ដាយរបស់តាំង បានមករស់នៅភូមិអូរស្វាយ ក្រោមគោលនយោបាយរបស់សម្ដេចព្រះ នរោត្ដម សីហនុ។...

ហៅទៅភ្ជួរស្រែ ប៉ុន្តែត្រូវយកទៅសម្លាប់

(ត្បូងឃ្មុំ)៖ សេង ស៊ីចន អាយុ៧០ឆ្នាំ មានទីកន្លែងកំណើត។ បច្ចុប្បន្ន ស៊ីចន រស់នៅភូមិវាល ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ នៅក្នុងរបបខ្មែរក្រហម ស៊ីចន ត្រូវបានអង្គការជម្លៀសឲ្យទៅរស់នៅជាមួយនឹងជនជាតិដើមភាគតិចកួយ នៅខេត្តកំពង់ធំ។ ដំបូងឡើយ ស៊ីចន ជួបផលលំបាកក្នុងការទំនាក់ទំនងជាមួយនឹងប្រជាជនរស់នៅតំបន់នោះណាស់ ព្រោះអ្នកភូមិភាគច្រើន គឺជាជនជាតិដើមភាគតិច ហើយទាំងភាសា និងការរស់នៅ មានភាពខុសគ្នា។ ប៉ុន្តែយូរៗទៅ គាត់ក៏ស៊ាំនឹងបរិបទនោះ។...

កូនចំនួនពីរនាក់បានស្លាប់

(ត្បូងឃ្មុំ)៖ កូនរបស់ សាយ៉ូន ចំនួនពីរនាក់ បានស្លាប់នៅក្នុងរបបខ្មែរក្រហម។ កូនម្នាក់ស្លាប់ដោយសារក្រឡាប់រទេះ និងម្នាក់ទៀតស្លាប់ដោយសារតែផ្ទុះគ្រាប់។ ម៉ៅ សាយ៉ូន មានអាយុ៧៩ឆ្នាំ កើតនៅថ្ងៃទី៨ ខែមេសា ឆ្នាំ១៩៤២ នៅខេត្តស្វាយរៀង។ បច្ចុប្បន្ន គាត់រស់នៅភូមិវាល ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ នៅឆ្នាំ១៩៦៩ ប្ដីរបស់ សាយ៉ូន បានលាលែងពីតំណែងជាទាហានរបស់ លន់ នល់...

រៀបការរួច ត្រូវរស់នៅចុះសម្រុងគ្នា

(ត្បូងឃ្មុំ)៖ កែប មុត អាយុ៧០ឆ្នាំ មានទីកន្លែងកំណើតនៅភូមិទួលពោធិ៍ ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។ បច្ចុប្បន្ន មុត រស់នៅភូមិវាល ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ នៅឆ្នាំ១៩៧០ តំបន់របស់គាត់មានការទម្លាក់គ្រាប់បែក។ អ្នកភូមិមួយចំនួន បាននាំសមាជិកគ្រួសាររត់គេចពីការទម្លាក់គ្រាប់បែកនោះ ដោយចេញទៅរស់នៅតំបន់ផ្សេង។ អ្នកភូមិមួយចំនួនទៀត បានបន្តរស់នៅក្នុងភូមិដដែល ដោយគ្រាន់តែនៅតាមផ្ទះនីមួយៗមានលេណដ្ឋាន(ត្រង់សេ) សម្រាប់លាក់ខ្លួននៅពេលដែលមានការទម្លាក់គ្រាប់បែក។ មានពេលមួយ...

ខ្ញុំត្រូវអង្គការកសាងចំនួនពីរដង

(ត្បូងឃ្មុំ)៖ “ខ្ញុំធ្លាប់ត្រូវអង្គការ ហៅទៅកសាង ដោយសារតែខ្ញុំតវ៉ាជាមួយអង្គការ រឿងឃ្វាលសត្វក្របី ចំនួនបីក្បាល” កៃ ស៊ីណាបានលើកឡើង។ កៃ ស៊ីណា មានអាយុ៦២ឆ្នាំ រស់នៅភូមិក្រែកត្បូង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ នៅឆ្នាំ១៩៧៥ ស៊ីណា មានអាយុ១៣ឆ្នាំ។ ការងារដំបូងដែលខ្មែរក្រហមចាត់តាំងឲ្យគាត់ធ្វើគឺ មើលថែកុមារតូចៗដែលឪពុកម្ដាយយកទៅដាក់នៅមណ្ឌល។ ស៊ីណា បានប្រកែកជាមួយនឹងអង្គការ មិនព្រមមើលកុមារព្រោះតែគាត់មិនចេះពីរបៀបនៃការថែទាំកុមារតូចៗទាំងនោះ។ គាត់ក៏ត្រូវអង្គការនាំខ្លួនទៅកសាងលើកទីមួយ ដោយសារតែបញ្ហានេះ។...

សម្លាប់មនុស្សទម្លាក់ចូលអណ្ដូង

(ត្បូងឃ្មុំ)៖ ហ៊ុន សាវ៉ាត អាយុ៦៤ឆ្នាំ កើតនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៦០។ សាវ៉ាត មានទីកន្លែងកំណើត និងបច្ចុប្បន្នរស់នៅភូមិវាល ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ភាពឈឺចាប់ដែល សាវ៉ាត ចងចាំមិនអាចបំភ្លេចពីរបបខ្មែរក្រហម គឺការធ្វើការងារហួសពីកម្លាំង, សម្រាកមិនគ្រប់គ្រាន់ និងខ្វះខាតអាហារហូបចុក។ នៅឆ្នាំ១៩៧៥ សាវ៉ាត រស់នៅ និងធ្វើការងារនៅភូមិជីមាន់ (គាត់មិនបានបញ្ជាក់ថានៅខាងណា ព្រោះបច្ចុប្បន្ននេះភូមិជីមាន់គឺមានចំនួនបួន...

សម្ល និងបាយមួយកូនឆ្នាំង ហូបគ្នាបួននាក់

(ខេត្តព្រៃវែង) អ៊ុយ អៀត មានអាយុ៧១ឆ្នាំ និងមានស្រុកកំណើតនៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ឪពុករបស់អៀត  ឈ្មោះ អ៊ុយ ប៉ាត់ និងម្ដាយឈ្មោះ នូ ស៊ុន។ អៀត បានរៀបការជាមួយប្ដីឈ្មោះប៊ុត ឈឿន និងមានកូនប្រុស-ស្រីចំនួនប្រាំនាក់។ សព្វថ្ងៃ អៀត រស់នៅភូមិពាយនាយជាមួយប្តី និងចៅម្នាក់អាយុ​ដប់ឆ្នាំ។ អៀត បានរៀបរាប់រឿងរ៉ាវដែលគាត់បានឆ្លងកាត់ក្នុងរបបខ្មែរក្រហមថា...

ទូច ស៊ុក កងចល័តធ្វើស្រែ

(ខេត្តព្រៃវែង) ​ទូច ស៊ុក អាយុ៧៥ឆ្នាំ, មានបងប្អូនប្រុស-ស្រី ចំនួនប្រាំមួយនាក់​​។ ស៊ុក មានឪពុកឈ្មោះ ទូច និងម្ដាយឈ្មោះ សុន។​ ស៊ុក មានស្វាមីឈ្មោះ ជួប និងមានកូនប្រុស-ស្រី ចំនួនប្រាំបីនាក់ (ស្លាប់ម្នាក់)។ ​ស៊ុក មានស្រុកកំណើតនៅភូមិព្រំខ្សាច់ ឃុំល្វា ស្រុកព្រះស្ដេច​ ខេត្តព្រៃវែង។ បន្ទាប់ពីរៀបការក្នុងរបបសង្គមរាស្រ្តនិយម ស៊ុក បានផ្លាស់ប្តូរទីលំនៅមកភូមិពាយនាយ...

ចឹក អ៊ីម អតីតកងចល័ត

(ខេត្តព្រៃវែង) ចឹក អ៊ីម មានអាយុ៨២ឆ្នាំ និងមានស្រុកកំណើតនៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ អ៊ីម សព្វថ្ងៃបានផ្លាស់ប្តូរទីលំនៅមកភូមិក្ដីស្កៀ ឃុំជៃកំពក ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ឪពុករបស់អ៊ីម ​ឈ្មោះ ចឹក និងម្ដាយឈ្មោះ អឹន។​ អ៊ីម ជាកូនទីប្រាំបីក្នុងគ្រួសារដែលមានបង-ប្អូន​ចំនួន១១នាក់។ អ៊ីម រៀបការក្នុងរបបសង្គមរាស្រ្ត​និយម និងមានកូនប្រុស-ស្រីចំនួនប្រាំបីនាក់។ កាលពីកុមារភាព អ៊ីម...

ស្រ្តីសម្រាលកូនក្នុងរបបខ្មែរក្រហម

(ខេត្តព្រៃវែង) ៖ មូល កូ អាយុ ៨១ឆ្នាំ មានស្រុកកំណើតនៅភូមិក្ដីស្គា ឃុំជៃកំពក ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ កូ មានឪពុកឈ្មោះ មូល, ម្ដាយឈ្មោះ ធន់ និងមានបងប្អូនចំនួនប្រាំពីរនាក់​ ហើយគាត់ជាកូនទីប្រាំមួយ។ ប្ដីរបស់កូ ឈ្មោះ ភួង និងមានកូនចំនួនប្រាំមួយនាក់ ក្នុងនោះស្រីប្រាំនាក់។ កាលពីកុមារភាព កូ រៀនបានត្រឹមថ្នាក់ទី២...

កងចល័តលើកទំនប់ព្រៃក្តួច

(ខេត្តព្រៃវែង) ទុយ កាន អាយុ ៧០ឆ្នាំ មានស្រុកកំណើតនៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ កាន មានឪពុក ឈ្មោះ ទុយ ឌុច, ម្ដាយឈ្មោះ វ៉ា អ៊ិត និងមានបងប្អូនចំនួនប្រាំមួយនាក់ ក្នុងនោះស្រីបីនាក់។ សព្វថ្ងៃ កាន រស់នៅជាមួយប្ដី ឈ្មោះ ម៉ប់ ឆុន...

វ៉ន ហ៊ួយ៖ ស្ទើរតែស្លាប់ដោយសារតែលួចក្ដួចពុលមកហូប

វ៉ន ហ៊ួយ អាយុ៥៥ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ហ៊ួយ មានឪពុកឈ្មោះ ចាន់ វ៉ន, ម្ដាយឈ្មោះ វុធ ព្រី និងមានបងប្អូនចំនួន៧នាក់។ បងប្អូនរបស់ហ៊ួយ ស្លាប់នៅក្នុងសម័យ លន់ នល់ ២នាក់​ និងនៅក្នុងសម័យខ្មែរក្រហម២នាក់។ ហ៊ួយ រៀបការជាមួយឈ្មោះ ញែម សុខឿន...

សួន រី៖ ចូលធ្វើជាទាហានចាប់តាំងពីឆ្នាំ១៩៧២ ដល់ឆ្នាំ១៩៨៧

សួន រី អាយុ៦៨ឆ្នាំ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ បន្ទាប់ពី លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ នៅក្នុងភូមិប្រសៀត ចាប់ផ្ដើមមានសង្គ្រាមទម្លាក់គ្រាប់បែក។ នៅឆ្នាំ១៩៧២ រី សម្រេចចិត្តចូលធ្វើទ័ពបដិវត្តន៍ តាមការឃោសនារបស់សម្ដេចព្រះ នរោត្តម សីហនុ រហូតដល់ទទួលបានជម្នះ ឆ្នាំ១៩៧៥។ បន្ទាប់ពីទទួលបានជ័យជម្នះ អង្គការចាប់ផ្ដើមស៊ើបប្រវត្តិរូបរបស់ទាហាន...

ស្រយ លីម៖ អង្គការប្រើឲ្យអូសសាកសពយកទៅកប់

ស្រយ លីម អាយុ៦១ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ លីម មានឪពុកឈ្មោះ សេប ស្រយ, ម្ដាយឈ្មោះ ឆាង ហេង និងមានបងប្អូនចំនួន៨នាក់ (ស្រី៤នាក់) ក្នុងនោះមាន២នាក់បានស្លាប់ក្នុងសម័យខ្មែរក្រហម។ ប្រពន្ធរបស់លីមឈ្មោះ ​សុង គឹមសាន្ត ហៅលីម មានកូនចំនួន៤នាក់។ លីម ចូលរៀនដំបូងនៅសម័យសង្គមរាស្រ្តនិយម នៅសាលាបឋមចំបក។...

ស្រី ឈៀង៖ មួយគ្រួសារនៅរស់តែម្នាក់ឯង

ស្រី ឈៀង អាយុ៨០ឆ្នាំ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ កាលពីសង្គមចាស់ គ្រួសាររបស់ឈៀង មានជីវភាពល្អប្រសើរ ព្រោះឪពុករបស់គាត់ជាអ្នកកាត់ក្ដីនៅខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ឈៀង មានបងប្អូនចំនួន៩នាក់ ក្នុងនោះមានតែឈៀងម្នាក់គត់ដែលនៅរស់រានជីវិត។ ឪពុកម្ដាយ និងបងប្អូនរបស់ឈៀង ស្លាប់ដោយសារតែអត់អាហារ, មានជំងឺហើយគ្មានថ្នាំព្យាបាល និងកម្មាភិបាលខ្មែរក្រហមយកទៅសម្លាប់។ នៅឆ្នាំ១៩៧២ ឈៀង បានចូលធ្វើជាយុវជនស្ម័គ្រចិត្តបដិវត្តន៍ សហការជាមួយវៀតណាម ប្រយុទ្ធជាមួយទាហាន...

សូ វ៉ាត៖ នៅតែឆ្ងង់ថា ហេតុអ្វីបានជាខ្មែរក្រហមដឹកនាំឲ្យខ្មែរសម្លាប់ខ្មែរ

សូ វ៉ាត ហៅវង់ អាយុ៥៦ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ វ៉ាត មានឪពុកឈ្មោះ សូ វ៉ាន និងម្ដាយ ចាន់ ពូ ហើយមានបងប្អូនចំនួន៣នាក់ ក្នុងនោះមានម្នាក់ស្លាប់នៅក្នុងសម័យខ្មែរក្រហម។ ប្រពន្ធរបស់វ៉ាតឈ្មោះ ភោគ សុខន និងមានកូនចំនួន៤នាក់។ វ៉ាត ចូលរៀនដំបូងក្នុងឆ្នាំ១៩៦៩ នៅសាលាបឋមសិក្សាចំបក់។ វ៉ាត...

រួស បុប្ផា៖ អង្គការពិន័យឲ្យអត់អាហារ និងឈរហាលថ្ងៃ

រួស បុប្ផា អាយុ៥៥ឆ្នាំ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម អង្គការបានបញ្ជូន បុប្ផា ឲ្យចូលទៅក្នុងកងកុមារ ធ្វើការងារនៅជិតវត្តអង្គធ្លក, វត្តឈើទាល និងនៅព្រៃលើ។ នៅក្នុងកងកុមារ ក្មេងៗមិនត្រូវបានអនុញ្ញាតឲ្យទៅលេងម្ដាយ-ឪពុកនោះទេ ហើយប្រសិនបើអង្គការចាប់បានថាកុមារណាលួចទៅលេងផ្ទះ កុមារនោះត្រូវទទួលពិន័យ។ ជាក់ស្ដែង បុប្ផា គឺជាក្មេងស្រីម្នាក់ដែលអង្គការដាក់ពិន័យដោយបង្អត់អាហារ និងឲ្យឈរហាលថ្ងៃ នៅពេលដែលគាត់លួចទៅផ្ទះ។ ក្រៅពីនេះ បុប្ផា...

លួស ម៉ៅ៖ នៅតែនឹកឃើញប្អូនដែលបាត់ដំណឹង

លួស ម៉ៅ អាយុ៧៣ឆ្នាំ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ម៉ៅ មានកូន៣នាក់(ស្រី២នាក់) ក្នុងនោះកូនរបស់គាត់២នាក់ បានស្លាប់ដោយសារខ្វះខាតអាហារហូប និងកើតជំងឺកញ្ជ្រិល។ បន្ទាប់ពីខ្មែរក្រហមដួលរលំ ម៉ៅ នៅសល់កូនស្រីតែម្នាក់ប៉ុណ្ណោះ ប៉ុន្តែបន្ទាប់ពីគាត់រៀបការម្ដងទៀត ម៉ៅ ទទួលបានកូន៣នាក់បន្ថែមទៀត។ នៅពេលអ្នកស្ម័គ្រចិត្តទៅសម្ភាស ម៉ៅ មិនមានជំងឺប្រចាំការនោះទេ ប៉ុន្តែគាត់ខ្វះខាតអាហារហូបចុក ព្រោះជីវភាពគ្រួសាររបស់គាត់ក្រីក្រ។ ខាងក្រោមនេះគឺជារឿងរ៉ាវដែល...

ចាន់ សៀង៖ ខំតស៊ូនៅសមរភូមិ ប៉ុន្តែអង្គការយកបងប្អូនទៅសម្លាប់ចោលអស់

ចាន់ សៀង អាយុ៦៣ឆ្នាំ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ កាលពីអាយុ១៤ឆ្នាំ សៀង បានស្ម័គ្រចិត្តចូលធ្វើជាទ័ពតាមការរៀបចំរបស់ប្រធានភូមិ។ នៅសមរភូមិ សៀង ត្រូវដើរយាមទាំងយប់ទាំងថ្ងៃនៅតាមព្រំដែន ហើយពេលខ្លះត្រូវស្ពាយសម្ភារធ្ងន់ៗដូចជា កាំភ្លើង, គ្រាប់កាំភ្លើង គ្រាប់បែក  និងស្បៀង។ សៀង ចូលធ្វើជាយោធា និងប្រយុទ្ធជាមួយទាហាន លន់ នល់ រហូតដល់ឆ្នាំ១៩៧៥។ បន្ទាប់ពីទទួលបានជ័យជម្នះ...

អោក ខេង៖ ឆ្អឹងមួយគំនរលិចក្បាល

អោក ខេង អាយុ៦៥ឆ្នាំ រស់នៅភូមិត្បាច ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ។ នៅឆ្នាំ១៩៧៣ ប្រធានភូមិត្បាច បានចោទប្រកាន់លោកតារបស់ខេង ថាជាកម្លាំងទី៣ ជាគិញ និងចាប់គាត់យកទៅសម្លាប់នៅក្នុងវត្តស្រះក្រាំងបន្ទាយ ។ អំឡុងពេលនោះ លោកតារបស់ខេង ធ្វើការងាជាមេ ៥០ខ្នង។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានរៀបចំឲ្យប្រជាជនធ្វើស្រែប្រវាស់ដៃ ហើយបន្ទាប់មក ធ្វើស្រែរួមគ្នា និងហូបអាហារួមគ្នា។ ខេង បានឲ្យដឹងថា...

យិន សៀន៖ ឈឺហើយមិនទៅធ្វើការគឺមិនទទួលបានរបបអាហារ

យិន សៀន អាយុ៥៧ឆ្នាំ រស់នៅភូមិតាខូយ ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ។ នៅឆ្នាំ១៩៧៥ សៀន មានអាយុ១៣ឆ្នាំ។ អង្គការបានចាត់តាំង សៀន ឲ្យចូលធ្វើការងារនៅក្នុងកងចល័តនារី ឆ្ងាយពីសហករណ៍។ ការងាររបស់ សៀន មានដូចជា៖ រែកដី, ជីកព្រែក, ដើររើសអាចម៍គោ, រែកជីលាមកចាក់ស្រែ, ស្ទូង និងកាត់ស្មៅ។ ទីកន្លែងដែល សៀន...

ឃុន ស្រីមុំ៖ នៅតែឈឺចាប់ចំពោះរបបខ្មែរក្រហម

ឃុន ស្រីមុំ អាយុ៥៦ឆ្នាំ រស់នៅភូមិគុស ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។ មុំ មានបងប្អូនចំនួន២នាក់ ដោយគាត់ជាកូនស្រីពៅ។ មុនរបបខ្មែរក្រហម គ្រួសាររបស់មុំ មានជីវភាពធូរធារ។ ម្ដាយរបស់គាត់ប្រកបរបបចងការប្រាក់ និងប្រវាស់គោ-ក្របី។ នៅឆ្នាំ១៩៧៥ មុំ មានអាយុ១០ឆ្នាំ។ អង្គការបានជម្លៀសម្ដាយ-ឪពុករបស់មុំ ឲ្យទៅរស់នៅភូមិឫស្សីស្រុក។ មូលហេតុនៃការជម្លៀស គឺដោយសារតែគ្រួសាររបស់ មុំ មានជីវភាពធូរធារ ហើយអង្គការចង់លុបបំបាត់របបអ្នកមាន។...

ង៉ែត អឿន៖ ជាអតីតយោធាខ្មែរក្រហម

ង៉ែត អឿន ហៅ គង់ សំអឿន អាយុ៦៩ឆ្នាំ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ អឿន មានបងប្អូន២នាក់។  នៅក្នុងសម័យ លន់ នល់ យុវជននៅក្នុងភូមិមួយចំនួនបានចូលរួមបដិវត្តន៍ ប៉ុន្តែ អឿន បានស្ម័គ្រចិត្តចូលទៅធ្វើជាទាហាន ដើម្បីទទួលបានប្រាក់មួយចំនួន។ អឿន ធ្វើជាទាហានដំបូង ប្រចាំការនៅស្រុកបាទី។ អឿន ធ្វើការនៅបាទីបានរយៈពេល៦ខែ...

ស កាន៖ បានរស់ដោយសារប្ដីលួចស្រូវ ឬអង្ករមកឲ្យបន្ថែម

ស កាន អាយុ៨១ឆ្នាំ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម គ្រួសាររបស់កាន មិនបានរស់នៅជួបជុំគ្នាទេ ដោយសារប្ដីរបស់គាត់ត្រូវបានអង្គការចាត់តាំងឲ្យទៅធ្វើការងារនៅក្នុងកងភ្ជួរស្រែ ហើយកូនៗរបស់គាត់ដែលមានអាយុចាប់ពី៦ឆ្នាំឡើងទៅ ត្រូវទៅរស់នៅ និងធ្វើការងារនៅក្នុងកងកុមារ។ កាន និងកូនតូច ស្នាក់នៅក្នុងខ្ទមមួយ នៅកន្លែងព្រៃកប់ខ្មោចកាលពីមុន និងធ្វើការងារនៅក្នុងសហករណ៍។ នៅក្នុងសម័យខ្មែរក្រហម កាន សម្រាលកូនទី៥របស់គាត់។ កាន បានឲ្យដឹងថា អ្នកដែលមានផ្ទៃពោះ...

ការងារគឺបែងចែកតាមអង្គភាពចាត់តាំង

(កំពង់ស្ពឺ)៖ យ៉ែម សុខ មានអាយុ៦៦ឆ្នាំ រស់នៅភូមិច្រនាងថ្មី ឃុំពោធិ៍អង្រ្គង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ សុខ មានប្រពន្ធឈ្មោះ ឌី យ៉េត និងមានកូនចំនួនប្រាំបីនាក់ (ស្រីបួននាក់)។ សុខ បានចែករំលែករឿងរ៉ាវដែលគាត់ធ្លាប់បានឆ្លងកាត់របបខ្មែរក្រហម ប្រាប់ទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជាថា របបខ្មែរក្រហមគឺជារបបមួយដែលផ្ដាច់ការ។ ហេតុការណ៍ដែលកើតមានឡើងលើរូបគាត់ ធ្វើឲ្យគាត់មិនអាចបំភ្លេចបាន នៅតែដក់ជាប់នៅក្នុងអារម្មណ៍របស់គាត់ជានិច្ច។ នៅពេលដែលខ្មែរក្រហមឡើងកាន់អំណាចគ្រប់គ្រងលើខេត្តកំពង់ស្ពឺ សុខ មានអាយុប្រហែលជាង១០ឆ្នាំ។ អង្គការ...

ពីរខែទើបចេះស្ទូង

(ក្រចេះ)៖ សេង គា អាយុ៦៣ឆ្នាំ មានទីលំនៅ នៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ បច្ចុប្បន្នគាត់ជាស្រ្តីមេម៉ាយ និងមានកូនស្រីចំនួនពីរនាក់។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមគ្រប់គ្រងអំណាចលើទូទាំងប្រទេសកម្ពុជា។ នៅពេលនោះ ខ្មែរក្រហមបានជម្លៀសគាត់ និងគ្រួសារពីភ្នំពេញ ទៅខេត្តក្រចេះ។  គា ដឹងព័ត៌មានខ្លះៗអំពីភូមិសំបុកនៅមុនឆ្នាំ១៩៧៥ តាមរយៈការរៀបរាប់របស់អ្នកភូមិដែលគាត់ស្គាល់។ នៅភូមិនេះ ខ្មែរក្រហមបានចូលមកគ្រប់គ្រងតាំងពីឆ្នាំ១៩៧៣មកម្ល៉េះ។ គ្រួសាររបស់ គា និងប្រជាជនដទៃទៀត...

អង្ករមួយកំប៉ុងបបរហូបគ្នាប្រាំនាក់

(កំពង់ធំ)៖ សេង ប៊ុននី អាយុ៦៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិដូង ឃុំដូង ស្រុកប្រាសាទបល័ង្គ ខេត្តកំពង់់ធំ។ ជំងឺប្រចាំកាយរបស់គាត់គឺ លើសសម្ពាធឈាម និងជំងឺបេះដូង ឆាប់ភ័យតក់ស្លុត។ មុនពេលដែលរបបខ្មែរក្រហមចូលកាន់កាប់អំណាចទូទាំងប្រទេសកម្ពុជា នៅជិតភូមិកំណើតរបស់ ប៊ុននី មានការទម្លាក់គ្រាប់បែក។ ការទម្លាក់គ្រាប់បែកនោះមិនប៉ះពាល់ដល់តំបន់រស់នៅរបស់ប្រជាជនឡើយ គឺទម្លាក់ទៅលើតំបន់ដែលកងទ័ពវៀតកុងបោះទ័ពប៉ុណ្ណោះ។ ថ្វីត្បិតតែមិនប៉ះពាល់ផ្ទះសំបែងរបស់ប្រជាជនក៏ពិតមែន ប្រជាជននៅតែមានការភ័យខ្លាច។ នៅពេលនោះ នៅតាមផ្ទះរបស់ប្រជាជន តែងតែមានលេណដ្ឋាន(ត្រង់សេ)មួយនៅក្បែរជានិច្ច ដើម្បីគេចពីគ្រាប់បែក។ ឈានចូលដល់របបខ្មែរក្រហម...

ឈឺឧបាយកល

(កំពង់ស្ពឺ)៖ សំ ទី មានអាយុ៦១ឆ្នាំ រស់នៅភូមិច្រនាងថ្មី ឃុំពោធិ៍អង្រ្គង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ទី កំព្រាម្ដាយតាំងពីគាត់មានអាយុ៥ឆ្នាំ ហើយគាត់រស់នៅជាមួយឪពុក និងបងប្អូនចំនួន៤នាក់ទៀត។ ឪពុករបស់ ទី មានឈ្មោះ ប៉ែន មានមុខរបរជាកសិករ។ ទី សម្រេចចិត្តមិនរៀបការ និងរស់នៅជាមួយនឹងប្អូនស្រីរបស់គាត់។ នៅក្នុងរបបខ្មែរក្រហម ទី ត្រូវរស់នៅកងដាច់ដោយឡែកពីបងប្អូនរបស់គាត់។ គិតត្រឹមឆ្នាំ១៩៧៥ ទី...

របបអាហារ អង្គការជាអ្នកបែងចែក

(ក្រចេះ)៖ នួន គីម មានអាយុ៨៧ឆ្នាំ រស់នៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ ដោយសារតែបច្ចុប្បន្ននេះគាត់មានអាយុច្រើន គាត់មានជំងឺប្រចាំកាយ ដោយមួយថ្ងៃឈឺមួយថ្ងៃជាទៅតាមអាយុរបស់គាត់។ គាត់មានជំងឺស្ពឹកដៃជើងតាំងពីរបបខ្មែរក្រហមមកម្ល៉េះ។ នៅក្នុងរបបខ្មែរក្រហម គីម ជាប្រជាជនមូលដ្ឋាន ត្រូវបានអង្គការចាត់តាំងឲ្យទៅធ្វើការងារនៅភូមិអូរស្វាយ ហើយការងារដែលគាត់ធ្វើនៅពេលនោះគឺ ធ្វើស្រែ ដក-ស្ទូង និងក្រោយមកចូលធ្វើនៅផ្នែកស្រូវ-អង្ករ។ នៅក្នុងរបបនោះ ប្រជាជនស្ទើរតែគ្រប់រូប ទទួលរងផលលំបាកពីការងារ មានន័យថាប្រជាជនទាំងអស់ត្រូវមានតួនាទីធ្វើការងារជូនអង្គការសឹងតែគ្មានពេលឈប់សម្រាក។ ប្រជាជនត្រូវធ្វើការងារទាំងយប់ទាំងថ្ងៃ...

ឪពុកម្ដាយ និងប្អូនចំនួន៦នាក់ត្រូវអង្គការចាប់ខ្លួន

(ត្បូងឃ្មុំ)៖ រឿងរ៉ាវដែលធ្វើឲ្យ ស្រីលាក់ មិនអាចភ្លេចបានពីរបបខ្មែរក្រហមនោះគឺ អង្គការបានចាប់ខ្លួនឪពុកម្ដាយរបស់គាត់យកទៅ ព្រោះតែគាត់ទាំងពីរមានតួនាទីជាទាហាននៅក្នុងរបប លន់ នល់។ មុំ ស្រីលាក់ អាយុ៦៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិក្រែកជើង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ នៅឆ្នាំ១៩៧៥ គាត់ត្រូវបានអង្គការចាត់តាំងឲ្យធ្វើការងារនៅក្នុងកងចល័ត ដោយត្រូវទៅធ្វើការងារឆ្ងាយពីផ្ទះសំបែង ឆ្ងាយពីឪពុកម្ដាយ និងបងប្អូន។ នៅអំឡុងពេលនោះ ខ្មែរក្រហមព្យាយាមតាមដានស្រាវជ្រាវរកអ្នកធ្លាប់ធ្វើជាទាហាននៅក្នុងរបប លន់ នល់ ហើយក៏ដឹងថាឪពុកម្ដាយរបស់...

កងឈ្លបហៅឪពុកខ្ញុំទៅជីករណ្ដៅ

(ត្បូងឃ្មុំ)៖ នៅពេលមួយ កងឈ្លបបីនាក់បានទៅផ្ទះរបស់ រ៉ា ហើយបានហៅឪពុករបស់គាត់ទៅធ្វើការដោយនិយាយថា៖ “សមមិត្ត! ទៅធ្វើការជាមួយយើង។” ខាងក្រោមនេះ គឺជាដំណាលសាច់រឿងរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ ដែលរស់នៅក្នុងខេត្តត្បូងឃ្មុំ។ មិន រ៉ា អាយុ៥៥ឆ្នាំ មានទីកន្លែងកំណើតនៅភូមិវាល ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ) និងបច្ចុប្បន្នរស់នៅភូមិក្រែកជើង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ រឿងរ៉ាវដែលដក់ជាប់នៅក្នុងចិត្តរបស់ រ៉ា តាំងពីរបបខ្មែរក្រហម...

ការដ្ឋាននោះមានន័យដូចម្ដេច?

(កំពង់ធំ)៖ ហួន ហៀក អាយុ៧៣ឆ្នាំ រស់នៅភូមិដូង ឃុំដូង ស្រុកប្រាសាទបល័ង្គ ខេត្តកំពង់ធំ។ ជាយុវជនដែលកើតក្នុងគ្រួសារមានវណ្ណៈកសិករ។ ដោយសារតែខ្លាចការចាប់បង្ខំធ្វើជាទាហានឲ្យរបប លន់ នល់ ហៀក បានសម្រេចចិត្តបួសធ្វើជាព្រះសង្ឃ។ ក្រោយពីបួសបានរយៈពេលពីរឆ្នាំ គាត់ក៏លាចាកសិក្ខាបទវិញ។ ដំបូងឡើយ ហ៊ូ នឹម និង ហ៊ូ យន់ បានបង្កទ័ពនៅក្នុងព្រៃ ហើយបានអះអាងថាខ្លួនជា រណសិរ្សសង្រ្គោះលើកជ្រុងសាសនា...

កុមារយោធា

(ក្រចេះ)៖ ហែន គឹមឆេន អាយុ៦០ឆ្នាំ​ មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្នរស់នៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ សព្វថ្ងៃនេះ គឹមឆេន មានជំងឺបេះដូង ព្រមទាំងមានអាការឆាប់តក់ស្លុត ពេលដែលចង្វាក់បេះដូងលោតបុកម្ដងៗ គាត់ពិបាកទ្រាំជាខ្លាំង។ ជំងឺនោះ គាត់ទើបតែកើតមានក្នុងឆ្នាំ២០២០ ហើយរយៈពេលកន្លងមកនេះ គាត់មិនសូវបានទៅមន្ទីរពេទ្យពិនិត្យសុខភាពបានញឹកញាប់នោះទេ។ នៅក្នុងរបបខ្មែរក្រហម គឹមឆេន មានអាយុប្រហែល១០ឆ្នាំ ហើយគាត់មានតួនាទីជាយោធាខ្មែរក្រហ​ម ធ្វើការនៅស្រែពង្រ ប្រធានអង្គភាពឈ្មោះ...

រត់គេចពីការរៀបការ

(កំពង់ស្ពឺ)៖ ឌី យ៉េត អាយុ៦៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិច្រនាងថ្មី ឃុំពោធិ៍អង្រ្គង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ចាប់តាំងពីពេលដែលរបបខ្មែរក្រហមកាន់អំណាចបានទូទាំងប្រទេស ប្រជាជននៅក្នុងតំបន់ដែល យ៉េត រស់នៅត្រូវរស់នៅបែកពីសមាជិកគ្រួសារ។ ឪពុកម្ដាយ ត្រូវបែកពីកូនៗ បងប្អូនត្រូវបែកគ្នា ដោយរស់នៅតាមកងដាច់ដោយឡែកពីគ្នា។ នៅតំបន់ដែល យ៉េត រស់នៅ អង្គការបានបែងចែកប្រជាជនជាពីរផ្នែកគឺ ប្រជាជនពេញសិទ្ធិ និងប្រជាជនត្រៀម។ ប្រជាជនពេញសិទ្ធិ ត្រូវចាត់តាំងឲ្យធ្វើជាគណៈកង មេក្រុម ឬជាកម្មាភិបាល។...

ផលលំបាកពីការហូបអាហាររួម

(ត្បូងឃ្មុំ)៖ ចន ម៉េត អាយុ៥៧ឆ្នាំ មានទីកន្លែងកំណើត និងលំនៅដ្ឋានបច្ចុប្បន្នរស់នៅភូមិក្រែកជើង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ រឿងរ៉ាវកើតមានលើរូបម៉េត ដែលគាត់ចងចាំមិនអាចបំភ្លេចបាន គឺខ្មែរក្រហមបានបំបែករូបគាត់ចេញពីឪពុកម្ដាយរបស់គាត់។ នៅឆ្នាំ១៩៧៥ ម៉េត មានអាយុប្រាំបីឆ្នាំ ហើយផលលំបាកដែលគាត់ជួបប្រទះនៅក្នុងរបបខ្មែរក្រហម គឺការបរិភោគអាហាររួម។ ខ្មែរក្រហម បានរៀបចំឲ្យប្រជាជនទាំងអស់ហូបអាហាររួមគ្នា។ ការដែលត្រូវហូបអាហាររួមគ្នានោះ គឺមិនមែនពេលដែលនរណាទៅដល់រោងអាហារមុន អាចបរិភោគបានមុននោះទេ ដោយត្រូវតែរង់ចាំឲ្យគ្រប់គ្នាសិនទើបអាចបរិភោគបាន។ ម៉េត បាននិយាយថា៖...

ខ្លាចរអាមិនហ៊ានឈ្លោះ ខ្លាចខូចសីលធម៌

(កំពង់ធំ)៖ បេ ឡាក់លី អាយុ៨៣ឆ្នាំ រស់នៅភូមិដូង ឃុំដូង ស្រុកប្រាសាទបល័ង្គ ខេត្តកំពង់ធំ។ នៅឆ្នាំ១៩៧០ បន្ទាប់ពីព្រឹត្តិការណ៍រដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ នៅជិតនឹងតំបន់របស់គាត់រស់នៅ មានការទម្លាក់គ្រាប់បែកពីសំណាក់យន្តហោះអាមេរិកាំង លើកងទ័ពវៀតកុង។ ឡាក់លី បាននិយាយថា ខ្មែរក្រហមចាប់ផ្ដើមចូលគ្រប់គ្រងលើភូមិរបស់គាត់តាំងពីឆ្នាំ១៩៧៣ មកម្ល៉េះ។ នៅពេលដែលចូលដំបូង ខ្មែរក្រហមចាប់ផ្ដើមចាត់តាំងឲ្យប្រជាជនធ្វើការងារប្រវាស់ដៃ។ នៅពេលនោះ ឡាក់លី ទើបតែសម្រាលកូនរួច។ ខ្មែរក្រហម...

លួចបាយជ្រូកហូប

(ស្ទឹងត្រែង)៖ កើតឆ្នាំ១៩៧៣ ស្រេង ទិត្យ ភេទប្រុស មានអាយុ ៥១ឆ្នាំ។ ទិត្យ មានស្រុកកំណើតនៅភូមិព្រះរំកិល និងសព្វថ្ងៃរស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ទិត្យ មានបងប្អូនប្រាំនាក់ ស្រីម្នាក់។ ទិត្យ មានកូនបួននាក់ ក្នុងនោះមានស្រីម្នាក់។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសគ្រួសារទិត្យទៅភូមិរំដេង។ នៅរបបខ្មែរក្រហម ទិត្យ មិនបានរៀនសូត្រអ្វីច្រើននោះទេ និងរស់នៅតាមរោងបាយ។...

Solverwp- WordPress Theme and Plugin